ប្រទេសសមាជិក EU ជំរុញឱ្យមានការអនុវត្តច្បាប់ហាមជក់បា.រី គ្រប់ប្រភេទនៅទីសាធារណៈ
ក្រុមប្រទេសសមាជិកសហភាពអឺរ៉ុប (EU) បានជំរុញឱ្យអនុវត្តច្បាប់ប្រឆាំងនឹងការជក់បា.រី កាន់តែតឹងរ៉ឹងជាងមុន ដោយហាមឃាត់ការជក់បា.រី និងប្រើប្រាស់បា.រី អេឡិចត្រូនិកនៅទីសាធារណៈ ដូចជា ៖ សួនកុមារ, អាងហែលទឹក, ឆ្នេរសមុទ្រ, សួនសត្វ និងបរិវេណខាងក្រៅហាងកាហ្វេ ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពពលរដ្ឋ ។
សារព័ត៌មាន AFP បានរាយការណ៍ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេស ចំនួន២៧ ដែលជាសមាជិកសហភាពអឺរ៉ុប បានចូលរួមកិច្ចប្រជុំនៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៊ិក ហើយឯកភាពគ្នាឱ្យប្រទេសជាសមាជិកទាំងអស់ចូលរួមពន្លត់ផ្សែងបារី ។.png)
លោក Oliver Varhelyi គឺជាគណៈកម្មការផ្នែកសុខភាពបស់សហភាពអឺរ៉ុបលើកឡើងថា ៖ «ការឯកភាពគ្នាក្នុងកិច្ចប្រជុំនេះ គឺជាការបោះជំហានដ៏សំខាន់ដើម្បីសម្រេចបានគោលដៅរបស់ពួកយើង គឺបញ្ឈប់ការជក់បារីរបស់កុមារ និងយុវជននៅអឺរ៉ុប ។ ពួកគេត្រូវតែចៀសឆ្ងាយពីគ្រោះថ្នាក់ដោយសារផ្សែងបារី» ។
ការជំរុញឱ្យអនុវត្តច្បាប់ហាមជក់បា.រី និងប្រើប្រាស់បា.រីអេឡិចត្រូនិកនៅទីសាធារណៈនេះ ក្នុងគោលបំណងឱ្យរដ្ឋាភិបាលរបស់ប្រទេសជាសមាជិក EU មើលឃើញពីផលប៉ះពាល់សុខភាពពលរដ្ឋ នាថ្ងៃអនាគត ដូចជា ៖ ជំងឺពាក់ព័ន្ធនឹងផ្សែងបារី ដោយប្រទេសនានាគួរតែរឹតបន្តឹងការជក់បារីនៅតាមទីសាធារណៈដើម្បីកាត់បន្ថយអត្រាបាត់បង់ជីវិត ។.png)
កិច្ចប្រជុំនៅទីក្រុងព្រុចស៊ែល បានអនុម័តឯកសារអំពាវនាវឱ្យបណ្តាប្រទេសសមាជិក EU ចាត់វិធានការលើឧបករណ៍ជក់បារីទំនើបៗ និងបារីអេឡិចត្រូនិក ដែលទទួលបានការពេញនិយមកាន់តែខ្លាំងពីក្រុមយុវវ័យ ។ រដ្ឋាភិបាលប្រទេសនានាគួរចាត់វិធានការការពារយ៉ាងមានប្រសិទ្ធភាពចំពោះផ្សែងបារីនៅកន្លែងធ្វើការ និងអគារសាធារណៈ ។
លើសពីនេះ គួរហាមឃាត់ការជក់បារីគ្រប់ប្រភេទនៅទីសាធារណៈផ្សេងទៀត ដូចជា ៖ អាងហែលទឹក, ឆ្នេរសមុទ្រ, សួនសត្វ, ក្លិបលើដំបូលអគារ និងបរិវេណភោជនីយដ្ឋាន ៕


.png)

.png)

.png)







លើកនេះកាន់តែពិសេស នាឡិកាឆ្លាតវៃ HUAWEI WATCH GT 5 Series បានធ្វើអោយផ្ទុះកក្រើកទីផ្សារ Smartwatch ក្នុងប្រទេសកម្ពុជាជាថ្មី។ កម្មវិធីសម្ពោធនេះចូលរួមពី តារាកក្តិយស តារា influencer លោក ហេង វិសាល និង ស្រីនា, Tech Review លោក Jerry ថៃ ហៅ ប្រាប់ចំៗ, លោក ស័ក្កសេរីវុធ ហៅដុំហ្វីល លោក ហ្វុង សៀនស្ទើរ ផ្តល់នូវបទពិសោធន៍ល្អៗក្នុងការប្រើប្រាស់ ។
HUAWEI WATCH GT 5 Series មានចំណុចពិសេសដូចជា៖
លោក ហេង វិសាល និង ស្រីនា បានភ្ចាក់ផ្អើលទៅលើការរចនារូបរាងបែប Fashion ពាក់ទៅស្អាតទាន់សម័យ ស្អាតប្រណីត ផលិតចេញពីវត្ថុធាតុដើមគុណភាពខ្ពស់គឺ តួនាឡិកាផលិតពី Titanium និង កញ្ចក់ Sapphire Glass អាចដោនឡូដនឹងប្តូរមុខនាឡិការហូតជាង 3មឺនមុខ ផ្លាស់ប្តូរមុខស្តាយបានគ្រប់កល:ទេស:ចូលរួមបានគ្រប់កម្មវិធីនានា។
ចំនុចពិសេសទី 2: ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រាចាំថ្ងៃដូចជាថ្មសាកម្តងប្រើបានរហូតដល់ 14ថ្ងៃ ឬ មួយខែសាកថ្មតែ2ដង ភ្ជាប់បានទំាង iOS & Android អាចធ្វើការ Reply Message ឬ និយាយជាសំឡេងចេញជាអក្សរ) ដោយប្រើ Full Keyboard នៅលើនាឡិកាផ្ទាល់ ជពិសេសបំពាក់មុខងារ Bluetooth Call តាម App ល្បីៗដូចជា Telegram , Messenger ជាដើម ។
លោក Jerry លោក ស័ក សេរីវុធ នឹង ហ្វុងសៀងស្ទើរ ជាអ្នកប្រើប្រាស់ផ្ទាល់បានចែករំលែកបទពិសោធន៍ ច្បាស់ៗថា នេះជានាឡិកាឆ្លាតវៃដែលមានថ្មកាន់បានយូរមួយខែសាកតែ២ដង សាកថ្មតាម Wireless Charge ក៏លឿន ងាយស្រួលក្នុងការប្រើប្រាស់ប្រចំថ្ងៃ ជាពិសេសអាចភ្ជាប់បានគ្រប់ប្រភេទទូរស័ព្ទ Android & IOS ។
ចំនុចពិសេសទី 4: មុខងារ សុខភាពផ្លូវចិត្ត Emotional Wellbeing ដំបូងគេ ដែលអាចតាមដានសុខភាពផ្លូវចិត្តដឹងពីស្ថានភាពអរម្មណ៍សប្បាយចិត្តឬមិនសប្បាយចិត្ត ជាពិសេសផ្តល់ជូន Exclusive Pet Penda ដែលធ្វើការផ្លាស់ប្តូរសកម្មភាពកាយវិការទឹកមុខទៅតាមអរម្មណ៍របស់យើង ។
លោក វិសាល និង ស្រីនា ក៍បានបង្ហាញចំណាប់អារម្មណ៍ទៅលើមុខងារសុខភាពថ្មីនេះផងដែរ មុខងារគឺជាមុខងារសុខភាពផ្លូវចិត្តដំបូងគេបំពាក់នៅលើនាឡិកាឆ្លាតវៃ អាចតាមដាននៅ ស្ថាភាពអារម្មណ៍សប្បាយចិត្ត ឬ មិនសប្បាយចិត្ត ស្ថានភាពស្ត្រេស គឺយើងអាចតាមដានជាប្រចាំថ្ងៃ ។
ចំនុចពិសេសទី 5: ផ្តល់នូវមុខងារកីឡា Professional ជាង 100ប្រភេទ និង មុខងារសុខភាពជាច្រើដូចជា មុខងារ ECG , វាស់ចង្វាក់បេះដូងលម្អិត PPG តាមដានដំណេក តាមដានការសស្រមុក ឬ តាមដានការដកដង្ហើម មុខងារវាស់ភាពស្ត្រេស Stress មុខងារវាស់អ៊ុកសីសែនក្នុងឈាម Spo2 មុខងារវាស់កម្តៅជាដើម.. ។
HUAWEI WATCH GT 5 Series មានតម្លៃលក់ជាផ្លូវការចាប់ពី $219 ជាតម្លៃដាក់លក់ផ្លូវការក្នុងប្រទេសកម្ពុជា ទទួលបានការដូរ ខ្សែរនាឡិកា និង ស្រ្គីនការពារ។ អតិថិជនទាំងអស់អាចរកជាវបាននៅតាមបណ្តា Huawei Showroom និង ហាងលក់ទូរស័ព្ទដៃទូរទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ ។







.png)


.png)

.png)










.png)


.png)



.png)
.png)
.png)


