Home ព័ត៌មានអន្តរជាតិ សេដ្ឋកិច្ចអាមេរិកនឹងបន្តគ្របដណ្ដប់លើពិភពលោកក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខ

សេដ្ឋកិច្ចអាមេរិកនឹងបន្តគ្របដណ្ដប់លើពិភពលោកក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខ

67
0

សហរដ្ឋអាមេរិក៖ អ្នកជំនាញ Gad Levanon ដែលជាប្រធានសេដ្ឋវិទូនៃក្រុមហ៊ុនស្រាវជ្រាវការងារ The Burning Glass Institute បានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងបន្តដឹកនាំពិភពលោកក្នុងរយៈពេល ២០ ឆ្នាំខាងមុខទៀត ដោយសារការរីកលូតលាស់ឈានមុខគេក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទោះបីចិនកំពុងវ៉ាដាច់ក្នុងឧស្សាហកម្មផ្សេងៗក៏ដោយ ក៏អាមេរិកនៅតែជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ១ របស់ពិភពលោកដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKr5zF5LaA2OD-wPJgXJ6n6QJKUAs7AWBjhyf2ZuRYdxUbaTb2LWpBoxVB2t1HigV1Mwsh43Bs-5Wtruxkn1a9wL_KhSVk_FqJ-C855lGTQJ6rDxoQ6jkzAA9PBmDai6xhCwF7Se2tM_gycFRVd9FY-0ktHUabD6G5Kh8gXQQCJuNqGaI3ursPSxOkxgch/s1920/image_2024-12-10_11-25-03.png

យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា ចិនដែលជាប្រទេសមហាអំណាចទី ២ លើពិភពលោក គឺមានមហិច្ចតាចង់ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ១ ដោយទម្លាក់អាមេរិក ក្នុងរយៈពេល ២០ ឆ្នាំខាងមុខទៀត ប៉ុន្តែអ្នកជំនាញព្យាករណ៍ថា មិនអាចទៅរួចទេ។ យោងតាមលោក Levanon ភាពជឿនលឿននៃបញ្ញាសិប្បនិមិត្ត (AI) របស់អាមេរិក បច្ចុប្បន្នបានកំពុងជំរុញផលិតភាពការងារ ក៏ដូចជាជួយឱ្យសេដ្ឋកិច្ចអាមេរិករីកចម្រើនលឿនជាងប្រទេសជឿនលឿនដទៃទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYFArgEHwwAUjxme8jUkQiYuJTPyksF0efO-Lq8o8JwFut5d0F7qwNIBKMUze-3Sw3b9vEUu0L9xJHJTMuSDrZO343GqKIxHaqzBcShtxJPwWDvOTDxGhMGYFXPQtkwAYNZ87Z4z_AMp9A43vsmOMOT0blSAf9o8NpDuD4-6H7v2j8rzUggin07wIhj9FE/s1920/image_2024-12-10_11-25-04%20(2).png
ទោះបីជាចិនមានបច្ចេកវិទ្យាជឿនលឿនប៉ុណ្ណាក៏ដោយ ក៏មិនអាចយកឈ្នះអាមេរិកបានដែរ។ លោកបាននិយាយថា AI នឹងជួយពន្លឿនការស្រាវជ្រាវ និងការអភិវឌ្ឍន៍ក្នុងទ្រង់ទ្រាយធំ ដោយបង្កើតផលិតផលឈានមុខគេជាច្រើននៅក្នុងវិទ្យាសាស្ត្រ និងវិស័យជាច្រើនទៀត។ ដូច្នេះសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកទទួលផលដ៏ធំបំផុតដោយសារតែភាពលេចធ្លោរបស់ខ្លួននៅក្នុងបច្ចេកវិទ្យា និងបរិយាកាសអាជីវកម្មប្រកបដោយថាមពល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqnIRAHHq4iBGlTSOBeVe8j6rjGhLZ33N8XWyFd3E22kTDkJuhuwKMPdem1nLcImOMSNrf4sVAMJepd_NYEwp2wPXmvRaf7rM87w5f66YKYG46BBwXp0xK2OcieIgkDHl8pOUMMBgW6XHfx3a0giS89Oe9_gl9ZwN2qwNIxXYPy5GXjQeP3tX78_C2w-DE/s1000/image_2024-12-10_11-25-04.png

ទោះជាយ៉ាងណាក៏ដោយ AI អាចមានផលប៉ះពាល់អវិជ្ជមានលើការងារប្រើខួរក្បាលជាងការងារប្រើកម្លាំង ព្រោះថា AI ត្រូវបានគេរំពឹងថានឹងលុបបំបាត់ការងារជាច្រើនដែលបច្ចុប្បន្នកាន់កាប់ដោយមនុស្សដែលមានសញ្ញាបត្រមហាវិទ្យាល័យ។ ប៉ុន្តែ AI នឹងមានឥទ្ធិពលតិចតួចលើការងារដោយកម្លាំងក្នុងមុខរបរដូចជាជាងអគ្គិសនី ឬជាងទឹក។ អ្នកជំនាញនេះព្យាករណ៍ថា នៅថ្ងៃអនាគតការងារប្រើកម្លាំងអាចបង្កើនប្រាក់ឈ្នួលខ្ពស់ជាងពេលបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_onRXpKuRkpjmJqcjbCnwGv6K6cwyxdEBMG8gIj-uVTPgW5yAW0UhkGrKyM9_bu7JnfKsl-wIFgJrGOMGpVBfu0FzTL9Xr5VgEIWKle7HLFgVOUiGYmNpJesmauEB7wr_eO3lPxyaNEoKP1Y47x4WOFgicWBLh-ApIJDZYKAC5BcJSdlv6OiAt59Rp_6i/s3000/image_2024-12-10_11-25-06.png
លោក Levanon បាននិយាយថា ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺការធានាឱ្យមានកំណើនសេដ្ឋកិច្ច អមដោយការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពសម្រាប់ប្រជាជនទាំងអស់។ ទោះបីជាត្រូវប្រឈមនឹងបញ្ហាធំៗទាំងនេះក៏ដោយ ក៏អាមេរិកនៅតែអាចយកឈ្នះបាន ដូច្នេះអ្នកជំនាញជឿជាក់ថា សេដ្ឋកិច្ចអាមេរិកនឹងបន្តគ្របដណ្ដប់លើពិភពលោកក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខ៕