Home ព័ត៌មានអន្តរជាតិ តើពិភពលោកចាប់ផ្តើមប្រើប្រាស់ QR code តាំងពីពេលណាមក?

តើពិភពលោកចាប់ផ្តើមប្រើប្រាស់ QR code តាំងពីពេលណាមក?

100
0

តើលោកអ្នកជ្រាបទេថា យើងចាប់ផ្តើមប្រើប្រាស់ QR code តាំងពីពេលណាមក? ហើយប្រទេសណាជាអ្នកបង្កើតវា? ពិភពលោកចាប់ផ្តើមប្រើប្រាស់ QR code ឬ Quick Response code តាំងពីឆ្នាំ១៩៩៤ មកម៉្លេះ ដែលវាត្រូវបានបង្កើតឡើងដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងក្នុងដំណើរការផលិតរបស់រោងចក្ររថយន្តនៅជប៉ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiugY27UawzftOqgXwkHtNec4ZNBqy5Ne0cT7aHF5ndbcBUPMp7SLznj7g5MOFg2XiABaW3XXPK_YJ_1Q_Tf393xIysIZOmulvQ6AUvcfa3Unmz1MdKVSLHr8Fox99E6Q3KbY3NmA8W90Di8z6FTSgPbzjGGjKMzkvlYry_E8kgE3kAdWHX7bJmgC24eALT/s1024/image_2024-12-10_09-31-21.png
ក្រុមអ្នកស្រាវជ្រាវក្នុងក្រុមហ៊ុនរថយន្ត Denso Wave ដឹកនាំដោយលោក Masahiro Hara បានបង្កើត QR code មានចំនួន២ពណ៌ គឺពណ៌ស និងខ្មៅ ដែល Denso Wave គឺជាសាខារបស់ក្រុមហ៊ុន Denso នៅប្រទេសជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTu_GgAxxEqlqVwG9_05MBUxOWUouSoTELMcMwAP7OpymK59EEbIfigrm9nsctSZvF5UmmmD5gZyMLS5FBXoH_4QlfAVdwKRXmTpfVJixcwRaZ91e9JOEmM7VSlqIqUbW_UAZJQ73SiXqvHJUcoYm33lFjYd1pEhzjHRuelhAmD8OeBhqIA1-TLgurUhvg/s1050/image_2024-12-10_09-31-21%20(2).png

មុនដំបូង គេប្រើប្រាស់ QR code សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការប្រមូល និងកំណត់បរិមាណគ្រឿងបន្លាស់រថយន្ត ហើយប្រើប្រាស់ជំនួស Barcode ដែលបិទនៅលើប្រអប់គ្រឿងបន្លាស់រថយន្តនីមួយៗ ។ ក្រៅពីនេះ គេប្រើប្រាស់វាដើម្បីបង្កើនប្រសិទ្ធភាពក្នុងដំណើរការផលិត រហូតដល់ការបញ្ជូនទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrJKNsUfQJ1KpnZH6sIqLEzGfKH-N5gs7o_fj6QjZ0dF3aIBgRvU0uQocp89PBKLg_7ImYy1bc8uysW_0nCf92HdpU6_zawd4cXiUXR_r6v545Znu14sLLKV6oTVWnwQGp0rDnMc4wmGP-qpqZ3rTkIyNk4O49Mv2vgOs3r-abZl_E-mNCvOx5fLHcahnj/s1469/image_2024-12-10_09-31-20.png

នៅឆ្នាំ២០០២ ពលរដ្ឋជប៉ុនបានប្រើប្រាស់ QR code យ៉ាងច្រើន ហើយការលក់ទូរស័ព្ទដៃនានាបានផ្សព្វផ្សាយឱ្យអតិថិជនស្កេន QR code ដើម្បីចូលទៅគេហទំព័រ ឬស្កេនទទួលគូប៉ុងបញ្ចុះតម្លៃទំនិញ ជាដើម ។ ភាពងាយស្រួលនេះធ្វើឱ្យ QR code ទទួលបានការពេញនិយមយ៉ាងខ្លាំង រហូតក្រុមហ៊ុននានាពុំអាចខ្វះបាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHYxMScFmWxwIOsNRxAbnewvboZ7Zd-j_v84xA76yIGUoa7Iqz26r6NO0T8At2WwF-VCfALkkDV1f6dqa80o2PvGoJyydPwkqXmFy3iJHxO06PVV0TRF3nYcQshpyqnHEljWG0s57UFV6AVBHJVg0aDnLA343l_lLKs65JIi1695NtSZvR9Sn3_FZLUt6g/s1080/image_2024-12-10_09-31-20%20(2).png

ក្រោយមក វាក៏ត្រូវគេប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ដូចជា ៖ សំបុត្រយន្តហោះមានប្រព័ន្ធ QR code នៅអាកាសយានដ្ឋាន ។ បើទោះជា QR code គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Denso Wave ក្តី ប៉ុន្តែក្រុមហ៊ុនប្រកាសថា នឹងពុំចាត់វិធានការចំពោះអ្នកប្រើប្រាស់ទេ ។ បច្ចុប្បន្ន វាក៏បានក្លាយជា code សាធារណៈដែលមនុស្សនៅទូទាំងពិភពលោក អាចប្រើប្រាស់គ្រប់គ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGKGENUHUGxSkM-pwFKykg1RpO28jGObWK49ff1fFLc47GI3JzdBCCxIXSveQD2juKG477LU0efbfhuwd5XmGe4BuTo44nSkh-nIuokkRKdIVKN494qE7SeKdJus7orXgRxQEQnuCP5oOk8DjbR-gczBQZJ0A-PkEBNnVK4TyUD-lW9Y7o3YX55RJSkacb/s1024/image_2024-12-10_09-31-20%20(3).png

ចំណែកនៅតំបន់អាស៊ីបានប្រើប្រាស់ QR code សម្រាប់ការផ្ទេរប្រាក់ក្នុងគណនីធនាគារ, ការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ ព្រមទាំងការទទួលប្រាក់តាមរយៈទូរស័ព្ទដៃ ។ ហេតុនេះ QR code ទទួលបានការពេញនិយមយ៉ាងខ្លាំងសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុនៅប្រទេសឥណ្ឌូណេស៊ី, វៀតណាម, សិង្ហបុរី, ម៉ាឡេស៊ី, កម្ពុជា, ថៃ និងហុងកុង ៕