សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក Donald Trump ប្រធានាធិបតីអាមេរិកថ្មីបានប្រាប់ទៅលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ថា គួរតែត្រៀមខ្លួនចរចាបញ្ចប់សង្គ្រា.ម ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយសារសង្គ្រា.ម នេះបានអូសបន្លាយពេលជិត៣ឆ្នាំ ។
លោក Trump ថ្លែងថា ត្រូវតែចរចាគ្នាបញ្ចប់សង្គ្រាម ហើយលោកនឹងជជែកជាមួយប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម ។ លោកមានអារម្មណ៍ទុក្ខព្រួយពេលឃើញរូបភាពការសម្លាប់រង្គាលក្នុងសង្គ្រាម ហើយវាធ្វើឱ្យលោកនឹកឃើញដល់សង្គ្រាមនៅអាមេរិក ចាប់ពីឆ្នាំ១៨៦១ ដល់ឆ្នាំ១៨៦៥ ។ យើងនឹងចំណាយពេលរហូតដល់១០០ឆ្នាំ ដើម្បីស្តារទីក្រុងខូចខាតដោយសារសង្គ្រាមឡើងវិញ ។

លោក Trump ចង់ឱ្យសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីបញ្ចប់ឆាប់ៗ ។ លោកបានផ្តល់សម្ភាសន៍ជាមួយទស្សនាវដ្តីដែលបានផ្សព្វផ្សាយកាលពីសប្តាហ៍ទី២ ខែធ្នូ នេះថា លោកមានផែនការបញ្ចប់សង្គ្រាម ប៉ុន្តែបើនិយាយចេញ គឺផែនការរបស់លោកនឹងគ្មានប្រយោជន៍ ។
ក្រោយការបង្ហាញគោលជំហររបស់ខ្លួនពីសង្គ្រាមនៅអ៊ុយក្រែន លោក Trump បាននិយាយមកកាន់សារព័ត៌មានក្នុងថ្ងៃដដែលថា លោកនឹងពុំអញ្ជើញប្រធានាធិបតីអ៊ុយក្រែនមកចូលរួមពិធីកាន់តំណែងរបស់លោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដែលគ្រោងរៀបចំនៅអគាររដ្ឋសភាក្នុងទីក្រុងវ៉ាស៊ីនតោនទេ ។ លោកថា ៖ «ខ្ញុំពុំបានអញ្ជើញលោក Volodymyr ប៉ុន្តែលោកអាចមកចូលរួមបាន បើចង់» ។.png)
សារព័ត៌មានអាមេរិករាយការណ៍ថា លោក Trump បានអញ្ជើញមេដឹកនាំចិន លោក ស៊ី ជិនពីង មកចូលរួមពិធីកាន់តំណែងរបស់ខ្លួន តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីលោកឈ្នះឆ្នោត ។ ប៉ុន្តែគេពុំដឹងថា តើមេដឹកនាំចិននឹងមកចូលរួមតាមការអញ្ជើញដែរឬទេ? គេរំពឹងថា ឯកអគ្គរដ្ឋទូតចិននៅអាមេរិក នឹងនាំភរិយាមកចូលរួមពិធីកាន់តំណែងរបស់លោក Trump ៕










