កោះសង្សារ ជាដែនកោះមួយប្រៀបបានជាឋានសួគ៌ក្រោមមេឃ ស្ថិតនៅប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានចំងាយ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ។.png)
ដើមឡើយកោះនេះ ត្រូវបានស្ត្រីជនជាតិអូស្រ្តាលី-ក្រិកម្នាក់ឈ្មោះ Melita Koulamdas ទិញនៅឆ្នាំ២០០៤ ក្នុងតម្លៃ១៥០០០ដុល្លារ។
កាលនោះ លោកស្រីបានធ្វើដំណើរតាមសមុទ្រកោះរ៉ុង ហើយប្រទះឃើញកោះដាច់ស្រយាលនេះ ស្រាប់តែប្រជានេសាទ ក៏បានសួរលោកស្រីថាមានចំណាប់ទិញកោះនេះដែរឬអត់។ មិនចាំយូរលោក ស្រីMelita Koulamdas ក៏បានយល់ព្រម និងបានធ្វើឯកសារទិញលក់ត្រឹមត្រូវក្នុងតម្លៃ១៥០០០ដុល្លារ។.png)
ដំបូងឡើយ លោកស្រីមិនមានបំណងបង្កើតជារីសតកោះសង្សារនោះទេ ដោយកាលនោះនៅលើកោះសុទ្ធតែសម្រាម និងថ្មប៉ប្រះទឹក។.png)
ក្រោយមក រំលងបាន៨ឆ្នាំ នៅឆ្នាំ២០១២ លោកស្រីក៏មានគោលបំណង ចង់ផ្តល់ការងារដល់អ្នកភូមិ និងអភិរក្សកោះនេះ លោកស្រីក៏បានចាប់ផ្តើមវិនិយោគសាងសង់រីសត ដែលបច្ចុប្បន្ន កោះសង្សារបានក្លាយជាសណ្ឋាគារលំដាប់អភិជននៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា នៅលើកោះសង្សារ មានកោះតូចៗ២ គឺកោះអូន និងកោះបង ដែលមានស្ពានតភ្ជាប់គ្នាដោអាចដើរឆ្លងកាត់ទៅមកបាន៕










