Home ព័ត៌មានអន្តរជាតិ ភ្លើងឆេះព្រៃដ៏រន្ធ.ត់នៅ Los Angeles បណ្តាលឱ្យមនុស្សរាប់លាននាក់ត្រូវជម្លៀសចេញភ្លាមៗ

ភ្លើងឆេះព្រៃដ៏រន្ធ.ត់នៅ Los Angeles បណ្តាលឱ្យមនុស្សរាប់លាននាក់ត្រូវជម្លៀសចេញភ្លាមៗ

59
0

សហរដ្ឋអាមេរិក៖ ទិដ្ឋភាពភ្លើងឆេះព្រៃរាប់ពាន់ហិចតានៅទីក្រុង Los Angeles សហរដ្ឋអាមេរិក បានកើតឡើងកាលពីថ្ងៃទី៧ ខែមករា បណ្តាលឱ្យមនុស្ស ៥ នាក់បាត់.បង់ជីវិត និងមនុស្សរាប់លាននាក់ទៀតត្រូវជម្លៀសចេញភ្លាមៗ រួមទាំងផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានឆាបឆេះ ខណៈបច្ចុប្បន្នភ្លើងនៅតែរាលដាលខ្លាំងក្នុងល្បឿនលឿនគួរឱ្យភ័យខ្លាចបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Uz4MB84bIBOBOAXDUUW6-YACfQSvc4ugwL1UYvW_EKwdwwPXJOfuHi2mk3tYqdhV83Xnuu7KnB-k1Jf9wzZO2JtKm3VRpAUs8oevPBBYr70XfKp8J1Q3CjFEMcQm1k43xTbR_lQ6ousr43Kkzmf2s1ADDX_7E8x4-PLGs0YxMyhJzB3pfBKX5cAlUzST/s3072/image_2025-01-09_09-21-46.png
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNN ភ្លើងដែលមានឈ្មោះថា Pacific Palisades បានឆាបឆេះនៅវេលាថ្ងៃត្រង់នាថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៥ ហើយបានរាលដាលដល់ ៥២៦ ហិកតាក្នុងរយៈពេលតែ ៤ ម៉ោងប៉ុណ្ណោះ។ យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ Los Angeles ប្រជាជនក្នុងតំបន់ប្រហែល ៣០,០០០ នាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញជាបន្ទាន់ ខណៈដែលផ្ទះជាង ១០,០០០ ខ្នងត្រូវបានបំផ្លាញដោយភ្លើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr3kl1fUjY-jYo1NBV98uIvrkIfbDFQrBO5qUrTBF_fVNdUt8culZKQvSi6hbvvUALJcSACjxEFc70JDHK2g7tkE5WRq_iJPKiiUWtbUbq3gcCEichoXGOGcdCxUf53pdLh5bLOBq2YQgjx8SMElxGTEm78EHA3clXVey_JU9D0z-cIIcfJoaytBVvyGfa/s3072/image_2025-01-09_09-21-48.png

បច្ចុប្បន្នរដ្ឋាភិបាលក្រុង Los Angeles បានប្រកាសដាក់ទីក្រុងមួយនេះក្នុងភាពអាសន្ន ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃ។ ស្ថានភាពត្រូវបានគេរំពឹងថានឹងកាន់តែអាក្រក់ទៅៗ ដោយសារតែខ្យល់បក់ខ្លាំង ហើយអូសបន្លាយមកដល់ថ្ងៃទី៩ ខែមករាហើយនៅមិនទាន់រលត់ទៀត ខណៈអ្នកស្រុកទាំងអស់ក៏ត្រូវបានណែនាំឱ្យរៀបចំផែនការជម្លៀសចេញពីកន្លែងគ្រោះថ្នាក់នេះភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjZVxmmtKGJGldFGU2Lc-n2exOgnhfJhVk3ljGGsgAY2yj-iIMFzDbmcIKUff1Gc7k_q6lh20G33_BM8vqRt23BltYnGcsKhNKvqa4Ai9P-ZBdxmVOT32Ea4ilKq8ca6tIFbzM5crFp1V-UhyphenhyphenGAH1EaZ9x3SJ1Nqa4stlSKij-jmPMo6CH0Z0PiGbgwWkQ/s2000/image_2025-01-09_09-21-50.png
មូលហេតុដែលព្រៃត្រូវបានភ្លើងឆេះឥតឈប់ឈរគឺដោយសារសកម្មភាពរបស់មនុស្ស ជាពិសេសការកាប់បំផ្លាញព្រៃឈើ និងការដុតព្រៃដើម្បីកាប់ឆ្ការដីកសិកម្ម រួមទាំងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុនៗ ក៏ដូចជាការប្រែប្រួលអាកាសធាតុ ការកង្វះទឹកភ្លៀង ដែលកំពុងបង្កើនចំនួនភ្លើងឆេះព្រៃ ជាហេតុបណ្តាលឱ្យបរិស្ថានស្ងួត និងងាយឆេះបែបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk0qXuE1cfwGBOFYASHOxr-6sZrPqlGYytLY0REdio__nHw9m0IMYqkg4CGnP_xv4tBjximr-f4tEaLhl9fo2D5ySxdbhxpMIsCCX7gSxC4CEEyaWfQEORNOTAVjjDCnxtHc7whgCj7U0tb2wWttbX4TQ7nvrSEFG7UXZLIUur__qiuVMy-r-yidViJ0U-/s1200/image_2025-01-09_09-21-51.png

មុនពេលភ្លើងឆេះ សេវាអាកាសធាតុជាតិបានចេញការព្រមានខ្ពស់បំផុតរបស់ខ្លួនសម្រាប់លក្ខខណ្ឌភ្លើងឆេះព្រៃខ្លាំងនៅទីក្រុង Los Angeles ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែមករា ដោយព្យាករណ៍ថានឹងមានខ្យល់បក់ខ្លាំងពី ៨០ ទៅ ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហេតុនេះហើយបច្ចុប្បន្នភ្លើងនៅតែបន្តឆាបឆេះឥតឈប់ឈរ ទោះជាយ៉ាងណាមនុស្សរាប់លាននាក់ផ្សេងទៀតបានជម្លៀសទៅទីកន្លែងមានសុវត្ថិភាពហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVKdBsJnm1a5l20KYPZ63oC451i7AxEmrzRwHzokhJVUM4M4pyDDQeIziaLj8NoxqhRjJcyDbS-bkfF46BAvfqlRkSSNIHE3L8Ky7gzZIBcGYCWG-nzyhfjPBrLoV9Zl8njlgAo0UvezOvtL_VuYBmNzQjywPFv8vprHdP5DjjmzexJKPdP87Z4ExjKDFp/s990/image_2025-01-09_09-21-52.png