ប្រាសាទបាភួន គឺជាមហាសំណង់ប្រាសាទភ្នំ ដែលមានរាងពីរ៉ាមីដ ៣ ថ្នាក់អមដោយក្បាច់ចម្លាក់រចនាដ៏ល្អវិចិត្រ គួរឱ្យស្ងើចសរសើរអំពីស្នាដៃ និងទេពកោសល្យរបស់ដូនតាខ្មែរ ដែលបានសាងសង់នូវមហាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះនេះ។ ប្រាសាទបាភួនកសាងឡើងនៅសតវត្សរ៍ទី១១ រវាងឆ្នាំ១០៦០ ដោយព្រះបាទឧទយទិត្យវម៌្មទី២ តំណាងឱ្យភ្នំសុមេរុដែលជាទីស្ថានរបស់អាទិទេព ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទដ៏ល្អឯកនេះស្ថិតនៅភូមិអង្គរក្រៅ ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានកំពុងឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmIBylKm5HXN1Q4m2VGXv9e3M8zLAH7SmSN-oX1F-QGTCTHrour8ChdqSa-Dh2U_jX7gEZai2KORnZUxSYu67a-gXvHqikbmflSsK6WXRSUhMUTAqh_oOnwDMn92cHFTgRvEe5NEwZsnfkeXhXiMR1AoKIFGdgpJLgQj-WIHALMf2TexPiGzIs0kc3geDt/s2048/469198738_974777291349696_370157936108089580_n.jpg

បច្ចុប្បន្នប្រាសាទនេះគឺមានភាពទាក់ទាញណាស់ ដោយសារសម្រស់ល្អអស្ចារ្យស្រស់ស្អាតមិនចាញ់ប្រាសាទអង្គរវត្តឡើយ។ ប្រាសាទបានភួនមានទម្រង់ជាប្រាសាទភ្នំ ដែលត្រូវបានកសាងឡើងអំពីថ្មភក់ បែរមុខទៅទិសខាងកើត និងមានគ្រឹះធ្វើអំពីថ្មបាយក្រៀម និងឈើមានគោបុរៈ នៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បាច់រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងៗទៀត ទាក់ទងទៅនឹងល្បែងកីឡា និងរូបព្រះពុទ្ធចូលព្រះនិពា្វនដែលគេទើបកសាងនាសម័យលង្វែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYqFCHRz_JNIrpo409_-9Sk7bRPB2i9UMXAhrGrwjBtJU7Wq4EGLtjDGgWZfPLC_kTZpOM-wgAZ94WmT4ripEXBzUeAsKwCRGSgm_fNcK6iLdRXQqd7wMUkPDhkhfDRt3QNI6QDS4LQgM2DftOQBWVWVamOFKyVQNheLmdnOrL6_4eN5wmHxPnE6OT0bCX/s2048/469335006_974777398016352_1984594557506869025_n.jpg

ប្រាសាទនេះ មានស្ពានចូលពីខាងមុខប្រាសាទ ជិតព្រះលានជល់ដំរី ដែលស្ពាន ចូលប្រាសាទបាភួននេះ គឺជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរថតរូប ជាពិសេសសម្រាប់អ្នកថតរូបអាហ៍ពិពាហ៍។ ប្រាសាទបាភួនមានឈ្មោះដើមហៅថា ត្រីភូវនចូនាមណី ដែលក្រោយមកឈ្មោះនេះនៅសល់តែ “ភូវន” តែប៉ុណ្ណោះ ហើយពាក្យថា ភូវន ក្លាយជា “ភួន” វិញ។ ពាក្យ ត្រីភូវន មានន័យថា អ្នកដែលគ្រប់គ្រងលើភពទាំងបី ចំណែកពាក្យដែលក្លាយទៅជា ភួន គឺមានន័យថាលាក់បំបាំងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3hOJdE9yLkMg9_M1jchlqxPMPIa2v-yxUYEHiaa2sBl9YK22tThxUgW3PIiSq-pFABDpewT0RwWD5NNxHnTW4ez2rAD12kSvpyNGdWVEhq5gQkK-nk8qmTEz-HwnFyI7FgnL_kJDtPrXhw3W2QJKPU4_hOg0GGur6ym30f3UWk9-Wv3H_FvQn0jAfqPKO/s2048/469111521_974777311349694_2200709142976608962_n.jpg

សូមបញ្ជាក់ដែរថាប្រាសាទបាភួននេះ ធ្លាប់បានជួសជុលយ៉ាងតិចចំនួន ៣ ដងរួចមកហើយគឺ៖ លើកទី១ នៅស.វទី១៦, លើកទី២ នៅទសវត្សរ៍ឆ្នាំ ១៩៦០ និងលើកទី៣ នៅឆ្នាំ ១៩៩៥។ ប្រាសាទបាភួន គឺជាប្រាសាទខ្មែរដ៏ល្បីល្បាញមួយសម្រាប់ទេសចរណ៍គ្រប់ជាតិសាសន៍ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ដោយសារតែសម្រស់ដ៏ស្រស់ស្អាត និងរចនាបទដ៏អស្ចារ្យ ជាពិសេសនោះគឺថ្មប្រាសាទដែលរុំព័ទ្ធដោយព្រៃឈើពណ៌បៃតងយ៉ាងក្រាស់ក្រែល បានធ្វើឱ្យលេចបរិវេណប្រាសាទទាំងមូលនៅចំកណ្តាល ប្រៀបបានដូចនឹងឋានសួគ៌ក្រោមមេឃអ៊ីចឹង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgygcwX2wMczwncAi6Tya66Y13QHA0Fvwe3L6otgXMwlYhiKnq7AVF2r6kdtswRD_G582hR5ZPH0Fi7eK05smXG4Lqi2m8Zr7HGzqE_4zVoTHh3v1e475_b2c1lmZjZRlNh2rdIYFVXkxcjhRhYDUU7CobGCC4oIJGOFVdDv126q-puMMdqtmBBIQH5gQG6/s2048/469017580_974777388016353_3017798553834514442_n.jpg

រូបភាពដោយ៖ Piak Lim