អ្នកវិទ្យាសាស្ត្រចិនទទួលបានជោគជ័យក្នុងការបង្កើតប្រព័ន្ធបច្ចេកវិទ្យាចាប់សញ្ញាទីតាំងនាវាមុជទឹកនានានៅបាតសមុទ្រដោយផ្អែកលើការផ្លាស់ប្តូរទំនាញផែនដី ហើយពួកគេរំពឹងបច្ចេកវិទ្យាថ្មីនឹងក្លាយជាយុទ្ធសាស្ត្រសំខាន់សម្រាប់ភារកិច្ចរបស់កងទ័ពចិននាពេលឆាប់ៗ ក្នុងការកំណត់ទីតាំងនាវាមុជទឹកដែលកំពុងតែលាក់ខ្លួន ជាពិសេស នាវាអាមេរិក ខណៈមុនដំបូង អ្នកវិទ្យាសាស្ត្រចិនមានគោលបំណងស្រាវជ្រាវសម្រាប់ផ្នែកវិទ្យាសាស្ត្រ និងរុករកធនធានធម្មជាតិប៉ុណ្ណោះ ។
.jpg)
បច្ចុប្បន្ន បច្ចេកវិទ្យាចាប់សញ្ញាទីតាំងនាវាមុជទឹកនៅបាតសមុទ្រកំពុងស្ថិតក្នុងការអភិវឌ្ឍដំណាក់កាលដំបូង ហើយពេលអភិវឌ្ឍន៍រួចរាល់ បច្ចេកវិទ្យានេះនឹងអាចចាប់សញ្ញាទីតាំងនាវាមុជទឹកធំៗ ដូចជា ៖ នាវាអាមេរិក Ohio-Class ដំណើរការដោយថាមពលនុយក្លេអ៊ែរដែលមានសមត្ថភាពដឹកជញ្ជូនរហូតដល់១៨,០០០តោន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ។

វាជាបច្ចេកវិទ្យាទំនើបជាងការបង្កើតបច្ចេកវិទ្យាកន្លងមក ដោយសារអាចចាប់ទំនាញនៅបរិវេណជុំវិញខ្លួន ហើយនាវាមុជទឹកអាមេរិកមិនអាចលាក់ខ្លួនបានឡើយ ។ ការដំណើរការរបស់បច្ចេកវិទ្យា គឺចាប់សញ្ញាទីតាំងឧបករណ៍ធំៗដែលកើតឡើងនៅផ្នែកខាងក្រោយទំនាញ ដូចជា ៖ ប្រសិនបើមាននាវាមុជទឹក ឬអ្វីមួយឆ្លងកាត់ វានឹងចាប់សញ្ញាបានភ្លាមៗថា មានអ្វីមួយកំពុងបម្លាស់ទី ។
.jpg)
អត្ថប្រយោជន៍សំខាន់បំផុតនៃការប្រើប្រាស់បច្ចេកវិទ្យាផ្លាស់ប្តូរទំនាញផែនដី គឺនាវាមុជទឹកផ្សេងៗមិនអាចលាក់ខ្លួនបានទៀតឡើយ ខណៈប្រព័ន្ធបច្ចេកវិទ្យាចាស់ដែលចាប់សញ្ញាទីតាំងនាវាមុជទឹក ដូចជា ៖ Sonar Radar ឬការចាប់ដែនម៉ាញេទិកអាចរងការរំខានផ្សេងៗ ឬនាវាមុជទឹកអាចគេចខ្លួន ។.jpg)
ទោះជាបច្ចុប្បន្ន បច្ចេកវិទ្យានេះកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ហើយមិនទាន់មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងការចាប់សញ្ញាទីតាំងនាវាមុជទឹក ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រចិនថា ពួកគេកំពុងតែអភិវឌ្ឍន៍វាជារៀងរាល់ថ្ងៃដើម្បីសម្រេចក្តីសុបិននាថ្ងៃអនាគត ។
បច្ចេកវិទ្យានេះបានឆ្លងកាត់ការធ្វើតេស្តនៅខាងក្រៅមន្ទីរពិសោធន៍រួចហើយ ហើយត្រូវបានចាត់ទុកជាការស្រាវជ្រាវមួយដ៏លំបាក ដោយសារបច្ចេកវិទ្យាចាប់សញ្ញាទីតាំងនាវាមុជទឹកភាគច្រើនតែងតែទទួលសំឡេងរំខានផ្សេងៗ ដូចជា ៖ សំឡេងនាវាឆ្លងកាត់ សំឡេងខ្យល់ ទឹករលក និងសំឡេងគ្រោះរញ្ជួយដី ។.jpg)
ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រចិនអះអាងថា បច្ចេកវិទ្យានេះអាចដំណើរការនៅកន្លែងមានសំឡេងរំខានច្រើន ហើយវានឹងត្រូវដំឡើងលើនាវាធ្វើដំណើរតាមសមុទ្រ យន្តហោះ និងដ្រូន ដែលក្លាយជាបច្ចេកវិទ្យាសំខាន់សម្រាប់ភារកិច្ចរបស់កងទ័ពចិននាពេលឆាប់ៗ ៕










