ថ្មីៗនេះ គឺមានការចែករំលែកជាច្រើនទាក់ទងនឹងករណីឆបោ.កតាមប្រព័ន្ធអន.ឡាញ ដូចជាតាមរយៈការហៅទូរស័ព្ទ ការផ្ញើសារ ការភ្ជាប់តំណរ Link ផ្សេងៗ ដើម្បីមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ពីធនាគារ ក៏ដូចជាទទួលបានប្រាក់ឧបត្ថម្ភជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAfUtj_cUOM1-VQIJMnAbFSDwZ_mIGzahGnT25P4h4uy-LW9DFGF5tXSpJxMeSKsYFVD9-HpNpjLwByi2Sa0PCHDVOpdXDs5NVdCqfTIAurITE0VSXJnn7E495ltwVBVB6TIVXtRjkVp59SPzQgAqgrS0Fze-ncJhm1cPXncdNMwg6oETNzpjP7Xcug2wi/s2532/IMG_9816.PNG
កាលពីថ្ងៃទី ១៦ ខែធ្នូ គណនី Eii Lin បានធ្វើការចែករំលែកឃ្លីបវីដេអូខ្លីមួយនៅលើបណ្តាញសង្គមអំពីករណីឆបោក។ តាមរយៈវីដេអូ គឺមានការហៅទូរស័ព្ទពីជនឆបោក ដែលបន្លំធ្វើជាបុគ្គលិកធនាគារ ហើយប្រាប់ឲ្យម្ចាស់គណនីបង្ហើបពីលេខកូដសង្ងាត់ ដើម្បីឲ្យគេធ្វើការដកប្រាក់រហ័សជូន។ ជនឆបោកបានអះអាងថា ការដកប្រាក់រហ័សនេះគឺគេនឹងដកពីខាងធនាគារជូនទៅកាន់ម្ចាស់គណនី មិនមែនដកពីគណនីយើងទៅឲ្យអ្នកផ្សេងទេ (តែនេះគឺផ្ទុយពីការពិតទាំងស្រុង)។ សូមជម្រាបថា មុននឹងឈានដល់ការហៅទូរស័ព្ទពីជនបោកប្រាស់នេះ ដំបូងឡើយ គឺមានគណនីធនាគារក្លែងក្លាយមួយ ផ្ញើសារតាមតេឡេក្រាមថា គាត់បានឈ្នះរង្វាន់ទឹកប្រាក់ ១,០០០,០០០រៀល ដែលជាប្រាក់លើកទឹកចិត្តពីធនាគារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3uLWsQnT7Tzah8KXHb6BKU8Uua6OAZ0ADuckx4a1x1ZpHb0H1px-ntLRmWlGVXWsgRBDtmj79rdvZ8djhoxu42gOKAleLOQ7KGhN2BI2D26dEhBURWijwUD3cgiahEAVS2nB9H9wAlASpV3lV9OiFqnPQkoUNVAnDc8p_-brBpGuEP96HIQID95sTkAuw/s2048/470233467_3872618476359450_1147980227126462213_n.jpg

ទោះជាយ៉ាងណា នេះគឺគ្រាន់តែជាស្តាយ៍បោកមួយរបៀបប៉ុណ្ណោះ ដោយនាពេលកន្លងមកគឺមានការចែករំលែកជាច្រើនទៀតនៃការបោកតាមរបៀបផ្សេងៗ ដូចជាការផ្ញើសារ ការភ្ជាប់តំណរលីង ឬការបំពេញព័ត៌មានលម្អិតផ្សេងៗទាក់ទងនឹងគណនីធនាគាររបស់យើង ដើម្បីទទួលបានប្រាក់រង្វាន់ ឬប្រាក់ឧបត្ថម្ភនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqhWzxhFI5LS_a6jqh_rShP_AY8HQqqAFaUHwF5MAF7zfYfPvQ2mtSDvSgCRVbsIcX9uhBCpE902x1WXVQ7NCs6N80JedDXgqdZGzABitT_OPOuPVHfCC4du94LbpAgD8ejN4AY460Q6CxRHXO6pSkVkXivykbmt42ziqCKWkkYNjXpkEKukLvKmXu4gvX/s1280/470237210_3872618453026119_2987898312572286082_n.jpg

ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់បង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតពាក់ព័ន្ធជាមួយនឹងករណីឆបោក។ បងប្អូនមិនត្រូវចុចលើតំណរលីងផ្តេសផ្តាស ឬក៏អនុវត្តតាមពាក្យណែនាំរបស់ជនមិនស្គាល់មុខដែលហៅទូរស័ព្ទចូលមកនោះទេ។ ម៉្យាងទៀត សូមចងចាំថា រាល់បុគ្គលិកធនាគារទាំងអស់ ដាច់ខាតគឺនឹងមិនហៅទូរស័ព្ទឬផ្ញើសារ ក្នុងការស្នើសុំលេខកូដសម្ងាត់ពីអតិថិជនដើម្បីផ្ទៀងផ្ទាត់ព័ត៌មានទេ ទោះស្ថិតក្នុងលក្ខខណ្ឌណាដោយ៕