Home Blog Page 721

មកស្គាល់ស្ពានតែមួយគត់ ដែលតភ្ជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី

0

ជាទូទៅ ក្នុងការធ្វើដំណើរពីខេត្តស្ទឹងត្រែង ទៅខេត្តរតនគិរី ពលរដ្ឋច្រើនធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៧៨ ដោយត្រូវឆ្លងកាត់ទន្លេស្រែពក ដែលតែងមានការជន់លិចនៅរដូវវស្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnYm-R-MMZ-NqFDt7_vf9D7luflDY9GvQzvfktflMdtzUoI5_JuUhHlkm4_iDsbOznMGcGdR6XPJBXmlPu7uBjuua_pfxFaS8TeUqErZAtSgVPTp7wUwS8gmoK-hgPTQF8JFDMvYzhtsegZtJKj2dL_TXVd7NlssnJNvJi6H8NYwoBwArDjT9Bm9dBv7ic/s1080/image_2024-12-10_11-11-54%20(2).png

ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ រាជរដ្ឋាភិបាល បានសាងសង់ស្ពានមួយដែលមានឈ្មោះថា”ស្ពានស្រែពក” ដែលជាព្រំប្រទល់ខ័ណ្ឌចែកទឹកដីខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។
ស្ពាននេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ជាស្ពានភ្ជាប់និស្ស័យរបស់អ្នកស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnmMA3k2eZ4c4Sux8s_dqTp7PeDwcCv2wpH0Y-f4eoqHERxj1QW5ZLZYLSkb5cnmTWnAtl03xkPXfXyORI4nYcRIAHI9KaqJfaMwZ246KokgOSYUvj1xC01mTFDe-92W5cOMUWhnbECUlKXcnyce6Fw0cW8a4TS74JnPSK5XSMSeSLhqDmT-hWnTJPhmpC/s780/image_2024-12-10_11-11-55.png
បច្ចុប្បន្នស្ពាននេះបានក្លាយជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ អំឡុងពេលទឹកជំនន់នៃទន្លេស្រែពកឡើងខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIJmr6BilzjRm6NzAXiPnaNzEtFklSWoLeUBEazOjYrYhYqcmovp4nC87s6DhK7UBn5G3s2jbh1L7Vzjqvh_oLIhlDIbmXnldDs_BIkFiHnsopgNzoFd1ycrWkenLr1oWx-8wT9hXb-hDcbxEwJzgkjQSsMYAzNlkQH7V7T4bDVBVoXvILoRfkpij3Bwk_/s1280/image_2024-12-10_11-11-56%20(2).png
គួរបញ្ជាក់ថា ស្ពានស្រែពកនេះ ជាស្ពានថ្មី ដែលត្រូវបានសាងសង់ឡើង ក្រោយស្ពានចាស់ត្រូវបានរុះរើកាលពីឆ្នាំ២០១៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg45tig3iw7E5HgycBFLTNyB2CyeTERnFiTRUh2xoU-vJ5F3D4JXk8oyZ_E2-IsVMKj_3EER_iYrcuLM13NHESyzUGAvfVLZMIDzI7QoAeWKIL7pbZBLpTr4_UE8_aXHhlpfWR4Cwc_JOriO1NBEcBgOjynGYBNYDY969xyj57237eL_xjUdvu21H0cSjJf/s780/image_2024-12-10_11-11-56.png
កាលនោះ ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីនៅស្រុកសេសាន បានបិទទ្វារទំនប់ នឹងបណ្តាលឱ្យលិចដល់តួស្ពានប្រហែល៧ម៉ែត្រ ហេតុដូចនេះទើប អាជ្ញាធរបង្ខំចិត្តរុះរើស្ពាន ដើម្បីយកដែកស្ពានទៅធ្វើកន្លែងផ្សេងៗទៀតនៅក្នុងទីរួមខេត្ត៕

 

សេដ្ឋកិច្ចអាមេរិកនឹងបន្តគ្របដណ្ដប់លើពិភពលោកក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខ

0

សហរដ្ឋអាមេរិក៖ អ្នកជំនាញ Gad Levanon ដែលជាប្រធានសេដ្ឋវិទូនៃក្រុមហ៊ុនស្រាវជ្រាវការងារ The Burning Glass Institute បានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងបន្តដឹកនាំពិភពលោកក្នុងរយៈពេល ២០ ឆ្នាំខាងមុខទៀត ដោយសារការរីកលូតលាស់ឈានមុខគេក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទោះបីចិនកំពុងវ៉ាដាច់ក្នុងឧស្សាហកម្មផ្សេងៗក៏ដោយ ក៏អាមេរិកនៅតែជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ១ របស់ពិភពលោកដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKr5zF5LaA2OD-wPJgXJ6n6QJKUAs7AWBjhyf2ZuRYdxUbaTb2LWpBoxVB2t1HigV1Mwsh43Bs-5Wtruxkn1a9wL_KhSVk_FqJ-C855lGTQJ6rDxoQ6jkzAA9PBmDai6xhCwF7Se2tM_gycFRVd9FY-0ktHUabD6G5Kh8gXQQCJuNqGaI3ursPSxOkxgch/s1920/image_2024-12-10_11-25-03.png

យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា ចិនដែលជាប្រទេសមហាអំណាចទី ២ លើពិភពលោក គឺមានមហិច្ចតាចង់ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ១ ដោយទម្លាក់អាមេរិក ក្នុងរយៈពេល ២០ ឆ្នាំខាងមុខទៀត ប៉ុន្តែអ្នកជំនាញព្យាករណ៍ថា មិនអាចទៅរួចទេ។ យោងតាមលោក Levanon ភាពជឿនលឿននៃបញ្ញាសិប្បនិមិត្ត (AI) របស់អាមេរិក បច្ចុប្បន្នបានកំពុងជំរុញផលិតភាពការងារ ក៏ដូចជាជួយឱ្យសេដ្ឋកិច្ចអាមេរិករីកចម្រើនលឿនជាងប្រទេសជឿនលឿនដទៃទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYFArgEHwwAUjxme8jUkQiYuJTPyksF0efO-Lq8o8JwFut5d0F7qwNIBKMUze-3Sw3b9vEUu0L9xJHJTMuSDrZO343GqKIxHaqzBcShtxJPwWDvOTDxGhMGYFXPQtkwAYNZ87Z4z_AMp9A43vsmOMOT0blSAf9o8NpDuD4-6H7v2j8rzUggin07wIhj9FE/s1920/image_2024-12-10_11-25-04%20(2).png
ទោះបីជាចិនមានបច្ចេកវិទ្យាជឿនលឿនប៉ុណ្ណាក៏ដោយ ក៏មិនអាចយកឈ្នះអាមេរិកបានដែរ។ លោកបាននិយាយថា AI នឹងជួយពន្លឿនការស្រាវជ្រាវ និងការអភិវឌ្ឍន៍ក្នុងទ្រង់ទ្រាយធំ ដោយបង្កើតផលិតផលឈានមុខគេជាច្រើននៅក្នុងវិទ្យាសាស្ត្រ និងវិស័យជាច្រើនទៀត។ ដូច្នេះសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកទទួលផលដ៏ធំបំផុតដោយសារតែភាពលេចធ្លោរបស់ខ្លួននៅក្នុងបច្ចេកវិទ្យា និងបរិយាកាសអាជីវកម្មប្រកបដោយថាមពល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqnIRAHHq4iBGlTSOBeVe8j6rjGhLZ33N8XWyFd3E22kTDkJuhuwKMPdem1nLcImOMSNrf4sVAMJepd_NYEwp2wPXmvRaf7rM87w5f66YKYG46BBwXp0xK2OcieIgkDHl8pOUMMBgW6XHfx3a0giS89Oe9_gl9ZwN2qwNIxXYPy5GXjQeP3tX78_C2w-DE/s1000/image_2024-12-10_11-25-04.png

ទោះជាយ៉ាងណាក៏ដោយ AI អាចមានផលប៉ះពាល់អវិជ្ជមានលើការងារប្រើខួរក្បាលជាងការងារប្រើកម្លាំង ព្រោះថា AI ត្រូវបានគេរំពឹងថានឹងលុបបំបាត់ការងារជាច្រើនដែលបច្ចុប្បន្នកាន់កាប់ដោយមនុស្សដែលមានសញ្ញាបត្រមហាវិទ្យាល័យ។ ប៉ុន្តែ AI នឹងមានឥទ្ធិពលតិចតួចលើការងារដោយកម្លាំងក្នុងមុខរបរដូចជាជាងអគ្គិសនី ឬជាងទឹក។ អ្នកជំនាញនេះព្យាករណ៍ថា នៅថ្ងៃអនាគតការងារប្រើកម្លាំងអាចបង្កើនប្រាក់ឈ្នួលខ្ពស់ជាងពេលបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_onRXpKuRkpjmJqcjbCnwGv6K6cwyxdEBMG8gIj-uVTPgW5yAW0UhkGrKyM9_bu7JnfKsl-wIFgJrGOMGpVBfu0FzTL9Xr5VgEIWKle7HLFgVOUiGYmNpJesmauEB7wr_eO3lPxyaNEoKP1Y47x4WOFgicWBLh-ApIJDZYKAC5BcJSdlv6OiAt59Rp_6i/s3000/image_2024-12-10_11-25-06.png
លោក Levanon បាននិយាយថា ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺការធានាឱ្យមានកំណើនសេដ្ឋកិច្ច អមដោយការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពសម្រាប់ប្រជាជនទាំងអស់។ ទោះបីជាត្រូវប្រឈមនឹងបញ្ហាធំៗទាំងនេះក៏ដោយ ក៏អាមេរិកនៅតែអាចយកឈ្នះបាន ដូច្នេះអ្នកជំនាញជឿជាក់ថា សេដ្ឋកិច្ចអាមេរិកនឹងបន្តគ្របដណ្ដប់លើពិភពលោកក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខ៕

មន្ទីរពេទ្យសាកលវិទ្យាល័យ តម្លៃ៦៧លានដុល្លារ ត្រៀមលេចរូបរាងនៅខណ្ឌសែនសុខ

0

មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានបើកការដ្ឋានសាងសនៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglpPuBsV5HXrZyQ16X3iTW8aNtrmwVw7lvGt0-gGlv3txn7q3bi0jIxjwyBMhoveMa7nBySd6vyUf10bbIr20Nerhf5Zp_veCAjlPVtarMC95jlohxMJhfVTZthehG75u98E44aro9mHPK8bqVedatSLjsCRDinJYpOGKpsV13aWXRuo_q1H1rp0XNLaEE/s1280/image_2024-12-10_10-58-50.png

មន្ទីរពេទ្យសាកលវិទ្យាល័យនេះ សាងសង់នៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkrbTejHLm3TaIFvyyQBqDqd7tcw8HHn076XT0O52pOsVxX4TDQw1mLtv-9ag4mAIes0erY5bQkLx8iebf6DXeZNd9bbN53v2yq8PZoyV9v47PNlP5LGUcVQc1p-N_gDR2o_NWguHzcpIBk2H0TM6vwKbxgJD0UiGCI6X6KBw1uGFJlNOkMU3e4pJTLc1K/s768/image_2024-12-10_10-54-23.png

គម្រោងសាងសង់នេះ ស្ថិតលើផ្ទៃដី ២២ ២៤៣ម៉ែត្រការ៉េ និងទំហំអគារមន្ទីរពេទ្យ គឺ៤ ៨៩១ ម៉ែត្រការ៉េ មាន កម្ពស់៨ជាន់ ដោយរាប់ទាំងជាន់ក្រោមដី និងមានសមត្ថភាពទទួលអ្នកជំងឺសម្រាកសរុបចំនួន ២០០គ្រែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7lpH3Oa1cMx8kFXVgbPAZg5rpUc3qXUQ5koB0mv6Ws8Xh0RYnvI4lNpGWxOQa9MNF_nBcHmAioJelQ5luMZc1SFHYDga9EaVL7fT6o7Ld8sNEhzdkQ04IW_r-9psECpAD035YQkId1a5G2-N_hVQmCEvTZAJst7hF-pXEyXfTbEnvOJNhgI9Nt-nkzPyD/s1280/image_2024-12-10_10-58-52.png

បើតាមក្រសួងសុខាភិបាលបានលើកឡើងថា៖”គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យនេះ នឹងចំណាយថវិកាប្រមាណជា៦៧លានដុល្លារ ដែលជាកម្ចីសម្បទាន របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉ ដោយប្រើប្រាស់រយៈពេល២៨ខែ សម្រាប់ការសាងសង់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjujPvSKpTsXkws6C68uOia7hXa6TlcYCLwD029m1LGYhJZHl7-GxXztb8rveJibcnR2sm1ptJ4wLTOK5fOUXnJNxttesVI3UGoJTXayyyAyqFbI_7FxVW5GxkFxW_ohwDn8QhMZ1wqW_TRginaHcBEH393qrPD3Uj061bsQaVglwjS-eCzZYz84WMcTiUC/s768/image_2024-12-10_10-54-22%20(2).png

គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ នឹងបំពាក់ឧបករណ៍ ដែលមានបច្ចេកវិទ្យាទំនើបបំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ ជាពិសេសនឹងក្លាយជាកន្លែងសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញអ្នកជំនាញ ដែលមានទេពកោសល្យកម្រិតជាតិ និងអន្ដរជាតិ៕

 

អេហ្ស៊ីបត្រៀមខ្លួនក្លាយជាម្ចាស់ផ្ទះកីឡាអូរឡាំពិកឆ្នាំ២០៣៦ ដោយសាងសង់អគារកីឡាដ៏ធំនៅកណ្តាលវាលខ្សាច់

0

បរទេស៖ ប្រទេសអេហ្ស៊ីបបានសាងសង់អគារកីឡាដ៏មិនគួរឱ្យជឿមួយនៅកណ្តាលវាលខ្សាច់ក្នុងតម្លៃ ៤៣ លានដុល្លារអាមេរិក ជាមួយនឹងក្តីសង្ឃឹមនៃការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅឆ្នាំ ២០៣៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQpFH3insLpxN0Ljo91CiO1Q0JnhTaUst2mcmQszqcyYr2shwv3upbeXGO47bK0ulqgAzWMRlq1hO0kRJEjc2yQ02Bd8I0jPosFHuNrivu4c622z5hfRz199VklPDRf3eJWFo7G5KSlB0ewfz4aKI3VQYScZxGH17p8GAptpHQSBbWyoMzFBgKOdDzKj5G/s800/image_2024-12-10_09-54-56%20(2).png

ដូច្នេះគម្រោងដ៏ស្មុគស្មាញមានតម្លៃរាប់លាននាក់ដុល្លារនេះនឹងត្រូវបានសម្ពោធជាផ្លូវការនៅឆ្នាំ ២០២៥ ខាងមុខ ក្នុងគោលបំណងដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅឆ្នាំ ២០៣៦ និងដើម្បីបង្កើតប្រវត្តិសាស្ត្រសម្រាប់ទ្វីបអាហ្រ្វិក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Express។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYTr9FwzFcXSc6RspUMtL8maZPhGXphDbQQnWSp1_GHC4tLAbZGAyTuPoBPnStiJCvs3IDROxkOxAt6wWirxYuMZNWg7n2_7oykNyPbUDBiIWgCuQ_SQtrhUgUNjHEn_NXPjYvArYN7j5Jm3qXv5geE9U-g_1Z6ohxfIS7pTh8KqPxs-bCq8OTFVzEXzy4/s1280/image_2024-12-10_09-54-56%20(3).png

គម្រោងអគារកីឡានៅក្នុងប្រទេសអេហ្ស៊ីបត្រូវបានសាងសង់តាំងពីឆ្នាំ ២០១៥ រួមមានកន្លែងហ្វឹកហាត់ដ៏ធំ សាលធំពីរ អាងហែលទឹក និងអគារទំនើបៗជាច្រើនទៀត ជាមួយសមត្ថភាពផ្ទុកមនុស្សបានជាង ៩៣,០០០ នាក់ ដែលធ្វើឱ្យវាក្លាយជាកីឡដ្ឋានដ៏ធំបំផុតរបស់ប្រទេស និងធំជាងគេទីពីរនៅទ្វីបអាហ្វ្រិក។ កីឡដ្ឋាននេះក៏នឹងជំនួសកីឡដ្ឋានអន្តរជាតិ Cairo ជាកីឡដ្ឋានជាតិថ្មីរបស់ប្រទេសអេហ្សីបផងដែរ។ វាត្រូវបានគេរាយការណ៍ថាអគារកីឡាទាំងមូលនេះមានតម្លៃប្រហែល ៤៣.៩ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzXKmPWKAc1IKuovqAowd05GkguFS86aJl8EAhjOSWvwFyh9dJ4pTzA1UDYCHHEjt4rFfTu8kCHLOhxFElxvQR4Kw6nG2GEf1Uz5PuQuLBZweYkDXe7YoY7aQMjzuBFkhN7kPdgBvqWFG_2cf574KTzfPM4zUqhIknM8ClPtHiYiYbElxRBTbwEfIzQGep/s1200/image_2024-12-10_09-54-56.png

ប្រសិនបើប្រទេសអេហ្ស៊ីបបានធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០៣៦ ពិតមែនវានឹងក្លាយជាពេលវេលាប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយសម្រាប់ទ្វីបអាហ្រ្វិក ខណៈដែលគ្មានប្រទេសអាហ្រ្វិកណាមួយធ្លាប់ធ្វើជាម្ចាស់ផ្ទះរបស់កីឡាអូឡាំពិកនោះទេ មានន័យថាអេហ្ស៊ីបនឹងបង្កើតប្រវត្តិសាស្ត្រក្នុងពេលឆាប់ៗនេះ។ បច្ចុប្បន្នប្រទេសអេហ្ស៊ីបមិនត្រឹមតែកំពុងពិចារណាធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០៣៦ ប៉ុណ្ណោះទេ ថែមទាំងកំពុងពិចារណាលើការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០៤០ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiglz-1pqsem-m1ui50kG27fqP-KRI5wVz1OVRD-tB_uQboCbfLTcdC1CLiZ9BPVcxyi3cyytvx1B7iluEsBJP_AhgRB2uN0q5h8KrHcKwsMmla29eFWeRRJhpiPPDFbsRWlyLGsC18CredPthHA71_FOgfiIT_FaDahsDu4dW_4nqd8G3iWUgiAyOm28f_/s1024/image_2024-12-10_09-54-57.png

ប្រធានសមាគមគណៈកម្មាធិការជាតិអូឡាំពិកអាហ្រ្វិក (ANOCA) លោក Mustapha Berraf បាននិយាយថា ប្រទេសអេហ្ស៊ីបបានខិតខំប្រឹងប្រែងរួចមកហើយដើម្បីរៀបចំសម្រាប់សក្តានុពលនៃការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ ដូច្នេះលោកជឿជាក់ថា “អាហ្វ្រិកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកនៅឆ្នាំ ២០៣៦” ។ គួរបញ្ជាក់ដែរថា កន្លងទៅប្រទេសអេហ្ស៊ីបក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាសំខាន់ៗដែរដូចជា Africa Cup of Nations និង World Handball Championship ប៉ុន្តែកីឡាអូឡាំពិកគឺជាព្រឹត្តិការណ៍ថ្មីទាំងស្រុងដែលប្រទេសមួយនេះមិនធ្លាប់បានធ្វើជាម្ចាស់ផ្ទះនោះឡើយ៕

តើពិភពលោកចាប់ផ្តើមប្រើប្រាស់ QR code តាំងពីពេលណាមក?

0

តើលោកអ្នកជ្រាបទេថា យើងចាប់ផ្តើមប្រើប្រាស់ QR code តាំងពីពេលណាមក? ហើយប្រទេសណាជាអ្នកបង្កើតវា? ពិភពលោកចាប់ផ្តើមប្រើប្រាស់ QR code ឬ Quick Response code តាំងពីឆ្នាំ១៩៩៤ មកម៉្លេះ ដែលវាត្រូវបានបង្កើតឡើងដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងក្នុងដំណើរការផលិតរបស់រោងចក្ររថយន្តនៅជប៉ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiugY27UawzftOqgXwkHtNec4ZNBqy5Ne0cT7aHF5ndbcBUPMp7SLznj7g5MOFg2XiABaW3XXPK_YJ_1Q_Tf393xIysIZOmulvQ6AUvcfa3Unmz1MdKVSLHr8Fox99E6Q3KbY3NmA8W90Di8z6FTSgPbzjGGjKMzkvlYry_E8kgE3kAdWHX7bJmgC24eALT/s1024/image_2024-12-10_09-31-21.png
ក្រុមអ្នកស្រាវជ្រាវក្នុងក្រុមហ៊ុនរថយន្ត Denso Wave ដឹកនាំដោយលោក Masahiro Hara បានបង្កើត QR code មានចំនួន២ពណ៌ គឺពណ៌ស និងខ្មៅ ដែល Denso Wave គឺជាសាខារបស់ក្រុមហ៊ុន Denso នៅប្រទេសជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTu_GgAxxEqlqVwG9_05MBUxOWUouSoTELMcMwAP7OpymK59EEbIfigrm9nsctSZvF5UmmmD5gZyMLS5FBXoH_4QlfAVdwKRXmTpfVJixcwRaZ91e9JOEmM7VSlqIqUbW_UAZJQ73SiXqvHJUcoYm33lFjYd1pEhzjHRuelhAmD8OeBhqIA1-TLgurUhvg/s1050/image_2024-12-10_09-31-21%20(2).png

មុនដំបូង គេប្រើប្រាស់ QR code សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការប្រមូល និងកំណត់បរិមាណគ្រឿងបន្លាស់រថយន្ត ហើយប្រើប្រាស់ជំនួស Barcode ដែលបិទនៅលើប្រអប់គ្រឿងបន្លាស់រថយន្តនីមួយៗ ។ ក្រៅពីនេះ គេប្រើប្រាស់វាដើម្បីបង្កើនប្រសិទ្ធភាពក្នុងដំណើរការផលិត រហូតដល់ការបញ្ជូនទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrJKNsUfQJ1KpnZH6sIqLEzGfKH-N5gs7o_fj6QjZ0dF3aIBgRvU0uQocp89PBKLg_7ImYy1bc8uysW_0nCf92HdpU6_zawd4cXiUXR_r6v545Znu14sLLKV6oTVWnwQGp0rDnMc4wmGP-qpqZ3rTkIyNk4O49Mv2vgOs3r-abZl_E-mNCvOx5fLHcahnj/s1469/image_2024-12-10_09-31-20.png

នៅឆ្នាំ២០០២ ពលរដ្ឋជប៉ុនបានប្រើប្រាស់ QR code យ៉ាងច្រើន ហើយការលក់ទូរស័ព្ទដៃនានាបានផ្សព្វផ្សាយឱ្យអតិថិជនស្កេន QR code ដើម្បីចូលទៅគេហទំព័រ ឬស្កេនទទួលគូប៉ុងបញ្ចុះតម្លៃទំនិញ ជាដើម ។ ភាពងាយស្រួលនេះធ្វើឱ្យ QR code ទទួលបានការពេញនិយមយ៉ាងខ្លាំង រហូតក្រុមហ៊ុននានាពុំអាចខ្វះបាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHYxMScFmWxwIOsNRxAbnewvboZ7Zd-j_v84xA76yIGUoa7Iqz26r6NO0T8At2WwF-VCfALkkDV1f6dqa80o2PvGoJyydPwkqXmFy3iJHxO06PVV0TRF3nYcQshpyqnHEljWG0s57UFV6AVBHJVg0aDnLA343l_lLKs65JIi1695NtSZvR9Sn3_FZLUt6g/s1080/image_2024-12-10_09-31-20%20(2).png

ក្រោយមក វាក៏ត្រូវគេប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ដូចជា ៖ សំបុត្រយន្តហោះមានប្រព័ន្ធ QR code នៅអាកាសយានដ្ឋាន ។ បើទោះជា QR code គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Denso Wave ក្តី ប៉ុន្តែក្រុមហ៊ុនប្រកាសថា នឹងពុំចាត់វិធានការចំពោះអ្នកប្រើប្រាស់ទេ ។ បច្ចុប្បន្ន វាក៏បានក្លាយជា code សាធារណៈដែលមនុស្សនៅទូទាំងពិភពលោក អាចប្រើប្រាស់គ្រប់គ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGKGENUHUGxSkM-pwFKykg1RpO28jGObWK49ff1fFLc47GI3JzdBCCxIXSveQD2juKG477LU0efbfhuwd5XmGe4BuTo44nSkh-nIuokkRKdIVKN494qE7SeKdJus7orXgRxQEQnuCP5oOk8DjbR-gczBQZJ0A-PkEBNnVK4TyUD-lW9Y7o3YX55RJSkacb/s1024/image_2024-12-10_09-31-20%20(3).png

ចំណែកនៅតំបន់អាស៊ីបានប្រើប្រាស់ QR code សម្រាប់ការផ្ទេរប្រាក់ក្នុងគណនីធនាគារ, ការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ ព្រមទាំងការទទួលប្រាក់តាមរយៈទូរស័ព្ទដៃ ។ ហេតុនេះ QR code ទទួលបានការពេញនិយមយ៉ាងខ្លាំងសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុនៅប្រទេសឥណ្ឌូណេស៊ី, វៀតណាម, សិង្ហបុរី, ម៉ាឡេស៊ី, កម្ពុជា, ថៃ និងហុងកុង ៕

Wow បើចឹងមែន តើនរណាហ៊ានប្រើ App មួយនេះ? App ដែលដឹងពីពេលវេលាអាចរស់នៅបានរបស់យើង!

0

ប្រសិនបើយើងពេញចិត្តនឹងការរស់នៅក្នុងជីវិតដ៏ល្អប្រសើរនាពេលបច្ចុប្បន្ន គឺយើងនឹងចង់រស់នៅលើពិភពលោកនេះឱ្យបានយូរបំផុត ប៉ុន្តែអ្នកខ្លះទៀតបែរជាចង់ដឹងពីថ្ងៃស្លា.ប់របស់ខ្លួន ដោយសារអន់ចិត្តនឹងជីវិត ។ មនុស្សម្នាក់ៗពុំអាចគេចផុតពីសេចក្តីស្លា.ប់ ទេ គ្រាន់តែពុំដឹងថា តើវានឹងមកដល់នៅពេលណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhzJRJ2J_izcY488ymet5aaiyv_74FYDNYvvFr1erVhrkxSYB0VyxZCcFuKabCiJqLs5HddObNiiu-7ebrDmOrx3EtIggdJ8kbB4S-EI-UDqDmH039e_bwm-f5iPgZh6GAetyEbRj-qx0KrwSGedzGfqf1mCWW7a4O5LJ_cxiDx0g8ZfbSQlAmM1YclNjs/s1024/image_2024-12-10_08-46-50.png

App មួយឈ្មោះ «Death Clock» ត្រូវបានបង្កើតឡើងដើម្បីឱ្យអ្នកប្រើប្រាស់ដឹងថា តើពួកគេនឹងស្លាប់នៅពេលណា? អ្នកបង្កើត App ប្រាប់ថា វានឹងអាចឆ្លើយសំណួរដែលមនុស្សគ្រប់គ្នាចង់ដឹងបាន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2su9QbKItDBzBhmU88iTCkRV3jFs95jR5rPav1AEuPL_XVwmA_lCWs7fjn1ct4l-jhzNo2v5IcoPaJTMB_i1Z22bjZH3L93zfXNnltGygM7G7q1mSd-Z8LRkHJ_7t4h47KzNs7Av-ywyPqKxtyP0vnw0ah7net50B5hZfwaJR2t8JA8PJf0c_yc6KttMD/s1300/image_2024-12-10_08-46-51%20(2).png

អ្នកបង្កើត App ថ្មីជឿថា វាអាចប្រាប់ពីពេលវេលាស្លាប់របស់មនុស្សម្នាក់ៗបាន ដោយការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលយើងបានបំពេញក្នុងកម្មវិធី ។ បន្ទាប់មក វានឹងវិភាគព័ត៌មានផ្ទាល់ខ្លួនអ្នកប្រើប្រាស់ជាមួយទិន្នន័យស្រាវជ្រាវរហូតដល់ជាង១,២០០ប្រភេទ ពាក់ព័ន្ធនឹងអាយុមនុស្ស ហើយ AI នឹងប្រាប់ពីថ្ងៃស្លាប់យ៉ាងត្រឹមត្រូវដោយផ្អែកតាមទិន្នន័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy6xrjNKAPDzQoZDeo3a2ZAuBbpoyWfdqUvc7pqkGCVOSshm1mNlSXtNezIH2oKE4v1P4uniZqrO5xQX8jaoEj4MVPMLNpryqAE6OmvzSdHVg3KlJKAcQpJ-Goo9AmSAOHYiG4VaQMuP_kLUieGJ0tAI-WCu_KA39O2rs2nyqMB_iDtROGJjudTkvUZaTM/s1280/image_2024-12-10_08-46-51%20(3).png

បើអ្នកប្រើប្រាស់ចង់ឱ្យបច្ចេកវិទ្យា AI ក្នុង App «Death Clock» ប្រាប់ពីពេលវេលាស្លាប់យ៉ាងត្រឹមត្រូវ គឺត្រូវតែបំពេញព័ត៌មានផ្ទាល់ខ្លួន ដូចជា ៖ អាយុ, ជាតិសាសន៍, ការហាត់ប្រាណ និងទម្លាប់ការបរិភោគអាហារប្រចាំថ្ងៃ ។ វាមិនត្រឹមតែប្រាប់ពីពេលវេលាស្លាប់យ៉ាងត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែវាអាចជួយណែនាំឱ្យអ្នកប្រើប្រាស់ពន្យារអាយុផងដែរ ។ វានឹងមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នកចង់មានអាយុវែង ដោយសារការណែនាំរបស់ Appខុសប្លែកពីការណែនាំរបស់មនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM2TkODsHvbSIb-67hW_0K6ZK69S5NXbO-0lPlwxtoY8jwenVnBO-cW_R0VCCtnUbrsykgkXFD21yOi9XNLIg_0MxaB126LeGSkfpbt0qmKR3FPXy2yfeiNoewNCGGx-hNmgpd5b0VqR30_h2wgXFEtqCPL9w8yTZiOzd5rbRR90c4NaoUOGWf0zQHaU20/s1200/image_2024-12-10_08-46-51.png

ប៉ុន្តែ App ឈ្មោះ «Death Clock» ពុំទាន់ទូលំទូលាយនៅឡើយទេ គឺអនុញ្ញាតឱ្យតែពលរដ្ឋរស់នៅប្រទេសមួយចំនួនដោនឡូតប៉ុណ្ណោះ ។ អ្នកប្រើប្រាស់ត្រូវតែបំពេញព័ត៌មានផ្ទាល់ខ្លួនយ៉ាងលម្អិតចូលក្នុង App ជាមុនសិន ដើម្បីឱ្យវាប្រាប់ពីពេលវេលាស្លាប់ដោយពុំគិតថ្លៃ ។ នេះបើតាមការលើកឡើងរបស់អ្នកបង្កើត App ៕

អតីតបេក្ខជន Master Chef រដូវកាលទី៣ម្នាក់ ប្រតិ.កម្មវីដេអូរបស់ រ៉ូលីន

0

រ៉ូលីន បានធ្វើឱ្យអតីតបេក្ខជន Master Chef Cambodia រដូវកាលទី៣ ហាយ ហ្សង់ មានការមិនពេញចិត្តចំពោះសកម្មភាពក្នុងទម្រង់ប៊ូលីអ្នកដទៃដែលយកភាពភ័យខ្លាចរបស់គេមកធ្វើជាការលេងសើចដើម្បីផលប្រយោជន៍ខ្លួន។ បន្ទាប់ពីមានការប្រតិកម្មនេះឡើង រ៉ូលីន បានទាក់ទងទៅលោកសូមទោសចំពោះកំហុសឆ្គងគ្មានចេតនានោះទេនិងបានលុបវីដេអូនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghhr7lgR-KyDSO7a-jg65leOrq_XCdZFl5Q1km5LVXvmkjk28mifygwiG0_JWJD5yUVuGL9jGs86aOslhaQD9pYrEkWMy-jHnAYMqIshjumq1h31xOv-r7vfslylwu11Q5k5e75Ab_n8DCX5x8jwtTnt3y5qW9l1G9lLO16AUTtZtINSg3YpTx3Wsk4OOb/s1932/image_2024-12-09_15-20-17.png

ហាយ ហ្សង់ បានបង្ហោះវីដេអូនៅលើគណនីទិកតុកដោយបានដាក់ចំណងជើងថា «ផ្ញើជូនអ្នកបង្កើតមាតិកាបែបប៊ូលីនៅលើបណ្តាញសង្គម»។ ក្នុងវីដេអូលោកបាននិយាយថា វីដេអូរបស់ រ៉ូលីន គឺជាទម្រង់ប៊ូលីតែម្តង។ អតីតបេក្ខជនរូបនេះបានលើកហេតុផលថា ទី១ គឺយកភាពភ័យខ្លាចរបស់គេមកធ្វើជាការលេងសើចដើម្បីមុខជំនួញរបស់ខ្លួន។ ចំណុចទី២ គឺជាគំរូអាក្រក់ឱ្យប្រជាជនខ្មែរគិតថាទង្វើបែបនេះមិនអីគ្រាន់តែប៊ូលី លេងសើចភាពភ័យខ្លាចរបស់គេ។ ទី៣ ហ្សង់ បានលើកឡើងពីសិទ្ធិបុគ្គល ដោយ រ៉ូលីន មិនបានសុំការធ្វើវីដេអូបែបនេះព្រោះអាចប៉ះពាល់អារម្មណ៍។ នៅក្នុងការប្រកួតអតីតបេក្ខជនរូបនេះមិនចូលចិត្តក្លិនត្រី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZHwS7fbVJ8PkliLu_WC5avFb77R8VoU67j1xrjhOiIlV5gpCHYPHUTnHfNRTdHF0_m3-oHQNr3FfUtbrTnZFJTT8Z-Y9BzAWeJ5XRINcZpmW5WZiAbJVBkldu-_cxdNee2RB5ZYwgVgRu8kgbfPiu_1HgoNLGZhOC8iVIQir-Ul-g7gp0GBrRZS0rf63v/s2048/image_2024-12-09_15-20-07.png

ជាមួយនឹងការលើកហេតុផលនេះ ហាយ ហ្សង់ ថាបើជាមនុស្សជិតស្និទ្ធនឹងខ្លួននិយាយលេងសើចគឺបានប៉ុន្តែ រ៉ូលីន និងលោកមិនបានស្គាល់គ្នានៅខាងក្រៅហើយថែមទាំងជាបុគ្គលល្បីទៀតដែលយកភាពភ័យខ្លាចរបស់ខ្លួនទៅធ្វើជាផលប្រយោជន៍ខ្លួនឯង។ បន្ទាប់ពីចេញវីដេអូរួចមក អតីតបេក្ខជនរូបនេះបានចេញវីដេអូបញ្ជាក់ថា រ៉ូលីន បានទំនាក់ទំនងផ្ញើសារដោយផ្ទាល់សូមទោសទៅកាន់លោកដោយមិនមានចេតនានោះទេ ហើយវីដេអូដែលធ្វើត្រាប់នោះក៏បានលុបចេញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA3gONSQIa-ybJbxPT5hoWXLP2CYSojVXnjKIDy5KKoUZY5JH4YZhItSPRhxZAc76xrdMCK7FLuiRsXSbVkcTdu9HWJ8q5iaz0gzevqfNhDWb8ZVfWHS7QN7_LM0T5eX4hBYGjEZHBYm0jSHuW65MDD-zjB_vus9YQG2xJlcxQVqipF3jFzVewrfEJF4J9/s2048/image_2024-12-09_15-20-18.png

នៅក្នុងវីដេអូទី២របស់ ហាយ ហ្សង់ កញ្ញា រ៉ូលីន ក៏បានចូលទៅខម្មិនដែរថា «អរគុណដូចគ្នាអូនបងតែងតែធ្វើឱ្យគេសប្បាយចិត្ត បើបងធ្វើឱ្យគេអត់សប្បាយចិត្តឬប៉ះពាល់អារម្ម៍បងក៏អត់សប្បាយចិត្តដូចគ្នា អរគុណសំរាប់ការយល់អាធ្យាស្រ័យគ្នាទៅវិញទៅមកណាអូន»។ គួរកត់សម្គាល់ថា អតីតបេក្ខជន Master Chef រដូវកាលទី៣រូបនេះក៏បានលុបវីដេអូប្រតិកម្មរបស់ខ្លួនទៅកាន់ រ៉ូលីន ដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheDgUe2apx3WiSMF-xJHVdlVAlFrjMfdNnDvl8NMAmOmF8bwtmtQ6S3RzeP0_rT_RnhmDzRwggmjDxshJoJvomYGoFpVArF_TF8sjgno4CWQM4ZRO3HR-_IG9ATncz2SfkyIL7zds3O8v79LsKPyrG_O6UUp4pLWKi5AHkF1vH1225CHyvB5eIf7btCaz8/s665/image_2024-12-09_15-20-11%20(2).png

គូស្នេហ៍ស្វីតពេក រឿន ណាត និយាយចំៗបែបនេះដាក់ លាវ វេងហួរ

0

ក្នុងពេលលាលែងតំណែងរបស់ខ្លួនជា Mister Friendship International 2023 លាវ វេងហួរ បាននិយាយឈ្មោះមិត្តស្រីរបស់ខ្លួនគឺកញ្ញា រឿន ណាត នៅឆាកអន្តរជាតិតែម្តង។ គូស្នេហ៍ជិតដល់ថ្ងៃមង្គលនៃពិធីភ្ជាប់ពាក្យនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនច្រណែនពីភាពផ្អែមល្អែមអ្នកទាំងពីរ ខណៈ រឿន ណាត ថាតំណែងពិសេសដែល វេងហួរ មិនអាចលាលែងបានគឺជាម្ចាស់បេះដូងនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4dNuEGT3bDrTqCclO2w8qW7rf4gYecKT6j7Hb7DHNUA4gu33eI4j_W_IJ3BZF6fuOCSZ_mymlZNrujDxKJGCrHeWDL1P_NZiPL2bM12T8VUY89QOQWMs_q98bPamZe9kZr0pr6NnW5Z3mBe-gU8emPcFYWv3z4cHdWQ6Cs-8wJHqJYcAVV1N0YAq-QPO7/s2048/image_2024-12-09_13-46-35.png
កាលពីរាត្រីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ លាវ វេងហួរ Mister Friendship International 2023 បានថ្លែងសុន្ទរកថានៃការលាលែងតំណែងរបស់ខ្លួនបន្ទាប់ពីរយៈពេល១ឆ្នាំនៃការកាន់តំណែងនេះមុននឹងប្រគល់ទៅកាន់ម្ចាស់ជ័យលាភីថ្មី។ រយៈពេលជិត៥នាទី លាវ វេងហួរ បានលើកឡើងពីបទពិសោធន៍ជាច្រើនពីប្រទេសផ្សេងៗក្នុងនាមជាម្ចាស់ជ័យលាភី នឹងបាននាំឈ្មោះប្រទេសកម្ពុជា វប្បធម៌របស់ខ្លួនឱ្យពិភពលោកកាន់តែស្គាល់ច្រើនតាមរយៈឱកាសមួយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1hb1sedX3gjjSZ2pUn_zHNTFz8JNSs9rJgbHv8Ce0j1ThpBA-O6JjneEkTVnZFhBNgRxRDGMXaNEHE4KdXgBTaYeNxHvYfLREpDkZGwYAEyR4mgRPf4O2vy5refBQzx621f4ZYh1n4ZBVBBcneDTMOtgSAhKCorI4hr_0RsLdBxBc5a52e4RxiI8GLz9h/s2048/image_2024-12-09_13-46-41.png

លាវ វេងហួរ ក៏បានកោតសរសើរសម្រាប់បេក្ខភាពដែលចូលរួមទាំងអស់ក្នុងតំណាងប្រទេសរបស់ខ្លួននីមួយៗ។ ជាចុងក្រោយ លាវ វេងហួរ ក៏បានអរគុណទៅកាន់ហ្វេនៗនៅប្រទេសកម្ពុជា និងហ្វេនៗក្រៅប្រទេស គ្រួសារ មិត្តភក្តិ និងបានមេនសិនម្ចាស់បេះដូងគឺ កញ្ញា រឿន ណាត ដែលកំពុងទស្សនាផងដែរដែលបង្ហាញពីការស្រលាញ់គាំទ្រមកកាន់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixuNrAk2qAU9yyl-8vKfEm_AgUl_TFZdzYYp35Wr3Seyf1ydz-4nUDc_6mYL5yrgLjlAM2uLjZ4jcbXcskoAKvpXXJycJM326h2VUufjNvHfBRiJXcWznVBbFh_yNhDkDeYJiGqAvkgU8EhYe0B2dRZ-CJdGxr93WUMunqfUTpgoxr1CW3pLbgcgPHoFtx/s2048/image_2024-12-09_13-46-43.png

ទង្វើរបស់ លាវ វេងហួរ បានលើកឡើងអំពីមិត្តស្រីបានធ្វើឱ្យអ្នកគាំទ្រជាច្រើនច្រណែនពីស្នេហាអ្នកទាំងពីរមិនថាពេលណា ទីកន្លែងណា ពួកគេតែងតែបណ្តុះពន្លកស្នេហាផ្អែមល្អែមឱ្យគ្នា។

ឃើញគូស្នេហ៍ពោលឈ្មោះរបស់ខ្លួននៅលើវេទិកាអន្តរជាតិនេះ រឿន ណាត បាននិយាយថា លាវ វេងហួរ ជាបុរសដ៏អស្ចារ្យហើយតំណែងពិសេសមួយដែលមិនអាចលាលែងបានគឺជាម្ចាស់បេះដូងនាង។ រឿន ណាត បានសរសេរថា «បងដឹងទេបងពិតជាអស្ចារ្យណាស់ អូនពិតជាមានមោទនភាពលើបងណាស់ ហើយអូនពិតជាសំណាងដែលមានបងជាគូដណ្ដឹងរបស់អូន។ ជារាត្រីដែលបងត្រូវផ្ទេរតំណែងពី Mister Friendship Internationalក៏ពិតមែន តែបងនៅតែមានតំណែងពិសេសមួយទៀតដែរមិនអាចលាលែងបាននោះគឺម្ចាស់បេះដូងអូន»។ នៅក្នុងខម្មិន វេងហួរ ក៏បានបញ្ជាក់ថា តំណែងមួយនេះលោកមិនលាលែងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdgr1nxOOKr8kzCr89islXkZtwaVicLDaHM0tQg2O7XEgtKWKB-4qjJaSWa2f_O1B1M24r2_wqxRQjqJ9XK7LuvNsuXCUKlgh5Uov4Qqx94SXdknFQjdAJRcXXCJnh-hc0L2cWSL-u0uDYRJoSraHlgckJ-EVfVtSIG71RO004zwzjC4zwNfeHDvWR3cgu/s2048/image_2024-12-09_13-46-47.png

គួរបញ្ជាក់ថា លាវ វេងហួរ និង រឿន ណាត នឹងដឹកដៃគ្នារៀបចំពិធីមង្គលភ្ជាប់ពាក្យនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខបន្ទាប់ពីមានពិធីស្នើសុំរៀបការកាលពីថ្ងៃទី១២ ខែតុលា និងបានដឹកដៃគ្នាថតរូប Pre Wedding ផងដែរ៕

តារាចម្រៀងថៃវ័យ២០ឆ្នាំបាត់បង់ជី.វិតបន្ទាប់ពីទៅទទួលសេវាកម្មម៉ាស្សា

0

ទស្សនិកជនទាំងក្នុងស្រុកនិងក្រៅស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាតារាចម្រៀងថៃវ័យក្មេង Ping Chayada បានលាចាកលោកក្នុងវ័យទើបតែ២០ឆ្នាំបន្ទាប់ពីទៅទទួលសេវាកម្មម៉ាស្សាដើម្បីបំបាត់ការឈឺក និងស្មា។ ស្ថានភាពរបស់នាងកាន់តែធ្ងន់ធ្ងរទៅៗ ខណៈនាងបានចែករំលែកបទពិសោធន៍និងដាស់តឿនដល់អ្នកចូលចិត្តទៅម៉ាស្សា មុនពេលនាងបាត់បង់ជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkHoXTrj2r6uZwWATq9HgOCxToHtmvPwMmSet_mTkAxcCWKqBXqF-z1VycevI9eI7ndwCaH_Fey_pG8qHvjIcCLADvG7EjrUaECX6EkBprDA51bnva-nZlFYBFbBQdVwG0T98htNq4kHhM4UaLuLtlS40ppRyQGGOquwajK7zUvq8mqJeLk-wgot7CJHWJ/s960/image_2024-12-09_10-59-18.png
បើតាមប្រភពពីសារព័ត៌មានថៃជាច្រើនមិត្តប្រុសរបស់ Chayada បានបញ្ជាក់ថា នាងបានទទួលមរណភាពនៅព្រឹក ថ្ងៃទី៨ ខែធ្នូ។ មុនពេលស្លាប់ នាងត្រូវបានគេយកទៅព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ដោយសារខូចខួរក្បាល និងសរសៃប្រសាទ។ Ping Chayada គឺជាអ្នកសិល្បៈឱ្យក្រុមហ៊ុន Guitar Record ដែលមានសំឡេងពីរោះរណ្តុំនិងទន់ភ្លន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfuOH_DHstKq9MS4dOnKffP14yo5A7pX0woAvYIXJYkxGHXRsG38LnePwHy0Oh64zP0lqLvQ3jYU77NGfZB72THe8xsyp5hO6ky0Z9JZnXvrzBdMGKW4g0ptxPOF78U1jbshAW2ELa0IRX4S-qHcxRbbQ_IKCPT-M2PAxq5V7C9RzD8uDAIfz6jpjUp89e/s1110/image_2024-12-09_10-59-20.png

កាលពីថ្ងៃទី ២៨ ខែតុលា Ping Chayada បានបង្ហោះនៅលើបណ្តាញសង្គមរបស់នាង ដោយបាននិយាយអំពីស្ថានភាពរបស់ខ្លួនថា នាងបានទៅម៉ាស្សានៅឯកន្លែងមួយក្នុង Udon Thani ដើម្បីបំបាត់ការឈឺក និងស្មា។ ក្នុងអំឡុងពេលទទួលសេវាកម្ម បុគ្គលិកធ្វើចលនាក។ ពីរថ្ងៃក្រោយមក នាងចាប់ផ្តើមឈឺខ្នង ទើបនាងលេបថ្នាំបំបាត់ការឈឺចាប់។ មួយសប្តាហ៍ក្រោយមក នាងក៏ស្ពឹកដៃ។ Ping Chayada គិតថា ទាំងនេះជារោគសញ្ញាធម្មតា ទើបនាងបន្តត្រឡប់ទៅកន្លែងម៉ាស្សានោះ។ អ្នកម៉ាស្សាម្នាក់ទៀតបានម៉ាស្សានាងដោយប្រើកម្លាំងកាន់តែខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikuh_MRBzdMdoj_qqvvpvEQFpFFsJeqdnwQMCdSZqjKdCRzXEUJrshUG-pS6AFUOWIOIkTy1SDJLnUuITISS7jDEIBkGWnbFF6gGx14ujgXTpJCblx076vD4yL_intyOfygYECQSwIoqzP1bUpDKdQ4KurtBbKdODc3ORhW_HKkJa84a7unktRx2KgP2CS/s960/image_2024-12-09_10-59-21.png
បន្ទាប់ពីទទួលសេវាកម្មលើកទី២ នាងមានស្នាមជាំជាច្រើនកន្លែងនៃរាងកាយរបស់នាង។ ប៉ុន្មានថ្ងៃក្រោយមក នាងស្ពឹករាងកាយ កាន់តែធ្ងន់ធ្ងរ ទ្រូង និងពោះឈឺ ហើយនាងពិបាកក្នុងការរស់នៅ។ នាងបានទៅជួបគ្រូពេទ្យ ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានសរសៃប្រសាទគាំងដោយសាររបួស។ Ping Chayada ចែករំលែករឿងរ៉ាវរបស់នាង ដើម្បីឱ្យអ្នកដែលមានចំណាប់អារម្មណ៍ផ្នែកម៉ាស្សាដូចនាង បានរៀនពីបទពិសោធន៍នេះនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw3zxPRPU7djEjgEIJYnNWxpWIQi2yUFv3FrNtQ2soSlWOxRlQMy_a_pPdEAqEG7bH71lGq7jaJOjgoL8NO_a91HCrGpyCTu0CsL5mXPP0BJwehC-ddnsfbbdtQDs4uNyDfTlHWgyuVPOPSv4AZijQoSEYzEs7zAIJfhlbsI0X4WhOudty0O22qS9CXV2D/s2048/image_2024-12-09_10-59-22.png
កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា នាងបានបង្ហោះ Status Line ចុងក្រោយរបស់នាង ដោយប្រកាសថា នាងកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់ដាច់ដោយឡែក ដូច្នេះពិបាកនឹងឆ្លើយតបសាររបស់មិត្តភក្តិ។ កំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តប្រុសរបស់នាងតែងតែធ្វើបច្ចុប្បន្នភាពពីស្ថានភាពរបស់នាងស្ថិតក្នុងដំណាក់កាលដាក់ អុកស៊ីសែន និងមានភាពស្លេកស្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4pzCyOPqk4-usna05OLiRuN_rlXo1JOSPmnPoJ1HA0nLp_Cglfil7Rf6x3ZjmreAezbiRrSJ19VDh-Sz1kFnv9jyOFtj0TR8EH6QfqL-7K8WF31018br6sHXwrSexJZM9AQlKu9VqH3gcqPJ-P7nXa9R1kZ9ZW1s8Ln1dBvmfy-9SA7KxiwVfcIk4qj5J/s2048/image_2024-12-09_10-59-25.png
បើតាម Khaosod អាជ្ញាធរបានចុះត្រួតពិនិត្យកន្លែងម៉ាស្សាដែល Ping Chayada ទៅទទួលសេវាកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងបាននិយាយថា វាមិនច្បាស់ទេថា តារាចម្រៀងរូបនេះមកដល់ថ្ងៃណា ហើយមិនអាចដឹងថាអ្នកណាជាអ្នកម៉ាស្សាដំបូងរបស់នាងនោះទេ។ អ្នកគ្រប់គ្រងបានពន្យល់ថា អ្នកបច្ចេកទេសធ្វើការម៉ាស្សាក្នុងលក្ខណៈសហការគ្នា ដូច្នេះពេលវេលារបស់ពួកគេធ្វើការមិនត្រូវបានកំណត់ទេ ហើយពួកគេទាំងអស់សុទ្ធតែមានអាជ្ញាប័ណ្ណក្នុងការអនុវត្ត៕

កម្មវិធី Miss Universe យកឈ្នះកម្មវិធី Miss Grand បំបែកកំណត់ត្រាមានអ្នកទស្សនារាប់រយលាន

0

កម្មវិធី បវរកញ្ញាចក្រវាល ឬ Miss Universe 2024 បានបំបែកឯតទគ្គកម្មអ្នកទស្សនា ដែលជាកម្មវិធីមានអ្នកមើលច្រើនជាងគេនៅលើកញ្ចក់ទូរទស្សន៍ជាភាសាអេស្បាញចំនួន២៤៣ លាននៅលើវេទិកា Telemundo ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOSiVqydIzbrA1oLU6AoYB-twg5Xdad4b2rSpMMW_PtjTWURjJeZNppfusrtjV13I0AMJ4ppHibL7aeB_ZdUJ9WEHR6UYLMgYD90lqqAUqjCP_CqOxgnFt3gFgNEswnKOkel3Ax-M7TZcMgjJM4hs4wpKq4cuH0_loBRESs1fcjJTNV5QJvfZyvipKALEw/s1440/image_2024-12-06_13-30-10.png
កាលពីថ្ងៃទី៣ ខែធ្នូ បណ្តាញសង្គម Miss Universe បានបង្ហោះសេចក្តីជូនដំណឹងថា ការប្រកួតកម្មវិធីរបស់បានបំបែកកំណត់ត្រាអ្នកទស្សនាតាមស្ថិតិបន្ទាប់ពីយប់ចុងក្រោយ។ដូច្នោះហើយ Miss Universe គឺជាកម្មវិធីដែលមានអ្នកមើលច្រើនជាងគេនៅលើកញ្ចក់ទូរទស្សន៍ជាភាសាអេស្បាញ ដោយមានអន្តរកម្មចំនួន ២៤៣ លាននៅលើវេទិការបស់បណ្តាញ Telemundo ។ លើសពីនេះ Miss Universe 2024 ក៏បានបង្កើតកំណត់ត្រាមួយដែលមានអ្នកទស្សនាចំនួន ២០,០០០ នាក់ទស្សនាការផ្សាយបន្តផ្ទាល់រាត្រីចុងក្រោយដែលធ្វើឡើងនៅប្រទេសម៉ិកស៊ិក។ ព័ត៌មានអំពីការប្រកួតក៏ត្រូវបានមនុស្សប្រហែល ១,១ ពាន់លាននាក់ចូលមើលនៅលើបណ្ដាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Lu3dk4ZlF_i0X-ktj8z-CI_x8jP3jd6Dj3ZyNLSoaQhQMCVA_UrsTQuRThcq6cu-QLswsB2I8XkMtimKt72xNVus6IqPmDAoe_tEgjYg0Xk9o2eDhKP8FZoVg9BTmQQPKNVd9bb7PzFlTvBdjBoNio0rhM-ST3KQpsbOWYwqJIohORgqmF9AjLJnfJPl/s1600/image_2024-12-06_13-30-11%20(2).png
បវរកញ្ញាចក្រវាលឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅប្រទេសម៉ិកស៊ិកត្រូវបានសន្យាដោយអ្នករៀបចំថាជាការប្រកួតដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ទោះជាយ៉ាងណាក៏ដោយ ការពិតបង្ហាញថា ដំណាក់កាលរៀបចំនៃកម្មវិធីនេះឱ្យមានការខកចិត្តជាច្រើនបង្កើតកំណត់ត្រាសម្រាប់អ្នកទស្សនាក៏ដោយ ក៏ការប្រកួតនៅតែទទួលបានប្រតិកម្មអវិជ្ជមានពីទស្សនិកជននិងត្រូវបានចាត់ទុកថាជារដូវកាលដ៏ខកចិត្តបំផុតក្នុងប្រវត្តិសាស្ត្រ។
ទោះបីជាយ៉ាងណា បើធៀបនឹង Miss Grand របស់លោក ណាវ៉ាត់ Miss Universe គឺនៅតែមានភាពល្អប្រសើរច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6IjD-A9Ob5mt5wAXvHbNRBPXYyFpCBc4F91-yzgDH_71RBZS1xat133lrbPnSlw9GO5gQJErKUKJtmFuBwxSHgDLil6QoMpcUm2t0Ktcz72mwhwjMhzf1vFOBqjfCq_Xau1YREXmanX6mf8VSVubx48oi8UjP0YYeI-WGMP1gTgVVvvgPEKpzeLcMeUB5/s1080/image_2024-12-06_13-30-12%20(3).png

Miss Grand International គឺជាកម្មវិធីប្រលងសម្រស់ដ៏ល្បីមួយក្នុងឆ្នាំ ២០២៤។ ការប្រលងរបស់លោក Nawat ដើមឡើយបានប្រើល្បិចដើម្បីទាក់ទាញប្រព័ន្ធផ្សព្វផ្សាយ និងទទួលបានអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្ម ប៉ុន្តែកាន់តែបង្ហាញសញ្ញាថាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ។ Miss Grand International មានបញ្ហាតាំងពីដើមមកនៅពេលដែលលោក Nawat សម្រេចចិត្តឈប់រៀបចំកម្មវិធីប្រកួតនៅប្រទេសមីយ៉ាន់ម៉ានៅខែតុលា ដូចការគ្រោងទុក។ ពេលនោះការប្រកួតត្រូវបានយកទៅប្រទេសកម្ពុជា និងថៃ។ ក្រោយមកបញ្ហាបានកើតឡើងជាបន្តបន្ទាប់នៅពេលកម្ពុជាត្រូវបានដកសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8TMRnTupvJBQyFpLg_d12eXyBkBpxyUGjqnf7cwh2FnrnKZm7PxDObXHkZTRLpFMPVLOrhmrH9GQuzu1EpqtDIK_TH5X__eJtsBrczaEC9BIoGJernddH5UWJJjUKN79saVeML7oWaxhCguCH98xXMy3EoIoH0rku4zLEIh6mDL8XEZvvhsLnSF7gQmjt/s1080/image_2024-12-06_13-30-13.png

បេក្ខភាពមួយចំនួនបានដកខ្លួនចេញពីការប្រកួត ហើយ ND មួយចំនួននៃកម្មវិធីនេះបានសម្រេចចិត្តបញ្ចប់អជ្ញាបណ្ឌកម្មវិធីជាបន្តបន្ទាប់។ ភាពចម្រូងចម្រាសទាំងនេះបានធ្វើឱ្យរូបភាពនៃការប្រលង Miss Grand International ធ្លាក់ចុះយ៉ាងខ្លាំង៕
<iframe src=”https://www.facebook.com/plugins/video.php?height=476&href=https%3A%2F%2Fwww.facebook.com%2Fkomsanmedia.com.kh%2Fvideos%2F1651327322456037%2F&show_text=false&width=476&t=0″ width=”476″ height=”476″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowfullscreen=”true” allow=”autoplay; clipboard-write; encrypted-media; picture-in-picture; web-share” allowFullScreen=”true”></iframe>