Home Blog Page 733

ភ្លើងឆេះព្រៃដ៏រន្ធ.ត់នៅ Los Angeles បណ្តាលឱ្យមនុស្សរាប់លាននាក់ត្រូវជម្លៀសចេញភ្លាមៗ

0

សហរដ្ឋអាមេរិក៖ ទិដ្ឋភាពភ្លើងឆេះព្រៃរាប់ពាន់ហិចតានៅទីក្រុង Los Angeles សហរដ្ឋអាមេរិក បានកើតឡើងកាលពីថ្ងៃទី៧ ខែមករា បណ្តាលឱ្យមនុស្ស ៥ នាក់បាត់.បង់ជីវិត និងមនុស្សរាប់លាននាក់ទៀតត្រូវជម្លៀសចេញភ្លាមៗ រួមទាំងផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានឆាបឆេះ ខណៈបច្ចុប្បន្នភ្លើងនៅតែរាលដាលខ្លាំងក្នុងល្បឿនលឿនគួរឱ្យភ័យខ្លាចបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Uz4MB84bIBOBOAXDUUW6-YACfQSvc4ugwL1UYvW_EKwdwwPXJOfuHi2mk3tYqdhV83Xnuu7KnB-k1Jf9wzZO2JtKm3VRpAUs8oevPBBYr70XfKp8J1Q3CjFEMcQm1k43xTbR_lQ6ousr43Kkzmf2s1ADDX_7E8x4-PLGs0YxMyhJzB3pfBKX5cAlUzST/s3072/image_2025-01-09_09-21-46.png
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNN ភ្លើងដែលមានឈ្មោះថា Pacific Palisades បានឆាបឆេះនៅវេលាថ្ងៃត្រង់នាថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៥ ហើយបានរាលដាលដល់ ៥២៦ ហិកតាក្នុងរយៈពេលតែ ៤ ម៉ោងប៉ុណ្ណោះ។ យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ Los Angeles ប្រជាជនក្នុងតំបន់ប្រហែល ៣០,០០០ នាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញជាបន្ទាន់ ខណៈដែលផ្ទះជាង ១០,០០០ ខ្នងត្រូវបានបំផ្លាញដោយភ្លើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr3kl1fUjY-jYo1NBV98uIvrkIfbDFQrBO5qUrTBF_fVNdUt8culZKQvSi6hbvvUALJcSACjxEFc70JDHK2g7tkE5WRq_iJPKiiUWtbUbq3gcCEichoXGOGcdCxUf53pdLh5bLOBq2YQgjx8SMElxGTEm78EHA3clXVey_JU9D0z-cIIcfJoaytBVvyGfa/s3072/image_2025-01-09_09-21-48.png

បច្ចុប្បន្នរដ្ឋាភិបាលក្រុង Los Angeles បានប្រកាសដាក់ទីក្រុងមួយនេះក្នុងភាពអាសន្ន ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃ។ ស្ថានភាពត្រូវបានគេរំពឹងថានឹងកាន់តែអាក្រក់ទៅៗ ដោយសារតែខ្យល់បក់ខ្លាំង ហើយអូសបន្លាយមកដល់ថ្ងៃទី៩ ខែមករាហើយនៅមិនទាន់រលត់ទៀត ខណៈអ្នកស្រុកទាំងអស់ក៏ត្រូវបានណែនាំឱ្យរៀបចំផែនការជម្លៀសចេញពីកន្លែងគ្រោះថ្នាក់នេះភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjZVxmmtKGJGldFGU2Lc-n2exOgnhfJhVk3ljGGsgAY2yj-iIMFzDbmcIKUff1Gc7k_q6lh20G33_BM8vqRt23BltYnGcsKhNKvqa4Ai9P-ZBdxmVOT32Ea4ilKq8ca6tIFbzM5crFp1V-UhyphenhyphenGAH1EaZ9x3SJ1Nqa4stlSKij-jmPMo6CH0Z0PiGbgwWkQ/s2000/image_2025-01-09_09-21-50.png
មូលហេតុដែលព្រៃត្រូវបានភ្លើងឆេះឥតឈប់ឈរគឺដោយសារសកម្មភាពរបស់មនុស្ស ជាពិសេសការកាប់បំផ្លាញព្រៃឈើ និងការដុតព្រៃដើម្បីកាប់ឆ្ការដីកសិកម្ម រួមទាំងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុនៗ ក៏ដូចជាការប្រែប្រួលអាកាសធាតុ ការកង្វះទឹកភ្លៀង ដែលកំពុងបង្កើនចំនួនភ្លើងឆេះព្រៃ ជាហេតុបណ្តាលឱ្យបរិស្ថានស្ងួត និងងាយឆេះបែបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk0qXuE1cfwGBOFYASHOxr-6sZrPqlGYytLY0REdio__nHw9m0IMYqkg4CGnP_xv4tBjximr-f4tEaLhl9fo2D5ySxdbhxpMIsCCX7gSxC4CEEyaWfQEORNOTAVjjDCnxtHc7whgCj7U0tb2wWttbX4TQ7nvrSEFG7UXZLIUur__qiuVMy-r-yidViJ0U-/s1200/image_2025-01-09_09-21-51.png

មុនពេលភ្លើងឆេះ សេវាអាកាសធាតុជាតិបានចេញការព្រមានខ្ពស់បំផុតរបស់ខ្លួនសម្រាប់លក្ខខណ្ឌភ្លើងឆេះព្រៃខ្លាំងនៅទីក្រុង Los Angeles ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែមករា ដោយព្យាករណ៍ថានឹងមានខ្យល់បក់ខ្លាំងពី ៨០ ទៅ ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហេតុនេះហើយបច្ចុប្បន្នភ្លើងនៅតែបន្តឆាបឆេះឥតឈប់ឈរ ទោះជាយ៉ាងណាមនុស្សរាប់លាននាក់ផ្សេងទៀតបានជម្លៀសទៅទីកន្លែងមានសុវត្ថិភាពហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVKdBsJnm1a5l20KYPZ63oC451i7AxEmrzRwHzokhJVUM4M4pyDDQeIziaLj8NoxqhRjJcyDbS-bkfF46BAvfqlRkSSNIHE3L8Ky7gzZIBcGYCWG-nzyhfjPBrLoV9Zl8njlgAo0UvezOvtL_VuYBmNzQjywPFv8vprHdP5DjjmzexJKPdP87Z4ExjKDFp/s990/image_2025-01-09_09-21-52.png

Influencer កេនយ៉ាបង្កើតមាតិកាលើគំនរសំរាមអំពាវនាវឱ្យកាត់បន្ថយការទិញសម្លៀកបំពាក់ទាន់សម័យ

0

ប្រទេសកេនយ៉ា ៖ Influencer កេនយ៉ាម្នាក់បានបង្កើតមាតិកាលើគំនរសំរាមសម្លៀកបំពាក់ ដើម្បីឱ្យមនុស្សគ្រប់គ្នាយល់ដឹងពីបញ្ហាកាកសំណល់កើតឡើងដោយសារការនិយមទិញសម្លៀកបំពាក់ទាន់សម័យ ។ វាបានក្លាយជាបញ្ហាពិបាកដោះស្រាយសម្រាប់ប្រទេសជាច្រើនក្នុងទ្វីបអាហ្វ្រិក ព្រមទាំងប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGtOKjeF0im2MyUuXQocfdVbrys06fToSq_5Z0VHmy6yARTVxObtvYsT8OJLOzLJ_jQaIe6KwlzYPigptc3Ir-Ovxp3CsXUJ_WjkL_zjk0mkYEMbiWETVPqeGFxJynNr0MGt4Y_uML2U9iQBYG2ctba7fvqPEBDwPMD-jJarrUroTHEHejFyQ8U1c75Ms6/s1200/image_2025-01-09_08-42-17%20(2).png
អ្នកស្រី ជេណេត ឆេមិថេ អាយុ២៨ឆ្នាំ បានមកកាន់ភ្នំសំរាមឈ្មោះ ដេនឌ័រ៉ា ជាញឹកញាប់ ដើម្បីថតវីដេអូតាមទូរស័ព្ទដៃ និងផ្សព្វផ្សាយក្នុងបណ្តាសង្គមអំពាវនាវឱ្យគ្រប់គ្នាយល់ដឹងពីផលប៉ះពាល់បរិស្ថាន ដោយសារការបោះចោលសម្លៀកបំពាក់ក្លាយជាភ្នំសំរាម ។ វីដេអូមួយក្នុង Instagram របស់អ្នកស្រី គឺមានចំនួនទស្សនារហូតដល់ជាង១០លានលើក ។ អ្នកស្រីថា ៖ «ខ្ញុំមានគោលដៅចែកចាយវីដេអូដើម្បីឱ្យគ្រប់គ្នាដឹងថា សម្លៀកបំពាក់ទាន់សម័យប៉ះពាល់បរិស្ថានកម្រិតណា ។ ដេនឌ័រ៉ា ជាកន្លែងចាក់សំរាមដ៏ធំនៅជាយក្រុងណូរ៉ូប៊ី និងលើពិភពលោក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLvcq45X1hOoAX4TWXbbtT3NAOe37AxgB-iT7Q5jaQ-RrdeEjuhuwMLwh1wuybe4WY4sfzavIQ58iajlu0UrBu6D6HHOhVk9OScZHwf1Jx14-AfzGf0-uFpme1gRnhSQEp-Pw3LZPGMAMrTYwQjDME8cxnUAezRPxpVL-WaZ1WDajCPEdxQjUdE4roIaJS/s800/image_2025-01-09_08-42-17.png

ដំណោះស្រាយរបស់អ្នកស្រី គឺពុំគួរបោះសម្លៀកបំពាក់ណាដែលអាចស្លៀកបាន ហើយអ្នកស្រីតែងតែដើររកសម្លៀកបំពាក់ចាស់ៗមកកែច្នៃឡើងវិញ ។ អ្នកស្រីប្រាប់វា សម្លៀកបំពាក់ចាស់ក៏អាចកែច្នៃជាសម្លៀកបំពាក់ឡូយបានដែរ គ្រាន់តែយើងព្យាយាមប៉ុណ្ណោះ ។ ពេលឃើញយុវជនលើកទឹកចិត្តអ្នកដទៃឱ្យយកសម្លៀកបំពាក់មកដោះដូរគ្នា, ទិញសម្លៀកបំពាក់ជជុះ និងដេរសម្លៀកបំពាក់ដោយខ្លួនឯង គឺខ្ញុំមានក្តីសុខខ្លាំងណាស់ ពីព្រោះនេះជាគោលដៅនៃការបង្កើតមាតិការបស់ខ្ញុំឱ្យមនុស្សគ្រប់គ្នាកាត់បន្ថយការទិញសម្លៀកបំពាក់ទាន់សម័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI0DNje1SokgCKt7X9Mam-ccWbhhMApSaf9KiO1OkhRY4Jwk9i0mu3w7vzKLEzECnDyP4-4cgc5R7_kh_AXb513KDwSQayDyrGUWv-wnMS9MxfE_L2bLNfKKjCRgrxmOOSZx2UfKXLBoRgsu7E7JQh0ZBf0cPomceEtIPvjzkqHLDrgaqfPvLQcWqklEVu/s1024/image_2025-01-09_08-42-18.png

ក្រៅពីការបង្កើតមាតិកាផ្សព្វផ្សាយក្នុងបណ្តាញសង្គមឱ្យយល់ដឹងពីបញ្ហាភ្នំសំរាម អ្នកស្រីបានរៀបចំសិក្ខាសាលាបកស្រាយក្នុងកម្មវិធី Fair Fashion នៅទីក្រុងណូរ៉ូប៊ី ដែលមានអ្នករចនាម៉ូដសម្លៀកបំពាក់ក្នុងស្រុក និងសិល្បករយកសម្លៀកបំពាក់កែច្នៃមកបង្ហាញ ។ ក្រៅពីនេះ អ្នកចូលរួមកម្មវិធីក៏បានដោះដូរសម្លៀកបំពាក់ជជុះផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBz5S4Ok5MCtoLGmRHIZoNdrjXmgVQpLXKxFAO-4eRQ7jSA4-GDn9zq1ud5IHP4Eq4m5x0WjBtcnxXDnixXwXBeipFVka0tQYVTULpXtaEXnlvu4gZMTyG6CVLqosXI6dUesniYgJZDmibClUtG9CVV1DwReQMmy58fuDDCUXFRBU5wymEOyi-1Cy87hdp/s2500/image_2025-01-09_08-42-19.png

តាមទិន្នន័យក្នុងគម្រោងបរិស្ថានរបស់អង្គការសហប្រជាជាតិបង្ហាញថា ក្នុង១ឆ្នាំៗ សម្លៀកបំពាក់ទាន់សម័យពុំទាន់ដាច់រហែក ឬអាចស្លៀកពាក់បាន ស្មើទឹកប្រាក់ជាង៤៦០ពាន់លានដុល្លារអាមេរិក ត្រូវគេបោះចោលក្លាយជាសំរាម ។ ឧស្សាហកម្មសម្លៀកបំបាក់ទាន់សម័យបានបំពុលបរិស្ថាន ១០% ហើយពលរដ្ឋប្រទេសរីកចម្រើនបានទិញសម្លៀកបំពាក់ថ្មីលើសតម្រូវការ និងលក់សម្លៀកបំពាក់ជជុះទៅប្រទេសក្រីក្រ គឺកេនយ៉ា ៕

វិស័យមួយនេះហើយដែលធ្វើឱ្យប្រទេសថៃនាំមុខគេនៅអាស៊ីអាគ្នេយ៍

0

ប្រទេសថៃ៖ យោងតាមកាសែតបាងកកប៉ុស្តិ៍ នៅឆ្នាំ២០២៤ ប្រទេសថៃបានទទួលភ្ញៀវអន្តរជាតិជាង ៣៥ លាននាក់ ដែលលើសពីគោលដៅរបស់រដ្ឋាភិបាល ធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះរកចំណូលបានរហូតដល់ ១,៦ ពាន់ពាន់លានបាត (ប្រមាណ ៤៦ ពាន់លានដុល្លារអាមេរិក)។ ដូច្នេះវិស័យទេសចរណ៍ គឺជាវិស័យមួយដែលធ្វើឱ្យប្រទេសថៃនាំមុខគេនៅអាស៊ីអាគ្នេយ៍ ដោយឈរនៅចំណាត់ថ្នាក់លេខ ១ និងលេខ ៨ នៅលើពិភពលោក ជាប្រទេសដែលមានភ្ញៀវទេសចរទៅទស្សនាច្រើនគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJHQpq_2RBb70iw2bMise3-c4PMYUt5kBALeuHavcgZ3eNib2b5mGvkrXdg3BAAc3fWh3K2XYpmx8P0Y_6l1JKES6b2YNEBlNzZ3fM-NaQL4KfFSkVVbOvypEpXyGLWmBolzFSmqZfsXVdxeE5eh3XfGzQTUpbdxyD6ocjj06raG9AHLC1GyVOAqs2BAQU/s1200/image_2025-01-09_08-37-07%20(2).png

បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃនាំមុខគេហើយ ខណៈម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវអន្តរជាតិត្រឹមតែ ២៧.៣ លាននាក់ ហើយវៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិត្រឹមតែ ១៧.៦ លាននាក់ប៉ុណ្ណោះ។ ភ្ញៀវទេសចរដែលមកទស្សនាប្រទេសថៃភាគច្រើនគឺជាជនជាតិចិនដែលមានរហូតដល់ ៦,៧០ លាននាក់ បន្ទាប់មកគឺម៉ាឡេស៊ី ៤,៩៣ លាននាក់ ឥណ្ឌា ២,១២ លាននាក់ កូរ៉េ ១,៨៦ លាននាក់ និងរុស្ស៊ី ១,៧២ លាននាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD3GDIqTPX7FNksxStLGzFRNh5JeWLyIef1Twv-8-53N0sNPupRrucBlBRafzAqnKF5GSDrkRt6ZFYKrvD8aIAz8H_s_1rdXmgB4vcUnY29X1NLtyvmgIp58fnv8oNZsRcvbHwmPvAfRbw_c7bQ7KMHzanVQOIo9rdO-_XLUxBa9aopkcPEgfwgBWLLiIg/s1020/image_2025-01-09_08-37-07.png

ក្នុងអំឡុងពេលដូចគ្នានេះ ប្រជាជនថៃក៏បានធ្វើដំណើរកម្សាន្តក្នុងស្រុកចំនួន ១៩៧,៥៣ លាននាក់ និងបានចំណាយប្រាក់ ៩៥២,៧៧ ពាន់លានបាតផងដែរ។ ហេតុនេះហើយនៅឆ្នាំ ២០២៤ ប្រទេសថៃឈរនៅចំណាត់ថ្នាក់លេខ ១ ជាប្រទេសដែលមានភ្ញៀវទេសចរច្រើនគេនៅអាស៊ីអាគ្នេយ៍។ អភិបាលខេត្តទេសចរណ៍ថៃ (TAT) លោក Thapanee Kiatphaibool បាននិយាយថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកើនឡើង ២៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលបង្ហាញថា ឧស្សាហកម្មទេសចរណ៍បានឈានដល់គោលដៅខ្ពស់បំផុតដែលបានកំណត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwbmYp3MX-clV7xFJ84hJ9gIdY5NeNCqNOSgb_JO676YuR2rp9BLAUhPB69VzEw7Ee7dbG5z_hl2xNS-1AYmJPcjquAuiKdAj7z7V4A6C54ThCcu5J8MbnRKz3ZTKRe79uv-yl8Mn0YocO3VStUtYKXi27eLqtmUczw96pKeg6EjQ1ZEg5Emd4lbCVCJRv/s1024/image_2025-01-09_08-37-08%20(2).png
បន្ទាប់ពីលើសពីគោលដៅទេសចរណ៍ ៣៥ លាននាក់នៅឆ្នាំ ២០២៤ រដ្ឋាភិបាលថៃក៏បានកំណត់គោលដៅថ្មីបន្ទាប់សម្រាប់ទេសចរណ៍ ៣៩ លាននាក់នៅឆ្នាំ ២០២៥។ មូលហេតុដែលប្រទេសថៃមានកំណើនភ្ញៀវទេសចរលើសលប់ និងច្រើនជាងគេគឺដោយសារការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៩៣ ដែលអនុញ្ញាតឱ្យស្នាក់នៅរហូតដល់ ៦០ ថ្ងៃ និងការលុបបំបាត់ TM ក៏ដូចជាទម្រង់បែបបទអន្តោប្រវេសន៍ងាយស្រួលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbbc3HJKr1c2LkqVDy1-uhwsSAgVtEGa-tbkbAmnWWtyYHr55dhssvsiBMTuYQ98NfSWOdV2BhtKMh3EK7MH8HmIwFzoV4rD161CyoCdzmjmab3OXnDH8a3LxSF11TL_hYXAI6rBVdv_drNv0P9iwMeZKmpiDHdo_zyEYpgILtbvRpIi_PI5SLUdQhYUD4/s1024/image_2025-01-09_08-37-08.png

បងប្អូនខ្មែរច្បាស់ហើយ ឬនៅឆ្ងល់ទៀតអត់? រដ្ឋាភិបាលចិនជំរុញការផលិតខ្សែភាពយន្តខ្នាតខ្លីដើម្បីជំរុញសេដ្ឋកិច្ច និងផ្សព្វផ្សាយវប្បធម៌!

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានស៊ិនហួររាយការណ៍ថា ស្នាក់ការគ្រប់គ្រងវិទ្យុ និងទូរទស្សន៍ជាតិចិនបានចាប់ផ្តើមអនុវត្តគម្រោងមួយឈ្មោះ «Micro Drama Plus» គឺការផ្សព្វផ្សាយភាពយន្តខ្លីក្នុងអ៊ីនធើរណេតដើម្បីជំរុញសេដ្ឋកិច្ច និងផ្សព្វផ្សាយវប្បធម៌ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRDxdDz4R6nLtQfForhAmVBYqaUeZic2YKFUOTeqAMEssLZjp0sHMke0g_pWCxpo4pOfgDIH4yf3OtD4lAj99MjfDAwI0feqfwypjnqsR0msgEeFhf-pL559-2DFQmpEQirZ26OyIuRLwtHoarKVnawp23GSGRNsNlZKL-VKqQYivxIEPcX5Pk49xLjqx_/s900/image_2025-01-09_08-26-20%20(2).png

បច្ចុប្បន្ន ភាពយន្តខ្លីរបស់ចិនក្នុងអ៊ីនធើរណេតបានបង្ហាញពីរឿងរ៉ាវក្នុងសង្គមខុសៗគ្នា ខណៈការចំណាយដើមទុនផលិតមិនច្រើនទេ ហើយភាពយន្តខ្លីបានក្លាយជាទម្រង់សិល្បៈដ៏សំខាន់មួយដែលបង្ហាញពីវប្បធម៌ចិន ។ ការចាប់ផ្តើមអនុវត្តគម្រោង Micro Drama Plus គឺក្នុងគោលបំណងប្រើប្រាស់ភាពយន្តខ្លីដើម្បីពង្រឹងវិស័យផ្សេងៗ, ជំរុញការច្នៃប្រឌិត និងលើកកម្ពស់វប្បធម៌ ។ នៅឆ្នាំ២០២៥ ចិននឹងផលិតភាពយន្តខ្លីបង្ហោះក្នុងអ៊ីនធើរណេត ប្រមាណ ៣០០រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI-v4nM7T8Jq9d8sDsSXuLHh2iOCh41LLZDd3qQk3WoPW4WGpae3P-SJRnHQ-8qy99fOsrc2AZkGX2yb0VpGlkcJXbRoclay5sfjZyKpiTg-E8cWPrTvWCfIPj7Fnpav54A4MfvkQnwPA45SLsWnuD6riN1ItXzFyh8cXFxW38NH456ngOhAL3mxOV5P1i/s1020/image_2025-01-09_08-26-20.png

ភាពយន្តខ្លីចំនួន១០០រឿង ត្រូវបានផលិតឡើងដើម្បីលើកកម្ពស់តំបន់ទេសចរណ៍ ជាពិសេស ទេសចរណ៍នៅតំបន់ជនបទ ។ អ្នកទស្សនានឹងបានឃើញពីតំបន់ទេសចរណ៍ពាក់ព័ន្ធនឹងវប្បធម៌សំខាន់ៗ, ទេសភាពដ៏ស្រស់ត្រកាលបែបធម្មជាតិ និងទេសចរណ៍ក្នុងទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9wA7H3UrVA5GSZVM0W0Ff-Slca0oBb2rfMKJPyQNajTtTP6GkSojYkXCjbGJiX943WW4maAA1G41rltXorDRM1xwLghu-7cGB2XvCT5ji5uqbC-3WVsISoBSlidztzpMm0bXOjf3KYDRzdf7Y6Brm8mWrfBVFUzWZicKri4UM9VOvzOCvwBPnnOUxNctu/s1280/photo_2025-01-08_15-12-08%20(2).jpg

ជាទូទៅ ភាពយន្តខ្លីទាំងនេះមានរយៈពេលជាង១០នាទី ហើយពលរដ្ឋចិនអាចទស្សនាក្នុងឧបករណ៍អេឡិចត្រូនិកផ្សេងៗ និងក្លាយជាភាពយន្តពេញនិយមយ៉ាងខ្លាំង ។ ក្រៅពីនេះ ពលរដ្ឋនៅប្រទេសផ្សេងៗ ក៏ចូលចិត្តទស្សនាភាពយន្តខ្លីរបស់ចិនដែរ ដោយសារចំនួនដោនឡូតបានកើនឡើងខ្លាំងនៅក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXIb4qkfggOzWSi_W7a3ucL7OCDGi9Y1p8U0kzbyRhBXNuhHZJOGndEUIOdzORDRrac7xXq0GYkGZycDMkIweIXMRBbhIZ23y1GZ-oDCZ1YYTrIq9aL_y_jkVMZJOD7aKg1r5Au23kgXp0cU-u93ocjK05P-8GObi20-DJTXTGgolIzKOwqBpNvmKDES4F/s900/photo_2025-01-08_15-12-08%20(3).jpg

នាយកក្រុមហ៊ុន Xiying Group និយាយថា បច្ចុប្បន្ន មនុស្សភាគច្រើនគ្មានពេលវេលាទស្សនាភាពយន្តមានរយៈពេលវែងទេ ហើយដោយសារជីវិតដ៏ប្រញាប់ប្រញាប់ ទើបពួកគេមានពេលតិចណាស់ដើម្បីទស្សនាភាពយន្តភាគ ។ ហេតុនេះ ភាពយន្តខ្លីមានឱកាសរកចំណូលបានច្រើនជាងភាពយន្តភាគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih48rw4l2wRszIAke1B-NUcc4B6T149UMxApzJlKXE407l7Ua6n62CsDV_dIW-bOjGHe7qHaqw4UnPR3wndX_HerZux5tmBR8Kp2tnOFYwsbjjLuM1YDdzBSVB7a60A6KBHXSH5UOTPrf-a3icQgMQ-qjcrUnu4gcnF01-3bf3hj-vwIXZ6O_DuoXG60cG/s900/photo_2025-01-08_15-12-08.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ប្រទេសចិនបានលុបចោលភាពយន្តខ្លីមួយចំនួនដែលបង្ហាញពីសាច់រឿងមិនល្អ ហើយកំណត់ឱ្យភាពយន្តខ្លីទាំងអស់ត្រូវតែទទួលការអនុញ្ញាតមុនពេលផ្សព្វផ្សាយ ៕

Yoo Yeon Seok មិនមានទំនាក់ទំនងស្នេហាជាមួយ Chae Soo Bin ភាពស៊ីចង្វាក់គ្នាគ្រាន់តែជាការសម្ដែង

0

តារាសម្តែង Yoo Yeon Seok បានសម្តែងការដឹងគុណចំពោះការឆ្លើយតបដ៏សាទរពីទស្សនិកជនអន្តរជាតិចំពោះរឿងភាគរបស់ខ្លួនដែលមានចំណងជើងថា «When the Phone Rings» ដែលលោកបានសម្តែងជា Baek Sa Eon ។ ក្នុងអំឡុងពេលសម្ភាសន៍ដែលធ្វើឡើងនៅថ្ងៃទី ៦ ខែមករា ទីស្នាក់ការ King Kong by Starship នៅ Gangnam ទីក្រុងសេអ៊ូល Yoo Yeon Seok បានចែករំលែកបទពិសោធន៍របស់លោកក្នុងការមើលភាគបញ្ចប់ជាមួយតារាផ្សេងទៀតនៅក្នុងរឿង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_G9Mh7uAKk0VuerRkRc9fYjv8dGvaQO5ShqKT3wpbj6Y_WDjs_VJtERYUOIEtSaZgdPdEJPlECbVwTxfKwWJkHxw1FcFhNFOl_ESqSVItZaG5smsusWLHDkTJOZlztsf5dHwAnWtIUircBk3c2vDFkIQ6AfSAP2EdSLKHke1dBECgMSUUr7vUYxuGqT3N/s658/image_2025-01-07_16-06-08.png
ដោយឆ្លុះបញ្ចាំងពីទិដ្ឋភាពលើគ្រែដែលពិភាក្សាគ្នាច្រើនជាមួយតារាសម្តែង Chae Soo Bin លោកបានពន្យល់ថា «គូស្នេហ៍មួយគូនេះបានឃ្លាតឆ្ងាយពីគ្នាអស់រយៈពេល៣ឆ្នាំមកហើយ ហើយតាមរយៈការខលទូរស័ព្ទគំរាមកំហែង ពួកគេបានរកឃើញអារម្មណ៍របស់ពួកគេឡើងវិញចំពោះគ្នាទៅវិញទៅមក។ ការជួបជុំគ្នារបស់ពួកគេជានិមិត្តរូបនៃអ្វីដែលអាចចាត់ទុកថាជាយប់ដំបូងរបស់ពួកគេជាមួយគ្នា។ យើងចង់ថតវាឱ្យបានស្អាត ដូចជាយប់ដំបូងរបស់គូស្នេហ៍យូរអង្វែង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE-oGQ1dE4HuHTqgu96f7qv8uVQCoEi5I3sJAeQ2JdYUePgM2claZKoaZmr-dIzh8dIDNU6Lu08iKLtepCiPqBWL3paD0Frlra0s-Sst4LBsBJKgoPje-kmv-DgnImbw3rSEeCn3ft0aNoG3DNaMkMWvpbaGi3TMNlf07TH4jSybahBSvdG9H_-tJEgpRq/s1440/image_2025-01-07_16-06-09.png

តារាប្រុសរូបនេះបានបន្ថែមថា «ខ្ញុំបានគិតច្រើនក្នុងឈុតនោះ ហើយសហការយ៉ាងជិតស្និទ្ធជាមួយ Soo Bin។ នៅថ្ងៃថត យើងបានពិភាក្សាអំពីសំឡេងដែលយើងចង់បាន ពិនិត្យមើលផ្ទាំងរឿង ហើយថែមទាំងបានយោងឧទាហរណ៍ផ្សេងទៀត ដើម្បីប្រាកដថាយើងនៅលើទំព័រតែមួយ។ ការឃើញការបង្ហោះរបស់អ្នកគាំទ្រអាម៉េរិកខាងត្បូងស្រែកហ៊ោពេលមើលទិដ្ឋភាពជាមួយគ្នាធ្វើឱ្យខ្ញុំគិតថាវាល្អ»។ នៅពេលសួរថាតើតួសម្តែងមានប្រតិកម្មយ៉ាងណាពេលបានទស្សនាភាគបញ្ចប់ជាមួយគ្នានោះ លោកបានកត់សម្គាល់ដោយកំប្លែងថា «ប្រតិកម្មរបស់ពួកគេគឺស្រដៀងគ្នាណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGI5k-XO85gu94cBPVPYRNZn7QGZC7jCii7QPkzCWRpPSO_bxCDOVE8nBCnZGtEtj-QQccqip_yRaYqNxE2Qb8Wn5p13ITO6ADnMCmMVtB7WXw0KlZ1c2j9K2eSRG_h9RFo7f5yIbfgHdt47TX5bX3MNc077pAYoxCGFwTXOax4GtjEL-o3Q163oqFtd-A/s1080/Snapinsta_app_472770343_1018454873653928_1965920883565244243_n_1080.jpg
Yoo Yeon Seok ទទួលបានងារជា «Kiss Master» ម្តងទៀតតាមរយៈគម្រោងនេះ។ ខណៈពេលដែលញញឹមដាក់ឈ្មោះហៅក្រៅ លោកបានពន្យល់ថា «ការថើបនីមួយៗនៅក្នុងរឿងគឺមកពីស្ថានភាពអារម្មណ៍ផ្សេងគ្នា មានការថើបការជួបជុំ ការថើបដែលយកឈ្នះលើកំហុស ការថើបដ៏រីករាយ និងការថើបនៃអារម្មណ៍ដ៏លើសលប់បន្ទាប់ពីការស្នើសុំ។ ខ្ញុំបានព្យាយាមបញ្ចេញមតិនីមួយៗដោយប្លែកពីគេ ដែលប្រហែលជាបានជួយអ្នកមើលឱ្យជក់ចិត្តកាន់តែខ្លាំង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDP-TvMouRjI3IE1rJMHE8LuYErIHd_g-JkF_ZyhpbfD1cPedKvaOU4FjbJazJe8iyCjJJpFoRWUiJg4ke74zIOquQyPjwGMWt3-C75A8JNqvQUi-1HuLq9inByd3YZRtf3NpzE88y6HLUVnTfSu45UegbpMhqjnoZAI_60fDf08O2KxWsyEVDR5oedbGC/s1080/Snapinsta_app_472822376_1124928022163721_480503621224825543_n_1080.jpg
នៅលើអ្នកគាំទ្រដែលជូនពរលោក និង Chae Soo Bin បានណាត់ជួបគ្នាក្នុងជីវិតពិត
Yoo Yeon Seok បាននិយាយថា «វាជាការសរសើរចំពោះការសម្តែងដ៏ល្អស៊ីចង្វាក់គ្នា របស់យើង។ វាមានន័យថាមនុស្សត្រូវបានគេវិនិយោគលើមនោសញ្ចេតនា និងទំនាក់ទំនងតួអង្គរបស់យើង ហើយខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះរឿងនោះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9lBz3sirv69kqdByyWUZXYgmnoiDNhFMBbbcbpeh7Lsv1HzC4w-gY9jRWCsMPNUvqZGv-o0Lka91GGqLYaF_00eXaHFBltlR6F47qibMNxa_SQqVu2U2lkv_jOTB_fo1Zh17OVYLwief_U0M4IWudtGQ0dXZ80SH_Bn5kNaV-mV8j0jgoL-rZyUU5XLax/s1080/Snapinsta_app_472899578_8503872756385343_1824887897028388969_n_1080.jpg
ជាពិសេសក្នុងចំណោមអ្នកគាំទ្រអន្តរជាតិបានបញ្ចេញមតិរៀបការតារាសម្តែងវ័យ៤០ឆ្នាំរូបនេះបានឆ្លើយតបថា «ខណៈពេលដែលរឿងភាគរបស់យើងមានធាតុបែបរន្ធត់ ទីបំផុតវាជារឿងស្នេហា។ យើងសង្ឃឹមថាទស្សនិកជននឹងចាប់អារម្មណ៍ពីដំណើររបស់ Sa Eon និង Hee Joo ហើយការឃើញមតិគាំទ្រទាំងនោះធ្វើឱ្យខ្ញុំមានអារម្មណ៍ថាយើងសម្រេចបានវា។ ប៉ុន្តែទេ យើងមិនបានមានទំនាក់ទំនងក្នុងជីវិតពិតទេ»។ តារាប្រុសរូបនេះបាននិយាយដោយសំណើច៕

តារាចិនបាត់ខ្លួននៅប្រទេសថៃរកឃើញវិញហើយក្នុងស្ថានភាពដ៏គួរឱ្យរន្ធត់

0

តារាសម្ដែងចិន Wang Xing ត្រូវបានគេរកឃើញក្នុងប្រទេសមីយ៉ាន់ម៉ា និងត្រូវបាននាំទៅប្រទេសថៃ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ៤ ថ្ងៃ។ សាច់ញាតិនិងមិត្តស្រីរបស់តារាសម្តែង រូបនេះបានសុំជំនួយពីអាជ្ញាធរចិននិងថៃដែលបាត់ទំនាក់ទំនងជាមួយលោកចាប់តាំងពីថ្ងៃទី ៣ ខែមករា នៅពេលដែលលោកបានមកប្រទេសថៃដើម្បីថត «ភាពយន្ត» ។ ប៉ុន្មានថ្ងៃថ្មីៗនេះព័ត៌មានអំពីតារាសម្តែង Wang Xing ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម Weibo ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9CfIAtUo0sVvtek9zLVFzo5qjLobVtS5XIZCYnTKV1FfdjKoUxzbDog8i_qt1eIlGZ4XvofuDDlSOGFnhsDxVDPZUZCuUHjU_dc_j_4wo-J8Vs0nEi65CUC9692W1dF8JU2Wk0cH_fJ1SdJIDp0x33t1WcAgjKRXJHFsdJqPItYkF4jCw6F6XvXkBs2-8/s1600/image_2025-01-08_10-12-54.png

យោងតាមសារព័ត៌មាន Beijing Daily នៅល្ងាចថ្ងៃទី៧ ខែមករា ប៉ូលិសថៃបានប្រកាសថា ខ្លួនបានរកឃើញ Wang Xing ពីស្រុក Mae Sot (ស្រុកក្នុងខេត្ត Tak ជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា) ទៅកាន់ទីក្រុងបាងកក។ បច្ចុប្បន្ននេះ អាជ្ញាធរនៅតែបន្តស៊ើបអង្កេតករណីនេះ ដោយកំណត់ថា តើ Wang Xing ជា «ជនរងគ្រោះនៃការជួញដូរមនុស្ស» ឬអត់។ បើពិត ប៉ូលិសនឹងនាំតារាសម្ដែងរូបនេះទៅប្រទេសចិនវិញតាមបទប្បញ្ញត្តិស្ដីពីការការពារជនរងគ្រោះដោយការជួញដូរមនុស្ស។ ប៉ុន្តែប្រសិនបើលោក Wang Xing បង្ហាញសញ្ញានៃការប្រព្រឹត្តបទល្មើស អាជ្ញាធរនឹងដោះស្រាយតាមច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMjJRb-4iCor4UGW7wggmpLmo0uEJ1TlHq3N3sGjIEAW9Q941K9Q6Elvu9KnpXpeWVbVg7R8kik_PKXQpNzGodMGRRWugHgsxzbqNWtaSM5oQRfXzb-1YwDOMFML43qXL8lb5genN34GG9QV9WEqgoMxqf6CdBVrrtpDJd33VGMTAlv8Gu2QeWWETpPRJY/s768/image_2025-01-08_10-12-55%20(2).png

ស្ថានទូតចិនប្រចាំប្រទេសថៃបានឱ្យដឹងនៅល្ងាចថ្ងៃទី ៧ ខែមករាថា ខ្លួនបានទទួលការជូនដំណឹងពីភាគីថៃអំពីការជួយសង្គ្រោះលោក Wang Xing ។ អ្នកនាំពាក្យបានថ្លែងអំណរគុណដល់រដ្ឋាភិបាលរបស់ប្រទេស និងក្រសួងពាក់ព័ន្ធ។ នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយថៃ តារាសម្តែង Wang Xing បាននិយាយថា ខ្លួនត្រូវបានគេបោកបញ្ឆោតឱ្យមកទីនេះដើម្បីថតភាពយន្ត បន្ទាប់មកត្រូវបានគេនាំទៅប្រទេសមីយ៉ាន់ម៉ា។ Wang Xing បាននិយាយថា លោកត្រូវបាន «ចាក់សោនៅក្នុងបន្ទប់មួយដែលមានជនជាតិចិនចំនួន ៥០ នាក់» ពួកគេទាំងអស់ត្រូវបានស្នើសុំឱ្យហាត់វាយអក្សរ។ មនុស្សគ្រប់គ្នានៅក្នុងបន្ទប់បានកោរសក់។ យោងតាមសម្តីរបស់ Wang Xing នេះអាចពាក់ព័ន្ធនឹងការក្លែងបន្លំទូរគមនាគមន៍ខណៈមនុស្ស ៥០ នាក់ផ្សេងទៀតប្រហែលជាកំពុងរង់ចាំការសង្គ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiujzBuKmdNwerxZCSx4DyMZjxCEHafTi6iAy81elOgzn3hYWi0kYAdMcydndOBehvBKaZfZPCyJaORVK8L3ezz9ZYYs15UcImqQiC_6D1TE0zFXKWAF2Yxz4-RieJdHknPLiUiiqr1zW7ZPf2TTD6WWYrkA-nWW0YcOAKwo15au2J8tbYHCJCycnDLW_Iq/s1511/image_2025-01-08_10-12-55.png

តាម សារព័ត៌មាន Hongxing News មន្ត្រីប៉ូលិស Mae Sot បាននិយាយថា Wang Xing ទំនងជាឆ្លងព្រំដែនពី Mae Sot ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ តាមការស៊ើបអង្កេតជំហានដំបូង ជននេះមកប្រទេសថៃតែម្នាក់ឯង ដោយកាន់តែកាបូបស្ពាយ។ មិនមានព័ស្តុតាងបញ្ជាក់ថា Wang Xing ត្រូវបានវាយដំ បង្ខិតបង្ខំ ឬជាជនរងគ្រោះនៃការជួញដូរមនុស្សនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinYmLPLThLk22m4MUGrVLWjDTSw4uOWsVo_fFyNbdRN4vBywe77VMMuzjOxEhZjCfQx4nYzEAEsoWHtjVtg4uKwFUfCP4Zy6Phsndp4UHhTIy7QjVzJeagiGfIdc_86IRxyNYhA25r1lvraFVY7d61SmJujANZZTaCKVVLDC5Si9GRmOqBgAnlYmCufsqV/s1439/image_2025-01-08_10-12-56.png

បច្ចុប្បន្នសុខភាពរបស់ Wang Xing មានសភាពធម្មតា ប៉ុន្តែចិត្តរបស់លោកពិតជាមិនស្ថិតស្ថេរឡើយ។ តារាប្រុសរូបនេះមានអាយុ ៣១ឆ្នាំនិងបានចូលប្រឡូកក្នុងវិស័យកម្សាន្តអស់រយៈពេល ១០ ឆ្នាំមកហើយ៕

ចាប់ពីថ្ងៃនេះ! ការចូលទស្សនាប្រាសាទបេងមាលា តម្រូវឱ្យបង់ថ្លៃ៤មុឺនរៀល

0

ចាប់ពីដើមខែមករា ឆ្នាំ២០២៥នេះតទៅ គ្រឹះស្ថានអង្គរ នឹងចាប់ផ្ដើមដាក់លក់ប័ណ្ណទស្សនារមណីយដ្ឋាន បេងមាលា ក្នុងតម្លៃ៤មុឺនរៀល (១០ដុល្លារ) និងរមណីយដ្ឋានដ្ឋានក្បាលស្ពាន តម្លៃ២មុឺនរៀល (៥ដុល្លារ) សម្រាប់ភ្ញៀវទេសចរណ៍បរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaQX-GRUEuMq2JiPS2sIA8xd73sHjdzuC5Gir795NybETCXLNiPwleeognls-XCv8rXoyQqnL72UqYH3iMEe9phTQEUnEURNrxvcEL_cmSSHRa3c_zm_gvxesnaSw5mYZzGBvzRJXudee6yanSXzRgh7SkW0rdcRYuEEr_3PaXSmD_okCL4Wrao2fIKt_X/s1280/image_2025-01-08_16-33-04.png
សម្រាប់ភ្ញៀវដែលបានទិញប័ណ្ណទស្សនារមណីយដ្ឋានអង្គរតម្លៃ៣៧ដុល្លារ អាចនៅទស្សនាក្នុងរមណីយដ្ឋានទាំងពីរខាងលើដោយឥតគិតថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinF3X0bHC8_gxCBoGfEZ6SD_NL9JdsuvtwM3Lz8fmJYGloh4GVzIxcVbGuheRrqDudU5etO6u7_myUn7ChZ9_73Kn9tIbgzQXOm1xVIrGONCImGQm4XyCACpfhQzb0EEPyLJtLpLAwDjmtvM9QhV_CK0tM-YHyCLUEOPka_tw4f4xPG5BZiT0AuqxVOxdC/s1200/image_2025-01-08_16-33-05%20(2).png
ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះ មានរចនាប័ទ្មដូចទៅនឹងប្រាសាទអង្គរវត្ត ដោយបានកសាងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5WldWmct965JY6JHIdkRMtTmbkWZzJ1n2dH9-Md_lXKk9Kb9GNHQ8j2f8iDgai0UzYurqysxJ1cQXftDL7hnA0kgxDFYlfm8buc9kjUE2nnuBLPRiy4Zf4VbTBJECBYhHef2zdNpigh3_tffpe9QNhLHcybpQHFX1dMN62i07EJWJ88v-ak_Gl8oZfHER/s1280/image_2025-01-08_16-33-05.png
បើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៅតំបន់ប្រាសាទបេងមាលា មានទំហំដល់ទៅ ៨៦៩ហិកតា។ នៅខាងកើតប្រាសាទនេះ មានបារាយណ៍ដ៏ធំមួយ មានបណ្តោយ ១៦០០ម៉ែត្រ និងទទឹង ៨០០ម៉ែត្រ។ តួប្រាសាទមានទំហំបណ្តោយ ១០៧៦ម៉ែត្រ ទទឹង ៩១៣ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0KEdP4yJnwe9Y-UMVDdrn2NiwntB-c24GKP4gESxweuPkNJ7JnhJtnKGSPRnZOp0ci7tPmMBicFXXaior6SznM51Kdup09a6MHrtzBXi-c1p1HXE5PIQXIN9u8uR9Eg4UdtHIM0WZ2JzExJmd9bGACfpHwsFIg0hC8Wshc7hlkDvKErNiQUmuva4NY3B0/s1000/image_2025-01-08_16-33-06.png
គួរបញ្ជាក់ថា ប្រាសាទបេងមាលា ជាបេតិកភណ្ឌជាតិ ដោយដំបូងឡើយប្រាសាទនេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលការបែកបាក់មានទំហំពី៦០ ទៅ៧០ភាគរយ ខណៈបច្ចុប្បន្នត្រូវបានអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាបេតិកភណ្ឌចិន ធ្វើការរួមគ្នាដើម្បីស្រាវជ្រាវ និងជួសជុល៕

 

កូនអាន និង ល្អហួស សុទ្ធតែបានពុះពារជាមួយនឹងអាកាសធាតុត្រជាក់រាំរបាំអប្សរាបង្ហាញទៅកាន់ពិភពលោក

0

កូនអាន និង ល្អហួស ពិតជាធ្វើឱ្យមហាជនកោតស្ងប់ស្ញែងនិងមានមោទនភាពយ៉ាងខ្លាំងក្នុងការដែលអ្នកទាំងពីរពុះពារជាមួយនឹងអាកាសធាតុត្រជាក់ដូចគ្នាក្នុងគោលដៅតែមួយក្នុងការរាំរបាំអប្សរានៃសិល្បៈវប្បធម៌ខ្មែរបង្ហាញទៅកាន់ពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNbh8Tor8iAHse7eoi20hla94Bmfh15ozQ8NpXY2bd9cyyz6M3xVs-yiU82O1SQOdOO_54NMBO2s3yTDKVgWsXR4sv4JuvgnAuEcDNqCtYiiGgXbFRi_b6xGK10xi6oo3xRtSwMyoZQFCwTTrPqlTCsOeHReG4ojq7T6Kq7hHZm6B9FF5zClZ2q2WzEjCg/s2048/image_2023-09-01_14-50-53.png
កាលពីខែកញ្ញា ឆ្នាំ២០២៣ នាដការី សុគា គីមលាង ហៅ កូនអាន បានធ្វើឱ្យប្រជាជនកម្ពុជាមានមោទនភាពនិងស្ញប់ស្ញែងយ៉ាងខ្លាំងទៅកាន់នាដការីរបាំបុរាណរូបនេះដែលបានគ្រងឈុតអប្សរាសម្តែងរបាំព្រះរាជទ្រព្យ ( របាំអប្សារា)នៅលើភ្នំទឹកកក នៃប្រទេសនូវែលសេឡង់ (New Zealand) ប្រកដដោយស្នាមញញឹម ទន់ភ្លន់ រេរាំយ៉ាងស្រស់ស្អាតនៅក្នុងភាពដ៏ត្រជាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmW1ZBFTAcgC2VyABw6cE_HrUmc12HDnF-V2KiKFkdMKJG5-8S1H-QzsWlrX9P526q45RH-nFfdDT2Q7YP4NMLqA-bTa0CPuGlc8O7DE_DaPvlDwNlPv_wq16dzpgj2WXvp5YfDCaHWQDm-6oYrdz68LOIiKckHhD2mhG5gbFV0jUcrT8pQSbLy5Ru2SZx/s2048/image_2023-09-01_14-50-55.png
វីដេអូរបស់ សុគា គីមលាង បានធ្វើឱ្យផ្ទុះពេញបណ្តាញសង្គម និងលេចនៅលើផ្ទាំងប៉ាណូមួយចំនួនលើដងវិថីក្នុងរាជធានីភ្នំពេញ។ អ្វីដែលកាន់តែពិសេស វីដេអូការរាំរបាំអប្សរា របស់ កូនអាន ទទួលបានការកោតសរសើរនិងការបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVROkZ5JrTShjg0ZrX8kQ5SjYrkndcMwvu5JVInWLTHV2YDw-e0rnI3p69NJ6bjV1m3JtMKFQ4s68O1PTho-jzXeaNzqLHyBlbtnuYy0ZgMY03JFTPzn6cD07BJupJS9B1YxxeArlQTFueao_XD0DAJ-3pe3N1lKU04XjPSQUB_Z6uxI-a6lRWxNtNbDc6/s2048/image_2024-04-10_09-00-50.png

ជាមួយគ្នានេះ កាលពីពេលថ្មីៗនេះ ប្រជាជនកម្ពុជាក៏បានសម្តែងនូវអារម្មណ៍មានមោទនភាពទៅកាន់ ល្អហួស ដែលជាក្មេងស្រីម្នាក់បានស៊ូទាំ្រ អត់ធ្មត់ ពុះពារនឹងអាកាសធាតុត្រជាក់ដូចគ្នាក្នុងការរាំរបាំអប្សរាពីមុខផ្ទាំងទឹកកកនៅប្រទេសចិន។ វីដេអូរបស់ ល្អហួស ក្នុងរាំរបាំអប្សរាក្នុងអាកាសធាតុត្រជាក់បង្ហោះនៅល្ងាចថ្ងៃទី៥ មករា គឺមានការចូលទស្សនាជាង៤.៧លានដងឯណោះក្នុងរយៈពេលជិត២ថ្ងៃ។
ការលះបង់របស់ កូនអាន និង ល្អហួស សុទ្ធតែទទួលបានការកោតសរសើរពីសំណាកមហាជនជាមួយនឹងអារម្មណ៍មោទនភាពដែលឃើញកូនខ្មែរបានលះបង់តស៊ូ អត់ធ្មត់ ក្នុងគោលដៅតែមួយគឺដើម្បីលើកស្ទួយនិងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBLl2tlU6-n1FBUtczm7CflQHy32vPPj9lSZMx7VmvWQonPC6HIeNbHUpdaUwwKU7uI_ojyQLrSpQnVdA9JCnea7dBlMyiB9tqDwMiVOtePN_Lw02lueapyv-yWvg5KXbBM8tJ55YbWNXT39MAY_eznEJMB7kRad-d_1dTizfeKpAUcFLR0Fjjj2u9NkYl/s2048/image_2025-01-06_11-23-13.png

គួរឱ្យដឹងថា អំឡុងពេល ល្អហួស តំណាងកម្ពុជាប្រកួតក្នុងកម្មវិធី Miss Preteen Junior Idol World 2024 នៅប្រទេសថៃ កូនអាន បានជិះយន្តហោះទៅគាំទ្រ ល្អហួស ផងដែរនិងបានជួយជ្រោមជ្រែងសម្រាប់ ល្អហួស ក្នុងការរាំរបាំអប្សរានៅក្នុងការប្រកួតដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង៕

អ្នកនាង ដេននី ក្វាន់ និងពូរបស់ ល្អហួស បង្ហោះសារយ៉ាងក្តៅគគុក

0

អ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកនាង ដេននី ក្វាន់ និង លោក គីម សាន ត្រូវជាម្តាយនិងពូរបស់ ល្អហួស ចេញមកបង្ហោះសារយ៉ាងក្តៅគគុកធ្លាយដល់កាលពី ល្អហួស ទៅប្រកួតនៅប្រទេសថៃបង្ហើបទៅដល់មនុស្សម្នាក់សុំទៅស៊ុបប្រាយ ល្អហួស ចង់រាំអប្សរាជាមួយគ្នានៅលើឆាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtipvNmWK1jsPxGFvnnKwJfwcKGSy107aAHoExxwwxmumZyAUzSUHws5jG47O_i9Ig-VRVx11DOEbjV2JKh1WVG9QgpXQuUqodATXvhI9pXeKoCXIJRojNQfayPMzqV7xdk3BPujWJjjeUri9RQoQglCPwBKO_xFcNFgchNnZoehk6GT7hV3SHtv87xErX/s2048/image_2024-12-30_09-56-18.png

វាបានក្លាយជាប្រធានបទក្តៅគគុកមួយនៅលើបណ្តាញសង្គមបន្ទាប់ពីអ្នកនាង ដេននី ក្វាន់ បានបង្ហោះសំណេរមួយកាលពីរសៀលថ្ងៃទី៧ មករា ថា «មីបិសាចឈាមទឹកកក ហើយមិចនៅមិនសុខឌឺដងផ្លែផ្លាកូនអញរហូតចឹង? អាយុធ្វើម៉ែគេបានហើយមកច្រណែនអីនឹងកូនក្មេង? គ្មាននរណាទៅដណ្តើមដំណែងនាងឯងទេ កុំភ័យ រក្សាតែចរិតនាងឯងឱ្យល្អដូចរូបនឹងទៅវាគង់វង្សហើយ មីផ្លែល្វា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKpIhMOVHe0jJ0BZPSfObKh5rFN7gM5NS5DWLkb985ixPt8TMqwFtCrVlO93qemNOVbkPf_UbKzr8r5cfDRfZ0SINSJQffoc9eUN4Iz-uXAEHE7RHKRiVi3Clcat5r-RQEZU-E99l7ywhmpUmR2jir67Pag5gGN25VyyhrxXz6JopzUQBLpgXAozjWnWA6/s2048/image_2025-01-08_09-10-02.png
ការបង្ហោះនេះបានធ្វើឱ្យមានការឆ្ងល់មិនតិចនោះទេពីអ្នកលេងអ៊ីនធឺណិត ជាពិសេសទស្សនិកជនមួយចំនួនចង់ដឹងថាតើម្តាយល្អហួសចង់សម្តៅទៅកាន់អ្នកណាម្នាក់ ស្របពេលល្អហួស កំពុងទទួលបានការកោតសរសើរក្នុងរាំរបាំអប្សរាក្រោមអាកាសធាតុត្រជាក់នៅក្នុងប្រទេសចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjziQsNt3i50Xr_DrCai9AH6tZaGB6s8w8tFRCjIvc-YwSwvIC3H3AAvdosfASaj4DGuoe_9CxaZGXs7zyBcgHepBEKRb311AqB2x9oj-1Juch2gMfLeoholgMFLJlqPkym4D5n1Z8y-KI3UI0ZfNpZ5L_ulvu2hp3jvI0Gz-oafu-yrlfnDKBOqNYaR3Py/s2048/image_2025-01-08_09-10-04.png

មិនទាន់អស់នោះទេ អ្នកនាង ដេននី ក្វាន់ បានបង្ហោះសំណេរមួយទៀតថា «ខ្ញុំអត់ចេះបង្កើតរឿងតោងល្បីទេ អ្នកស្គាល់ខ្ញុំគឺដឹងចរិតខ្ញុំហើយ មនុស្សខ្ញុំឃើញមិចថាចឹង មិនមែនងំៗមឹសៗ កេះឆ្នាំងបាយធ្លុះទេ យល់នៅ? មីហង្ស ឈាមក្អែក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZHFpucfZkt6iPlYdvZN7c5WUVIZ27l5l_3CwwJ3F5OzubMBUE4zY_5YJoirRlucu-pPjVnP2t8mJnaLuPdCLPlyF_pp1brk_-oPmh9fDRe8bg2L0xGOU7MqRg1_Xhv9DUxuWJ0plOR83Ghx4RmJE2CKbS0fPD6hTIWK6AQG46m3P5hQOqvRlHn6irHh3a/s2048/image_2024-11-09_10-07-19.png

ក្នុងសំណេរនេះកាន់តែទាក់ទាញអ្នកគាំទ្រក្នុងវិស័យសិល្បៈរិតតែជជែកវែកញែកកាន់តែខ្លាំងបន្ទាប់ពីលោក គីម សាន ពូរបស់ ល្អហួស ចែករំលែកសំណេររបស់អ្នកនាង ដេនី ក្វាន់ អមដោយខ្លឹមសារថា«រឿងពិត នៅថ្ងៃនោះ កូននិងអ្នកផាត់មុខនិងជាងសក់ និយាយមិនក្រោមពី២០នាក់ទេ មានរឿងជាមួយគេ ល្អតែពីមុខ លួចចាក់ពីក្រោយខ្នង , សណ្តានដើរតោងភាពល្បី ដូចសត្វឈ្លើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4w_zAYtk0Vqis3y15hwsOgvXyz5o8zjNoa2_Q7OkN2d_2fZaF71Jdrf6pQX4bsXdoFkJ_m5cjxnRpZL9XgWLxsiGHC9neniutPLd-cLcq2wb3Y_fszF4WAeWP66bwVnC1onXQ66sCL3mC6Kqyp_YzpxrMxSkT6lkgUyjS3OfY5umj4tBNO9RYasDLU3aS/s2048/image_2024-11-09_10-07-21.png

លោកបានបន្ថែមទៀតថា «ជំនាន់ល្អហួសប្រលង មកសុំបងសានៗ ខ្ញុំចង់សប្រាយកូន ចង់រាំអប្សរាជាមួយកូនពេលកូនប្រកួតនៅថៃ ខ្ញុំមានគ្នា២នាក់ សុំរាំអមៗកូនបានអត់ ហើយសំខាន់ត្រៀមឈុតអប្សរាមកទៀត ហេតុតែចង់តោង។ ខ្ញុំប្រាប់ថា អត់បានទេអូន កម្មវិធីប្រកួតរាំបានតែល្អហួសម្នាក់ឯងទេ ព្រោះជាកម្មវិធីប្រលង , « មិនមែនកម្មវិធីដើរសុំតោងគេទេ » , ពេលកូនល្អហួសរាំអប្សរានៅថៃ ព្យាយាមមកធ្វើពាក់កងជើង ឱ្យគេថត ធ្វើក្បាច់រាំនៅមុខឆាកលើកដៃឱ្យគ្នាគេចាប់កាម៉េរា ធ្វើដូចកំពុងបញ្ជាឱ្យល្អហួសធ្វើតាមអ៊ីចឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp4WElqrUZzfoxxZoBXfdOzR7_X0y-yXSYcwqDgs4rO4ukr7BR6cJITRg_3320Z956jlE1j-HvLDSzVUhBybwzsC8lRWSjfpozKJ576MYtUWtWC0xp0HTvomMRHBqSKk_038ezxNPFtsYERA68lQnxerD4_VrwnjpU85MKGHFeyQTk6wH_WModFFSUOel7/s1998/image_2024-12-17_09-04-36%20(2).png

ពូល្អហួស បានលាតត្រដាងទៀតថា «មួយទៀតមានបងស្រីគេម្នាក់មកយកទឹកឱ្យល្អហួសផឹករហូត ផ្លុំចុះផ្លុំឡើង មិនដឹងថាសូត្រអ្វី ធ្វើឱ្យយប់ឡើងល្អហួសក្តៅខ្លួនពេញមួយយប់ ព្រោះស្អែកត្រូវFinal , មួយទៀត ពេលល្អហួស បានមកុដ ហើយល្អហួសមកដល់កម្ពុជាវិញ ប្លុក ល្អហួស ទាំងFacebook ទាំងIG ទាំងដែលក្មេងអត់ដឹងអីសោះសំនួរខ្ញុំសួរមួយ មកដល់ខ្មែរភ្លាម ប្លុកល្អហួស និងលុបរូបភាពនៅថៃធ្វើអ្វី?»។ សំណេររបស់លោក គីម សាន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈទស្សនិកជនមានការសង្ស័យថាជានាដការីល្បីម្នាក់៕

ហេង វាសនា ពោលទាំងមិនអស់ចិត្តទៅកាន់អ្នកមួយចំនួនដែលប្រកាន់ខ្លាំងទៅលើការពាក់អាវខ្មៅចូលរួមបុណ្យស.ព

0

ស្លៀកសំលៀកបំពាក់ពណ៌ខ្មៅទៅចូលរួមពីធីបុណ្យសពបានក្លាយជាការពិភាក្សានៅលើបណ្តាញសង្គមបន្ទាប់ពីតារាចម្រៀង វណ្ណដា ស្លៀកពាក់ខ្មៅមួយឈុតចូលរួមបុណ្យរបស់ Ruthko ។ រឿងមួយនេះបានធ្វើឱ្យលោក ហេង វាសនា អ្នកបង្កើតមាតិកាល្បីមួយរូបបាននិយាយទាំងមិនអស់ចិត្តគ្រាន់តែពាក់អាវខ្មៅក៏អាចបង្កជាជម្លោះនិងទើសបានហេតុអ្វីប្រកាន់ខ្លាំងយ៉ាងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgkLAOtzVVShgfD0sKx6UxyBXM3A0YmcEUdveY1u-seFR2goR3yjqiaAHrfzBB7pmJiPEyb5w-oqDfut74U3Lw_bST4Yf5ig-4t1vhn5na1ermFMsQCoCwtqBNzKvHj8S90aaOVXeqYYfpR04rgNuihzoIj3ayX5R-vKXoqkXjbbDCg85_at5o7GXfgZD2/s1800/image_2025-01-08_11-43-59.png
លោក ហេង វាសនា បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី៧ មករា ថា «កុំគ្រាន់តែគ្នាពាក់អាវខ្មៅចូលរួមពិធីបុណ្យសព ក៏អាចបង្កជាជម្លោះ និងទើសបាន, បើកចិត្តបន្តិចទៅ, គ្នាទៅចូលរួមរំលែកទុក្ខ គ្នាបាត់បង់មនុស្សសំខាន់ហើយ សូមកុំមកបន្ថែមទុក្ខទៀត, ហេតុអ្វីក៏សង្គមនេះមានមនុស្សប្រកាន់ខ្លាំងយ៉ាងហ្នឹង Toxic យ៉ាងហ្នឹង, ឱ…បងប្អូនកម្ពុជាខ្ញុំអើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixaQQrqVT71Ei8Yiv7bgk4XZqP-XE51GF8ZTyrPhxkOKc0gv-hgSPYFKODd5907TcFiiMpPmhpcYc7D0MyIvwd9k2LVt3i9WCwjbv9zwpDLGJPA_6CORbG_qjInvuSSHYFmJ95I32omr6t3LmBR8tTsK81G2l1WmDwnJl3sNuSDX99tHxldgc2S1WEzArk/s1440/image_2025-01-08_11-44-03.png

ភាពចម្រូងចម្រាសនេះបានកើតឡើងនៅលើបណ្តាញសង្គមបន្ទាប់ពីមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមដោយតារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណដា និងគូស្នេហ៍រួមទាំងអ្នកមួយចំនួនទៀតបានទៅចូលរួមរំលែកទុក្ខតារាចម្រៀង Ruthko ដែលទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ វណ្ណដា បានស្លៀកពាក់ខ្មៅចូលរួមក្នុងពិធីបុណ្យសពប៉ុន្តែហាក់រងនូវការវែកញែកពីអ្នកលេងបណ្តាញសង្គមមួយចំនួនថាការស្លៀកពាក់នេះជាប្រពៃណីរបស់ប្រទេសជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiarbsH2cfIPmALXWUc7ndXaQ77fCNiuiPmLwYWrVjhdhxGpXy5xrcIYkMf4CjDsZEemdKRkIflzuxH9uJJhJCLn-WIbL7VtOK_QcQ9JPstWVONEIdHOp0BGCWrLgZ12OpqBEQlpn4o37qW3vYaSeN9YjWrnzzUu5WPUNCQzs8n-r_pFzxggWjHA1Fktfh0/s1290/image_2025-01-08_11-46-22.png

មែនទែនទៅមិនមែនមានតែ វណ្ណដា ដែលបានស្លៀកពាក់ខ្មៅ អ្នកមួយចំនួនទៀតក៏បានស្លៀកពាក់ខ្មៅដូចគ្នាតែដោយសារតែ វណ្ណដា ជាមនុស្សល្បីល្បាញទើបជំរុញឱ្យតារាចម្រៀងរ៉េបរូបនេះរងនូវការវែកញែកគ្រាន់តែទៅចូលរួមរំលែកទុក្ខហើយស្លៀកពាក់ខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjausTIqQC3kIu4eflwrJs1xW7gnRGmknmnrdhIx8h6O6mp5I0QOuVKaErQGgp1iH0jfj7ItC1cz38BBvBh2vpmhaRZWUa7WgSPfsV9DSSY3AaCTy3Lkuef40KXVBc2RGWI93NJgVFvgdqxyKGgTnwHekjtAztKmIMoFZr6qohRT57Yi72B0F9E737-InFZ/s1182/image_2025-01-08_11-46-23%20(2).png

មនុស្សមួយចំនួនបានលើកឡើងដែរថាគ្រាន់តែស្លៀកពាក់បែបនេះសោះហេតុអ្វីក៏ប្រកាន់ច្រើនម្ល៉េះ។ គេចាំបានថា កាលពីឆ្នាំ២០២១ តារាចម្រៀង ឱក សុគន្ធកញ្ញា បានស្លៀកពាក់ខ្មៅមួយឈុតចូលរួមពិធីបុណ្យសពរបស់ម្តាយតារាចម្រៀង ឆន សុវណ្ណារាជ ក៏រងនូវការវែកញែកដូចគ្នា៕