ប្រទេសដែលមានសុខសន្តិភាពគឺផ្អែកលើត្តាធំៗចំនួន ៩ រួមមាន៖ សេរីភាពក្នុងការរស់នៅ, ប្រាក់ចំណូលប្រជាជន, កត្តាសុខភាព, ការគាំទ្រពីសង្គម, ភាពសប្បុរសធម៌របស់ប្រជាជនទូទៅ, គ្មានអំពើពុករលួយ, អត្រាឧក្រិដ្ឋកម្មទាប, គ្មានអំពើហិង្សាផ្នែកនយោបាយ ក៏ដូចជាគ្មានអំពើហិង្សាជាតិសាសន៍ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់ Visual Capitalist បានឱ្យដឹងថា ក្នុងចំណោម ១៩៥ ប្រទេសមានតែ ១០ ប៉ុណ្ណោះដែលស្ថិតក្នុងបញ្ជីប្រទេសមានសុខសន្តិភាពបំផុតក្នុងពិភពលោកប្រចាំឆ្នាំ ២០២៤ ដែលក្នុងនោះរួមមាន៖
១.ប្រទេសអ៊ីស្លង់៖ គឺជាប្រទេសដែលមានសុខសន្តិភាពបំផុតនៅលើពិភពលោក ឈរនៅលេខរៀងទីមួយប្រចាំឆ្នាំ ២០២៤។ ប្រទេសនេះត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានការរីកចម្រើនខ្លាំង មានអត្រាអ្នកចេះអក្សរ៩៩% មានលទ្ធិប្រជាធិបតេយ្យកម្រិតខ្ពស់ គោរពសមភាពយេនឌ័រ ហើយអ្នកជាប់ពន្ធនាគាមានកម្រិតទាបបំផុត។

២.ប្រទេសអៀរឡង់៖ ប្រទេសអៀរឡង់មិនខុសពីប្រទេសអ៊ីស្លង់ប៉ុន្មានទេ ប្រទេសនេះមានការយល់ដឹងខ្ពស់ មានកម្រិតទាបនៃឧក្រិដ្ឋកម្ម មានការគំរាមកំហែងតិចតួចនៃអំពើហឹង្សាវប្បធម៌ ឬអំពើភេរវកម្ម។ ដូច្នេះភ្ញៀវទេសចរគឺមានសុវត្ថិភាពបំផុតក្នុងការដើរលេងជុំវិញប្រទេសអៀរឡង់គ្រប់ពេលវេលាដោយមិនមានការភ័យខ្លាច។
៣.ប្រទេសអូទ្រីស៖ គឺជាប្រទេសដែលមានសុខសន្តិភាពបំផុតទី ៣ ក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៤។ ប្រទេសស្ថិតក្នុងតំបន់អឺរ៉ុបនេះ គឺជាកន្លែងល្អប្រសើរក្នុងការរស់នៅ ដោយសារតែប្រទេសនេះមានបទល្មើសទាប និងអត្រាមនុស្សឃាតតិចតួច។ ប្រទេសអូទ្រីស ត្រូវបានគេដឹងថា មានការថែរក្សាអនាម័យ និងការការពារបរិស្ថានខ្ពស់។ ភាពស្រស់ស្អាត និងប្រវត្តិសាស្រ្តនៃស្ថាបត្យកម្ម ប្រទេសអូទ្រីសបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។
៤.ប្រទេសនូវែលសេឡង់៖ នូវែលសេឡង់មានការរីកចម្រើនជឿនលឿនយ៉ាងពិតប្រាកដ។ អ្នកជាប់ពន្ធនាគារក្នុងប្រទេសនេះមានតិចតួចណាស់ ហើយប្រទេសនេះក៏មានទំនាក់ទំនងល្អជាមួយប្រទេសជិតខាងផងដែរ។ ប្រទេសនូវែលសេឡង់ មានប្រព័ន្ធអប់រំលំដាប់ពិភពលោក និងការថែទាំសុខភាពកម្រិតខ្ពស់ ធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានសុខសន្តិភាពបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៤។

៥.ប្រទេសសិង្ហបុរី៖ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះវិញក៏មិនធម្មតាដែរ មានអត្រាឧក្រិដ្ឋកម្មទាបបំផុតមួយក្នុងពិភពលោក ប្រហែលដោយសារតែការពិន័យធ្ងន់ធ្ងរដែលត្រូវបានចេញសម្រាប់ឧក្រិដ្ឋកម្មតូចតាច។ រដ្ឋាភិបាល និងប៉ូលីសគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវកាំភ្លើង និងអាវុធផ្សេងទៀត ហើយឧក្រិដ្ឋកម្មហិង្សា និងការប្រឈមមុខដាក់គ្នាគឺកម្រមានណាស់នៅក្នុងប្រទេសសិង្ហបុរី។
.png)
៦.ប្រទេសស្វីស៖ អ្នកណាមិនស្គាល់ប្រទេសស្វីសតែងតែឈនៅតំណែងខ្ពស់ជានិច្ច ទោះជាយ៉ាងណានៅឆ្នាំនេះប្រទេសស្វីសឈរត្រឹមចំណាត់ថ្នាក់លេខ ៦ ប៉ុណ្ណោះ។ ប្រទេសស្វីសជាកន្លែងដែលមានប្រព័ន្ធអប់រំល្អ ពិសេសវិស័យសុខាភិបាល។ ស្វីសជាប្រទេសដែលចូលចិត្តប្រភពថាមពលកកើតឡើងវិញ និងថែរក្សាបរិស្ថាន។
៧.ប្រទេសព័រទុយហ្គាល់៖ ដែនដីកំណើតរបស់កំពូលកីឡាករឆ្នើម Cristiano Ronaldo ជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមប្រទេសដែលមានសន្តិភាពបំផុតសម្រាប់ឆ្នាំ ២០២៤។ ប្រទេសព័រទុយហ្គាល់បានងើបឡើងវិញនៃសេដ្ឋកិច្ច ដោយបានកាត់បន្ថយអត្រាគ្មានការងារធ្វើរបស់ខ្លួនពីជាង ១៧% ទៅក្រោម ៧%។ ព័រទុយហ្កាល់ជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតសម្រាប់ការចូលនិវត្តន៍។

៨.ប្រទេសដាណឺម៉ាក៖ ចំណាត់ថ្នាក់លេខ ៨ បានទៅលើប្រទេសដាណឺម៉ាក គឺជាប្រទេសមួយដែលមានសុខសន្តិភាព និងរីករាយបំផុតនៅក្នុងពិភពលោក។ ដាណឺម៉ាកគឺជាប្រទេសមានកម្រិតសមភាពខ្ពស់ និងស្មារតីទទួលខុសត្រូវរួមចំពោះសុខុមាលភាពសង្គម ដែលជាគុណសម្បត្តិពីររួមចំណែកដល់អារម្មណ៍សុវត្ថិភាព និងសុភមង្គលរបស់ពលរដ្ឋរបស់ខ្លួន។ អំពើពុករលួយគឺកម្រមានណាស់នៅក្នុងអាជីវកម្ម ឬនយោបាយរបស់ដាណឺម៉ាក ដោយសារភាពស្មោះត្រង់ និងទំនុកចិត្តគឺជាអាទិភាពចម្បង ជាហេតុធ្វើឱ្យប្រទេសនេះជាប់ឈ្មោះជាប្រទេសមានសុខសន្តិភាពបំផុតក្នុងពិភពលោកឆ្នាំ ២០២៤។
៩.ប្រទេសស្លូវេនី៖ ស្លូវេនីជាប្រទេសមួយដែលមានសុវត្ថិភាពបំផុតក្នុងការធ្វើដំណើរ និងសុវត្ថិភាពចរាចរណ៍។ ប្រទេសនេះបានផ្តោតលើការកែលម្អគុណភាពនៃជីវិតក្នុងវិស័យជាច្រើន រួមទាំងសុវត្ថិភាព និងនិរន្តរភាពផងដែរ។ ជាហេតុធ្វើឱ្យប្រទេសស្លូវេនី ស្ថិតក្នុងចំណោមប្រទេសមានសន្តិភាពបំផុតក្នុងលោកប្រចាំឆ្នាំ ២០២៤។
១០.ប្រទេសម៉ាឡេស៊ី៖ ជាមួយនឹងការរស់នៅដែលមានតម្លៃសមរម្យ និងការថែទាំសុខភាពដ៏ល្អឥតខ្ចោះ ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខមួយនៅអាស៊ី និងលេខ ១០ នៅលើពិភពលោក ជាប្រទេសមានសុខសន្តិភាពបំផុតក្នុងឆ្នាំ ២០២៤។ ប្រទេសនេះមានតម្លៃទាបនៃការរស់នៅ បូករួមប្រព័ន្ធថែទាំសុខភាពដ៏ល្អឥតខ្ចោះ សក្តិសមសម្រាប់អ្នកចូលនិវត្តន៍ ដោយផ្តល់ជូននូវការថែទាំប្រកបដោយគុណភាពក្នុងតម្លៃសមរម្យបំផុត បើធៀបនឹងបណ្តាប្រទេសលោកខាងលិច៕.png)










