Home Blog Page 730

រុស្ស៊ីបន្តវិធានការហាមឃាត់ការនាំចូលអាហារពីប្រទេសជាច្រើនរហូតដល់ចុងឆ្នាំ២០២៦

0

ប្រទេសរុស្ស៊ី ៖ យោងតាមឯកសាររបស់រដ្ឋាភិបាលរុស្ស៊ី ដែលត្រូវបានផ្សព្វផ្សាយកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមក បញ្ជាក់ថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលអាហារពីបណ្តាប្រទេសជាច្រើនដែលបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី រហូតដល់ចុងឆ្នាំ២០២៦ ។ លើសពីនេះ រុស្ស៊ីនឹងបន្ថែមប្រទេសមួយទៀតទៅក្នុងបញ្ជីហាមឃាត់ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCAgGsnS8Rrx7GMrHnIJYWCnGEwD1VtTIpLDkEW1oViMqh6Z64Vu74O2Wtrv4iXZhBYTAblxa2RjJg8ArVuACK5lhpIOVidZPmu7BYtTuNWsRAJYJ7-3YJjJUZSoibVyaFuIm4QVQ2vcIKYVEFGkoOzMkVWETwe4gRtgnNl08a5FH_qwMr8bZO0ivHfGt5/s1183/image_2024-12-05_08-14-41%20(2).png
សារព័ត៌មានស៊ីនហួរ បានរាយការណ៍ពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ថា កន្លងមក រុស្ស៊ីបានអនុវត្តវិធានការហាមឃាត់ការនាំចូលអាហារពីប្រទេសជាច្រើន ដូចជា ៖ អាមេរិក, សហភាពអឺរ៉ុប (EU), កាណាដា, អង់គ្លេស, អូស្ត្រាលី, ន័រវេស, អ៊ុយក្រែន, អាល់បានី, ម៉ុងតេណេហ្គ្រោ, អ៊ីស្លង់ និងលីចតេនស្ទីន ។ រីឯវិធានការហាមនាំចូលអាហារលើកចុងក្រោយរបស់រុស្ស៊ី នឹងបន្ថែមប្រទេសនូវែលសេឡង់ ចូលក្នុងបញ្ជីហាមឃាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieAW3HhFVryw959TG1Xjv8drinJdXJ9FcQC20L4r8-UJYEirKNoNfKbLR85JcEtsxCxjBX8-0KpY3bcOu-TWKmUAtrqi9hW4GjgETpd8aUJr_jkJs35qXzNY0mip-0zB-_m3acg1fgKMZoYDtUnz33U8lQGmbMwNyigjuTJND4grUJg14LsbCQnOVxCMv1/s1000/image_2024-12-05_08-14-41.png

ចំណែកប្រភេទអាហារដែលរុស្ស៊ីហាមនាំចូមកកាន់ប្រទេសរបស់ខ្លួន រួមមាន ៖ សាច់សត្វ, សាច់ក្រក, ត្រី, អាហារសមុទ្រ, ផលិតផលទឹកដោះគោ, បន្លែ និងផ្លែឈើ ។ រុស្ស៊ីបានអនុវត្តវិធានការហាមនាំចូលអាហារពីប្រទេសជាច្រើនជាលើកដំបូង កាលពីឆ្នាំ២០១៤ ហើយរុស្ស៊ីបានពន្យារពេលហាមនាំចូលអាហារពីក្រៅប្រទេស កាលពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ចុងឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxjH82oZdIIkdZ5-Kl7UV3J7NqOmJ7MJtRclaSmuHaJ6eEnuCJa2d2XshrV-hp233pguLJbqfw9IaSNdMeRHxsPAkuAiIk8lRfOPEMrhpG1J6pjcc3T2449OElfdfl22BxTizhudb0aPjOiKiqIze_gcE2BZL4keUk0uM6RCpwQu9CCmjIcXWuGwbzak3q/s1800/image_2024-12-05_08-14-42.png
រហូតមកដល់ខែធ្នូ ឆ្នាំ២០២៤នេះ ប្រទេសរុស្ស៊ីក៏បានប្រកាសពន្យារពេលហាមនាំចូលអាហារពីក្រៅប្រទេសបន្តទៀត រហូតដល់ចុងឆ្នាំ២០២៦ ។ មតិនានាសន្និដ្ឋានថា រុស្ស៊ីនឹងអនុវត្តវិធានការហាមឃាត់ការនាំចូលអាហារបែបនេះជាច្រើនឆ្នាំទៀត ឬលុះត្រាតែប្រទេសនានាឈប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5lsScRxQobmRu9YIn7MNEkr-OUFbb0RDujiSkvk3WGquOEXdMECmRwPtMR0jUB-ueKvwO8EvXYhq-kCIvKL6oltj4S4paMts8YRsWCJ631T3Dpu4sQD_tyQngHnF4wuYSnzwQwY6Jqn5jpH_u63yLmqSwAD2HvmFjzsaIXai2WkkCpkF_kdHI-6aft9M7/s1012/image_2024-12-05_08-14-44.png

គួរបញ្ជាក់ថា ប្រទេសជាច្រើន ជាពិសេស អាមេរិក និងសហភាពអឺរ៉ុប ពុំពេញចិត្តនឹងរុស្ស៊ីយ៉ាងខ្លាំងពាក់ព័ន្ធករណីរុស្ស៊ីវាយប្រហារលើទឹកដីអ៊ុយក្រែន អស់រយៈពេលជាច្រើនឆ្នាំ ទើបប្រទេសទាំងនេះដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ដើម្បីឱ្យរុស្ស៊ីនៅឯកោពីគេ ។ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចដាស់តឿនថា វិធានការហាមនាំចូលអាហាររបស់រុស្ស៊ី នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាច្រើន ហើយស្បៀងអាហារនឹងលើសតម្រូវការនៅអឺរ៉ុប ៕

បើកចំហជាសាធារណៈមិនទាន់បានប៉ុន្មាន ណារ៉ូ ស្នើសុំ លីន វី រៀបការហើយ

0

គូស្នេហ៍ស្ថិតនៅក្នុងក្រុម Vessa របស់ ហេង វិសាល គឺ Linda Vee និង Naro Vee បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី Naro បានសម្រេចចិត្តស្នើសុំ Lin រៀបការដោយបានទទួលចម្លើយយ៉ាងកក់ក្តៅ។ អ្នកទាំងពីរទើបតែបើកចំហស្នេហាជាសាធារណៈកាលពីខែសីហា និងបានស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCi9GwnG6CDbNHti0IR-MAiz5mPoOkyECSPpr4KQrKGVTYuVmtZi9q7exOkWms5YO3Oxa5SEMRzdeFcq2RZG1uDL43yHPeiE78iLOj9HRgGAZe3Vjm3dcTLwOgE0GqWP4vwYUIAxNKBOENlTA-q8xe2Wv4rdqMlUPtfJEyEc4U4C8LdyeyFlJhHDCW3Ru8/s1699/image_2024-12-04_09-52-44%20(2).png

នៅយប់ថ្ងៃទី៣ ធ្នូ អ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងបន្ទាប់ពីវិស័យ Content Creator ជោគជ័យមួយគូទៀតបន្ទាប់ពី ហេង វិសាល និង ជា ស្រីនា ពេលនេះដល់វេនកូនក្រុមតែម្តង គឺជា Linda Vee និង Naro Vee ដែល Naro បានស្នើសុំ Linda រៀបការជាមួយនឹងសាក្សីជាច្រើននាក់ចូលរួម។ Linda បានផ្តល់ចម្លើយ យល់ព្រម ទៅដល់គូស្នេហ៍ ដែលធ្វើឱ្យអ្នកផ្សេងទៀតចូលរួមអបអរសាទរចែករំលែកដំណឹងល្អជាមួយអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJju6ucSOm5PeLTOy903FocQVd18yIDUnQtuQZlxO2MbVx7wtvOvQHA2UsWqWskJBEHg-QppRmcczWudgoWIBitd6Xctoq_Ozesj62hm_e2xo10vtAxOK1au_SJijt2ZdV-4kNtQpcPr0lVRKbU147oSa1RYDUcxFrEW8NG91eY_pSIteFA-RNumwnDAPA/s2048/image_2024-12-04_09-52-45.png

ដំណឹងអ្នកទាំងពីរនឹងចូលរោងការឆាប់ៗនេះ Content Creator រួមទាំង Influencer និងអ្នកគាំទ្រផងបានចូលរួមអបអរសាទរ Linda Vee និង Naro Vee ព្រោងព្រាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3aIpgBXLcPCXmlJlRFXAPPXgwDXoPoxGrO_kQsV6C_6muJubWQaQSq176epI_ZulsOS24buisJHMp_yZI-0ApYJ5CdY6gh-5DQ1-TrgGaHM4cZSxIse-zor4hyphenhypheni4Dxi2OAAaVvfOp1SoWSGJGLagaIsmmv6dbr1WMr1I9-td33tsTtUtRb-5VlZLaGJQP/s2048/image_2024-12-04_09-52-42.png
គួរឱ្យដឹងថា អ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្តរួមក្រុមជាយូរមកហើយ ប៉ុន្តែទើបតែបញ្ជាក់ទំនងជាសាធារណៈថាជាគូស្នេហ៍នឹងគ្នាកាលពីខែសីហា នេះប៉ុណ្ណោះ ខណៈពួកគេទទួលបានការគាំទ្រជាច្រើនពីទស្សនិកជនជាគូស្នេហ៍ដែលស័ក្តិសមជាមួយគ្នា៕

Luhan រងនូវមតិរិះគ.ន់ចំពោះអាកប្បកិរិយាទំនងស្រវឹងអំឡុងពេលផ្សាយផ្ទាល់

0

Luhan អតីតសមាជិកក្រុម EXO បានប្រឈមមុខនឹងការរិះគ.ន់បន្ទាប់ពីលេចចេញនូវភាពស្រវឹង និងអាកប្បកិរិយាមិនប្រក្រតីអំឡុងពេលការផ្សាយផ្ទាល់នាពេលថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWfy2uXR9-R7-EScWAUqMGG_O8hV6f1rLsM3qHcpvKphixU5SgBKgK4eFN3rft0H7vB1t6ad8QnJ0n4qgIwR9F5SsQ0Lqb2D5S-cMT-jr6ZqMjaNdwBgjM0vRhLbYEGe-HObJhpKBqzJkq9Ru_ShnXxJhePIlYbbqpk0KOUpg3wv7cVxtXLEhDRF4C5eQD/s702/image_2024-12-03_15-43-49.png
តារាចម្រៀងវ័យ ៣៣ ឆ្នាំរូបនេះបានបង្ហាញសញ្ញានៃការស្រវឹង រួមទាំងទឹកមុខឡើងក្រហម ទឹកមុខស្រងូតស្រងាត់ រូបរាងរបស់លោកកាន់តែយ៉ាប់យ៉ឺន និងចលនាមិនចុះសម្រុងគ្នា ដែលនាំឱ្យអ្នកទស្សនាស្មានថាលោកប្រហែលជាបានផឹកស្រា ឬសារធាតុរំញោចមុនពេលការផ្សាយផ្ទាល់នេះបើយោងតាមសារព័ត៌មាន Znews ដកស្រង់ពីទំព័រ 163 ។ ពេលដែលទស្សនិកជនរិះគន់ខ្លួន Luhan មានការខឹងសម្បារខ្លាំងហើយបានបញ្ចេញមតិតបវិញថា «តើអ្នកហ៊ាននិយាយបែបនេះដាក់មុខខ្ញុំទេ? ប្រសិនបើអ្នកមិនមានភាពក្លាហានទេ ចូរនៅស្ងៀមទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDn1HS4q1N68aR-y7YPqTJJcaGCulGgL60cITjB-BEHzsrXxmfS0rholetBKt3JtIVoxed5JhuMvPll4H_Tz0waKcYtVelhEzBxhl24emIGbltFwf8YaItD7gXE9z_0Rzjgus8FfeP6xMD4wImVnVFh98fCgEIXASAAtgP51YBmPYxDzXm-Sm0JU5morqY/s1350/Snapinsta_app_464955868_470281182691324_1031135588582182511_n_1080.jpg

ឧបទ្ទវហេតុនេះក៏បានទាក់ទាញចំណាប់អារម្មណ៍ដល់មិត្តស្រីរបស់លោកគឺតារាសម្តែង Guan Xiaotong បន្ទាប់ពីអ្នកគាំទ្របានកត់សម្គាល់ឃើញវត្តមានរបស់នាងក្នុងអំឡុងពេលផ្សាយផ្ទាល់។ អ្នកខ្លះបានចង្អុលបង្ហាញការលើកឡើងដ៏ចម្រូងចម្រាសមុនរបស់នាង និងបានចែករំលែកការស្រលាញ់ចំពោះគ្រឿងស្រវឹង ដែលធ្វើឱ្យគូស្នេហ៍មួយគូនេះក្លាយជាប្រធានបទពេញនិយមលើបណ្ដាញសង្គមចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8zgya2o1qSLAw5219N4Qes_MxL2pAS1kdqMQdInokt8wRbHxlMEv3QYLLvQ3GFo6gpak6MM9I_uFJam3ypAuqE9E9C69w3fJXEY8aJB0HguhNHiSwFKcAJy8pf3GwIN_BEN65SHAVGo2cpiaiy3NkJjj-susigZrF_xSXu95Csj30sbd0ulCR_mj_RFke/s1350/Snapinsta_app_464164577_393123650537536_4146132887400918210_n_1080.jpg

អ្នកគាំទ្រសម្តែងការខកចិត្តចំពោះអាកប្បកិរិយារបស់ Luhan ដោយហៅថាគ្មានវិជ្ជាជីវៈ និងបង្ហាញពីការគ្រប់គ្រងខ្លួនឯងមិនល្អ។ អ្នកគាំទ្ររបស់ Guan Xiaotong ក៏បានសម្តែងការខកចិត្តរបស់ពួកគេផងដែរ ដោយបន្ទោស Luhan សម្រាប់ការអូសទាញនាងចូលទៅក្នុងជម្លោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwWanFloCTW1hd63kxiTWs59XT0_TtdtaVfw052819sqD4LbCtmFlhpZZwfqEycD5XFmxu7RILTwSl_gNbQr7sjLuhDmHTmImZdMs9kjlS_l8z0qorecJxgP9rKu184n0lkplrEN-cVnqhfm6Ke5lK6GQ72tQuecKsEF8W8JWwkCzU6WhFSFiQFsm-uS4G/s1350/Snapinsta_app_463975622_1100187541442385_364727555941366062_n_1080.jpg
Luhan ដែលបានបង្ហាញខ្លួនដំបូងជាមួយក្រុម EXO ក្នុងឆ្នាំ២០១២ ដោយបានចាកចេញពីក្រុមក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបានដាក់ពាក្យប្តឹងផលិតកម្ម SM Entertainment ដើម្បីបញ្ចប់កិច្ចសន្យារបស់ខ្លួន។ ចាប់តាំងពីពេលនោះមកលោកបានក្លាយជាសិល្បករទោលដ៏ជោគជ័យម្នាក់នៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjygcyclO1Fd7usjojDXfVQcvnLuVp2vK98jvXJChjI8chpBqNzOq6bTcDCwvDUNAOP18fXXtTtpEHTDwvOJWDm3-uyZX7mADkSBNvZwY1v3ORZECTrY57Bo8YLArLs8IsBw8WDUfQSG27TtCdlFIqi8FDXi4PtMp_CxZyBG88G7TFtKrpTjDQJp6VLzhOM/s1350/Snapinsta_app_468377337_557048760303037_167588513725431751_n_1080.jpg

Guan Xiaotong អាយុ ២៧ ឆ្នាំគឺជាតារាសម្តែងដ៏ល្បីល្បាញដែលត្រូវបានទទួលស្គាល់ល្អបំផុតសម្រាប់តួនាទីរបស់នាងនៅក្នុងរឿង «To Be A Better Man» ឆ្នាំ២០១៦ ។ គូស្នេហ៍មួយគូនេះ បានរួមរស់ជាមួយគ្នាចាប់តាំងពីការបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេក្នុងខែតុលា ឆ្នាំ ២០១៧ ទោះបីជាមានការប្រឆាំងពីអ្នកគាំទ្ររបស់ Luhan ក៏ដោយ៕

អង្គការយូណេស្កូចុះបញ្ជីសម្លតុមយ៉ាំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃជាផ្លូវការ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អាហារដ៏ល្បីឈ្មោះ «សម្លតុមយ៉ាំ» ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាផ្លូវការ ក្នុងកិច្ចប្រជុំនៅប្រទេស Paraguay ។ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានអញ្ជើញពលរដ្ឋថៃ និងភ្ញៀវទេសចរលើពិភពលោក បរិភោគសម្លនេះដើម្បីឱ្យក្លាយជា Soft Power របស់ជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcjcIKZZhRCeQvDC_Ed84c-9SixtqrOZLfZ1eNAwIZOwpWPjqwkOA_DsF0EP2LjjHQIyxPqsFx0TjNqSF4ajZvYMwQAYiNtmEBo8gZZPuc7ZO9Wz3AmQlqGV5NYAHTx3wq2AkDk1c3svbfc1lG0Ev8tfPvm5JE-uShksuHmnniNdsoQ1CA0XRcjYiy-Ot/s1620/image_2024-12-04_14-03-36.png
លោក Jirayu Houngsub មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីនិយាយថា កិច្ចប្រជុំគណៈកម្មការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី លើកទី១៩ បានចុះបញ្ជីសម្លតុមយ៉ាំ គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។ ការចុះបញ្ជីលើកនេះ បានធ្វើឱ្យពិភពលោកស្គាល់ប្រទេសថៃថា គឺជាទឹកដីសម្បូរវប្បធម៌ និងអាហារជាច្រើនមុខ ជាពិសេស សម្លតុមយ៉ាំបង្គា នឹងជួយជំរុញសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo8B_dAzJ4A56TspozbLAIpnregPyR0LwA6UE04NjSksnf3NSRyjuOmag9TgFVlUhVjN11qFo4Ovtjk2DzJTCnNv_Jza_qX7epSa7D3Cn_sLiBcVO56BEdHZGyfcTFFf3mjhA_0axVisI2mocjDu-8L9pN6Ng74iGzP2H2JtQ12nHpyDelSIaewCEG5F24/s1200/image_2024-12-04_14-03-37.png
លោកស្រី ផេថងថាន ថ្លែងថា ការចុះបញ្ជីសម្លតុមយ៉ាំរបស់អង្គការយូណេស្កូ គឺជាភាពជោគជ័យមួយ និងមោទនភាពរបស់ពលរដ្ឋថៃទូទាំងប្រទេស ព្រមទាំងអរគុណគណៈកម្មការនេះ និងម្ចាស់ផ្ទះកិច្ចប្រជុំផងដែរ ដែលផ្តល់កិត្តិយស លើកតម្កើងមរតកវប្បធម៌ថៃ ។ លោកស្រីថា សម្លនេះបញ្ជាក់ពីភាពស៊ីជម្រៅនៃប្រាជ្ញា និងការរស់នៅរបស់ពលរដ្ឋថៃ ហើយវាជាអាហារសុខភាពឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ តាមរយៈការប្រើប្រាស់គ្រឿងផ្សំធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2HI3Vaq2E0SlCgV70vTsEPpciKQAwUDNMWfMa2d0zktxCU5Oa0FXZrol0_QwKwmdb_EbbIRjtSapHjrr37ErRVRK711JJlwN0dwWfYhX4fSl7pn3soax2CflirfvTYFPjJ8naEeBQxmqOQFQzS8ukwa4RVW-TJ_meL5_QK3apF6JEZmBZciQgoYZ-a2pJ/s1920/image_2024-12-04_14-03-38%20(2).png

ក្រៅពីនេះ លោកស្រីក៏បានអញ្ជើញពលរដ្ឋថៃ និងភ្ញៀវទេសចរលើពិភពលោក បរិភោគស្លតុមយ៉ាំក្នុងភោជនីយដ្ឋានថៃ ឬសាកល្បងចម្អិនសម្លនៅផ្ទះ ដើម្បីទទួលបានរសជាតិឆ្ងាញ់ភ្ជាប់គ្នាជាមួយវប្បធម៌ ។ សម្លតុមយ៉ាំ ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃបន្ទាប់ពីល្ខោនខោល, ម៉ាស្សា, របាំមនោរ៉ា និងពិធីបុណ្យសង្ក្រាន្ត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_7LwL_g7eBWEQUL0sUwh9xXuNRPYf3i87ePNdQCZb08H04JOnFFnJfLX4KRmUJu9sx-xmQ-9RhD7Xb8oY3c-5qYVmUpNBXPmQXWCydJx14-vLnwBTSCwMj4OxlG_jyZL8ceEjhDtKHexe2N6RzJc76is8Qt4jvAlP0-MWCKplYSi725EzMqokNG2q80la/s800/image_2024-12-04_14-03-38.png

នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃនឹងរៀបចំពិធីយ៉ាងអធិកអធមឈ្មោះ «Tom Yum Kung and Kebaya: Intangible Cultural Heritage of Humanity Celebration» ដើម្បីអបអរការចុះបញ្ជីសម្លតុមយ៉ាំ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ។ ក្នុងកម្មវិធីនឹងមានការបង្ហាញពីវប្បធម៌ និងប្រគំតន្ត្រី ដើម្បីឱ្យអ្នកចូលរួមស្គាល់ពីវប្បធម៌ថៃ ៕

រកឃើញម្ចាស់ជ័យមកុដ Miss Mera តែអ្នកគាំទ្រមួយចំនួនវែ.កញែ.ក

0

កម្មវិធីប្រកួតសម្រស់ដែលបង្កើតឡើងដោយសា្នដៃកូនខ្មែរ Miss Mera Cambodia បានរកឃើញម្ចាស់មកុដហើយដោយបានទៅលើបេក្ខនារី ថាន រតនា MMC 12 ។ ទោះយ៉ាងណាសម្រាប់លទ្ធផលនេះអ្នកគាំទ្រមួយចំនួនហាក់មិនពេញចិត្តនឹងលទ្ធផលនេះចំណែកឯរូបភាពបេក្ខភាពផ្សេងទៀតមិនចូលរួមអបអរម្ចាស់មកុដធ្វើឱ្យមានភាពចម្រូងចម្រាសកើតឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLmg2D2Ta1NOOOQcOeskZatFXHazfPACE-DFM0M3cmsRib04OghXfSrVvDfuxx6HUYCkd-1SlLu5IWV7y_Y9giol88qkmBSRGJ9B8gWsIUNEMjCEfpW07sEgsiua_BLJnugBTqByfMgOsXiOvmhdVMCJE0u5mLhlqsKjLUSsqVqDdHoRy2Ugf31RWTytxu/s2048/image_2024-12-04_09-12-51.png
នៅរាត្រីថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៤ កម្មវិធីបវរកញ្ញាដែលទើបបង្កើតថ្មី Miss Mera Cambodia ក្រោមការដឹកនាំរបស់ ខាត់ ស្រីច័ន្ទ គឺរាត្រីផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធីនេះដោយមានការចូលរួមពីភ្ញៀវកិត្តិយស គណៈកម្មការជាច្រើនចូលរួមក្នុងនោះក៏មាន ចន សុទីម៉ា សៃហ្វុន ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាដើម ខណៈការប្រកួតនេះមានបេក្ខភាពសរុបចំនួន១៥នាក់។ ទោះបីជារៀបចំឆ្នាំដំបូងក្តីតែកម្មវិធីនេះទទួលបានការសរសើរច្រើនអំពីការរៀបចំថាធ្វើបានល្អ រូបភាព វីដេអូចេញមកត្រជាក់ភ្នែក និងលឿនរហ័សជាទីគាប់ចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitAI96QHuEnaBAfUful7tEnvX0snwwKiaMe98qToHqpYYt5sR5n0PUm78iV-SYw4f4RFCvJ0hdiuKc09o8Q5zQonpN1Q8MCkBSfVVhnp1LzoNuJYOeIMjXvGNBEcovv_ukMTZvm9fmwKZNoVUYzxF1U8kHE11b8oVzV57Kt1hFu2z7rjRJYajHKRrHKbbN/s2048/image_2024-12-04_09-12-42.png

ទោះបីជាការមានការសរសើរច្រើនអំពីការរៀបចំប៉ុន្តែក្រឡេកទៅកាន់លទ្ធផលនៃការប្រកួតវិញហាក់ទទួលបាននូវភាពចម្រូងចម្រាសបន្តិចនៅក្នុងចំណោមអ្នកគាំទ្រ។ ទស្សនិកជនមួយចំនួនបានលើកឡើងថា បេក្ខនារី ថាន រតនា ជាម្ចាស់មកុដ មេរ៉ា នេះគឺពិតជាស័ក្តិសមហើយ ប៉ុន្តែមួយផ្នែកទៀតមិនពេញចិត្តចំពោះលទ្ធផលនេះឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicZVNestoT9ufcCEhDXgHHrAnsHkqCX1_qer0UkqmvwwyL5bT5XbV2xVHWMqrS8WWAtc8FiDazsYfEqwWfvU6_DoJes-ULl_tjCfgLY_8ZjtCAuFpQvs0Q7rUVT7KYxHqbkxIXLA-LtrdVnIf4gaSwBpXiGYMdgDqYc-ZXvTITAE2V8q0NuSSc0xkRBa7f/s2048/image_2024-12-04_09-12-45.png

TOP3 នៅក្នុងកម្មវិធីនេះគឺ ថាន រតនា MMC 12 ជាម្ចាស់មកុដ លីម ណារី MMC15 លំដាប់រងទី១ និង សូរ ពេជ្រវលក្ខណ៍ MMC 01 លំដាប់រងទី២។ ជាមួយនឹងការវែកញែកទៅលើលទ្ធផល ទស្សនិកជនមួយចំនួនក៏បានកត់សម្គាល់ឃើញថា ម្ចាស់ជ័យលាភី មិនសូវទទួលបានការអបអរពីមិត្តរួមក្រុមឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7DmES3s8M4vadICZPXzMJcXGjNBt_wvkqDcxWtzklxR82OB_GsvdGZ6CikFjRUKyBnoN24YHXLxi0Um0wlSGq_bY1PtHcuWNQAzscCUnJ8WOd2n8sZBsMPDqSFjzKvPMyZn4FIMufvqXFAUcVxeNX88BK5b9KenatyBOLkF9eMMwuHLmNIhHA1uAx-o1R/s2048/image_2024-12-04_09-12-47.png

យ៉ាងណាមិញ ទស្សនិកជនក៏បានលើកឡើងដែរថា លទ្ធផលផ្លូវការបានសម្រេចហើយដូច្នេះមានតែចូលរួមអបអរនិងលើកទឹកចិត្តទៅកាន់ម្ចាស់ជ័យលាភីវិញ៕

មហាយក្សចិនចាត់វិធានការកាត់បន្ថយកាកសំណល់អាហារនៅទូទាំងប្រទេស ដោយប្រើនូវយុទ្ធសាស្ត្រដូចខាងក្រោម

0

ប្រទេសចិន ៖ ការិយាល័យកណ្តាលគណបក្សកុម្មុយនិស្តចិនបានបង្ហាញពីវិធានការថ្មីដើម្បីកាត់បន្ថយកាកសំណល់អាហារដ៏ច្រើនលើសលប់ ព្រមទាំងកាត់បន្ថយការបាត់បង់គ្រាប់ធញ្ញជាតិរបស់ចិនឱ្យទាបជាងមធ្យមភាគសកល នៅត្រឹមចុងឆ្នាំ២០២៧ ។ ចិនបានកំណត់គោលដៅបង្កើនប្រសិទ្ធភាពគ្រាប់ធញ្ញជាតិនៅទូទាំងប្រទេស ចាប់តាំងពីការដាំដុះ, ប្រមូលផល, កែច្នៃ រហូតដល់ការបរិភោគ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg21iNShawELyADccMOlfvAp3YB9bOCm2hZrQ4O4coYBXzFE0dc9Qxgr_pu9vGfAWp0EKk9qzMuEv0Rv6XtZueY49F4AjywNnpCICpXlT7Tsb0iSeiMwW-F2jgqkWsrowHaHMpRUYOrgI8x-zZEKd3IdXxXb6oGs75uDW9j-hYzjxj92HwO1E8EC-bgJUFq/s2000/image_2024-12-04_13-34-47.png
វិធានការនេះផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនក្នុងវិស័យកសិកម្មឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់បន្ថយការបាត់បង់គ្រាប់ធញ្ញជាតិក្នុងពេលប្រមូលផល ។ កសិករនឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ព្រមទាំងចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកទេសការប្រមូលផលប្រកបដោយប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjemFSjRh9PCxAKlZAKVv9DzbqIAGGqryX1Z6gtMfLqHdtBSYXmMK9Gb9B0QiAXbLCaNgBqv3T-rHRKHV4OEx6OpMG9klKqYmsrYqIW03rgqD37vaTFLNnX8ryrXCHYx-VKgrVWxXN8JoZ1w2CRVdpDxJo08PKFq5ComzymeVBjPDn1qf36Tu8VMoXAQVuQ/s4500/image_2024-12-04_13-34-48.png

រដ្ឋាភិបាលក៏បានវិនិយោគគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើបផងដែរ ដូចជា ៖ ផ្លូវរថភ្លើង និងស្ថានីយរថយន្តក្រុង ដើម្បីកាត់បន្ថយការបាត់បង់គ្រាប់ធញ្ញជាតិពេលដឹកជញ្ជូន ក៏ដូចជាជំរុញការកែច្នៃគ្រាប់ធញ្ញជាតិឱ្យទទួលបានប្រយោជន៍ខ្ពស់បំផុត ។ វិធានការនេះមានគោលដៅឱ្យពលរដ្ឋយល់ដឹង និងបរិភោគអាហារមានប្រយោជន៍ដល់សុខភាព ដោយពលរដ្ឋត្រូវកុម្ម៉ង់អាហារក្នុងបរិមាណសមល្មម ដើម្បីកាត់បន្ថយកាកសំណល់អាហារនៅទូទាំងប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUxUTZyMQjvNevz5v0LG6YlajuMANOdAXNR_G8e7jW6AdgmMBDG0mkfan7VTf6KQ1xXIDXlc5zG71LOfs4FHOi-iJBmqp-gTI6lerj3h_as88ntJpBeMxjzbObuG9XhdNGq1UaHOTKUe9l5zuVxuX-7MiaWOUqBfRP132fycCXpfV_o0OFJizztbhjeiXr/s3000/image_2024-12-04_13-34-58.png
ភោជនីយដ្ឋាននានាគួរជំរុញឱ្យអតិថិជនកាត់បន្ថយការកុម្ម៉ង់អាហារ ឬពុំកុម្ម៉ង់អាហារច្រើនដើម្បីចៀសវាងការបរិភោគពុំអស់ និងក្លាយជាកាកសំណល់ ដោយណែនាំអតិថិជនឱ្យបរិច្ចាគអាហារទៅអង្គការសប្បុរសធម៌ ។ រីឯសាលាគួរអនុវត្តគោលការណ៍មួយចំនួន ដូចជា ៖ ថ្លឹងទម្ងន់អាហារដែលសិស្សបរិភោគ ដើម្បីកាត់បន្ថយកាកសំណល់អាហារ ខណៈស្ថាប័នរដ្ឋាភិបាលគួររៀបចំអាហារក្នុងបរិមាណសមល្មមតាមចំនួនមនុស្ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKU-nbTxnPgy8sxHIr4ZEcbUo4q0gu74-61aQuawCO3iZRNMLayEEOWjyo2Xs5uLqYB2ZJ3qupE6gHwIq6Hj1zwZWlmugCjuFtIcDwqh6OLLmXNeGBI6i246qagwaaFJtMIeiU1LserNSJthdppjoUnfSzt55sNUysp1YEy-g6dHTJLT6rNKM1KbbXMd5S/s1020/image_2024-12-04_13-35-00.png
វិធានការកាត់បន្ថយកាកសំណល់អាហារបានកើតឡើងក្រោយពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅប្រេស៊ីល ថា ចិននឹងចូលរួមប្រឆាំងជាមួយភាពអត់ឃ្លាន និងភាពក្រីក្រ ហើយចិននឹងបន្តធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពី «ការបាត់បង់ចំណីអាហារ និងកាកសំណល់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJWGq_iqymDExeS7uqHXw7phoMpdnluw3p9SCSN7QopqYFPZZL7WlB3yGk3Dji1cUve1Pqu2gg1apXsSl3FW4HabK0JL1wcWgAD3VlCp0ZbGRUL8B9T93LdLZz0z-EUcYiJmkeP809rwuQZewU5qLn0wNY9uN1VdGiQ8hkM_54AFtg8b93hyphenhyphenIgc3oKrDNP/s1024/image_2024-12-04_13-35-01%20(2).png

តាមរបាយការណ៍ផ្សព្វផ្សាយដោយស្ថាប័នវិទ្យាសាស្ត្រជាតិកសិកម្មចិន កាលពីខែធ្នូ ឆ្នាំ២០២៣ បញ្ជាក់ថា បរិមាណកាកសំណល់អាហារសរុបនៅឆ្នាំ២០២២ របស់ចិន រួមមាន ៖ គ្រាប់ធញ្ញជាតិ, បន្លែ, ផ្លែឈើ, សាច់សត្វ និងស៊ុត ស្មើរហូតដល់៤៦០លានតោន ។ កាកសំណល់អាហារដ៏ច្រើនលើសលប់នេះធ្វើឱ្យខាតបង់សេដ្ឋកិច្ច ស្មើទឹកប្រាក់២៥៩,៥៣៤លានដុល្លារអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Vd5rIO-x0xlu_hnnJP9h68_eecPrVxNDJZLgR4TbYn91BRjcgBXi_f19ibxu2ta0jqba5vrfdRI9aVETpf2tlFuusMHuy4IjknOnBrY1XTQ3aUjY72yyEckmspkS8CnCZYo3SM92J2mGXNDpTX5QHOXT4uva6JCSM9vgXRVzcR9twrhuHxCzgUdF_jk0/s1200/image_2024-12-04_13-37-06.png
ចិនបានបាត់បង់គ្រាប់ធញ្ញជាតិ ស្មើជាង៣៥លានតោនក្នុង១ឆ្នាំ ក្នុងពេលប្រមូលផល, ដឹកជញ្ជូន និងកែច្នៃ ។ ទោះយ៉ាងណា ទិន្នន័យពីកាកសំណល់អាហារចិននៅតែពុំច្បាស់លាស់ ពីព្រោះក្រោយពិធីជប់លៀង, ពិធីរៀបការ, បុណ្យសព និងពិធីផ្សេងៗ បានបន្សល់នូវកាកសំណល់អាហារយ៉ាងច្រើន ។ ដោយឡែក គម្រោងបរិស្ថានរបស់អង្គការសហប្រជាជាតិបញ្ជាក់ថា កាលពីឆ្នាំ២០២២ កាកសំណល់អាហារសរុបនៅទូទាំងពិភពលោក ស្មើនឹង១,០៥០លានតោន ឬអាហារដែលពិភពលោកផលិតចំនួន៥ផ្នែក បានក្លាយជាកាកសំណល់១ផ្នែក ៕

ដំណឹងល្អអ្នកចូលចិត្តម្ហូបអាហារនិងផលិតផលបារាំងត្រូវម៉ាច់! នៅថ្ងៃសៅរ៍នេះ នឹងមានការតាំងពិព័ណ៌ផ្សារបារាំងដ៏ធំមិនធ្លាប់មាននៅទីតាំងខាងក្រោមនេះ!

0

នាថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ នឹងមានការតាំងពិព័ណ៌«ផ្សារបារាំង» ដែលនឹងរៀបចំឡើងនៅក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា។ ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ អាចធ្វើការអញ្ជើញចូលរួមទស្សនាបានដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJWZMIPTeQn6aIep_K0Q6xidKfYtnoT6SMN7Yru9xHQCI8fPbX0exudq3LSrA9R4V-vhOyLGDnNZWXdTQPBngsMhM378oUObfRqv1HPh2o5BwWf1cycVEXidFN0pqv_fBh40rZ3qElvfYsdl5tQRdG7uVxB7qJLXkPXbaMtOtWvq0G186W7D86bbOw4JvN/s1280/IMG_8862.JPG

យោងតាមការដាក់បង្ហោះរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាបានឲ្យដឹងថា «ផ្សារបារាំងឆ្នាំ២០២៤បានត្រឡប់មកភ្នំពេញសារជាថ្មី»។ កម្មវីធីនេះគឺរៀបចំឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងកម្ពុជា ហើយនៅឆ្នាំនេះ ផ្សារបារាំងនឹងកាន់តែអស្ចារ្យជាងមុន ដោយមានការតំាងពិព័ណ៌ដោយស្តង់ប្រមាណជាង៧០។ ព្រឹត្តិការណ៍នេះគឺធ្វើឡើងក្នុងគោលបំណងដាក់តាំងបង្ហាញនូវផលិតផល ម្ហូបបអាហារ ក៏ដូចជាសេវាកម្មនានារបស់បារាំង សម្រាប់ផ្គាប់ចិត្តមនុស្សគ្រប់វ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN1HCbm4suQy5bxpPl8PbDOn2akiQAmrHJ3Q5ypGD-pNC2gS2zoTKGbhho1sXPIUr1G5ZHQydKB52V2-eLWsHeqkJyCRf30GgXMeTspzhEIRnVVzcC1xcKNt0KrIaVTlIvCPBcNKj1rj5uvFq-wYEhP-nkqlURvVwUVxKz2IfdRsl-WbS3LGBmISyU1mWc/s1280/IMG_8863.JPG

ដូច្នេះហើយ អ្នកទាំងអស់គ្នាគឺអាចអញ្ជើញមកចូលរួមទស្សនាបានដោយសេរី ដែលមានទីតំាងស្ថិតនៅក្នុងបរិវេណស្ថានទូតបារាំងប្រចាំកម្ពុជា នាថ្ងៃទី ៧ ខែធ្នូនេះ ចាប់ពីវេលាម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ល្ងាច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-M0Q25QjeKNTEqXLBabq1MO07xCainnqZ6EprWDHrDOb___Gvhyphenhyphencyqxp7Ws-RmANhPHbWFldKcdPuLBIYpeKNR2rbW3D-htK-yFxkhhLuGUM-v6_qLaenkuy5kz6x00q84bnj3KsAkxOeDSIq0TTkeAnjfNX0k8_kLeFoQT_E8Ln4RgUrGzvqpCSkJKOk/s1024/IMG_8866.PNG
ស្ថាតទូតបារាំងប្រចាំកម្ពុជាបានគូសបញ្ជាក់ទៀតថា ការបើកឲ្យចូលទស្សនាចុងក្រោយគឺនៅម៉ោង៥ និង ៣០នាទីល្ងាច។ ចំពោះការបូបនិងរបស់របរធំៗ គឺមិនត្រូវបានអនុញ្ញាតិឲ្យយកចូលនោះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7rPxDys2XXcP7TpytHE5LVOfxqePaGA0HqshQhrB06b5Y3l_WSKnr6PdB3ZpU6zcDKMQRLGLP2eDVG_8ONg217ZM2sxOmkRKnebkyoe2M9qJU1exo7TN9haIKCPS9Xi5Rhi36I65PCmUvxAm_Ou9ANTidzgDpmSYBa3xoTgQLxk_D9SxpPMnFqvRPF-MC/s1536/IMG_8867.JPG

គួរបញ្ជាក់ថា ស្ថាតទូតបារាំងប្រចាំកម្ពុជា គឺមានទីតំាងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ចែកគ្នាដឹងល្បិ.ចបោ.កថ្មី! គឺមិនមានការហៅទូរស័ព្ទ ឬក៏ភ្ជាប់តំណរ Link ផ្សេងៗ ដើម្បីបង់ថ្លៃភ្លើងទេ បើមានគឺជាការបោ.កថ្មីៗដែលគ្រប់គ្នាគួរដឹង

0

នាពេលថ្មីៗនេះ យោងតាមប្រភពអគ្គីសនីកម្ពុជា-EDC បានលើកឡើងថា មានជនខិលខូចមួយចំនួនតូចបានឆ្លៀតឱកាសបន្លំខ្លួនជាបុគ្គលិករបស់ អគ្គិសនីកម្ពុជា ធ្វើការទំនាក់ទំនងជាមួយអតិថិជនឱ្យភ្ជាប់ EDC App បន្ទាប់មកស្នើឱ្យអតិថិជនភ្ជាប់តំណ Link បន្ថែម របស់គេ ដើម្បីឈានទៅធ្វើការបោ.កប្រាស់អតិថិជនដោយបញ្ឆោតថា នឹងទទួលបានការបញ្ចុះថ្លៃអគ្គិសនី ឬប្រាក់ រង្វាន់ផ្សេងៗ។ល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-TUhcXPxzrpEmfS7axIDvLRh9cemeCxHNLfYdENRoAK_8fnjEY1uqyc0Z8NYy5yZku5u8OFxfMp412dL8BKhsCQIX-jEAbRFCbYN4nxTFCqpUlchsE5RJujxzFEX7mVtivfgQ6c7J_AwJfferHcXCr88Oi7b6YtjoWPYi04OfsRItvggtwfVrO9tg6QA6/s1280/IMG_8876.JPG
ដូច្នេះហើយដើម្បីបង្ការនូវបញ្ហាខាងលើនេះ អគ្គិសនីកម្ពុជាសូមជម្រាបជូនថា EDC App គឺប្រើសម្រាប់ទទួលបានវិក្កយបត្រ ឌីជីថល ការត្រួតពិនិត្យវិក្កយបត្រទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ប្តូរ-បច្ចុប្បន្នភាពព័ត៌មាន (ឈ្មោះ អាសយដ្ឋាន…) ស្នើបន្តចរន្តថ្មី តម្លើងកម្លាំង ព្រមទាំងអាចតាមដានឯកសាររបស់ខ្លួន និងសារជូនដំណឹងផ្សេងៗដោយស្វ័យប្រវត្តិ។ អគ្គិសនីកម្ពុជាសូមបញ្ជាក់ថា គ្មានការភ្ជាប់តំណ Link អ្វីផ្សេងនោះឡើយ ក្រៅពី EDC App ជាមួយមាតិកាខាងក្នុង ដែលមានតាមតម្រូវការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpe1wy4YjNmG8If6IJK82z857d_nggkdm14tpzxzl3MGQFSv1xOAqCg-imNl-eayjecZGs0amgXtFsDbeXlOG7r0fr9GJlK62OVx9PfQB5vJih6UeBuwT5Gw-sAR5O6BtzxEpmXSm_-WNErOWR2Hbv_gaG6kfbgiyjdDw75hkqR5jkAM7qELZ0gT0hniNP/s1280/IMG_8875.JPG

ដូចនេះសូមអតិថិជនទាំងអស់ មេត្តាប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោកបញ្ឆោត ពីក្រុមជន ខិលខូច ដែលអាចចូលមកគ្រប់គ្រងគណនីរបស់លោកអ្នក បង្កើតបញ្ហាផ្សេងៗ ក៏ដូចជាការធ្វើឱ្យបាត់បង់នូវថវិកា និងពេលវេលា។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជាក៏កំពុងតែធ្វើការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ របស់ ក្រសួងមហាផ្ទៃ ដើម្បីប្រមូលភស្តុតាង វែកមុខចាប់ខ្លួនជនខិលខូចទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់។ អគ្គិសនីកម្ពុជា នឹងផ្សព្វផ្សាយជាវីដេអូខ្លីៗអំពីការប្រើប្រាស់ EDC App៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJMwwQJL-TTOPuGawriHJ7b-oM-UHQuKZ0lNXtAU3dlZKeSrRCHvF6fjtXMnvhofZpAWLZOHm7kJsl0YHiFmj3u6YeQzUK2pagQH7RECnOCEoy04qU2WuIoShlXe8-NXy8CRKCJMFtLZ1KC8WlgRV4qrjRt9NkS-HhMETUsjaial3OIIblOrJteRy6HG2i/s2048/IMG_8873.JPG

ដំណឹងល្អអ្នកចូលចិត្តម្ហូបអាហារនិងផលិតផលបារាំងត្រូវម៉ាច់! នៅថ្ងៃសៅរ៍នេះ នឹងមានការតាំងពិព័ណ៌ផ្សារបារាំងដ៏ធំមិនធ្លាប់មាននៅទីតាំងខាងក្រោមនេះ!

0

នាថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ នឹងមានការតាំងពិព័ណ៌«ផ្សារបារាំង» ដែលនឹងរៀបចំឡើងនៅក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា។ ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ អាចធ្វើការអញ្ជើញចូលរួមទស្សនាបានដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJWZMIPTeQn6aIep_K0Q6xidKfYtnoT6SMN7Yru9xHQCI8fPbX0exudq3LSrA9R4V-vhOyLGDnNZWXdTQPBngsMhM378oUObfRqv1HPh2o5BwWf1cycVEXidFN0pqv_fBh40rZ3qElvfYsdl5tQRdG7uVxB7qJLXkPXbaMtOtWvq0G186W7D86bbOw4JvN/s1280/IMG_8862.JPG

យោងតាមការដាក់បង្ហោះរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាបានឲ្យដឹងថា «ផ្សារបារាំងឆ្នាំ២០២៤បានត្រឡប់មកភ្នំពេញសារជាថ្មី»។ កម្មវីធីនេះគឺរៀបចំឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងកម្ពុជា ហើយនៅឆ្នាំនេះ ផ្សារបារាំងនឹងកាន់តែអស្ចារ្យជាងមុន ដោយមានការតំាងពិព័ណ៌ដោយស្តង់ប្រមាណជាង៧០។ ព្រឹត្តិការណ៍នេះគឺធ្វើឡើងក្នុងគោលបំណងដាក់តាំងបង្ហាញនូវផលិតផល ម្ហូបបអាហារ ក៏ដូចជាសេវាកម្មនានារបស់បារាំង សម្រាប់ផ្គាប់ចិត្តមនុស្សគ្រប់វ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN1HCbm4suQy5bxpPl8PbDOn2akiQAmrHJ3Q5ypGD-pNC2gS2zoTKGbhho1sXPIUr1G5ZHQydKB52V2-eLWsHeqkJyCRf30GgXMeTspzhEIRnVVzcC1xcKNt0KrIaVTlIvCPBcNKj1rj5uvFq-wYEhP-nkqlURvVwUVxKz2IfdRsl-WbS3LGBmISyU1mWc/s1280/IMG_8863.JPG

ដូច្នេះហើយ អ្នកទាំងអស់គ្នាគឺអាចអញ្ជើញមកចូលរួមទស្សនាបានដោយសេរី ដែលមានទីតំាងស្ថិតនៅក្នុងបរិវេណស្ថានទូតបារាំងប្រចាំកម្ពុជា នាថ្ងៃទី ៧ ខែធ្នូនេះ ចាប់ពីវេលាម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ល្ងាច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-M0Q25QjeKNTEqXLBabq1MO07xCainnqZ6EprWDHrDOb___Gvhyphenhyphencyqxp7Ws-RmANhPHbWFldKcdPuLBIYpeKNR2rbW3D-htK-yFxkhhLuGUM-v6_qLaenkuy5kz6x00q84bnj3KsAkxOeDSIq0TTkeAnjfNX0k8_kLeFoQT_E8Ln4RgUrGzvqpCSkJKOk/s1024/IMG_8866.PNG
ស្ថាតទូតបារាំងប្រចាំកម្ពុជាបានគូសបញ្ជាក់ទៀតថា ការបើកឲ្យចូលទស្សនាចុងក្រោយគឺនៅម៉ោង៥ និង ៣០នាទីល្ងាច។ ចំពោះការបូបនិងរបស់របរធំៗ គឺមិនត្រូវបានអនុញ្ញាតិឲ្យយកចូលនោះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7rPxDys2XXcP7TpytHE5LVOfxqePaGA0HqshQhrB06b5Y3l_WSKnr6PdB3ZpU6zcDKMQRLGLP2eDVG_8ONg217ZM2sxOmkRKnebkyoe2M9qJU1exo7TN9haIKCPS9Xi5Rhi36I65PCmUvxAm_Ou9ANTidzgDpmSYBa3xoTgQLxk_D9SxpPMnFqvRPF-MC/s1536/IMG_8867.JPG

គួរបញ្ជាក់ថា ស្ថាតទូតបារាំងប្រចាំកម្ពុជា គឺមានទីតំាងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

រូបសំណាកខ្លាឃ្មុំរាប់ពាន់ក្បាលបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកពីជុំវិញតំបន់

0

ហុងកុង ៖ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាកាសយានដ្ឋាននៅទីក្រុងហុងកុង បានបង្ហាញរូបសំណាកខ្លាឃ្មុំ ជាង២,០០០ក្បាលតំណាងឱ្យខ្លាឃ្មុំយក្ស ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងជំរុញឱ្យហុងកុងក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមនៅតំបន់អាស៊ីម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyzcd55cxF-Z9H2z666C7FS9m2sFAaU9jKoSBeP03f0kQdmrNNvh8brmOgJM3WpMOExkis068jeQ4g1YtJshitMrYSv9QZogubW7vWt00DaODgbGZcE8ru9sXcFWsrViQiwxU9BBR_X_cM6AvJHjWlJRnYiPGx-t7XfiwDpRKTvFk9xvDpdphkx68JcVx/s1412/image_2024-12-04_11-44-28%20(2).png

រូបសំណាកខ្លាឃ្មុំរាប់ពាន់ក្បាលដែលលោកអ្នកបានឃើញនេះ គឺជាការរៀបចំកម្មវិធី «Panda Go! Fest Hong Kong» ដោយការបង្ហាញរូបសំណាកខ្លាឃ្មុំ រហូតដល់២,៥០០ក្បាល នៅអាកាសយានដ្ឋានក្នុងទីក្រុងហុងកុង ។ ក្រៅពីនេះ នឹងមានការបង្ហាញរូបសំណាកខ្លាឃ្មុំឱ្យមហាជនទូទៅទស្សនានៅបរិវេណផ្លូវ Avenue of Stars ក្នុងតំបន់លក់ទំនិញ Tsim Sha Tsui និងទីតាំងល្បីៗ ៣កន្លែងទៀត នាខែធ្នូ ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVjL5rjyQcbJHN9I4cfYzZulhjl3hFPyzFXI4YrlR3vKlaxe6kqBDVKtC7xto-SJyoKDQ3jdbyCQyKyFel58VjnJo1S8Kc6mbkqey3SoYT1zZmHRlWCmuPJACCrFuNQfLmnXBy6WEMYiTkNGsPSDnm5gw0Sp6hSpL0xF1UQArChIzlex7hBgxhun5YYI-K/s1000/image_2024-12-04_11-44-28.png
ក្នុងចំណោមទីតាំងបង្ហាញរូបសំណាកខ្លាឃ្មុំទាំងនេះ គឺនឹងបង្ហាញនៅឧទ្យានជាតិ Ocean ផងដែរ ដែលជាកន្លែងរស់នៅរបស់កូនខ្លាឃ្មុំយក្ស, មេបារបស់វា ព្រមទាំងខ្លាឃ្មុំ២ក្បាលទៀត ដែលចិនប្រគល់ឱ្យហុងកុង សម្រាប់ជាកាដូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiurG5-6sRUCRmrsah8lKoegTnjASXTiMUerP_8LFuMFW7tfyKBJAYQPoupmSDnUxZKGSAHbINaetnG3EL-9UaqMWTdKgXeKO6We7FfIibpGyKsE7JnpH-I7HOs9EYSwrNTowNU3N6IobqIeKILiy1C-rHz1rq3WseOMJPBd0VsxvhYackTSONYtc1NpGyX/s1920/image_2024-12-04_11-44-29.png

គោលបំណងនៃការបង្ហាញរូបសំណាកខ្លាឃ្មុំ គឺដើម្បីជួយជំរុញសេដ្ឋកិច្ចទីក្រុងហុងកុងឱ្យកាន់តែល្អប្រសើរឡើង និងជួយឱ្យហុងកុងក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមជាងគេនៅអាស៊ីឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhecIhgNfeZPREFjr6bJyJmS8FumJOyV_ZV08GsiCL7RbF-xvmGp00Netdla34Bvs5Bp0NSzZyR8ClBICnzJ6pJAj9zYwmS8v6aQGEOiaWwW4QtmuVV2zCRbv5J8YYH0bdD9PUNiLpM6ODya6Qm0E29PRV_0DhcjvNV-dYHlVXjzjyRrdsXypUwwPDvR9V/s960/image_2024-12-04_11-44-30%20(2).png
អ្នករៀបចំកម្មវិធីរូបសំណាកខ្លាឃ្មុំ ក៏បានអញ្ជើញតារាល្បីៗជាច្រើនរូបមកចូលរួមកម្មវិធីផងដែរ ដូចជា ៖ តារាចម្រៀងរបស់អាមេរិក ។ រីឯប្រាក់ចំណូលបានពីកម្មវិធីនេះ គឺសម្រាប់ជួយឧបត្ថម្ភដល់កម្មវិធីផ្សេងៗពាក់ព័ន្ធនឹងខ្លាឃ្មុំយក្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTQ-2Yrlvu02E3P1bj7NTnP5-xXjF5yBmvFDYxU5o3lW7BBypD4h6MvtCSM0MvxnsRMlQzgCWqBfXiLgR8vKZz8po5xG-jXzGLOCxPfvLMI7797ATzIynencHX-h2pqutMgGDQQEIoVu2rL28lpURq8jSTWOwWR1-w0cj73j_FS3Zs_SNQLm-cGmhhuVTk/s1440/image_2024-12-04_11-44-30.png

គួរបញ្ជាក់ថា ការបង្ហាញរូបសំណាកខ្លាឃ្មុំយក្សដល់ភ្ញៀវទេសចរ គឺក្នុងគោលបំណងអបអរសាទរដល់កូនខ្លាឃ្មុំភ្លោះដែលបានកើតនៅឧទ្យានជាតិ Ocean (Ocean Park Hong Kong) ។ ដោយឡែក ការប្រគល់ខ្លាឃ្មុំយក្សដល់សួនសត្វនៅក្រៅប្រទេស គឺបង្ហាញពីទំនាក់ទំនងការទូត និង Soft Power របស់ទីក្រុងប៉េកាំង ៕