នៅថ្ងៃពុធទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញថា រោងចក្ររបស់ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ដែលមានមូលដ្ឋាននៅក្នុងភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានបន្តលួចបង្ហូរសំណល់រាវមានពណ៌និងមានក្លិន ចូលទៅក្នុងស្ទឹងព្រែកត្នោត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8WlluWjOTppQmyEmomFAD4F3wyz_IG5Ks1m7x7f4HR64gWbh0fDTvW8p6GH5rqg4JAq1qxvrYR21uZPjZSc4whx3oteI3VNpo_1pyQrG5NYk2u134LbjNjPrsTC6CEL-nU9-81bFUd1M1RcXBr8pUd3ypmM0mN0LpiJjB3V-PpPTkRU6A9YcF-4wSuO9R/s1280/477249766_946203377701148_8754163280357939891_n.jpg

ក្រុមហ៊ុននេះ បានធ្វើការលួចបង្ហូរសំណល់រាវបោកគក់ខោខៅប៊យ ចេញទៅក្រៅរោងចក្រ តាមរយៈបំពង់ទុយោពណ៌ខ្មៅ បន្ទាប់មកហូរតាមចង្អូរប្រឡាយដីចូលទៅក្នុងស្ទឹងព្រែកត្នោត ដែលស្ថិតនៅចំណុច ផ្នែកខាងក្រោយទីតាំងក្រុមហ៊ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPhKrEmw3EpPTv2OQww6V4sMtyz19PqdfX7PPYUvEkYjc_2dy9kFWIMLxPoiUqOrkfmBK80VZ2EEJ6DE5LHG_meE1RS7dQJFTkswttqWP-DI4EJk5S-yLv7-dxeT7SCCcNuqQqaDh0Lx90IDRUUIIldHiHLnLvycCLNaI9SvFcFsqGmn-0mRPuT_eQBFwU/s1280/477283630_946203314367821_2772642556414515739_n.jpg

តាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទីតាំងក្រុមហ៊ុនបានឱ្យដឹងថា ភាគច្រើនក្រុមហ៊ុននេះ ធ្វើការបង្ហូរសំណល់រាវនៅពេលយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsX1_9sLOu6jWqYywVQ9C-B3FTT1VRm5clVMbrzt-WpHdPxXUwPEezEAUyHxx2lrlOOhomDz5AlY36lMxQ2GFqTHKi_gSiQ1DeWSaf9r7oIflpH1q709nCw_UKTWbGd163Bk-S-PXyN-bhVVcxI2sYSVcXTA2YJy83mJ6l7d7qkEp-iNBqrh835__e6To6/s1280/478642863_946203231034496_8208943006787689945_n.jpg
ករណីលួចបង្ហូរសំណល់រាវ មិនបានឆ្លងកាត់អាប្រព្រឹត្តិកម្មត្រឹមត្រូវរបស់រោងចក្រនេះ បានធ្វើឡើងនាពេលកន្លងមក ហើយត្រូវបានក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន បានចុះពិនិត្យនិងបានចាត់វិធានការច្បាប់ ផ្អាកដំណើរការផ្នែកផលិតកម្មរបស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI_qDcFgRRYjGEUjLa_tb-SSJws9e3-Me-1PPifKgPf1i8ATgAS_Q-mbRNrnQZitxYnFVv4rxgNcEWirSYoKOVXOIVqVmC4ocOb8sxDK_vwIW2Lbk_r8vBi72kA7PQClXZnQsAkB-ByD5FOwcHjz-8tE2FR5YclXyBSgN0DNXu_BJ8g2967A528AyuzQml/s1280/479567916_946203307701155_4402934004669811395_n.jpg
បើតាមមាត្រា៨២៤ មានចែងវិធានការរដ្ឋបាល ក្រសួង មានសិទ្ធិនៅក្នុងការផ្អាក ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ ហើយបច្ចុប្បន្ន ក្រសួងកំពុងតែរៀបចំឯកសារ ហើយនឹងស្នើសុំកិច្ចសហការពីក្រសួងយុត្តិធម៌ ដើម្បីចុះពិនិត្យ ហើយនឹងបិទអាជីវកម្មរោងចក្រនេះតែម្តង៕