ជាទូទៅ ក្នុងការធ្វើដំណើរពីខេត្តស្ទឹងត្រែង ទៅខេត្តរតនគិរី ពលរដ្ឋច្រើនធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៧៨ ដោយត្រូវឆ្លងកាត់ទន្លេស្រែពក ដែលតែងមានការជន់លិចនៅរដូវវស្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnYm-R-MMZ-NqFDt7_vf9D7luflDY9GvQzvfktflMdtzUoI5_JuUhHlkm4_iDsbOznMGcGdR6XPJBXmlPu7uBjuua_pfxFaS8TeUqErZAtSgVPTp7wUwS8gmoK-hgPTQF8JFDMvYzhtsegZtJKj2dL_TXVd7NlssnJNvJi6H8NYwoBwArDjT9Bm9dBv7ic/s1080/image_2024-12-10_11-11-54%20(2).png

ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ រាជរដ្ឋាភិបាល បានសាងសង់ស្ពានមួយដែលមានឈ្មោះថា”ស្ពានស្រែពក” ដែលជាព្រំប្រទល់ខ័ណ្ឌចែកទឹកដីខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។
ស្ពាននេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ជាស្ពានភ្ជាប់និស្ស័យរបស់អ្នកស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnmMA3k2eZ4c4Sux8s_dqTp7PeDwcCv2wpH0Y-f4eoqHERxj1QW5ZLZYLSkb5cnmTWnAtl03xkPXfXyORI4nYcRIAHI9KaqJfaMwZ246KokgOSYUvj1xC01mTFDe-92W5cOMUWhnbECUlKXcnyce6Fw0cW8a4TS74JnPSK5XSMSeSLhqDmT-hWnTJPhmpC/s780/image_2024-12-10_11-11-55.png
បច្ចុប្បន្នស្ពាននេះបានក្លាយជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ អំឡុងពេលទឹកជំនន់នៃទន្លេស្រែពកឡើងខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIJmr6BilzjRm6NzAXiPnaNzEtFklSWoLeUBEazOjYrYhYqcmovp4nC87s6DhK7UBn5G3s2jbh1L7Vzjqvh_oLIhlDIbmXnldDs_BIkFiHnsopgNzoFd1ycrWkenLr1oWx-8wT9hXb-hDcbxEwJzgkjQSsMYAzNlkQH7V7T4bDVBVoXvILoRfkpij3Bwk_/s1280/image_2024-12-10_11-11-56%20(2).png
គួរបញ្ជាក់ថា ស្ពានស្រែពកនេះ ជាស្ពានថ្មី ដែលត្រូវបានសាងសង់ឡើង ក្រោយស្ពានចាស់ត្រូវបានរុះរើកាលពីឆ្នាំ២០១៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg45tig3iw7E5HgycBFLTNyB2CyeTERnFiTRUh2xoU-vJ5F3D4JXk8oyZ_E2-IsVMKj_3EER_iYrcuLM13NHESyzUGAvfVLZMIDzI7QoAeWKIL7pbZBLpTr4_UE8_aXHhlpfWR4Cwc_JOriO1NBEcBgOjynGYBNYDY969xyj57237eL_xjUdvu21H0cSjJf/s780/image_2024-12-10_11-11-56.png
កាលនោះ ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីនៅស្រុកសេសាន បានបិទទ្វារទំនប់ នឹងបណ្តាលឱ្យលិចដល់តួស្ពានប្រហែល៧ម៉ែត្រ ហេតុដូចនេះទើប អាជ្ញាធរបង្ខំចិត្តរុះរើស្ពាន ដើម្បីយកដែកស្ពានទៅធ្វើកន្លែងផ្សេងៗទៀតនៅក្នុងទីរួមខេត្ត៕