ប្រសិនបើយើងពេញចិត្តនឹងការរស់នៅក្នុងជីវិតដ៏ល្អប្រសើរនាពេលបច្ចុប្បន្ន គឺយើងនឹងចង់រស់នៅលើពិភពលោកនេះឱ្យបានយូរបំផុត ប៉ុន្តែអ្នកខ្លះទៀតបែរជាចង់ដឹងពីថ្ងៃស្លា.ប់របស់ខ្លួន ដោយសារអន់ចិត្តនឹងជីវិត ។ មនុស្សម្នាក់ៗពុំអាចគេចផុតពីសេចក្តីស្លា.ប់ ទេ គ្រាន់តែពុំដឹងថា តើវានឹងមកដល់នៅពេលណា?
App មួយឈ្មោះ «Death Clock» ត្រូវបានបង្កើតឡើងដើម្បីឱ្យអ្នកប្រើប្រាស់ដឹងថា តើពួកគេនឹងស្លាប់នៅពេលណា? អ្នកបង្កើត App ប្រាប់ថា វានឹងអាចឆ្លើយសំណួរដែលមនុស្សគ្រប់គ្នាចង់ដឹងបាន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ។.png)
អ្នកបង្កើត App ថ្មីជឿថា វាអាចប្រាប់ពីពេលវេលាស្លាប់របស់មនុស្សម្នាក់ៗបាន ដោយការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលយើងបានបំពេញក្នុងកម្មវិធី ។ បន្ទាប់មក វានឹងវិភាគព័ត៌មានផ្ទាល់ខ្លួនអ្នកប្រើប្រាស់ជាមួយទិន្នន័យស្រាវជ្រាវរហូតដល់ជាង១,២០០ប្រភេទ ពាក់ព័ន្ធនឹងអាយុមនុស្ស ហើយ AI នឹងប្រាប់ពីថ្ងៃស្លាប់យ៉ាងត្រឹមត្រូវដោយផ្អែកតាមទិន្នន័យ ។.png)
បើអ្នកប្រើប្រាស់ចង់ឱ្យបច្ចេកវិទ្យា AI ក្នុង App «Death Clock» ប្រាប់ពីពេលវេលាស្លាប់យ៉ាងត្រឹមត្រូវ គឺត្រូវតែបំពេញព័ត៌មានផ្ទាល់ខ្លួន ដូចជា ៖ អាយុ, ជាតិសាសន៍, ការហាត់ប្រាណ និងទម្លាប់ការបរិភោគអាហារប្រចាំថ្ងៃ ។ វាមិនត្រឹមតែប្រាប់ពីពេលវេលាស្លាប់យ៉ាងត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែវាអាចជួយណែនាំឱ្យអ្នកប្រើប្រាស់ពន្យារអាយុផងដែរ ។ វានឹងមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នកចង់មានអាយុវែង ដោយសារការណែនាំរបស់ Appខុសប្លែកពីការណែនាំរបស់មនុស្ស ។
ប៉ុន្តែ App ឈ្មោះ «Death Clock» ពុំទាន់ទូលំទូលាយនៅឡើយទេ គឺអនុញ្ញាតឱ្យតែពលរដ្ឋរស់នៅប្រទេសមួយចំនួនដោនឡូតប៉ុណ្ណោះ ។ អ្នកប្រើប្រាស់ត្រូវតែបំពេញព័ត៌មានផ្ទាល់ខ្លួនយ៉ាងលម្អិតចូលក្នុង App ជាមុនសិន ដើម្បីឱ្យវាប្រាប់ពីពេលវេលាស្លាប់ដោយពុំគិតថ្លៃ ។ នេះបើតាមការលើកឡើងរបស់អ្នកបង្កើត App ៕










