Home Blog Page 68

BREAKING: ក្រសួងការពារជាតិកម្ពុជា ប្រកាសជ្រើសរើសកងទ័ពចំនួន ៣,០០០ នាក់

0

រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសជ្រើសរើសកងទ័ពចំនួន៣,០០០នាក់ បន្ថែមទៀត ដើម្បីបំពេញក្របខណ្ឌឲ្យបណ្តាកងឯកភាព ចំណុះកងទ័ពជើងគោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBlCNFRMvpQJCHCclJQULzg3oMaQdAHD5mVDdq8w-DwPZGC5m0A8f_mPnVZDiZIImpq-_bsDfTLbUkRBABo8AFIsbNpRPid3b-hUZrn3lkeAjGzxDfqe3nvG0xYwHmwTiHPpYS6O0L6Oo2qUJP8IHyVnadoVA8Ol5qc2wKCedZD-Ubg1cyEUu5L4CHX4JI/s1280/photo_2026-02-14_10-53-51.jpg
យោងតាមសេក្ដីសម្រេចរបស់អគ្គបញ្ជាការដ្ឋានចេញថ្ងៃទី១១ ខែកុម្ភៈ បានឲ្យដឹងថា គណៈកម្មការដែលបង្កើតឡើងដោយ មេបញ្ជាការកងទ័ពជើងគោក ត្រូវការជ្រើសរើសពលទាហានថ្មី ចំនួន ៣,០០០ (បីពាន់) នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យបណ្តាកងឯកភាព ចំណុះកងទ័ពជើងគោក ដោយ សហការឯកភាពជាមួយគណៈកម្មការជ្រើសរើសពលទាហានថ្មី របស់អគ្គបញ្ជាការដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4OrN8aaoNSHuSNHMxxl8jrQNgkuchpzYZRKyQAblPjxK9VqgWFfAR3ug0wlTH79yxfYirCZ0KniDMS_iYU_8IJg4vFElOWxoGjGXLqlRrCFQtX1QhrhJSuyprXLsRZFBKOv0kkURIUG0ZI26abFMyvsJB7q0diaOgJRODt_9BxaXibZft8kjzBSwXd1r2/s1280/photo_2026-02-14_10-53-50%20(2).jpg

ក្នុងពេលជ្រើសរើស គណៈកម្មការជ្រើសរើសពលទាហានថ្មី តម្រូវឲ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ ល្អិតល្អន់ សុក្រឹត្យភាព និងត្រឹមត្រូវតាមលក្ខខណ្ឌលក្ខណសម្បត្តិ ព្រមទាំងសំណុំលិខិតដែលបានកំណត់ដូចជា ៖
ក. សម្រាប់លក្ខខណ្ឌ និងលក្ខណសម្បត្តិ
១.សញ្ជាតិខ្មែរ (ភេទប្រុស), ២.អាយុ១៨ឆ្នាំ ដល់៣០ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ(ចំពោះបេក្ខជនដែលមានកម្រិតវប្បធម៌ចាប់ពី មធ្យមសិក្សាបឋមភូមិ ដល់មធ្យមសិក្សាទុតិយភូមិ), ៣.អាយុ៣១ឆ្នាំ ដល់៣៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ(ចំពោះបេក្ខជនដែលមានកម្រិតវប្បធម៌ចាប់ពី ថ្នាក់បរិញ្ញាបត្រឡើងទៅ ឬមានជំនាញឯកទេស), ៤.កម្ពស់១.៦០ម៉ែត្រឡើងទៅ, ៥.មានកាយសម្បទាគ្រប់គ្រាន់ និងសុខភាពល្អតាមតម្រូវការការងារ, ៦.មានភក្ដីភាពចំពោះជាតិ ព្រមទាំងគ្មានជាប់ពិរុទ្ធ ឬបទល្មើសផ្សេងៗ, ៧.បេក្ខជនត្រូវពិនិត្យសាវតាជាតិដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ៨.បេក្ខជនមិនស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ បើស្ម័គ្រចិត្ត ត្រូវលាលែងពីក្របខ័ណ្ឌដើម, ៩.បេក្ខជនត្រូវពិនិត្យសុខភាពមុនពេលពិនិត្យលក្ខណសម្បត្តិ (គ្មានមេរោគថ្លើម អេដស៍ ជំងឺរ៉ាំរ៉ៃ ឬជំងឺសរសៃប្រសាទ) ១០.បេក្ខជនត្រូវពិនិត្យរកសារធាតុញៀន ពីគណៈកម្មការ, ១១. បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យសុខភាពបឋម និងលក្ខណសម្បត្តិពីគណៈកម្មការជ្រើសរើស បើមានសង្ស័យ ឬមិនច្បាស់លាស់ពីអាការៈជំងឺ ត្រូវបន្តពិនិត្យវាយតម្លៃពីមន្ទីរពេទ្យព្រះកេតុមាលា និងទី១២.ត្រូវបានអាទិភាពចំពោះ សាច់ញាតិបង្កើតរបស់យោធិន ឬអតីតយុទ្ធជន យោធិនពលី-ពិការ ដោយផ្អែកទៅតាមលក្ខខណ្ឌ និងលក្ខណសម្បត្តិខាងលើ។
ខ. ចំពោះសំណុំលិខិតមានដូចជា៖
១.ពាក្យសុំចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ ច្បាប់ដើមចំនួន ២ ច្បាប់
២.លិខិតធានាបញ្ជាក់សាច់ញាតិបង្កើតយោធិន ឬអតីតយុទ្ធជន ឬយោធិនពលី-ពិការ ឬអាណាព្យាបាលចំនួន ២ ច្បាប់
៣.លិខិតបញ្ជាក់ការសិក្សាចំនួន ២ ច្បាប់
៤.បណ្ណពិនិត្យសុខភាពចំនួន ២ ច្បាប់
៥.អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ថតចម្លង) និងសេចក្តីចម្លងបញ្ជាក់សំបុត្រកំណើត ចំនួន ២ ច្បាប់
៦. រូបថត ៤x៦ (ថតថ្មីចំពីមុខ) ចំនួន ៦ សន្លឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi2djP4ln7RoW3R4_64fwauwNHr6tTzyn7XODwmCqmJ75q2eZfJjJOaKTic4kUtY6wv70uxdXwDQlAbXnwDMoNii4bM5GQuYvq48duMDyVuyeYm9bw2J9WK2BijJhD2Pg4mwF_xfUnnBBohUvYY6ULOKiavXjEGBfv_lvrvB0Gvoa8mM2mVvcyegw5RgcR/s1200/photo_2026-02-14_10-53-50.jpg

យ៉ាងណាមិញ ចំពោះទីកន្លែងចែក ទទួលពាក្យ ទីតាំងហ្វឹកហ្វឺន និងកាលបរិច្ឆេទ គណកម្មាការជ្រើសរើសពលទាហានថ្មីនឹងធ្វើការបញ្ជាក់បន្ថែមទៀត៕

អតីតប្រធានគណបក្សនយោបាយថៃប្តឹងគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្មានភាពយុត្តិធម៌ បន្លំ និងខុសប្រក្រតី

0

គណបក្សនយោបាយ និងពលរដ្ឋថៃ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានចោទប្រកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោតគ្មានការសម្ងាត់ ពីព្រោះមាន Barcode និង QR Code លើសន្លឹកឆ្នោត ដែលអាចត្រួតពិនិត្យអត្តសញ្ញាណពលរដ្ឋបោះឆ្នោតឱ្យគណបក្សណាមួយ ។ អតីតប្រធានគណបក្សថៃសាងថៃប្រកាសដាក់ពាក្យប្តឹងគណៈកម្មាធិការនេះពីការបោះឆ្នោតគ្មានការសម្ងាត់ បន្ទាប់ពីគណៈកម្មាធិការទទួលស្គាល់ពិតជាមាន Barcode និង QR Code លើសន្លឹកឆ្នោត ។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ អ្នកស្រី Sudarat Keyuraphan អតីតប្រធានគណបក្សថៃសាងថៃ ប្រកាសដាក់ពាក្យប្តឹងគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្មានការសម្ងាត់ ដែលបំពេញការងារផ្ទុយនឹងមាត្រា១៥៧ បន្ទាប់ពីគណៈកម្មាធិការទទួលស្គាល់ពិតជាមាន Barcode និង QR Code លើសន្លឹកឆ្នោត ដែលអាចស្កេនត្រួតពិនិត្យអត្តសញ្ញាណពលរដ្ឋបាន ។ អ្នកស្រីចាត់ទុកនេះជាការបំពានដោយចេតនាយ៉ាងធ្ងន់ធ្ងរលើគោលការណ៍រក្សាការសម្ងាត់សម្រាប់អ្នកបោះឆ្នោត ។

អ្នកស្រី Sudarat ដែលទើបលាលែងពីតួនាទីជាប្រធានគណបក្សថៃសាងថៃថា គណៈកម្មាធិការរៀបចំការបោះឆ្នោតមិនអាចរក្សាការសម្ងាត់ឱ្យអ្នកបោះឆ្នោតបានទេ ការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ មានភាពខុសប្រក្រតីគួរឱ្យសង្ស័យជាច្រើន ព្រមទាំងមាន Barcode និង QR Code លើសន្លឹកឆ្នោត ។ អ្នកស្រីនឹងប្តឹងគណៈកម្មាធិការនេះប្រព្រឹត្តផ្ទុយមាត្រា១៥៧ ទៅកាន់តុលាការព្រហ្មទណ្ឌ និងប្តឹងទៅតុលាការធម្មនុញ្ញ ដើម្បីបង្ហាញថា ការបោះឆ្នោតកន្លងមកបំពានមាត្រា៨៥ នៃរដ្ឋធម្មនុញ្ញ និងបំពានច្បាប់បោះឆ្នោត មាត្រា៩៦ ។

មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រឈមនឹងទោសកំហុសធ្ងន់ធ្ងររហូតដល់ជាប់ពន្ធនាគារ ដោយសារមន្ត្រីគណៈកម្មាធិការដឹងយ៉ាងច្បាស់ថា ការដាក់ Barcode និង QR Code លើសន្លឹកឆ្នោត គឺល្មើសច្បាប់ និងល្មើសរដ្ឋធម្មនុញ្ញយ៉ាងខ្លាំង ។ ការដាក់ពាក្យប្តឹងរបស់អតីតប្រធានគណបក្សថៃសាងថៃ ក្នុងបំណងទាមទាររកភាពយុត្តិធម៌ឱ្យពលរដ្ឋដែលបានមកបោះឆ្នោតគាំទ្រគណបក្សដែលពួកគេពេញចិត្ត បែរជាការបោះឆ្នោតគ្មានការសម្ងាត់ ។

ជាមួយគ្នានេះ អតីតប្រធានគណបក្សថៃសាងថៃ អ្នកស្រី Sudarat អំពាវនាវឱ្យពលរដ្ឋទាំងអស់រួមគ្នាបញ្ជូនទិន្នន័យ ភស្តុតាង រូបភាព និងវីដេអូ ដែលបង្ហាញពីភាពខុសប្រក្រតីក្នុងការបោះឆ្នោតនេះមកកាន់ហ្វេសប៊ុកផេករបស់អ្នកស្រី ឬហ្វេសប៊ុកផេករបស់គណបក្សថៃសាងថៃ ដើម្បីប្រមូលភស្តុតាងចាត់វិធានការគណៈកម្មាធិការរៀបចំការបោះឆ្នោតតាមផ្លូវច្បាប់ និងរួមគ្នាទាមទារអធិបតេយ្យមកវិញ ។

នៅថ្ងៃទី១៣ ខែកុម្ភៈ មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតបានបកស្រាយពី Barcode និង QR Code លើសន្លឹកឆ្នោតថា គឺដើម្បីសុវត្ថិភាព និងមិនអាចស្កេនពិនិត្យមើលថា តើពលរដ្ឋបោះឆ្នោតឱ្យគណបក្សណាទេ ។ ការដាក់ Barcode និង QR Code លើសន្លឹកឆ្នោត ធ្វើឡើងតាមច្បាប់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោត មាត្រា១២៩ ដើម្បីការពារការកេងបន្លំ និងសម្រាប់ឱ្យដំណើរការបោះឆ្នោតមានប្រសិទ្ធភាព ព្រមទាំងតាមដានចំនួនសន្លឹកឆ្នោតមានការបោះពុម្ពលើសដែរឬទេ ។ ទោះយ៉ាងណា គណៈកម្មាធិការទទួលស្គាល់ថា Barcode និង QR Code អាចស្កេនដឹងពីមណ្ឌលបោះឆ្នោត ។

ចំណែកប្រធានគណបក្សភូមិចៃថៃ លោក Anutin Charnvirakul កាលពីថ្ងៃទី១៣ ខែកុម្ភៈ និយាយថា រដ្ឋាភិបាលមិនពាក់ព័ន្ធនឹងការដាក់ Barcode និង QR Code លើសន្លឹកឆ្នោតទេ វាជាបញ្ហារបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ពីព្រោះរដ្ឋាភិបាលមិនបានចាត់ចែងរៀបចំការបោះឆ្នោត ។

គួរបញ្ជាក់ថា ការបោះឆ្នោតរបស់ថៃមានភាពខុសប្រក្រតីជាច្រើនកើតឡើងនៅមណ្ឌលបោះឆ្នោតតាមបណ្តាខេត្ត ដែលធ្វើឱ្យគណបក្សនយោបាយនានា និងពលរដ្ឋទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ពីព្រោះលទ្ធផលបោះឆ្នោតលម្អៀងខ្លាំងទៅគណបក្សភូមិចៃថៃរបស់លោក Anutin ប៉ុន្តែគណៈកម្មការនេះប្រឆាំងការររាប់សន្លឹកឆ្នោតឡើងវិញ ក្រោមហេតុផលខុសច្បាប់ ៕

ភរិយា ជា វណ្ណារិទ្ធ ចេញមុខបកស្រាយក្រោយមានមតិថាស្រលាញ់កូនមិនស្មើគ្នា

0

អ្នកនាង សុភាព ម៉ូល្យ៉ា ភរិយារបស់ពិធីករ ជា វណ្ណារិទ្ធ បានចេញមុខបកស្រាយដល់សាធារណជនបន្ទាប់ពីមានមតិថានាងហាក់ដូចជាស្រលាញ់កូនមិនស្មើគ្នាដោយបង្ហាញតែកូនបង មិនសូវជាបង្ហាញនិងស្រលាញ់ពៅនៅលើបណ្តាញសង្គមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfGkTJFSNg3oXSvHvXFTq2vx3l9DStI2zAjcy0Bwp-dhyFemdvqz5nDdLsIg3KLGqeZYLhyphenhyphenhj8tuxja3Tn4cVHucwQ32EbsLyJHhPh-ZU0vJ9F-kQwihMt75TOezL5G1bTcvOSGLiZXTkJLDjA8oEPfJ1Dd1UldiUzKfCiF8CgLishOjssuKwp3u0vYKq2/s2048/image_2026-02-14_10-07-34.png

តាមរយៈការបកស្រាយនៅលើគណនីទិកតុកភរិយារបស់លោក ជា វណ្ណារិទ្ធ បាននិយាយថា កូនជាកម្មសិទ្ធរបស់នាងប៉ុន្តែនាងក៏ត្រូវគោរពកូនដូចគ្នាដោយសារតែកូនពៅរបស់ខ្លួនមិនចូលចិត្តថតនោះទេ ខណៈដែលកូនបងពេញចិត្តនឹងឱ្យម្តាយថត។ អ្នកនាងរៀបរាប់ថាកូនពៅរបស់ខ្លួនគឺជាមនុស្សដែលអៀនតែថតមិនស្រួលបានឱ្យនាងលុបចោលឬជួនកាលយូរៗម្តងបានថតកូនពៅក៏ត្រូវសុំការអនុញ្ញាតដែរមុននឹងបង្ហោះជាសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2oWgu-JDWvVP5yqg_Vs_Y8q-Rk9LRHPyMmILzw90Q9lX3zOyRYb8W4AsdjDTKWLcS3pdOhJr9-ivIs0EX8A1FuwuhV7GOSh5TYnmDWrBoHSYbHaU5d88q4bkLvQ2NXy5m3CC-sEEkpdfwhdK13uLlWvdc1C8PlTSbsg5ef6yWJzddktI53kIYi_SX9WjZ/s2048/image_2026-02-14_10-07-39.png
ទាក់ទិននឹងបញ្ហាសុខភាពរបស់កូនៗទាំងពីរអ្នកនាង សុភាព ម៉ូល្យ៉ា ថាពួកគេឈឺដូចតែគ្នាដោយកូនបងពេញចិត្តនឹងឱ្យថតពេលរូបគេគេងពេទ្យ បណ្តោងសេរ៉ូម ប៉ុន្តែកូនពៅគឺមិនឱ្យថតជាដាច់ខាតដោយលើកហេតុផលថាខ្មាសគេដោយសារតែការចាក់ថ្នាំរូបគេយំជាដើមដូច្នេះនាងគោរពសិទ្ធិកូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgisOGKSnwhIOZ1jTB-aECKeIVAw05k4m_ULqwkjk7d8PbI0btMkK5odHN9OY4gz6gommyExuqGZiwaJkvCk5Mjln9H8QrXTFGbHF5LiO3fhH7y3f9mR2OiD2HwGAOdI5Fk3fbRIV-WYSeg2Uwpj7v4xvcCNQzGucp-fYIJNv3yFaX-b-l1gbLR0eRZBDKY/s1920/image_2026-02-14_10-07-31.png

ភរិយាពិធីករល្បីឈ្មោះប្រចាំប្រទេសបន្តទៀតថា ការបង្ហោះនាងមិនមែនចេះតែផុសៗនោះទេពីព្រោះខ្លាចនៅពេលកូនធំឡើងកូនៗនឹងមិនសប្បាយចិត្តអ្វីដែលបានបង្ហោះ។ អ្នកនាង សង្កត់ធ្ងន់ថា កូនគឺស្រលាញ់ដូចគ្នាគ្រាន់តែមួយពេញចិត្តនឹងឱ្យបង្ហាញមួយទៀតជាមនុស្សដែលអៀន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9wptLJuwuFlPHLXiDNOv9wjqeUfVAjRSh3UO99HFQL5u9SiP8_e2PsAcSKzGSuOt24QkcEG8uMnD8LKmpj8DCFPOOrNTnOTkMwrgmHlO0PsHvqhKFNV0e8cQAnZvGr5uqLjN70dupSJHFyX_zzNXgujoIBk6b24eZJvLvsXYaQcqGqawBWmSAiypBh_MN/s1920/image_2026-02-14_10-07-32.png
គួរបញ្ជាក់ផងដែរថា តារាសម្តែង និងជាពិធិករ ជា វណ្ណារិទ្ធ និងអ្នកនាង សុភាព ម៉ូល្យ៉ា បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ហើយបច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុស២នាក់។ ថ្មីៗនេះភរិយារបស់ ជា វណ្ណារិទ្ធ ក៏បង្ហើបពីគម្រោងយកកូនទី៣ផងដែរ៕

មេធំ YG មានមហិច្ឆតាចង់បង្កើត Jennie និង G-Dragon ទី២

0

យោងតាមសារព័ត៌មាន Osen បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលយូរលោក Yang Hyun Suk ដែលជាផលិតករប្រតិបត្តិរបស់ YG Entertainment បានផ្តល់បទសម្ភាសន៍ជាលើកដំបូងដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងរយៈពេលជាង ៥ ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8DWdVnQZ_ge8tGGEE_VQUxXYuoJ067_fdcaljcHAodqQqwdEdJr9aBLHrAMFx8JHPrfU4Rju6LvRONWL_QvoGCskvH_sF86E1_0g77VE_jK-WFfp3sIKoYTrKpO2DkpHuVIF7bNqq495qF2HDXBo1W8U6Dxa7-BTT9_7WrtRMxiY-hjP0JPZJzB6wwy3V/s900/image_2025-07-18_10-56-23.png
លោកបានប្រាប់អ្នកយកព័ត៌មានថា “គាត់បានផ្ញើសារមកខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នេះខ្ញុំគិតថាខ្ញុំគួរតែនិយាយសួស្តីយ៉ាងហោចណាស់»។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានចូលរួមការណាត់ជួបនៅខាងក្រៅតែមួយឬពីរប៉ុណ្ណោះក្នុងមួយខែ។ ពេលវេលាដែលនៅសល់ ខ្ញុំស្នាក់នៅក្នុងស្ទូឌីយោ ធ្វើការទាំងយប់ទាំងថ្ងៃ ហើយខ្ញុំយល់ថាវាកាន់តែមានផាសុកភាព។ បំណងប្រាថ្នាតែមួយគត់របស់ខ្ញុំគឺណែនាំ « G-Dragon ទីពីរ » និង «Jennie ទីពីរ» ទៅកាន់ពិភពលោកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH4yyyPVs47NVJJHo7p8hI0kUGR3Yf3GhzB2kEVl-7tiXcFAGzzGo-U3JlL34zJaYS32e3LFUQ_mtvr8881gccLgA35rLzSAxZ4ZQ5OA1GhnhJu7EsBNDkj5uk-JDgcOZAk9UUOrZCefgs1-rFfXph2WCYXK2YhANkuTLHsaweCNmAV805K5tmSmzeegb3/s2048/image_2026-02-13_11-32-04.png

G-Dragon មេក្រុម Big Bang ដែលឥឡូវត្រូវបានគេចាត់ទុកថាជាតារាលំដាប់ពិភពលោក គឺជាសិល្បករដ៏ប៉ិនប្រសប់ម្នាក់ដែល Yang Hyun Suk បានរកឃើញក្នុងវិស័យតន្ត្រីហ៊ីបហបក្រោមដីនៅ Hongdae នៅពេលដែលលោកមានអាយុត្រឹមតែ ១៣ ឆ្នាំប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ8MUybbMe_ktkzAxvqaqUlGrWOrGfUBmbkBccvMNSqwDYU7UpQ3rdDf04i7UDmh55Ciato5EI3VqkJuxQsSKuOoJam1xjhpZ4TMX3kLhRTwn0bjwC7KKgwT5t0pzFtTXR65GdX-jqwvimljp25sG-zkfgGuBeP2s6x2ptONtW7SVwvLfw92RzQjWyac0-/s1500/image_2026-02-13_11-32-03%20(2).png
Jennie សមាជិកក្រុម Blackpink ជាក្រុមចម្រៀងនារីដែលកំពុងគ្របដណ្ដប់ទីផ្សារ Kpop សកល ក៏ជាអ្នកហ្វឹកហាត់ដែលលោកបានស្វែងរកផ្ទាល់ខ្លួនដែរ ក្រៅពីដំណើរការសវនកម្មធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaB7GoPKIvS16tnpX8qjV5fajrR1O1n2hpF3eAh5LR-qg2DRsWVQ91hoGQnWwYpX3b1JFnN_od52j0OModQvEAU_46uyvXekk9XOVXZYlo_2w246Mt7jByiZFDz9u0s5epHCascJcFLgU-GjicAUE1O1fSBfgz2YzpCqNl1LcJ0-hbUKI2dQpN8T0UMp7N/s1919/image_2026-02-13_11-31-59.png

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ YG បានប្រកាសពីការចាប់ផ្តើមកម្មវិធីសវនកម្មតារារបស់ខ្លួន ដែលមានចំណងជើងថា «2026 YG Special Audition: Go! Debut»។ ភាពខុសគ្នាដ៏ធំបំផុតនៅក្នុងការសវនកម្មនេះគឺថា ផលិតករ Yang Hyun Suk នឹងចូលរួមដោយផ្ទាល់ចាប់ពីជុំទីមួយ ។មិនដូចសម័យកាលដែល K-pop ត្រូវបានប្រើប្រាស់ជាចម្បងនៅអាស៊ីនោះទេ សម័យបច្ចុប្បន្ននេះឃើញអ្នកហ្វឹកហាត់មកពីជុំវិញពិភពលោកទាក់ទងជាមួយក្រុមហ៊ុនកម្សាន្តកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiypf1ydtkQ1EEgv5UeMR5qDiGPc6HnO0sPeao9rv-X8uaqk4q_oElxWGpYZimjoNDOkAJOZZ28G_OXCFwW40PsymnamSyi9u8cuSZoX-Lzv2IBdNc7GF8yonoOq1ZCYXsG66DvZh1wN3wvGBbmXIEtnIVNk1FijbaZk3YEs_bc8NrClVHM3WOYJ1y1Edkd/s1500/image_2026-02-13_11-32-04%20(2).png

ការផ្លាស់ប្តូរនេះ Yang Hyun Suk បានចែករំលែកថា «ទោះបីជា Kpop បានក្លាយជាទីផ្សារចម្រៀងប៉ុបសកល ហើយក្រុមហ៊ុនធំៗនៅក្នុងប្រទេសកូរ៉េទាក់ទាញអ្នកហ្វឹកហាត់មកពីជុំវិញពិភពលោកក៏ដោយ គ្រាន់តែអង្គុយរង់ចាំនៅក្នុងការិយាល័យនឹងមិនដែលបង្កើត G-Dragon ឬ Jennie ទីពីរបានទេ»។ តាមរយៈនេះ លោកបានសង្កត់ធ្ងន់ថា ក្នុងការស្វែងរកទេពកោសល្យ មនុស្សម្នាក់ត្រូវ «ធ្វើសកម្មភាព» ជាជាង «រង់ចាំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6sBJYr0sdJIHxHYR8HpMuWlyR9g7MNA3Ml0O-h8RO3yDvlgSycx8DqVyxf-T1p4QImN5MdURQ2nA9nykleObvyjk891DZ7InoGwggyCslgIuih19WoQZ66f0uH2MnqwrkqWd-x15ATu7cYEdZS27YyGUyspKfYmyXFVRsspT9lX34OdcyMPzs6TUtPtAS/s1920/image_2026-02-13_11-32-00.png
លោក Yang ក៏បានបង្ហាញពីផែនការអនាគតរបស់លោកយ៉ាងលម្អិតផងដែរថា «គោលដៅរបស់យើងគឺបង្កើត IP ថ្មីពីរទៅបីសម្រាប់ YG ក្នុងរយៈពេលមួយឆ្នាំ។ យើងកំពុងខិតខំប្រឹងប្រែងទាំងអស់របស់យើងទៅលើរឿងនេះ»។ ចាប់តាំងពីចុងឆ្នាំ២០២៥មក YG បានបើកSong Campដោយធ្វើការជាមួយសិល្បករប្រហែល ៧០ នាក់ក្នុងពេលដំណាលគ្នា៕

អនុវត្តតាមនេះក្នុងថ្ងៃចូលឆ្នាំចិនដើម្បីទទួលទ្រព្យសម្បត្តិ លុយកាក់ហូរចូល និងសំណាងល្អពេញមួយឆ្នាំ

0

ថ្ងៃចូលឆ្នាំចិនត្រូវបានចាត់ទុកជាថ្ងៃដំបូងនៃឆ្នាំថ្មី និងចាប់ផ្តើមជីវិតថ្មី ដែលជនជាតិចិនមានជំនឿថា ប្រសិនបើចាប់ផ្តើមធ្វើអំពើល្អក្នុងថ្ងៃចូលឆ្នាំចិននឹ ងនាំមកនូវសេចក្តីសុខក្នុងក្រុមគ្រួសារ ជាពិសេស ការអនុវត្តតាម៧ចំណុចនេះនឹងទទួលបានទ្រព្យសម្បត្តិ លុយកាក់ហូរចូល និងសំណាងល្អពេញមួយឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMPuJN5BdNep5aCJyHf-tx2fzzKMngirY2gTkb2tNH0mVlkO0BImb_3wn3p1joPwg5a5O0gxBuKLy_qrUIzxYkqloaZUsBImAMvP9Nf6PHAfovyTn-enW26Wei-cazSQMpDteC9z1dPSmOvVXUSuvZEuxgekVYZ1VnaiUZGslqsTeUtQPunad8M2Z_hzto/s1000/photo_2026-02-14_11-08-49.jpg

១-គោរពវត្ថុស័ក្តិសិទ្ធិ និងសុំពរឱ្យក្តីសុខក្នុងជីវិត ៖ អ្វីគួរអនុវត្តដំបូងគេនៅថ្ងៃចូលឆ្នាំចិន គឺការគោរពវត្ថុស័ក្តិសិទ្ធិ គោរពបុព្វបុរស ដើម្បីបង្ហាញនូវការដឹងគុណ និងសុំសេចក្តីសុខក្នុងជីវិតកុំឱ្យជួបឧបសគ្គ ។ ក្រៅពីនេះ អាចសុំពរឱ្យមានសុខភាពល្អ ជោគជ័យក្នុងការងារ លុយកាក់ហូរចូល ជនជាតិជឿថា ការសុំពរពេលព្រឹកព្រលឹមជួយឱ្យជីវិតទទួលលាភសំណាង និងថាមពលវិជ្ជមានពេញមួយឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz7OoAwDkZG8iVm32FWRyXq2G7tdaOo9WrNAMD8M31-NFV1iwR2qdMpkJJp9aNqskHvitYOic9K6LzzuvQ0-D5D3Hxe0iiRhwGdjzYhfbPMgfUzATtKbim-GFkvZuAihjB3tuZGrSFJqmPFHxUpl43gL-osgh7Sf8yFaqsFBL9kO1lKmnNC-zgXZC5RVBZ/s1200/photo_2026-02-14_11-08-47.jpg
២-សម្អាតផ្ទះមុនថ្ងៃចូលឆ្នាំចិន បោះចោលរបស់ចាស់ ស្វាគមន៍របស់ថ្មី ៖ មុនថ្ងៃចូលឆ្នាំចិន គួរសម្អាតផ្ទះឱ្យមានសណ្តាប់ធ្នាប់ដើម្បីកម្ចាត់ហេតុការណ៍មិនល្អ និងបើកផ្លូវឱ្យលាភសំណាងថ្មីៗចូលក្នុងផ្ទះ ។ ប៉ុន្តែក្នុងថ្ងៃចូលឆ្នាំចិន ហាមដាច់ខាតបោសផ្ទះ និងបោះចោលសំរាម ពីព្រោះជាការបោសលាភសំណាង និងទ្រព្យសម្បត្តិចេញពីផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8LKJfRb9ItDvGnhNBuvSXMBrMv6nwEkuiZvjdTBFeCgQIUITcFH9DgKJBMFWdahoUcEMZH2kFfeHEtSF9HVjWpmzXdM6HfBpqmrMr5WgcwgGeCNTxZnHFfh6ffOqFaq_0S79_zZ3v4em-1knvxfzaxNnOPOl5IJDsbLxOMTt3TYIDLXcBwsr2nFo3rh85/s1000/photo_2026-02-14_11-08-48.jpg
៣-ស្លៀកពាក់ឱ្យត្រូវពណ៌ដើម្បីបង្កើនសំណាង ៖ ថ្ងៃចូលឆ្នាំចិន គួរស្លៀកពាក់ឱ្យត្រូវពណ៌ដើម្បីបង្កើនសំណាង និងថាមពលវិជ្ជមាន ដូចជា ៖ សម្លៀកបំពាក់ពណ៌ក្រហម នឹងទាក់ទាញភាពរុងរឿង, ពណ៌មាស មានទ្រព្យសម្បត្តិហូរហៀរ និងពណ៌ផ្កាឈូក បង្កើនមន្តស្នេហ៍ ក្តីស្រឡាញ់ សេចក្តីមេត្តា ។ ហាមដាច់ខាតស្លៀកពាក់ពណ៌ខ្មៅ និងពណ៌ស ពីព្រោះជាពណ៌សោកសៅ និងកាន់ទុក្ខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwMufgP50JiG7bkvuZQSc5HfBGYSF5gJhV-VoHCUS5PVudTWOqfyTTVpdnJGTL8lo6PWVjqa0e8SDLrhqwnmHGIdj9igREzdCkWG9HeBW4Sl-snR8eQ27WBbV37m636Z8liAtwSsialbMAfpfpre0viXAMTWxVMAtsvQJs1huk1rjrqHFY06amJK8u56DZ/s800/photo_2026-02-14_11-06-23.jpg
៤-និយាយតែពាក្យល្អៗ កុំប្រមាថ ៖ ពាក្យសម្តីនិយាយក្នុងថ្ងៃចូលឆ្នាំចិនសំខាន់ណាស់ បើនិយាយពាក្យល្អ ជីវិតនឹងជួបតែរឿងល្អៗពេញមួយឆ្នាំតាមពាក្យសម្តីរបស់យើង ។ ហេតុនេះ ចូរនិយាយតែពាក្យមានប្រយោជន៍ ចៀសវាងឈ្លោះគ្នា ជេរប្រទិច ឬនិយាយពីហេតុការណ៍អាក្រក់ ដើម្បីឱ្យថាមពលវិជ្ជមាននៅក្នុងខ្លួនយើង និងមនុស្សក្បែរខាងពេញមួយឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpzQwZ1SNmaBxS9wqvlXSYc_laRRoX-QTA52NN_d7qRxaj5vYvyxWRw1nlw92hUBIg2KOVMCdu-d0W3UYRADcmjraLV7jUuxLLT7Oewyr3pRZbellnQjl0eADMA7rMCP4dDsTVVSttOKzQxU5uNp7RmsSWVN1csmPuyelsRU_YNf9Mz91JWRNlCkCOhOxN/s862/photo_2026-02-14_11-08-48%20(2).jpg
៥-ផ្តល់អាំងប៉ាវដើម្បីឱ្យលុយហូរចូលទាំងអ្នកផ្តល់ និងអ្នកទទួល ៖ ការផ្តល់អាំងប៉ាវ គឺជាការបញ្ជូនសំណាងល្អ និងទ្រព្យសម្បត្តិ ដែលអ្នកផ្តល់នឹងទទួលបានលាភសំណាង ខណៈអ្នកទទួលនឹងថាមក៏មានសំណាងល្អដែរ ។ រីឯក្រដាសប្រាក់ក្នុងអាំងប៉ាវ ត្រូវតែជាក្រដាសប្រាក់ថ្មី ហើយចំនួនប្រាក់ដែលមានអត្ថន័យល្អ គឺលេខ៨ តំណាងឱ្យទ្រព្យសម្បត្តិ និងលេខ៩ តំណាងឱ្យភាពរីកចម្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb2lU4co1qcKHmSMkYzsnVmTxhEKBTv6tmAHpxYRj6C-o1KjKs0i1zGoaFezPyCtIwvyxy30f0n6OD2pAEenVULTsogLUdEqM7Wlvpx3u3neQdkBM1a6ZK6ovkkQm3DToHefs5wglNddsnbCqA3vYdmWTGIx804O6aGOOlyi7vJnQFAMbWOOIROG7YslUA/s800/photo_2026-02-14_11-08-48%20(3).jpg
៦-ទទួលទានអាហារនាំលាភសំណាង និងទ្រព្យសម្បត្តិ ៖ ថ្ងៃចូលឆ្នាំចិន គួរទទួលទានអាហារនាំមកនូវលាភសំណាង និងភាពសម្បូរបែប ដូចជា ៖ ត្រី (សម្បូរអាហារហូបចុក សម្បូរលុយចាយ), ក្រូច (សំណាងល្អ), កៀវ (សម្បូរមាសប្រាក់) និងមី (អាយុវែង សុខភាពរឹងមាំ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv58lo6j6St8iaEI-svM8X6VNX0MoL0wz5B4H0B2DBuH7xPZN5ZjSxUhhh_9dG8KWktaejskln11JZsPC5MMAgqbZK46MFjCFRr9XlOrUeAXHruhl6RofReTdUxGX54KAcadN6F52gSOeo5ufWf8Z52_kXRhLLlOQV5dWpKbVqsp8Ub9OGxbCtOCgdCyqg/s727/photo_2026-02-14_11-08-48%20(4).jpg

៧-ចាប់ផ្តើមប្រព្រឹត្តអំពើល្អឈានទៅជោគជ័យ ៖ ថ្ងៃចូលឆ្នាំចិន ចូរចាប់ផ្តើមប្រព្រឹត្តអំពើល្អ មិនថាការកំណត់គោលដៅជីវិត ធ្វើបុណ្យ និងបរិច្ចាគទ្រព្យសម្បត្តិ ដើម្បីបើកផ្លូវទៅសម្រេចបានភាពជោគជ័យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWEjvynTk3NFE-PQDmy7NszBIhUxuJxpWw2oaFPR2S2YlygQ8MkKB6fErLy4hGcxZ5Ep1dbZMVpyVLT7j5aFff401vy_XiYp70qL3VnuBl82xtDlAOwlTrBIdfB9oQL9DotM7UCCCx6J6SXVcfAr-vb_c1EsjEO8xW_CMvvjwAPSV9MyLqOpvlFh7vTA_I/s1024/photo_2026-02-13_16-49-49.jpg
សរុបមក ថ្ងៃចូលឆ្នាំចិន គឺជាថ្ងៃចាប់ផ្តើមជីវិតថ្មី ប្រសិនបើអនុវត្តតាម៧ចំណុចនេះបាន យើងនឹងទទួលបានថាមពលវិជ្ជមាន សំណាងល្អ ហេងហេង មាសប្រាក់ហូរចូល និងទទួលបានជោគជ័យជាបន្តបន្ទាប់ ៕

រ៉ូបូតរូបរាងមនុស្សជំនាន់ថ្មី! ចេះយល់ចិត្តនិងមានអារម្មណ៍ ស័ក្តិសមបំផុតសម្រាប់មនុស្សឯកា

0

ខកចិត្តរាប់អានប៉ះតែមនុស្ស Fake អាចទិញមួយគ្រឿងនេះទុកនៅផ្ទះបាន! រ៉ូបូតនេះមិនមែនត្រឹមតែមានរូបរាងដូចជាមនុស្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានរចនាឡើងជាពិសេសសម្រាប់ការរស់នៅជាមួយមនុស្សបំពាក់ខួរក្បាលដើរដោយបញ្ញាសិប្បនិមិត្ត (AI) ចេះសន្ទនានិងយល់ចិត្ត ហើយអាចរកទិញបាននៅក្នុងតម្លៃក្រោម 20 ម៉ឺនដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHOSdq0qjW6Y6mL2i2RpkiNyOZZcwznNS09YjnYPFoP6Lnw6BxfJ9DhLIGhRJBks9mlNdb15JiSrrqYcz9ubQ7ytz-xG4A15WqI7EXhXljgJtVHY2scYXQn9rghxkiJz6OpsxDZbvx5QwEE9YoY0yAmjSMslsp8AnwgVPp27RoOTeWOunv8sshMnQJe_0r/s1165/photo_2026-02-13_16-17-53%20(2).jpg
យោងតាមរបាយការណ៍ដែលបានដាក់បង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនបច្ចេកវិទ្យា DroidUp របស់ចិន បានចាប់ផ្តើមអាជីវកម្មមនុស្សយន្តរបស់ពួកគេនៅទីក្រុងសៀងហៃ ជាមួយនឹងមនុស្សយន្តជីវសាស្រ្តជំនាន់ថ្មីដែលមានឈ្មោះថា «Moya»។ ជាមួយនឹងទឹកមុខដូចជាមនុស្ស រាងកាយស្រឡូន ចលនារស់រវើក និងសមត្ថភាពក្នុងការសន្ទនាបែបធម្មជាតិ ដែលដំណើរការដោយ AI មនុស្សយន្តនេះតំណាងឲ្យជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការរចនាមនុស្សយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ0QkWGAzAFamM1rJVwCK4WG79fgoL6DRPZi2sXWO_lU_n_dbm4ELgxpEWz_mMSQyn68JUnLpwkDki3YX2o6e2kQ_tA-A7Y__X4lPVrInENC3LD0vUixQi-hachXHI8SZgKX7fHpzQmmWeDiC0rjXMaNVTeA3tqUjM8b5tdU6JGZbwmAQ11jJnLyLpgKOU/s770/photo_2026-02-13_16-17-53.jpg
រ៉ូបូតនេះមានកម្ពស់ 1.65ម៉ែត្រ មានទម្ងន់ 70ផោន ឬប្រហែលជាង 30គីឡូក្រាម។ លក្ខណៈពិសេសរបស់វា គឺអ្នកអាចកែតម្រូវរូបរាងខាងក្រៅរបស់វាដូចជាការប្ដូរភេទទៅជាប្រុស ឬស្រីក៏បាន លេងស្ទាយម៉ូតសក់ និងសម្លៀកបំពាក់តាមចិត្តចង់បានគ្រប់យ៉ាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbdA2V03-PhXrPUIfz23lh_cvQfYNHNfm6ICSo-8cXcdUAiy6RhdAIAfBiZevUUaKot7vP1DlXMuV9Ct61SyaW_PXRFbNbqiLkLOhOibrhEHyi2WBwSjlap0SZPd1_o6q4Je7P2zB1Cp1NpBu9H1hF5J5-pZmpBO_j_bdbBsklx0o8wsx4byxuY4IzfBxP/s1082/photo_2026-02-13_16-18-03%20(2).jpg

អ្វិដែលកាន់តែធ្វើឲ្យរ៉ូបូតនេះមានលក្ខណៈដូចជាមនុស្សខ្លាំង គឺដោយសារស្បែករបស់វាត្រូវបានផលិតឡើងពីស៊ីលីកូនកម្រិតខ្ពស់ ដែលធ្វើវាមានសភាពទន់ និងមានកម្ដៅផងដែរ។ វិស្វករបាននិយាយថា Moya ត្រូវបានរចនាឡើងដើម្បីធ្វើត្រាប់តាមកាយវិការរបស់មនុស្ស អាចមិចភ្នែកភ្លឹបភ្លែត ចេះញញឹម ងក់ក្បាល និងមានប្រព័ន្ធ AI ដ៏ទំនើបដែលអនុញ្ញាតឲ្យវាចងចាំនូវរាល់ការសន្ទនា ចេះយល់អារម្មណ៍ និងលើកដាក់សម្លេងរបស់វាអាស្រ័យលើស្ថានភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrfzYUo_CvRFkO2EiYN_jEVNDD_9_wEDfVon3UrcrdSY4wJC2gUlky8CINUPORMSaKdx98AOOSq98Ot6lynzwNIW6BSebpC8VIJ9iPIx7N3sZkw7rBwSJT3pxkdjbfmOnWcK1zvbXjRjouMBe3XCATI8mqaS1e7qdyic-VyII1XbRzgh8nZShwaOu55Ukt/s700/photo_2026-02-13_16-18-03%20(3).jpg
ជាមួយនឹងការធ្វើបទបង្ហាញជាសាធារណកាលពីថ្មីៗនេះ ក្រុមហ៊ុន DroidUp បានបញ្ជាក់ថា រ៉ូបូតនេះត្រូវបានគេរំពឹងថានឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ 2026 ជាមួយតម្លៃប្រហែល 173,000 ដុល្លារ។ DroidUp បានអះអាងថា ការដាក់លក់រ៉ូបូតនេះ មានគោលបំណងផ្ដល់ការលើកទឹកចិត្តដល់មនុស្សឯកា និងមនុស្សវ័យចំណាស់ ដែលត្រូវការនរណាម្នាក់នៅក្បែរកំដរពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQx3bLwboPzOnK5KUPaNLJdPV0QsKl6SVolmM0BhVd2m5CMZKiuCW0FZMm0K3bJG3jJMq2epz0tcKY0nJXkgaZcri748Kqr-jJ__YjKZiJLADbU99P_7nyH_QP5tKPofAtJSxO5Ay8qfwxVj_1q-1ZWfWhw2ogbD1QlDvL1P5Bdxg2VE-cyjf6JmjpUJ5B/s1280/photo_2026-02-13_16-18-03.jpg

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានថា ខណៈពេលដែលមនុស្សយន្តបែបនេះអាចកាត់បន្ថយភាពឯកោបានពិតមែន ប៉ុន្តែវាមិនអាចយកមកជំនួសទំនាក់ទំនងរវាងមនុស្សពិតប្រាកដនោះទេ។ ជាមួយគ្នានេះ វាក៏ទទួលបានមតិចម្រុះផងដែរនៅលើប្រព័ន្ធអិនធើណេត ដោយមនុស្សមួយចំនួនចោទជាសំនួរថា តើនាគតនៃការរាប់អានគ្នានឹងទៅជាយ៉ាងណា បើបច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងឡើងៗបែបនេះ?

ប្រធានាធិបតីកូរ៉េ បង្ហោះសារកោតសរសើចំពោះកិច្ចសហការរវាងកម្ពុជា-កូរ៉េក្នុងការបង្រ្កាបក្រុមឆបោ.ក

0

មកលើនេះមិនមែនជាការព្រ.មានទៀតទេ! ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង លោក លីចេម្យុង នាយប់ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ បានបង្ហោះសារមួយដែលមានខ្លឹមសារវិជ្ជមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយលើកឡើងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសករណីឆបោកតាមអនឡាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3T537VtFWiyiH-OhKWhrhOegcPc-09VO0FxMWIPwXw9tJGVxG-GrarvIc6ToPL1tTIfBxM7c3PEXrc6k5g38ZOLyiiMrW-pomXRyqTGi6TN5TbS-VHfovc1Cp4RaIxq2GlWBg69X1Tv06xA9mNucaE5YMpi-QiVO-2TbxNfkxUrXO3Iv6YP-oscW3SsZ7/s1280/photo_2026-02-14_09-15-23.jpg
តាមរយៈសំណេរដែលបានសរសេទាំងជាភាសាកូរ៉េ និងភាសាខ្មែរ និងមានចំណង់ជើងថា <សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ចាប់ដៃសហការគ្នាដើម្បីឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន> លោក លីចេម្យុង បានលើកឡើងយ៉ាងដូច្នេះថា៖ ក្រុមការងាររួមកម្ពុជា-កូរ៉េ ដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការ តាមរយៈការឯកភាពគ្នារវាង ខ្ញុំ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តការងារសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយក្រុមការងារចម្រុះយើងបានចុះបង្ក្រាប ព្រមទាំងឃាត់ខ្លួនជនល្មើសករណីឆបោកតាមអនឡាញចំនួនជាង ១៣០នាក់ ក្នុងរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ បន្ទាប់ពីក្រុមការងារចម្រុះពិសេសនេះត្រូវបានបង្កើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3NFnD77THUp6HwSx0DEJWJAihCW9w_dkIMoZWnF3ra4V-48Ih69Sd7HkDamk2APOIvA2Sn1J84rz-Ya54i6kONHJgmYw5dT8EK09PFPuC-apxzsLdltBtgkerP6i43Q04zY5M6kJ-pEKi9CMRkeoqSMm-T6pvnBbx20lqreF4e3U2aM6mFln5UCpsmiE6/s766/photo_2026-02-14_09-15-21%20(2).jpg

បន្ថែមលើនោះ លោក លី បានលើកសរសើថា សមិទ្ធផលនេះ អាចសម្រេចបាន អាស្រ័យដោយឆន្ទៈដ៏រឹងមាំរបស់រដ្ឋាភិបាលកម្ពុជា និងកិច្ចសហការយ៉ាងមោះមុតរវាងមន្ត្រីនគរបាលនៃសាធារណរដ្ឋកូរ៉េ និងមន្ត្រីនគរបាលនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងសហការក្នុងការងារនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-lbWfHOb1RUOmouhYD7s-GrX3ADNBi7xPoWoX1oQVF20QJqw3QCIEkmk8cl4kCbwzNOrpTmwt6kDycTBJ5_e5EpFi00itZSXPMnj1U5ZfAcyuXDloj-LsSiTgeOtLt6gX6-1aIy-QFkC2nqeOka2SZDXRyDEJRXl2Or-MzAtBbh-7wVQztEVrFUxVeAUW/s1280/photo_2026-02-14_09-15-21.jpg

តាមការគូសបញ្ជាក់របស់លោក លី រដ្ឋាភិបាលកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរួមគ្នាឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ។ ខ្ញុំទន្ទឹងរង់ចាំអនាគតប្រកបដោយសុវត្ថិភាព និងសន្តិភាព ដែលនឹងត្រូវកសាងឡើងចេញពីការរួមកម្លាំងគ្នារវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipFpwVI0SB0mMXGko1lszOSQAn4XdbqW2Pl3JpHmMyIQxOA0nNSREIdmLUyD9BGNKpt1F78TmD8s-6JMgHJpj3duQjkxcalMdZnQHtoU1jgdy41-dPpOXQxCc6Uunzc4jI1LXpOzXjqEvrpAeU4YMQPhyphenhyphenUfud0QmjgX-Lb7ml9so6ltDh6dPccMSol9MFy/s1280/photo_2026-02-14_09-15-21%20(3).jpg

ជាថ្មីម្តងទៀត លោក លីចេម្យុង បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលសម្ដេចធិបតីក៏បានបង្ហាញការស្វាគមន៍ចំពោះសាររបស់ប្រធានាធិបតីកូរ៉េរូបនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhissJ9vpl2ChInO05bb4g4o5Ar3yAkwWY73M-KPRdezx5syrFfEfIIRluKLT1V2KRuVGtpN3OxSEW_-xXiUEUUtuxjvWsKvt7NarxXW7dvhYumJXPExvcpXLdSnhQYHvVamkuSN0Cpme5YYlCZs1y7hOhrNs_2U6kZh5fCaJvpRhNl5zsI63UibVt7eScM/s790/photo_2026-02-14_09-15-22.jpg

ដូចគ្នានេះដែរ សម្ដេចធិបតីបានគូសបញ្ជាក់ថា ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខ និងអាចដោះស្រាយតែម្នាក់ឯងនោះទេ ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះ តម្រូវ ឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ គិតមកត្រឹមពេលនេះទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសម្ដេចសង្ឃឹមថា ក្រុមការងាររួមនេះនឹងបន្តទទួលបានលទ្ធផលត្រចះត្រង់បន្ថែមទៀត ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែននានា៕

បុគ្គលល្បីៗចេញមុខនិយាយរឿងសិស្សម្នាក់យកដំបងសំព.ងក្បា.លគេ

0

វីដេអូសិស្សសាលាម្នាក់ដែលលើកដៃយកដំបងសំពងក្បាលសិស្សម្នាក់ទៀតបានបង្កឱ្យសាធារជនតក់ស្លុតយ៉ាងខ្លាំងហើយហេតុការណ៍នេះបានល្បីយ៉ាងឆាប់រហ័សនៅលើអ៊ីនធឺណិត។ ទាក់ទងនឹងការប្រើប្រាស់អំពើហិ.ង្សានៅក្នុងសាលាបុគ្គលល្បីៗជាច្រើនបាននិយាយលើរឿងនេះនិងទាមទាររកយុត្តិធម៌ដល់ជនរងគ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6ZfQeeXzXK6i8FpN08IRKQ7slP80tl_5hFvRMpX5sTClLABqf5LPZsnXTi54dUeFfB9XfMR1TLkxaEgPYbQXU-L80b-DweWVO3DOAA24HtmMHw5sC4R7JhbkbLYs7bOqlnwr6dku03Qsq5wcOb2LDdu4Gti-jlW-qXuM9TdzYTl2dcVUBgL6snS5wb9P-/s2048/image_2026-02-14_08-51-01.png

តារាចម្រៀង ណូលី បានសរសេរថា «ហេតុអ្វីបានជាសង្គមធ្លាក់ចុះបែបនេះ?» ។ តារាចម្រៀង លីម តិចម៉េង បានពោលដោយបេះដូងឈឺចាប់ថា «ទំពាំងជាតិខ្ញុំអើយ»។ លោកស្រីទ្រី ដាណា បាននិយាយថា «ម៉េចបានដល់ថ្នាក់និងលោកអើយ» ខណៈអ្នកជំនួញរូបនេះប្រកាសស្វែករកចង់ជួយដល់ក្មេងប្រុសរងគ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzVlATLgwlkutoia2Z9uCyHVGihSWSmpP-ZQ_72ZWm4kHE1xFa1a7pdO7WGUXSxRuToK-s1V0JJLuT1ecWFgoRhyphenhyphenofJCxBFJSuHUfOVyOTWnpxK0dno8pAYR1nC0TV_xkRmkEpxDMCCI80adhvOiypnUcaFDt81oMmHjjWqzjdex2UBk9k70zY6iCZEICq/s1544/image_2026-02-14_08-51-02%20(2).png

មិនត្រឹមតែប៉ុណ្ណោះក្រោយពីរឿងនេះល្បីល្បាញនៅលើបណ្តាញសង្គមបង្កឱ្យមហាជនខឹងសម្បារស្រាប់តែធ្លាយពាក្យចចាមអារ៉ាមថាក្រុមគ្រួសាររបស់ជនបង្កចង់ដាក់ពាក្យបណ្តឹងទៅកាន់អ្នកដែលបង្ហោះវីដេអូ។ រឿងនេះបានធ្វើឱ្យអ្នកបង្កើតមាតិកា Q Win បានសរសេរថា «យើងនាំគ្នា share ទាំងអស់ ត្រូវរកយុតិ្តធម៌ជូនប្អូនប្រុសឱ្យបាន»។ ចំណែកឯ ម៉ៃ សុគន្ធ វិញបានសរសេរថា «រកប្តឹង អ្នកផុសទៀតបើចឹងមែនសូមមេត្តាសមត្ថកិច្ច ជួយជ/នរ-ងគ្រោះផងសម្តីជនបង្កនិងមើលតាមវីដេអូហ្នឹងគឺមិនណយទេ ទុកធ្វើអី ទំពាំងស្អុយចឹង ទុកក៏មិនចំណេញ ដកចេញ ក៏មិនខាត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipn8no8nIr8W2D8Dt8FfUamfS-Moj4wU7oIN24EI3OzT_Key9T7jFmosg2n2nakhcjJW9Ke4-mYx8PnP4feELlnzTPFen9JOeKmTK0a4TGmxkszXsfpOS6QnSNf4fGnYsjP9XxO-whtHLirHFwMnRf7TcFJ60Uu2_MIHKwI09EhbvD8H6ZLKy6-BQUJq4D/s640/image_2026-02-14_08-51-07%20(3).png

គួរបញ្ជាក់ផងដែរថា ក្រោយមានបុគ្គលល្បីៗនិងសាធារណជនទាមទាររកយុត្តិធម៌ជួយជនរងគ្រោះកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បាននាំខ្លួនក្មេងប្រុសសិស្សសាលាដែលបង្កហិង្សាយកទៅដោះស្រាយទៅតាមនីតិច្បាប់។ ក្មេងដែលបង្កហេតុនេះមានអាយុត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះ ខណៈសមត្ថកិច្ចកំពុងដោះស្រាយតាមនីតីវិធីដោយជួបជាមួយអាណាព្យាបាលរបស់ជនរងគ្រោះ និងជនបង្ក៕

រៀនសូត្រពីកំហុសខ្លួនឯង ហ្វីយ៉ាតា ថាបណ្តាញសង្គមជាអាវុ.ធមុខពីរ

0

អ្នកមួយចំនួនដែលប្រើបណ្តាញសង្គមមកធ្វើជាឆ្នាំងបាយគឺអាចមានភាពល្បីល្បាញ ការងារហូរចូល រកចំណូលបានច្រើនជាងមុនដោយសារភាពជឿនលឿននៃសម័យបច្ចេកវិទ្យា។ យ៉ាងណាវាក៏មិនមានផលល្អទាំងស្រុងដែរពីព្រោះសម័យអ៊ីនធឺណិតអាចបំផ្លាញយើងបានដូចគ្នា។ រៀនសូត្រពីកំហុសខ្លួនឯង ហ្វីយ៉ាតា ថាបណ្តាញសង្គមជាអាវុធមុខពីរមានទាំងល្អមានទាំងអាក្រក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpsC5Bs3qlYkSciyVvsoP87V-4sM9hi9tADYrg4dYFq05dMaoSy9rTkifwOpAR-_3nZTUHq95UYuNMCoKeY41wkylRvRrMt50GhfnM2cnEOZ8TvHhbbi2dISSQSn2nXup1etQGt9O1MT6QlOHmoYhScPilq6PiWS4cYXAMGuQJ-0qeAOc6htjG8GirQonw/s2048/image_2026-02-13_16-05-55.png
ហ្វី យ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបង្ហោះនៅលើបណ្តាញសង្គមថា «ខ្ញុំត្រូវតឬចែករំលែកសំណេរនេះទៅកាន់បងប្អូនជំនាន់យើង ក៏ដូចជាក្រោយ… សូមរៀនសូត្រពីកំហុសមួយនេះ ក៏ដូចជាកំហុសរបស់ខ្ញុំផងដែរ។ បណ្តាញសង្គម មិនមែនជាគន្លឹះចម្លើយសម្រាប់គ្រប់យ៉ាងនោះទេ តែវាអាចជាថ្នាំបំពុលផ្លូវចិត្តរបស់យើងបើយើងប្រើវាដោយមិន ប្រុងប្រយ័ត្ន។ អ្វីដែលបានសរសេររៀបរាប់ខាងលើនេះ គឺពិត ១០០%។ កុំបណ្តោយឱ្យសង្គម internet មក គ្រប់គ្រង ឬបំផ្លាញជីវិតនិងការគិតល្អៗរបស់អ្នក។ កុំ គិតថាការនិយាយអាក្រក់ ឬជាន់ពន្លិចអ្នកដទៃ អាចធ្វើឱ្យអ្នកមើលទៅល្អខ្ពង់ខ្ពស់ជាងគេបានឱ្យសោះ គិតមុនគូរ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv8n9w8LdUQMs-hzL0xM1hk22woduzIHFhwJoKlDt1VsMLQ7_fJ6I1KW2v-xKr85KkWCfxaOddzoX9ddvaXNQTomLp5PVa3qwW1GeE6lhU7cMNdm5M6bxHntGnGnojVFZmz812KNKRY3odBhEEhloS231kHR7df1V9itZ4XWKlyIitOo2i7sStGWH6IfPL/s2048/image_2026-02-13_16-05-52.png

ការលើកឡើងរបស់ ហ្វីយ៉ាតា ខាងលើនេះកើតឡើងនៅពេលឃើញវីដេអូនារីម្នាក់ត្អូញត្អែររឿងក្រុមហ៊ុន បញ្ឈប់ការងារដោយសារមូលហេតុគេងនៅកន្លែងធ្វើការក្នុងម៉ោងសម្រាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNRnjdhe5_UWboNNufuQdDp4dyp3PCXzzcZJjBmXG31oqEnFxzLZEnW8bpFXNCZdVQnacatfI3B9a81-m7ek6HpY28C9zVTkI5xodzrNe_yaYx6tf9ExsFkSyUb5-1JW5Rxra0pesxEksU_bzstCTmsUXKEhwwi4XOgTpp7p1j85FmxPMg3TYjUIwka3TI/s2048/image_2026-02-13_16-05-54.png

គួរឱ្យដឹងថា កន្លងមកថ្មីៗនេះ ហ្វីយ៉ាតា ក៏រងនូវភាពចម្រូងចម្រាសដូចគ្នាបន្ទាប់ពីមានការបង្ហោះមិនចង់ឱ្យអ្នកគាំទ្ររបស់ខ្លួនគាំទ្រអំពើផិតក្បត់។ មិនត្រឹមតែប៉ុណ្ណោះក៏មានគណនីមួយចេញមក Live ផ្លែផ្កាជាច្រើនធ្វើឱ្យមានការសង្ស័យថាសម្តៅដល់ ហ្វីយ៉ាតា។ លើសពីនេះទៅទៀតមេធាវីរបស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥រូបនេះកោះហៅឱ្យគណនីនោះចូលទៅបំភ្លឺផងដែរ៕

គេចង់បាន បំភ្លៃការពិតពេក ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមឈុតធំធ្វើរឿងអស្ចារ្យ

0

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាបវរកញ្ញាល្បីឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមធ្វើវីដេអូដើម្បីលើកស្ទួយវិស័យទេសចរណ៍និងដើម្បីសប្បុរសធម៌។ អ្វីកាន់តែអស្ចារ្យមួយកម្រិតទៀត ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងបញ្ជូលសម្លៀកបំពាក់ប្រពៃណីក្នុងគម្រោងដ៏ធំរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcd_-GKJCCnHV7uO3CMJ2r2CsG3C7ExWS5838W8CD7VllyvQEFDiC133Wialj2BkNi0pJPlNborRlkeFrh9PebBSQUhKN7JJVid8E4aKN_GwSzATyuV47Pozmzdi4jE6QxieRRs3U_SLwVvrhvE79p-Pt4Tl9UI73EWcqhUHba9tzJH40s_xx7xvDZcwdx/s2048/image_2026-02-13_15-01-06.png
ថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហុក សារិតុលា បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាពិសេសនៅពេលបង្ហាញសំលៀកបំពាក់ប្រពៃណីខ្មែរនៅឯប្រាសាទអង្គរវត្តដោយបង្ហាញពីស្បៃខ្មែរទៅកាន់ពិភពលោក។ សំលៀកបំពាក់មរតដូនតានេះបានធ្វើឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់នៅលើបណ្តាញសង្គមពីគម្រោងរបស់នាងនាពេលឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy9Q7Bg5SA-Zf4QyORuvMCYv0_588RXe3C2VDdvkSVqb1vNNAZEfHxclyV9FoW-sAmJczVRwCYzp8Ws7S65ZxfU7vBIJsK28F5gb_556GLrswrh6BQqUwzlfR6F4g132fdNeAp3oQ5PRFI4e78vL2TQAFNwVTjj8lU3hWnCvF8FdaUo7C9z5ofA_j2px4f/s2048/image_2026-02-13_15-01-09.png

នាយប់ថ្ងៃទី១២ កុម្ភៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបអមមកជាមួយនឹងខ្លឹមសារថា«ព្រោះតែគេចង់បានទើបគេខំបំភ្លៃការពិតឱ្យទៅជារបស់គេទាំងការពិតមានចារឹកក្នុងប្រវត្តិសាស្តថាជារបស់ខ្មែរ ។ ជួបគ្នាឆាប់ៗនេះក្នុង «យុទ្ធនាការណ៍ការដើរម៉ូតបែប Fashion និងសម្លៀកបំពាក់ប្រពៃណីខ្មែរក្នុងការប្រម៉ូតវប្បធម៌ដ៏ផូរផង់នៃព្រះរាជាណាចក្រកម្ពុជាទូទាំង២៥ខេត្តក្រុង » ។ នេះមានន័យថាការធ្វើ Content Catwalk របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានទាំងទម្រង់សម័យនិងទម្រង់បុរាណ ហើយនឹងទទួលបានអត្ថប្រយោជន៍៣ធំៗរួមមានរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ , ផ្សព្វផ្សាយវប្បធម៌ និងការធ្វើសប្បុរសធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTqayKwapcc80G22EiTPudu9kZu4yh6fITFdRJUeFH0j1BUF0iJNOSngnvzw7agCgH-q2Hktqq_nk0mXnU593PRFl7auh-OxLSZI9jW8-ojoaM59RzgqpT_2vfd8JkTYI7p7QnOhgBNrHSPgAIPYxdB3R5iWa4v286U24VJu6BEdJBfWfWvJl7m3u4VdZp/s960/image_2026-02-13_15-01-05.png

គម្រោងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានការលើកទឹកចិត្តនិងជ្រោមជ្រែងពីលោក ជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2oV2gWhcRp_izrCmw7mWz7DeAWOsNj8OvSztAg0YuhAu9DQi_HX561aZ0EKsAyyflG0LhyphenhyphenWikYsjdw3U5wbSQPlkHJfo9ha7A84nnYBV9aIJ0rVUeZlKux2772yBl7nC8NQYbyN6-8jpBmxU4AWgv8iPX57-HPJlgOGyEhPEaCTgDAasrCdCkP6W3VSFJ/s2048/image_2026-02-13_15-01-04.png
ថ្មីៗនេះវីដេអូរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានផ្ទុះកក្រើកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមទិកតុកដោយវីដេអូមួយនៅកោះបាលីមានអ្នកទស្សនាជិត៣០លានដង ខណៈវីដេអូមួយនៅសៀមរាបមានការទស្សនា១៧លានដង៕