ផ្លូវជាតិលេខ២៣ កាត់ពីស្រុកកោះធំ ទៅស្រុកលើកដែក នៃខេត្តកណ្តាល នឹងដាក់ឱ្យដំណើរការមុនថ្ងៃឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMP08RQpRsCZ5b1PeRZjPKXBHH4zxQCCrakwPPPzCkOMtgJi7nhgiEEk5XLoWij4qDTJEOJFwWaA8uhj43cGmrn5zJHzmVnBYgdrwOdAFgrNd_gBKLyZjw7rq9odlO4s3Zx282iZ9nma5sqPWa5DS5q0qLUoFAbC-liV0OEepAAtNktp4jw04YvgbMDHTh/s1280/image_2025-02-13_10-25-43%20(2).png

ផ្លូវនេះ មានប្រវែង ១៩.៨៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ ចាប់ពីគល់ស្ពានកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4RGu1cDui4Bgv3jOW1GPAtRNfKQTROVL9GZKCu7YMQ8b7EwTVp62vq4rYRa5AI_n1fL9gIHD2UC0wLUBWxYI8zj9RztmnNlDOr7m3nULF1fUPvHq-9IRMP3rdKksJWoQSIrzf8hRX_qmMhA65LveIXzmc5udBkmW9-gPezRjjbz-QKACcC4jTQgFs5BIE/s1280/image_2025-02-13_10-25-44.png

បន្ថែមពីនេះ ផ្លូវជាតិលេខ២៣ ក៏នឹងតភ្ជាប់ ស្រុកស្អាង និងស្រុកកោះធំ ដែលជាច្រកទ្វារអន្តរជាតិជ្រៃធំ មកកាន់ផ្លូវខេត្តលេខ១៤ និងស្ពានអ្នកលឿងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQH62HAjQ8Qx5WnQzMCAxEMMmXaUjSyPiq8bz8kGNMMI7Z0qOeLKOgLjdrvDirdNKfQ5_REp0VKIt3orwy_9FO4tS9mu3-IYPz7DPlVygsHwHdxA-gvJyxrW_RpVE-PIa6QCUlr0ZdpUTe77hqrDjTw3Mi4pwE9I9UE-bneQh0JbzwCwJHS3NZqzN6kiCS/s1280/image_2025-02-13_10-25-45.png

ផ្លូវនេះ ត្រូវបានស្ថាបនាពង្រីកទទឹងតួផ្លូវ ប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូAC កម្រាស់ ៨សង់ទីម៉ែត្រ មានគន្លងសម្រាប់រថយន្ត និងគន្លងសម្រាប់ទោចក្រយានធ្វើចរាចរណ៍ ២គន្លង ទៅ-មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBEKfZ6roMt2kBbT0grAP_tC4HNhPkCS9Skwu0NHujPJ5LKjZ-JtESoNF5BZgl8_5cqVgnoNApJiAGhGyLOkmXnE37jQx0NFN-urKqkILhnBuyRg4Mzxw49tXWbD22O_rJ_s0Y7RyrgkH-F9XsYS7KHo7nw7V9P-QMyzyJ4NFZXAJ3u7XqnBSU3pzDdZOb/s1280/image_2025-02-13_10-25-46.png

កន្លងមក ពេលមិនទាន់មានផ្លូវនេះ ពលរដ្ឋដែលធ្វើដំណើរទៅវិញទៅមកពីស្រុកលើកដែក ទៅស្រុកកោះធំ ត្រូវធ្វើដំណើរវាងតាមទីក្រុងភ្នំពេញតាមផ្លូវក្រវាត់ក្រុងទី២ និងទី៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRSzwvI2JHAmacN4n-ZMd6zhSDoezcM8S-wkQt-ufzJC3MHpdRe4L02Hi6De5Hj-ttt6Yp3WKOWip96NFJzs7MdzQfdK2VKDo6j1nVVhGNCf8b8WJRK6KQ1DUpSWt9oeBv-vsWSHPr93yeLbr_LSERcqofEFyS-A8UrAtT-kn0kOUZ35SCeneRejfkwA9U/s1247/image_2025-02-13_10-25-43.png

គួរបញ្ជាក់ថា ផ្លូវជាតិលេខ២៣ បានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ និងរយៈពេលថែទាំចំនួន ៣៦ខែ ដោយប្រើប្រាស់ថវិការដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២១,៦៨លានដុល្លារ៕