Home Blog Page 723

Jay-Z ស្វាមី Beyoncé ត្រូវបានចោ.ទប្រកា.ន់ពីបទរំលោ.ភផ្លូវភេ.ទក្នុងឆ្នាំ២០០០ ក្នុងសំណុំរឿងជាមួយ Diddy

0

ស្ត្រីម្នាក់ដែលចោទប្រកាន់ថានាងត្រូវបានតារារ៉េប Diddy រំលោភផ្លូវភេទកាលពីខែតុលា បានកែប្រែពាក្យបណ្តឹងរបស់ខ្លួនដើម្បីរួមបញ្ចូលការចោទប្រកាន់ថានាងត្រូវបានរំលោភដោយ Jay-Z ស្វាមី Beyoncé នៅក្នុងពិធីជប់លៀងប្រគល់ពានរង្វាន់ Video Music Awards ក្នុងឆ្នាំ២០០០ ដែលពេលនោះនាងស្ថិតនៅក្នុងវ័យ១៣ឆ្នាំ។ Jay-Z គឺជាតារាល្បីដំបូងដែលត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទពាក់ព័ន្ធនឹងសំណុំរឿងខ្មៅងងឹតរបស់ Diddy។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnWk1Fj6nO_-NRp7_0Uuqqzpji7Xn4eXjt35Pv7Dc4uB0zYcjuRdZg_svUs-i9EZI1_WgOI4DXfF5v96pJ3VI0cIHFKJ9WgWhYsLjzPVXCy0DhUL611sf64uP7h79f7Y0nJnI0cgx_erhnoXP6eNgijjywibaf_-6dvc9JQ0Dk0HaWAKqwGxFAxBW7zjx1/s2048/image_2024-12-09_09-44-11.png

ពាក្យបណ្តឹងដំបូងត្រូវបានប្តឹងប្រឆាំងនឹង Diddy នៅក្នុងខែតុលា ប៉ុន្តែកាលពីថ្ងៃអាទិត្យ ទី៨ធ្នូនេះ ស្ត្រីដែលបានដាក់ពាក្យបណ្តឹងបានបន្ថែមថា Shawn Carter ដែលជាតារារ៉េប និងជាអ្នកជំនួញដែលគេស្គាល់ថាជា Jay-Z ជាចុងចោទក្នុងបណ្តឹងរដ្ឋប្បវេណី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2pxRBuJw7w7lFAoJphPlOmA6Ke9TvUapsGAL_aJ1Q9vO4lZ5hC2VXYFazCt1vjabxotJ7loCYTAaMBtgQA7ncYC7yZb1PnPyDwEL8JWd0JIG0eqtPm2MLqrGZ8d9SEugeMgcVwELbICh2ErMTc3cGSiYjs1KDmpVlyMu3SrwCGp2kNn-RkVPQ-6xBBjpw/s728/image_2024-12-09_10-10-50.png

ស្ត្រីដែលដាក់ពាក្យបណ្តឹងនេះត្រូវបានគេកំណត់ថាជា Jane Doe និយាយថានាងមានអាយុ ១៣ ឆ្នាំនៅពេលនោះនាងត្រូវបានគេចោទប្រកាន់ថាបានរំលោភដោយ Diddy និង Jay-Z នៅឯពិធីជប់លៀងបន្ទាប់ពីកម្មវិធី Video Music Awards ក្នុងឆ្នាំ២០០០។ ស្ត្រីនោះបានចោទប្រកាន់ថានាងចាប់ផ្តើមមានអារម្មណ៍មិនស្រួលបន្ទាប់ពីញ៉ាំនិងផឹកក្នុងពិធីជប់លៀង ហើយដើរចូលទៅក្នុងបន្ទប់គេងក្បែរនោះ។ ស្ត្រីនោះចោទថា Jay-Z បានរំលោភនាងមុនគេ ហើយ Diddy ជាអ្នករំលោភនាងបន្ទាប់ ។ ស្ត្រីរូបនេះនិយាយថានាងបានវាយ Diddy ហើយរត់ចេញពីកន្លែងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYyeDe0lZIUL567u4r0APmeO_1R30oKY86huVYv2hqeuFKDere-MZH3B_7y66aOjnna5S4SDrhn1_YRhPh8kqf_ukzZm0qr_9d353j9YZGHt-8M51imEgjCE564nWegJ4DnoImkNCI5sCl556sEj1cbdw97opB19WW-uKBzLoak7WB8wpnZnPPiUCixXR_/s1800/image_2024-12-09_10-10-47%20(2).png

Jay-Z ត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងពាក្យបណ្ដឹងដំបូងថាជាតារាល្បីលំដាប់Aដែល
ព័ត៌មាននៃការប្តឹងនេះត្រូវបានរាយការណ៍ដំបូងដោយ NBC ។ យោងតាមពាក្យបណ្ដឹង មេធាវីរបស់ Jane Doe បានទាក់ទងទៅកាន់ Jay-Z ដើម្បីស្នើសុំ «ការសម្រុះសម្រួលដើម្បីដោះស្រាយបញ្ហានេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHUtpl9bcU-eDGsxUNsMe2HU_6Puen1pwzKjx-yuWSartGOCI5xuZ3LSrFQpMvIvgG0QS7llDWjy-MhDzLJSFH9FtZFoz46lpeVNLGGFdqiqk71xR8oDpPwuysAFQnzuY1BEGRKV98EXa1dfTBaKdcYyxzWjXquxgWtTps9vgVSvknhekz2y3mpmw4Bu-m/s1800/image_2024-12-09_10-10-47.png

ការចោទប្រកាន់នេះ Jay-Z បានឆ្លើយតបទៅនឹងលិខិតនោះ ដែលត្រូវបានបញ្ជូនទៅមេធាវីដើមបណ្តឹងដោយ លោក បានហៅការស្នើសុំការសម្រុះសម្រួលជា «ការប៉ុនប៉ង blackmail» ។ការចោទប្រកាន់នេះ Jay-Z ថាអំពើឃោរឃៅគួរឱ្យស្អប់ខ្ពើម ភាពលោភលន់របស់មនុស្ស ព្យាយាមចោទប្រកាន់ដោយដាក់សម្ពោធឱ្យលោកបកស្រាយ តែអ្វីដែលធ្វើឱ្យលោកខូចចិត្តគឺវាប៉ះពាល់ទៅដល់កូនៗរបស់លោកដែលត្រូវមកឃើញព័ត៌មានអំពីការចោទប្រកាន់នេះ៕

អង់គ្លេស និងអៀរឡង់លុបចោលជើងហោះហើរជាច្រើនដោយសារហេតុផលនេះ

0

កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ខ្យល់ព្យុះឈ្មោះ Darragh បានបោកបក់មកលើប្រទេសអង់គ្លេស និងអៀរឡង់ ហើយរដ្ឋាភិបាលប្រទេសទាំងពីរបានប្រកាសអាសន្នពីកម្រិតគ្រោះថ្នា.ក់ ពណ៌ក្រហម (Red Warning) ដើម្បីឱ្យពលរដ្ឋរាប់លាននាក់កុំចាកចេញពីលំនៅឋាន និងលុបចោលជើងហោះហើរជាច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEideRlMKqqPOzJDzZ45bXUkUbXhTxPElU2UP8YDGsGr2dV9sc135s53sOSY4KegQ6llU6BUuFMlyZ-mKU2o_QiOQbqjOO1kW03mHLfNxjrdZ9MPx00tTmxsmmdn4s2er7S_-IFwFu0EnyuRtGSCP6Zwy-CzUkUXnmrLzp2C5SOzAwbRmZKrfbfkBrsfmaz3/s3840/image_2024-12-09_09-55-45.png
ឥទ្ធិពលខ្យល់ព្យុះកាលពីថ្ងៃទី៧ ខែធ្នូ កន្លងមក បានធ្វើឱ្យឆ្នេរសមុទ្រភាគខាងលិចប្រទេសអង់គ្លេសមានអាកាសធាតុមិនល្អ និងខ្យល់បក់លាយខ្សាច់គ្របដណ្តប់លើតំបន់ទេសចរណ៍ ។ លើសពីនេះ អ្នកបើកបររថយន្តដឹកអ្នកដំណើរបានស្លាប់ដោយសារដើមឈើបាក់សង្កត់នៅតាមផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFwIDU_7L174yayBt5UumsfU-wz9E0WeghRktmfx779Ax34tqc21B5cCqYiHEza4JNYgXII3xklYRy6kASo3DZo9yZWXI8ARh0TGB-50Oxs5_dVOiphI92ZtfFPXiimOvVIcTlkG9YZoeWkSR9YvX324w2JDRnx6fpptPRbcuARwCdNWNgh6SVaJmZEdIX/s1200/image_2024-12-09_09-55-50.png

កាលពីថ្ងៃទី៦ ខែធ្នូ កន្លងមក អាជ្ញាធរអង់គ្លេសបានជូនដំណឹងឱ្យពលរដ្ឋសម្ងំនៅក្នុងលំនៅឋាន ដោយត្រៀមស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ ពីព្រោះខ្យល់ព្យុះអាចបណ្តាលឱ្យដើមឈើបាក់រលំ និងទឹករលកខ្លាំងនៅបរិវេណឆ្នេរសមុទ្រ ។ តំបន់មួយចំនួននឹងដាច់ចរន្តអគ្គិសនី ហើយពលរដ្ឋពុំអាចប្រើប្រាស់ទូរស័ព្ទបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg2x_NUERG_mEwSRmvxjyAvUPNOf8s0_xD8vYHgt-Of41FFgrkK0kTKvERtUdLwEodsbxiQ2fVDisU6Xr9ev-gWP5Eb-6aP2y029ZnQU4gRfkrE3O_gzGXjLYT7kI_eOc-9PP08B562yrtkMgb0t5iMO7PiYvw7LV76K2GZya7eY28Llhg2fSvRlm7OViV/s1024/image_2024-12-09_09-55-51%20(2).png

តាមរបាយការណ៍បញ្ជាក់ថា លំនៅឋាន និងហាងលក់ទំនិញជាង៤សែនកន្លែង គ្មានអគ្គិសនីប្រើប្រាស់ ខណៈផ្លូវធ្វើដំណើរ និងស្ពាន ត្រូវបិទដំណើរការបណ្តោះអាសន្ន ។ អង់គ្លេសបានលុបចោលជើងហោះហើរមួយចំនួន ដោយសារខ្យល់ព្យុះនេះមានកម្លាំងខ្លាំងរហូតដល់១៥០គីឡូម៉ែត្រក្នុង១ម៉ោង ដែលបណ្តាលឱ្យមានភ្លៀង និងព្រិលធ្លាក់ខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiywj3U3k4LUzbQ-gN7ahLiUEwI2JX_K8DX-kjEY409AqZKWPQMDz7WKtkoDscSS9zae__fERd7oZ45TJ60YgmpGvSOuofr7NXzEwYqPHI1ZG-d5u2ZvvAfu9azgq1ZxnSb3TJZKoB6tOiuMTmYH0x-GYW9yxRI2gh8E-RiVlZ3ruZ8QXfwGuzuqgyANtwJ/s2084/image_2024-12-09_09-55-52.png
ប្រទេសអង់គ្លេសបានរងផលប៉ះពាល់ដោយសារខ្យល់ព្យុះជារៀងរាល់ឆ្នាំ ហើយតែងតែកើតឡើងនៅរដូវស្លឹកឈើជ្រុះ និងរដូវរងា ក្នុងនោះចំនួនខ្យល់ព្យុះអាចខុសគ្នានៅតាមឆ្នាំនីមួយៗអាស្រ័យលើកត្តាផ្សេងៗ ។ ជាក់ស្តែង ខ្យល់ព្យុះ Darragh គឹជាខ្យល់ព្យុះទី៤ ដែលបានបោកបក់មកលើអង់គ្លេស តាំងពីដើមឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOCwIbjyhNVJGG4N9ube_PAshVSLEq-gsVUWE3SQ6O6Ete4RBN_ycqHFUadbtwwxHw1zL7rrDo2blJCRX339d88qZuuHXlKpRkhObQP7UcgaypDaNi0OCcMrpx9CYCq7soNO3ZehMP-wFbg0nx728qxB6SWKYifJuhJsEcL6SbHM_1b3WNG8thHFeN6koB/s768/image_2024-12-09_09-57-06%20(2).png

ដោយឡែក ឥទ្ធិពលខ្យល់ព្យុះនេះក៏បានប៉ះពាល់ដល់ភាគខាងជើងប្រទេសអៀរឡង់ផងដែរ គឺមានដើមឈើបាក់នៅតាមផ្លូវ និងបាក់របង ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីក្នុងតំបន់មួយចំនួន ។ អាជ្ញាធរអៀរឡង់ បានប្រកាសលុបចោលការរៀបចំកម្មវិធីសំខាន់ៗ ខណៈអាកាសយានដ្ឋាននៅភាគខាងជើងអៀរឡង់ បានលុបចោលជើងហោះហើរជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXIkiplU1K9dRKM0Ej7fvy7dCRs1X42y6kX2HHmA0QlGIjtNt6oqemVHUp482E8A8carqfh7Fq8fapsjkmndRUezu3yRHfOUJfK-allemHSh3_RxRbBOsLlME6l9lMVD9VV5oA_VXWbtk_IfnH7Tue0E9x5eHDGzpvJisvmV4jrpNBflOwdkyhVNYXjoLV/s615/image_2024-12-09_09-57-06.png

ខ្យល់ព្យុះនៅអង់គ្លេស និងអៀរឡង់ បានធ្វើឱ្យប្រទេសនានាបារម្ភថា ចាប់ពីពេលនេះតទៅ ពិភពលោក នឹងជួបគ្រោះធម្មជាតិធ្ងន់ធ្ងរ និងញឹកញាប់ ។ គ្រោះធម្មជាតិ គឺជាសញ្ញាប្រាប់ឱ្យពិភពលោក ប្រញាប់ស្វែងរកវិធានការដោះស្រាយបម្រែបម្រួលអាកាសធាតុ (Climate Change) ដែលនឹងកើតឡើង នាថ្ងៃអនាគត ៕

ទៅបុណ្យសមុទ្រ គួរជិះតាមផ្លូវមួយនេះ បើមិនចង់កកស្ទះនៅផ្លូវជាតិលេខ៣

0

នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ពិធីបុណ្យសមុទ្រលើកទី១១ នឹងប្រព្រឹត្តឡើងនៅខេត្តកំពត ដែលនឹងមានពលរដ្ឋជាច្រើននាំគ្នាទៅចូលរួមទស្សនា ដែលអាចបង្កជាកកស្ទះនៅផ្លូវជាតិលេខ៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUaMEp9Jg9FBOwDUGmNxySNDNwFBtn9A68vX2P8vnwgjDXZctu_tvrBhi5efhGDgvfpSAx_sGpHmhIQvKOtTSIhBrNpPpXJrrGKiqAP0pM8SOH7FK6KLS0ka1dNwVsFeVGete9J6hMqHapxph28k4jIvIEkKqPREf2Bx99RT-za6mW5J5-6uAUO9sgIZLl/s1100/image_2024-12-06_14-59-16%20(2).png
ដើម្បីបញ្ចៀសការកកស្ទះនេះ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវជាតិលេខ៤១ ដែលទើបតែជួសជុលបានស្អាតជាង១០០ភាគរយហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWwLH1b6RQSeysnroU78wYUcd8V3faKJ3X5HjXZl-ibGtBT4PXnLjOGT9gieN_ZIR0nlZlaKwzjiT_Aaa79eAQL3JR7iZ6OTOxwBki5WZuVQFLUbqvzSZKxXcwGmAE0JM1zcUHJSulKmuuR8hPqmgVS4YY4XRlh3J9gScCnYrqPVuUa1ZRaxQci0cnpNtB/s1100/image_2024-12-06_14-59-16.png
ផ្លូវជាតិនេះ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល ចំណុចប្រសព្វផ្លូវជាតិលេខ ៤ រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត ចំណុចផ្លូវជាតិលេខ ៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjmDh7l2oufVGnDUbszPs_qvOze4p-hYJ-xz1SGo2l4rV5d2eK4LNlyEfFNdgAXjeBBChWzrelpVnEvuIHOKHpq4HlWWLwkvMIIqcvY1nkRHyCfvakHEnamG45oavC7vnYFEW637dVQ28BObM8fmwPnsJ9GwERc0SH4di3Wu5Vf3PaCkIr5bwhs-kUn6yN/s1100/image_2024-12-06_14-59-17.png

នៅការសាងសង់ផ្លូវជាតិលេខ៤១ រដ្ឋចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirAaRoubvXp2lG-xEL_ijNBFeTsnjhQh7o34C-jhHpvD_acWHONcijN-Yo-YLkvTpBeUc5zXywLnQIQDPlhka5vBwse_EAeDSn7XoVrw-rAqCtrJanzjjjPNjh0IiPTeQpPj5cPwYBPG6gbhR7We08mfgKF9gh95c_UcqK6ESG4cyxGDL4eAkdYf6bcu9y/s850/image_2024-12-09_09-24-09.png
គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី១១ ដែលធ្វើនៅខេត្តកំពត ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”៕

 

សន្ទុះការគាំទ្រក្រុមជម្រើសបាល់ទាត់កម្ពុជា មានការកើនឡើង ក្រោយជ័យជំនះរបស់ក្រុមបាល់ទាត់នារីកម្ពុជា

0

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyzrrSik99lultG56dDXdFBAxp4i_6UWMx-J2LrBzHl97tELHO8O4gcxqRDEJ1SzOlvftvWNHYmThVTkpHzlAinOXRg7Ya4WEiJd3HYdvt28kPKKOxg_qbi6HNcafIMEkbGAOOn_XY-HkQP4lqt3XWKw0mDqtlLJOkIXxIpWizmk_VH4BGiMrji_fUfsqo/s4241/_40A0685-Edit.jpgសន្ទុះអ្នកគាំទ្របាល់ទាត់កម្ពុជា មានការកើនឡើង ហើយនេះគឺជាសមិទ្ធផលគួរជាទីមោទកភាពសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គឺយើងបានសាងប្រវត្តិថ្មីមួយ សម្រាប់ប្រទេសជាតិ ពិសេសបាល់ទាត់ក្នុងតំបន់អាស៊ានមានការភ្ញាក់ផ្ញើល បន្ទាប់ពីការប្រកួតបាល់ទាត់នារីកម្ពុជា ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដែលបានធ្វើឡើងនៅប្រទេសឡាវ និងមានការផ្សាយផ្ទាល់នៅទីសាធារណៈតាមទីតាំងមួយចំនួនដូចជា ខេត្តតាកែវ, ខេត្តពោធិ៍សាត់, និង រាជធានីភ្នំពេញ ដោយមានការជួបជុំអ្នកគាំទ្រជាច្រើន ទស្សនាបាល់ទាត់រួមគ្នា និងស្រែកហ៊ោយ៉ាងរីករាយជាពិសេសនៅរាជធានីភ្នំពេញ សួនវឌ្ឍនៈ កាពីតាលឡាហ្វស្តាយផាក ដែលរៀបចំឡើងដោយ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដៃគូឧបត្ថម្ភដ៏ធំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលតែងតែគាំទ្រវិស័យកីឡាកម្ពុជាយ៉ាងសកម្មជាពិសេសកីឡាបាល់ទាត់កម្ពុជាក្នុងនោះក៏បានចូលរួមឧបត្ថម្ភគាំទ្រលីគកំពូលកម្ពុជា ក្លឹបកីឡាបាល់ទាត់ស្វាយរៀង, គីរីវង្សសុខសែនជ័យ, បឹងកេត ព្រមទាំងកម្មវិធីកីឡាជាច្រើនផងដែរ។

ក្នុងនោះក៏គេឃើញមានវត្តមានរបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ចូលរួមទស្សនាដោយផ្ទាល់ជាមួយអ្នកគាំទ្រជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrJelDcbABVPq2Spjh2zWAkh0aopWwLelZMDy6tDIt82RHUmluKY9beEFbRdLLT5vrMF_55vXk3qAyjzJSUHnRc9MVWiu1a3X6fB-2DKagNqxgsls8eLOGfW0LUKsYlNhYnqELSoECZ-AvZOaf3H5GlaKDC8GN9bZTHGhtY1_ag66cyl5mCccS1qdQVtfl/s4241/_40A0653-Edit.jpg

ទោះទទួលបានជើងឯករងក្នុងពានរង្វាន់ AFF Women’s Cup 2024 អ្នកគាំទ្រពិតជាកោតសរសើរនូវសមិទ្ធផលដែលកីឡាការិនីកម្ពុជាបានខិតខំប្រឹងប្រែងរហូតឈានមកដល់វគ្គផ្ដាច់ព្រ័ត្រជាដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់នារីកម្ពុជា ហើយក៏បានជូនពរក្រុមជម្រើសជាតិនារីកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងពានរង្វាន់ក្រោយៗ ខាងមុខ និងសាងប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibk33R1SHtjEajKW2p83FAqKuv7iUpE6VH79IOu0FHq8AZ3tj7-QkfXcU4UQlGW2Njmbl8ywDNKIt-dDVzIOwcroC8rtiIOopCoVb4IrleS9f-xDd2p4HVHfnzqPMP6Ih0G9eWbJjcWAUfBlsDk4Ua9Ui50KzU9Bj3Km5vxiiKYLOThcBPQArwrVeJLoSp/s4241/_40A0632.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJVwHpTo26AmZBxIPb6_mVgZlhD_1Xi6mJ-UlpnviwCgLZaoF153lJEJXZmP2aVS8og9FLy6Wnz8z6ZRyjq0LocYQfiHfLyok8_fghhgIDHMxXN9hhm6Yb7_FnB2OsoRWxqPavCritdegxgzoabFrxsFK4uePtUrbIAo2H2nAARrW2s-S8umeDZRv5phoq/s4241/_40A0616.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYw0eER8Wf8V6Lp__Brod__6PC-JtcrhLnemKOBB2K9ghnBCipdvWpRuC9kF-9Zaw7TKHCPOPcCbvdKp_O_h-NkOYDgkwitU-lSghcbO2HbtOs_Ptd2u5DoTnIsLfyCI8w53a0Ae7fcYB7K-9JVW0hUuDyqBvY9Ae7QSgaAlpHOWJOPdXZQNHu0sPK7xB9/s4241/_40A0590.jpg

ក្រុមហ៊ុន Tesla និង BYD ប្រជែងគ្នាបញ្ចុះតម្លៃរថយន្តចុងឆ្នាំ២០២៤ នៅប្រទេសចិន

0

ប្រទេសចិន ៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីដើមខែធ្នូ ឆ្នាំ២០២៤ ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើន រួមទាំងក្រុមហ៊ុន Tesla និង BYD បានប្រជែងគ្នាបញ្ចុះតម្លៃដើម្បីលក់រថយន្តដាច់ច្រើននាចុងឆ្នាំ២០២៤ នៅប្រទេសចិន ។ នៅឆ្នាំ២០២៤ Tesla បានបញ្ចុះតម្លៃរថយន្តជាបន្តបន្ទាប់នៅចិន ហើយនៅខែធ្នូនេះ Tesla បានបញ្ចុះតម្លៃរហូតដល់ជាង១ពាន់ដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQhObiF7NvdWSVZBrg_FJ_LjmySAwITDaWyyzMK-DEQ2GveukoBxr3y9X1hx7yXQJV_Y7fiqC7wOI-IO1faxPuvBG_nCkP3HZ1M9S_4Sb69brknuEfN06e_3p4Cb-LuAwheJwe0ooifSc1DpRLJlqbCTBdhCyNWPe5GbDLu2HhvqtJ6F3DaJiXereJLPoc/s4000/image_2024-12-09_08-19-06.png

តាមការប្រកាសរបស់ Tesla នៅលើគេហទំព័រ Weibo គឺក្រុមហ៊ុននេះបានបញ្ចុះតម្លៃរថយន្តច្រើនបំផុត រហូតដល់១ម៉ឺនយាន់ (ឬស្មើ១,៣៨២ដុល្លារអាមេរិក) សម្រាប់រថយន្ត SUV ម៉ាក Model Y រហូតដល់ដាច់ខែធ្នូ ឆ្នាំ២០២៤ ។ រីឯក្រុមហ៊ុនគូប្រជែង គឺ BYD ក៏បានបញ្ចុះតម្លៃរថយន្តនៅចិនដែរ គឺចាប់ពី១,០០០យាន់ ទៅ៣,០០០យាន់ (ឬចាប់ពី១៣៨ដុល្លារ ទៅ៤១១ដុល្លារអាមេរិក) សម្រាប់រថយន្តមួយចំនួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB32Z20hyphenhyphenclBGb4Sr9P3Smb9HGwz3Ue0t-FMHB-Tblu_ihYxpx2mIkB3nXIlflM_nSGMJOp7ki9-nxR9xCcWQBTJ2c_JIMVxk6-vXtvXPKgvuoElN3owjUK9oofUq1Fk6VakAClP1bDvrJD1KLeUdViKvVMQjrtqH6120OUSBvJKD55Eowxj1MNNpTlDKl/s2357/image_2024-12-09_08-19-08%20(2).png
BYD បានលក់រថយន្តដាច់លើសគោលដៅ បន្ទាប់ពីក្រុមហ៊ុននេះទើបតែលក់រថយន្តបានច្រើនបំផុត កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ គឺស្មើនឹង ៥០ម៉ឺន ៤ពាន់គ្រឿង កើនឡើង៦៧% បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៣ ។

ការលក់រថយន្តអគ្គិសនី និងរថយន្ត Hybrid បានកើនឡើងក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការយករថយន្តចាស់មកប្តូររថយន្តថ្មី ។ ទីផ្សារលក់រថយន្តនៅចិនបានប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ហើយមានក្រុមហ៊ុនជាច្រើនបានប្រកាសបញ្ចុះតម្លៃរថយន្តអគ្គិសនីនៅចុងឆ្នាំ២០២៤ ដើម្បីប្រជែងជាមួយ BYD ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL3ii-UXtWD3jBCTQhaLMZSPgkiynlgFxKl4w5Grw0DV-s17mOR-6vo6RvAjE3myt_e0XeWwj9p4zioAJY1ovvXgiFsrEZSO5sgceNwQIgEQOPwO2D0JsXOFLcdUWqrVYWMD_OfJ0z0KcFaSEx_tfqS-6DrhWGseXafrB3BW73M-o_0r-P7pO-rb4Oo58K/s969/image_2024-12-09_08-19-08.png

ក្រុមហ៊ុន Zhejiang Leap Motor Technology ដែលសហការជាមួយក្រុមហ៊ុន Stellantis របស់អាមេរិក បានសម្រេចគោលដៅប្រចាំប្រចាំឆ្នាំមុនកំណត់ ដោយលក់រថយន្តបានចំនួន៤០,១៦៩គ្រឿង នៅខែវិច្ឆិកា ឆ្នាំ២០២៤ ។ ដូច្នេះ វាធ្វើឱ្យចំនួនលក់រថយន្តសរុបរបស់ក្រុមហ៊ុន ចាប់ពីដើមឆ្នាំ២០២៤ កើនឡើងរហូតដល់ ២៥១,២០៧គ្រឿង ខណៈគោលដៅការលក់ត្រឹមតែ ២៥ម៉ឺនគ្រឿង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBFEKf-tbitB-gIcEkbrg8dwn06GO_Jj6-M861OtzYRIQGU7PmS_FoTu8y44obfdZs9nML6Y1EZSKk0IOlO3RKS1WH0F9qXIwzTbLTFXJyG-zs-GmoMjZcPxmQntPlm_SSnMDZExMd0NdCq4C3FeR12tdi5DpJ1nqd1jCduJ-rcNkbPkR6sIr-ncCeH6qs/s1195/image_2024-12-09_08-19-09.png
ចំណែកនាយកក្រុមហ៊ុន Xiaomi និយាយថា ក្រុមហ៊ុនបានលក់រថយន្តម៉ាក SU7 EV ស្មើជាង២ម៉ឺនគ្រឿង កាលពីខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៤ ។ លើសពីនេះ ក្រុមហ៊ុននឹងបង្កើនគោលដៅលក់រថយន្ត ចាប់ពី១២ម៉ឺនគ្រឿង ទៅ១៣ម៉ឺនគ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHhq-Orc19riiym1W8CVFhQmV3lD9mdRGcbp2rBHGH9IwLZC_5syoi-zEZx0uBP6g4yN0E2rSE07bzIrV-kLGLEVCSaGuNMWaB47IYix94DVoBa-9ewdcq-GLM8zGJ4T7GuP7cmoWHDzxULjV0f2QcBfmRTXjJo4OdDEJwD0LbiQ2JYn_r-MC1y1crsJ-j/s1800/image_2024-12-09_08-19-10.png

ប៉ុន្តែក្រុមហ៊ុនរថយន្តផ្សេងទៀតនៅតែប្រឈមនឹងសម្ពាធ នាចុងឆ្នាំ២០២៤ ដូចជា ៖ រថយន្តអគ្គិសនីម៉ាក Zeekr របស់ក្រុមហ៊ុន Zhejiang Geili Holding Group លក់រថយន្តបានតែ ២ម៉ឺន ៧ពាន់គ្រឿងប៉ុណ្ណោះនៅខែវិច្ឆិកា ។ រីឯក្រុមហ៊ុន Li Auto បានលក់រថយន្តឱ្យអតិថិជន ស្មើជាង ៤៤ម៉ឺន ១ពាន់គ្រឿង នៅខែវិច្ឆិកា ហើយក្រុមហ៊ុនត្រូវបង្កើនការលក់រថយន្តឱ្យបាន៦ម៉ឺនគ្រឿងទៀតនៅខែធ្នូ ដើម្បីសម្រេចគោលដៅចំនួន៥០ម៉ឺនគ្រឿង ៕

ពាក្យសម្តីរបស់តារាសម្តែង Gong Yoo ស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងធ្ង.ន់ធ្ងរទៅលើផ្នែកន.យោបាយ

0

តារាសម្តែង Gong Yoo តួឯកប្រុសក្នុងរឿង រថភ្លើងទៅប៊ូសាន បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងសុន្ទរកថាសាធារណៈរបស់កូរ៉េ ដោយសារការលើកឡើងអំពីនយោបាយរបស់លោកនៅក្នុងបទសម្ភាសន៍ដោយសារតែស្ថានភាពនយោបាយរបស់ប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIah7u2RTR4B58z6Ca2XXQZO_DMiFc2LqKCztOMfh5oItvKL7neMjDD1LkkdICLP7ZB0j_jsFp-x3AyxsbfzW5_GrGxIZzx77acYIS-tIZDVytCTKjuxdOX3Zch-Ifbl0YlcdoK_8z7l-ALDiI661hJkFA7hTeq6S0cVagCe9Gjz3GRnwN1vKZADLZDaYr/s838/image_2024-12-06_10-07-43.png

នៅក្នុងបទសម្ភាសន៍ តារាប្រុសរូបនេះត្រូវបានគេសួរថា តើអ្នកណាដែលលោកចាត់ទុកថាជា «បុរសដែលគួរឱ្យកោតសរសើរបំផុត» ហើយតារាសម្តែង Gong Yoo បានឆ្លើយតបឈ្មោះមនុស្សបីនាក់គឺ «ឪពុករបស់លោក Michael Jordan និង Park Chung Hee»។ ឈ្មោះទីបីបាននាំតារាសម្តែងរូបនេះស្ថិតនៅក្រោមការត្រួតពិនិត្យជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN23-2WgSWDNuSRLxzxlVLx4ubwfWhaYNYKhNAJbcKWZzr5YSgOT9c1d-RI6Azi2N8zq_H3Vv-eNsfFcaN8kpxL8wpZJXaY5vcgZUZF4JAnhRisFfhm7TQGpivZg3ZebFmBvxHAzn1u9B5hBhfPcpppILrYYQIxThjpQuFH-ldumFXj9nqXKm_NuJF0jz2/s820/image_2024-12-06_10-07-44.png

លោក Park Chung Hee គឺជាប្រធានាធិបតីទី ៣ របស់ប្រទេសកូរ៉េខាងត្បូងពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៧៩ ។ លោកគឺជាបុគ្គលដែលមានអំណាចនៅក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ដោយសារអាណត្តិប្រធានាធិបតីរបស់លោកត្រូវបានកំណត់ដោយទាំងកំណើនសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមករបស់កូរ៉េខាងត្បូង និងកេរ្តិ៍ដំណែលនៃរបបផ្តាច់ការយោធា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOKAPkn6oxikVtsc4mOXjgB8USdi6297qMUFpGlneF5Je4tWAv1CFdo7nkZIn6l7JQp9Qk9U8BOfqcsr5P4I1tKNWhDMAy1fs-0LtCiXCNCf86mLUe3Iyg8R-mdpogTSvgc9HU1T_CceiZk7-_u1fV2lzUzLExpD4Heh0Nei0osQS0PLcodBokJRpVkIz0/s640/image_2024-12-06_10-07-43%20(3).png

អតីតប្រធានាធិបតីរូបនេះបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារយោធានៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៦១ ហើយនៅឆ្នាំ ១៩៧១ បានធ្វើរដ្ឋប្រហារដោយខ្លួនឯង ដោយប្រកាសច្បាប់អាជ្ញាសឹក។ លោកក៏បានណែនាំរដ្ឋធម្មនុញ្ញ Yushin ដែលមានអំណាចផ្តាច់ការខ្ពស់ និងបានបង្ក្រាបការខ្វែងគំនិតគ្នាជាទៀងទាត់រហូតដល់ការធ្វើឃាតរបស់លោកនៅឆ្នាំ ១៩៧៩។ ទោះបីជាបទសម្ភាសន៍របស់ Gong Yoo ដែលនិយាយអំពី Park Chung Hee គឺសម្រាប់ទស្សនាវដ្តី Vogue ខែកក្កដា ឆ្នាំ២០០៥ ក៏ដោយ ក៏ការអត្ថាធិប្បាយរបស់តារាសម្តែងរូបនេះបានលេចចេញជាថ្មី ដោយសារតែសេណារីយ៉ូនយោបាយបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBbWmuguVt5dG1TvDiw8OTqN69NKi2mAHhHE4uHlB_n0i7znyRmxkzNWfoX_Lm5HeP5VWLp867kqcpeK9bV-VruXa_vgok499Y6rcbQoH1b3ecFUUOpxMayv75p7bMSmjhQowicIDc98SUGHr5QAxZnmXioy-uiHYvkobhQxepyYv6n-np03zxXog5RBB1/s2000/image_2024-12-06_10-07-45.png

កាលពីថ្ងៃទី ៣ ខែធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្នលោក Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកតាមរយៈសុន្ទរកថាតាមទូរទស្សន៍ ហើយបានដកវាចេញ ៦ ម៉ោងក្រោយមក ដោយសារមានការជំរុញយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ និងក្រុមប្រឆាំង។ទោះបីជាច្បាប់អាជ្ញាសឹកត្រូវបានដកចេញក៏ដោយ ក៏សង្គមកូរ៉េខាងត្បូងស្ថិតក្នុងស្ថានភាពព្រួយបារម្ភ និងខឹងសម្បារ ដោយមានពលរដ្ឋភាគច្រើនទាមទារឱ្យមានការចោទប្រកាន់ប្រធានាធិបតីបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPUii3J0Yr0zcM522_MQbPoUb0rzk1f3t483FEB7N1vaUFMCRBA8fVxN1JjOx25bAmGfID5WUV76j1uv4jHqA9kZGkF6RN2k9_W3VCSMCUyxPN5x-hn0mZ-9Gj4lHYoi98XaokZSjELJNueUdWBaWfWrSFm3fsDkXKO_Tt13nBrt02QN9xLwDmBRE7w7pY/s1000/image_2024-12-06_10-07-47.png

ក្នុងស្ថានភាពតានតឹងបែបនេះ ការសម្ភាសឡើងវិញរបស់ Gong Yoo បានលើកជាច្រើនអំពីគោលជំហរសីលធម៌របស់តារាសម្តែងល្បីល្បាញរូបនេះអ្នកខ្លះក៏ទាមទារឱ្យរូបលោកចេញមុខបកស្រាយជាដើម៕

ជាកង់ដូចគេ តែប្លែកគេ! បារាំងផលិតកង់អាគុយដែលមានដំបូលការពារភ្លៀងនិងកំដៅថ្ងៃសម្រាប់អ្នកចូលចិត្តហាត់ប្រាណ!

0

ប្រទេសបារាំង ៖ ក្រុមហ៊ុនមួយនៅប្រទេសបារាំងបានបង្ហាញរូបរាងកង់អាគុយបំពាក់ដំបូលការពារភ្លៀង និងកំដៅថ្ងៃ ព្រមទាំងឧបករណ៍ទំនើបៗសម្រាប់ជាជម្រើសថ្មីរបស់អ្នកហាត់ប្រាណ ។ កង់អាគុយនេះមានកង់សរុបចំនួន៣ ហើយក្រៅពីការប្រើប្រាស់អាគុយ អ្នកប្រើប្រាស់អាចធាក់វាដោយជើងក៏បាន និងអង្គុយរាងទ្រេតបន្តិច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYJKcHhsWOsJosN8T0s_ghwMSFFrpiro87CyV64D-o2HvDsXMfBXKqJhfj2fPZpVC_T7RTvsenj7NS_f7liXD9enT-PiPWkImAiB08lnPE0gjW75I4cEya4VXQUV_mSgE1tFNip67SyRBOjJvSeo17lL-mW2vFzlkRIxs0aEweJcPPS0WjbqBCAbeWNrKk/s1024/image_2024-12-06_15-44-41.png
ក្រុមហ៊ុនឈ្មោះ VeMoo បញ្ជាក់ថា វាអាចធ្វើដំណើរក្នុងចម្ងាយរហូតដល់១០០គីឡូម៉ែត្រ សម្រាប់ការសាកអាគុយម្តង ។ រីឯឧបករណ៍ផ្សេងៗរបស់កង់ គឺបានមកពីក្រុមហ៊ុននានា ដូចជា ៖ ក្រុមហ៊ុន RockShox, SunRace, Sturmey-Archer, Schwalbe និងក្រុមហ៊ុន Actia ។ ក្រៅពីនេះ អ្នកប្រើប្រាស់អាចដាក់សម្ភារៈផ្សេងៗនៅផ្នែកខាងក្រោយ និងសាកថ្មទូរស័ព្ទក្នុងអំឡុងពេលធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYmszwk-xi2W3tGddwyjT4WqPbBRk_NJRMQ017F-SjlDGDl-7unhwyVfNBLJQgj-BrXc9b_gxO4GbN3ecQ85VdNNryCqY4tQmXSJiSso9A34Egth_cgRNxoq6hJ-bjiU3vWdfnnwTQ2g9feKJFmuS8U31DuE8MuWojd0vUJx3m-NjQXAj-wSV125hzv2KB/s1500/image_2024-12-06_15-44-42%20(2).png

កង់អាគុយមិនត្រឹមតែជួយឱ្យអ្នកប្រើប្រាស់អាចការពារខ្លួនពីទឹកភ្លៀង និងកំដៅថ្ងៃប៉ុណ្ណោះទេ គឺវាត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗជាច្រើនប្រភេទ ដើម្បីផ្តល់ភាពងាយស្រួលគ្រប់បែបយ៉ាង ។ ឧបករណ៍ទំនើបទាំងនេះនឹងជួយឱ្យអ្នកប្រើប្រាស់ពុំសូវចំណាយកម្លាំងធាក់ដោយជើង ហើយវានឹងបម្លាស់ទីទៅមុខបានយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo2TT23envMMtSNelTpgb0xo5LulzzWqbnWOST7F87FA4QdOKXH_w2Bjq2ONRUirF3S235j7eVVlLKIP3-QGjWciiK1mopXPblleA-mKbm-BU7VsUyD1nOnyypjFksAA2dlbZXG6dUipSz9AJqc0tFeCJLQ4h-4zdZTe0ea9O1uPHdRe3-tc7DaniXS1Fc/s1200/image_2024-12-06_15-44-42.png

ចំណែកដំបូលរបស់វាវិញអាស្រ័យតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ គឺអាចបំពាក់ដំបូលក៏បាន ឬដោះចេញក៏បាន ។ ក្រុមហ៊ុន VeMoo រំពឹងថា កង់១គ្រឿងនឹងមានតម្លៃ១២,៦៥៥ដុល្លារអាមេរិក ហើយអ្នកចាប់អារម្មណ៍ទិញកង់នេះ ត្រូវតែកក់ប្រាក់មុនចំនួន២,១០៩ដុល្លារអាមេរិក ទើបក្រុមហ៊ុនផលិត និងបញ្ជូនវាទៅឱ្យអតិថិជន នៅឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg2OW_YMKzjYxW8m4-McaaEzGYxeH1qtOtkL1ucP-BEGKf4NhKN500-YTCBAOlT5V75ZQtoCDk_2xPgt8jutA61Yu915pRpIRp0mW0g6FKAFGGUsH66EcKJkL49UMjQjZdVKDIl1OIv87O_h3sPi5WFuXSLZ2aofzSTclg1vvV9aAxGkbKt9t2LyiLZ2jw/s1500/image_2024-12-06_15-44-43.png

ប៉ុន្តែក្រុមហ៊ុននេះពុំបានបញ្ជាក់ថា រហូតមកដល់ដើមខែធ្នូ ឆ្នាំ២០២៤ តើមានអតិថិជនប៉ុន្មាននាក់ចាប់អារម្មណ៍កង់អាគុយនេះខ្លះ? គ្រាន់តែប្រាប់ថា វាជាជម្រើសថ្មីសម្រាប់អ្នកចូលចិត្តហាត់ប្រាណ និងពុំប៉ះពាល់បរិស្ថាន ៕

ទេព ពិសិដ្ឋ ធ្វើឱ្យមានមតិវែ.កញែ.កក្រោយពាក់មួកផ្តល់បទសម្ភាសន៍ជាមួយរៀមច្បង

0

តារាចម្រៀងរ៉េប ទេព ពិសិដ្ឋ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ថា គ្មានសុជីវធម៌ ជាក្មេងឈ្លើយ មិនគោរពរៀមច្បង បន្ទាប់ពីពាក់មួកចូលរួមផ្តល់សម្ភាសន៍នៅក្នុងកម្មវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJYONciJDNR42WJYPq026OcvXDqK0_13hLDafy5Zfqyff_pyrwx_ApF8UkkH4j58HHqsh3XN8bNkpw5e_g72RPM66qi309KUJ56y8gL3zHT-FlH0jKcTC69iG8wQBSnBJUQZ536dfXuE00aJNmsDCaHK1CNtXubM6kAUddAoJPLmfDnOANDyOiKk2k4CAw/s2048/image_2024-12-06_10-56-05.png
កាលពីពេលថ្មីៗនេះកម្មវិធី អ្នកជិតខាង មានតារាចម្រៀងរ៉េប ទេព ពិសិដ្ឋ បានចូលរួមផ្តល់បទសម្ភាសន៍ដោយបានជីកកកាយពីប្រវត្តិនៃអាជីពសិល្បៈការតស៊ូ របស់គេនិងភាពផ្លាស់ប្តូរពីការច្រៀងបទមនោសញ្ចេតនាក្លាយជាតារាចម្រៀងរ៉េបមួយរូបដែលកំពុងទទួលបានប្រជាប្រិយភាព។ ទោះយ៉ាងណា ការចូលរួមរបស់ ទេព ពិសិដ្ឋ បានក្លាយជាប្រធានបទជជែកវែកញែកនិងរិះគន់ទៅកាន់អតីតម្ចាស់ពានរូបនេះវិញបន្ទាប់ពីទស្សនិកជនមើលឃើញថា ទេព ពិសិដ្ឋ ពាក់មួកចូលរួមក្នុងកម្មវិធីហើយសុទ្ធតែជារៀមច្បង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiCI22eC85i1UYJRtWJ8q5wdZNcXljLCVNI81iZqIZRIzOjvnAghcIuKnJjdqJZUw49XgUE3n_UvA-XxdkeeBDf9dManRvAjmMyGC1spnfXWzle8TDrxWokCTDTmUaI13Ht7nWJ-TCAawqXDa98fnGYStFl7UNwftHAx_ZS0R0yuvbDTYXIlZpYaEw4XR2/s960/image_2024-12-06_10-56-06.png

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «ខ្លួនក្មេងនិយាយជាមួយចាស់សុទ្ធពាក់មួក, ក្មេងឈ្លើយ, និយាយជាមួយរាមច្បងសុទ្ធតែពាក់មួក , គ្មានសុជីវធម៌, យល់ថាការតែងខ្លួនបែបហ៊ីបហបតែគួរយល់ថាជាតារាកិត្តិយស, ស្ទូឌីយូគេមានដំបូលតើ ពាក់មួក1មធ្យម ងំ2ត្រួតហ្មង»។ អ្នកផ្សេងទៀតបានខម្មិនថា «គ្មានអ្នកណែនាំគាត់ឬយ៉ាងណា បានស្លៀកពាក់មិនសមរម្យសោះ, បើមានសុជីវធម៌ល្អជាងនេះអាចនឹងមានអ្នកគាំទ្រកាន់តែច្រើន ,ល្បីឈ្មោះយូរៗលែងមានសីលធម៌អស់ហើយ, សមត្ថភាពប្អូនមានហើយបើប្អូនគិតពីសុជីវធម៌តិចរឹតតែល្អ, អូនកុំគិតថាអ្វីដែលប្អូនស្លៀកពាក់នឹងគឺជាស្ដាយអីដោយកន្លែងណា៎អូន»។
ជាមួយនឹងមតិរិះគន់ទៅកាន់ ទេព ពិសិដ្ឋ អ្នកមួយចំនួនក៏បានលើកឡើងដែរថា នេះជាសំលៀកបំពាក់ស្ទាយ៍ Rapper ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj64fv6SyQr27jsN2ZoMMbYcQRz7jDQ7lTsfDPcTHD82z5KmihWl_Ar9b_BEzmEPE6Tj4LlxkcoNI3O5E9-ODOYRDwDiDtxRFitAj92vBs-xsu5SyAToXJDXas9XcyDiZgRrdvBZNrQNpXffcpvKBolapAoyc__GUuMajIc_E6MmUnIqWrxbL4If7bs3eq-/s1152/image_2024-12-06_10-44-40.png

គេចាំបានថា កាលពីខែសីហា កន្លងមកនេះតារាចម្រៀងរ៉េប វណ្ណដា បានសារសូមអភ័យទោសនូវកំហុសឆ្គងបន្ទាប់ពីមានរូបភាពលោកមិនបានដោះមួកពេលត្រឡប់មកពីប្រទេសបារាំងហើយទទួលបានទទួលស្វាគមន៍ពីមន្រ្តីជាន់ខ្ពស់កីឡាអូឡាំពិកកម្ពុជា ឪពុកម្តាយ ក្រុមការងារ និងហ្វេនៗធ្វើឱ្យមានការវែកញែកទៅលើសកម្មភាពពាក់មួករបស់លោកផងដែរ៕

អាមេរិកប្រកាសឱ្យពលរដ្ឋប្រយ័ត្នរលកយក្សស៊ូណាមិក្រោយកើតគ្រោះរញ្ជួយដីកម្រិតខ្លាំង

0

សហរដ្ឋអាមេរិក ៖ នៅឆ្នេរសមុទ្ររដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិកបានកើតគ្រោះរញ្ជួយដីខ្លាំងក្នុងកម្រិត៧រិចទ័រ ហើយអាជ្ញាធរបានប្រកាសឱ្យពលរដ្ឋប្រយ័ត្នតរលកយក្សស៊ូណាមិនៅតាមឆ្នេរសមុទ្រ ដែលមានមនុស្សរស់នៅប្រមាណ ៤លាន ៧សែននាក់ អាចនឹងរងផលប៉ះពាល់ ។ ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍អំពីការខូចខាតនៅឡើយទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx-PLPeKTAUU-7hTEhlSyKp51l89XTUosdWriSCE7fPVrEanpsR1l1Pgmq6N07WGGXIiSRfcfSqV9BMyq8zBsM55K4gHTvbJAODi34vqbTNOxDa1WeA1X2f-1G5mSw5B1vPKM8NzPKMBhlRPN0fOWXXzx6fNzXlCGxzcazbX8SRw7GPD1yDk28AiWwl0B5/s3072/image_2024-12-06_14-40-51.png
មន្ត្រីផ្នែកគ្រប់គ្រងអាកាសធាតុអាមេរិកបានឱ្យដឹងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ថា អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋប្រមាណ ៤លាន ៧សែននាក់ ប្រយ័ត្នគ្រោះថ្នាក់ដោយសាររលកយក្សស៊ូណាមិ នៅតាមឆ្នេរសមុទ្ររដ្ឋកាលីហ្វ័រញ៉ា ក្រោយពីកើតគ្រោះរញ្ជួយដីកម្រិត៧រិចទ័រ នៅទីក្រុង Ferndale រដ្ឋកាលីហ្វ័រញ៉ា ។ ក្រៅពីនេះ អាជ្ញាធរក៏បានប្រកាសឱ្យពលរដ្ឋជម្លៀសទៅកាន់តំបន់ខ្ពស់ជាបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9L7KCj3L4PUtnP1Ci6rWp57YbZ0zvbWe9vWKpxtK9R_C3PknPO24YZQ3O5uyVWLBDipijJWJQGeezTiO4NIs2THi1rZ2nc2pfJeo7GCPgwn-d1tOZPzgU2wzHL4GNX2_LMLejiP7KwALpGC3MNZyVVZpGNNav8w4-CcuvV2Cl2fRdN1zGJA3CrU32FLSn/s896/image_2024-12-06_14-40-56.png
ភ្នាក់ងារអង្កេតផ្នែកភូមិសាស្ត្រអាមេរិកបញ្ជាក់ថា គ្រោះរញ្ជួយដីនៅឆ្នេរសមុទ្រភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាលើកនេះ គឺមានជម្រៅរហូតដល់១០គីឡូម៉ែត្រ ទើបមានការប្រកាសពីរលកយក្សស៊ូណាមិ ។ ទោះយ៉ាងណា ពុំមានសេចក្តីរាយការណ៍ថា គ្រោះរញ្ជួយដីនេះបណ្តាលឱ្យខូចខាតទ្រព្យតិច ឬច្រើនប៉ុនណាទេ ។ បើតាមពលរដ្ឋរស់នៅរដ្ឋកាលីហ្វ័រញ៉ា ដែលបាននិយាយមកកាន់សារព័ត៌មាន BBC ក្រោយគ្រោះរញ្ជួយដីថា ក្នុងអគារដែលខ្លួនស្ថិតនៅនោះ ហាក់មានគ្រាប់បែកផ្ទុះនៅគ្រប់បន្ទប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIlDkRwwVFv0S6ReuvqctlVUHTtcbVuWvjzM1aJ5Qk-fNG1oDiggW3ya0SHQop0BwGhucX_exNAtvFBl4nb-NQcVypXXLYiaTnd0odsNgBw7mTWMtHfuvFwECgNz6_p67S97WKh5LJ-9iipEV1jHS-1kHkhFBpi-Qzhyn6UBZ2Z2JSHfBBQqmYCgMJefgl/s1280/photo_2024-12-06_14-05-18.jpg

យោងតាមសេចក្តីរាយការណ៍ គឺមានគ្រោះរញ្ជួយដីបានកើតឡើងជាបន្តបន្ទាប់ទៀត ក្រោយពីកើតគ្រោះរញ្ជួយដីខ្លាំងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ដែលបណ្តាលឱ្យពលរដ្ឋនៅតំបន់ Humboldt County គ្មានភ្លើងអគ្គិសនីប្រើប្រាស់ ។ ក្រោយពីកើតគ្រោះរញ្ជួយដីនៅឆ្នេរសមុទ្រ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រជុំជាមួយមន្ត្រីពាក់ព័ន្ធភ្លាមៗដើម្បីទប់ទល់នឹងស្ថានការណ៍នេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdjkF5Wv1Kyt1EL5aV4_XL5_mPgs6-S7m9UJShOx_fUyLMOQZlhWE3DPO78mid7NHNSoL-HLC7KM9enxQbNJUgVC2MIlMKGGcn254FLhaC1l-rMSGra1v4ZVY7uitWE5aDIKApKZe-GORaw-B92QyZGo29GLYC_vIeg9_uItfc7pdLOTpNKZKYaLkLI1mN/s1200/photo_2024-12-06_14-05-17.jpg
ក្រោយមក អាមេរិកក៏បានលុបចោលសេចក្តីប្រកាសពីរលកយក្សស៊ូណាមិ ក្នុងតំបន់ចំនួន២ គឺនៅបរិវេណជាប់ឆ្នេរសមុទ្រភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា និងភាគខាងត្បូងរដ្ឋអូរីហ្គន ដែលតំបន់ទាំង២នេះមានមនុស្សរស់នៅប្រមាណ ៤លាន ៧សែននាក់ ៕

ប្រទេសថៃបញ្ចុះតម្លៃប្រេងម៉ាស៊ូតរយៈពេល១ខែ ដើម្បីអបអរទិវាលោកឪពុក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា នេះជាដំណឹងដ៏គួរឱ្យរីករាយយ៉ាងខ្លាំងសម្រាប់ពលរដ្ឋនៅទូទាំងប្រទេស គឺថៃបញ្ចុះតម្លៃប្រេងម៉ាស៊ូតចំនួន១បាតក្នុង១លីត្រ (ឬស្មើនឹង១០០រៀល) រយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដើម្បីអបអរទិវាលោកឪពុក ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH-7aoQjsWdnfOB2pLI3eoEAyR7XYrP6nEAcDVhwAWS-RUxd4nmlc07l6lGV22I7zk58QpagV3flTKpysjTIHSkvB05TGO1SLAOnH-D8DK3Xn3uIv6knGaK1Tg9OOmGOnSmv-b8kDoTmtz1T7rKCW8q3Ps6HwY8vLvC2giSVGzQZVFwinHgSMOcJelzKPB/s1200/photo_2024-12-06_13-53-04%20(2).jpg
លោក ភីរ៉ាផាន់ សាលីរ៉ាត់វិផាក ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពលនិយាយថា ក្រសួងថាមពល និងក្រុមហ៊ុន SUSCO បានសហការគ្នាបញ្ចុះតម្លៃប្រេងម៉ាស៊ូតចំនួន១បាតក្នុង១លីត្រ រយៈពេល១ខែ គិតចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ។ ហេតុនេះ ពលរដ្ឋអាចមកចាក់ប្រេងម៉ាស៊ូតនៅតាមស្ថានីយប្រេងរបស់ក្រុមហ៊ុន SUSCO និង SINOPEC ចំនួន១៥៨កន្លែង ដើម្បីអបអរទិវាលោកឪពុក និងជាកាដូឆ្នាំថ្មីសម្រាប់ពលរដ្ឋគ្រប់រូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkc1dP3NMuN5a1umI77eTGgclUCThpnDxqRgqusPZMmjOgKGB7uGUetJsMnbWKNmDQWZ-7HGX4x58U6U25bm1w6JfRbdV1XmsdGy5frP0TXb_FK9yBEhubsTZOfh8OssCvnsNbtKC-UHZQ4U4V4wcwh_xBdRDR9FlACTJw7aMj_T5M0E5b6GnN8PiLKKO6/s728/photo_2024-12-06_13-53-04.jpg

លោក ភីរ៉ាផាន់ បញ្ជាក់ថា ក្រសួងថាមពលបានប្តេជ្ញាចិត្ត និងអនុវត្តគោលនយោបាយគ្រប់ផ្នែកដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ពលរដ្ឋ ជាពិសេស កាត់បន្ថយការចំណាយផ្នែកថាមពល ដូចជា ៖ តម្លៃអគ្គិសនី, ប្រេងឥន្ធនៈ និងឧស្ម័ន ដើម្បីផ្តល់សេចក្តីសុខ និងសុភមង្គលជូនពលរដ្ឋ ។ បើទោះជាតម្លៃប្រេងឥន្ធនៈបានកើនឡើងតាមទីផ្សារពិភពលោក ដែលហួសពីការគ្រប់គ្រងរបស់ក្រសួងថាមពលក្តី ប៉ុន្តែកន្លងមក ក្រសួងពុំបានព្រងើយកន្តើយទេ ហើយព្យាយាមរកវិធីបញ្ចុះតម្លៃប្រេងនៅថៃជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQKlhoPyR89_w9qILGj3PTceYKSPhtnL-nFcN7y-rQLeyRTD9Favy67EfAjxBr5RyVbO6aA5clbhaduq2TGPxAvELKL-nNGETqe4udVo_jxs3Z2nhgWvJ9ParUpqD4VZqq6XYqmuZcNIniHf4qgIBKQAPpHG05X1tx6nEpIv0gOk_MQdLK5ydlprfj6pcC/s1024/image_2024-12-06_14-36-43%20(2).png

លើសពីនេះ ក្រសួងថាមពលក៏បានស្វែងរកការសហការពីគ្រប់ផ្នែកផងដែរ ដើម្បីកាត់បន្ថយការចំណាយលើថាមពលរបស់ពលរដ្ឋនៅទូទាំងប្រទេសឱ្យទទួលបានតម្លៃប្រេងឥន្ធនៈសមរម្យ ។ ក្រសួងសូមអរគុណដល់ក្រុមហ៊ុន SUSCO និងលោក ម៉ុងឃុន ស៊ិម៉ារ៉ូជ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SUSCO យ៉ាងខ្លាំង ដែលបានចូលរួមកាត់បន្ថយការចំណាយរបស់ពលរដ្ឋមួយចំណែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyPfISKTNyq22mMATzv81rYZCVrxXNm6KCi5l5mPWN83ANF3UAZYrSxpxF8FnkwCC3ZbEyc_ks3850XehtRQOxeiG0WdZcG4j4ema_bHW4ttpBY-571g6R1KaTVO7MhcuTBwx8jjSAgg9PJYk3cQXiiwbZyVYnt0k0HzuLNuYX6kCL6pLClkC7resXYZ6I/s1499/image_2024-12-06_14-36-43.png

ចំណែកលោក ម៉ុងឃុន ស៊ិម៉ារ៉ូជ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SUSCO និយាយថា ក្រុមហ៊ុនបានសហការជាមួយក្រសួងថាមពល បញ្ចុះតម្លៃប្រេងម៉ាស៊ូតរយៈពេលមួយខែ ដើម្បីអបអរថ្ងៃទិវាលោកឪពុក ឬរំលឹកគុណដល់អតីតព្រះមហាក្សត្រថៃ ព្រះបាទមហាភូមិបុល អាឌុលយ៉ាដេត ។ វាជាការផ្តល់ប្រយោជន៍ និងក្តីសុខ ព្រមទាំងជួយពលរដ្ឋតាមគោលនយោបាយរបស់ក្រសួងថាមពល ក្រោមការដឹកនាំរបស់លោក ភីរ៉ាផាន់ ។ ដូច្នេះ កសិករ, ផ្នែកឧស្សាហកម្ម, ផ្នែកដឹកជញ្ជូន ព្រមទាំងពលរដ្ឋទាំងអស់អាចចាក់ប្រេងក្នុងតម្លៃថោកតាមពេលវេលាកំណត់នេះ ៕