Home Blog Page 712

ថៃប្រកាសឱ្យពលរដ្ឋថែទាំសុខភាពដោយសារសីតុណ្ហភាពធ្លាក់ចុះ និងប្រយ័ត្នទឹកជំនន់

0

ប្រទេសថៃ ៖ យោងតាមការព្យាករអាកាសធាតុរយៈពេល៧ថ្ងៃរបស់ភ្នាក់ងារឧតុនិយមថៃបង្ហាញថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំង និងសីតុណ្ហភាពធ្លាក់ចុះរហូតដល់៧អង្សារសេដោយសារអាកាសធាតុផ្លាស់ប្តូរ ហើយសូមឱ្យពលរដ្ឋថែទាំសុខភាព និងប្រយ័ត្នទឹកជំនន់ហូរពីតំបន់ព្រៃភ្នំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfzLeraYgapeIStdMzF3idqZ_ci8zJReiVQI3OLRFZh1FekH8gT0qMZxWXdNbumqpDB54UDS72XtRcEVUyLm3HI231p5dT8mn4JODXQ9GI30uApo6Z3V-ALHbuFsODOtBXK_DYMyQMxiz-kgAzCZBKA1FbGM4cIE1Z_J4zKb5m-uIochaElO21F_UyYXfE/s960/image_2024-12-16_10-06-45.png

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ គឺមានខ្យល់ត្រជាក់បក់ពីប្រទេសចិនមកគ្របដណ្តប់លើភាគខាងជើង និងខាងត្បូងប្រទេសថៃ ព្រមទាំងសមុទ្រចិនខាងត្បូង ហើយមានខ្យល់មូសុងឦសានបោកបក់នៅភាគខាងជើងថៃ ។ ដូច្នេះ វានឹងធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងនៅតំបន់នេះ និងសីតុណ្ហភាពធ្លាក់ចុះ ក្នុងនោះភាគឦសាន សីតុណ្ហភាពធ្លាក់ចុះពី៥ ទៅ៧អង្សារសេ រីឯភាគខាងជើង, កណ្តាល, ទីក្រុងបាងកក និងតំបន់ជុំវិញ សីតុណ្ហភាពធ្លាក់ចុះពី៣ ទៅ៦អង្សារសេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRxJDv1TuONv1IrEb7JxMJz2lx7i6AYbelGq3XyVFw3eZniCNDmC5hf8cbujFTjHMLh0s641JXJF8OVz2duKtH1v08QafawkBIY6j5kOiXVgDssUWcarPrJo4_k-iEB5lVgg5sLuo5n2AAHJN5siyrq2_Ob8_7f-_12Hk0OwFbfIR9Ralc5jDx7Ot71JyN/s1920/image_2024-12-16_10-06-46.png
ខ្យល់មូសុងឦសាននឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងភាគខាងត្បូង ព្រមទាំងមានសម្ពាធទាបនៅសមុទ្រចិនខាងត្បូងឆ្លងកាត់ឈូងសមុទ្រថៃ និងប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ។ ដូច្នេះ ធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគខាងត្បូងរបស់ថៃ និងមានខ្យល់បក់ខ្លាំងនៅឈូងសមុទ្រថៃ និងសមុទ្រអាដាម៉ាន់ ។ ឈូងសមុទ្រថៃនឹងមានទឹករលកកម្ពស់ពី២ ទៅ៣ម៉ែត្រ ហើយតំបន់មានផ្គររន្ទះ ទឹករលកនឹងមានកម្ពស់ជាង៣ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIjUlOoSZnyZ6bPgBZh-__BJahHaj2GoNAIFMaqnpaTh4PEzHhif2krw_1ZUYNaXEOuxR8dUSY2BXreiqZg9y9JzQnL-zev3GXW5d6wmEY_HX-T2iO-qn2C5YJyDm86HfVlKa-Tr0H5Nn3xadRlShX8bBss2RB_nRshDeaCvAfDFyKk8eT6FaobEw0nbeb/s856/image_2024-12-16_10-06-47.png

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ខ្យល់ត្រជាក់ដែលគ្របដណ្តប់ភាគខាងជើង និងខាងត្បូងថៃ ព្រមទាំងសមុទ្រចិនខាងត្បូង នឹងខ្សោយកម្លាំង ហើយធ្វើឱ្យភាគខាងជើងថៃមានសីតុណ្ហភាពកើនឡើងពី១ ទៅ២អង្សារសេ ។ ដូច្នេះ តំបន់ទាំងនេះនឹងមានអាកាសធាតុត្រជាក់ និងចុះអ័ព្ទពេលព្រឹក ។ រីឯខ្យល់មូសុងឦសានដែលគ្របដណ្តប់លើឈូងសមុទ្រថៃ និងភាគខាងត្បូង គឺមានកម្លាំងមធ្យមទៅខ្លាំង ហើយទឹករលកនៅឈូងសមុទ្រថៃនឹងមានកម្ពស់២ម៉ែត្រ រីឯតំបន់មានផ្គររន្ទះ ទឹករលកមានកម្ពស់ជាង២ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNLaSL1YqFqPPre5dUZhzL0ulfO2S4uUnI6aTqdOzdMXi1MaUZSZHkBka5AULIZwQbrDFStrrawwujkm5w1kbgmBgqYPZ9mmY3UV0F0fbMVa-PpC0KYJIjcmvP3z4CmmWqKipC-GaAMfTMKI85PvPsA51IxAWQCfAsB6cE0iPGgL52sCYiJDXyTatnWd6O/s1849/image_2024-12-16_10-06-48.png

ភ្នាក់ងារឧតុនិយមបានប្រកាសឱ្យពលរដ្ឋនៅខេត្តភាគខាងត្បូងប្រុងប្រយ័ត្ន និងថែទាំសុខភាព ដោយសារមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ។ អាកាសធាតុមិនល្អអាចបណ្តាលមានទឹកជំនន់ភ្លាមៗ និងទឹកហូរពីតំបន់ព្រៃភ្នំ ជាពិសេស បរិវេណជាយភ្នំនៅជិតផ្លូវទឹ និងតំបន់ទំនាប ។ ពលរដ្ឋរស់នៅឆ្នេរសមុទ្រខាងត្បូង និងខាងកើត គួរប្រយ័ត្នទឹករលកខ្លាំងបោកបក់មកលើឆ្នេរ រីឯអ្នកនេសាទនៅឈូងសមុទ្រថៃ និងសមុទ្រអាដាម៉ាន់ គួរនេសាទដោយការប្រយ័ត្ន និងចៀសវាងការនេសាទនៅបរិវេណផ្គររន្ទះ ។ ដូចគ្នានេះ ទូកនេសាទតូចៗនៅឈូងសមុទ្រថៃ ពុំគួរចាកចេញពីឆ្នេរទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvXftvwj0vNmWO6JHXDK31ecB4LxgJSHmKu_mea-RscOUJFBTeX5YZaW1u8GpTvS7KLq0pR7A_qLpVrQDLr5Evj09H4_23FK_RoZOTnlzYCvlUVJfk2RESt6oWhUv5uhn_J72sJJ6U_6t0egMvfdOlgSZo2laOZDRvyNY-uw234yrz5m04zb8BNY3QJJCe/s686/image_2024-12-16_10-06-50.png

ហេតុនេះ សូមពលរដ្ឋរស់នៅខេត្តភាគខាងជើងប្រទេសថៃ ថែទាំសុខភាពដោយសារអាកាសធាតុមិនល្អ ក៏ដូចជាប្រយ័ត្នគ្រោះថ្នាក់ភ្លើងឆេះបណ្តាលពីខ្យល់បក់ខ្លាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ។ ក្រៅពីនេះ ពលរដ្ឋនៅខេត្តភាគខាងជើងត្រុងប្រយ័ត្នការធ្វើដំណើរតាមតំបន់ចុះអ័ព្ទខ្លាំង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ៕

អ្នកជំនាញព្រួយបារម្ភអំពីនិន្នាការ “Mukbang” កាន់តែកើនឡើង

0

ពាក្យ “Mukbang” គឺជាភាសាកូរ៉េមានន័យថា “ការបរិភោគ” ដោយជាទូទៅវីដេអូ Mukbang បង្ហាញពីមនុស្សម្នាក់ដែលថតខ្លួនឯងញ៉ាំអាហារច្រើនក្នុងពេលតែមួយ នៅពេលដែលវីដេអូនេះមានអ្នកមើលច្រើន និងកាន់តែកើនឡើងខ្លាំង ធ្វើឱ្យអ្នកជំនាញអាហារូបត្ថម្ភមានការព្រួយបារម្ភអំពីឥទ្ធិពលអវិជ្ជមាននៃនិន្នាការមកលើអ្នកមើល។ នេះបើយោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ Grace Derocha នៅរដ្ឋ Michigan សហរដ្ឋអាមេរិក បាននិយាយថា ការផលិតវីដេអូញ៉ាំច្រើនក្នុងពេលតែមួយ គឺមិនមានប្រយោជន៍នោះទេ វាជាវីដេអូមិនមានសុខភាពល្អ ដែលបង្ហាញពីមនុស្សម្នាក់ញ៉ាំច្រើនក្នុងរយៈពេលខ្លី ឬញ៉ាំអាហារហឹរខ្លាំង ដែលអាចបង្កគ្រោះថ្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA7AmptScskHdsLERyRU2kWMFq5NoCumuyyCjIJCT85-cGSPqHZFq-64n4WJmS1jaQylxuR2dwNd0puIRnay01NRVoBcNuzi52GZlyJv-O6PBXaNyj56uyW6cnFuUvn8yW5PBZN3YUS07b5JM-HlqhP0GlMJQHw_tOBy1ANrE-1cnvz2hKL7Um9E8O7fUs/s1201/image_2024-12-16_09-57-03.png

លើសពីនេះវាក៏ជះឥទ្ធិពលអវិជ្ជមានមកលើអ្នកទស្សនា ធ្វើឱ្យអ្នកទស្សនាត្រាប់តាម ដោយពួកគេទៅទិញអាហារប្លែកៗជាច្រើន ដែលសម្បូរទៅដោយខ្លាញ់ និងជាអាហារកែច្នៃ មកបរិភោគបណ្តាលឱ្យខូចសុខភាពរាងកាយ ជាហេតុធ្វើឱ្យមនុស្សទូទាំងពិភពលោកប្រឈមនឹងជំងឺធាត់ ឬមហារីកជាដើម។ យោងតាមការសិក្សាខែមករាឆ្នាំ ២០២០ បានឱ្យដឹងថា វីដេអូ mukbang ជាង ៥,០០០ នៅលើ YouTube សុទ្ធតែជាវីដេអូដែលមានប្រយោជន៍តិចបំផុត ប៉ុន្តែមានអ្នកមើលច្រើនបំផុតទៅវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzJEPTlqA175W2wzTgpnNdpdNyJ3H8JRRxB9P0lKEE-l9OhtrD58sgcLCVlblsCTpwFndxD-FXwGFu5j3ajC13fbfbYHJvUx1bGOHWB6PTPxc_XsBQ02OkXTB3Q0LLylXfnUa5CQUKbPrmvlP5ujYEuY3A9qyIR3xiIiftrS7kHFqL5M6sCi-BsavrueGG/s1000/image_2024-12-16_09-57-04%20(2).png

អ្នកនាំពាក្យ Derocha នៃ Academy of Nutrition and Dietetics (USA) បារម្ភថា បច្ចុប្បន្ននិន្នាការ “Mukbang” កាន់តែកើនឡើង អាចលើកទឹកចិត្តអ្នកមើលមួយចំនួនឱ្យញ៉ាំច្រើន ជៀសវាងអាហារមួយចំនួន ឬមិនញ៉ាំសារធាតុចិញ្ចឹមផ្សេងៗដែលរាងកាយរបស់ពួកគេត្រូវការ។ អ្នកជំនាញខាងអាហាររូបត្ថម្ភដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដា អ្នកស្រី Suzanne Fisher ក៏បាននិយាយដែរថា ជាទូទៅអ្នកផលិតមាតិការ “Mukbang” ពួកគេមិនញ៉ាំច្រើនដូចនៅក្នុងកាមេរ៉ានោះទេ កាលដែលគេថតវីដេអូញ៉ាំច្រើនក្នុងពេលតែមួយភាគច្រើនគឺជាវីដេអូកាត់តប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglhyphenhyphenEHSUThSt0ZhkUcNPiMq7sYJDx_9ev9XaWwfM2GgymiA1r9aUliRM6g0Lhpf9kXQaD_eLifPVmBIKp9XK_Jp4f8xcQD6dqq1fFYEdmwsI3umYKMIIdfRDPjPg-5Jztd4RVTCIq0B5VwsMeoyCZkBUz4gXFDKX9SR229QCK-zyYJaYl0rWlgtMefejAk/s1280/image_2024-12-16_09-57-04%20(3).png

ទោះជាយ៉ាងណាអ្នកទស្សនាមិនដឹង តែងតែគិតថាអ្នកផលិតវីដេអូទាំងនោះញ៉ាំច្រើនពិតមែន ធ្វើឱ្យពួកគេឃ្លានតាមហើយក៏ទិញអាហារមិនល្អមកញ៉ាំ បណ្តាលឱ្យខូចសុខភាព។ ហេតុនេះអ្នកជំនាញផ្នែកអាហារូបត្ថម្ភសង្ឃឹមថា អ្នកផលិតមាតិការ “Mukbang” គួរកាត់បន្ថយដោយប្តូរមកផលិតមាតិការណាដែលមានប្រយោជន៍ផ្សេងទៀតដូចជា ចែករំលែកចំណេះដឹងទូទៅដល់អ្នកទស្សនា Makeup ធ្វើម្ហូបដែលមានសុខភាពល្អ ឬវីដេអូបែបកំប្លែងកម្សាន្តអារម្មណ៍ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEhdoFpr8MDN3BotTcG0YjL0fX_VGY5Kb5JU4jL2lql2pEt2VDWLO-TBOpu-9KeRAqyDbIgqh5F37T_mdKlvkMFslQRGLGv0WV651BnEfWW38uf9P44feguQHjYRlQyRG-2Nq10UytJJ1BtMuRXdMqiwq9VUHmgpYzefyekXYZrpYGg6Jnt8X2qncroenE/s900/image_2024-12-16_09-57-04.png

កោះទ្រង់ ជាកោះដែលស្រស់ស្អាតមួយប្រចាំខេត្តក្រចេះ! កន្លែងកំសាន្តដ៏មនោរម្យសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនគួររំលងឡើយ

0

សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់ គឺជាកោះមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះ។ កោះនេះមានភូមិចំនួន ២ មានផ្ទៃដីសរុបទំហំ ២២៣ ហិចតា ដែលមានប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះកោះនេះសម្បូរទៅដោយដីមានជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។ កោះទ្រង់ ល្បីល្បាញខ្លាំងដោយសារជាកន្លែងដាំដុះក្រូចថ្លុង ដ៏មានរសជាតិឆ្ងាញ់ជាប់មាត់ ប្លែកពីក្រូចថ្លុងមកពីតំបន់ផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPRMh6gl2egzU6S-ifZQkVQ92gpdz6cofHq-BDm6J9D5jNP50hc_F6gu6VjPhS69f8ksCen9NUMq97yHYmWwWN2TmrAYvK0Gp32ldBAMBg_7q30DUuG7Oq-QsynHOwQVXIYYMhD9vhWM-4-td5IkFJCrSKJURmbuQpl7rvUzrpkz4xkTWWYaLiOa7snIs/s970/5f65cf203a4d5_1600507680_medium.png
ក្រៅពីក្រូចថ្លុង កោះទ្រង់ក៏ជាទីកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ដោយសារកោះនេះមានសភាពស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធល្អ ព្រមទាំងមានទេសភាពធម្មជាតិបែបជនបទដ៏ស្រស់ត្រកាលជាទីគាប់ចិត្តទៀតផង។ កោះនេះគឺជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិមួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHg7bXUPXbSDsj_NYopqOh1rnnVpaqpID6FtE38TPJO0YU1aCE698Kon5-F15Dai7CWfZU9Mbm1zY2m0vh9E9eaJ6xLYcTqPL3Pu40rXvus-X7cePvLyZvnarVNsi-T1ezIkTGb2Uk9MfNp4WKIzQBfm-RZTZtS26GPB0mD3axq_FeLAwPyj0k7xVXpcc/s2048/242647020_402227911258389_7519901520893606353_n.jpg
កោះទ្រុងមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាឈ្វង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខទីរួមខេត្តក្រចេះគួរជាទីគយគន់ និងជាកន្លែងធ្វើដំណើរកំសាន្តដ៏មនោរម្យរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ។ ដើម្បីទៅកម្សាន្តនៅដែនកោះដែលស្ថិតកណ្តាលទន្លេមេគង្គនេះ អ្នកទេសចរត្រូវជិះទូកដរ ដែលសំចតអែបច្រាំងរង់ចាំចម្លងមនុស្សម្នាទៅមកជារៀងរាល់ថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjplELnasit0Ls9nR6JsV5u5-fzLWknCQUHomwNX88giG-ghoY3lGfM6WN4MWZkfV1rPF9CKnfpYZFump6iz-cD0vXmfBH0-oduvOf8JRjvUYy21iHaKmTvxPzbHjp2-P_lvCe49tjQtBwiQRayTYSlOctCWkA1ALubHN34VXUx9h-dmGAJLRUHdfzDYcQ/s1024/DJI_0135-1024x575.jpg
សម្រាប់សេវាកម្មទូកចម្លង ដែលជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃរបស់ពលរដ្ឋរស់នៅលើកោះទ្រង់នេះមានតម្លៃ ១ ពាន់រៀល។ ដូច្នេះអ្នកដំណើរត្រូវចំណាយពេលប្រមាណ ១៥នាទីនៅលើទូកចម្លង ឆ្លងពីច្រាំងម្ខាងនៃមាត់ទន្លេក្រុងក្រចេះ ឆ្ពោះទៅកោះទ្រង់ដែលផុសសន្ធឹងកណ្តាលទន្លេ។ នៅពេលមកដល់ ភ្ញៀវទេសចរ ត្រូវធ្វើដំណើរឆ្លងកាត់វាលខ្សាច់សក្បុសប្រមាណ ២០០ម៉ែត្រ មុននឹងទៅដល់ច្រកចូលកោះទ្រង់ ដែលមានទីស្នាក់ការសហគមន៍ទេសចរណ៍កោះទ្រង់រុងរឿងជាសម្គាល់។ https://1.bp.blogspot.com/-GaMB-oT3WnA/YD9GiJWOPYI/AAAAAAAAHfY/j5A6SybynV0fwotVMapkTr0OXNth5SeKACLcBGAsYHQ/s2048/img-0.34629600%2B1559113938.jpg

បើនិយាយពីបរិស្ថាន និងអនាម័យវិញ សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់បានក្លាយជាភូមិស្អាត មានអនាម័យ និងបរិស្ថានល្អ ជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនចាញ់ភូមិព្រះដាក់នៅខេត្តសៀមរាបនោះទេ។ កោះទ្រង់មានផ្ទះស្នាក់សហគមន៍ ម្ហូបអាហារ សួនដំាបន្លែ និងមានម៉ូតូឌុប រទេះសេះ រទេះគោ ជួលកង់ជិះកំសាន្តជុំវិញកោះ មើលសត្វជ្រឹង មើលភូមិបណ្តែតទឹក ហើយភ្ញៀវទេសចរក៏អាចធ្វើការប៉ោះតង់នៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាតដែលអាចមើលឃើញសម្រស់ក្រុងក្រចេះនាពេលរាត្រីផងដែរ៕

ចងបានរូបរាងស្រស់ស្អាត រាងស្លីម ស្រឡូន ដូចតារាសម្តែងម្នាក់នេះ ដោយគ្រាន់តែអនុវត្តន៍នូវវិធីសាស្ត្រដ៏សាមញ្ញទាំង ៣ ខាងក្រោមនេះ៖

0

តារាសម្តែងជួរមុខរបស់កូរ៉េគឺ Kim Yoo Jung តែងតែមានរូបសម្រស់ស្រស់ស្អាត និងរាងកាយមានតុល្យភាព ដោយសារតែនាងរក្សាទម្លាប់ញ៉ាំអាហារត្រឹមត្រូវ ក៏ដូចជាហាត់ប្រាណទៀងទាត់ ដើម្បីរក្សារាងស្លីម និងចង្កេះតូចស្តើង។ តារារូបនេះបានប្រឡូកចូលសិល្បៈដំបូងតាំងពីអាយុ ៥ ឆ្នាំមកម្លេះ ហើយរហូតមកដល់ពេលនេះនាងបានក្លាយជាតួឯកស្រីក្នុងរឿងជាច្រើនដូចជា My Demon, 20th Century Girl, Backstreet Rookie និងជាច្រើនរឿងទៀត។ ដូច្នេះនៅក្នុងអត្ថបទនេះនឹងនាំប្រិយមិត្តមកដឹងពីវិធីសាស្ត្រថែរក្សារាងឱ្យស្លីមដូច Kim Yoo Jung៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9gVhpnhuzkK3vwE0xc6t0BTR4hRO_4SF3EOKdcFb5_aNnTR2FK0lC10AYUbyyXc5j0ZNoKx4ubaxhU5G_Y56eSAseBi3WdtIWYykZl7FmdZ20nJqtCr3c6_6TqNmWlm6EHdeWPtc173dfaZ9ynCTggzxqpsOfrjtA613oK8ONqk6B3Y-fZ2FSNp8nfEw/s1493/image_2024-12-16_09-05-44.png

១.បរិភោគគុយទាវជំនួសបាយ៖ តារាសម្តែងវ័យ ២៥ ឆ្នាំរូបនេះតែងតែបរិភោគគុយទាវជំនួសបាយសជានិច្ច ដោយសារគុយទាវមានកាឡូរីទាប និងសម្បូរទៅដោយជាតិសរសៃ ដែលអនុញ្ញាតឱ្យ glucomannan ferment បង្កើតជាអាស៊ីតខ្លាញ់ បញ្ចេញអរម៉ូន satiety ជួយកាត់បន្ថយចំណង់អាហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcaLZ_nO-2S21jn-TxbrnhaiPXMQ5MFYwdATSArivk3aoiO3pYmMJYTgYlM1AzPhqLfyKk0FoSoEobqljhHIkZ3y9WAIUrMEEyWnV0TCz6K8Fdh1-3vug4qYkG9dvg91mvL8_cJBEyXBCzahalvjs6Q1kAYOrAuYg_M1QTcQ90PaUueMhsPxsr1W4Ekb5f/s4000/image_2024-12-16_09-05-44%20(2).png

២.បរិភោគអាហារបីពេល៖ តួឯករឿង My Demon តែងរក្សាអាហារបីពេលជាមួយនឹងអាហាររូបត្ថម្ភមានតុល្យភាព។ នៅក្នុងរបបអាហារ ៣ ពេលរបស់នាងគឺមិនដែលរំលង គ្រាប់ធញ្ញជាតិ ទ្រូងមាន់ និងត្រីឡើយ ព្រោះអាហារទាំងនេះជួយឱ្យនាងមានរាងកាយមាំមួន សុខភាពល្អ ជាពិសេសគឺរក្សារាងរបស់នាងឱ្យស្វែលជានិច្ច។ អាហារទាំងនេះគឺមានជាតិខ្លាញ់តិចតួចបំផុត គាំទ្រដល់ការបង្កើតឡើងវិញ និងការស្តារជាលិកាសាច់ដុំ ការលូតលាស់សាច់ដុំ និងកំណត់ការប្រមូលផ្តុំជាតិខ្លាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJuXYHnVQc4iZrcFCKXcSJErTZASSDRJAOb4XMzFGnNcJSTGcGgI2gct2q_SSg_U9ytxndZVkSjaIFWpqCT9iJWFvVmztR3rcBGzDxYFlq3mKrB9mrhxlSk6fDwDq0IQ6b8fg4_9f0aZmxuLgqzhZn6sleEiAGNsEHyTc0qUijjNjCsDaOlTrSvotw7tm4/s1600/image_2024-12-16_09-05-50.png

៣.ធ្វើលំហាត់ប្រាណ pilates៖ កីឡានេះត្រូវបានជ្រើសរើសដោយសិល្បករកូរ៉េជាច្រើនដូចជា Son Ye Jin, Ji Soo, Jennie … ដើម្បីរក្សារាង។ Pilates ជួយបង្កើនភាពបត់បែន និងកម្លាំងរបស់រាងកាយ ធ្វើឱ្យប្រសើរឡើងនូវសុខភាពល្អ និងជួយធ្វើឱ្យរាងកាយមានភាពរឹងមាំ។ លើសពីនេះ Kim Yoo Jung ក៏តែងតែដើរ និងរត់ហាត់ប្រាណជារៀងរាល់ថ្ងៃផងដែរ ដើម្បីរក្សារាងរបស់នាងឱ្យនៅថេររហូត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWoNFlTt_rFPD36SK7amzReQA1UHzgEq-XndFSVRB8nLQDagvtKlhuDU2viY9m07Br2R2oGn5CkBYt6Hlu1ygbRPNzWiWlvCI5w35YvYbatb0jP-tjKUGSx2Fb8VTIuUqookpLoYVLxUNryPy4pKkhaXU2FIjp5PjxHo5fMXg9dRs6biCo3fy3t7zU_Nbq/s1500/image_2024-12-16_09-05-51.png

ប្តូរទម្លាប់មិនល្អទាំង ៨ យ៉ាងចេញភ្លាម បើមិនចង់ឱ្យតម្រង់នោមរបស់យើងខូចដោយមិនដឹងខ្លួន!

0

ជារៀងរាល់ថ្ងៃ តម្រង់នោមយើងត្រូវធ្វើការជាបន្តបន្តាប់ដើម្បីបំពេញទំនួលខុសត្រូវរបស់ពួកគេក្នុងការយកកាកសំណល់មេតាប៉ូលីស អាស៊ីត និងសារធាតុរាវលើសចេញពីរាងកាយ។ ទោះជាយ៉ាងណាប្រសិនបើអ្នកមានទម្លាប់មួយចំនួននេះ អាចបណ្តាលឱ្យអ្នកខូចតម្រង់នោមដោយមិនដឹងខ្លួន និងបង្កឱ្យមានជំងឺតម្រងនោម ដែលអ្នកត្រូវយកចិត្តទុកដាក់ជាពិសេស។

១.ផឹកទឹកមិនគ្រប់គ្រាន់៖ ពិតណាស់ការផឹកទឹកតិចពេកត្រឹមតែកន្លះលីត្រ ឬមួយលីត្រក្នុងមួយថ្ងៃអាចបង្កគ្រោះថ្នាក់ដល់តម្រងនោមបានយ៉ាងឆាប់រហ័ស។ ដូច្នេះអ្នកគួរកែប្រែទម្លាប់នេះចេញ ដោយព្យាយាមផឹកទឹកឱ្យបានច្រើន ឬ ២ លីត្រក្នុងមួយថ្ងៃទើបជាការល្អ ព្រោះវានឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរួមទាំងអត្ថប្រយោជន៍តម្រងនោមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9EnzwOapr8j5tsBDwgosZdM59k1qvNUCc0Dh7HHStRapO9EVWWLoxstA-lxB2Ha3xWCZ2sDTMPZhyphenhyphenkHdVCn7TXv1hOJ9uudXbpWa3wlI8DGOEWhChol2LEEmG_5iyNSme_2RAdbN3HD8CaLLRE5HOtgmc4R22ZxaVQiSJW-Kzi_IyTCDxWpxTYnfMi_SB/s800/image_2024-12-16_09-01-30.png

២.បរិភោគជាតិស្ករច្រើនពេក៖ ដូចដែលយើងដឹងស្រាប់ហើយ ការទទួលទានជាតិស្ករច្រើនពេកអាចនាំឱ្យយើងធាត់ ដែលនាំឱ្យមានហានិភ័យនៃជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងនាំឱ្យកើតជំងឺតម្រងនោម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyAMp5oNFyNspNLYY0ok8YQXgPhoyueWtWToPf2LrerVKo0w4eukKskWnFlB8-6afMmx1HovjOl_571zy4tjAGR_DfVJskt260cVxZHTQQHpnUYGLN-5uzupCQk4SmYQuj4FgJ22JEma3m2AikMcVE_uL-_i8Mea8U80qojzndVH1dsGoKRorvlRNyIChyphenhyphen/s1254/image_2024-12-16_09-01-30%20(2).png
៣.ញ៉ាំជាតិអាកុលច្រើនពេក៖ យោងតាមការសិក្សាប្រសិនបើអ្នកផឹកស្រាលើសពី ៤ កែវក្នុងមួយថ្ងៃ នឹងធ្វើឱ្យអ្នកប្រឈមជាមួយជំងឺតម្រងនោមរ៉ាំរ៉ៃ ក្រៅពីនេះស្រាក៏ប៉ះពាល់ដល់សម្ពាធឈាម ជំងឺបេះដូង ជំងឺថ្លើម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីក និងបង្កឱ្យមានជំងឺគ្រោះថ្នាក់ជាច្រើនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzJu7SNVXezmUUl9reilzuJ9k9bXxhvdnsy9l75D1AaKp1r4v-_l56lUUKunSD8IkOoeGSxM0fVbPM5H9otQDhcB0XqaF3kPAgFI5kDq6pJvOm20c6QgSP8Z8BE3tx1T5OQ6yUyJfntDGfBmbAzCwJzaPMmWwRq2IbwA26E_TvkNSGP3XBTTJIPeFqm5lV/s1024/image_2024-12-16_09-01-30%20(3).png

៤.គេងមិនគ្រប់គ្រាន់៖ អ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ Brigham and Women’s Hospital ក្នុងទីក្រុង Boston បានពិនិត្យមើលទម្លាប់នៃការគេងរបស់ស្ត្រីដែលបានចូលរួមក្នុងការសិក្សា ហើយបានរកឃើញថាអ្នកដែលគេងតិចពេកអាចជួបប្រទះនឹងការថយចុះមុខងារតម្រងនោមលឿនជាងអ្នកដែលបានគេងគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZFK-mDSbNH4couch-ToXzN48_5rRhD0KVOkDFWxGganxM-rZYWfkk0jCXvcEgQ5DxaZvIz7MWUmZhqoP3QADymJUo3O1pEum4UapvhPlcngX7n3-NRoo9TyCIBsMUT4m1WtaDlwwljOtbNKxO7c-2ndV5s3gk2eOBmByi_gqdPnciwVSfFBiMxfI_tOfr/s3000/image_2024-12-16_09-01-31.png

៥.បរិភោគអាហារកែច្នៃច្រើនពេក៖ ការទទួលទានអាហារកែច្នៃអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម ព្រោះអាហារទាំងនេះមានអំបិល និងផូស្វ័រច្រើន ដែលជាកត្តាបង្កើនហានិភ័យនៃជំងឺតម្រងនោម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSGK86klwV2Jz69AXXZ9-WIy_8jQyInAuqL7vqwps1Q7K1rLOpovhwpZ-I6vlK_lphmxnnFLwFCirV73PCVD11CgHYMtlsQFnQbNroBDLMovnutirEf_9Il23DeTWGA6V4hfEprEZRtuhedUmWrm5KGbIbzSxSXqdiTQtv0J5dB39RWOIO0DuIdkecK21A/s1200/image_2024-12-16_09-01-33.png
៦.ប្រើប្រាស់ថ្នាំច្រើនពេក៖ មនុស្សជាច្រើនតែងតែមានទម្លាប់ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដើម្បីដោះស្រាយបញ្ហាឈឺក្បាល។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកប្រើថ្នាំនេះញឹកញាប់ពេក ឬប្រើខុសអាចបង្កឱ្យមានគ្រោះថ្នាក់ដល់តម្រងនោម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYWMnGNgpdUhqV1LKDMPSTI8ZUqT5HLz0cDxuB17fBnAdAgwdFlpjZzIWiWWBQpi1b2tB6nluqzoz3hKCG_Ug_lMQsqfm_lImztp0POwVMYLMGyROgtL8X6eonFn5uyqr-MqQeypAl5DLdhcf4xHvE_zb3SwfgjdgnSkmSBsaykefzO7ujm7wHTAA089S4/s750/image_2024-12-16_09-01-33%20(2).png

៧.ញ៉ាំជាតិប្រៃច្រើនពេក៖ អាហារដែលមានជាតិប្រៃខ្ពស់អាចបង្កើនសម្ពាធឈាម និងប៉ះពាល់ដល់មុខងារតម្រងនោម។ យោងតាមអ្នកជំនាញ ការញ៉ាំជាតិប្រៃច្រើន ប៉ះពាល់ដោយផ្ទាល់ដល់តម្រងនោម បណ្តាលឱ្យសសៃជាលិការីកធំ ជាហេតុធ្វើឱ្យលោកអ្នកមានជំងឺតម្រងនោមដោយមិនដឹងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQZwMymJqBoIEQkuftUNmDw6QpaBzrgjLBJTb9HHkX1SNbEIkNDX0aUP4mREjkkJjiWlKi6p99nDjVny92rE88LCbQUR5qh2C-ODGatZPUOqgOE2jZTm2ej6tcyOoltXKtjHxbtR-ftdLrb7jof_TZI-g_-qCiBbFmUNWx1k3tDGVqVU2LzUEmM7WXeMf9/s1410/image_2024-12-16_09-01-33%20(3).png
៨.ញាំប្រូតេអ៊ីនច្រើនពេក៖ ប្រូតេអ៊ីនអាចបណ្តាលឱ្យកម្រិតអាស៊ីតក្នុងឈាមកើនឡើង បណ្តាលឱ្យមានអាស៊ីតមេតាប៉ូលីស ដែលជាស្ថានភាពតម្រងនោមមិនអាចយកអាស៊ីតចេញ ជាហេតុនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សរីរាង្គនៃរាងកាយ៕

អស់បញ្ហារឿងសត្វឆ្មាទៀតហើយ! អនុវត្តនូវវិធីងាយៗខាងក្រោមធានាថា មានប្រសិទ្ធភាពមិននឹកស្មានដល់

0

ឆ្មា គឺជាសត្វចិញ្ចឹមគួរឱ្យស្រឡាញ់សម្រាប់មនុស្សមួយចំនួន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែស្រឡាញ់ឆ្មាទាំងអស់ទេ ជាពិសេស ឆ្មាគ្មានម្ចាស់ថែទាំ ។ ពួកវាតែងតែលួចចំណីអាហារ, រត់លើដំបូលផ្ទះឮសំឡេងខ្លាំងៗរំខានការសម្រាក និងបន្ទោរបង់លើសម្លៀកបំពាក់ធ្វើឱ្យធុំក្លិនមិនល្អ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHJay034MbGw5D5Q9t6cPiUm445Vetpjf7YmwOM6DPzRB5CGjp9ksiclpUq3DZfaUw9YkjCDP88aJ-17-Deap0mX6W7vo_zRRYUuQU0IrGTPe5nVjkQx1HBpnVLF_jRTy-mHZ88V8WNAciqER7BKFhqNGM1BWiYQ5uRFZK3ZSHpssHRQH6tg1iz42a7yDO/s1359/image_2024-12-16_08-55-47.png

លោកអ្នកគួរតែសាកល្បងអនុវត្តវិធីខាងក្រោមនេះដើម្បីបណ្តេញឆ្មាកុំឱ្យមករំខានក្នុងផ្ទះ រួមមាន ៖

១-កុំឱ្យចំណីឆ្មាគ្មានម្ចាស់ ៖ ការផ្តល់ចំណីនឹងធ្វើឱ្យវាមករំខានក្នុងផ្ទះ ពេលខ្លះ យើងពុំបានឱ្យចំណីវាស៊ី ប៉ុន្តែអ្នកជិតខាងឱ្យ ។ ហេតុនេះ យើងអាចប្រាប់ទៅអ្នកជិតខាងថា ចូរកុំផ្តល់ចំណីឱ្យឆ្មានៅក្បែរផ្ទះយើង ពីព្រោះនឹងធ្វើឱ្យវាចូលផ្ទះ ឬអាចផ្តល់ចំណីនៅកន្លែងឆ្ងាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcP0Ke7sCdyPIzA9SNSBJac0GeNWMZxTDA5HfijzHSGftQxCAWcWihkktikoP0wLfV7K9XN2oJa1nynlcGkhTvhCVZ7yn4LkARSunEOAWVclP3JxLd7LuZpWXQC3MjKQ3RLQYEnDERIT_NSjqzUz7i_K-JI4eGUQAu5Jya5_y9BT0HukIZI71551EMY9J0/s1024/image_2024-12-16_08-55-47%20(2).png

២-ប្តូរទីតាំងធុងសំរាម ៖ ក្រៅពីការចៀសវាងផ្តល់អាហារឱ្យឆ្មាគ្មានម្ចាស់ គួរតែប្តូរទីតាំងធុងសំរាមផងដែរ ដើម្បីការពារកុំឱ្យឆ្មាចូលផ្ទះ ។ ចូរបិទគំរបធុងសំរាមឱ្យជិត ហើយបើមានកន្លែងលក់អាហារក្បែរផ្ទះ គឺត្រូវតែសុំការសហការពីគេដើម្បីជួយការពារ ឬយកចិត្តទុកដាក់ថែទាំធុងសំរាមកុំឱ្យក្លាយជាប្រភពអាហារឆ្មា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2AKdW552-8bPawoN310jPs3cZR_cgnJY8Ffz6qMGEHNQazULUGXKJjd2yjwG0YfVkcO5yLTx7pDZFPbQIsJXBNFoVE6CIvcB0xRY9hGg9VfaS9fcXURb_q_60O2jehD5tK13WhA5j2aQpzRj9lyIda6eHOtXXB6yDHHR5GjGaiOLLAakXcMnqZleuWxgi/s1600/image_2024-12-16_08-55-50.png

៣-កុំធ្វើឱ្យផ្ទះក្លាយជាកន្លែងរស់នៅរបស់ឆ្មា ៖ ឆ្មាចូលចិត្តរស់នៅកន្លែងស្ងួត ឬកក់ក្តៅ ចូរត្រួតពិនិត្យបរិវេណផ្សេងៗ ដូចជា ៖ យ៉មុខផ្ទះ, ដំបូល, ចំណតរថយន្ត និងបន្ទប់ដាក់អីវ៉ាន់ ។ គួរបិទកន្លែងទាំងនេះឱ្យជិត កុំឱ្យមានប្រហោងតូចៗដែលឆ្មាអាចចូលបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikBxM9RRgpJK2kuj-RCEaUf6ah_GM2yMnRzAYD_KVlpYe85RnUqKwYlNfZ-7XRId23KGTDPHwA5Vs4-M2SkacEmVF4bJP8akrFIvvi9ZR_EIiQaY5RnCWlwihyphenhyphen60wRtSOfBqz1almUMyiipxbR18NObIaP_-hx_f-Dkl7d-MgdrRtKiWOLQ7oXY9DJQfVu/s4032/image_2024-12-16_08-55-51.png

៤-ចិញ្ចឹមឆ្កែ ៖ ការចិញ្ចឹមឆ្កែ គឺជាវិធីបណ្តេញឆ្មាតាមធម្មជាតិដែលមនុស្សទូទៅតែងតែអនុវត្ត ពីព្រោះឆ្កែ និងឆ្មា ជាសត្រូវនឹងគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijJ22ACY3UVayEyCyPy3C86ZQVilttCOGrWuQyGXzSKvN_ziotvMRYDg_aScu6X1SfIx-imsa9RVVRjUMb51M-gM9buVeomy5xNw1vL8il8GTZ9IVAgjWtaHoUm56S3gRB_3l_tJxEJCvcWap30kBxU_ih7u-XiAD7mRKu6wEg_r9B7bl0euJWzW54pyPv/s3600/image_2024-12-16_08-55-48.png

៥-ដំឡើងឧបករណ៍បាញ់ទឹកស្វ័យប្រវត្តិ ៖ ឆ្មាមិនចូលចិត្តទឹកទេ ចូរដំឡើងឧបករណ៍បាញ់ទឹកស្វ័យប្រវត្តិនៅលើវាលស្មៅដែលឆ្មាចូលចិត្តរត់លេង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5zfqtjYUJ5H3IbXhTgpi2XLVcgPjeuonsnyB5uJPRU15k-gFQuPyt3evqt-onthpkMkw8_I1GcUfE8yl41XulWOhvNAaEuKh9uXT5ljkI7YAklZXpQaN1diCuFsxB5CRPD2fv9AP4iI8kspsmOIJdx6Dwed-JcFk0_zWRM-XeW4mJkr-lJcN1HEUeBxeF/s1080/image_2024-12-16_08-55-50%20(2).png
៦-រោយម្រេចនៅបរិវេណក្បែរផ្ទះ ឬកន្លែងឆ្មាឆ្លងកាត់ ៖ យកម្រេចមករោយនៅយ៉មុខផ្ទះ, បរិវេណខាងក្រោយផ្ទះ ឬកន្លែងណាដែលឆ្មាចូលចិត្តដើរ និងដេក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOsxbrYbci7mpSBa1IDpq_KIGgl0LqTcJraoib7w8ENtPXqnOLrNmHlsFVy3SHA83gUfzftWMLOut2Yg8qOop4Z7dYcG0sFzLefVnYRFKO2Pm2hTd5NWlWdqym6MZkV3R-f-kWWcCxHGwJX2AoTPe9xAebZdrI2oxk6raI42WfgCKsa0oo-gqJJ_xSnP7o/s725/image_2024-12-16_08-55-55.png
ក្រៅពីនេះ គ្រឿងផ្សំមួយចំនួនក្នុងផ្ទះបាយ ក៏អាចបណ្តេញឆ្មាបានដែរ ដូចជា ៖ ស្លឹកក្រូចសើច, ទឹកខ្មេះ, ម្រេច, សំបកក្រូចឆ្មា និងម្ទេចហ្មត់ ដោយសារវាពុំចូលចិត្តក្លិនគ្រឿងផ្សំទាំងនេះទេ ។ រីឯផលប៉ះពាល់បណ្តាលមកពីឆ្មាចូលផ្ទះ រួមមាន ៖

-ខូចខាតទ្រព្យសម្បតិ្តដោយសារក្រចកឆ្មា ដូចជា ៖ ជញ្ជាំង និងសម្ភារៈផ្សេងៗ
-សម្រាកពុំគ្រប់គ្រាន់នៅពេលយប់ ដោយសារសំឡេងរំខានរបស់ឆ្មា
-ប្រមូលផ្តុំមេរោគ មានក្លិនមិនល្អ និងក្លិនសត្វងាប់ដោយសារឆ្មាខាំ
-ប្រឈមនឹងជំងឺហឺត ដោយសាររោមឆ្មានៅតាមបរិវេណផ្សេងៗ ៕

ជ័យនន្ទ ចេតិយអាថ៌កំបាំងក្នុងបរិវេណប្រាសាទអង្គរ

0

នៅពេលទស្សនាប្រាសាទអង្គរវត្ត ភ្ញៀវទេសចរច្រើនមើលរំលងនូវចេតិយតូចមួយ ស្ថិតនៅទិសខាងកើតនៃថែវទី៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv93JdffSA3QNQvqLPbKLcNdSS2sv1Jvkzv5UuWGCyvZTrRhvjeubWCTPGsMaVhmuGciFYucFXZIv6EDQuGZWtGcjkQiaGujObtNX-GRZck4u-Z4L8wqqFBuCGd3bhLOM9xoAxGJm9fvNWN6c_V9hUEAtqa0JSTakUOMdk9u7BNp5wrHLi6gq5yfLu55eF/s960/image_2024-12-16_08-38-04%20(2).png

ចេតិយ​នេះ មានឈ្មោះថា ជ័យនន្ទ មានអាយុកាលប្រមាណជាង៣០០ឆ្នាំ សាងសង់ឡើងនៅឆ្នាំ១៧០១ នៃគ.ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjeHkvAieWB7LW3sS0HIM_o-oc6tmgClCKpTzBkhsK76YgfIGroLGl8rTp9mpXZHbpX36bjr3piel25zn1gPJpuNbtdJXqD4hpq1ZtyGMp4po8dwb6-bPvRLmvuUf8_aDBNuYoGBK1FGHzIiV9_IHsqdF6T4LdS8cLxrqp9_GE4BKO8Kpvn_Sd-COpVqZ-/s791/image_2024-12-16_08-38-04%20(3).png

បើតាមសិលាចានៅលើប្រាសាទ ចេតិយ​នេះ បានរៀបរាប់ពីទុក្ខសោករបស់មន្រ្តីខ្ពង់ខ្ពស់ម្នាក់ឈ្មោះ​ ជ័យនន្ទ ដែលបានបាត់បង់ប្រពន្ធ និងកូន និងបាននាំសាក​សព​មកបញ្ចុះក្នុងចេតិយនៅអង្គរវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIzI5WEmUDwYbPuJjFghXp-ZbRhnPvmy32XfY0rsAg80dEqg2_3NDIeGkEN39xHIlaWgXWB6h7ozPEM3aIgfQ0PFQwcrIDwWAZfwPxrckA-CPFKaQ7n7mFtqTnEjOLdOzq0cXF0eKKd1ug5ViGXsD4-kBJ9EXjDgQOHH3Ya23b_-nZhFX0pn6AdpQ__RX2/s960/image_2024-12-16_08-38-04%20(4).png

នៅសម័យនោះ ជ័យនន្ទ មិនដឹងយកសាកសពទៅបញ្ចុះនៅទីណាឱ្យស័ក្តិសម លោកក៏សម្រេចយកមកបញ្ចុះនៅអង្គរវត្ត ដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីភ្ជាប់និស្ស័យដោយសារលោកគិតថាអង្គរគឺជាឋានព្រះ ឋានអាទិទេព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnDRWX_dQD5GKYT3cyaNZ3t_2Czk6aC6UjjZcnCITiIQ1HPP3p_qL6ACJFIfT66aP0z5rTEpBBjm9cETfrvbdG07LKYkZugMflZqsdXFkHJBEFRzPimIyeL2WyHRMmCQiGopgdRRn1MC00967j6xMgTOPP5Fx5YWLCGENkZnj39Dcywk9uYKWV3Lv2xwSh/s960/image_2024-12-16_08-38-04.png
ជំនឿនេះ បានធ្វើឱ្យពលរដ្ឋនៅសម័យនោះ គោរពប្រតិបត្តិតជារហូតមក ដោយអ្នកស្រុកតែងយកធាតុទៅបញ្ចុះនៅបរិវេណប្រាសាទអង្គរវត្ត ផ្អែកទៅតាមធាតុ និងឆ្អឹងដែលអ្នកស្រាវជា្រវបុរាណវិទ្យាធ្លាប់បានរកឃើញការពីពេលកន្លងទៅ។

 

ក្រុមហ៊ុនអាកាសចរណ៍ជាតិ “កម្ពុជាអង្គរអ៊ែរ” សម្រេចផ្លាស់ប្តូរឈ្មោះ

0

ក្រុមហ៊ុនអាកាសចរណ៍ជាតិ “កម្ពុជាអង្គរអ៊ែរ” បានផ្លាស់ប្ដូរឈ្មោះទៅជា “អាកាសចរណ៍ជាតិកម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi46UIJqI84hq3_6Qp4C9Ac0GshvqZDEmsepBJyTE6bno67ANzIoMWu1VYIXmDKh3_poVBrvAVwGhS69I-GSJ1hlqJ06BvvwZcpPPFkVAymtV0hdtx0mFrUVYTn8GVHPCdSlPhbovbN60nwL3d5YvCRPjYRts6uTSSTbeVnrcCIJoYrEeV_KVPV-bJqaZvY/s1500/image_2024-12-16_08-33-09.png

ក្រុមហ៊ុននេះ ត្រូវបានវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជាដែលមានភាគហ៊ុន ៥១ភាគរយនិងក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlinesដែលមានភាគហ៊ុន ៤៩ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSfRC2nd9paQASRmG7UG3TUwFY7M6q8-nzsd3bhB32fHpTXLiHErMTY2nuWuBCsnY8BZ3zVivJ1FMGqm_GVDNJweoIpsVBRLfo4GSMLNHv1P2gufMkpia-RCRcXmGmLVbQdFp9sA57NKJranw79o-OYb6a1WcCjufU5WYZaiFt-zRl65JOY55eZzzKv6pH/s1098/image_2024-12-16_08-33-08.png

កម្ពុជាអង្គរអ៊ែរ មានទីស្នាក់ការកណ្ដាលនៅរាជធានីភ្នំពេញ ដោយបានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០០៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW6EoLA06M0FmK_Cjpz2CHlUoECwJwFvZjklKkp7ZSksMgPhy-xK_vAZ5kzj9bCIeJbYEqTQuVaNSwgFE3hzh2xsuImH-NqCM76ySC6qwWnAW4mza-Ei259HLTZE8Rp_gJ8be-BGBitWgE4Qi3dd9hKUEWr5JJbSu_kpxuk96FgEo-bHagBE2paC6M_B_j/s1280/image_2024-12-16_08-33-08%20(3).png

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ ត្រូវបានបង្កើតឡើងនៅថ្ងៃ ៣១ ខែកក្កដា ឆ្នាំ១០០៩ និងដែលបានជំនួសក្រុមហ៊ុនអាកាសចរណ៍ជាតិ រ៉ូយ៉ាល់អ៊ែរកាំបូដ Royal Air Cambodge ដែលបានក្ស័យធននៅឆ្នាំ២០០១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcwsCGOgCZCuYmyHI_SvzXYliAcFBH2DhVm0mDHTVJkt-uO1ubbpjZ8HXfFXmxppehcETepCL4q9h2xMeyXFR066XBrz77iimG3Yh1eoD89Fbvgup1jr8Uo4jRiLyH6VOo2SEzwcTBSYgCJ7Rcb-5ZYJ5g6Gg8K1FhKa-MTLs-e5N3uW1170UaiyB8wtMv/s1066/image_2024-12-16_08-33-08%20(2).png

ក្រុមហ៊ុន នេះផ្តោតសំខាន់ក្នុងការបម្រើការធ្វើដំណើររបសស់ភ្ញៀវទេសចណ៍ ជាពិសេសការទស្សនាប្រាសាទអង្គរវត្ត៕

 

ផ្ការាំ ទឹករាំ ជារុក្ខជាតិពិត ឬមានតែក្នុងរឿងនិទាន

0

ថ្មីៗនេះ ពលរដ្ឋរស់នៅ​ខេត្តកំពត​ បានបង្ហោះ និងចែកចាយរូបភាពរុក្ខជាតិម៉្យាង ដោយអះអាងថាជារុក្ខជាតិផ្ការាំ ទឹករាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikEcqsXDbJm1WaVTRVmJy6vhVdt73xJxAYmC8CzfOvNWyFCzbzVJN4m0luOTrzZaPWymtVyrQVL4Pl6ub6-21xDYMjDXvvjLh1k6EcSs70tgXlPkAt8K9ar-ImFgpLbivFWAzoQXCRZo-5IiqKfwDikmv43ar7BeEwGQrft5LFFKnTZPT2vLSS7qSS5Gqh/s960/image_2024-12-16_08-15-07.png
ផ្ការាំ ទឹករាំ ជារុក្ខជាតិមួយប្រភេទ ដែលគេប្រទះឃើញក្នុងរឿងប្រឡោមលោកខ្មែរមួយ ដែលជារឿងបែបមន្តអាគម អា​ភី​និ​ហា​ដ៏​​​ល្បី និងត្រូវបានគេផលិតជាខ្សែភាពយន្តថែមទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2oTSw210mWKRe2xu7wMFo7rrkdZ501foSTsamZ4hZbMt7SG1-6XfxiX4F1fJMsQxQC_BSa9yQ2wivwHsk5gvdRctJmxNvHCpk9yINk9_AhmmVN7nvDRm0n1MW8i54C566lnvNspntBkondaG7B7OHbCKyfNmCwac7ppDBR9ZJWqVkBOD6i34MLfkwDdeL/s960/image_2024-12-16_08-15-08%20(2).png
​បើតាមអ្នកជំនាញជីវចម្រុះ​នៅ​ប្រទេស​កម្ពុជា​ បាន​បញ្ជាក់ច្បាស់ៗថា៖” ផ្ការាំទឹករាំ មិនមែនជារុក្ខជាតិពិតនោះទេ ដោយវាមានតែនៅក្នុងរឿងព្រេងនិទានប៉ុណ្ណោះ ហើយរុក្ខជាតិដែលគេកំពុងល្បីនោះមានឈ្មោះ​ផ្លូវការ​ថា”ប​ល្ល័​ង្គ ន​ពារ​ក្ស​ ឬប្រទាល​១០០​គុណ​”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpbpnb___6EmU61AREfcJ1FZYBYGcwpxbQY3h1zmRntTSuqIVZmLxHKwb3KHJpu4OQUioGJIfF60ZBM3tLQ5IXqiElCnA-hCvb55KoLAujweZgu-TLadpDefv91umojh_QBQ6axEt2JW_Srs1_8PvAZ1aiw66WamEqryuJQyCtvwkUUI-f8-g3brWuvjYv/s960/image_2024-12-16_08-15-08.png

ប​ល្ល័​ង្គ ន​ពារ​ក្ស​  ជាបរាសិតជាតិម្យ៉ាង ដែលច្រើនរស់នៅនិងអាស្រ័យលើរុក្ខជាតិដ៏ទៃជាអ្នកជួយចិញ្ចឹមជីវិតពួកវាដោយការស្រូបយកសារធាតុចិញ្ចឹមតាមប្រព័ន្ធឬសពីរុក្ខជាតិដ៏ទៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilmm7koTX8E71ZFcKwjhO-sKzEZ_LgXyUxuKcvqpTHvRMa9YH2qSC40syrpCPfSxoNFmsH5msxC1WBl78HRARkEWgH_7VYzWGNetS6Edu8CgwSYDTOJ_Vwuc7u2fLhGTc6BlzL_5rQ-agSXpAKxi35He7Vy-aRCeoA50klVKS-4c4LVY-PJ2K0b4pkrOFu/s960/image_2024-12-16_08-15-10%20(3).png
ជាទូទៅផ្កានេះ ដុះនៅក្នុងខែត្រជាក់ ដោយមានជីវិតចន្លោះពី១០ថ្ងៃទៅ១៥ថ្ងៃ ក្រោយមកវនឹង​ក្រៀម​ស្វិតទៅវិញុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikjBQnTJBd-UPDp8YRtIlDnH2w0yqyIRTx5I_g2v-TmXHLJeSwypbuPL9hcVq8DPhv_fC9c03OFm88gHY0jQJy44jm-9RAWb2KBI4FioTNK7saDwMmR79aVMrxS-dDUTFnvvaB7KQrP7Coxd90mhTlJGQOylVvysjryRaGChZ_MQ4zz6PqTc3FdduPrKwm/s960/image_2024-12-16_08-15-10.png

នៅប្រទេសកម្ពុជាយើង ដើមនេះមានវត្តមាននៅតាមតំបន់ព្រៃធំស្ទើរទូទាំងប្រទេស ពិសេសនៅតំបន់ព្រៃដែលមានសំណើមខ្ពស់ ក្នុងរយៈកម្ពស់រហូតដល់ចាប់ពី ២០០ – ១៥០០ម ពីនេវូទឹកសមុទ្រ៕

 

 

 

អាមេរិកនឹងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ដោយប្រើប្រាស់កម្លាំងទ័ព

0

សហរដ្ឋអាមេរិក ៖ ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទស្សនាវដ្តី TIME ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោក Donald Trump ប្រធានាធិបតីអាមេរិកថ្មីថ្លែងថា លោកនឹងប្រើប្រាស់កម្លាំងកងទ័ពដើម្បីបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីទឹកដីអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq0FfFaOCq51-sCRgKZFrdsbnv25k9kDmjy3l83gBog_99YKBuYRgO2vM1e3nq5zrGXPvMff5flZgOP7DZS8AvHuPVZsgqSRzuoz8IlqOJeJpgDOf6g9DPsu40Xj_BZ0zW-H2fmjxWB2TNB8Snv9qS_P4ooeTpr119PZhMoPnBAsClkbVnQhp8LXjiRmVz/s3500/image_2024-12-16_08-25-51.png

ពេលសារព័ត៌មានសួរពាក់ព័ន្ធនឹងច្បាប់អាមេរិក ដែលពុំអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងទ័ពនៅអាមេរិក លោក Trump ថ្លែងថា ការចូលមករស់នៅអាមេរិកដោយខុសច្បាប់ចាត់ទុកថា គឺជាការរុករាន ហើយអាមេរិកចាំបាច់ត្រូវតែទប់ស្កាត់ ។ ខ្ញុំយល់ថា វាជាការរុករានប្រទេសយើង ទើបយើងត្រូវប្រើប្រាស់កម្លាំងទ័ពបណ្តេញពួកគេចេញតាមលទ្ធភាពដែលអាចធ្វើបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCIxwmPWnJZstS3zppLnVsxr8IGDjsysGFEy2mB-hNmiF1OuAwR2uS-QZndIwaN-_5Y7yMVFyUA-gnNjWg4EXQbrmSOg9aSUVdJdL7GvKUG34sgSja090BgWMmZ5XUxTylWEU-MZi1RWROjaBMkPjbJj1OedICQ_qQo8BLuY6hfk3xm4a0xPgAGcwwr5IF/s2592/image_2024-12-16_08-25-54.png

ទោះយ៉ាងណា លោកពុំបានលើកឡើងពីការសាងសង់កន្លែងឃុំឃាំងថ្មីសម្រាប់ឱ្យជនអន្តោប្រវេសន៍ខុសច្បាប់រង់ចាំត្រឡប់ទៅប្រទេសកំណើតទេ ដោយលោកគ្រាន់តែបញ្ជាក់ថា រដ្ឋាភិបាលបានកំណត់គោលដៅនិរទេសជនអន្តោប្រវេសន៍ទាំងនេះឱ្យបានឆាប់រហ័សបំផុត ហើយលោកចង់ឱ្យពួកគេចាកចេញទៅប្រទេសកំណើតវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2pjCHL_uP5U0wcg_hA87YxlyYr0Ii3vzHhbD6rdBSBM-sC-R8Z_wAKwqYUIHqIW62FkkC7AXiVBGsorNj8kyAHHOswnJZpoWp5idQdned-Z6UgFbiR4QclTAEmmRxRNYHEv3gZkkYLDErRQwljXaEeQEU4telGoGTdgVRcPvbfktqo0dQeuNPOSyfyhnV/s1500/image_2024-12-16_08-25-56.png

ដោយឡែក ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន NBC News កាលពីថ្ងៃទី៨ ខែធ្នូ កន្លងមក លោក Trump ថ្លែងថា លោកបានកំណត់គោលដៅនិរទេសជនបរទេសមករស់នៅអាមេរិកខុសច្បាប់ទាំងអស់ ក្នុងអំឡុងពេលលោកកាន់តំណែងប្រធានាធិបតីអាមេរិករយៈពេល៤ឆ្នាំ ។ វាជាភារកិច្ចដ៏ធំមួយដែលនឹងប៉ះពាល់គ្រួសាររាប់លាននាក់ និងប៉ះពាល់អាជីវកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មបរទេស ជាពិសេស ផ្នែកកសិកម្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGk2SVuwa9-wO0NvcATaXCFlaqBbbORnF_NOL6AFBpZMy73VBmYqpdkAU7o5NvgPAvklpPayT2YI_1B6LMMlcDeHeQBPCioKFT5c5IwH4WLDg8uJ9OIb9JVzB0hFnD93aqFWcxfPY-1JJGlH6XPKdEbvybaLewqcluU2PqhYUuT5X_UuZ0MDu-0NXWGrJ4/s992/image_2024-12-16_08-25-57.png
តាមលទ្ធផលការស្ទង់មតិរបស់បណ្តាញវិទ្យុ និងទូរទស្សន៍អាមេរិកបង្ហាញថា អ្នកឆ្លើយតបការស្ទង់មតិ ស្មើ៨២% បានស្នើឱ្យលោក Trump បញ្ជាទៅប៉ូលិសអន្តោប្រវេសន៍ និងសមត្ថកិច្ចយាមល្បាតនៅតំបន់ព្រំដែន ។ រីឯអ្នកឆ្លើយតប៤០% គាំទ្រឱ្យអាមេរិកប្រើប្រាស់កម្លាំងទ័ពនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ ៕