រដ្ឋបាលខេត្តកែប បានចេញលិខិតបំភ្លឺ និងច្រានចោល ក្រោយមានជនខិលខូចមួយចំនួនបានធ្វើការផ្សព្វផ្សាយ និងចែករំលែកបន្តឡើងវិញនូវព័ត៌មាន ចាស់នៃព្រឹត្តិការណ៍បាក់រលំអគារនៅខេត្តកែប។
រដ្ឋបាលខេត្តកែប បានស្នើឱ្យម្ចាស់គស្ថានី និងផេកហ្វេសប៊ុកដែលបានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានក្លែងក្លាយទាំងនេះ លុបចេញវិញជាបន្ទាន់ និ សូមស្នើដល់អង្គភាពមានសមត្ថកិច្ចបើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកមុខជនដែលបានបង្ហោះព័ត៌មាន ក្លែងក្លាយនេះយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។.png)
គួររំលឹកថា ហេតុការណ៍បាក់អគារកម្ពស់៧ជាន់កើតឡើងតាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បណ្តាលឱ្យកម្មករសំណង់៣៦នាក់ បានស្លាប់ និង២៣នាក់ រងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចពិនិត្យឃើញថា អគារកម្ពស់៧ជាន់នេះសាងសង់ខុសពីលិខិតអនុញ្ញាត ក្រោមឈ្មោះម្ចាស់សំណង់លោក ឯក សារុន (ប្តី) និងលោកស្រី ឈីវ សុធី (ប្រពន្ធ)៕










