Home Blog Page 734

មកស្គាល់ផ្លូវលិចទឹកដែលស្អាតជាងគេបំផុតក្នុងប្រទេសចិន

0

Yong Wu ដែលជាផ្លូវលិចទឹកស្ថិតក្នុងខេត្ត Jiangxi ត្រូវបានគេស្គាល់ថាជា “ផ្លូវលិចទឹកដែលស្អាតជាងគេបំផុតក្នុងប្រទេសចិន”។ ផ្លូវនេះផ្តល់ឱ្យអ្នកទស្សនានូវបទពិសោធន៍ដ៏សម្បូរបែបនៃការបើកបរលើទឹក ជាមួយទិដ្ឋភាពទឹកឡើងនៃបឹង Poyang បង្កើតបានជាផ្លូវទឹកដ៏ប្លែក និងស្រស់ស្អាតបំផុត។ ផ្លូវ Yong Wu គឺជាផ្នែកមួយនៃផ្លូវ X២១៩ ដែលតភ្ជាប់ទីក្រុងបុរាណ Wuzhen ជាមួយទីក្រុង Jiujiang ខេត្ត Jiangxi ។ គម្រោងនេះមានប្រវែងជាង ៥ គីឡូម៉ែត្រ ដោយឆ្លងកាត់បឹង Poyang ដែលជាបឹងទឹកសាបធំបំផុតនៅក្នុងប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjStcuwsbM4I-hX18ogsvilaFyvsM7vKRl7nkVr-1i3SqzGDXiHt6KUatLFWwvsbuZDK4gSBqB3ho8ugC8gQm98f7gq_DTmc0XVYiOtcBrMBqfqk616FLxxjYe6y8PlQ_QLDqxiLLxUgV6rea6Bjjyum1u-y2fdA1pwFp-v-Jp7f3kDEukml0D_wfgAkxln/s1024/image_2025-01-08_14-32-19%20(2).png
ចាប់តាំងពីគម្រោងនេះបានបើកដំណើរការជាផ្លូវការក្នុងឆ្នាំ ២០១៣ មក គ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយកើតឡើងនោះទេ ដោយសាររបាំងសុវត្ថិភាពទាំងសងខាង និងអ្នកបើកបរដែលធ្វើដំណើរលើផ្លូវសុទ្ធតែគោរពតាមល្បឿនអតិបរមាដែលបានអនុញ្ញាត។ ទោះជាយ៉ាងណាកាលពីខែសីហា ឆ្នាំមុន នៅដើមរដូវវស្សា យានយន្តជាង ៨ ពាន់គ្រឿងក៏បានបង្កឱ្យមានការកកស្ទះខ្លាំងផងដែរ។ ផ្លូវលិចទឹក Yong Wu បើកដំណើរការតែនៅដើមរដូវវស្សាប៉ុណ្ណោះ ដោយសារកម្រិតទឹកនៅពេលនេះមានភាពទាក់ទាញជាងរដូវផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicggWjOEL-XBuD2izL4N-WFUzt49vAKtCC4HGqAijGn-40RskbBaA0E50BnezzV7HS7_z_m-WFLyTYeAvTugNkWgWG83ol2yozBNjtnMF6jS68avm9XDsWFuHwJ1YQOrjM-jxuktxU_nB2te5hBFpzvJbykzqSn6246Q0DU1iFDeIBT_d8qWTN13GcHlvI/s1181/image_2025-01-08_14-32-20%20(2).png

នៅពេលដែលកម្រិតបឹងឡើងដល់ប្រហែល ១៨.៦ ម៉ែត្រ ផ្លូវនេះក៏ត្រូវបានលិចក្នុងទឹក ហើយបង្កើតបាននូវទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែនៅពេលទឹកបឹងឡើងខ្ពស់ជាង ១៩ ម៉ែត្រ អាជ្ញាធរមូលដ្ឋាននឹងបញ្ឈប់យានយន្តនៅលើដងផ្លូវដើម្បីធានាសុវត្ថិភាព ដូច្នេះភ្ញៀវទេសចរត្រូវបានអនុញ្ញាតឱ្យគយគន់ទេសភាពនេះនៅដើមរដូវវស្សាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUN7lNqmqRCt1aGIolJ03gEw3xYsd6siubOaT1fyaNOWRntYwem898-IySzKn-Ko07ooNuncvcXPphgbvejd7n2HKvXpYQiRJ0jnQivmT6YiXlR1ew1q1snh0yPZqNX1lwqa8OOKWCdr82eOaXEXQYcBuxjb-d1gf-Ev9LpiqEObcuyOF_ewfEe3gWchpd/s1080/image_2025-01-08_14-32-19.png

ក្រៅពីផ្លូវ Yong Wu ដែលជាផ្លូវលិចទឹកស្រស់ស្អាតជាងគេក្នុងប្រទេសចិន ស្ពានឈើ Shiziguan ដែលជារចនាសម្ព័ន្ធអណ្តែតលើផ្ទៃទន្លេ Qingjiang ក្នុងខេត្ត Hubei ក៏មានភាពល្បីល្បាញដូចគ្នាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ផ្លូវនេះត្រូវបានបិទជាបណ្ដោះអាសន្នដើម្បីចរាចរណ៍បន្ទាប់ពីមានឧបទ្ទវហេតុក្នុងឆ្នាំ ២០២៣ នៅពេលដែលរថយន្តមួយបានធ្លាក់ពីលើផ្លូវរថភ្លើងហើយចូលទៅក្នុងទឹក។ បច្ចុប្បន្នផ្លូវឆ្លងកាត់ស្ពានឈើបានបើកឡើងវិញហើយ ប៉ុន្តែត្រូវកំណត់ល្បឿន និងទម្ងន់សម្រាប់យានយន្តដែលឆ្លងកាត់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRpXlNG-EOFt4l7kzNBAohfbXBB4Va0PFocYl24t4Byf1kjEYrzF7qe0X-7BspL3NW8VYMRoahSjxSV604TY47dRoy24ryjCDz3OhpvBSbSRoHSzKIBCduh53iJ9NN2TFjNXAcmlnbyJ78bCvahhuJLRLutRP9olyOHlE4b0R0szJ7HzkY8IXfOC6VruXE/s900/image_2025-01-08_14-32-20.png

នាយករដ្ឋមន្ត្រីកាណាដាឆ្លើយតបបែបនេះក្រោយ Trump ស្នើដាក់បញ្ចូលកាណាដាជារដ្ឋទី៥១

0

សហរដ្ឋអាមេរិក ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបដិសេធនឹងគំនិតរបស់ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ដែលលើកឡើងថា អាមេរិកនឹងប្រើប្រាស់អំណាចសេដ្ឋកិច្ច ដើម្បីបង្ខំឱ្យកាណាដា ក្លាយជារដ្ឋទី៥១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCgYmteXL9hOrggz0v7iPS41bc0tXywD8QzDJPcjeKukvKJEZ-HhoQgPW-Ft_Mb_R-aeWZq79LyHKlyTOFB6rJu6MPoo-XhGn5Lw_EF-2ZSefQJYQmdcLuJ79ksxi6JqolD9DyE0x4eg-LnAPu4hoc5jPlNkkLj1jYnnlfFuTtYlD9PCs-Qpm6Ge6OqrUR/s1280/image_2025-01-08_14-26-21.png

លោក Justin បានសរសេរក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ថា ៖ «គ្មានការយល់ព្រមសូម្បីតែបន្តិច ដែលកាណាដានឹងក្លាយជាទឹកដីមួយផ្នែករបស់អាមេរិក ។ ពលរដ្ឋកាណាដា និងអាមេរិក ទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូពាណិជ្ជកម្ម និងសន្តិសុខពីគ្នាទៅវិញទៅមក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGgb8aQQ4Cp6cvZL31Z737dsCTvMdGnlPAw-HaLddVyBnuI4lj3-cWnNXAd8nzeY7urudgq82CsNVnXyxhAAc15_aWh6zmoxk-tqPB_SbC6NcgvGbie4Rhk0XyyR06NH5aa_bfm6YR5rQHfRNCCp7FsgZ-CWYaoTYyruDR4qbqMlFrfMmiTUnA1In4ID5e/s1920/image_2025-01-08_14-26-24.png

កន្លងមក ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានសួរទៅលោក Trump នៅរីសតម៉ាអាឡាកូ ក្នុងរដ្ឋផ្លរីដា ថា តើអាមេរិកនឹងប្រើប្រាស់កម្លាំងកងទ័ពដើម្បីកាន់កាប់ប្រទេសកាណាដា ដែរឬទេ? លោកឆ្លើយថា យើងពុំប្រើកម្លាំងកងទ័ពទេ ប៉ុន្តែយើងនឹងប្រើអំណាចសេដ្ឋកិច្ច ពីព្រោះអាមេរិកកំពុងមានបញ្ហាសេដ្ឋកិច្ចជាមួយកាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvsXJW05fp1wldi8s5_Axxl61L7525pQynel1Lhg0Cfubo44sq25Vocy-KwS3X6j8IUFsBnaLBcTWQLOH9rKdpcH6dNb920P_1E3o_GcQDeha7plV64o7YYp1a6rjEoPLy97tIWP97BpUu0I9pbT1MJm1qhyphenhyphengugQoHvSRdks3oTJ-kviwueX0lYpIEnRoX/s2560/image_2025-01-08_14-26-25.png

លោកពុំពេញចិត្តយូរមកហើយរឿងឱនភាពពាណិជ្ជកម្មអាមេរិកជាមួយកាណាដា ហើយលោកធ្លាប់ប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយកន្លងមកថា បន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ គឺគូសដោយការស្រមើស្រមៃប៉ុណ្ណោះ ។ លោកនឹងដំឡើងពន្ធទំនិញកាណាដានាំចូលអាមេរិក ស្មើនឹង២៥% ដោយសារកាណាដាបាននាំចេញទំនិញមកកាន់ព្រំដែនអាមេរិក រហូតដល់៧៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidcjFNsuSyb4tS_Sqc1055BSw0mf0EUewv1WJA-zd8gZ5DfRYG3pZLdxH9rz5ISCr82mwTEQCgcxt2sjXBe42q6rlnrgp8-jJNxa7_FbFpQCcCCdD12_OXA2SVEVLbQHzNBIdfMImiIra7IRGj_NpKnHv15SmKhp_Zv61RXN9e4dNgJcn3bU0UU5CWQLq-/s1024/image_2025-01-08_14-27-35.png

កាលពីថ្ងៃទី៧ ខែមករា កន្លងមក រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា លោកស្រី Mélanie Joly បានរិះគន់ការលើកឡើងរបស់លោក Trump ដោយលោកស្រីនិយាយថា លោក Trump ពុំយល់សោះឡើយ ហេតុអ្វីបានជាកាដាណាជាប្រទេសរឹងមាំ ។ យើងគ្មានថ្ងៃយល់ព្រម ឬចុះចាញ់ការគំរាមកំហែងណាទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheSimKt8y59847LhSNxpZPRYm_W-qGp5XTjG_Mdzd7TNRy42dFPdlKP5YLxQMC2YP0kRvZKs5icVcjkprLem_qYgfpf3ihRzfLyceCKA6QBbptBsbDlryGhGCTE0WcUPlPq6qZAIr84PBaeKpgsr_q9sLR16X2mXvP9cnGjp2OO9bthYzcdI_G3AxUhErY/s3072/image_2025-01-08_14-26-21%20(2).png

គួរបញ្ជាក់ថា កាណាដានឹងរៀបចំការបោះឆ្នោត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ហើយតាមលទ្ធផលការស្ទង់មតិបង្ហាញថា គណបក្សប្រឆាំងឈ្មោះ Conservative នឹងទទួលជ័យជម្នះភ្លូកទឹក ភ្លូកដី ។ មេដឹកនាំគណបក្សនេះបានបង្ហាញពីគោលជំហរថា កាណាដាគ្មានថ្ងៃក្លាយជារដ្ឋទី៥១ របស់អាមេរិកទេ ពីព្រោះកាណាដាជាប្រទេសធំ និងមានឯករាជ្យ ៕

អគ្គិសនីនៅប្រទេសថៃមានតម្លៃថោកបំផុតត្រឹមតែ៣០០រៀលក្នុង១គីឡូវ៉ាត់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ អំពីការបញ្ចុះតម្លៃអគ្គិសនីមកត្រឹមតែ៣.៧០បាតក្នុង១គីឡូវ៉ាត់ (ឬស្មើ៣០០រៀល) ដោយលោកស្រីថ្លែងថា រដ្ឋាភិបាលមានគោលដៅបញ្ចុះតម្លៃអគ្គិសនី ដើម្បីជួយដោះស្រាយបន្ទុកចំណាយរបស់ពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6YnmolcWZ5dnidA5rr1jSOnRHo9qnJRGLs9V3Fj4GKon6ZRKPdbQZh3RhQoXtdpIUCTO5TlPTg1qQkq8leg0l2H97wC98Hnk7-1L96H_pp3suh18CSzDiCSYdBrDobQ7lE82R2MroncLETI3zZI83cCIpHm7ujrUQf04Av50ysLlhiX0P0ByQwSQYQhUF/s1280/photo_2025-01-08_13-37-57.jpg
រដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការបញ្ចុះតម្លៃអគ្គិសនីឱ្យកាន់តែថោកជាងមុន ហើយបើរដ្ឋាភិបាលចរចាជាមួយស្ថាប័នពាក់ព័ន្ធពីការបញ្ចុះតម្លៃអគ្គិសនីមកនៅត្រឹម៣.៧០បាត ដោយជោគជ័យ គឺវានឹងក្លាយជាប្រយោជន៍សម្រាប់ជាតិ និងស្របតាមគោលដៅ ។ យើងនឹងព្រមព្រៀង និងជជែកជាមួយស្ថាប័នពាក់ព័ន្ធជាច្រើន ហើយអាចនឹងរង់ចាំពេលបន្តិច ប៉ុន្តែវាជាគោលដៅរបស់រដ្ឋាភិបាល ពលរដ្ឋពុំចាំបាច់បារម្ភពីបញ្ហានេះទេ ពីព្រោះការបញ្ចុះតម្លៃអគ្គិសនី គឺជាប្រធានបទដំបូងគេដែលត្រូវពិភាក្សាគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinX67y2QTCgBZhoMgOOiFDCut9B8ZnMmpBAlfYOoIBjuuNDhLFtq0uzxKjIIMbr0tu6Xb9RHjIpKqqRS_zFIZejxnUszd4St5pqmrnJT2d66BShQdRlULd5WAIg8132aZ0QOUC689QQ5H4qkSGCSUwZnJZD7noOdtJ_wvzjVMHP_ebMYIFXi2R6E87tWia/s1280/photo_2025-01-08_13-37-58.jpg

ការបញ្ចុះតម្លៃអគ្គិសនីនឹងធ្វើឡើងដំណាក់កាលបន្តបន្ទាប់ រហូតបញ្ចុះមកនៅត្រឹម៣.៧០បាត ដើម្បីប្រកួតប្រជែងជាមួយប្រទេសនានាលើពិភពលោក ។ វានឹងជួយកាត់បន្ថយការចំណាយប្រាក់របស់ពលរដ្ឋ ហើយពលរដ្ឋនឹងរស់នៅមានជីវភាពសមរម្យ ។ លោកស្រី ផេថងថាន បានពិភាក្សាជាមួយលោក ផីរ៉ាផាន់ សាលីរ៉ាត់ថាវិផាក រដ្ឋមន្ត្រីក្រសួងថាមពល ហើយរដ្ឋាភិបាលតែងយកចិត្តទុកដាក់ពីតម្លៃអគ្គិសនី ប៉ុន្តែត្រូវគិតពីផលប៉ះពាល់ផ្នែកថាមពលផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgylDPaam8NgYjXZg8YHMvCCVpz06YGqv4Ih1szKy3Ck_spGF2PEpeKCx8P5dQkAPXVIjj4fjLCRDkOz7EhgIdcBRhaZXnZcbE61zRUp8ICKXnkOKBjPWyjsugo_3KAcGzzt7XKmen_arlvmyYvgALOoAFvTY0ced_PN4qYU6D27st_HLlPvBg6BUhAxguB/s905/image_2025-01-08_13-47-23.png

ការប្រកាសពីគោលដៅបញ្ចុះតម្លៃអគ្គិសនីមកនៅត្រឹមតែ៣.៧០បាតនេះ គឺបន្ទាប់ពីលោកស្រី ផេថងថាន បានអញ្ជើញចូលរួមក្នុងកម្មវិធីទិវាកុមារជាតិ ដោយលោកស្រីបញ្ជាក់ថា រដ្ឋាភិបាលប្តេជ្ញាបញ្ចុះតម្លៃអគ្គិសនីឱ្យបាន ដើម្បីឱ្យពលរដ្ឋប្រើប្រាស់អគ្គិសនីក្នុងតម្លៃថោកសមរម្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI1haMNBzGjqdhwOQtnhg-q-qgONZZ59RM9r9pf8xP3T-EDhyujcNWTMzNKT5aFU3sksKOjScpTpiYV7YgogLohMb2mkNJr6LRdhWU2-WCDbuMV4OH6Lr7cF_JLP7J5iXXFSln_OF0Vo3XnKZKHPadfBtbfQgjvmudFJyU6BMVp6j8WmPvrWyJbb7vyy3x/s780/image_2025-01-08_13-47-23%20(2).png

គួរបញ្ជាក់ថា ពេលរកសំឡេងឆ្នោត គណបក្សភឿថៃរបស់លោកស្រី ផេថងថាន ធ្លាប់ប្រកាសថា នឹងបញ្ចុះតម្លៃអគ្គិសនី និងប្រេងឥន្ធនៈឱ្យពលរដ្ឋ ។ បើអគ្គិសនីមានតម្លៃ៣.៧០ក្នុង១គីឡូវ៉ាត់តាមគោលដៅ បញ្ជាក់ថា អគ្គិសនីមានតម្លៃថោកបំផុតក្នុងអាណត្តិលោកស្រី បើធៀបនឹងរដ្ឋាភិបាលអាណត្តិមុនៗ ៕

ក្រុមហ៊ុនហួវៃបានសម្ពោធជាផ្លូវការនូវ កំពូលស្មាតហ្វូនអេក្រង់បត់ HUAWEI Mate X6 ដំបូងគេបំពាក់អេក្រង់ធន់ស្វិតតាន់ទាំងក្នុងនិងក្រៅ បំពាក់កាំមេរ៉ាល្អបំផុតលំដាប់កំពូល រូបរាងស្តើងស្រាលបង្ហាញពីប្រណីតភាព មាន Google Apps ស្រាប់ នៅក្នុង Huawei AppGallery !

0

នៅដើមឆ្នាំ 2025នេះ កុ្រមហ៊ុនហួវៃបាននំាយកមកនូវកំពូលស្មាតហ្វូនអេក្រង់បត់ HUAWEI Mate X6 ដំបូងគេមកកាន់ទីផ្សារប្រទេសកម្ពុជា​​ ផ្តោតលើប្រណិតភាព ឧត្តមភាព របស់អ្នកប្រើប្រាស់ ធន់រឹងមាំទំាងក្នុងនឹងក្រៅ បំពាក់កាំមេរ៉ាលំដាប់កំពូល នៅសណ្ធាគារលំដាប់ផ្កាយប្រាំ​ Hyatt Regency Phnom Penh។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhpbOoNiDCBeXYWnSPvm4ha8f80XIUkm4EPPlqhZJVIu6WjT4Exlp_6rNzT3EgOF64c90zOJpdMjd1JxVrP1r9WbfGX5wVCjt37DMLA-fc5PXlRk2F2XKe4HR_gq8KleyK_5A4LUsrWL0OkWu75iLcZNsgkzoTeMUu7PHdYXWR9YxaqjzEPDhCLRfzQf0_/s6000/DSC08055.JPG

កំពូលស្មាតហ្វូនអេក្រង់បត់ HUAWEI Mate X6 មានចំណុចពិសេសដូចជា៖

ជាស្មាតហ្វូនអេក្រង់បត់ដំបូងគេ តាន់ទាំងក្នុងទំាងក្រៅ បំពាក់អេក្រង់ខាងក្នុងក្រាលដោយស្រទាប់ Carbon Fiber Screen (កាប៉ោនហ្វៃប័រ​ស្គ្រីន) តាន់ស្វិតជាងគេបំផុត អាចយួរទម្ងន់ម៉ូតូបានរហូតដល់ 150គីឡូក្រាមផ្តល់នៅការប្រើប្រាស់ធន់រឹងមាំនៅផ្នែកអេក្រង់ខាងក្នុងដោយមានទនុកចិត្តខ្ពស់បំផុត។ ដោយក្នុងកម្មវិធីសម្ពោធក្រុហ៊ុនហួវៃបានដាក់ការង្ហាញជាក់ស្តែងដោយយកសន្លឹកអេក្រង់ HUAWEI X6 Carbon Fiber ដាក់ភ្ចួរម៉ូតូដែលមានទម្ងន់រហូតដល់ 150kg ! ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitl6sH-kIYQh_Ojc_bqCqBnW0MLGmZeQIWtnV_HUA7yDA1A7LGgUl3bzAUywPF63gQeYF4JiEs5ife-Uc_uVO_sos-7iD0u5_g8dX81xAcIXl0N-FS3tDwxF5wj39JznKLmCbE4GYUAJnPr2X7ZcOGx2P3tK4MlHKstwsDTXC_1lE0y0FBeD_Q8BM5A1yd/s6000/DSC07886.JPG

អេក្រង់ខាងក្រៅជាកញ្ចក់ Kunlun ជំនាន់ទី 2 ធន់នឹងការធ្លាក់បែក 25ដង នឹង ការពាភាពឆ្កូត 16ដង តួរ និង​ គន្លិះបត់អេក្រង់ធន់រឹងមាំអឹបណែណគ្មានចន្លះប្រហោង ធន់ការបត់ជាង 10ឆ្នាំ កម្រាស់ស្តើងត្រឹម 4.6 មីលីម៉ែត្រ ទម្ងន់ត្រឹម 239ក្រាម ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLOtT0zXst4bGr1kxO10Y4PHzWr63nMspOclQDP_teOsaCKY05KuJq2zCv1217t0IuDrMT9iJMdAdnnD6hcX9f7zFDCVrZDxlYCsnG2aX_5moIT5LpOOikkxpkOcjjUJntS1gnk8zw6wx8j6gMyuIa5zU1Egb6HzGdUiu9WQXTMtcLF_bsu67OFtsQX9Wi/s6000/DSC07812.JPG

ស្មាតហ្វូនអេក្រង់បត់ដំបូងគេបង្អស់បំពាក់កាមេរ៉ា Flagship ខ្លាំងលើការថតរូប បំពាក់កាមេរ៉ា ៤គ្រាប់ លំដាប់កំពូលដោយប្រើបច្ចេកវិទ្យា Ultra-Chroma Camera (អ៊ុត្រា ជ្រោម ម៉ា កាមេរ៉ា ) ជាបច្ចេកវិទ្យាចាប់ពណ៍ច្បាស់ដូចភ្នែកមនុស្សឃើញពណ៍ណាថតចេញពណ៍ហ្នឹង នឹង​មុខងារកាមេរ៉ាជាច្រើនទៀតដូចជា មុខងារ Telephoto Super Macro ដោយប្រើលែន Telephoto មុខងារថតចលនាដែលល្បឿនបំផុត AI Ultra Snapshot, អាចថត Zoom បាន 4X Optical , 100X Zoom។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz0_laolyjy4QURZ-DSFL7IVN5MeQh1vksqqzDj41oCqRJeIdYSb9ks9jamiYtPVQrLTYPZ8qjvrG_OACrrGZoRzNZ74tlE7UufKNphWB6fXPq20HioPu6tO2Ut0Gm7OIURlQWRHvwL3P13OTJa2wN2lXNoEibxUvEoSfWgyqhZEpz8hUJp50S8VrMUggn/s6000/DSC07723.JPG

ប្រើមិនងាយឡើងកំម្តៅជាមួយបច្ចេកវិទ្យា Super Cooling​ បំពាក់ប្រព័ន្ធបញ្ចុះកំម្តៅជំនាន់ថ្មីបង្កើនទំហំបន្ទះបញ្ចុះកម្តៅជាង 33% ប្រើប្រាស់បន្ទះ Cooling VC ដែលស្រូបយកសីតុណ្ហភាពលឿនបំផុត អាចកាត់ទឹកកកដូចតៅហ៊ូ បំពាក់ប្រព័ន្ធការពារជម្រាប់ទឹក iPX8 ជាម្រៅ 2ម៉ែត ទោះអេក្រង់សើមក៍អាចចុចបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYS2qG2ecl4SSYOkQB1AvM-zAkMWprZjofdQzzUdycctPrE4QPy9AhVFxKx2ct3YwvE9JTKI9MJHKxgTiDa5l4CcDJqDVYMyK5LUw9MNEbxYjI5anFDKUiJz1z7YXHMdO_ssn2p3mInBLrD3wUBYL1K9iUKw-zjumD2G-5KpPIdU3WcZo8NraEGfuA2e4w/s6000/DSC07722.JPG

សេវ៉ាខ្លាំង Super Signal: ផ្តល់នូវសេវាខ្លាំងគ្រប់កន្លែងជាមួយបច្ចេកវិទ្យា អង់តែនជំនាន់ថ្មី បំពាក់ថាមពលថ្មធំ 5110mAh ជាមួយល្បឿនសាកថ្ម 66W នឹង 50W Wireless Charge ។
ប្រើប្រាស់ Google Apps និង Play store បានដោយរលូនមកស្រាប់នៅក្នុង Huawei AppGallery ផ្តល់សុវត្ថភាពខ្ពស់បំផុត​ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE9UbbcGA5bUOVsboALGKnWYwwUVd-uJOKhgRxisqBc9EKkt-7zVzfvyJRP3-TJTNZ_aQ2UIkndQVfPELWmyBFKCarE0F7amwZrbLQHknYRXKf7jTc1pwZ8K_afH6WD5rtK2a8I81KlaSowIhG5nydM4b4Ot99rquMuWRSmM1TLQSxWoVxHcUi5NjvB8U6/s6000/DSC07695.JPG

HUAWEI Mate X6 គឺ ជាស្មាតហ្វូនអេក្រង់បត់ បានទាំងធន់បំផុត អេក្រង់ ស្វិតទាំងអេក្រង់ក្នុង និង ក្រៅ បានទំាងកាមេរ៉ាខ្លាំងបំផុត មិនធ្លាប់មានពីមុនមក ។ ធ្វើការកក់ HUAWEI Mate X6 ឥឡូវនេះ មាន 2 ពណ៍គឺ ក្រហម នឹង ខ្មៅ ទំហំ RAM 12GB Memory 512GB ទទួលបានកាដូលើសពី 500$ មានដូចជា នាឡិការឆ្លាតវៃ HUAWEI WATCH GT 4 តម្លៃ $239 កាស HUAWEI FreeClip តម្លៃ $179 ស្រោមការពារ Huawei Original តម្លៃ $59 ស្រោមការពារ ​Flip Cover តម្លៃ $69 ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqKahrrElxh_6b_xl9T-yMthSClfnSzZcyW4U0gtNnxKWXjhdLJ0WhCn4pdHpulb7EfOwMYeHNFdGkI1BgduDSCFTYdrb4256nnTNiHVVqlLW9TeA0iSQ6ylLJjfYsE70xVw3SsX8D7PPsLZucVNqqWphjwzQ96JaCkT_GFv1C0Wli2uVZw65r3AH1rbi3/s6000/DSC07799.JPG

ក្រុមហ៊ុន ហួវៃក៍បានសម្ពោធលក់ផ្លូវការនៅ HUAWEI WATCH Ultimate នាឡិកាបែបប្រណិតតួរផលិតពី Zirconium (ស៊ីក្រូនឧៀម) ​តម្លៃ $899 និង​ Huawei FreeBuds Pro 4 បំពាក់បច្ចេកវិទ្យាកម្ចាត់សំឡេងរំខាន ល្អឥតខ្ចះសម្រាប់ការសន្ទនា និង​ស្តាប់តន្ត្រី តម្លៃ $199 នៅទីផ្សារប្រទេសកម្ពុជា​ !https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4jS40hK2gVJH7mnPc1Ihv7E-yhZvjOIRA56aPSSOvu1wNL7U39xTev-_QRp4FzoI47j6F1tF1h-HklKQryEw6TiqFhyZ54ArOuO3LQ6KjrHADXbzUSd77rVJjh2l2MM8SsAZX5qePH4pfDeZXrXqB2F0la26cAqll1ZzmbDpz_hz-1KR6GEUdXTfc17_-/s6000/DSC08069.JPG

អស្ចារ្យណាស់! ព្រឹត្តិការណ៍«សំណេរអង្គរ» បានត្រឡប់មកជាលើកទី២ មានបេក្ខជនជាង១២០០នាក់ ជាមួយនឹងប្រាក់រង្វាន់យ៉ាងច្រើន

0

ជឿជាក់ថា ប្រិយមិត្តភាគច្រើនប្រាកដជាចងចាំហើយព្រឹត្តិការណ៍«សំណេរអង្គរលើកទី១» បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ និងអ្នកចូលរួមប្រមាណ៨០០នាក់។ យ៉ាងណា ព្រឹត្តិការណ៍«សំណេរអង្គរ»បានត្រឡប់មកវិញលើកទី២ ដែលនឹងធ្វើឡើងនាថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ជាមួយនឹងអ្នកចូលរួមរហូតដល់ទៅជាង ១២០០នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJUihvz9L5aBkE7EZCV0IbVylI3WU0juHKr6U4ChudCG5k-U6dDmou4upSMNErKIi3R-1Rpgm0sDLjEq3VinNxyRfDIKqEMj5NrjeUbiQhufllAa0POgmxroD9LSGpnFDKiQIFC-WpTz6jy2irVapK0c0Xef4JgBZ772ZOGrxfkA3VLEFcJ3Y_aFfRkoci/s1616/image_2025-01-08_13-34-04.png
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា សំណេរអង្គរលើកទី២ ដែលនឹងធ្វើឡើងដោយការសរសេរតាមអាន ក្នុងបំណងស្វែងរកអ្នកសរសេរបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធនៃអក្សរសាស្ត្រខ្មែរ ព្រមទាំងអ្នកមានស្នាដៃសរសេរអក្សរបានស្អាតបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOthVQifVCfSoIdmyU6cnKv8AzAZE7l3MnKltRXnV0ecrL5AibV7GDbuy72c39uJ8U-OvnNsMvGcnbt18XvePyyq0-ahUugC0CelIW-vMjCir-OiVFOMQB6eF6xespuEPENvG_Q2AngiOLLEJr70yYZSO_RWhyphenhyphen8uBU675B19RXnyA_1OPuZI2weP_GiB9u/s853/image_2025-01-08_13-34-06.png

ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ នឹងប្រារព្ធឡើងនៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅលើស្ពានហាលផ្នែកខាងលិច របស់ប្រាសាទអង្គរវត្ត នឹងមានបេក្ខជនចូលរួមប្រមាណ១២២០នាក់។ បេក្ខជនទាំងនោះ មានទាំងកុមារចាប់ពីអាយុ៦ឆ្នាំ និងមនុស្សចាស់ ដែលមានអាយុរហូតដល់៨០ឆ្នាំ។ ក្នុងនោះដែរក៏មានព្រះសង្ឃចូលរួមចំនួន៨២អង្គ ជនបរទេសរៀនភាសាខ្មែរមួយចំនួន ព្រមទាំងអនិកជនខ្មែរដែលរស់នៅបរទេសខ្លះទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikybbP7UwsLHt9KEesMMqP8p9z7-xk2XDSLGJKczcY6aykze1dlTuZNuzgYLfEzZRBPQm1fV-1g3QJ4ozHrY8ao7a4Lgh1aCCxvbbfVq3TeTx1bRPFi3OttoD73QweCnUxwdLvB-1BIw0Pkvr5Q_YncO3fakjVPpwzk-pnfuGdVwDnR9Gqg3N0QWgBhFgH/s1280/image_2025-01-08_13-34-28.png
ប្រភពដដែលបានគូសបញ្ជាក់ទៀតថា សម្រាប់ជ័យលាភីនឹងត្រូវបែងចែកជា២ គឺបេក្ខជនអាយុ១៨ឆ្នាំចុះក្រោម មានជ័យលាភីលេខ១ ទទួលបានរង្វាន់ថវិកា៥លានរៀល លេខ២ទទួលបាន៣ លានរៀល និងលេខ៣ ទទួលបាន២លានរៀល។ ចំពោះបេក្ខអាយុ១៩ឆ្នាំឡើង មានជ័យលាភីលេខ១-៣ ទទួលបានរង្វាន់ដូចគ្នា ហើយសម្រាប់ជ័យលាភីអក្សរស្អាតជាងគេ ខាងមេធាវីជាអ្នកឧបត្ថម្ភ ដោយឱ្យអ្នកអក្សស្អាតជាងគេសសេរដោយដៃផ្ទាល់ នូវក្រមរដ្ឋប្បវណី និងក្រមព្រហ្មទណ្ឌ ទុកជាប្រវត្តិសាស្រ្តទៅថ្ងៃក្រោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7tKn0nvF6Evi8-P65FpNYi_qaz7HWQEcHqDast8Odhf-STbz8lBjPpRXkoRcappfaJpiw78hq3ouTJ5CovUkWtnW9hYVcMPZh6NGx55XvUOvZYl7daYLID-03nxW1FP3PV3zG4AuvX7GfPLsCRkJHA9HENLMGrAEBv-wh9EoFs0m9L2zh5RGTJcHnN3J2/s1024/image_2025-01-08_13-34-43.png

កិច្ចសន្យាពិសេស កសិករស្រុកបារាយណ៍! មួយគីឡូបានថ្លៃជាង ១ពាន់រៀល លើស្រូវប្រភេទមួយនេះ

0

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២៥ បានគូសបញ្ជាក់ថា កសិករស្រុកបារាយណ៍ ជ្រើសរើសការផលិតស្រូវសែនក្រអូបលើផ្ទៃដីជាង២០០០ហិកតា ក្នុងតម្លៃកិច្ចសន្យាពិសេស ជាង១ពាន់រៀលក្នុងគីឡូក្រាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfyaE95uub4obLa46GpahHixgeNlHTSerqMfEpkw1iTsOK0f19C5C7dEceo9bxdif9Hke8eDgnQ_60TN7f_bIh95U4k_XuQuJdq2JA24wUhwQP8JqlqRyOqFtu_5VW6eOx0mHAgUrds2ChjjjSBfysVZwp-4Uh3RmRRFSrPU47TEz3s5rhmV5h1lLwB6W3/s960/image_2025-01-08_13-29-30.png
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្មីៗនេះថា ក្នុងកាលៈទេសៈដែលថ្លៃស្រូវនៃពូជមកពីប្រទេសដទៃកំពុងស្ថិតក្នុងភាពស្រពេចស្រពិល និងមានការប្រែប្រួលខ្លាំង ប្រជាកសិករជិត១០០គ្រួសារនៅក្នុង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប និងជ្រើសរើសផលិតស្រូវសែនក្រអូបលើផ្ទៃដីដាំដុះជាង២០០០ហិកតា ដើម្បីទទួលបានតម្លៃពិសេស ១៣៥០រៀលក្នុងគីឡូក្រាម ដែលជាតម្លៃចុះកិច្ចសន្យាទុកជាមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsMYrzU7HeSTaxkYr1Un6HHaPYovHDRSvXwhpFvGGyqtju7_sTHJg_FZjJcM7fTgOz4dioK5vA7hsabFjDKexBXl6pYvPOzfgw4VmUchfGcI1VILTCHnjtmvo47Ipwl1qZ2KewcRJfMoL505uLMK88PihGxjASpuOVi7hOVKomPa-x5jmgSB_gCetqHjWf/s1349/IMG_1079.JPG

មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្ថែមថា មានតែការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបទេ ទើបអាចទទួលបានការធានាថ្លៃទុកជាមុនតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាទៅបាន។ ពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជាដូចជាស្រូវសែនក្រអូប ដែលធ្លាប់ឈ្នះពានរង្វាន់មាសរហូតដល់ទៅ២ដង តែងមានស្ថេរភាពថ្លៃជាងស្រូវដទៃទៀត ព្រោះយើងមានទីផ្សារនាំចេញច្បាស់លាស់ ហើយក៏មានបណ្តាញរោងម៉ាស៊ីនដែលធ្វើការដោយផ្ទាល់ជាមួយក្រសួង ដែលអាចឱ្យយើងអន្តរាគមន៍ក្នុងករណីចាំបាច់បានផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3P5zKPUp-WtddVjjK4odtUWwh4LLNOkL-XbAq0hPUJ3uL-reerOa_ZKXSeJc975rUWOHVQtPEBq_wDcqbWqcvGpHqSE46SweWvLiagxVU32j7dAluYEOqT7LGSAnbhvgzyRL1sBtKRzD_ZKTY0czlVM2HtNFaRkAUJ7EJB8_VdFcDbVcnuwF57qTy443E/s990/image_2025-01-08_13-29-31.png

ប្រភពដដែលបានគូសបញ្ជាក់ទៀតថា បើមិនមានអ្វីប្រែប្រួលទេ សហគមន៍កសិកម្មទំនើប មួយនេះនឹងអាចដំណើរការបានក្នុងរយៈពេល២-៣ខែខាងមុខ ជាមួយនឹងការគ្រប់គ្រងម៉ាស៊ីនបូមទឹកខ្នាតធំ និងប្រព័ន្ធធារាសាស្ត្រដែលក្រសួងកសិកម្មទើបបានវិនិយោគរួចជាស្រេចក្នុងតំបន់នេះ ដែលនឹងក្លាយទៅជាមុខរបរបន្ថែមមួយទៀតរបស់សហគមន៍ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWahWT0xwx3rlrQ6ZnIrCn_mAaAkYzKxH2Hh-U-0lbfkjoHPDq97mWn92cwLBGuDC-MjDgVECUyqxBqjHnmUf1IRPwxvjF_tBH4agiKrAsgz4zipr5hKqAOtji2mKBXCCq_2LdJW2AgBiVGs3NYJJ5c0WLs_83h99HE4c8zccDUTJfJcuzYS-11TKnCow2/s1607/image_2025-01-08_13-29-31%20(2).png

ជនមិនស្គាល់មុខបានបា.ញ់ប្រ.ហារ អតីតតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិកម្ពុជា មណ្ឌលកំពង់ធំ ស្លា.ប់នៅកណ្តាលក្រុងបាងកក ប្រទេសថៃ

0

ប្រទេសថៃ ៖ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានថៃឈ្មោះ Thairath បានរាយការណ៍ថា មានជនមិនស្គាល់មុខជិះម៉ូតូ មកបា.ញ់ប្រ.ហារ លើ លោក លឹម គីមយ៉ា ដែលត្រូវបានគេស្គាល់ថា គឺជាអតីតតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិកម្ពុជា មណ្ឌលកំពង់ធំ បង្កឱ្យមានការភ្ញាក់ផ្អើលនៅមុខវត្ត Bowonniwet តំបន់បាងឡាំភូ សង្កាត់ព្រះណាខន ទីក្រុងបាងកក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxZWGbJb_js-YEwINHjZNloCKmZD2mi1hME1zU7BIV1i9BR6jOvUQfE3iOJ6AI0HKjh7AQ2dywze6WtrYqwxrHP8KS5Nu2i2IQDr-7kdmKEilLBlwZ1sHC5Zi81qtWoakiSodTIAB1b9OFJB_Bibtmt4niNvGHXqsfbC-huIbGyQ_EAmDX07y3n-zca8DC/s1920/image_2025-01-08_13-24-52.png
នៅព្រឹកថ្ងៃទី៨ ខែមករា នេះ តុលាការថៃបានដេញដីកាឱ្យសមត្ថកិច្ចចាប់ខ្លួនខ្មា.ន់ កាំភ្លើ.ង ឈ្មោះ អេកខាឡាក់ ផេណយ ដោយចោទប្រកាន់ពីបទសម្លា.ប់ មនុស្សគិតទុកជាមុន ។ សមត្ថកិច្ចថៃសន្និដ្ឋានថា វាជាជម្លោះផ្ទាល់ខ្លួនតែប៉ុណ្ណោះ គឺពុំពាក់ព័ន្ធនឹងរឿងនយោបាយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc8FJb5BQtXyN-yD8BcaDClHoaSq482RVNTg8JWiLL32wA3Un8DWLgJQoRcBpm9tvj-tSELrUlbCiIWPfNmpAqIEC6VvsKKY8HZFm_nsBT8Fqpn1oWzRJ5lKshMivBuHj-tpAchR4px-RCpgqkMYzoeCxU7KYfhka0r-38X-715lpsibFvAstxeldYR2n7/s1280/photo_2025-01-08_13-20-13.jpg

យោងតាមការចុះផ្សាយសារព័ត៌មានថៃ Thairath បាយរាយការណ៍ថា ជនរងគ្រោះឈ្មោះ លឹម គឹមយ៉ា អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មានសញ្ជាតិបារាំង និងភរិយាជនជាតិបារាំង ។ លោកបានធ្វើដំណើរតាមរថយន្តក្រុងពីខេត្តសៀមរាប មកប្រទេសថៃ ហើយត្រូវខ្មាន់កាំភ្លើងបាញ់ពីចំហៀងខាងស្តាំ ត្រូវចំស្មាខាងស្តាំ ចំនួន៣គ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ ពេលលោកចុះពីលើរថយន្តក្រុង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiKDD-wDj2zyY8gklJlLuIueV5TJyj5x50bbh_t8v_EKQccxSJdYT2pys-vrsTaKdgC62KOoZoneVa_GA3LTt8CX40tQKLRmEjmf_OcFtlm7xOp4DgWoff4cqUkkJ18oPMzu8sRb_9L1qwD09xSJsd3shA8yYRMQyKpkhp-6EwBc9xsKX455ZOEtcUaqQR/s1280/photo_2025-01-08_13-20-12.jpg
តាមការពិនិត្យសាកសពបឋមបង្ហាញថា មានគ្រាប់កាំភ្លើងចំនួន៣គ្រាប់ បានចូលក្នុងឆ្អឹងជំនីស្តាំ និងស្មាស្តាំ ដែលធ្វើឱ្យអតីតតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិកម្ពុជា មណ្ឌលកំពង់ធំ រូបនេះបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ បើទោះបីជាភ្នាក់ងារបានព្យាយាមជួយសង្គ្រាមបឋមនៅត្រង់បេះដូងក្តី ប៉ុន្តែដោយសាររបួសមានសភាពធ្ងន់ធ្ងរពេក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijAIV81ovisqxIEHXx1hzWDTdLSULlNI6fRZtjRp3AaWNGmBmbQJxF_qRxLNTKndKx2rLt1ys-xJNbr3YNhcpYGkIoLxwf1Ef_EXODczGOXaJG-OjqBQXbmtizZ6x1V0aHMOkuWtAkB_o0Zb8SDaMUjlU_hC2GWC_PyMbOLf3cUH-UMTTPjBblBYP8FCDp/s800/photo_2025-01-08_13-20-12%20(2).jpg
សមត្ថកិច្ចឱ្យដឹងថា ជនល្មើសជាមនុស្សប្រុស ពាក់អាវដៃខ្លី ពណ៌ប្រផេះ ស្ពាយកាបូប និងស្លៀកខោខូវប៊យ ពាក់មួកសុវត្ថិភាព បានជិះម៉ូតូម៉ាក Honda Wave ពណ៌ក្រហម ស្លាកលេខ 845 ហើយជនល្មើសបានលាក់កាំភ្លើងនៅក្នុងកាបូបស្ពាយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCT31hjiXzfHS9YPnNuu2fmGY6wzoe46YKTA65J0XgJlWhaCBw0XwFACpl2sHOsFrADBumRzXG9ga7y1ViWksgssKd5VCddDgAr6D-cyGh6THua9wZvJ1ShC2Pyfviba39Y-KmA0d8egf_ALdBb9RhGLxmSAoX3qE_SNlEMnDh6ssrJVwBvTRpoJx246fo/s1080/image_2025-01-08_13-24-54.png

តាមការស៊ើបអង្កេតបឋម គឺជនរងគ្រោះជាអតីតតំណាងរាស្រ្តរបស់គណបក្សនយោបាយកម្ពុជា ដែលបានជិះរថយន្តក្រុងពីខេត្តសៀមរាប ប្រទេសកម្ពុជា មកទីក្រុងបាងកក ជាមួយភរិយាជនជាតិបារាំង ។ ជនរងគ្រោះបានចុះពីរថយន្តក្រុងនៅកន្លែងកើតហេតុ បន្ទាប់មក ជនល្មើសក៏ជិះម៉ូតូមកដល់ ហើយចុះពីលើម៉ូតូបាញ់សំដៅមកជនរងគ្រោះ និងជិះម៉ូតូគេចខ្លួនតាមផ្លូវព្រះសុមេន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRFa4bJox7EHAi0kVqr98chmU0r4aTiX3TIUiM21dFGH1wjSbvC3ficaoI8-u_TKNwMZTbf7myWYNGbQytCRQqFP_B5V1tOroSjAlN6IIY7QyoGjXNeZaw0NtZA5U2pRLQqaXsDiAGesBfsluJ05HaFfwAR-HZoueEXoRBjcv7BAXdRvaJTwoNzKVtf4In/s1280/image_2025-01-08_13-25-38.png
ក្រោយកើតហេតុ សមត្ថកិច្ចក៏បាននាំភរិយាសាកសពទៅសាកសួរនៅប៉ុស្តិ៍នគរបាល ដើម្បីស្វែងរកមូលហេតុអំពើឃាតកម្មបាញ់ប្រហារអតីតតំណាងរាស្រ្តកម្ពុជា នៅកណ្តាលក្រុងបាងកក ។ ភរិយាសាកសព ប្រាប់ថា ខ្លួន និងស្វាមី មានគោលបំណងមកដើរលេងនៅថៃ ប៉ុន្តែក៏ជួបហេតុការណ៍នេះ ។

នៅព្រឹកថ្ងៃទី៨ ខែមករា នេះ តុលាការថៃបានដេញដីកាឱ្យសមត្ថកិច្ចចាប់ខ្លួនខ្មា.ន់ កាំភ្លើ.ង ឈ្មោះ អេកខាឡាក់ ផេណយ ដោយចោទប្រកាន់ពីបទសម្លា.ប់ មនុស្សគិតទុកជាមុន និងដាក់អាវុធតាមខ្លួននៅទីសាធារណៈដោយគ្មានការអនុញ្ញាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLsvhOz41bJHOg4QPZSV7pxGdPgvKrxTL2GnaQnK30KdIOY6SB32b1s8mMgo2qAtMP1Nw8PFnHyQA-KSc9NE49sFv2GHKDqYYEMhaUKY3xCwqOt9lYyQNRycIBXJTOO0ThkpXmGb78twFbFDlcNx8RuqNdOKkQCLKrL02W-uoBIPgpE66K2b9fA219kYpe/s1280/photo_2025-01-08_13-20-11.jpg

ជនល្មើសឈ្មោះ អេកខាឡាក់ ផេណយ និងមានឈ្មោះហៅក្រៅថា «អេម កងរឿ» អាយុ៤១ឆ្នាំ ប្រកបមុខរបររត់ម៉ូតូឌុប គឺជាអតីតទាហានជើងទឹកថៃ ។ សមត្ថកិច្ចសន្និដ្ឋានថា នេះជាករណីជម្លោះផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយពុំពាក់ព័ន្ធនឹងរឿងនយោបាយទេ ៕

ជប៉ុនគ្រោងបញ្ចូលវប្បធម៌ងូតទឹក Onsen ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅឆ្នាំ ២០២៨

0

ប្រទេសជប៉ុន៖ Onsen គឺជាប្រពៃណីនៃការងូតទឹកក្តៅធម្មជាតិដែលមានអាយុកាលរាប់សតវត្សមកហើយនៅក្នុងប្រទេសជប៉ុន។ វាត្រូវបានបង្កើតឡើងពីប្រភពទឹកក្តៅក្រោមដីនៅជិតតំបន់ភ្នំភ្លើងដែលនៅតែសកម្ម ការងូតទឹកក្តៅគឺជាបទពិសោធន៍ដែលមិនអាចខ្វះបានសម្រាប់អ្នកមកលេងប្រទេសជប៉ុន។ សម្រាប់ជនជាតិដើមភាគតិច ការងូតទឹកក្តៅមិនត្រឹមតែជាអនាម័យរាងកាយប៉ុណ្ណោះទេ ថែមទាំងជាវប្បធម៌ ពិធីសម្អាតព្រលឹង វិធីសាស្រ្តនៃការព្យាបាល និងការថែទាំរាងកាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKsFjy_eCCyoPpBWhiycMWF2WDek4Ad4GdteYQEo22lEOgszEC_XyuQPOUd-U3aYzlfyE6QHn4ovnu1rKFgVlXYsGLDIXEYB3WSysngyfRIV69anOoAoTy04JgQR8_UodA8gm3_41YAaFYx9OJJJvFjAAm4_BUqy4p-a1J6kCrjIBehyphenhyphenqBBqx6-lXGwabx/s1500/image_2025-01-08_10-55-09.png

ដូច្នេះប្រទេសជប៉ុនគ្រោងដាក់បញ្ចូលវប្បធម៌នេះ ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅឆ្នាំ ២០២៨ ដោយបច្ចុប្បន្នអភិបាលមួយក្រុមតំណាងឱ្យខេត្តចំនួន ៤៤ កំពុងធ្វើយុទ្ធនាការដើម្បីធ្វើឱ្យវប្បធម៌ងូតទឹក Onsen ក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅពេលខាងមុខ។ លោក Shinji Hirai អភិបាលខេត្ត Tottori បាននិយាយថា វប្បធម៌ងូតទឹកក្តៅធម្មជាតិនេះសមនឹងទទួលបានការទទួលស្គាល់ស្មើនឹងសិល្បៈនៃការធ្វើស្រា និង shochu កាលពីខែធ្នូផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqYZTaocPYFJzYrbhSLDgdq2ls2tES4hYk1vcrr2nkcoOc0uzKQGRczntULNkv2HSVQymRoGvdxi1a1JmG_LjecCG6TZ6ShdIHBi_ZvqwvOf2JyI3gxyiE3KRuYYQ_w1NxNZjvTjj2sofgAO9r6r2FfGbKhuDxhdu5yOW6XmNDzb1FGxChPGUMWbnj6zRq/s2048/image_2025-01-08_10-55-10%20(2).png

យោងតាមសារព័ត៌មានបទេសចុះផ្សាយថា Onsen មិនត្រឹមតែជាសកម្មភាពសម្រាកលំហែកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជារបៀបរស់នៅដ៏ទាក់ទាញមួយរបស់ជប៉ុនផងដែរ ដែលជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងជីវិតប្រចាំថ្ងៃរបស់មនុស្ស។ បច្ចុប្បន្នប្រទេសជប៉ុនមានរមណីយដ្ឋានទឹកក្ដៅប្រហែល ៣,០០០ ដែលជនជាតិដើមភាគតិចចាត់ទុកថាជាអំណោយពីធម្មជាតិ។ កាលពីមុន ប្រជាជនជប៉ុនតែងតែស្នាក់នៅតំបន់ Onsen យ៉ាងហោចណាស់មួយសប្តាហ៍ ឬយូរជាងនេះដើម្បីជាវិធីព្យាបាលជំងឺ ដោយងូតទឹកច្រើនដងក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9rgN-5laqzX0zooyREOm1ZAgzZRyu0ZviVrTbiybOMVT6pOEijakcmWlbLLRO7qI4xrLgJIxFn1t_qylKIApgbh5dR-QrfZH3OLJ7huO4LTm75tAuurUDeHruc12Bf64uKdQaHB15zl7gT5ojbHT0HqXN6CS_AXopIh_NL5jFpnu5QHTASmKatqxD3lyR/s1024/image_2025-01-08_10-55-10.png

ទោះជាយ៉ាងណាដោយសារពលរដ្ឋឥឡូវមានការងាររវល់ច្រើន ដូច្នេះពួកគេមកងូតទឹកក្តៅត្រឹមតែមួយ ឬពីរថ្ងៃប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យ onsen ក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក គឺទទួលបានសន្ទុះចាប់តាំងពីអង្គការយូណេស្កូបានទទួលស្គាល់វប្បធម៌សូណារបស់ប្រទេសហ្វាំងឡង់ក្នុងឆ្នាំ ២០២០។ សូណាត្រូវបានណែនាំជាផ្នែកមួយដែលមិនអាចខ្វះបាននៃជីវិតរបស់មនុស្សភាគច្រើន។ ហេតុនេះប្រទេសជប៉ុនក៏មានវប្បធម៌ងូតទឹកក្តៅ ដែលស្រដៀងនឹងសូណាដែរ ដែលវប្បធម៌នេះ គ្រោងនឹងដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅឆ្នាំ ២០២៨៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRl-Xs2RvZIyW89iH5dla0eX8_JdhidoKc2Ng5tuv77_YWCpKd-SWp76BD93Yckt74i32zJvm72bA5rBA2Lr_aTFO4ItVe_PF1dIu7xPq7WfL0Eaqqdae_E6gJu1S6M400k2Ek0ZIOxOErfAfEXqz_M0r39gzK7YMhF_Tkz8oafJXLbiqF_J5dr20N89Gj/s1200/image_2025-01-08_10-55-14.png

Jo Yu-ri តួសំខាន់ក្នុងរឿង Squid Game បានបង្ហើបគន្លឹះសាមញ្ញក្នុងការថែរក្សាសម្រស់ និងសុខភាពឱ្យល្អ

0

Jo Yu-ri ដែលជាតារា K-pop អតីតសមាជិក Iz*One និងជាតារាសម្តែងដ៏ល្បីមួយរូបរបស់កូរ៉េខាងត្បូង បានកំពុងឆក់យកបេះដូងអ្នកគាំទ្រជាច្រើន ជាមួយនឹងសម្រស់ដ៏ល្អឥតខ្ចោះរបស់នាង។ នៅក្នុងកម្មវិធីមួយតារាស្រីវ័យ ២៣ ឆ្នាំរូបនេះបានទម្លាយអាថ៌កំបាំងនៃការថែរក្សាសម្រស់ឱ្យស្រស់ស្អាត និងមានសុខភាពល្អ ជាមួយរូបមន្តសាមញ្ញដូចខាងក្រោម៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeCVsqBc12FD8eofT5gZqakeFnoWDBZYIwZnaroT0Rk9weG5GujgOFcUbw5OpM3huCYaaw0FbUyw_tIiLR7-Vzm9gRVHJWWramcHLBffowODwBVZy3FuupcYKGBO03-l1Imj5hZkhtB8_jV6oYpJLzoB5N80JVbg5PsIigDg_7TOey5b39RMDJeZ7c4xFz/s960/image_2025-01-08_10-30-23%20(2).png
១.លាងសម្អាតស្បែកឱ្យបានហ្មត់ចត់៖ ដោយសារតែធម្មជាតិនៃការងារ តារាស្រីរូបនេះតែងតែ Makeup ពេលបង្ហាញខ្លួនជាសាធារណៈ ឬនៅលើកញ្ចក់ទូរទស្សន៍។ នាងបាននិយាយថា បើយើងមិនសម្អាតស្បែករាល់ថ្ងៃទេនោះ គ្រឿងសម្អាងដែលនៅសេសសល់នឹងធ្វើឱ្យស្បែករបស់យើងស្តើងងាយនឹងខូច។ ដូច្នេះហើយ Jo Yu-ri តែងតែសម្អាតស្បែកឱ្យបានស្អាតជានិច្ច ដើម្បីធានាបាននូវការកម្ចាត់ភាពកខ្វក់ ខ្លាញ់ និងគ្រឿងសម្អាងនៅលើមុខរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMagyiZmFYkALVSZHZsTqKws6zklnmTE_GsAKnLDrRPWSE4d4rA3tFpyi1ylG3guaxbomzR3aweX2s___Irufo1JnyGSNKgrzK601lsBfyuQWNfRT6ovJ6mXR_LLszuozkWCvA8Rd9qWK9umLpmjCLahXO-Jx1d56RAi2sz1FmmQqR1My-na5hA4tH3R8i/s640/image_2025-01-08_10-30-23.png

២.ម៉ាស្សាមុខ៖ តួសំខាន់ក្នុងរឿង Squid Game លេខ ២២២ តែងតែម៉ាស្សាមុខជាប្រចាំ ដើម្បីបន្ធូរអារម្មណ៍ ជំរុញចលនាឈាមរត់ កាត់បន្ថយភាពជ្រីវជ្រួញ និងរក្សាស្បែកឱ្យរឹងមាំ។ លើសពីនេះ តារាស្រីវ័យ ២៣ ឆ្នាំរូបនេះក៏បានធ្វើការម៉ាស្សាពេញរាងកាយផងដែរ ដើម្បីរក្សារាងឱ្យនៅតែស្លីមស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM1lDfzTUasDd5XnMP14XerprC8sjgFwy0aq2DG6mQouvnQLSrs5wgrUGc2vOVaiPOxK3jTotTJaMm4T3tXI1N5FlG5j0hDv1bykixaS4wQFJ-yLyFN4oHW5_dol_t6VJpOBF9n_LmICv9tPXB_-XC5ZPxTndzQFiCtHFp3eC7Cd3K9tEjQaQ2tPasRG0I/s969/image_2025-01-08_10-30-23%20(3).png

៣.របបអាហារសុខភាព៖ Jo Yu-ri តែងតែជ្រើសរើសអាហារដែលសម្បូរវីតាមីន ព្យាយាមផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ និងផឹកតែបៃតងដើម្បីធ្វើឱ្យដំណើរការមេតាប៉ូលីសសកម្ម។ លើសពីនេះតារាស្រីរូបនេះ ក៏បានទទួលទានទឹកការ៉ុតជាប្រចាំ ដើម្បីផ្តល់វីតាមីន A និង E បន្ថែមទៀត ដើម្បីជួយឱ្យស្បែកស និងទប់ស្កាត់ភាពចាស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqycFOQtacZ0qNYikblKTv-2WfSz8YfVMBTmqnBgwrWF1pA4tL4ShIZgHpw4tcs80tUPe50sTTarPcp3tg_2-g_OpUWGsZuV750MMKPIhqCEOUr2Zmv7hHdn3ZoouJF9RN4GuF5FeaxKgv9fELXJLq2MTPaHk4FL2BWyMxEnRMu93GBpo6ArS-6LYbTW3X/s799/image_2025-01-08_10-30-23%20(4).png

៤.ហាត់ប្រាណ៖ នៅពេលទំនេរពីការងារ តារាសម្តែងស្រីរូបនេះតែងតែហាត់យូហ្គា ឬជិះកង់ជារៀងរាល់ថ្ងៃ ដែលសកម្មភាពទាំងនេះមិនត្រឹមតែផ្តល់ពេលវេលាឱ្យនាងសម្រាកបន្ទាប់ពីថ្ងៃធ្វើការដ៏តានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយរបស់នាងបង្កើនការរំលាយអាហារ និងកម្ចាត់ជាតិពុលផងដែរ។ នៅពេលដែលកាលវិភាគមានភាពមមាញឹក តារាស្រីរូបនេះនៅតែប្រាកដថាត្រូវហាត់ប្រាណយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍៕

តើការផឹកទឹកដាំពុះជាច្រើនលើកបណ្តាលឱ្យកើតជំងឺមហារីក មែនទេ?

0

នាពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមបរទេសលើកឡើងថា ការផឹកទឹកដាំពុះនឹងបណ្តាលឱ្យកើតជំងឺមហារីក ជាពិសេស ទឹកដែលត្រូវបានដាំពុះម្តងហើយម្តងទៀត ប៉ុន្តែមតិផ្សេងទៀតពុំយល់ស្របនឹងការអះអាងនេះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPGLnswcDRACnF7JWuH-ouKx9IIoF5j3dqGD3dZSNbeDMXXQXVPeSeYWjjhAWHWeQgyxrg3s9eCuarQFktEmTVM8IsIylphulpPL3_97BBAheG-M93fERD33zKr8_KkGJ07U7IVHt-DTAVqnhN_fwwC8lkCRIaJRM4XDwcT88Hra3HZj40QTCqpPuCXS-0/s1155/image_2025-01-08_10-25-16%20(2).png
សារព័ត៌មាន KBN សូមដកស្រង់នូវការបកស្រាយរបស់អ្នកជំនាញតៃវ៉ាន់ផ្នែកចំណីអាហារ ពាក់ព័ន្ធនឹងការផឹកទឹកដាំពុះជាច្រើនលើក ព្រមទាំងការណែនាំងាយៗរបស់អ្នកជំនាញ ដើម្បីផឹកទឹកដាំពុះយ៉ាងមានសុវត្ថិភាព និងល្អសម្រាប់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilMDeyWBRH20-gkonUL_gyIJO_Yr4ANrIcGDnww-fbKy8PtlU7nWd4fDPLfmYPx8jNqI2ell4TxUb4_enBoG25MfIP_Ok6EBdqo_dmk9yiZYD_0mXpriHsIJXN2k15XetiFrdTB9APxccIY399Uu3SIo3LQKldEZeZQSOPwLRm-kVXj55JTBvU295KmFd8/s1069/image_2025-01-08_10-25-16.png

អ្នកជំនាញផ្នែកចំណីអាហារនៅតៃវ៉ាន់ លោកស្រី ចាង យូស៊ី បានសរសេរក្នុងបបណ្តាញសង្គម ក្រោយពីមនុស្សភាគច្រើនលើកឡើងថា ការផឹកទឹកក្តៅដែលដាំពុះជាច្រើនលើកនឹងបង្កជាជំងឺមហារីក គឺជាការយល់ខុស ។ លោកស្រីបន្តថា យើងអាចកើតជំងឺមហារីកដោយសារផឹកទឹកដាំពុះ ប៉ុន្តែវាកម្រកើតឡើងណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYcfAxK0TQP-agzMDKyztnQqqkJtd3aXz5Ffcq8xw3-AISbkHPgpWZvtNC3559ZPAvyh1uYYB31ZHVwrkicEs6HFRETakt-mA8lWZ0MEfqCZ54jZhiRKrSjUc6hWQAMwt0-BUBq7rlTRsfbnkhhHb3JA0jlmnwyacFox9Oil3pYkja5WM95vir4w2fjahe/s1200/image_2025-01-08_10-25-17%20(2).png

លោកស្រីណែនាំថា យើងគួរតែផឹកទឹកដាំពុះតាមធម្មតា ពីព្រោះការផឹកទឹកតិចពេកនឹងធ្វើឱ្យខ្វះខាតអាហារូបត្ថម្ភ និងឆាប់ឡើងទម្ងន់ ។ ទឹកម៉ាស៊ីនមានផ្ទុកសារធាតុម្យ៉ាងឈ្មោះថា «Trihalomethane» ដែលជាមូលហេតុបង្កជាជំងឺមហារីក ហើយការសាកល្បងកន្លងមក បង្ហាញថា ការដាំទឹកក្តៅលើសពី៥ដង គឺអាចបង្កើតជាសារធាតុ Trihalomethane ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirSMQBMUhRNOYm4vepVWwutxQeRfrkSPtPCHdkCDvOMGZbAbj7vi8DZhWVN25uH0BrCvz6wXtFEGYycV0QVWprUZz0iUcz517zU5r_yEhHnJgi9cbIFbMU25xs4fcq9Rv_YUI6FQpG1uxCV3CLkKqBFx7HhbOD7ghxJKeUQld-MN7-q9ccRiqGf2YGNIyN/s1100/image_2025-01-08_10-25-17.png

យើងអាចចៀសវាងផឹកទឹកផ្ទុកសារធាតុ Trihalomethane បាន គឺក្រោយពីដាំទឹកឱ្យពុះរួច ចូរបើកគំរបកំសៀវដាំទឹក ដើម្បីឱ្យសារធាតុនេះហួតទៅក្នុងខ្យល់ ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញតៃវ៉ាន់ លោកស្រី ចាង ៕