យោងតាមគេហទំព័រ Sohu នៅឯកម្មវិធីប្រគល់ពានរង្វាន់ huading awards កាលពីពេលថ្មីៗនេះលោក Eric Tsang អគ្គនាយក TVB បានប្រកាសអ្នកឈ្នះពានរង្វាន់តារាសម្តែងឆ្នើមសម្រាប់តារាសម្តែង Hai Qing ក្នុងតួនាទីរបស់នាងក្នុងរឿង Beyond the Clouds។ ពេលតារាស្រីរូបនេះឡើងលើឆាកដើម្បីទទួលរង្វាន់ លោក Eric បានចូលទៅជិតនាងដោយមានបំណងឱបនាង។ ជាការឆ្លើយតប តារាសម្ដែងរូបនេះបានញញឹម ហើយឱបលោកថ្នមៗ។ បន្ទាប់មកលោកបានប៉ះថ្ពាល់តារាសម្តែង Hai Qing ចំនួនពីរដង។
នៅលើបណ្ដាញសង្គម Weibo វីដេអូរបស់ អគ្គនាយក TVB មានសកម្មភាពស្និទ្ធស្នាលជាមួយ Hai Qing មានការចូលមើលនិងបញ្ចេញមតិយ៉ាងផុសផុល។ ទស្សនិកជនភាគច្រើនគិតថាទង្វើរបស់លោក Eric មិនសមរម្យ។ មនុស្សជាច្រើនបានបញ្ចេញមតិថា៖ «នាងមិនបានបដិសេធទេ ប៉ុន្តែភ្នែករបស់នាងបង្ហាញថានាងមិនចូលចិត្តការប៉ះពាល់» «ទង្វើរបស់គាត់ជាមួយ Hai Qing ពិតជាមិនសមរម្យ»។
.png)
នៅឆ្នាំ ២០២២ លោក Eric បានទទួលប្រតិកម្មតបចំពោះការឱបនិងថើបតារាម៉ូដែលម៉ាឡេស៊ីម្នាក់ឈ្មោះ Lai Bala ដែលមានអាយុតិចជាងលោក៤៣ឆ្នាំ។ មហាជនជាច្រើនបានបញ្ចេញមតិថា ក្នុងនាមជាអគ្គនាយក TVB តារាសម្ដែងរូបនេះគួរតែយកចិត្តទុកដាក់លើកាយវិការ និងការនិយាយរបស់ខ្លួន។ ក្នុងឆ្នាំ ២០១៨ តារាសម្តែងរូបនេះត្រូវបាន ចោទប្រកាន់ ពីបទរំលោភតារាសម្តែង Yammie Lam ។

លោក Eric Tsang មានអាយុ ៧១ ឆ្នាំបានប្រឡូកការសម្តែងអស់រយៈពេល ៥០ ឆ្នាំមកហើយដោយបានចូលរួមក្នុងការងារដ៏ល្បីល្បាញជាច្រើន។តារាសម្ដែងរូបនេះត្រូវបានគេស្គាល់ថាជាម្ចាស់ផលិតកម្មហុងកុង។ លោកមានប្រពន្ធពីរនាក់ និងកូនបួននាក់។ ភរិយាទីពីររបស់លោកបានទទួលមរណភាពនៅឆ្នាំ ២០២០ ។.png)
តារាសម្តែង Hai Qing មានអាយុ ៤៦ ឆ្នាំដោយបានបង្ហាញមុខនិងទទួលបានការតែងតាំងពានរង្វាន់ជាច្រើន។ ក្នុងឆ្នាំ២០១៣ តារាសម្ដែងរូបនេះបានជាប់ចំណាត់ថ្នាក់ទី ៣៦ ក្នុង បញ្ជីតារាល្បីចិនទាំង ១០០ របស់ទស្សនាវដ្ដី Forbes ។ ក្នុងឆ្នាំ ២០១៥ រូបនាងគឺជាទូតសុឆ្ឆន្ទៈទីមួយនៃអង្គការសហប្រជាជាតិស្ត្រី ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី នៅក្នុងប្រទេសចិន៕










