តារាសម្ដែងចិន Wang Xing ត្រូវបានគេរកឃើញក្នុងប្រទេសមីយ៉ាន់ម៉ា និងត្រូវបាននាំទៅប្រទេសថៃ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ៤ ថ្ងៃ។ សាច់ញាតិនិងមិត្តស្រីរបស់តារាសម្តែង រូបនេះបានសុំជំនួយពីអាជ្ញាធរចិននិងថៃដែលបាត់ទំនាក់ទំនងជាមួយលោកចាប់តាំងពីថ្ងៃទី ៣ ខែមករា នៅពេលដែលលោកបានមកប្រទេសថៃដើម្បីថត «ភាពយន្ត» ។ ប៉ុន្មានថ្ងៃថ្មីៗនេះព័ត៌មានអំពីតារាសម្តែង Wang Xing ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម Weibo ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9CfIAtUo0sVvtek9zLVFzo5qjLobVtS5XIZCYnTKV1FfdjKoUxzbDog8i_qt1eIlGZ4XvofuDDlSOGFnhsDxVDPZUZCuUHjU_dc_j_4wo-J8Vs0nEi65CUC9692W1dF8JU2Wk0cH_fJ1SdJIDp0x33t1WcAgjKRXJHFsdJqPItYkF4jCw6F6XvXkBs2-8/s1600/image_2025-01-08_10-12-54.png

យោងតាមសារព័ត៌មាន Beijing Daily នៅល្ងាចថ្ងៃទី៧ ខែមករា ប៉ូលិសថៃបានប្រកាសថា ខ្លួនបានរកឃើញ Wang Xing ពីស្រុក Mae Sot (ស្រុកក្នុងខេត្ត Tak ជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា) ទៅកាន់ទីក្រុងបាងកក។ បច្ចុប្បន្ននេះ អាជ្ញាធរនៅតែបន្តស៊ើបអង្កេតករណីនេះ ដោយកំណត់ថា តើ Wang Xing ជា «ជនរងគ្រោះនៃការជួញដូរមនុស្ស» ឬអត់។ បើពិត ប៉ូលិសនឹងនាំតារាសម្ដែងរូបនេះទៅប្រទេសចិនវិញតាមបទប្បញ្ញត្តិស្ដីពីការការពារជនរងគ្រោះដោយការជួញដូរមនុស្ស។ ប៉ុន្តែប្រសិនបើលោក Wang Xing បង្ហាញសញ្ញានៃការប្រព្រឹត្តបទល្មើស អាជ្ញាធរនឹងដោះស្រាយតាមច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMjJRb-4iCor4UGW7wggmpLmo0uEJ1TlHq3N3sGjIEAW9Q941K9Q6Elvu9KnpXpeWVbVg7R8kik_PKXQpNzGodMGRRWugHgsxzbqNWtaSM5oQRfXzb-1YwDOMFML43qXL8lb5genN34GG9QV9WEqgoMxqf6CdBVrrtpDJd33VGMTAlv8Gu2QeWWETpPRJY/s768/image_2025-01-08_10-12-55%20(2).png

ស្ថានទូតចិនប្រចាំប្រទេសថៃបានឱ្យដឹងនៅល្ងាចថ្ងៃទី ៧ ខែមករាថា ខ្លួនបានទទួលការជូនដំណឹងពីភាគីថៃអំពីការជួយសង្គ្រោះលោក Wang Xing ។ អ្នកនាំពាក្យបានថ្លែងអំណរគុណដល់រដ្ឋាភិបាលរបស់ប្រទេស និងក្រសួងពាក់ព័ន្ធ។ នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយថៃ តារាសម្តែង Wang Xing បាននិយាយថា ខ្លួនត្រូវបានគេបោកបញ្ឆោតឱ្យមកទីនេះដើម្បីថតភាពយន្ត បន្ទាប់មកត្រូវបានគេនាំទៅប្រទេសមីយ៉ាន់ម៉ា។ Wang Xing បាននិយាយថា លោកត្រូវបាន «ចាក់សោនៅក្នុងបន្ទប់មួយដែលមានជនជាតិចិនចំនួន ៥០ នាក់» ពួកគេទាំងអស់ត្រូវបានស្នើសុំឱ្យហាត់វាយអក្សរ។ មនុស្សគ្រប់គ្នានៅក្នុងបន្ទប់បានកោរសក់។ យោងតាមសម្តីរបស់ Wang Xing នេះអាចពាក់ព័ន្ធនឹងការក្លែងបន្លំទូរគមនាគមន៍ខណៈមនុស្ស ៥០ នាក់ផ្សេងទៀតប្រហែលជាកំពុងរង់ចាំការសង្គ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiujzBuKmdNwerxZCSx4DyMZjxCEHafTi6iAy81elOgzn3hYWi0kYAdMcydndOBehvBKaZfZPCyJaORVK8L3ezz9ZYYs15UcImqQiC_6D1TE0zFXKWAF2Yxz4-RieJdHknPLiUiiqr1zW7ZPf2TTD6WWYrkA-nWW0YcOAKwo15au2J8tbYHCJCycnDLW_Iq/s1511/image_2025-01-08_10-12-55.png

តាម សារព័ត៌មាន Hongxing News មន្ត្រីប៉ូលិស Mae Sot បាននិយាយថា Wang Xing ទំនងជាឆ្លងព្រំដែនពី Mae Sot ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ តាមការស៊ើបអង្កេតជំហានដំបូង ជននេះមកប្រទេសថៃតែម្នាក់ឯង ដោយកាន់តែកាបូបស្ពាយ។ មិនមានព័ស្តុតាងបញ្ជាក់ថា Wang Xing ត្រូវបានវាយដំ បង្ខិតបង្ខំ ឬជាជនរងគ្រោះនៃការជួញដូរមនុស្សនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinYmLPLThLk22m4MUGrVLWjDTSw4uOWsVo_fFyNbdRN4vBywe77VMMuzjOxEhZjCfQx4nYzEAEsoWHtjVtg4uKwFUfCP4Zy6Phsndp4UHhTIy7QjVzJeagiGfIdc_86IRxyNYhA25r1lvraFVY7d61SmJujANZZTaCKVVLDC5Si9GRmOqBgAnlYmCufsqV/s1439/image_2025-01-08_10-12-56.png

បច្ចុប្បន្នសុខភាពរបស់ Wang Xing មានសភាពធម្មតា ប៉ុន្តែចិត្តរបស់លោកពិតជាមិនស្ថិតស្ថេរឡើយ។ តារាប្រុសរូបនេះមានអាយុ ៣១ឆ្នាំនិងបានចូលប្រឡូកក្នុងវិស័យកម្សាន្តអស់រយៈពេល ១០ ឆ្នាំមកហើយ៕