មោទនភាព! ក្រម៉ាខ្មែរយើង ត្រូវបានអង្គការយូណេស្កូដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយហើយ
ចូលរួមអបអរសាទរដល់ព្រះរាជាណាចក្រកម្ពុជា ដែលកាលពីថ្ងៃទី ៤ ខែធ្នូនេះ អង្គការយូណេស្កូបានសម្រេចដាក់បញ្ចូលក្រម៉ាខ្មែរយើង ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
ក្រមាគឺជាស្នាដៃសិប្បកម្មត្បាញដែលដូនតាខ្មែរ បានបន្សល់ទុកសម្រាប់ជាកេរ្ត៍តំណែលតកូនចៅជាច្រើនជំនាន់មកហើយ ពីព្រោះជាផលិតផលសិប្បកម្មតម្បាញ ដែលមានអត្ថប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ មិនថាអ្នកក្រុងឬអ្នកជនបទនោះទេ គឺតែងតែយកក្រម៉ានេះមកប្រើប្រាស់ជាប្រយោជន៍និងលម្អកាយ៉ា ដោយពលរដ្ឋខ្លះបានយកក្រម៉ានេះមកបង់ករ ឬដណ្តប់ជាដើម។

ស្របពេលដែល បរិបទថ្មី ក្រម៉ាក៏បានចូលប្រឡូកក្នុងវិស័យ Fashion ច្នៃចេញជាម៉ូតសម្លៀកបំពាក់ស្រស់ស្អាតជាច្រើន។ ទោះជាយ៉ាងណា កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ នេះគឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរត្រូវចងចាំទុក និងជាការអបអរសាទរ ដែល«ក្រម៉ាខ្មែរ» ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ 
ការចុះបញ្ជីនេះបានផ្ដល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។

គួរបញ្ជាក់ផងដែរថា ក្រមាខ្មែរ បានផ្សារភ្ជាប់នឹងជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណកាលមក ជាមួយគ្នានេះដែរ យើងក៏អាចឃើញក្រមាតាមរយៈចម្លាក់ គំនូរ នៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ចម្លាក់នៅប្រាសាទបាយ័ន តំបន់អង្គរខេត្តសៀមរាប វិហារព្រះកែវមរកត ព្រះបរមរាជវាំង វត្តកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង វិហារវត្តព្រះស៊ីសុវត្ថិរតនារាមខេត្តកណ្តាល វិហារវត្តរាជបូព៌ ខេត្តសៀមរាប និងគំនូរលើកុដិវត្តព្រែកសំរោង ក្រុងតាខ្មៅខេត្តកណ្តាលជាដើម៕



.png)


.png)
.png)








.png)

.png)










.png)
.png)


.png)

.png)





.png)
.png)


.png)
.png)




