Home Blog Page 687

មកស្គាល់ព្រះវិហារដ៏ចំណាស់មួយដែលសាងសង់ឡើងដើម្បីគោរពសាសានាពីរ

0

ជាទូទៅប្រាសាទ ឬព្រះវិហារនីមួយៗកសាងឡើងដើម្បីជាការគោរពដល់ព្រះអទិទេព។ ឧទាហរណ៍ដូចប្រាសាទអង្គរវត្តរបស់ខ្មែរយើងសាងសង់ឡើងដើម្បីឧទ្ទិសឱ្យព្រហ្មញ្ញសាសនា ខណៈប្រាសាទ Borobudur របស់ឥណ្ឌូនេស៊ីសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន។ ដោយឡែកព្រះវិហារដ៏ចំណាស់មួយនេះវិញស្រាប់តែសាងសង់ឡើងដើម្បីគោរពសាសានាដល់ទៅពីរគឺអ៊ីស្លាមផង និងគ្រិស្តផង ដែលមើលទៅមានលក្ខណៈខុសប្លែកពីគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7SQKHoIyNPeuf9LSbJYNHSAGlZGdi-0GPykJAMiz4YibdBD5eCGzt_UcuD-na2l9Cl9PUTnWO-0SeIGw-iU7UxecZtksy-vGnTjucQQw79Y7E_u7WT71fmdz5B3JkSRbSCEeHWw0m_Q4RIceN2KTb1uuHr0W6dZ05or0fPqGxHKlKRjXUxMWU2xfYU-TA/s1920/image_2024-12-28_14-02-49%20(2).png

ព្រះវិហារ Hagia Sophia របស់ប្រទេសទួរគី ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ៥៣២ នៅអ៊ីស្តង់ប៊ុលបច្ចុប្បន្នមានអាយុកាល ១៥០០ ឆ្នាំហើយ គឺជាព្រះវិហារគ្រិស្តសាសនាដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយបន្ទាប់មកបានប្តូរទៅជាវិហារអ៊ីស្លាមវិញក្រោមអាណាចក្រអូតូម៉ង់ក្នុងសតវត្សទី ១៥។ ដូច្នេះ Hagia Sophia ក៏ជាវិហារអ៊ីស្លាមដ៏ធំមួយ និងជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលផងដែរ។ ហេតុនេះបច្ចុប្បន្នព្រះវិហារ Hagia Sophia ត្រូវបានគេស្គាល់ថាជាព្រះវិហារតែមួយគត់ក្នុងលោកដែលគោរពសាសនាដល់ទៅពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUVNB0L6Ak_eOl2lJ8ay2mpOZ4IxXMsdQsStTTBkdN34YhDaAVXcrjgNnKJIRAtR21WHCpI2fqqCD5YhRRLBf2JxlneZx3WhAzjjtDfdfLyGXjnfG8ye747r4z5QSOdjA-P-S_3pg0eQpsUyLaXOdoTQ4xhjFBZESU03G2E1UDFpdWFFo7iNLECKShNwYG/s1600/image_2024-12-28_14-02-49.png

សម្រាប់ប្រវត្តិនោះដំបូងឡើយព្រះវិហារ Hagia Sophia ត្រូវបានសាងសង់ក្នុងឆ្នាំ ៥៣២ ក្រោមការដឹកនាំរបស់អធិរាជ Justinianos នៃចក្រភព Byzantine សម្រាប់ឧទ្ទិសថ្វាយដល់គ្រិស្តសាសនាដែលមានរយៈពេល ១០០០ ឆ្នាំហើយ ប៉ុន្តែដោយសារមានរឿងចម្រូងចម្រាសផ្ទៃក្នុង ព្រះវិហារ Hagia Sophia ក៏ត្រូវបានដួលរលំបន្ទាប់ពីកុបកម្ម។ នៅឆ្នាំ ១៤៥៣ ព្រះវិហារនេះក៏បានជួសជុលឡើងវិញស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអូតូម៉ង់ដែលស្តេចកំពុងកាន់អំណាចនោះជាអ្នកគោរពសាសនាអ៊ីស្លាម ហើយក៏ប្រែក្លាយព្រះវិហារនេះទៅជាវិហារអ៊ីស្លាមវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOLSJUYz-152foXPNPEcp_nzvGZkYzXd1qqtShsWfSi8ASvBasbHY_551jxgz5MpbCn-Z0FieLaujdOplck7o_6BfMvP53yxJ4bd4nxO9xVsGuyfIVBZtBTAfoLY3deXshj-KAUifun4B1zJ2EtwOB1pyAXORDaFIwB0x20CoKOKtGCf3HkypVMSXrl-Z6/s1600/image_2024-12-28_14-02-52.png
ព្រះវិហារ Hagia Sophia មានពីជាន់ដោយជាន់ក្រោមគោរពសាសនាអ៊ីស្លាម និងជាន់លើគោរពសាសនាគ្រិស្ត ជាមួយផ្ទៃដីជាង ៥,៥០០ ម៉ែត្រការ៉េ។ ដោយសារតែ Hagia Sophia គឺជាអគារសាសនា អ្នកទស្សនាត្រូវតែស្លៀកសំលៀកបំពាក់ឱ្យបានសមរម្យ ទាំងបុរស និងស្ត្រីត្រូវស្លៀកសម្លៀកបំពាក់វែងៗដែលគ្របលើស្មា ទ្រូង និងជង្គង់របស់ពួកគេឱ្យជិត លើសពីនេះស្ត្រីក៏ត្រូវគ្របសក់របស់ពួកគេដោយកន្សែងផងដែរ។ ទោះជាយ៉ាងណាភ្ញៀវទេសចរដែលមិនមែនជាអ្នកកាន់សាសនាអ៊ីស្លាមគឺមិនអាចទស្សនាជាន់ក្រោមនៃវិហារបានឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV755FNpEARxuhP7r2OcL1zLgGYzrPXDJ5pZn7HEsqX7a5TreOaL-YQOxEHIplLJmDkfHZYEj8hMC2F0bO1tuoOCoGxVv9pD4s9koxLInuxefBb9DpbG5ORNC_zTan_KlFXVae0Q83sETtE-811V9gnJU9AN6-WPvWYTMbFdgc0IVGGKt7lG0FszDf6ocV/s1500/image_2024-12-28_14-02-53.png

មកដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការផឹកទឹកក្តៅនៅរដូវរងា

0

យើងដឹងហើយថាការផឹកទឹកឱ្យបានទៀងទាត់គឺពិតជាល្អខ្លាំងណាស់សម្រាប់សុខភាពរាងកាយ ជាពិសេសក្នុងរដូវរងារនេះតែម្តង ប្រសិនបើអ្នកផឹកទឹកក្តៅឧណ្ឌៗទៀត គឺរឹតតែជួយផ្តល់ថាមពលដ៏ខ្លាំងក្លាដល់សុខភាពរាងកាយយ៉ាងពេញលេញតែម្តង។ ទោះជាយ៉ាងណាការផឹកទឹកក្តៅក៏មានគុណសម្បត្តិ និងគុណវិបត្តិផងដែរ ដោយគុណវិបត្តិនោះគឺថា លោកអ្នកអាចនឹងរលាកមាត់ប្រសិនបើផឹកមិនបានប្រយ័ត្ន ឬមិនបានផ្លុំ។ លើសពីនេះប្រសិនបើអ្នកដាក់ទឹកក្តៅក្នុងដបបិទជិត ក៏អាចបណ្តាលឱ្យកំពប់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4rXZyWnMkH5w4b2q-j_tLZBtDO_A2hzXG9Ovd_32MBTaH55EEdS9BICfu-4tQtGXZapvKkUGBeK0S3dxQ3p1iJt8ZHmCEUf2TU_0t4-dLCEE-f9emBOB0ZYi1PR3QmLbothJuzoAdAZgL0E5UIupw6qT2SfBIpMFnu87fLT8KAl2aqyFCww3noSqcNMZy/s1100/image_2024-12-28_13-56-02%20(2).png

រីឯគុណសម្បត្តិនៃការផឹកទឹកក្តៅក្នុងរដូវរងារវិញគឺមានច្រើនដូចជា៖
១.ជួយសម្រកទម្ងន់៖ ការស្រាវជ្រាវបង្ហាញថាការផឹកទឹកក្តៅឧណ្ឌៗជួយបង្កើនអារម្មណ៍ឆ្អែត និងជួយឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹម បណ្តេញកាកសំណល់ចេញពីរាងកាយ ធ្វើឱ្យរាងកាយមានសុខភាពល្អ និងឆាប់ស្រកគីឡូ។
២.កាត់បន្ថយភាពតានតឹង៖ ការផឹកទឹកក្តៅមួយកែវអាចជួយអ្នកដោះស្រាយភាពតានតឹង និងការថប់បារម្ភយ៉ាងមានប្រសិទ្ធភាព។ ការសិក្សាកន្លងមកក៏បានរកឃើញដែរថា ការទទួលទានទឹកក្តៅដូចជាតែ និងកាហ្វេក៏អាចកាត់បន្ថយភាពតានតឹង និងកាត់បន្ថយអារម្មណ៍ថប់បារម្ភផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLaZ6uGx-nJEnTDoTwo6LDDEjgpaaLTf0FoeHy68IURQKkDbl-Ejvg9YNswM3MPkd0E4CHBoGLzScYp1HrWT1f-1o651r5ttiSepo-jXppI3Lxm_AFj782k8nlPktkxOQrnKknVRXfjHKv6zDymmGBtURVLvoM3QkYwvZm74ZHAqy0Cbyk9P3GaK8XutIb/s1440/image_2024-12-28_13-56-02%20(3).png

៣.បន្សាបជាតិពុលចេញពីរាងកាយ៖ ទឹកក្តៅអាចជួយឱ្យរាងកាយបញ្ចេញជាតិពុល និងធ្វើឱ្យរាងកាយបញ្ចេញញើស ជាហេតុអាចបន្សាបជាតិពុលចេញពីរាងកាយ។
៤.ជួយដល់ការរំលាយអាហារ៖ នៅពេលដែលរាងកាយខ្វះជាតិទឹក ពោះវៀនតូចស្រូបយកទឹកភាគច្រើនដែលវាទទួលបានពីអាហារ និងភេសជ្ជៈ នេះបណ្តាលឱ្យខ្សោះជាតិទឹក និងធ្វើឱ្យចលនាពោះវៀនកាន់តែពិបាក។ ដូច្នេះការផឹកទឹកក្តៅអាចជួយរំលាយអាហារលឿនជាងការផឹកទឹកត្រជាក់ ក៏ដូចជាជួយកាត់បន្ថយហានិភ័យនៃការទល់លាមក និងជំរុញចលនាពោះវៀនឱ្យបានទៀងទាត់ផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6MdeljppW1AuMtPIq_a6HLQFvHAozMrrX7T9_pE0uRbGYWgZD1tlQHzl_zK3z71bdIJG5kbA21fSLHdcGly7qwavOix0KwBbRqDupSHROFt2S6LMORhm8ec8FiiEqZzsQu9n5qnjF5mmYjsk2XE5nDMzjXOdbrNXbgd7aw9BcqCTeJQ0nWxFFuVODMq4x/s1000/image_2024-12-28_13-56-02.png
    ៥.ធ្វើឱ្យចរន្តឈាមដើរបានស្រួល៖ ការផឹកទឹកក្តៅអាចជួយឱ្យឈាមរត់បានស្រួល ទាំងប្រព័ន្ធសរសៃឈាមអាក់ទែ និងសរសៃឈាមវ៉ែន ពង្រីកលំហូរឈាម ទៅចិញ្ចឹមគ្រប់សាពាង្គកាយ។ បន្ថែមពីលើនេះ ផឹកទឹកក្តៅ ការងូតទឹកក្តៅនៅពេលយប់ក៏អាចជួយឱ្យយើងមានអារម្មណ៍ល្អ និងគេងលក់ស្រួលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcLntdwdQprBSJarRLbzHZtVXROTor9oLOy3xMdZrYUaEwWxDHPoZn_m1x6K-3RT-pzkXQeGEz6jX7K3M_quQupRtY50WrAIwfNfiu_R33mkjWnXG2L4_PmEpykh0KqFwU_7MIf2mbZ5DqnKta35P_qRKXE4Tvt7Ci__BG2m2CdQuLIDyYawIhypfpOQx7/s1155/image_2024-12-28_13-56-04.png

សុងសុង បញ្ជាក់ថាលោកនឹង វណ្ណដា ដើរផ្លូវផ្សេងគ្នាមិនមានការក្ប.ត់ខណៈបញ្ហាដោះស្រាយចប់ហើយ

0

នៅតែមានអ្នកយល់ច្រឡំចំពោះទំនាក់ទំនងរវាងខ្លួននិង វណ្ណដា ថាជាន់គ្នាទៅវិញទៅមកនិងក្បត់គ្នាលោក សុងសុង បានចេញមកបកស្រាយម្តងទៀត។ លោកថា វណ្ណដា និងលោក គឺដើរផ្លូវផ្សេងគ្នាគ្មានអ្នកណាជួយអ្នកណាឬជាន់អ្នកណា ប៉ុន្តែអ្នកទាំងពីរនៅតែរាប់អានគ្នាជាបងប្រុសប្អូនប្រុសដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizk3iwp301zcRywmOzllK-X2tFP-TTwiKdt4rkLgmoDbAmSEd-fhF4kqz7pOonpo-RBeFeiPlWTYhDGveQteoxuhBBdqKpq9G54ms6wufUCHNhpJluhFT3qJU-1Q-orLduj8QWzCgH0amug2H4OuxIPVBtVbQWGMyNyFhqzo9PmAhN-nwBubXv0kilPps6/s2048/image_2024-12-28_09-17-24.png

ត្រឡប់ទៅកាន់ឆ្នាំ២០១៦បទចម្រៀងមនោសញ្ចេតនា «ភ្លៀងហើយអូន» ពីតារាចម្រៀង វណ្ណដា និង សុងសុង ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាកមិត្តយុវវ័យ ពីតារាចម្រៀងពន្លកថ្មីនេះដែលធ្វើឱ្យអ្នកគាំទ្រចាប់ផ្តើមបានស្គាល់ វណ្ណដា បន្តិចម្តងៗរួមជាមួយនឹងបទមនោសញ្ចេតនាផ្សេងទៀត។ ទោះយ៉ាងណា បន្ទាប់ពីដើរលើវិថីសិល្បៈជាមួយគ្នាប៉ុន្តែស្រាប់តែពួកគេចែកផ្លូវគ្នាម្នាក់កាន់តែថ្តុំថ្កើន ម្នាក់ទៀតបានបាត់ឈឹងពីវិស័យសិល្បៈជាហេតុធ្វើឱ្យការវែកញែកនៅតែមាបន្ទាប់ពីមានរូបភាពអតីតកាលបានបង្ហោះនៅលើបណ្តាញសង្គម។ អ្វីដែលធ្វើឱ្យសុងសុងមិនអាចទទួលយកបានគឺមានការខម្មិនថាលោកក្បត់ វណ្ណដា បានធ្វើឱ្យបែកធ្លាយបទចម្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLqoh-ut2qVUvQPGzru3RPDgpXwWr0c4MPIzKRR2NnQ0XB4cTeL_mKARPjPOiYQv0gxCJOHpe5RQL0q92pBsHFVQa5Xxf764rUMsKfWyc9T7vhNm4X9OJIxv4Vl6Wx8FpH9lbr5GsjwuKCWRejlTJJ0Ju4Dg0ig2w2gT6qCGpDoEiVR5gwDaLQkurfgafE/s1290/image_2024-12-28_09-03-16.png

លោក សុងសុង បានចេញមកបញ្ជាក់ម្តងទៀតចំពោះទំនាក់ទំនងជាមួយនឹង វណ្ណដា ដោយបានមេនសិនគណនី Mann Vannda មកជាមួយដើម្បីបញ្ឈប់ការយល់ច្រឡំថាមានបញ្ហាល្អក់កករ។ រសៀលថ្ងៃទី២៧ ធ្នូ សុងសុង បានបង្ហោះថា «បញ្ជាក់ម្តងទៀតច្បាស់ៗ ខ្ញុំជាអ្នកដើរចេញពី វិថីនេះខ្លួនឯង :ទី ១ : ខ្ញុំមានបញ្ហាបំពង់កដោយសារគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៦។
ទី ២ : ខ្ញុំមានកាតព្វកិច្ចត្រូវបំពេញ ព្រោះការងារខ្ញុំនៅក្នុងជួររាជរដ្ឋាភិបាល។
ទី ៣ : សម្រាប់ការងារសិល្បៈនេះមិនមែនធ្វើលំៗឱ្យផុតពីដៃទេ ទើបខ្ញុំគិតថាខ្ញុំមិនមានពេលគ្រប់គ្រាន់។ ទី ៤ : គ្រួសារខ្ញុំមិនមានអ្នកណា Support ខ្ញុំឲ្យធ្វើទេ ព្រោះគាត់មិនពេញចិត្តដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhkTk1dkWDDGu1LZXp8OqfxXxUR2KFOz__H-QDnrAx6SyzukxjAREBhrkbFp8Fho3w0tpEY4jEjAiuih-Ucutqz5X61zOporLycrcf39UKC3XI7gYm7OFDDNx4sCS-0kC4LisiaOjTnH_la5L3W_o8TjUIZ7OHuDbWh5iAX0NcMgvA0bwbV9TskMCznKPZ/s1668/image_2024-12-28_09-03-13.png
លោកថា ទាំងនេះគឺហេតុផល បើពាក់ព័ន្ធបញ្ហាលោកជាមួយវណ្ណដា គឺយើងបានជួបដោះស្រាយគ្នាចប់សព្វគ្រប់ ហើយនៅតែរាប់អានគ្នាក្នុងនាម បងប្រុស ប្អូនប្រុសធម្មតា ដូចនេះហើយសុំបញ្ឈប់ការយល់ច្រលំរវាងខ្លួន និង វណ្ណដា ទៅ។ សុងសុង ថា វណ្ណដា ដើរតាមផ្លូវជីវិតគាត់ លោកដើរតាមផ្លូវជីវិតលោក អ្នកទាំងពីររស់នៅសុខសប្បាយរីកចម្រើនទាំងអស់គ្នាទេ គ្មានអ្នកណាជាន់អ្នកណាទេ វណ្ណដា រីកចម្រើនដោយសារសមត្ថភាពគាត់ ក៏មិនមែនដោយសារតែលោក ហើយលោកក៏រីកចម្រើនដោយសារការខំប្រឹងប្រែងរបស់លោកដូចគ្នា វណ្ណដា ក៏អត់មានបានមកជួយអីលោកដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaH7D2nzATVR6BA97l-t8Zwz-iSTUMYs9_9wUjE_Tb9c4Vwft1KPFNka3nqrZU1iEqwJsxnolYXliMy8YAhYYQPviphpdymaFidUa9Z5BIu5LNacPG3d6Upm4TsW8JiGeBAvvG0eNPEX2p1gweUn-tBmGLG-KPL7XDXFnJOcmiTe-_IlWWANFHs4cEyILU/s1716/image_2024-12-28_09-17-28.png

សុងសុង បញ្ជាក់ចុងក្រោយថានេះជាសារចុងក្រោយរបស់ខ្លួន ហើយក៏អត់បកស្រាយរឿងនេះម្តងទៀតដែរ ចង់អ្នកណាគិតអីទៀតក៏គិតទៅ ព្រោះលោកហត់ណាស់ ៕

ចាយអស់៦០០លានដុល្លារ! ឆ្នេរមាសឆ្នេរប្រាក់ ក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលនៅខេត្តព្រះសីហនុ

0

តំបន់វិស្សមកាលទេសចរណ៍អន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ បានក្លាយជាតំបន់ទេសចរណ៍ដ៏លេចធ្លោរមួយនៅខេត្តព្រះសីហនុ ក្រោយពីចំណាយអស់៦០០លានដុល្លារ ក្នុងរយៈពេលជាងជិត១០ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeQ3_9joQcpuAajlx-XotwiWl1ufww4PAB16JNDFS3YeKZYOc6Ge8SYyOYY6ot98a7P9tNCcjghsYrKvSTm_SO90xfwa-jLz7mE45_RAerfsBGI3-GnkoAzHR8izDQn1Pr0pQ0ea0EJGQWhC7IPOvYW-Es9XMYHDllphXQ8bu-2aThT9Zg2uK6hZlB57L2/s2048/410567291_347359657898188_5880038388695169476_n.jpg

ឆ្នេរមាសឆ្នេរប្រាក់មានទីតាំងស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដែលភ្ញៀវទេសចរអាចធ្វើដំណើរចេញពីចំណុចរង្វង់មូលនាគ បត់ចូលតាមផ្លូវទៅកាន់ឆករាមប្រមាណតែ២០០ម៉ែត្រ នឹងឃើញមានផ្លូវបែកទៅខាងឆ្វេងដែលមានខ្លោងទ្វារសរសេរថា តំបន់វិស្សមកាលទេសចរណ៍អន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ ហើយបន្តដំណើរតាមផ្លូវក្រាលកៅស៊ូនេះប្រមាណជា១០នាទី នឹងបានទៅដល់តំបន់នោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3i2W7a-A7e889-X6qrQztcIxUWTfUVg4ciu6dt_r3LfDzSPGj91oVwQLJLgKACQK8U0Kwy3xxC1-ptX-6hYakrQqz30uN5QW4yTkabzQD_8oqb-JoVRO-fdO9P_ccZiPkhliaTZDt-IfEmxzzvTzvfPauj5Q_W91TTcZxSJ9W7irQ9Smgx3cYtExUQzDB/s2048/411002892_347365487897605_6365130341606139814_n.jpg
តំបន់​វិស្សមកាល​ទេសចរណ៍​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ លាតសន្ធឹងលើផ្ទៃក្រឡា ៣ ៣០០ ហិកតា  ដែលចាប់ផ្ដើម​ដំណើរការ​គម្រោង​អភិវឌ្ឍ​តាំងពី​ឆ្នាំ ២០១៦ ដោយមានទន់បម្រុងវិនិយោគ៥០០០ពាន់លានដុល្លារ របស់ក្រុមហ៊ុន យិះ ចៀ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5LM8DwMKH5w_20sNi2qZzBY1E-6icCh7lvqsqo4mqv_JVxzpk3mwV5BDjVdTKAys8LvNm6aUkINmljWAgZD_1lorPXQqGH5wSqzGRn5pz7x1GvU3l_1QHMEFX-C1n2DnsAII2UgOENmxWdnze2vbNyD50sz8PEX_nMCTtm4BVsahbb6c776v6xaiKVEwM/s2048/411213278_345126278121526_2895359517297879187_n.jpg

នៅ​លើ​ផ្ទៃដី​ដ៏ធំសម្បើមនេះ ​ ក្រុមហ៊ុន​បាន​សាងសង់​សណ្ឋាគារ​ជា​ច្រើន​កន្លែង រៀបចំ​តំបន់​ទេសចរ​នៅ​កោះ​សំពោច (កោះ​រាជបុត្រ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfy59WUgYOhCbObiJOMobu3hkLsnnlnmeSbhgauXluKt0rs5BKz-oHKWmIu06ousxFMjOxmSEC4sBf5ShDDdaGxwEgsv5TVRBH8S63EGOGGBYJGdS_PpatBGvk9s_qczalAHdKR8NW3riTz9PUD5NRdBgfXd5ez69zFuy7Y8MjSuJAioWL4VReehU2GiM2/s2048/411225116_345126558121498_5177760601306553650_n.jpg

ការសាងសង់និងអភិវឌ្ឍនៅតំបន់ឆ្នេរមាសឆ្នេរប្រាក់នេះ នឹងចូលរួមបង្កើនឱកាសការងារសម្រាប់ប្រជាជនមូលដ្ឋាន និងបង្កើនចំណូលពន្ធសម្រាប់រដ្ឋាភិបាលផងដែរ៕

សណ្ឋាគារផ្កាយ៥ តម្លៃជិត៦០០លានដុល្លារ ត្រៀមលេចរូបរាងនៅខេត្តព្រះសីហនុ

0

គម្រោងសាងសង់សណ្ឋាគារថ្នាក់ផ្កាយ ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម Peninsula integrated Resort Bird’s Eye South View Rendering តម្លៃ៥៧៤លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0bThp5b0r-kyzsxLeBQ0sU4I-xXv22tDeo-BodOtgvEteGbRZd3FbHY5fn_ZGvP7Uqp2k9H8xXxDKexO_1mmvS0bDv9UDtaNgaGPL7x-ubQlTwhHasRjxX85RfZtOos6GNR_I8M1TkxT1aolSJvnSm9Zdt5vjHNHBdi7OZugfE7-8cX7vbc_xEp7L1O9g/s960/471326040_1504825197023083_3897154863863224737_n.jpg

គម្រោងទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ២ធ្នូ ទល់មុខរូបសំណាកព្រះស្កន្ទគង់លើក្ងោក និងកន្ទុយនាគ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH0-JIhDS-oGDBWIsx8RU-GPCdFo7wDYhyp5LFhgM7FipUUVWGM5QlmwOEh8acwNBLw8eyqINwOAF51CmXz2tOHj10qZKfh9jRHxpgdH3j1TMHRRYbTF_rtnCX5l5h9RZKUXR97z-t3XO6ukeQwCb9QBhhu1UVJZNpTdE2lh3sH7g_1Up6sZep24ibSKfY/s960/471374328_1504825040356432_5469587536972914882_n.jpg

បើតាមផែនកាគម្រោងដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៨ខាងមុខ ដោយបច្ចុប្បន្ន សម្រេចការសាងស់បាន១៣ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWMJ5-NfT51Rpbr8sqHavx18qMIinLCNsdXptJU_GkKSkDKZCesIt0AjSGOoBB05J5maS84uDWy90PuhAvyHUmBQfAo0y5OK-4UT1EP-DOJ72NCRhlHlTHNJRGlbpk86ZG6T_CpvXqU78vhc-7R7WXC0MT37-F1SWD5_PcH_YvmOcfYYOdWKCwdvtvinYz/s2048/471327298_459349943886107_1901648585654163820_n.jpg

នៅពេលគម្រោងមួយនេះ សាងសង់រួចរាល់ នឹងផ្ដល់ការងារដោយផ្ទាល់ប្រមាណ ៤ពាន់នាក់ ជាពិសេសជួយលើកមុខមាត់វិស័យទេចចរណ៍ខេត្តព្រះសីហនុបាន និងជាសក្ដានុពលបន្ថែមសម្រាប់ទាក់ទាញការវិនិយោគមកកាន់ខេត្តមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfLIb1R1hDrzryvjy6xkmXdmgyM1aNZmZtuib3OlVdej8P2D78aLUh_kzIC8iLYElSQ6VFkKnAaF478tnllQj2msc3hD01xKd8TKVLlmCrRzlRrxdSFPJeIQKCghChY5b1KeSvlk6TBgyaKf7JJkJA3xbtixx9uczmqcPHB873w8MPTNi7voyYDTrPrgdD/s960/471392180_1504825080356428_6177140906654255665_n.jpg
គូសបញ្ជាក់ថា គម្រោងនេះស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤ដុល្លារអាមេរិក៕

 

៣ប្រទេស ដែលនឹងឆ្លងឆ្នាំសកល២០២៥ មុនគេបង្អស់

0

ការឆ្លងឆ្នាំសកលតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៃថ្ងៃទី៣១ ខែធ្នូ តាមបណ្តាប្រទេសទាំងអស់នៅលើពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz3-mnj0WXuKtXdk4NGM5ymVTrpjXsd1U9JWnmnxST3i98QEaovG3lznGOh3clLXcytqI2o_bkFXxqwtu1x6gpqbLKrl21HhVA-a2p2KhJhLW3GZMde9kekGvQez3FZhWtke27FWh56w8pkyItXYPbZZ_3HKKmdSwJOZKFAyhMnWXEGbz-7gw7wOPNkGfF/s1200/image_2024-12-28_13-39-38%20(4).png
ការប្រារព្ធពិធីឆ្លងឆ្នាំសកល មិនមែនប្រារព្ធឡើងក្នុងពេលដំណាលគ្នានោះតេ ដោយមានប្រទេសខ្លះឆ្លងឆ្នាំមុន និងមួយចំនួនទៀតឆ្លងឆ្នាំក្រោយ។ ជាក់ស្តែងដូចកម្ពុជាយើង នឹងឆ្លងចូលឆ្នាំ២០២៥មុន បណ្តាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបប្រមាណជា៦ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA3TNeXWTym_zBaaIpgE3pEKzVPCmohVnXbYePEJaK5UMtsedAEeqCwhX0NJKXoCL5TvI0ukbfNvZhVqSJSMFTcGPPCv_0HwYW78asv4dz_lNXhm20dA-hIa8lvwD0nOoXMkLypCo_7Xt40R-i1WoBgKreT_obZLpwzixCVGZ_u8BQFhePwVnY_DGKDM_g/s1200/image_2024-12-28_13-39-38.png

មូលហេតុដែលនាំឱ្យមានការឆ្លងឆ្នាំមុន និងក្រោយនេះ ក៏ព្រោះតែដោយសារល្វែងម៉ោងខុសគ្នា។ គេបានបង្កើតខ្សែបន្ទាត់អរូបីមួយហៅថា International Date Line (IDL) ដែលស្ថិតនៅខ្សែបណ្តោយទី១៨០ របស់ប្រទេសរុស្សុី រដ្ឋអាឡាស្កា និងមហាសមុទ្រប៉ាសុីហ្វិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4UbMtE4IpTw43i0rxYxIRfYMGWY0XwjypYRpwVnaPv6C8y_bs8ZxIl4mg5bVJEe0awNpIMglNjiHZLvN3PwRdYrXMXSFqlVE9xYWSU6I9KxhtMn14ESsPfWmM0P3rKEZx8BgRsRf5nQsii5vlrMDkBHqpgTJ2uRvl2F1dgeL3F4Ali5a67eCLD7CR2xHe/s2560/image_2024-12-28_13-39-37.png

គេរាប់ថ្ងៃថ្មីដូចទៅនឹងដំណើរនៃផែនដីវិល ដោយបណ្តាលប្រទេសនៅខ្សែបន្ទាត់ខាងឆ្វេងដៃនៅឆ្លងឆ្នាំមុន ខណៈប្រទេសដែលនៅខាងស្តាំដៃនៃខ្សែបន្ទាត់ស្ថិតនៅថ្ងៃចាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVlSkihwR1m99qTiojHoAWszBQvW6SdF9kfh__WHXMknlBPCyLYdf2IV4gneRSjtpYlQ0uAXnL3OG0W5bdxXG9dDKf9VCDsV8NpyKm_VZs-CTnXxJcLlsbeNMPptAhW5lW2fxDfhkjennalnwlqrUX39AyEemVu39A_emM49e6vu8uChyjazhAbuXrsDev/s1600/image_2024-12-28_13-39-38%20(3).png

ចំពោះ៣ប្រទេសដែលនឹងឆ្លងឆ្នាំសកល២០៥មុនគេ រួមមាន គីរីបាទី តុងហ្គា និងកោះសាម័រ។ បើគិតនឹងម៉ោងនៅកម្ពុជា ប្រទេសនេះនឹងអបអរសាទរការឆ្លងចូលឆ្នាំថ្មីឆ្នាំសកល នៅម៉ោង៥ល្ងាច ថ្ងៃទី៣១ខែធ្នូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgej8J120-9JFcfwqhNIBBa6y0iWMKFZTmU05g5zsu7CU1LxBTWskTQsbDN_Sh6szWGDB5XS4P_MxJam6aOUrkXsVA9RHHgGsa74qkp_c-3iCtmd73VveirrKvlc0lcxR0UysVp6IqiPDNKjq23xigP_63XG99QAUyG2QuTC8TUDB14lz4xoWthyi3M2Erj/s2239/image_2024-12-28_13-39-40.png
ដោយឡែកចំពោះ កោះ Baker និងកោះ Howland នៅទ្វីបអាមេរិកខាងជើងនិងត្បូង នឹងអបអរឆ្នាំថ្មីនៅម៉ោង៧យប់ ថ្ងៃទី១ខែមករាម៉ោងនៅកម្ពុជា៕

 

វីដេអូរបស់ Yoo Yeon Seok និង Chae Soo Bin ធ្វើឱ្យហ្វេនៗមើលហើយញញឹមបិទមាត់មិនជិត

0

Yoo Yeon Seok និង Chae Soo Bin តួឯកក្នុងរឿងភាគកូរ៉េ When The Phone Rings ដែលកំពុងក្រសោបភាពល្បីល្បាញយ៉ាងខ្លាំងបានធ្វើឱ្យហ្វេនៗញញឹមបិទមាត់មិនជិតបន្ទាប់ពីឃើញវីដេអូក្រៅឆាកការសម្តែងរបស់អ្នកទាំងពីរដែលមិនបានបង្ហាញក្នុងរឿងខណៈតួឯកប្រុសបានបង្ហោះវីដេអូដ៏គួរឱ្យស្រលាញ់មួយជាមួយតួឯកស្រីនៅលើបណ្តាញសង្គម Instagram ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvju-V5QywLPIRHtGwjId6O52ilfOKiq389R1Hcg2lin2yjYCyawfCTgV5oKJI4B8VvIkqBItH-w79N_VBRQF1SY0v7PBkRTSXZDotxt0qo18EdAtg3nOMxDTX_J5xfV4unZlGYxbChhVeu1j9QWgJy0veWYGjleu_a5GEL7ixd8j8Po2t6G6M_ogSzx6n/s1027/image_2024-12-28_11-35-03.png
Yoo Yeon Seok ឬជា Baek Sa Eon បានបង្ហោះវីដេអូមួយកាលពីថ្ងៃទី២៤ ដែលលោកនិងតារាសម្តែងChae Soo Bin ឬ Hong Hee Joo ដោយអ្នកទាំងពីរបានធ្វើវីដេអូ Cat Challenge នៅលើដងទន្លេហាន ដែលបង្ហាញឱ្យទស្សនិកជនឃើញពីភាពស៊ីចង្វាក់គ្នារបស់អ្នកទាំងពីរក្នុងរូបភាពគួរឱ្យស្រលាញ់ទាំងគូ បង្ហាញជាភាសាសញ្ញាជាមួយការលេងសើចរបស់ពួកគេ។ វីដេអូដែលហាក់ដូចជាត្រូវបានគេថតនៅក្នុងឈុតរបស់ភាគទី៧ បានឆក់យកបេះដូងអ្នកគាំទ្រ។ អ្នកគាំទ្របានបញ្ចេញមតិថា គូស្នេហ៍ដែលគួរឱ្យស្រលាញ់ជាងគេក្នុងរឿង kdrama។ Hee Joo ពិតជាគួរឱ្យស្រលាញ់ណាស់ ,ពានរង្វាន់គូស្នេហ៍ល្អបំផុត ,គូស្នេហ៍ K-drama ដែលគួរឱ្យស្រឡាញ់បំផុត និងអ្នកខ្លះថាមិនចង់ឱ្យមានតែ១២ភាគទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcmLDL9Z5BDF8dk6GPZymRHZobXVEz-Oc8C74gwqhxcsvtPlsKAwkG6oiSBEKEe_kk_jezkfT47-vyhS98QxBaXOawB0cqIV2KmVMidLHAxxLTIibyQVfJVmQM6nIH44TNKZWhudRlHV_g_C3oHjVMLBwGt6qClH3TsdO5RKr6Eje_JvBj4zdfEwYveQ7m/s800/image_2024-12-28_11-35-03%20(2).png

វីដេអូមួយទៀតដែលធ្វើឱ្យហ្វេនៗមើលហើយញញឹមបិទមាត់មិនជិតគឺបានឃើញពីឈុតក្រៅឆាកដែលតួស្រីញុំាអាហារជាប់មាត់ត្រូវបានតួឯកប្រុសយកដៃទៅជូតចេញស្រាប់តែយកគ្រាប់បាយដែលជាប់នៅមាត់តួឯកស្រីមកដាក់ក្នុងមាត់។ ជាការកត់សម្គាល់នៅពេលខ្សែភាពយន្តចេញផ្សាយត្រង់ចំណុចតួឯកប្រុសយកបាយជាប់មាត់តួស្រីដាក់ចូលក្នុងមាត់ខ្លួននេះពុំឃើញមាននោះទេ។ ឈុតក្រៅឆាកនេះបានជំរុញឱ្យអ្នកគាំទ្រពិភាក្សាគ្នាយ៉ាងខ្លាំង។
រឿងរបស់ MBC ដោយផ្អែកលើប្រលោមលោកអនឡាញនេះមានភាពពេញនិយមយ៉ាងខ្លាំងក្លាយជារឿងល្បីទូទាំងពិភពលោក ហើយទទួលបានការចាប់អារម្មណ៍ចាប់តាំងពីការចេញផ្សាយលើកដំបូង ខណៈភាគទី៩ និងទី១០ នឹងចេញផ្សាយនៅថ្ងៃទី២៧-២៨ ធ្នូនេះ៕

កុំភ្លេចចូលរួម! កំណត់ត្រាចិនដ៏ល្បី ពិពណ៌នាអំពីសម័យអង្គរ នឹងសម្តែងជូនមហាជនទស្សនា នាថ្ងៃទី ២៩ ខែនេះ

0

«លោក ជីវ តាក្វាន់ បានជួបនគរចេនឡា» ជាកំណត់ត្រាចិនដ៏ល្បីអំឡុងសតវត្សទី ១៣ ដែលពិពណ៌នាអំពីវប្បធម៌ អរិយធម៌នាសម័យអង្គរដ៏រុងរឿងរបស់ខ្មែរ។ យ៉ាងណា ទស្សនីយភាពប្រវត្តិសាស្ត្រពាន់ឆ្នាំដ៏កម្រនិងអស្ចារ្យនេះ នឹងលេចឡើងម្តងទៀតឲ្យមហាជនទស្សនា នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដោយរួមព្រះរាជវត្តមានសម្តែងពីព្រះនាងតូចនរោត្តមជេនណាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirD85homWu726fx-YLMfp7x3qVRbIlJQ48LJ_sBXRYOdpulI42dpyH4mytrv3Tm-97bNsCdT4Ikv6YgmtWnAVlqclFS9KOZmOq3FXoG3xWqqyxZOU6BNE5ZiH4zcM3jktbmIgL51SUFHyWp-vYzAfy-Bb11Cocut3tRuAsrSgCvQcrRe8KCBK1-2lZapzv/s1463/471279394_984182690188712_292585506352578892_n.jpg
ថ្មីៗនេះ ស្ថានទូតចិនប្រចាំកម្ពុជា បានជម្រាបជូនដំណឹងអំពី ការសម្តែងសិល្បៈក្រោមចំណងជើងថា”លោក ជីវ តាក្វាន់ បានជួបនគរចេនឡា”។ ការសម្តែងនេះនឹងបង្ហាញអំពីដំណើរប្រវត្តិសាស្ត្ររបស់អ្នកការទូតចិន ជីវ តាក្វាន់ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងសតវត្សទី ១៣ ដោយនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាចូលទៅកាន់សម័យអង្គរដ៏រុងរឿងតាមរយៈការសម្តែង របាំ និងសាច់រឿង។ ជាមួយគ្នានោះនឹងមានការសម្តែងរួមគ្នារវាងសិល្បៈករ និងសិល្បៈការីទាំងចិននិងខ្មែរយ៉ាងច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTdPeha0am5OZolXyfI7hyphenhyphen-2x5nLDeUiiPQr4EuvDBK2-RfkP3mjwhJMPV0Pe0Mi3dI-NueiCbUF0roWe9CTd09MM-QWisOgxcCR5QRgo46wyefLsoWqk_oY07qS_Ym7ZV7NwlDyGngEFyzrUMtR6Lrt1uhytlid5R1FcvJJncHrWiTzKgTOO0v3u0PjrO/s2048/471453136_639600585305243_6891123623285727241_n.jpg

ទស្សនីយភាពសិល្បៈដ៏ធំលើកនេះ ក៏រួមមានព្រះរាជវត្តមានសម្តែងពីព្រះនាងតូចនរោត្តមជេនណាផងដែរ ដោយថ្មីៗនេះ ព្រះនាងបានបង្ហាញវីដេអូក្នុងការហាត់សមសម្តែង និងគូសបញ្ជាក់ថា «សូមពុកម៉ែបងប្អូនអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករដោយហេតុថាស្នាដៃសិល្បៈនេះបង្ហាញពីអរិយធម៌ខ្មែរនៅសតវត្សរ៍ទី ១៣ តាមរយៈការសម្តែង ការរាំ និងការច្រៀង ជាមួយនឹងការលាយបញ្ចូលគ្នានៃប្រវត្តិសាស្ត្រ វប្បធម៌ និងមនោសញ្ចេតនា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijJy3rODIGfua81CtMAIQlu4Wt4StWQuPYKZFI_9xycu2fL1mDSmQrE5mW1HyNtx3__WYGn6BsJybNnXhtiQBobvfXpllPeTJ0VW5-VyVP1VmXfoiE30N4njbu9sFsSk4aIGhUZuQ_zv4rxQBQuAFkvDB0gVSnnihmMSGcpanOAQs0W9PZg2aeBt7p736y/s600/471263934_639598998638735_7227553026217466653_n.jpg
ចំពោះទីតំាងសម្តែងគឺនឹងប្រព្រឹត្តិទៅនៅឯសាលមហោស្រពចតុមុខ (រាជធានីភ្នំពេញ) នាថ្ងៃអាទិត្យ ទី ២៩ ខែធ្នូ ឆ្នាំ២០២៤ ដែលរួមមានការសម្តែងចំនួន២ ដង គឺនៅម៉ោង ៣ រសៀល និងម៉ោង ៧ ល្ងាច។ ចំពោះតម្លៃសំបុត្រចូលទស្សនាគឺមានពី ៥ដុល្លារ និង ១២.៥ដុល្លារផងដែរ៕

កក្រើករាត្រីឆ្លងឆ្នាំ! សែរាជវង្ស ២ អង្គ នឹងមានព្រះវត្តមានសម្តែងលើឆាកតន្ត្រី«សាទរកម្ពុជា» និងតារាកំពូលៗជាច្រើនដួងទៀត

0

សាទរកម្ពុជា ជាព្រឹត្តិការណ៍ដ៏ធំសម្បើមមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្ធឡើងនាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នៅបរិវេណមុខព្រះបរមរាជវាំង (រាជធានីភ្នំពេញ)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgesH72r5IzX2-fgQC_Mbd0YGjFn29sYyaT3FBy4LC43e5wYL2wjnbvGLsXnBnyXxnVYrzcuyoFZFcrSf9nPM8t4y5Bv9hrrDsgBT1g4mLNtZGUFsJhVL9_ZM-0bRqStIOrtiEnCZWYnAxpmmeAbmoUIG4sHIH3DD8ExCX9pkt4I-w7A6_2B6JH7LMB67JB/s512/image_2024-12-28_11-01-35.png
ភាពលេចធ្លោនៃព្រឹត្តិការណ៍នេះ នឹងរួមបញ្ចូលផ្ទាំងទស្សនីភាពទាំងបុរាណនិងសម័យ ជាពិសេសនោះគឺក្បួនដង្ហែ«សាទរកម្ពុជា»ដ៏មហាឡារិក មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នឹងប្រារព្ធឡើងនៅវេលាម៉ោង៦ ល្ងាច ដល់ម៉ោង ៨ យប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcaJ5ic6LcLnMzvx1h-MyTrCNoOSvSntXv4dAKnveDzXPYrVtTogScX6Ha4Sd07wXCx3R5COTMolRZHjx5EqwaRBM9Hc-eLaEZPJj-LwZswMupblfOBshkUFioQcHXnL3bc8EpkIUqv3lIFif1FFLENXDuTK1SON9UOmNN-kuwVeQJn146E0H4CldJ6Sau/s960/IMG_0382.JPG

យ៉ាងណា សម្រាប់ការសម្តែងសិល្បៈទស្សនីយភាពចម្រុះ នឹងចាប់ផ្តើមពីម៉ោង ៨ យប់ ដល់ម៉ោង ១ ទៀបភ្លឺ។ ទន្ទឹមនឹងនោះ នឹងលេចវត្តមានសិល្បករ សិល្បការិនីល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនដួងផងដែរ ធានាថានឹងកក្រើកនារាត្រីឆ្លងឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivb_3gtCQOjDhSzQhm_1JfJW9e2X4VADOegnPqLQKI1M-ZJyd-YqEIqRVWYJNFV3lgj3pAi7SplvDwFDc_lb1bpyPuhRilfPu4zAsmFHiyGGQh3dDBDODDao5J9Nhh4iltW4noL3CEiluz1m43HmYObNPk9cs0WO-hcV8BHvD-gwsVLYuHhLKljYq29v6N/s1440/465361262_1097141848845242_517862866845806060_n.jpg

អ្វីដែលជាការគោរពនិងកោតស្ញប់ស្ញែង នារាត្រីនោះក៏រួមមានព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាងតូច នរោត្តមជេន ណា និងអ្នកអង្គម្ចាស់ នរោត្តម រស្មីខេមុនី សម្តែងនៅលើឆាកតន្ត្រីផងដែរ។ ចំពោះតារាល្បីៗដែលនឹងអញ្ជើញមកចូលរួមវិញគឺរួមមាន កំពូលតារាចម្រៀងរ៉េប វណ្ណដា, អ្នកនាង ឱក សុគន្ធកញ្ញា, អ្នកនាងពេជ្រ សោភា, និងលោកសាយជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifEzuwClptsREV4gR_ZUNh_VgfgtRmMp3IBXHJJRhcpW6Oy0lPzGZIlKxOKrkuwPXaCTP8MYAxwTjLrRX5P5Y2mJl_fvV7OKPDpOUgyMecFLNdRBYJF6OX3r7JFnuctcG4iKFQFTNIutXQ35NT3Kj25y3a0oi8GQYcuoRavJ2mvKHClu-_x4ap-e-hRgWJ/s985/IMG_0389.JPG
សូមជម្រាបថា ព្រឹត្តិការណ៍«សាទរកម្ពុជា» ដែលបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ដោយមានកម្មវិធីពិសេសៗជាច្រើនដូចជា ការដង្ហែក្បួនដ៏អស្ចារ្យ ការសម្តែងសិល្បៈទស្សនីយភាពចម្រុះ ការពិពណ៌ដ៏ច្រើនអនេក និងការរាប់ថយក្រោយក្រោមពន្លឺកាំជ្រួចដ៏ស្រស់ស្អាត៕

តោះ ណាត់គ្នាឲ្យហើយថ្ងៃ ៣១ នេះ! ទីតាំងឆ្លងឆ្នាំធំៗ ៤ នៅកម្ពុជា ធានាថាល្បីកក្រើក មិនចាញ់ស្រុកគេឡើយ

0

យោងតាមការដាក់បង្ហោះរបស់ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ទីតំាងធំៗចំនួន ៤ ដែលបានរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកលយ៉ាងមហាឡារិក ដោយក្នុងនោះគឺរួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តតាកែវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvHemArbD863Mk9lf7OvhcXpg2W4Hv3qZSKbYTP6o6T-rVtL1r3McgPHrQFkOEUXeRlyzCiNMkOgJQi265oHlXx97Kas6EuGnUJA6Tocqx_fBFR3lBP9cQoGB8ldswKm_RFQ3kwDeqFO8QrIxl3SgztvVsmHp92doBkDm4FXY8mmYJHjftQohQmB366sbd/s2048/IMG_0345.JPG

នាថ្ងៃទី៣១ ខែធ្នូនេះ ព្រឹត្តិការណ៍«សាទរកម្ពុជា» ដែលនឹងប្រារព្ធឡើងនៅមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយរួមមានពិធីដង្ហែក្បួនថ្មើរជើង ការសម្តែងទស្សនីយភាពចម្រុះ ការប្រគុំតន្ត្រីរួមវត្តមានពីតារាល្បីៗ ការតំាងពិពណ៌ និងការបាញ់កាំជ្រួញអបអរសាទរ។ នៅរាជធានីភ្នំពេញដដែល សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់និងចង់បំពេញកុសលនាថ្ងៃឆ្លងឆ្នាំ វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ក៏មានរៀបចំកម្មវិធីសមាធិឆ្លងឆ្នាំផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyI2B3WXhDkWlsTzMJ1m83PtDVC60_3EsWUCqPxeX5pJ3ONvUwRl8H5Px732cQKMkQ261AfQBeigrhJP7bxiObvCxuF0biTGmAp8NSsPKwg6ODf8aOSdJrNgrObZjDxCNAVy____S3NRiq_Ty_O5VTZVWtZHPWM37csLq6CmDxkVxbt2A3AWI8aj9Uw46F/s2048/IMG_0344.JPG

ក្រឡេកទៅកាន់ខេត្តព្រះសីហនុវិញ ក៏មានរៀបចំកម្មវិធីឆ្លងឆ្នាំដ៏ធំអស្ចារ្យដូចគ្នាដែរ ដែលមានទីតំាងស្ថិតនៅទីលានតេជោ រមណីយដ្ឋានតំបន់ឆ្នេរ ឆ្នេរអូរត្រេះ និងឆ្នេរអូឈើទាល។ នៅទីនោះនឹងមានការ ប្រគំតន្រ្តី សម្តែងសិល្បៈ តាំងពិព័រណ៍ បង្ហោះគោម វិថីម្ហូបអាហារ សម្តែងសិល្បៈបុរាណប្រពៃណីយ៉ាងច្រើនអនេក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT15FZIxTf5Pq7jahcYMTuffY8HebSk881KEiw7tXIhfmzR-BMnt7r0sYc_zCdE0upYbAvhXTwYEcL_dA9_Ykr8UsGXVA7vlyOXS6sj19H1LE1sdfUt8CMqwaAIJuvIP3GQCVvwuyly-2CnGp8oZyCVmx7FXSiqTBWjhyphenhyphenNbLdNqx-J5R8cdzfEv8LWG7AL/s2048/IMG_0343.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT15FZIxTf5Pq7jahcYMTuffY8HebSk881KEiw7tXIhfmzR-BMnt7r0sYc_zCdE0upYbAvhXTwYEcL_dA9_Ykr8UsGXVA7vlyOXS6sj19H1LE1sdfUt8CMqwaAIJuvIP3GQCVvwuyly-2CnGp8oZyCVmx7FXSiqTBWjhyphenhyphenNbLdNqx-J5R8cdzfEv8LWG7AL/s2048/IMG_0343.JPG

រីឯខេត្តបាត់ដំបងវិញក៏មិនណយ ពិព័រណ៍ម្ហូបអាហារខ្មែរដ៏ធំ FOOD FAIR ដែលនឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ នាថ្ងៃទី២៩-៣០-៣១ ខែធ្នូនេះ មានទីតំាងនៅមុខអគារសារមន្ទីរប្រវត្តិសាស្ត្រ ខេត្តបាត់ដំបង។ ចំណែកនៅឯក្រុងដូនពេញ ខេត្តតាកែវវិញ ក៏កំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តីដ៏ធំ អបអរដល់កម្មវីធីឆ្នាំសកលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXB5NHvjRqMzwWOi8Q0U9nxfZcLkd3S29xFWbqyr3Q71ZYMwJab-lYF6DIB8ntpqKVQs-MXZoM5UAbeDVviNSr8DIuiL6MTPaUoF1qRaUuRGXtn7qlXBdWaqXEZM4Hr7_C5kV5ZY1UgmHV-_XdnXzq78NVk717AhGaKF88wgtBIKjhLsxwpjOzm6_y7Ooo/s2048/IMG_0398.JPG

យ៉ាងណាមិនមែន មានត្រឹមតែ ៤ ខេត្តក្រុងនេះទេ ដែលត្រៀមរៀបចំកម្មវីធីឆ្លងឆ្នាំ, ដោយឡែកនៅតាមបណ្តាខេត្ត ក៏ដូចជាទីតំាងផ្សេងៗទៀត ក៏មានរៀបចំកម្មវីធីសប្បាយៗជាបន្តបន្ទាប់ផងដងដែរ៕