Home Blog Page 708

កាត់បន្ថយការឈឺធ្មេញតាមវិធីងាយៗមុនពេលទៅជួបទន្តពេទ្យ

0

មនុស្សភាគច្រើនបានលេបថ្នាំបំបាត់ការឈឺធ្មេញ ដោយសារពុំអាចទ្រាំទ្រនឹងការឈឺចាប់បាន ប៉ុន្តែពេលខ្លះ ការលេបថ្នាំពុំអាចជួយអ្វីបានឡើយ ។ តើយើងគួរតែប្រើប្រាស់វិធីណាខ្លះដើម្បីកាត់បន្ថយការឈឺធ្មេញ មុនពេលទៅជួបទន្តពេទ្យ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLF7dyCzRN_0Rjwuq8pxqx1syXWfEKU3PF7wIn-eojIDfEdLLB_vDG2_pOpMPwCs4R7yy3I-GrY3PjhgrkOyD863A2DGVn8THU64Cg1s0ysH7TJDBO5x4q6wEXMGWkFEy9asIdEs9MGfKpVZtmH8MoccsNvYpZTFvSaVDjLCPRwfyFYJwiVWd8Dv-2wLX0/s2000/image_2024-12-18_09-04-46%20(2).png

ការឈឺធ្មេញកើតឡើងដោយសារធ្មេញពុក និងការបរិភោគអាហារក្តៅ, ត្រជាក់ និងផ្អែម ហើយយើងនឹងឈឺរាលដាលកាន់តែខ្លាំងរហូតដល់បរិវេណក្រោមចង្ការ និងក្បាល ។ ការឈឺធ្មេញអាចបណ្តាលមកពីធ្មេញបាក់ និងឈឺអញ្ចាញ ហើយវាពុំងាយជាសះស្បើយដោយខ្លួនឯងទេ បើគ្រូពេទ្យធ្មេញពុំបានព្យាបាល ។ យើងអាចកាត់បន្ថយការឈឺចាប់មួយរយៈមុនពេលទៅរកគ្រូពេទ្យ ដូចជា ៖

១-ស្អំទឹកក្តៅ ៖ យកកន្សែងជ្រលក់ក្នុងទឹកក្តៅឧណ្ឌៗ ឬប្រើប្រាស់ឧបករណ៍ស្អំទឹកក្តៅ យកមកដាក់នៅបរិវេណឈឺធ្មេញ ។
២-អំបិល ៖ យកអំបិលហ្មត់១ស្លាព្រាកាហ្វេ លាយជាមួយទឹកឆ្អិន១កែវតូច ហើយកូររហូតដល់អំបិលរលាយ ។ បន្ទាប់មក បៀមទឹកអំបិល៣០វិនាទី ដើម្បីឱ្យអំបិលកាត់បន្ថយការហើមអញ្ចាញធ្មេញ និងរលាក ។
៣-ស្លឹកតែ ៖ ត្រាំស្លឹកតែ ជាមួយទឹកក្តៅ២០នាទី ហើយបៀមទឹកតែក្តៅឧណ្ឌៗ ពីព្រោះស្លឹកតែអាចកាត់បន្ថយការរលាក និងហើមអញ្ចាញធ្មេញ ។
៤-ម៉ាស្សា ៖ ការម៉ាស្សាអាចជួយកាត់បន្ថយការឈឺធ្មេញមួយរយៈ បន្ទាប់មក យកដុំទឹកកកតូចៗមកសង្កត់ និងដុសពីលើបរិវេណឈឺធ្មេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdHLRVDLUv0HEzjS4kVfXgV0IivBOso44RbibX_WC9BmiN6hejjVCu7YZjXZEPi6RaqHlaSDhWtArXLWPoRRtr3qxOu2SAdrIIDIc5OHklo5tEyxfOhnzMNrPKhc-t6IRHQD8mc9lfvGP06uSRpUVXo8Bi5mtEzt4PAN9qoY5JSF_lPtiAKEm7mI9swu7l/s1000/image_2024-12-18_09-04-46.png

៥-ផ្លាស្បៃរឿង ៖ ផ្កាស្បៃរឿង មានប្រយោជន៍ច្រើនក្រៅពីការតុបតែងលម្អ ។ ចូរយកផ្កាស្បៃរឿងក្រៀម៨ផ្កា ទៅស្ងោរជាមួយទឹក និងផឹកវាម្តងបន្តិចៗពេញមួយថ្ងៃ ដើម្បីកាត់បន្ថយការឈឺធ្មេញ និងបំបាត់ក្តៅក្នុងរាងកាយ ។
៦-ត្រកួន ៖ យកឫសត្រកួនស្រែមកបុកឱ្យហ្មត់ ហើយដាក់វាចូលក្នុងទឹក និងដួសឫសត្រកូនចេញ ។ បន្ទាប់មក លាយទឹកនេះជាមួយទឹកខ្មេះបន្តិច ហើយបៀម៥នាទី និងលាងមាត់ដោយទឹកស្អាតដើម្បីកាត់បន្ថយការឈឺធ្មេញ ។
៧-ប្រទាលកន្ទុយក្រពើ ៖ ហាន់ប្រទាលកន្ទុយក្រពើជាចំណិត និងយកទៅដាក់ក្នុងមាត់ត្រង់កន្លែងឈឺធ្មេញ ដើម្បីបំបាត់ការឈឺធ្មេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYSSKohMSjybZZJMYW9hAscmvdkM5LrFXBpLm4Y4U8neOzuffepSU9bMt6MOiEMH-cL9UrpDd4ahVF5SP1ksXMOUJ6MRNPj29rAENDyGUA0FYW0GafUDf_MyEOlusJZor1EbfgdQ8xZ9-V7ArumkhUdAH6T_Y3m4_-IdXmzhZFY96_a3k20VGAoZdnMp_X/s1080/image_2024-12-18_09-04-47.png

សរុបមក វិធីទាំងនេះគ្រាន់តែជួយកាត់បន្ថយការឈឺធ្មេញបានមួយរយៈប៉ុណ្ណោះដោយពុំចាំបាច់លេបថ្នាំ ហើយលោកអ្នកគួរតែទៅជួបទន្តពេទ្យដើម្បីប្រឹក្សាយោបល់ និងព្យាបាលការឈឺធ្មេញឱ្យជាសះស្បើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5pyT9aZvTlE34-V2CH0DhEXgWvwJHuGS1cF9mQTFDAbUayJLgZP1cYOakN59HXaZmCttvkFNMBm6d9LfxXLwVu9QVec9CiLlYrwkBjMabUm4ECZM-Jz4GxxX-6qp_-zaPmXT1gKLE4JIl_8oqezFbNjmELCRgG5bfm-ypHOcXAzVqjHuETRMi0X7iUAm7/s1177/image_2024-12-18_09-04-48%20(2).png

កោះកាពិ កោះដ៏ស្រស់សោភាហាក់រំលងភ្នែកភ្ញៀវទេសចរ

0

កោះកាពិ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានទីតាំងនៅភូមិឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ កោះនេះព័ទ្ធជុំវិញដោយរុក្ខជាតិខៀវស្រងាត់ពាសពេញលើផ្ទៃកោះ អមជាមួយនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធ មានបក្សាបក្សីហោះហើរពេញផ្ទៃមេឃ រលកបោកច្រាំង និងសម្លេងសត្វស្លាបទឹកយំរំពងព្រៃជាទីសន្តិភាពផ្លូវចិត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNGTrGvDHjcdOHkbGqtHRWBdulCoMLntHUs4j4XFJ06MG1Vf7KBTEdiOz2j9YZE8ZC-7pt4fhBMK0joQO9GYDGvgezIP-Wgmea8OlWFuNlVf1b9eISacUCurQpUuBm46c5d9cuGdiragwGdunzW1dRinudReisc7AKhxaQ1saLcJgFMdb1XlXRJLpIjhpF/s960/448022287_310740862107919_1950355839094576182_n.jpg

កោះកាពិសក្តិសមសម្រាប់អ្នកដែលស្រលាញ់ភាពស្ងប់ស្ងាត់ ធម្មជាតិស្រស់ស្រាយ ដើម្បីសម្រាកលំហែកាយក្រៅពីម៉ោងការងារ ក៏ដូចជារក្សាបាននូវឯកជនភាព ដែលក្រុមគ្រួសារ មិត្តភក្កិ និងដៃគូស្នេហា អាចមកលេងកម្សាន្តនិងប្រារព្ធពិធីជប់លៀងផ្សេងៗនៅទីនេះបានដោយសេរី។ ក្រៅពីភាពស្ងប់ស្ងាត់ ទេសភាពស្រស់សោភា ភ្ញៀវទេសចរក៏អាចជិះទូកកម្សាន្ត ទស្សនាដើមកោងកាង ញ៉ាំអាហារសមុទ្រស្រស់ៗ រំសាយអស់ទុក្ខកង្វល់ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ1thcS7WRhOBDpUsu082QjU3kqy2tu2qhZ-_pr6J1WGRPQ6-rbeMcDFMm8hirlh4jAkr7FZPFP_acV6YB8ZPppO2wjh7S4PGFWN41F9RXEL-JfQ84V9MWyatyjUiHZnQY6jZuZ-EPJanu17Fw2NDAvr33OwBpR3Sk1JxikLS-PZc2i-LpUiV-b1Lg-4Zy/s960/448246505_310742878774384_2043969228047187073_n.jpg
ជាមួយផ្ទៃដី ១៤,០២៩ ហិកតា កោះកាពិផ្តល់ប្រភពសារធាតុចិញ្ចឹម គាំទ្រដល់ការនេសាទតាមឆ្នេរសមុទ្រ ជាពិសេសមានព្រៃកោងកាងដែលជាជម្រករបស់សត្វស្លាបកម្រ ដូចជាសត្វត្រយ៉ងយក្ស និងថនិកសត្វដែលកំពុងរងការគំរាមកំហែងជាសាកល ដូចជាពង្រូលប្រភេទ Manis javanica និងស្វាព្រាមផងដែរ។ ដូច្នេះបើបងប្អូនបានទៅដល់ខេត្តកោះកុងហើយ សូមកុំរំលងរមណីយដ្ឋានកោះកាពិឱ្យសោះ ព្រោះបងប្អូនមិនត្រឹមតែបានរំសាយទុក្ខប៉ុណ្ណោះទេ ថែមទាំងបានជួយដល់សហគមន៍ និងកិច្ចការអភិរក្សផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjesx2LibV-TAQIQI_0bp_E0gQd1T-6rmH3vTxGCnWLRUo3G7lw5HtSf5EQWBqUYMVykOsxoGW9NmotNme_2Id08ICVfbS5PIV4OSr2gtnCVZboo_ByFveD8XXKeQXbteYBhIvCNZxbmEzM3wQvjzRBlMpgTAx1V3Jz7Xbr5jXZ1wARNWYUCxFWe8eYtbac/s2048/465283321_408257269022944_3752002775440060994_n.jpg

គួរបញ្ជាក់ដែរថា មូលហេតុដែលកោះនេះ ត្រូវបានគេដាក់ឈ្មោះថាជាកោះកាពិ គឺដោយសារកោះនេះមានកំពឹសសមុទ្រច្រើន។ កាលពីដើមពុំមានមនុស្សនៅទេ ប៉ុន្តែក្រោយមកមានខ្មែរ និងចិន ៣ – ៤ គ្រួសារ ដោយប្រកបមុខរបរធ្វើកាពិ ហើយក៏ជាប់ឈ្មោះថាកោះកាពិៗ រហូតដល់សព្វថ្ងៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp-HrxHknnEOmkH6ZE4JwCFx01XJY-m-RZmrsKcOO6mYkrCYrwWKOcNnEYMABG4jqp6aWfAAu8fdrPRGFyyfeg9yykzztp7ylyrma2Z62zv3huroH7wjU2cdfU3RxuxWqedfYQdmhc9hI1Ksw17U7d8pmx9oVGsTPeDzLdG8FqxXT2molipP402RBIE0Ro/s2048/465555501_408256782356326_6762734025197572058_n.jpg

បញ្ចេញរាងខ្លាំងពេក ឡូរីន ទទួលបានម.តិចម្រុះពីសាធារណជន

0

ស្រីស្អាត ឡូរីន គូស្នេហ៍របស់តារាចម្រៀងល្បីឈ្មោះ ម៉ាន់ វណ្ណដា បានធ្វើឱ្យសាធារណជនបញ្ចេញមតិចម្រុះដោយទទួលបានទាំងការសរសើរនិងរិះគន់ទន្ទឹមគ្នាបន្ទាប់ពីបង្អួតរាង បង្ហោះនៅលើបណ្តាញសង្គម។ អ្នកមួយចំនួនថានាងមានរាងស្អាតដោយជំរុញឱ្យប្រកួតកម្មវិធីបវរកញ្ញា ចំណែកអ្នកខ្លះថាបើសិនជានាងមិនល្បីអ្នកផ្សេងបញ្ចេញរាងបែបនេះច្បាស់ជាទទួលរងមតិរិះគន់ទក់សាច់មិនខាន។ មួយផ្នែកទៀតបានរិះគន់ទង្វើរបស់ ឡូរីន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP14-yZOvmCF4orqlVRowIWtXUf12VimZiFPCJL0ZJafqycnl2D5ch0oq6ul5wXhtMsMtZRW9SFUEEH4b9akpPUUTLlVlwKsPOmMPwCRIX5CdHr-HHIXwTZJK3QhQvYsdEPDseWgcvVjKGYd-agmG7VOYjaYD4AG1oat3dvyDp2EshB_H9mBZJnMHZnTue/s1476/image_2024-12-17_10-16-37%20(2).png
មិនមែនជាលើកទី១នោះទេដែលស្រីស្អាត ឡូរីន បញ្ចេញរាងដ៏ស្រស់ស្អាតរបស់ខ្លួនបង្ហោះនៅលើបណ្តាញសង្គមហើយជារឿយៗរូបនាងតែងតែទទួលបានទាំងការសរសើរនិងមតិរិះគន់ពីសាធារណជនអ្នកលេងបណ្តាញសង្គម។ តួយ៉ាងនាពេលថ្មីៗនេះទៀតសោត ឡូរីន បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គម IG និងត្រូវបាន Fan Page យកមកចែករំលែកបន្តនៅលើបណ្តាញសង្គមហ្វេកប៊ុកដែលនាំឱ្យមានភាពចម្រូងចម្រាសផុសឡើងជាថ្មី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAdV8x63mxWmB95axrG3ghXucMN1yFFRaiDJzt9ybNIoryZyakHlTJgp9j2OFRbEQolajJ6qzKhUs8tFdhZDsHmXneghYJc-llcEz0EjHrYnWTztxRuhYJ17C-U_7JHj2xf7R_NCPuScbzcQW5u2tq7MGt_1Qf_dkI-EXc0kplOKgK30Gjek-Xg_foHvp-/s1464/image_2024-12-17_10-16-38.png

តាមរយៈរូបភាពដែល ឡូរីន បានបង្ហោះគឺបានបង្អួតរាងរបស់ខ្លួនបញ្ចេញទាំងល្វែងលើនិងក្រោម ដែលជារូបរាងដ៏ល្វត់ល្វន់បន្ទាប់ពីមួយរយៈចុងក្រោយនេះរូបនាងបានបង្ហាញពីរបបអាហារបែបសុខភាព។ នៅពេលដែលរូបភាពថ្មីបានសាយភាយពេញបណ្តាញសង្គម ឡូរីន ទទួលបាននូវមតិវែកញែកជាច្រើនពីមហាជនក្នុងនោះ អាចារ្យធំ ក៏បានបង្ហោះពីកំណាព្យរបស់ខ្លួននៅលើបណ្តាញសង្គមដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Mj9QgdmNM_Kd_cfllx0rvLiC6cmgHrzQpjPHFGgf2Pj_a2agfDL2Kskp1cN0JcPuHgN-6fbi8LIntDDGagsN-Om9ePOrfK4V8h-BrSy982QyjzJpYVzjhreR3WNrVWigFwN3kF0ZUDX0JJScfpASBuUi65Pq-7BTG1402OZVmbVJyEZm2aGLBcf3IXuI/s2048/image_2024-12-17_10-16-39.png
ទស្សនិកជនមួយចំនួនមិនពេញចិត្តសកម្មភាពរបស់ ឡូរីន បញ្ចេញរូបស៊ិចស៊ីហើយបង្ហោះនៅលើបណ្តាញសង្គមឡើយដោយអ្នកខ្លះថែមទាំងលើកឡើងថាធ្វើបែបនេះមិនគិតពីកិត្តិយសរបស់ វណ្ណដា ដែលជាគូស្នេហ៍។ មួយផ្នែកទៀតបានសរសើរថារាងរបស់ ឡូរីន ស្អាត ជារបស់ពិតមិនមែនចាក់ឬកែសម្ផស្ស និងថែមទាំងជំរុញឱ្យនាងចូលប្រកួតវិស័យបវរកញ្ញា ព្រោះនាងបានមួយចប់ទាំងភាពស្រស់ស្អាតនិងការប្រើប្រាស់ភាសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6atKxO1xJp3pkI9sB1-sQohqOf1XiXJZwvV8NuP3TEfI6NcfkNPuuScSSDT_wBR5XM4PNzBbE0AAJL-D1zVdG88G9yy7q-KxarLYXD0oSfXGz6dQ5offkdQ3h5FeXs3L24q6J8oi_BlXCtBiYgjf_ppdTOlV4N-72Q7IWWENUh6a9LQrY_1lLRURv1Iwg/s1024/image_2024-12-17_10-16-44%20(2).png

គួរបញ្ជាក់ផងដែរថា ឡូរីន ធ្លាប់ចេញមកទម្លាយរឿងប្រែប្រួលការស្លៀកពាក់ស៊ិចស៊ីថាកាលពីមុននាងនៅក្មេងហើយគ្រួសារមិនចូលចិត្តឱ្យនាងស្លៀកពាក់ស៊ិចស៊ីនោះទេ ប៉ុន្តែពេលនេះនាងអាយុ២១ឆ្នាំហើយ ណាមួយគ្រួសារនាងក៏បើកចិត្តរឿងការស្លៀកពាក់ អាយុក៏សមល្មមទើបនាងស្លៀកពាក់អីដែលនាងចង់ស្លៀក៕

អគ្គនាយក TVB រងការរិះគ.ន់ចំពោះទង្វើកេងចំណេញទៅលើតារាសម្តែងចិន Hai Qing

0

យោងតាមគេហទំព័រ Sohu នៅឯកម្មវិធីប្រគល់ពានរង្វាន់ huading awards កាលពីពេលថ្មីៗនេះលោក Eric Tsang អគ្គនាយក TVB បានប្រកាសអ្នកឈ្នះពានរង្វាន់តារាសម្តែងឆ្នើមសម្រាប់តារាសម្តែង Hai Qing ក្នុងតួនាទីរបស់នាងក្នុងរឿង Beyond the Clouds។ ពេលតារាស្រីរូបនេះឡើងលើឆាកដើម្បីទទួលរង្វាន់ លោក Eric បានចូលទៅជិតនាងដោយមានបំណងឱបនាង។ ជាការឆ្លើយតប តារាសម្ដែងរូបនេះបានញញឹម ហើយឱបលោកថ្នមៗ។ បន្ទាប់មកលោកបានប៉ះថ្ពាល់តារាសម្តែង Hai Qing ចំនួនពីរដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxClDkBWT0k3eKR1xBag2r-4uYhEf75SLcRDQyjhD_PYuREhvT-muw3ntjHs6BX-Wjh5NezbJGsgM_QGOqXd5jbrK7Dzs84uEzfs_7dzob_eIG3ytLU7dNWngKMDAeWCtwXrQPVtMsZYvOIeK2YcRCzADDenzRN1yKyW66QM7wsegNy_ryyuhz2nXaO9fX/s757/image_2024-12-17_11-31-24.png

នៅលើបណ្ដាញសង្គម Weibo វីដេអូរបស់ អគ្គនាយក TVB មានសកម្មភាពស្និទ្ធស្នាលជាមួយ Hai Qing មានការចូលមើលនិងបញ្ចេញមតិយ៉ាងផុសផុល។ ទស្សនិកជនភាគច្រើនគិតថាទង្វើរបស់លោក Eric មិនសមរម្យ។ មនុស្សជាច្រើនបានបញ្ចេញមតិថា៖ «នាងមិនបានបដិសេធទេ ប៉ុន្តែភ្នែករបស់នាងបង្ហាញថានាងមិនចូលចិត្តការប៉ះពាល់» «ទង្វើរបស់គាត់ជាមួយ Hai Qing ពិតជាមិនសមរម្យ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifUgtcmaij_vos8heNwH-ciYk6E90muBaW2MyOwl3geWKZk4P1dlcELoxtjhMqzxYGF5H6TfyTB5evwJXsX2QVOw30r8PjtAh37UjCE6fr-T63xIbwzhdOlbENVxMQZJMNepCPSmCHlsywCxvIklIQCDQdNCe3KL9hBfNBp-E3-HLwsulnczDQqn6J7sD1/s793/image_2024-12-17_11-31-25%20(2).png
នៅឆ្នាំ ២០២២ លោក Eric បានទទួលប្រតិកម្មតបចំពោះការឱបនិងថើបតារាម៉ូដែលម៉ាឡេស៊ីម្នាក់ឈ្មោះ Lai Bala ដែលមានអាយុតិចជាងលោក៤៣ឆ្នាំ។ មហាជនជាច្រើនបានបញ្ចេញមតិថា ក្នុងនាមជាអគ្គនាយក TVB តារាសម្ដែងរូបនេះគួរតែយកចិត្តទុកដាក់លើកាយវិការ និងការនិយាយរបស់ខ្លួន។ ក្នុងឆ្នាំ ២០១៨ តារាសម្តែងរូបនេះត្រូវបាន ចោទប្រកាន់ ពីបទរំលោភតារាសម្តែង Yammie Lam ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimJYZSSnaIKW_yRdLliapurNl5nEt0nE-VoQJthkG6YmypOMkXgsjiN3TvJqkDMFPbcz7y5-4xxT4_z-dTi_HvSV3_pawzcs588He4ZYzKWhi2oybPkESMYNMOYcfgtJO0f_StPAqt6RblQY8_JqHA6jdRYIKnSPtdMcoCDP0CZL6IZsrL-VbSO59w14OH/s660/image_2024-12-17_11-31-25.png
លោក Eric Tsang មានអាយុ ៧១ ឆ្នាំបានប្រឡូកការសម្តែងអស់រយៈពេល ៥០ ឆ្នាំមកហើយដោយបានចូលរួមក្នុងការងារដ៏ល្បីល្បាញជាច្រើន។តារាសម្ដែងរូបនេះត្រូវបានគេស្គាល់ថាជាម្ចាស់ផលិតកម្មហុងកុង។ លោកមានប្រពន្ធពីរនាក់ និងកូនបួននាក់។ ភរិយាទីពីររបស់លោកបានទទួលមរណភាពនៅឆ្នាំ ២០២០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS727ubUaOs9rWe1l1Vp3S0JQwISjrxgQifQ0PmXBOSkcvK6REP5-isnE8Bw-OwSjSkU5aOJQaWgScta6Mvp0dbK9Ln9vl83uVBBDYt04rj2_DzH1OsaltzN1ROhsMNyShhpJXaqQvMAtPb4ysXR9uI9v342dDT-8VjmxFKCuxeCJSungOh4nmliIsUoXF/s699/image_2024-12-17_11-31-24%20(2).png

តារាសម្តែង Hai Qing មានអាយុ ៤៦ ឆ្នាំដោយបានបង្ហាញមុខនិងទទួលបានការតែងតាំងពានរង្វាន់ជាច្រើន។ ក្នុងឆ្នាំ២០១៣ តារាសម្ដែងរូបនេះបានជាប់ចំណាត់ថ្នាក់ទី ៣៦ ក្នុង បញ្ជីតារាល្បីចិនទាំង ១០០ របស់ទស្សនាវដ្ដី Forbes ។ ក្នុងឆ្នាំ ២០១៥ រូបនាងគឺជាទូតសុឆ្ឆន្ទៈទីមួយនៃអង្គការសហប្រជាជាតិស្ត្រី ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី នៅក្នុងប្រទេសចិន៕

គួរឱ្យសោកស្តាយ! ក្រពើទឹកប្រៃធំជាងគេ និងចំណាស់បំផុតលើពិភពលោកបានបាត់.បង់ជីវិតហើយ

0

Cassius ដែលជាក្រពើទឹកប្រៃប្រវែងជាង ៥ ម៉ែត្រនិងមានអាយុជាង ១១០ ឆ្នាំឥឡូវនេះវាបានបាត់.បង់.ជីវិតហើយដោយសារបញ្ហាសុខភាព។
Cassius ដែលជាក្រពើធំជាងគេបំផុតរបស់ពិភពលោកបានស្លា.ប់បន្ទាប់ពីសុខភាពរបស់វាបានធ្លាក់ចុះយ៉ាងឆាប់រហ័សនៅពាក់កណ្តាលខែតុលា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស BBC។ ក្រពើទឹកប្រៃប្រវែង ៥.៤៨ ម៉ែត្រ បានទទួលកំណត់ត្រាពិភពលោក Guinness សម្រាប់ក្រពើដ៏ធំបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១១។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZib_3cxZ3fjt4uIaaIvlZBjtFPiaNlejRhRSW7PPhx9VDy0KkzekFHsBBHFwuZz6ZJNLzXw0TfbZ3Y9MWBUPJ1nfSD2h1RZmdSOfx6pluHHlSFVBvryyxjFVLG6qVEjrwLhSgaSvvcnydkw1qyGG_V2LI_8xRM_V5x18_zizSCRsKIPGlmLGzw8sXXeOD/s1280/image_2024-12-18_08-25-58.png

Cassius បានរស់នៅក្នុងសួនសត្វ Marineland Melanesia Crocodile Habitat លើកោះ Green របស់ប្រទេសអូស្ត្រាលីតាំងពីឆ្នាំ ១៩៨៧ មកម្លេះ។ វាត្រូវបានគេចាប់បាននៅលើទន្លេ Finniss ក្បែរ Darwin ក្នុងឆ្នាំ ១៩៨៤ ដោយសារតែចរិតកាចសា.ហាវរបស់វាសម្លាប់មនុស្សច្រើន ដូច្នេះទើបវាត្រូវបានគេចាប់ចូលទ្រុង។ អ្នកតំណាងម្នាក់របស់ Marineland Melanesia បាននិយាយថា “ក្រពើយក្សនេះបានបង្កបញ្ហាគ្រប់ប្រភេទពីការចាប់ និងស៊ីសាច់សត្វ រហូតដល់ការវាយលុកទូក”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQzgDjQgxBL4q9sIHC7aaWn3L3Fav-aZfP6zJT5vJz0s-AWUAjIPJQJP6HbNjs_a-ViD5LwazscqIOhx_jItO1K655g55la1_NsxGcf7t4KJGIlTL7LVibtq5PKU_4bDJ1QdkINTW7QL3C0wDzRMoueW1butSoETE9qmmguxyo8gLmUeefKrHeis5k3F9R/s1440/image_2024-12-18_08-25-59%20(2).png

បន្ទាប់ពីថែទាំវាអស់រយៈពេលជាច្រើនឆ្នាំ ក្រពើយក្ស Cassius ក៏មានបញ្ហាសុខភាព ហើយក៏ត្រូវបានផ្លាស់ទៅកន្លែងថែទាំជំនួយផ្សេងទៀតនៅទីក្រុង Cairns ប្រទេសអូស្ត្រាលី មិនយូររប៉ុន្មានវាក៏បានបាត់បង់ជីវិត។ យោងតាមអ្នកជំនាញក្រពើនេះ មានអាយុច្រើនណាស់ ដោយពួកគេគិតថា ក្រពើយក្សអាចមានអាយុលើសពី ១១០ ឆ្នាំនៅពេលដែលវាងាប់ ព្រោះនៅពេលចាប់ខ្លួន Cassius ត្រូវបានគេប៉ាន់ស្មានថាមានអាយុចន្លោះពី ៣០ ទៅ ៨០ ឆ្នាំហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH5uZS7w37EM6-bU2_htivydPyR-AktCu_lJDqiFg0bbFBl856uAjRWS9kS4NaySSEsqLVgXanNP2QDTmCAkbysUZV4bCF_k1mFlPZtcM9rlSVSNpG0VVHOB3V4RSPex8zPvJuvRSVF31d5ptjRS-tNKVHj4Psq3NmndWNj0b8x_XntYWKGzAaFoi3BA5p/s1050/image_2024-12-18_08-25-59.png

ទោះជាយ៉ាងណា Toody Scott បុគ្គលិកម្នាក់ដែលមើលថែ Cassius នៅ Marineland Crocodile Park បាននិយាយថា “មិនមានវិធីណាដើម្បីដឹងពីអាយុពិតរបស់ Cassius ទេ ពីព្រោះវាបានកើតនៅក្នុងព្រៃ ហើយអាយុរបស់វាគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ” ។ ថ្វីត្បិតតែវាមានទំហំធំក៏ដោយ Cassius មិនមែនជាក្រពើធំបំផុតក្នុងប្រវត្តិសាស្ត្រនោះទេ។ កំណត់ត្រាក្រពើទឹកប្រៃធំបំផុតក្នុងប្រវត្តិសាស្ត្រនោះគឺបានទៅលើក្រពើ Lolong ដែលចាប់បានក្នុងប្រទេសហ្វីលីពីនក្នុងខែកញ្ញា ឆ្នាំ ២០១១ ជាមួយប្រវែង ៦,១៧ ម៉ែត្រ មុននឹងស្លាប់ក្នុងឆ្នាំ ២០១៣៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiMG8rQ4e0IfdyrnR-2glfCFRzS2y4kRbDO28ijL6K0N_BH5qRdx5K1f6HWRrua-Im6Z8DhCP-WRj5PN2_cIVZtdlr_I0t7bERzOnilrPelBowxPcPmU7FvF_AJhtr05hW4bVtDIpOWJ7uAiD-qphn3coCN6WwH7c39Xt-9fVY48f5ytVJmi__jxkW-uJQ/s1280/image_2024-12-18_08-26-00.png

Trump ប្រកាសថានឹងគ្មានវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន ក្នុងពិធីចូលកាន់តំណែងរបស់ខ្លួនឡើយ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក Donald Trump ប្រធានាធិបតីអាមេរិកថ្មីបានប្រាប់ទៅលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ថា គួរតែត្រៀមខ្លួនចរចាបញ្ចប់សង្គ្រា.ម ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយសារសង្គ្រា.ម នេះបានអូសបន្លាយពេលជិត៣ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDbXV1g7aussUQLYw0i0nqS3f8wcWH7hGRCJqDy_e7B1Krcqy8zjSvpDloSITHenLi6qsC6CEJvMsQmDUh6HEsi07R7fdh0JFCSoOZJgStN1EtmCu9jNyRM7JBdmXriz53496ENGW8hAueZr4bRFv2PYpLrEKa_w47WEvjmmFmS1TaudskbmOg_XRNIJO6/s1600/image_2024-12-18_08-19-27.png

លោក Trump ថ្លែងថា ត្រូវតែចរចាគ្នាបញ្ចប់សង្គ្រាម ហើយលោកនឹងជជែកជាមួយប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម ។ លោកមានអារម្មណ៍ទុក្ខព្រួយពេលឃើញរូបភាពការសម្លាប់រង្គាលក្នុងសង្គ្រាម ហើយវាធ្វើឱ្យលោកនឹកឃើញដល់សង្គ្រាមនៅអាមេរិក ចាប់ពីឆ្នាំ១៨៦១ ដល់ឆ្នាំ១៨៦៥ ។ យើងនឹងចំណាយពេលរហូតដល់១០០ឆ្នាំ ដើម្បីស្តារទីក្រុងខូចខាតដោយសារសង្គ្រាមឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC4BVzMKRFxiUXjuIcLW1AvzgshwssbrmbjpEet_0jt7ri8yD3pFTDdU0wqUjDVc4iz-eRmS1_-GEitTl-75JpMue6t_5Fmuvp69bdKDaCFHdH_K7Vhyphenhyphen9d6CMH5WmS8YyduWCq6yhvvRihzKYHkZcxM_7O4zZts4Vy2s3zcCmtv0VAzvISsQ07JZbhOvh_/s1200/image_2024-12-18_08-19-29.png
លោក Trump ចង់ឱ្យសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីបញ្ចប់ឆាប់ៗ ។ លោកបានផ្តល់សម្ភាសន៍ជាមួយទស្សនាវដ្តីដែលបានផ្សព្វផ្សាយកាលពីសប្តាហ៍ទី២ ខែធ្នូ នេះថា លោកមានផែនការបញ្ចប់សង្គ្រាម ប៉ុន្តែបើនិយាយចេញ គឺផែនការរបស់លោកនឹងគ្មានប្រយោជន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh68FwctlFwuQCO4QYst12wib6Lel2e6J1OA5gPAHjKIeIBIMYPsZDsX3Bn_BuigxOXu-BlAvSIPeaojompwG40IX-jimnpueWCQVy5i8VOWHYyEjuh2NcvOFDCt4AuH2G9VgBZJZiZP8PLRQBWpAwmRCvaLuXlb-IAXHWrFnLaCMCJx_TsporMceO2IxN7/s1043/image_2024-12-18_08-19-28.png

ក្រោយការបង្ហាញគោលជំហររបស់ខ្លួនពីសង្គ្រាមនៅអ៊ុយក្រែន លោក Trump បាននិយាយមកកាន់សារព័ត៌មានក្នុងថ្ងៃដដែលថា លោកនឹងពុំអញ្ជើញប្រធានាធិបតីអ៊ុយក្រែនមកចូលរួមពិធីកាន់តំណែងរបស់លោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដែលគ្រោងរៀបចំនៅអគាររដ្ឋសភាក្នុងទីក្រុងវ៉ាស៊ីនតោនទេ ។ លោកថា ៖ «ខ្ញុំពុំបានអញ្ជើញលោក Volodymyr ប៉ុន្តែលោកអាចមកចូលរួមបាន បើចង់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOvnNJzoMKeiFPdPm3uid8sTxoOQukisCp__4MyCBeJEe01luIkcksTmWcdIXcvEZ-s2tN160jWqlIb59SsFJA9klPDM1g_fUqHNB0Y1-LZNMR3IsjOb2hlHndhawVED1wi8M9yLlKQwYWhU_vHzTudq8xG799L2g-3xznHgrq0lPLEZYypOfPhDQF1EIs/s2208/image_2024-12-18_08-19-28%20(2).png

សារព័ត៌មានអាមេរិករាយការណ៍ថា លោក Trump បានអញ្ជើញមេដឹកនាំចិន លោក ស៊ី ជិនពីង មកចូលរួមពិធីកាន់តំណែងរបស់ខ្លួន តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីលោកឈ្នះឆ្នោត ។ ប៉ុន្តែគេពុំដឹងថា តើមេដឹកនាំចិននឹងមកចូលរួមតាមការអញ្ជើញដែរឬទេ? គេរំពឹងថា ឯកអគ្គរដ្ឋទូតចិននៅអាមេរិក នឹងនាំភរិយាមកចូលរួមពិធីកាន់តំណែងរបស់លោក Trump ៕

សូមប្រុងប្រយ័ត្ន ល្បិ.ចបោ.កថ្មី២០២៤! ប.ន្លំជាបុគ្គលិកធនាគារ ហៅទូរស័ព្ទ ដើម្បីផ្ទេរប្រាក់

0

ថ្មីៗនេះ គឺមានការចែករំលែកជាច្រើនទាក់ទងនឹងករណីឆបោ.កតាមប្រព័ន្ធអន.ឡាញ ដូចជាតាមរយៈការហៅទូរស័ព្ទ ការផ្ញើសារ ការភ្ជាប់តំណរ Link ផ្សេងៗ ដើម្បីមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ពីធនាគារ ក៏ដូចជាទទួលបានប្រាក់ឧបត្ថម្ភជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAfUtj_cUOM1-VQIJMnAbFSDwZ_mIGzahGnT25P4h4uy-LW9DFGF5tXSpJxMeSKsYFVD9-HpNpjLwByi2Sa0PCHDVOpdXDs5NVdCqfTIAurITE0VSXJnn7E495ltwVBVB6TIVXtRjkVp59SPzQgAqgrS0Fze-ncJhm1cPXncdNMwg6oETNzpjP7Xcug2wi/s2532/IMG_9816.PNG
កាលពីថ្ងៃទី ១៦ ខែធ្នូ គណនី Eii Lin បានធ្វើការចែករំលែកឃ្លីបវីដេអូខ្លីមួយនៅលើបណ្តាញសង្គមអំពីករណីឆបោក។ តាមរយៈវីដេអូ គឺមានការហៅទូរស័ព្ទពីជនឆបោក ដែលបន្លំធ្វើជាបុគ្គលិកធនាគារ ហើយប្រាប់ឲ្យម្ចាស់គណនីបង្ហើបពីលេខកូដសង្ងាត់ ដើម្បីឲ្យគេធ្វើការដកប្រាក់រហ័សជូន។ ជនឆបោកបានអះអាងថា ការដកប្រាក់រហ័សនេះគឺគេនឹងដកពីខាងធនាគារជូនទៅកាន់ម្ចាស់គណនី មិនមែនដកពីគណនីយើងទៅឲ្យអ្នកផ្សេងទេ (តែនេះគឺផ្ទុយពីការពិតទាំងស្រុង)។ សូមជម្រាបថា មុននឹងឈានដល់ការហៅទូរស័ព្ទពីជនបោកប្រាស់នេះ ដំបូងឡើយ គឺមានគណនីធនាគារក្លែងក្លាយមួយ ផ្ញើសារតាមតេឡេក្រាមថា គាត់បានឈ្នះរង្វាន់ទឹកប្រាក់ ១,០០០,០០០រៀល ដែលជាប្រាក់លើកទឹកចិត្តពីធនាគារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3uLWsQnT7Tzah8KXHb6BKU8Uua6OAZ0ADuckx4a1x1ZpHb0H1px-ntLRmWlGVXWsgRBDtmj79rdvZ8djhoxu42gOKAleLOQ7KGhN2BI2D26dEhBURWijwUD3cgiahEAVS2nB9H9wAlASpV3lV9OiFqnPQkoUNVAnDc8p_-brBpGuEP96HIQID95sTkAuw/s2048/470233467_3872618476359450_1147980227126462213_n.jpg

ទោះជាយ៉ាងណា នេះគឺគ្រាន់តែជាស្តាយ៍បោកមួយរបៀបប៉ុណ្ណោះ ដោយនាពេលកន្លងមកគឺមានការចែករំលែកជាច្រើនទៀតនៃការបោកតាមរបៀបផ្សេងៗ ដូចជាការផ្ញើសារ ការភ្ជាប់តំណរលីង ឬការបំពេញព័ត៌មានលម្អិតផ្សេងៗទាក់ទងនឹងគណនីធនាគាររបស់យើង ដើម្បីទទួលបានប្រាក់រង្វាន់ ឬប្រាក់ឧបត្ថម្ភនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqhWzxhFI5LS_a6jqh_rShP_AY8HQqqAFaUHwF5MAF7zfYfPvQ2mtSDvSgCRVbsIcX9uhBCpE902x1WXVQ7NCs6N80JedDXgqdZGzABitT_OPOuPVHfCC4du94LbpAgD8ejN4AY460Q6CxRHXO6pSkVkXivykbmt42ziqCKWkkYNjXpkEKukLvKmXu4gvX/s1280/470237210_3872618453026119_2987898312572286082_n.jpg

ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់បង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតពាក់ព័ន្ធជាមួយនឹងករណីឆបោក។ បងប្អូនមិនត្រូវចុចលើតំណរលីងផ្តេសផ្តាស ឬក៏អនុវត្តតាមពាក្យណែនាំរបស់ជនមិនស្គាល់មុខដែលហៅទូរស័ព្ទចូលមកនោះទេ។ ម៉្យាងទៀត សូមចងចាំថា រាល់បុគ្គលិកធនាគារទាំងអស់ ដាច់ខាតគឺនឹងមិនហៅទូរស័ព្ទឬផ្ញើសារ ក្នុងការស្នើសុំលេខកូដសម្ងាត់ពីអតិថិជនដើម្បីផ្ទៀងផ្ទាត់ព័ត៌មានទេ ទោះស្ថិតក្នុងលក្ខខណ្ឌណាដោយ៕

ប្រទេសទាំង ១០ ដែលមានសុខសន្តិភាពបំផុតក្នុងពិភពលោកឆ្នាំ ២០២៤

0

ប្រទេសដែលមានសុខសន្តិភាពគឺផ្អែកលើត្តាធំៗចំនួន ៩ រួមមាន៖ សេរីភាពក្នុងការរស់នៅ, ប្រាក់ចំណូលប្រជាជន, កត្តាសុខភាព, ការគាំទ្រពីសង្គម, ភាពសប្បុរសធម៌របស់ប្រជាជនទូទៅ, គ្មានអំពើពុករលួយ, អត្រាឧក្រិដ្ឋកម្មទាប, គ្មានអំពើហិង្សាផ្នែកនយោបាយ ក៏ដូចជាគ្មានអំពើហិង្សាជាតិសាសន៍ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់ Visual Capitalist បានឱ្យដឹងថា ក្នុងចំណោម ១៩៥ ប្រទេសមានតែ ១០ ប៉ុណ្ណោះដែលស្ថិតក្នុងបញ្ជីប្រទេសមានសុខសន្តិភាពបំផុតក្នុងពិភពលោកប្រចាំឆ្នាំ ២០២៤ ដែលក្នុងនោះរួមមាន៖

១.ប្រទេសអ៊ីស្លង់៖ គឺជាប្រទេសដែលមានសុខសន្តិភាពបំផុតនៅលើពិភពលោក ឈរនៅលេខរៀងទីមួយប្រចាំឆ្នាំ ២០២៤។ ប្រទេសនេះត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានការរីកចម្រើនខ្លាំង មានអត្រាអ្នកចេះអក្សរ៩៩% មានលទ្ធិប្រជាធិបតេយ្យកម្រិតខ្ពស់ គោរពសមភាពយេនឌ័រ ហើយអ្នកជាប់ពន្ធនាគាមានកម្រិតទាបបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsaBr8wytS8J8a8b0MDChkWSVKcDOTOkRTAbCWvlyrelAZO7CYgoNW1TzgHULXa5g6QTjaWseCQk386qu3v-LIjSji2FG0gSj3-yvf6de6jvoMTFZ02enkLxP3YxIWCpf62BkyccUlqF3Ylv0_Pe7xf7sysjNMquv_tQAt6dC1FmaloBGu7_ZDLdnBES3k/s1600/image_2024-12-17_16-07-21.png
២.ប្រទេសអៀរឡង់៖ ប្រទេសអៀរឡង់មិនខុសពីប្រទេសអ៊ីស្លង់ប៉ុន្មានទេ ប្រទេសនេះមានការយល់ដឹងខ្ពស់ មានកម្រិតទាបនៃឧក្រិដ្ឋកម្ម មានការគំរាមកំហែងតិចតួចនៃអំពើហឹង្សាវប្បធម៌ ឬអំពើភេរវកម្ម។ ដូច្នេះភ្ញៀវទេសចរគឺមានសុវត្ថិភាពបំផុតក្នុងការដើរលេងជុំវិញប្រទេសអៀរឡង់គ្រប់ពេលវេលាដោយមិនមានការភ័យខ្លាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvSGVk4Xivwtvq4rX4giSTqWgdH_aEu5ytZERyubrDdhV8BDQahpcpXAOXc6ZLfW4tj3CLnUsPTtS4bvSXMKYK8zzl9CRkDYTKkMQ5DVXDUM1a2nOtd-_XIMSR_Spj9WyXIQQTgCI41Ev1vDrWLIS9DlM44szjDUgw65w2xFxaaPFJ8xHZQP5a8NdpVNpt/s2527/image_2024-12-17_16-07-22.png

៣.ប្រទេសអូទ្រីស៖ គឺជាប្រទេសដែលមានសុខសន្តិភាពបំផុតទី ៣ ក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៤។ ប្រទេសស្ថិតក្នុងតំបន់អឺរ៉ុបនេះ គឺជាកន្លែងល្អប្រសើរក្នុងការរស់នៅ ដោយសារតែប្រទេសនេះមានបទល្មើសទាប និងអត្រាមនុស្សឃាតតិចតួច។ ប្រទេសអូទ្រីស ត្រូវបានគេដឹងថា មានការថែរក្សាអនាម័យ និងការការពារបរិស្ថានខ្ពស់។ ភាពស្រស់ស្អាត និងប្រវត្តិសាស្រ្តនៃស្ថាបត្យកម្ម ប្រទេសអូទ្រីសបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFLG-IiXv4FR-X3Drp43k9qJUJSPyC462_sxdqF41Syl2KRb34M5LgeIh19S2mHpAceY6BJ3uLnKVaqbfq5SFmvU2KgSFV5zSGigNJLptTow8YkB_rfJy9ZNgP-AKctX6U8TFbzuooemwTq9VG7KU5h2z892lTzj8-oCEmNKzmrnPzB5Z-fZWgO2qL678E/s1920/image_2024-12-17_16-07-25.png

៤.ប្រទេសនូវែលសេឡង់៖ នូវែលសេឡង់មានការរីកចម្រើនជឿនលឿនយ៉ាងពិតប្រាកដ។ អ្នកជាប់ពន្ធនាគារក្នុងប្រទេសនេះមានតិចតួចណាស់ ហើយប្រទេសនេះក៏មានទំនាក់ទំនងល្អជាមួយប្រទេសជិតខាងផងដែរ។ ប្រទេសនូវែលសេឡង់ មានប្រព័ន្ធអប់រំលំដាប់ពិភពលោក និងការថែទាំសុខភាពកម្រិតខ្ពស់ ធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានសុខសន្តិភាពបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3i-FndBfciDAazpJ7CFKcOynKWsGYGAG4Eb4a6yv1gAioXi_K04mIcyjS4oDJkOzSp6yVxT02-0eUMSZbyw6niFO73fW8q62wu0S1_xVAiqCkSHVuRtGM_qn1bJsj93UKL0mI2mUgK-wkU7unYIDvO9eXGTQuHSNna19aelxg0JDxzCHCndkK_Hc_Lrtf/s1600/image_2024-12-17_16-07-26.png
៥.ប្រទេសសិង្ហបុរី៖ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះវិញក៏មិនធម្មតាដែរ មានអត្រាឧក្រិដ្ឋកម្មទាបបំផុតមួយក្នុងពិភពលោក ប្រហែលដោយសារតែការពិន័យធ្ងន់ធ្ងរដែលត្រូវបានចេញសម្រាប់ឧក្រិដ្ឋកម្មតូចតាច។ រដ្ឋាភិបាល និងប៉ូលីសគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវកាំភ្លើង និងអាវុធផ្សេងទៀត ហើយឧក្រិដ្ឋកម្មហិង្សា និងការប្រឈមមុខដាក់គ្នាគឺកម្រមានណាស់នៅក្នុងប្រទេសសិង្ហបុរី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRTL_yESWGkcPSSrv_7S9HR-TCfyBRE2MARY8eBzX7A_89eI95Z74lQka1vLjD6YqNg4a9YTIdddy5LKKBSTqZ_5j5v01HfoVKVKL3_3O9kBgaSgI9g1oEm-f6czdU8AYUATBkxJku550lhMYEWKfUKkIhQVnArmaWP0y1Wqw5O-u-Gesxu-WxMBm5oLE9/s2560/image_2024-12-17_16-07-26%20(2).png
៦.ប្រទេសស្វីស៖ អ្នកណាមិនស្គាល់ប្រទេសស្វីសតែងតែឈនៅតំណែងខ្ពស់ជានិច្ច ទោះជាយ៉ាងណានៅឆ្នាំនេះប្រទេសស្វីសឈរត្រឹមចំណាត់ថ្នាក់លេខ ៦ ប៉ុណ្ណោះ។ ប្រទេសស្វីសជាកន្លែងដែលមានប្រព័ន្ធអប់រំល្អ ពិសេសវិស័យសុខាភិបាល។ ស្វីសជាប្រទេសដែលចូលចិត្តប្រភពថាមពលកកើតឡើងវិញ និងថែរក្សាបរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8hoccPOmcpS_rOf5vu1mZ4vmx-UfOrE9wffxqR0Qu2NJqwRnnwHYEt8Fg9j57wsLlmYcDHczZvFdhfs7b3Li94fFiJazafkP3HPNg5HhZdQmLQrGcPnxPsHEgh-SuTJ9FAIsZJLZrYQ4mHac6hsxDdkT4t9F9-NSJWLmbxgEzCFdDNMAnaEvnFL2pts1D/s2000/image_2024-12-17_16-07-27.png

៧.ប្រទេសព័រទុយហ្គាល់៖ ដែនដីកំណើតរបស់កំពូលកីឡាករឆ្នើម Cristiano Ronaldo ជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមប្រទេសដែលមានសន្តិភាពបំផុតសម្រាប់ឆ្នាំ ២០២៤។ ប្រទេសព័រទុយហ្គាល់បានងើបឡើងវិញនៃសេដ្ឋកិច្ច ដោយបានកាត់បន្ថយអត្រាគ្មានការងារធ្វើរបស់ខ្លួនពីជាង ១៧% ទៅក្រោម ៧%។ ព័រទុយហ្កាល់ជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតសម្រាប់ការចូលនិវត្តន៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvdhSQN27JI39ADr1QpJ2DX-WtmHCJxyTXVdLtt2duLEu8YUxHcH5DVgXtBIAkXkgeWt0bqI9FM2VpLvx7j8JHRXXVA17DhrDHtgVZI7o-UWS3UJZQYV584dVc8-ms1K78es85Tde8AhnxVdYOfiKUnb7nvNJKvNob1WhQJj9bJmN_5Wqdj1wLC4mOgQSr/s3000/image_2024-12-17_16-07-28.png
៨.ប្រទេសដាណឺម៉ាក៖ ចំណាត់ថ្នាក់លេខ ៨ បានទៅលើប្រទេសដាណឺម៉ាក គឺជាប្រទេសមួយដែលមានសុខសន្តិភាព និងរីករាយបំផុតនៅក្នុងពិភពលោក។ ដាណឺម៉ាកគឺជាប្រទេសមានកម្រិតសមភាពខ្ពស់ និងស្មារតីទទួលខុសត្រូវរួមចំពោះសុខុមាលភាពសង្គម ដែលជាគុណសម្បត្តិពីររួមចំណែកដល់អារម្មណ៍សុវត្ថិភាព និងសុភមង្គលរបស់ពលរដ្ឋរបស់ខ្លួន។ អំពើពុករលួយគឺកម្រមានណាស់នៅក្នុងអាជីវកម្ម ឬនយោបាយរបស់ដាណឺម៉ាក ដោយសារភាពស្មោះត្រង់ និងទំនុកចិត្តគឺជាអាទិភាពចម្បង ជាហេតុធ្វើឱ្យប្រទេសនេះជាប់ឈ្មោះជាប្រទេសមានសុខសន្តិភាពបំផុតក្នុងពិភពលោកឆ្នាំ ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi25yG4v8KXxeqFHbuuQr1e9pxWxKv5JJDMF8eI06GZa9yTDPEPj5s25n4ABxH68C0xwVFfWOZCBUonPyNSmooKAOFKyEOcQaW6ArkGtIyJUnPzc0V5YdPPAbP0XLJbeNb1EZHnxwn71VdIHWd4dH5zC6zPP77DQpxoXIK8FkBhX3d7BTPbCap-UCQzrUxh/s1200/image_2024-12-17_16-07-30.png

៩.ប្រទេសស្លូវេនី៖ ស្លូវេនីជាប្រទេសមួយដែលមានសុវត្ថិភាពបំផុតក្នុងការធ្វើដំណើរ និងសុវត្ថិភាពចរាចរណ៍។ ប្រទេសនេះបានផ្តោតលើការកែលម្អគុណភាពនៃជីវិតក្នុងវិស័យជាច្រើន រួមទាំងសុវត្ថិភាព និងនិរន្តរភាពផងដែរ។ ជាហេតុធ្វើឱ្យប្រទេសស្លូវេនី ស្ថិតក្នុងចំណោមប្រទេសមានសន្តិភាពបំផុតក្នុងលោកប្រចាំឆ្នាំ ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje1U0QJyCBgQn1Rh5eV4mvOaMhxMvEwmuAzrHV2ldrBfGbF3UGc_j0zTJ2c8O5N-CUFLl6eRh2_SRj7oU454hfjMrhOsRKd7E9-jPT5F2lx0TD9uW4W4VpTWXcDFbAWZxo-aS8wxTqk1E-3VHoz7IzkRWNsdSzF8FMZE-jFu18Crt4YuZ18GU8WNv7jHwR/s1600/image_2024-12-17_16-07-31.png

១០.ប្រទេសម៉ាឡេស៊ី៖ ជាមួយនឹងការរស់នៅដែលមានតម្លៃសមរម្យ និងការថែទាំសុខភាពដ៏ល្អឥតខ្ចោះ ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខមួយនៅអាស៊ី និងលេខ ១០ នៅលើពិភពលោក ជាប្រទេសមានសុខសន្តិភាពបំផុតក្នុងឆ្នាំ ២០២៤។ ប្រទេសនេះមានតម្លៃទាបនៃការរស់នៅ បូករួមប្រព័ន្ធថែទាំសុខភាពដ៏ល្អឥតខ្ចោះ សក្តិសមសម្រាប់អ្នកចូលនិវត្តន៍ ដោយផ្តល់ជូននូវការថែទាំប្រកបដោយគុណភាពក្នុងតម្លៃសមរម្យបំផុត បើធៀបនឹងបណ្តាប្រទេសលោកខាងលិច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRUBnEKvQ7ZDjOooszP9S1wpkOtZuRJnHddWYNZrflfHDbuPYV66lqtV2B6mZ7VOLAdJtGmV8H1_CB0GnZVRyB315JKqg924EXL3O98J3WIqdlAtGAze-fTYhiaOgQUVRUCdB5oLD1wWqPe3ev1RI8ZbQX0sS_qYOJiBlB6w_YRGuKPa2qqrWP8O3DMSMH/s1000/image_2024-12-17_16-07-31%20(2).png

តេជោ-ធិបតី ឧទ្យាបេតិកភណ្ឌកៅស៊ូ​ថ្មី នៅទឹកដីខេត្តត្បូងឃ្មុំ

0

ឧទ្យាន​បេតិកភណ្ឌ​កៅស៊ូ​ តេជោ ធិបតី មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ថ្មពេញ ស្រុកត្បូងឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ ដែល​​មាន​ដើម​កៅស៊ូ​ចាស់១០០​ឆ្នាំ​ចំនួន ៤៤៨​ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1S_bia_1vXpp_9KIKsbo0GY111t7ct_px5wb6Sg3TXA2lQHmXbAAOWqovZ4NIFK-_xy2KpQwF61oRwtaoETSihYx9SN8wK8QVpLN1r3IdLITR6qRLRkmNFsMpB8aw6m1xMTNQ8-lvlrP5FsgFqgqEaKX7oyux89riLcia2xAgMEnztIn-ikRJ9U675sJg/s1024/image_2024-12-17_15-07-20%20(2).png

កៅស៊ូ​ចាស់ទាំងអស់នេះ សុទ្ធសឹងតែបន្សល់មកតាំងពីសម័យអាណានិគម​និយម​បារាំង ដែលដាំដោយក្រុមហ៊ុនស្រុកខ្មែរឈ្មោះ La Compagnie du Cambodge.c.c នៅឆ្នាំ១៩២០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvRMqxk_k3pkbuUKZp3Pze175p50KJPyTqJX4T9U7o1P24cwEE7MgCVYmsKzBNHFW6PaHbkwcXi9hrYkScKforVrUtXbfSXJshxFvoCI_BjGlzE0rAh-tMAamukyhAzpJ8NB4ai9xPJexhnwld099c80UWp0hdYW2wFH1Li67J0Zml2MKhhLrUGH49BEHQ/s1024/image_2024-12-17_15-07-20.png

ដើមឡើយ តំបន់ឧទ្យាន​បេតិកភណ្ឌ​កៅស៊ូ​នេះ ធ្លាប់ជាសមរភូមិប្រយុទ្ធគ្នា រវាងកងទ័ពរដ្ឋកម្ពុជា និងខ្មែរក្រហម ដោយកាលនោះមានដើមកៅស៊ូតិចតួចបំផុត ដែលរងការប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3-aKqZS9cjA-7aWJaQqI_3olVgpx99cog4wblraF_XdpxQ6oL2V149wtVHoaOghHyX0wx0xPGr8Y4Lj8mtsvau97C23gFsDWXJPtLrTfP6hEThhTVoZTR_AolqPylQYYX_BZU1Z9B9tKkEFRs2mebfdLrVu9ZBXrqLbA_j4DXsYpUzc5AxLM5VvYMV4B_/s2048/image_2024-12-17_15-07-23.png

សម្រាប់ការបង្កើតជាឧទ្យាបេតិកភណ្ឌតេជោ-ធិបតី គឺដើម្បីការពារអភិរក្សនូវដើមកៅស៊ូដ៏ចំណាស់របស់កម្ពុជាហើយក៏ដើម្បីបង្កើតជាគោលដៅទេសចរណ៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig6J_RkLrkHv-QSSfR5GSWjx5Usfv1ozR7qzwxErTHrMOqyAbKmJFtAXdKoh1L4ELPAwZ8idHhiITvECSshaSU3CIbnBNHyy2Inrpjvhv2pCEyZ8yPyN0gMLJ9AK1grgVC93V4EnbQrdYxS6SBbGS8NstBQ_TSITQDLc9LW9s_cpO09f-djWQ_P2WXu635/s1024/image_2024-12-17_15-07-21.png

គួរបញ្ជាក់ថា នៅ​ឆ្នាំ​ ២០២៤នេះ កម្ពុជាមានផ្ទៃដីដំណាំកៅស៊ូសរុបចំនួន៤២៥ ៤៤៣ហិកតា ក្នុងនោះ៥២ភាគរយ ជាចម្ការកៅស៊ូកសិឧស្សាហកម្ម និង៤៨ភាគ​ទៀតស្មើនឹង ២០២ ៣២១ហិកតា ជាផ្ទៃដីកៅស៊ូគ្រួសារ៕

២០ឆ្នាំមុន ស្រ្តីម្នាក់ចំណាយ១៥០០០ដុល្លារ​ ទិញកោះសង្សារពីប្រជានេសាទ

0

កោះសង្សារ ជាដែនកោះមួយប្រៀបបានជាឋានសួគ៌ក្រោមមេឃ ស្ថិតនៅប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានចំងាយ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZRpflm16tROJA4jumhqM2jltY6He1SaR_LbNv4Y_K0IZl92jV-v0Cv9eHwB0UEIIoYriPtAwNANdxo-4PN6F8OR-pGDhI7etBqbmQvj1slcWwM0nNPo9W5Vt6eSaO1l-_rGcpyzlIIgID65OaCyYTvKNeXLN3xm63yg_bY5pdLz3lCfr3udTmrh7j52FS/s2250/image_2024-12-17_15-05-13%20(2).png

ដើមឡើយកោះនេះ ត្រូវបានស្ត្រីជនជាតិអូស្រ្តាលី-ក្រិកម្នាក់ឈ្មោះ Melita Koulamdas ទិញនៅឆ្នាំ២០០៤ ក្នុងតម្លៃ១៥០០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdtyWS6Yrjs1lpEtS2W2eL6y8_E99a9A6maglEhJ1HPH0w4OlUpTGkCzYimxOPVDG7Ew2uNgIqoXrlfa93I_rABBUUexNh845wz9eOaHSSKs9q2hgexX3hLoXXL6H_3s0IX-kbGkG8Fvpghj8vkvQwiRRuzAQGWvKKWpWOd_NOXVkdYr-EE6BXXjdf80gO/s1000/image_2024-12-17_15-05-16.png

កាលនោះ លោកស្រីបានធ្វើដំណើរតាមសមុទ្រកោះរ៉ុង ហើយប្រទះឃើញកោះដាច់ស្រយាលនេះ ស្រាប់តែប្រជានេសាទ ក៏បានសួរលោកស្រីថាមានចំណាប់ទិញកោះនេះដែរឬអត់។ មិនចាំយូរលោក ស្រីMelita Koulamdas ក៏បានយល់ព្រម និងបានធ្វើឯកសារទិញលក់ត្រឹមត្រូវក្នុងតម្លៃ១៥០០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH_N99uc_FoZW0rgmLKQxwzdTtzy-okQZPESxJnyq8k0F_CFuAJY16UQZ0ZIq1ZForuHBvoub2K7KxGPzuq00i7ROtHtlgXKGuNYn6f791fGSXCqWBlC_EeQv5GMgm2yh9CwKy7Y2hPn4cMXgZK-5WUJM0a6_6JU02KHp029n3QtCtS8RfZLgg9obVtIM1/s1000/image_2024-12-17_15-05-16%20(2).png

ដំបូងឡើយ លោកស្រីមិនមានបំណងបង្កើតជារីសតកោះសង្សារនោះទេ ដោយកាលនោះនៅលើកោះសុទ្ធតែសម្រាម និងថ្មប៉ប្រះទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFS8REICDZcf2M-mGa_s4mrEx1nFV7zy5MAdyEynqxuCGeVyI10mF7OEFwCxuvFHUlu2UrcaHUCi5kz61bl3mAGi6a1Upu6VfS5yZEQXdq4JAwl2H0lDzu-j9WywYYZj3gZNfoOjhihiDPGdBoij2dCDG3bqpBNz_qjjs7Bui4-Kkw5tbu05CaBcW_AG-v/s1440/image_2024-12-17_15-05-18%20(2).png

ក្រោយមក រំលងបាន៨ឆ្នាំ នៅឆ្នាំ២០១២ លោកស្រីក៏មានគោលបំណង ចង់ផ្តល់ការងារដល់អ្នកភូមិ និងអភិរក្សកោះនេះ លោកស្រីក៏បានចាប់ផ្តើមវិនិយោគសាងសង់រីសត ដែលបច្ចុប្បន្ន កោះសង្សារបានក្លាយជាសណ្ឋាគារលំដាប់អភិជននៅក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKY8SV52_ojcItPYKplYUhgWM132tKAlKCcTWur-5_geFcQuW7wsQbEqES-tSdvAxGC7gc-RyjYtemIvGxtDtb12ipVa-5GFKB3UqfcqXZcBTT6KaoRb_xsZVt2ANppU4EOzqQAgXIxTjsP6GtL4nSDQ71i8mKUuV4lNUH-2SYc8b-deNicOcgB53avnVX/s1000/image_2024-12-17_15-05-18.png

គួរបញ្ជាក់ថា នៅលើកោះសង្សារ មានកោះតូចៗ២ គឺកោះអូន និងកោះបង ដែលមានស្ពានតភ្ជាប់គ្នាដោអាចដើរឆ្លងកាត់ទៅមកបាន៕