Home Blog Page 722

សេចក្ដីប្រកាសព័ត៌មានរួមស្ដីពី ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពអឺរ៉ុប សម្ពោធគម្រោងសម្ព័ន្ធមេត្រីភាព «Twinning» លើកំណែទម្រង់ ការអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា

0

សៀមរាប ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤៖ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូសហភាពអឺរ៉ុប បានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង “ការគាំទ្រកំណែទម្រង់ការអប់រំបច្ចេកទេសកម្រិតមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា”។ ស្ថិតក្រោមក្របខណ្ឌនៃគម្រោងថ្មីនេះ មន្ត្រីរាជការរបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងសហការធ្វើកិច្ចការរួមគ្នាជាមួយនឹងមន្ត្រីអប់រំអឺរ៉ុប មកពីប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ ក្នុងទម្រង់មួយហៅថា គម្រោងសម្ព័ន្ធមេត្រីភាព “Twinning”។

ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដំបូងគេបំផុតនៅទ្វីបអាស៊ី ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះ ក្នុងនោះមន្ត្រីរាជការកម្ពុជានឹងធ្វើទស្សនកិច្ចសិក្សានៅទ្វីបអឺរ៉ុប ដើម្បីសិក្សាពីបទពិសោធន៍ និងឧត្តមានុវត្តន៍ ពាក់ព័ន្ធនឹងការសិក្សាជំនាញដែលផ្សារភ្ជាប់នឹងការងារ ការធ្វើទំនើបកម្មកម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូសម្រាប់ការអប់រំបច្ចេកទេស។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “គម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះ គឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់មួយ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។ គម្រោងនេះផ្តោតសំខាន់ទៅលើតម្រូវការរបស់វិស័យឯកជន ជាពិសេសតម្រូវការរបស់ក្រុមហ៊ុនមកពីអឺរ៉ុប ដែលអាចឱ្យក្រុមហ៊ុនទាំងនោះធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា”។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ “កិច្ចសហការនេះនឹងអនុញ្ញាតឱ្យយើងអាចសម្រិតសម្រាំងប្រព័ន្ធអប់រំរបស់យើង ឱ្យស្របតាមស្តង់ដាការអប់រំបច្ចេកទេស ដូចទៅនិងប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ ជាដើម ដែលប្រទេសទាំងនេះមានបទពិសោធន៍ស៊ីជម្រៅលើវិស័យភាពជាដៃគូរវាងរដ្ឋ និងឯកជន។ កិច្ចសហការនេះក៏នឹងជួយបណ្តុះបណ្តាល សមត្ថភាពរបស់សិស្សានុសិស្សយើងឱ្យកាន់តែប្រសើរឡើង ដើម្បីអាចឆ្លើយតប និងអាចបំពេញតម្រូវការសម្រាប់ ការវិនិយោគបរទេសនៅកម្ពុជា”។

គម្រោងនេះចាប់ដំណើរការរហូតដល់ខែសីហា ឆ្នាំ ២០២៧ មានរយៈពេលសរុប ៣៦ ខែ។ គម្រោងនេះនឹងធ្វើការសាកល្បងលើកំណែទម្រង់ការអប់រំបច្ចេកទេសនៅកម្ពុជា ដែលបំផុសគំនិតតាមរបៀបអឺរ៉ុប នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសចំនួនប្រាំ និងសាកលវិទ្យាល័យចំនួនពីរនៅក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលទាំងការ ជំរុញឱ្យមានការងារធ្វើ ការលើកកម្ពស់បរិយាបន្ន យេនឌ័រ និងការត្រៀមជំនាញរួចជាស្រេច ដើម្បីឆ្ពោះទៅរកនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច៕

សូមប្រុងប្រយ័ត្ន! ខណៈពេលនេះ អ្នកផ្ទុកមេរោគអេដស៏ជិត ៧ពាន់នាក់នៅតែបន្តរត់គេច និងមិនព្រមចូលខ្លួនមកព្យាបាលឡើយ

0

មួយរយៈចុងក្រោយនេះ ដោយសង្កេតឃើញថាកំណើនអ្នកកើតមេរោគអេដស៏បាននឹងកំពុងកើនឡើងវិញយ៉ាងឆាប់រហ័សបំផុត។ បើតាមទិន្នន័យ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៤ នេះ អ្នកផ្ទុកមេរោគអេដស៏សរុបក្នុងប្រទេសកម្ពុជាមានចំនួនរហូតដល់ជិត ៧០,០០០នាក់ ក្នុងនោះអ្នកជំងឺ ៧០០០ នាក់ នូវតែបន្តរត់គេច និងមិនព្រមចូលខ្លួនមកទទួលយកសេវាព្យាបាលឲ្យបានត្រឹមត្រូវពីខាងមន្ទីរពេទ្យឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2d1TqB8ngBTeTKGWA2zlZmdbGd9MojZvN87BFjxhJydkcS-E9jOp8Fpya-RHTRO5RdiBAztF6UGUgdUExhgzpfJrPEEx5rWnsRDX2pdiWfG5cj0jC4BjtBkWEW6sLlmceJIlM7u6hKUdGhkvdAxBUU3qSdJUMLDQCZoqgkb8btYg9MrodtIvamn3Ge3Gw/s990/image_2024-12-09_15-41-57.png
យោងតាមសារលិខិតរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៤ បានគូសបញ្ជាក់ថា គិតចាប់ពីពេលអនុវត្តកម្មវិធីក្នុងត្រីមាសទី១ ឆ្នាំ ២០២២ រហូតដល់ដំណាច់ខែ កញ្ញា ២០២៤ មានអ្នកផ្ទុកមេរោគអេដស៏សកម្មកំពុងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៏ចំនួន ៤២ ២០២នាក់ ស្មើនឹង៦៧ភាគរយ នៃចំនួនអ្នកផ្ទុកសរុប ៦៩ ៤១៣នាក់ បានទទួលបណ្ណសមធម៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnzljZtqwTs3BOMc9hXofv1IZfMJcle-4VvA3Sg9_7DqpQ9JgppachKYWBPBzJlSleMsnXl73yI94H_I0FvXNIip_EBJS_tHsuw7lmCFobGGTA2KmfGaZE64033GEZVvLzhByIZ7SCTrJsikOvFizqJ8JaTJWmlJ1A7k75SfPKtHTitwrwaAELbbXdjO9q/s640/image_2024-12-09_15-41-57%20(2).png
សម្ដេចធិបតីបានបញ្ជាក់ទៀតថា យ៉ាងណាកម្ពុជាក៏នៅតែមានអ្នកផ្ទុកមេរោគអេដស៏មួយចំនួនទៀតមិនព្រមមកទទួលសេវាព្យាបាលពីក្រុមគ្រូពេទ្យ ហេតុនេះទាមទារឱ្យមានការចូលរួមស្វែងរកពីគ្រប់ភាគីពាក់ព័ន្ធ។ សម្ដេចបញ្ជាក់ថា៖« យើងទាំងអស់គ្នា ត្រូវខិតខំបន្ថែមទៀត ក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ចំនួនជិត៧ពាន់នាក់ ដែលមិនទាន់បានមកទទួលសេវាព្យាបាលនិងខិតខំបញ្ចៀសកុំឱ្យមានការបោះបង់ការព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៏ទាំងអស់គ្នា ដែលកំពុងទទួលសេវាព្យាបាលថែទាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4ezjpknqNPd39NpNwhdjQoPGXQL9hVWONz7ZRn71bJwq6la_NnAXwf50Vcp69zzGzS50aDqGC4rujyMR5A3AFKJuUJUh3AGng4E_enyJ16JnyXPM8ZxsTlvfN8FbOuJ25UNsHXK_bHMsSxXNGxjQZhDNXJSILy4Dskm_FcKu_MNJu3ePtAWtqOWOl-mVM/s750/image_2024-12-09_15-41-57%20(3).png

ជាចុងក្រោយ ក៏សូមបងប្អូនប្រជាពលរដ្ឋខ្មែរយើងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្លាំងមែនទែនចំពោះមេរោគអេដស៍ ហើយបើសិនជាមានករណីសង្ស័យគឺត្រូវតែប្រញាប់ទៅទទួលយកការព្យាបាលពីមន្ទីរពេទ្យភ្លាមៗ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqVy6UHLEZVujRJYU6lPBpt4iXDS8vUZcL7WVFaHgQn4X6OuMML3Kc_xfAkirGYsPX_wWJssfZW6RXfuI3Wa2vM316HrrgzRIyVuc0vF2xiGLZVT1LlTvqfbfhgx8kTbGmCoNmbqY37PJuQEvcCgoCyYa4mUjAe0oBN2SqSW9Oo15tMGaRo2V1MQK0n9DB/s1280/IMG_9272.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHE_1AoH5ukLdae22nXrp5gwDOvIz8cof4zzU5TLewA7arlozTEBgA4bzse9tcP6AsX2Qs7PuTYXa_kiTAFtGcmgMGZoarSIwStxGfPjQpHAeWTKTPtN3ufG5SSUAxBuN3U-Rj5fxDwiSRWUT5tQOdGALXNGha8ftdEjfeTLEd9UIYecObOb-tVyoyLde4/s1280/IMG_9273.JPG

ប្លែកម្យ៉ាងដែរ ! តើអាចនៅស្ងៀមដោយមិនកាន់ ឬប្រើប្រាស់ទូរស័ព្ទដៃឱ្យបានយូរបំផុតដើម្បីយកប្រាក់រង្វាន់ទេ?

0

ប្រទេសចិន ៖ ប្រទេសចិនបានជ្រើសរើសបេក្ខជនមកចូលរួមប្រកួតកម្មវិធីហាមប្រើប្រាស់ទូរស័ព្ទដៃរយៈពេល៨ម៉ោង និងហាមបង្ហាញអារម្មណ៍ធុញថប់ក្នុងអំឡុងពេលប្រកួត ។ អ្នកឈ្នះការប្រកួតនឹងទទួលបានប្រាក់រង្វាន់ចំនួន១ម៉ឺនយាន់ (ឬស្មើ១,៤០០ដុល្លារអាមេរិក) ដោយត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនរបស់គណៈកម្មការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSS0Xp7CW3-CdBzxF6ONxuYNS9Jt7O9WsiM6pli7R8SR5ayaR7O_R3uIwP1Gg_qu2IOHz48ySGjtyN36kLpVxdJ3hAMvo_PLRq0gUTUVCQN6OeWNK7JYfQUVCzx9esg7ahqI07ueELVzr_gwz8rMII8L2mlsG9QZ_V_snd071cPkyrP_xe3SdJOPdf7lRp/s768/image_2024-12-09_15-05-55.png

ការប្រកួតនេះរៀបចំឡើងក្នុងផ្សារទំនើបមួយកន្លែងនៅទីក្រុងឆុងឈីង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយមានបេក្ខជនចូលរួមចំនួន១០នាក់ ដែលគណៈកម្មការបានជ្រើសរើសពីក្នុងចំណោមបេក្ខជន១០០នាក់ ។ លក្ខខណ្ឌប្រកួត គឺបេក្ខជនត្រូវប្រគល់ទូរស័ព្ទរបស់ខ្លួនឱ្យគណៈកម្មការទុក និងហាមប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកផ្សេងៗ ដូចជា ៖ ថេបប្លេត និងលេបថប ។

បើមានហេតុការណ៍បន្ទាន់ បេក្ខជនអាចប្រើប្រាស់ទូរស័ព្ទដៃស៊េរីចាស់អាចហៅចេញតែប៉ុណ្ណោះ ដែលគណៈកម្មការប្រគល់ឱ្យដើម្បីទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ ។ បេក្ខជននឹងចំណាយពេល៨ម៉ោងនៅលើគ្រែ ហើយអាចងើបចេញពីគ្រែបានដើម្បីចូលបន្ទប់ទឹក ប៉ុន្តែការចូលបន្ទប់ទឹកម្តងបានតែ៥នាទីប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqwUTjHg03ThQ5Rk0xFIfPk9CWj25U9XgTKuV08_GIPaX8epX7jdO8FcUR6-UKQuYiBtV7SU04l8CRaGrhejJjWCpxppKiWE15Ot5RL0XgJccuJZY0WNZyP0_FNCv_2yOE9Iwxz0behzCTyrfRP9lfXu4ezs0DOI8hSiq6A2mkdYd18gR4JKWgg-Ys-UwW/s1024/image_2024-12-09_15-05-56%20(2).png

គណៈកម្មការនឹងផ្តល់ភេសជ្ជៈ និងម្ហូបអាហារឱ្យបេក្ខជនបរិភោគនៅលើគ្រែ ដោយពុំអនុញ្ញាតឱ្យពួកគេសម្រាកលក់ ឬបង្ហាញអារម្មណ៍ធុញថប់ឡើយ ។ បេក្ខជនម្នាក់ៗត្រូវពាក់ក្រវ៉ាត់នៅកដៃ ដើម្បីតាមដានពីកម្រិតការធុញថប់ ហើយពេលប្រកួតបេក្ខជនខ្លះបានចំណាយពេលអានសៀវភៅ ឬសម្រាកដោយការបិទភ្នែក ប៉ុន្តែពុំដេកលក់ពិតប្រាកដ ពីព្រោះខុសច្បាប់ការប្រកួត ។

នៅទីបំផុត ក្រោយពីគណៈកម្មការត្រួតពិនិត្យរួចហើយ គឺជ័យជម្នះបានទៅលើនារីម្នាក់ឈ្មោះ «តង» ដែលទទួលបានពិន្ទុចំនួន៨៨.៩៩ពិន្ទុ ខណៈពិន្ទុពេញស្មើ១០០ ។ គណៈកម្មការប្រាប់ថា នាងបានចំណាយពេលនៅលើគ្រែយូរបំផុត ពុំបានសម្រាកលក់ទេ នាងមានអារម្មណ៍ធុញថប់តិចបំផុត ហើយគណៈកម្មការបានប្រគល់ទៅឱ្យនាង ចំនួន១ម៉ឺនយាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0W-YEzg4PmDCABhXZppqsALRwo_YAv_r4zOk92knc5AeVr05M0Bws1tJy6GTxG4VAsdpgmVreiwF_vMOQRk_AIQsWdBR-gw21MaNbxK3PEXBZPgCvymUIkZXDUA049tap2MAx2aqGCJV4yLf9RE-xrgicUGuMNyyV57njz0tZoUS3lVv58H23RkeBG4qg/s1200/image_2024-12-09_15-05-55%20(2).png

អ្នកនាង តង ជាអ្នកគ្រប់គ្រងផ្នែកលក់ក្នុងក្រុមហ៊ុនហិរញ្ញវត្ថុនិយាយថា នៅពេលទំនេរពីការងារ នាងតែងតែបង្រៀនកូនឱ្យអានសៀវភៅនៅផ្ទះ ហើយនាងស្ទើរតែគ្មានពេលវេលាលេងទូរស័ព្ទដៃទេ ។

តាមទិន្នន័យបញ្ជាក់ថា បច្ចុប្បន្ន មនុស្សភាគច្រើនពុំអាចនៅឆ្ងាយពីទូរស័ព្ទដៃលើសពី១៥នាទីទេ មានន័យថា ពួកគេបានញៀននឹងការប្រើប្រាស់ទូរស័ព្ទយ៉ាងខ្លាំង ។ ហេតុនេះ ទើបផ្សារទំនើបនៅចិនរៀបចំកម្មវិធីប្រកួតនេះ ដោយពុំអនុញ្ញាតឱ្យបេក្ខជនប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ហើយបើអ្នកណាធុញថប់ គឺខ្សែក្រវ៉ាត់លើដៃដែលគណៈកម្មការពាក់ឱ្យ នឹងជូនដំណឹងភ្លាមៗ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg89KvXlTotItgCrx50ELQBbIG8ubY_lG_RgY5KwBhw175SnkzzXaCaLEVMZKJyWmvw2KL8NOlsNU_mKFnD7OVoJ32WLBz0-0b9u90vDK1OWkAoHOo7MpWe5iNkfobMrbXx6lnX-AdWk9Ab64AW71dAgwXcpiqYyDSPJD6ZNQSgQO4sxFvhUlb7Qo3FNF3y/s549/image_2024-12-09_15-05-56.png

រដ្ឋាភិបាល ពិចាណាររៀបចំច្បាប់ កំណត់អាយុអ្នកទិញគ្រឿងស្រវឹង

0

ថ្លៃងក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការរៀបចំច្បាប់អំពីការកំណត់អាយុអ្នកទិញគ្រឿងស្រវឹង។

ការរៀបចំច្បាប់នេះ ដើម្បីកំណត់ថា៖”អ្នកដែលអាចទិញគ្រឿងស្រវឹងបាន ត្រូវមានអាយុចាប់ពីប៉ុន្មានឆ្នាំឡើងទៅ” ហើយ”អ្នកមានអាយុប៉ុន្មាន ដែលមិនអាចទិញគ្រឿងស្រវឹងបាន”។

ដើមឡើយច្បាប់នេះ ធ្លាប់ត្រូវបានក្រសួងសុខាភិបាល ធ្វើសេចក្តីព្រាងច្បាប់តាំងពីឆ្នាំ២០១៥ ដោយកំណត់អាយុស្របច្បាប់ដល់ពលរដ្ឋខ្មែរ អាចទទួលទានគ្រឿងស្រវឹងបានគឺពីអាយុ២១ឆ្នាំឡើងទៅ តែគិតមកទល់ពេលនេះអស់រយៈពេល៩ឆ្នាំ ច្បាប់នេះនៅមិនទាន់ទទួលបានការអនុម័តពីសភាជាតិនៅឡើយនោះទេ។

នៅក្នុងសេចក្ដីព្រាងច្បាប់នោះ ក្រសួងក្រសួងសុខាភិបាល បានស្នើ៣ចំណុចសំខាន់៖

១. ហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទដល់ជនមានអាយុក្រោម ២១ឆ្នាំ និងជនដែលកំពុងស្រវឹង
២. ហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទពីម៉ោង ១២យប់ ដល់ ៦ព្រឹក
៣. ហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមសួនច្បារសាធារណៈ

គួរបញ្ជាក់ថា នៅកម្ពុជា ស្ទើរតែគ្មានច្បាប់គ្រប់គ្រងផ្ទាល់លើការទិញ និងការប្រើប្រាស់គ្រឿងស្រវឹង ឬធ្វើនិយ័តកម្មលើឧស្សាហកម្មគ្រឿងស្រវឹងនិងទីផ្សារលក់រាយទេ៕

 

 

ចុងខែនេះ! តុលាការ នឹងប្រកាស​សាលក្រម​ជា​ផ្លូវការ​ផ្តន្ទាទោសអតីត​ឧកញ៉ាស្រី ស៊ី​ណា

0

សំណុំរឿងអតីតឧកញ៉ាស្រី ស៊ីណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចកំណត់យកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ជាថ្ងៃប្រកាសសាលក្រមជាផ្លូវការផ្តន្ទាទោសលើជនជាប់ចោទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaLSiFY_NegIOPpg_SiHJqnE1YNRhDzLPnJr4xwrMpKqyEakDgaIbmsaQcMqrUxIb4NAwJ3dZI2fgJJ0TKWgbXCoqlBahXEzgYHZTg6dcQkwcUfJeB10jOqjzXDuyDetunxDUGZDMCU6DheX7PJudWZ0Oi-p_7sbf73G2nxzHgfmPGysGm5XLDze3O6-pf/s1280/image_2024-11-13_10-43-31.png
អតីតឧកញ៉ារូបនេះ ត្រូវបានតុលាការចោទចំនួន៣ករណីក្នុងនោះរួមាន៖
• បទឃាតកម្ម
• ប៉ុនប៉ងឃាតកម្ម
• និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDuOCKS740UXPNdKYOH2oSxAXPmlLxTajl0bH0mwq-h8zXe5wSzQI2c5J13qnEXh5hbuT7th4saP7CRqNvu_7_JcqcCBBDO2VYzq5iMkt6306WIvaEpYAiIITtr2K7oW7EdQ8H_YnsdzmfykhCrlcCPbw65ZHjYLhyphenhyphenzFORnBaHcqjlYhVK2mLBwaOFx1B7/s1280/image_2024-11-13_10-43-31%20(2).png
ដោយឡែកចំពោះ សំណុំរឿងរដ្ឋប្បវេណីដែលតុលាការចេញដីការក្សាការពាររឹបអូសទ្រព្យសម្បត្តិចលនវត្ថុ និងអចលនវត្ថុរបស់ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា តបតាមសំណើរបស់ក្រុមគ្រួសារជនរងគ្រោះ និងសំណុំរឿងនៃការប្តឹងតវ៉ារបស់តតិយជនដែលមានឈ្មោះស្រី សុធីតាលើការសម្រេចរបស់តុលាការពាក់ព័ន្ធនឹងការចេញដីការឹបអូសទ្រព្យសម្បត្តិជាបណ្តោះអាសន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHlX4tVYMGyFr7NO-cvxGJHl-g7cH79z27f26D7-ppJ4LNH2ZkH-q9Qdx3hyphenhyphenAs1DBppiGIwmQXaBy40OZDGfalAQRVrYG65Kel6781LrnbsdFA_LsIYI2_aJE8-SMA8Gm7RyTqPW75rRGq0l65psf67PxVznTcusHYbXu_iT_pEbgyEozhSqzKgJHJyFs/s1440/448349615_793242046232175_3087262873351386474_n.jpgគួររំលឹកថា នៅរសៀលម៉ោង ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីខ្មាន់កាំភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងបុរី ប៉េងហួតបឹងស្នោរ ដែលបណ្តាលឱ្យគូរស្នេហ៍មួយ បាត់បង់ជីវិត៕

លាក់ទុកច្រើនឆ្នាំ Rosé ទើបទម្លាយពីការបែកបាក់អតីតគូស្នេហ៍ឡើងច្រៀងទាំងកំពុងខូចចិត្ត

0

Rosé សមាជិកក្រុម BLACKPINK បានទាក់ទាញការចាប់អារម្មណ៍ជាពិសេសនៅពេលចែករំលែកអំពីការប្រឈមមុខនឹងការឈឺចាប់នៃការខូចចិត្តក្នុងទំនាក់ទំនងស្នេហាអំឡុងពេលកំពុងដំណើរការប្រគំតន្ត្រីជាមួយ BLACKPINK ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw0aepucWKlDGbneE3jrdPiaFo95f6oFU4cibneH2EfRlJ5uwGKDSUvNjVhTZ2hyXpgan-_xOGoXbpJYGYGvZSQNLgl0WLK274xjOqW3Au4TOTCDCeQxqkeg3TEU3HIzMxgcC4NC153fMWCzYS0JIQZfJeOVwVaUT1dz5uCopFRP0dgkgYQNTY-JntmHlg/s1200/image_2024-12-06_13-11-33%20(2).png

ក្នុងនាមជាតារាស្រីលំដាប់ជួរមុខម្នាក់នាពេលបច្ចុប្បន្ននេះ ក្រៅពីអាជីពជោគជ័យរបស់នាង ជីវិតស្នេហា និងបញ្ហាផ្ទាល់ខ្លួនរបស់ Rosé តែងតែទទួលបានការចាប់អារម្មណ៍ និងចង់ដឹងចង់ឃើញយ៉ាងខ្លាំងពីទស្សនិកជន។ ទោះជាយ៉ាងណាក៏ដោយដូចសមាជិកដទៃទៀតនៃ BLACKPINK ដែរ Rosé គឺមានភាពសម្ងាត់បំផុត ហើយមិនដែលនិយាយជាសាធារណៈអំពីជីវិតស្នេហារបស់នាងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgSDdWU3PrBv0dM_1YFsr3bhvynKTiHJefuNmGHnPidMRAnPTZNs7rjSTaw1dtPN7GyC6-xXxcNxU1bGQ4W0S3TS3QMb1oxQ5UgSLp5lOaxbApYYHuVQoIt9rV2u8o2rtfLaB9l_3mQRBPbR0pnrownq69rymMp76_kpTU8DUmCbIjI4Wf8x9cGObdDl1J/s1080/image_2024-12-09_13-20-01%20(2).png
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Apple Music Rosé បានចែករំលែកអំពីរបៀបដែលនាងប្រឈមមុខនឹងការឈឺចាប់នៃការខូចចិត្ត និងបញ្ហាទំនាក់ទំនងខណៈពេលដែលក្រុមកំពុងធ្វើដំណើរទេសចរណ៍ប្រគំតន្រ្តី។ នាងបានចែករំលែកថា នៅពេលដែលមើលទៅរូបថត ឬអនុស្សាវរីយ៍ក្នុងដំណើរកម្សាន្តនោះ នាងនឹងនឹកឃើញភ្លាមៗនូវអ្វីដែលបានកើតឡើងនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់នាង។ ពិសេសជាងនេះទៅទៀត Rosé បានគិតពីបញ្ហាក្នុងទំនាក់ទំនងស្នេហារបស់នាងនៅពេលនោះ។ Rosé បានរៀបរាប់ថា Idol តែងតែមើលទៅអស្ចារ្យនៅលើឆាក ប៉ុន្តែទស្សនិកជននឹងមិនដឹងថាមានអ្វីកើតឡើងនៅពីក្រោយឆាកនោះទេ។
Rosé បានរម្លឹកថាដំណើរកម្សាន្តនោះនាងមានជម្លោះដ៏ធំបំផុតជាមួយអតីតរបស់នាង តែនាងមើលទៅនៅតែអស្ចារ្យ ស្អាត ទោះបីជានាងកំពុងខូចចិត្ត វេទនាប៉ុណ្ណាក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXInoFyiah9ENsbHPbtfkuKtx4kRjSxkAIEDTrlPoSYKzkb_5uCw1bUBVjzUHrTxmnzekHS03FY-x3FHD2GkM62CJDS9CSDKeQ-Hveac-YhG0gyK41yvqKyTFd7vXhnMeFCgDfll-22s3y-XzZAkmP4IODhLfApyhR7AC8GbeCrVbwK9Jl52M9BU_O8a_M/s1080/image_2024-12-09_13-20-01%20(3).png
ការចែករំលែករបស់ Rosé បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិត មានការសង្ស័យថា តើនរណាជាអ្នកដែលធ្វើឱ្យនាងឈឺចាប់ពេលកំពុងប្រគំតន្ត្រី? មនុស្សជាច្រើនក៏បានចែករំលែកភ្លាមៗនៅពេលដែល Rosé ស្រក់ទឹកភ្នែកក្នុងកម្មវិធី BLACKPINK Arena Tour 2018 ។ នាពេលនោះនាងបានសម្តែងបទចម្រៀង Let It Be – You & I – Only Look At Me ហើយ Rosé ស្រក់ទឹកភ្នែក ធ្វើឱ្យនាងផ្អាកមួយសន្ទុះដោយសារមិនអាចបន្តច្រៀងបាន។ នៅពេលនេះ អ្នកគាំទ្រគិតថា Rosé យំចេញពីអារម្មណ៍ពេលឮអ្នកគាំទ្រហៅឈ្មោះនាងឬក៏ដាក់មនោសញ្ចេតនាតាមបទចម្រៀង។ យ៉ាងណាមិញ មកទល់នឹងពេលនេះទើបអ្នកគាំទ្រដឹងថា នោះជាពេលដែល Rosé ស្រក់ទឹកភ្នែក ដោយសារតែឈ្លោះគ្នាខ្លាំងជាមួយអតីតគូស្នេហ៍សោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg04YSF6p3sruxJC6gRwC7rYZRBBAuJbIgO5wNFCptopHDlmQfSdG7zSG5_bo-JdxvA8OHvlD7Tbw1IqJSzCrM5-IUjQZlAZhpmnUhieL-1Fk5Jv98oIUs4JUH4jbN2pAU1WIU0r0NMtwWaOVf1TBSlojgNNk3gYG4J0SO3mbQ_HiH79Jar5LCw3quYF1Zg/s1024/image_2024-12-09_13-20-01.png

Rosé បានជាប់ពាក់ព័ន្ធក្នុងពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយសិល្បករ និងមនុស្សក្នុងឧស្សាហកម្មកម្សាន្តជាច្រើនដូចជា តារាសម្តែង Kang Dong Won នាយកតន្ត្រីសកលរបស់ Spotify លោក Jeremy Erlich, Cha Eun Woo និង Jungkook សមាជិក BTS ៕

ផន ស្រីពី ទទួលបាន TOP22 ខណៈ ជា ឧត្តមហ្វីឌែល ទទួលបានតំណែងមួយនេះ

0

ផន ស្រីពី Miss Intercontinental Cambodia 2024 ទទួលបានចំណាត់ថ្នាក់ TOP22 នៅក្នុងការប្រកួតដោយបានបើកទ្វារកម្ពុជាចូលTOPលើកដំបូង។ ងាកទៅកាន់ប្រកួត Mister Friendship International 2024 វិញដែលមាន ជា ឧត្តមហ្វីឌែល ជាអ្នកតំណាងមិនជាប់ទៅកាន់វគ្គកណ្តាលផ្តាច់ព្រ័ត្រនោះទេ ប៉ុន្តែទទួលបានតំណែង Mister Friendship Asia 2024។ បវរកញ្ញានិងបុរសឯកទាំងពីររូបនេះបានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja3U8cxABxKlxE2EptFQIib4RvPoRkP8_AOtwC7V0SV6hM0D2deRHWt6pSJA3nlGaTlnJocZ_pV7bbjFvwLt1JONtCog2DZregYQCyHP68AvkrItU5q5tcTVBtje2lbmUQDizdfa0BCukpwU3wHgnUsWoirpJZKngkcW5rSIcf2AmX1n_XbVZlRaBCMVEl/s2048/image_2024-12-09_09-15-55.png

ទីបំផុតបន្ទាប់ពីការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងនៅលើទឹកដីអេហ្ស៊ីប ក្នុងកម្មវិធី Miss Intercontinental 2024 នៅរាត្រីផ្តាច់ព្រ័ត្រថ្ងៃទី៦ ធ្នូ (ម៉ោងក្នុងតំបន់) ផន ស្រីពី ធ្វើឱ្យកម្ពុជាបានជាប់នៅក្នុងចំណាត់ថ្នាក់ TOP22។ ទោះបីជា ផន ស្រីពី មិនអាចឱ្យកម្ពុជាចូលTOPជ្រៅបានប៉ុន្តែនាងបានប្រឹងប្រែងអស់ពីទំហំចិត្តទោះបីជាមិនសូវទទួលបានការគាំទ្រពីប្រជាជនក្នុងស្រុកក៏ដោយ។ ម្ចាស់ជ័យលាភីក្នុងការប្រកួតគឺបានទៅលើបវរកញ្ញាមកពី ព័រតូរីកូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTbGpS1zopULu9o1nosYlAKUUtvf-kL_i0GfoYHespiMmlzKqm8sa1-uMGhVAjkveSLWbGFbk9ESCjNgdi6Mv4xtGi6mMSEYgEfpC142OHpafMPz6pXM8sDWz2JGKqf3GdYIguxYg2c-8cuzpQe-Qx4IJUEtGUA8gYhlwqoTuWARpkP_bPtbRbd0C6nq9C/s2048/image_2024-12-09_09-15-56.png

យ៉ាងណាមិញ លទ្ធផលនេះក៏ជំរុញឱ្យកម្ពុជាចូលTOPលើកដំបូងនៅក្នុងកម្មវិធី Intercontinental 2024 បន្ទាប់ពីអ្នកតំណាងមុនដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលធ្លាប់មាន Title Miss Intercontinental Cambodia 2021 ប៉ុន្តែត្រូវអវត្តមាននៅក្នុងការតំណាងប្រទេសដោយសារតែមានបញ្ហា Visa។ ចំណែកក្នុងឆ្នាំ២០២២ ដែលមានអ្នកតំណាង ស៊ីម ច័ន្ទស្រីមុំ មិនអាចជាប់ TOP និងឆ្នាំ២០២៣ គ្មានអ្នកតំណាង។ ការប្រឹងប្រែងរបស់ ផន ស្រីពី ក៏ទទួលបានការឧបត្តម្ភលើកទឹកចិត្តពីម្ចាស់ហាងពេជ្រមួយកន្លែងឧបត្ថម្ភទឹកប្រាក់ចំនួន១៥០០ដុល្លារផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdVJ91EAObbI8zdZ-zZizWNefQhQHPMvgr_7Ya0UMnUVKbFfBHYtJN8hqfsm_nw2JP_JlOSOpxFBVaRTGCEJVE3WCKOdbcxMAv9TXsltNGxEOk-No8DAYi8b-3f1voPNGJsoJN4mHPJ4RG76I4APMtvtatdocsQROZPVA00lEPK_5SLbI-CfiE3R796l9z/s1440/image_2024-12-09_09-16-00.png

ងាកមកកាន់ការប្រកួត Mister Friendship International 2024 នៅតៃវ៉ាន់ វិញក៏រកឃើញម្ចាស់ជ័យលាភីនៅក្នុងការប្រកួតហើយដែរនារាត្រីថ្ងៃទី៨ ខែធ្នូនេះ ខណៈ ជា ឧត្តមហ្វីឌែល ជាអ្នកតំណាងកម្ពុជានៅក្នុងការប្រកួត។ យ៉ាងណាមិញគួរឱ្យសោកស្តាយសម្រាប់កម្ពុជាឆ្នាំនេះដែលមិនអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងការប្រកួតឡើងដោយម្ចាស់ជ័យលាភីគឺបានទៅលើបុរសឯកតៃវ៉ាន់។ ដ្បិតថាមិនអាចឱ្យកម្ពុជាចូលTOPទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពិតមែនប៉ុន្តែរូបលោកទទួលបានតំណែងជា Mister Friendship Asia ។ គួរឱ្យដឹងថា កាលពីឆ្នាំ២០២៣ លាវ វេងហួរ បានយកឈ្នះនៅក្នុងការប្រកួតនេះនៅលើទឹកដីប្រទេសថៃក្លាយជា Mister Friendship International 2023។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYWXn1nULXvi6R6bhRoQOUWZBPSKug8uLDrUybWObD0zGRDMeCvx9g2B6WEml9BrBya2yjIHp1PQ5wwhTXmNE6IJgL14_9G8Ey9hhiHP6ijIToSdFBz_EO1eFI2vN0bCh5PXQ-U6ADIJhyphenhyphenfy8m6yLgR0mf841ADvmI82oPpl0fMXSYopTkIpkGMcG8YgjX/s1440/image_2024-12-09_09-16-02.png

ជា ឧត្តមហ្វីឌែល បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍នៅពេលជ្រើសរើសមត្ថភាពការផ្លុំខ្លុយនៅក្នុងការប្រកួតដែលកម្រនឹងមានបេក្ខភាពជ្រើសរើសយកឧបករណ៍នេះទៅប្រកួតណាស់ តែយ៉ាងណា Mister Friendship Cambodia 2024 បានប្រឹងប្រែងអស់ពីសមត្ថភាពហើយក្នុងការប្រកួតប្រជែងនៅលើឆាកអន្តរជាតិនេះ៕

ត្រៀមខ្លួនហើយឬនៅ? ខែចុងក្រោយនៃឆ្នាំ២០២៤ ព្រឹត្តិការណ៍ធំៗចំនួន ៣ នឹងលេចឡើងនៅលើទឹកដីអច្ឆរិយៈខេត្តសៀមរាប

0

ខេត្តសៀមរាប ទឹកដីអច្ឆរិយៈនៃប្រទេសកម្ពុជា និងជាខេត្តបុរាណមួយសម្បូរទៅដោយវប្បធម៌អរិយធម៌ដ៏រុងរឿងថ្កើនថ្កើន។ នាខែចុងក្រោយនៃឆ្នាំ ២០២៤នេះ ខេត្តសៀមរាបមានរៀបចំព្រឹត្តិការណ៍ធំៗចំនួន ៣ ដែលភ្ញៀវទេសចរគ្រប់ៗរូបអាចអញ្ជើញមកចូលរួមទស្សនាធានាថាមិនខកបំណងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1RhsT63PwfFmTw2gIy8WXfwBoEgk3qW6sbqZe_WBXFbitgcmb0GEDQeGCXehnOIsInm1fVHRmkQke3ntH1ZPADSt6tI8o6zrMp4JpUEwbFG65242gSJMK3ZV_EZqZwto4t6hfAAJtuq8kkZ4mtB8c2JLLxUDOu7UaJMlVeoU1iSOhTyFxHWW3JLZzZVRk/s2048/image_2024-12-09_13-12-52%20(3).png

ព្រឹត្តិការណ៍ធំទី១ គឺ បុណ្យរំលឹកគុណអង្គរ ដែលនឹងប្រារព្ធទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទីតាំងនៅមុខទីលានជល់ដំរី។ គោលបំណងសំខាន់បំផុតក្នុងការរៀបចំពិធីនេះគឺដើម្បីសម្តែងនូវការដឹងគុណ ចំពោះបុព្វការីជន គ្រប់ជំនាន់ ដែលបានខិតខំបូជាកម្លាំងកាយចិត្ត ក្នុងការងារថែរក្សាអង្គរតាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ន។ សូមជម្រាបថា ថ្ងៃទី១៤ ខែធ្នូឆ្នាំនេះដែរ ក៏ជាគម្រប់ខួប៣២ឆ្នាំ នៃការដាក់ប្រាសាទអង្គរវត្តចូលក្នុង បញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ (១៤ ធ្នូ ១៩៩២ -១៤ ធ្នូ ២០២៤)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6aFh92CDuFzV8nAAPX5DThCmXlChjwU45SsusEQW9R5Nu8TzirvxtF_mKAs25WG6fIvfTwLX5NMt-ExgogkoApKYmD44PWFD8Br9CnvGfJGvHgXvheDPLE0hKglTaeB27Jky-IxM4qRrKXKOekXV_p87YM_Nso-uyicbJZB-KZ_uDD6qc_h3U7h8VJnSK/s1280/image_2024-12-09_13-12-51.png

ទី ២ គឺព្រឹត្តិការណ៍បង្ហោះខ្លែងឯក ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែធ្នូ នៅឯអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)។ ពិធីនេះគឺរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងឈ្វេងយល់ពីប្រវត្តិខ្លែងឯក ដែលជាកេរមរតកដូនតាខ្មែរយើងតំាងពីបុរាណកាល ដើម្បីឲ្យយុវជនជំនាន់ក្រោយ រួមទាំងភ្ញៀវទេសចរបរទេសបានស្គាល់កាន់ច្បាស់។ ព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីការដង្ហែក្បួនខ្លែងឯក ខ្លែងសេរី និងតុក្កាតាយក្ស ព្រមទាំងនៅ ពេលរាត្រីមានការសម្ដែងសិល្បៈ ល្ខោនបាសាក់ និងការតាំងពិពណ៍ការបង្ហាញពីរបៀបធ្វើខ្លែងឯកថែមទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4P1whs6mrevwEQhzgDUQiK03JT8m1T-SkHw8sUZH_Hn2sUA_L3kjI-N884V5pBYfYWj-QbdDRAnc9fHl3xpXNQnACuNrWncj6uNkD95OhHA09_IScJ5tzjBVnys0_nl5fJMFielcJjGZnIwT97-hKT8yujD5-DMAXgwoMeGM6_fL3YnT5cihSXUB7oMJf/s1280/image_2024-12-09_13-12-52.png
ទី ៣ បុណ្យឆ្លងឆ្នាំសកល នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដែលនឹងរៀបចំកម្មវិធីក្នុងក្រុងសៀមរាប។ ដំណាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី នាមកនូវសិរីសួស្តី និងកាន់តែចម្រុងចម្រើន ភ្ញៀវទេសចរក៏អាចអញ្ជើញមកទស្សនាកម្សាន្តនៅក្នុងខេត្តសៀមរាបបាន ធានាថានឹងទទួលបាននូវអនុស្សាវរីយដែលមិនអាចបំភ្លេចបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7liEjo0NITrgETOCY5TQaohiDtaZKTa7gDzLRGW9ggD8yT5N0zyXEt5dAF0YJva-qH-BO16o1Y6-Ytr8f1m1cstPdXbbXDGtNtDWFOiRYkeod0ddPxelFUvS7tlbimD6mhXI1oKONlcACtWmupnMysRrT_iB6G740_e2Hs8_vSwykjdvknZu5DqWNMmVK/s960/image_2024-12-09_13-12-52%20(2).png

មានការចាប់អារម្មណ៍! តាសាន់តាក្លូសនិងម៉ូតូកង់បី Christmas ហាក់អង្រួនបេះដូងភ្ញៀវទេសចរ នៅខេត្តសៀមរាប

0

នៅឯខេត្តសៀមរាប ម៉ូតូកង់បីតម្រៀបគ្នាជាជួរៗ ដែលតុបតែងលម្អទៅដោយដើម Christmas ,ភ្លើងពណ៌ស្រស់ស្អាត ក៏ដូចជាមានការស្លៀកពាក់តែងតួជាតាណូអែលផងនោះ កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG1TANE8bZvru5S3f4SyuD-fFZFMdxF4-EmCSA2ECY3G-ulKHHcQZ7ON8UQIrIHC8n2hOzFcx2cynP01BPdXwNO1FqJYfgsEaF4a3yhZuUJ-BSAmu6zKlTphDpVO8Lz3ssKsarh5b3t2LaW8JU09UasGOJvBhL-2mvbFq-e5Ztwh-J9a0rOm0YFHkeYp_O/s695/Screenshot%202024-12-09%20113257.png

បុណ្យណូអែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយសង្កេតឃើញថា ទីតាំងនានាបាននឹងកំពុងរៀបចំតុបតែងលម្អដោយភ្លើងចម្រុះពណ៌ វត្ថុពណ៌ក្រហមៗ ក៏ដូចជាដើម Christmas ជាដើម។ បើក្រឡេកទៅខេត្តសៀមរាបវិញក៏បានរៀបចំដូចគ្នាដែរ ដោយហេតុថាខេត្តសៀមរាប គឺជាខេត្តមួយសម្បូរទៅដោយភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាកម្សាន្តមិនដែលដាច់នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKe0kLpZNvJPVjAABq90I1zjP_V33AvaokamhQrIHRWw10K_82Eq9fUa9wQpmX-QwHNbIOO7yGUv_3jhjB0mf0bMTVoviVvsSmcXlvoSKW0PAsshcAa-NNtW4vVUhv9LW4q3tx8ktHWTO2g7Eyo8uRuFAfNyuFDqw5pAuaCeohJn5nztBWc2mIoHBouuoe/s711/Screenshot%202024-12-09%20113317.png

ថ្មីៗនេះ យោងតាមការបង្ហោះចែកចាយជាច្រើននៅលើបណ្តាញសង្គមបានបង្ហាញឲ្យឃើញពីទិដ្ឋភាពខ្លះៗក្នុងខេត្តសៀមរាប នៅក្នុងអំឡុងរដូវកាលបុណ្យណូអែលនេះ ស្របពេលដែលមហាជនផ្ទុះការសរសើរទៅលើការច្នៃប្រឌិតម៉ូតូកង់បី Christmas ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCuKVWbxyO1ki8RR6TvZmnb3us73iD2UBPk4q2yrIJKNDei_pMzqbEniEvBSW8O_ymFxP8Vdffe7a3CHRxr5PxKp88ojSe8hDpFyyob-dCxxJirqLQlviJjsYxh4EpIMQt7bzR9IJZR9P1v5B6evaZhOwjUULipEhz8TiqciH41aSVih1HhsZJ3xKZpCLZ/s744/Screenshot%202024-12-09%20113336.png

កង់បីនីមួយៗបានរៀបចំតុបតែលម្អយ៉ាងទាក់ភ្នែក មានភ្លើងភ្លឺភ្លេតចម្រុះពណ៌ តាំងបង្ហាញវត្ថុអនុស្សាវរីយពណ៌ក្រហមៗជាដើម ក៏ដូចជាមានការតែងតួជាតាសាន់តាក្លូសថែមទៀតផង។ ដោយសង្កេតឃើញថា ភ្ញៀវទេសចរគ្រប់ៗរូបពោរពេញដោយស្នាមញញឹមនៅលើម៉ូតូកង់បី ហាក់ទទួលបានអារម្មណ៍ប្លែកមួយបែបទៀត។ ដូច្នេះហើយ តាមរយៈការច្នៃប្រឌិតឲ្យស្របតាមរដូវកាល បានធ្វើឲ្យខេត្តបុរាណមួយនេះកាន់តែមានភាពរស់រវើក និងទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងឡើងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUMw118gfKj1EOweOEBCsXnGzKjeBISvSuYqBF6R5yubKIHoDfYcCtRD2n66sSnfktxvZmM-f5DvJetT5nHheJpiaTzcqxt2pY3W2NhlUiOWqgWyBC8aToU-2EaMLT_kp9E30zRJO-sfwQl2mKv3UazbaToZ8Ce-lY9om3siIKKHZEOU5wa9dEsZPYhU2R/s745/Screenshot%202024-12-09%20113407.png

ពលរដ្ឋអាល្លឺម៉ង់ទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅត្រីមាសទី៣ ឆ្នាំ២០២៤

0

ប្រទេសអាល្លឺម៉ង់ ៖ យោងតាមទិន្នន័យស្តីពីប្រាក់ឈ្នួលនៅអាល្លឺម៉ង់របស់ធនាគារកណ្តាល Bundesbank បង្ហាញថា នៅត្រីមាសទី៣ ឆ្នាំ២០២៤ (ចាប់ពីខែមេសា ដល់ខែមិថុនា) ពលរដ្ឋអាល្លឺម៉ង់ទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ បើទោះជាសេដ្ឋកិច្ចអាល្លឺម៉ង់នៅតែជាប់គាំងក្នុងវិបត្តិក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOadoiC_Ne8qMkiVJ0dkahTUDz9A2wM-kUaQj39vQkywJGhmWCXIwVzjz7rmgXAW0DeMgSzBL-bVEoD0C8vza4AlOTiEdJmfNN0WFVna8zd_qfjZ8XT4XgQfiJ6PP2s5u6sNCCn5m5IMwnFogkk4qqPSmxGpivgDiFavDX8B44cH4Nst-LWhCdYhMz1J3P/s2000/image_2024-12-09_11-02-33.png

ក្រោយពីភាគីជាច្រើនពិភាក្សាគ្នា និងធ្វើកិច្ចព្រមព្រៀងផ្សេងៗអំពីការដំឡើងប្រាក់ឈ្នួល វាធ្វើឱ្យប្រាក់ឈ្នួលនៅអាល្លឺម៉ង់ កើនឡើង៨.៨% នៅត្រីមាសទី៣ ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ នេះជាកំណើនប្រាក់ឈ្នួលយ៉ាងឆាប់រហ័សបំផុត បើគិតចាប់ពីឆ្នាំ១៩៩៣ មក ប៉ុន្តែរបាយការណ៍ធនាគារ Bundesbank បញ្ជាក់ថា កំណើនប្រាក់ឈ្នួលទំនងជាមិនមានរយៈពេលយូរទេ ហើយវានឹងប្រែប្រួលនាពេលខាងមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt6Rvjf2W9ai-gZz5HxnOu_-ez8qBybRoR73g_l8fiaHGldcGiEehgpX_vafrtLoH-vpDDXwqVPB_mW2jjIsA_C0cMK29qrRwbWKqRWmGmWPElKHm4EUwnRSMJjcRjO95qRxxU9JsVpRIJH9rN8vhyjP0OAOVWVmDbfXJ1FT7CeUkvejcwU2OuehNKOANj/s749/image_2024-12-09_11-02-34%20(3).png
អ្នកវិភាគលើកឡើងថា មូលហេតុធ្វើឱ្យប្រាក់ឈ្នួលរបស់ពលរដ្ឋអាល្លឺម៉ង់កើនឡើងយ៉ាងឆាប់រហ័សនេះ គឺមួយផ្នែកបណ្តាលមកពីដំណើរការក្នុងរោងចក្រឧស្សាហកម្មនានាល្អប្រសើរ ។ ប៉ុន្តែនាយកក្រុមហ៊ុនមួយចំនួនបានបង្ហាញក្តីបារម្ភពាក់ព័ន្ធនឹងការបង្កើនការផលិតទំនិញក្នុងផ្នែកឧស្សាហកម្ម នាពេលបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ4tc-oTRi7H8aKGPgq9sbmsSARkCISpkUf86TVPn7ussoHii36MTHXlAJTVnWzvPRyOumZef83KstzO1eDFWcEhIMKknjU_aT3O1LpPPTnD2ccHOrnwdPBxe6bw4tuPDFMIetzRjh1ZHTsXsEbg-FP2t0kEFxQQVFf7NmGg1clAhxFmY3ylHZccQ3janh/s767/image_2024-12-09_11-02-34.png

កត្តាជំរុញសេដ្ឋកិច្ចធំបំផុតរបស់អាល្លឺម៉ង់នាពេលបន្ទាប់អាចនឹងធ្លាក់ចុះ ក្រោយពីប្រាក់ឈ្នួលបានកើនឡើងខ្ពស់បំផុត នៅត្រីមាសទី៣ ឆ្នាំ២០២៤ ។ ជាមួយគ្នានេះ អតិផរណាអាចកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ហើយអាល្លឺម៉ង់នឹងមានវិបត្តិសេដ្ឋកិច្ចបន្តទៀត ដែលបណ្តាលមកពីកត្តាផ្សេងៗ ដូចជា ៖ ភាពមិនប្រាកដប្រជា ការចំណាយដើមទុនខ្ពស់ និងការផលិតទាបក្នុងឧស្សាហកម្ម ដែលនឹងប៉ះពាល់ដល់ការវិនិយោគពីក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhreb_UTi0xCtwY4XjA515uGy0M1BrVglpLV8K-gUAEmkagkaNggoBmX-7Hi07v5W1t6w7_TNQxlCjS5An6dQpVFAFtYrtFe5mnKO4JPh2fkD03GTJ7XBXQw50Gcy9gX-v0_wt3lDg0zfFY35MUnHyDl0GmIhUujrHDZXw2h9iu9BRxHLVh7BJW4WQBnWsD/s2100/image_2024-12-09_11-02-35.png

របាយការណ៍នេះសន្និដ្ឋានថា នាថ្ងៃអនាគត តម្រូវការទំនិញពីបរទេសអាចនឹងងើបឡើងវិញ ហើយអាជីវកម្មក្រុមហ៊ុនឯកជននៅអាល្លឺម៉ង់នឹងល្អប្រសើរឡើង ដោយសារកំណើនប្រាក់ឈ្នួលយ៉ាងឆាប់រហ័ស ៕