កោះកាពិ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានទីតាំងនៅភូមិឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ កោះនេះព័ទ្ធជុំវិញដោយរុក្ខជាតិខៀវស្រងាត់ពាសពេញលើផ្ទៃកោះ អមជាមួយនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធ មានបក្សាបក្សីហោះហើរពេញផ្ទៃមេឃ រលកបោកច្រាំង និងសម្លេងសត្វស្លាបទឹកយំរំពងព្រៃជាទីសន្តិភាពផ្លូវចិត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNGTrGvDHjcdOHkbGqtHRWBdulCoMLntHUs4j4XFJ06MG1Vf7KBTEdiOz2j9YZE8ZC-7pt4fhBMK0joQO9GYDGvgezIP-Wgmea8OlWFuNlVf1b9eISacUCurQpUuBm46c5d9cuGdiragwGdunzW1dRinudReisc7AKhxaQ1saLcJgFMdb1XlXRJLpIjhpF/s960/448022287_310740862107919_1950355839094576182_n.jpg

កោះកាពិសក្តិសមសម្រាប់អ្នកដែលស្រលាញ់ភាពស្ងប់ស្ងាត់ ធម្មជាតិស្រស់ស្រាយ ដើម្បីសម្រាកលំហែកាយក្រៅពីម៉ោងការងារ ក៏ដូចជារក្សាបាននូវឯកជនភាព ដែលក្រុមគ្រួសារ មិត្តភក្កិ និងដៃគូស្នេហា អាចមកលេងកម្សាន្តនិងប្រារព្ធពិធីជប់លៀងផ្សេងៗនៅទីនេះបានដោយសេរី។ ក្រៅពីភាពស្ងប់ស្ងាត់ ទេសភាពស្រស់សោភា ភ្ញៀវទេសចរក៏អាចជិះទូកកម្សាន្ត ទស្សនាដើមកោងកាង ញ៉ាំអាហារសមុទ្រស្រស់ៗ រំសាយអស់ទុក្ខកង្វល់ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ1thcS7WRhOBDpUsu082QjU3kqy2tu2qhZ-_pr6J1WGRPQ6-rbeMcDFMm8hirlh4jAkr7FZPFP_acV6YB8ZPppO2wjh7S4PGFWN41F9RXEL-JfQ84V9MWyatyjUiHZnQY6jZuZ-EPJanu17Fw2NDAvr33OwBpR3Sk1JxikLS-PZc2i-LpUiV-b1Lg-4Zy/s960/448246505_310742878774384_2043969228047187073_n.jpg
ជាមួយផ្ទៃដី ១៤,០២៩ ហិកតា កោះកាពិផ្តល់ប្រភពសារធាតុចិញ្ចឹម គាំទ្រដល់ការនេសាទតាមឆ្នេរសមុទ្រ ជាពិសេសមានព្រៃកោងកាងដែលជាជម្រករបស់សត្វស្លាបកម្រ ដូចជាសត្វត្រយ៉ងយក្ស និងថនិកសត្វដែលកំពុងរងការគំរាមកំហែងជាសាកល ដូចជាពង្រូលប្រភេទ Manis javanica និងស្វាព្រាមផងដែរ។ ដូច្នេះបើបងប្អូនបានទៅដល់ខេត្តកោះកុងហើយ សូមកុំរំលងរមណីយដ្ឋានកោះកាពិឱ្យសោះ ព្រោះបងប្អូនមិនត្រឹមតែបានរំសាយទុក្ខប៉ុណ្ណោះទេ ថែមទាំងបានជួយដល់សហគមន៍ និងកិច្ចការអភិរក្សផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjesx2LibV-TAQIQI_0bp_E0gQd1T-6rmH3vTxGCnWLRUo3G7lw5HtSf5EQWBqUYMVykOsxoGW9NmotNme_2Id08ICVfbS5PIV4OSr2gtnCVZboo_ByFveD8XXKeQXbteYBhIvCNZxbmEzM3wQvjzRBlMpgTAx1V3Jz7Xbr5jXZ1wARNWYUCxFWe8eYtbac/s2048/465283321_408257269022944_3752002775440060994_n.jpg

គួរបញ្ជាក់ដែរថា មូលហេតុដែលកោះនេះ ត្រូវបានគេដាក់ឈ្មោះថាជាកោះកាពិ គឺដោយសារកោះនេះមានកំពឹសសមុទ្រច្រើន។ កាលពីដើមពុំមានមនុស្សនៅទេ ប៉ុន្តែក្រោយមកមានខ្មែរ និងចិន ៣ – ៤ គ្រួសារ ដោយប្រកបមុខរបរធ្វើកាពិ ហើយក៏ជាប់ឈ្មោះថាកោះកាពិៗ រហូតដល់សព្វថ្ងៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp-HrxHknnEOmkH6ZE4JwCFx01XJY-m-RZmrsKcOO6mYkrCYrwWKOcNnEYMABG4jqp6aWfAAu8fdrPRGFyyfeg9yykzztp7ylyrma2Z62zv3huroH7wjU2cdfU3RxuxWqedfYQdmhc9hI1Ksw17U7d8pmx9oVGsTPeDzLdG8FqxXT2molipP402RBIE0Ro/s2048/465555501_408256782356326_6762734025197572058_n.jpg