មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានបើកការដ្ឋានសាងសនៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
មន្ទីរពេទ្យសាកលវិទ្យាល័យនេះ សាងសង់នៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងសាងសង់នេះ ស្ថិតលើផ្ទៃដី ២២ ២៤៣ម៉ែត្រការ៉េ និងទំហំអគារមន្ទីរពេទ្យ គឺ៤ ៨៩១ ម៉ែត្រការ៉េ មាន កម្ពស់៨ជាន់ ដោយរាប់ទាំងជាន់ក្រោមដី និងមានសមត្ថភាពទទួលអ្នកជំងឺសម្រាកសរុបចំនួន ២០០គ្រែ។
បើតាមក្រសួងសុខាភិបាលបានលើកឡើងថា៖”គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យនេះ នឹងចំណាយថវិកាប្រមាណជា៦៧លានដុល្លារ ដែលជាកម្ចីសម្បទាន របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉ ដោយប្រើប្រាស់រយៈពេល២៨ខែ សម្រាប់ការសាងសង់”។.png)
គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ នឹងបំពាក់ឧបករណ៍ ដែលមានបច្ចេកវិទ្យាទំនើបបំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ ជាពិសេសនឹងក្លាយជាកន្លែងសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញអ្នកជំនាញ ដែលមានទេពកោសល្យកម្រិតជាតិ និងអន្ដរជាតិ៕










