ឧទ្យាន​បេតិកភណ្ឌ​កៅស៊ូ​ តេជោ ធិបតី មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ថ្មពេញ ស្រុកត្បូងឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ ដែល​​មាន​ដើម​កៅស៊ូ​ចាស់១០០​ឆ្នាំ​ចំនួន ៤៤៨​ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1S_bia_1vXpp_9KIKsbo0GY111t7ct_px5wb6Sg3TXA2lQHmXbAAOWqovZ4NIFK-_xy2KpQwF61oRwtaoETSihYx9SN8wK8QVpLN1r3IdLITR6qRLRkmNFsMpB8aw6m1xMTNQ8-lvlrP5FsgFqgqEaKX7oyux89riLcia2xAgMEnztIn-ikRJ9U675sJg/s1024/image_2024-12-17_15-07-20%20(2).png

កៅស៊ូ​ចាស់ទាំងអស់នេះ សុទ្ធសឹងតែបន្សល់មកតាំងពីសម័យអាណានិគម​និយម​បារាំង ដែលដាំដោយក្រុមហ៊ុនស្រុកខ្មែរឈ្មោះ La Compagnie du Cambodge.c.c នៅឆ្នាំ១៩២០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvRMqxk_k3pkbuUKZp3Pze175p50KJPyTqJX4T9U7o1P24cwEE7MgCVYmsKzBNHFW6PaHbkwcXi9hrYkScKforVrUtXbfSXJshxFvoCI_BjGlzE0rAh-tMAamukyhAzpJ8NB4ai9xPJexhnwld099c80UWp0hdYW2wFH1Li67J0Zml2MKhhLrUGH49BEHQ/s1024/image_2024-12-17_15-07-20.png

ដើមឡើយ តំបន់ឧទ្យាន​បេតិកភណ្ឌ​កៅស៊ូ​នេះ ធ្លាប់ជាសមរភូមិប្រយុទ្ធគ្នា រវាងកងទ័ពរដ្ឋកម្ពុជា និងខ្មែរក្រហម ដោយកាលនោះមានដើមកៅស៊ូតិចតួចបំផុត ដែលរងការប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3-aKqZS9cjA-7aWJaQqI_3olVgpx99cog4wblraF_XdpxQ6oL2V149wtVHoaOghHyX0wx0xPGr8Y4Lj8mtsvau97C23gFsDWXJPtLrTfP6hEThhTVoZTR_AolqPylQYYX_BZU1Z9B9tKkEFRs2mebfdLrVu9ZBXrqLbA_j4DXsYpUzc5AxLM5VvYMV4B_/s2048/image_2024-12-17_15-07-23.png

សម្រាប់ការបង្កើតជាឧទ្យាបេតិកភណ្ឌតេជោ-ធិបតី គឺដើម្បីការពារអភិរក្សនូវដើមកៅស៊ូដ៏ចំណាស់របស់កម្ពុជាហើយក៏ដើម្បីបង្កើតជាគោលដៅទេសចរណ៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig6J_RkLrkHv-QSSfR5GSWjx5Usfv1ozR7qzwxErTHrMOqyAbKmJFtAXdKoh1L4ELPAwZ8idHhiITvECSshaSU3CIbnBNHyy2Inrpjvhv2pCEyZ8yPyN0gMLJ9AK1grgVC93V4EnbQrdYxS6SBbGS8NstBQ_TSITQDLc9LW9s_cpO09f-djWQ_P2WXu635/s1024/image_2024-12-17_15-07-21.png

គួរបញ្ជាក់ថា នៅ​ឆ្នាំ​ ២០២៤នេះ កម្ពុជាមានផ្ទៃដីដំណាំកៅស៊ូសរុបចំនួន៤២៥ ៤៤៣ហិកតា ក្នុងនោះ៥២ភាគរយ ជាចម្ការកៅស៊ូកសិឧស្សាហកម្ម និង៤៨ភាគ​ទៀតស្មើនឹង ២០២ ៣២១ហិកតា ជាផ្ទៃដីកៅស៊ូគ្រួសារ៕