Home ព័ត៌មានអន្តរជាតិ វិស័យឧស្សាហកម្មទេសចរណ៍របស់កូរ៉េនៅចុងឆ្នាំនេះអាចនឹងធ្លាក់ចុះដោយសារវិបត្តិនយោបាយ

វិស័យឧស្សាហកម្មទេសចរណ៍របស់កូរ៉េនៅចុងឆ្នាំនេះអាចនឹងធ្លាក់ចុះដោយសារវិបត្តិនយោបាយ

48
0

កូរ៉េខាងត្បូង៖ ភ្ញៀវទេសចរអន្តរជាតិជាច្រើនបានលុបចោលការធ្វើដំណើរទៅប្រទេសកូរ៉េជាបន្តបន្ទាប់ ដោយសារវិបត្តិនយោបាយ បន្ទាប់ពីច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNN វិបត្តិនយោបាយនៅប្រទេសកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននេះបានកំពុងរំខានដល់ឧស្សាហកម្មទេសចរណ៍យ៉ាងខ្លាំង ធ្វើឱ្យប្រទេសនេះបាត់បង់ភ្ញៀវបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈនៅចុងឆ្នាំមុនមានភ្ញៀវទេសចរមកទស្សនាច្រើន ប៉ុន្តែនៅចុងឆ្នាំនេះស្រាប់តែស្ងាត់ភ្ញៀវទេសចរទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipkQgNRxqm33pzO9LucJlVJJGNBEJqfbhSCD3lr8kP81nsjJs4lnBh6_C51O0IA7QL9T13femCEQocJwqMfw7F5Z3VfbNG1RmRVv7B5z1NlhJX53e60aLeKFY9y26kV3dV4SGtwVbbkZkOY71m2WOAu2_WcIEUhb_xzAv4sC4q4QHTOy5QwTJsUApIwJOr/s2000/image_2024-12-16_11-01-26.png
កាលពីចុងសប្តាហ៍មុន សមាគមអ្នកចាប់ផ្តើមអាជីវកម្មទេសចរណ៍កូរ៉េបាននិយាយថា ចំនួននៃការកក់ទុកក្នុងឆមាសទី ១ ឆ្នាំ ២០២៥ បានធ្លាក់ចុះយ៉ាងខ្លាំង។ បន្ទប់នៅសណ្ឋាគារដែលច្រើនតែពេញក្នុងរដ្ឋធានីសេអ៊ូលបានក្លាយទៅជាទទេដោយសារតែការលុបចោលរបស់អ្នកទេសចរ ប្រតិបត្តិករទេសចរណ៍ក្នុងស្រុកបាននិយាយថា សណ្ឋាគារមួយចំនួនថែមទាំងផ្តល់ការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសដើម្បីទាក់ទាញការកក់កាន់តែច្រើន ទោះជាយ៉ាងណាភ្ញៀវបរទេសនៅតែមិនចាប់អារម្មណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnMwFd1ZXvrngPFxjHhyl_n03VmTo8__5rKfH0TbmcvUUFDXzwMO9zI2p_AiM6hsQcbJDAHGJE_4StYczdpx22yPb5HMH92HP9L_Rap5lJLC1w3IydVSAz91lvMsKaYNBXliN4gMPSChQG9DoCIcg3cZ1dI1Mhq3J0BMyeH1fgGgmyL4qFsreHo_LFppXK/s1080/image_2024-12-16_11-01-27.png

គ្លីនិកវះកាត់កែសម្ផស្សក្នុងតំបន់ Gangnam ដ៏ធំនៃទីក្រុងសេអ៊ូលក៏បាននិយាយផងដែរថាអ្នកជំងឺបរទេសមួយចំនួនបានលុបចោលការណាត់ជួបរបស់ពួកគេចាប់តាំងពីមានឧប្បត្តិហេតុច្បាប់អាជ្ញាសឹក។ តំណាងគ្លីនិកម្នាក់បាននិយាយថា “មិនចាំបាច់ព្រួយបារម្ភខ្លាំងពេកអំពីស្ថានភាពបច្ចុប្បន្ននោះទេ ប៉ុន្តែប្រសិនបើរឿងនេះនៅតែបន្ត វានឹងប៉ះពាល់ដល់ភ្ញៀវទេសចរបរទេសយ៉ាងខ្លាំង”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR6ubj06y4DKHNM-XdiP16Dus7FnGSiKo8jF4TlQEShdsyWMQle9bsmPLYWl34rExI2zsT1TDtFZJQgHlPPbksA4YRliqDq7tqz0MWeDwYXX-odTmeTZTO6s9tMC0ublttmpqsJ44Q30qoVJeMXAI_XAxdqaMgjE8n6zez1Jv7iohAU6ZHrThiEVSVXEnY/s1733/image_2024-12-16_11-01-28.png

អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បាននិយាយកាលពីថ្ងៃទី ១២ ខែធ្នូថា “ភ្ញៀវបរទេសមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពនៅក្នុងទីក្រុងសេអ៊ូល” ទោះជាយ៉ាងណាលោកនិងមន្ត្រីឧស្សាហកម្មទេសចរណ៍ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ដោយនិយាយថា ជីវិតប្រចាំថ្ងៃ និងសកម្មភាពទេសចរណ៍នៅតែបន្តដូចធម្មតា បើទោះបីជាមានការតវ៉ាទ្រង់ទ្រាយធំជាបន្តបន្ទាប់ក៏ដោយ ក៏ទីក្រុងសេអ៊ូលនៅតែមានសុវត្ថិភាពជានិច្ច ដូច្នេះភ្ញៀវទេសចរបរទេសមិនបាច់បារម្ភពីសុវត្ថិភាពនោះទេ ដោយភ្ញៀវអាចអញ្ជើញធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងបានដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtak9Csbw7fHTKcu5bNlUhWGqNoR812tH5_JVdacwtpzSRbBfDh9LttkheBg1DfBRMSDVo33wNVHlDwsgDOjJZ-pTmCb_iKGOphx_TpYnEQzkze6ulZBWktvQFGY2cW-IJoEUSBvAMvwk2HNydt7LbBddM04yZimwlTVFFSlhkIgOXMfOw5PPDRYccENtD/s1200/image_2024-12-16_11-01-29.png

ទោះបីជាបច្ចុប្បន្នមានភាពច្របូកច្របល់ផ្នែកនយោបាយបន្តិចក៏ដោយ ក៏ប្រទេសនេះសង្ឃឹមថានឹងកើនឡើងជិតពីរដងនៃចំនួនភ្ញៀវទេសចរប្រចាំឆ្នាំដល់ ៣០ លាននាក់នៅឆ្នាំ ២០២៧ បើធៀបនឹងកម្រិតឆ្នាំ ២០១៩ ផ្នែកនៃយុទ្ធសាស្រ្តនេះក៏ផ្តោតលើការធ្វើដំណើរអាជីវកម្មជាក្រុមសម្រាប់ព្រឹត្តិការណ៍នានា រួមមានសន្និសីទ និងការតាំងពិពណ៌ ដែលជាវិស័យដែលគេស្គាល់ថាជាទេសចរណ៍ MICE ។ ទោះបីជាយ៉ាងណា បើតាមលោកស្រី Ha Hong-kook អគ្គលេខាធិការនៃសមាគម MICE របស់កូរ៉េ វាអាចនឹងរងផលប៉ះពាល់ ប្រសិនបើវិបត្តិនយោបាយអូសបន្លាយរហូតដល់ដើមឆ្នាំក្រោយ៕