Home ព័ត៌មានអន្តរជាតិ ឆេះកញ្ឆានៅប៉ាតាយ៉ា ភ្ញៀវទេសចរសើចសប្បាយស្ទើរគ្រប់ៗគ្នា

ឆេះកញ្ឆានៅប៉ាតាយ៉ា ភ្ញៀវទេសចរសើចសប្បាយស្ទើរគ្រប់ៗគ្នា

76
0

ប្រទេសថៃ ៖ ភ្លើងឆេះកន្លែងដាំកញ្ឆា មហាជនសប្បាយរីករាយសើចក្អាកក្អាយគ្រប់ៗគ្នា សូម្បីអ្នកពន្លត់អគ្គិភ័យ ក៏សើចញញឹមបិទមាត់មិនជិតឡើយ ព្រោះតែបានហិតផ្សែងកញ្ឆា ។ បើស្តាប់មួយភ្លែត អាចគិតថាមានគំនិតមិនល្អ ពេលបានឃើញអ្នកជិតខាងមានទុក្ខព្រួយ ប៉ុន្តែក្រោយដឹងមូលហេតុ ហួសចិត្តទប់សំណើចមិនបានដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgskDC-5Ydtvw1TSwuE6cuoAQyqoKqIDmNcPLQBRwCCMHzVrtK2-eV1nAvPNXN9S0xQADOSBbv2-cHRuLspNSmadkhwDSADJhrOdNh4aQDR6nvsWWbS6LyaDzrGuVPlldYT78yfRzfc7UX1bGeahXDi4OJMb7LfezwzSat2cL6TK8CMrt6K3QPLySKjQ5kr/s972/photo_2025-02-15_09-13-45.jpg

សារព័ត៌មាន Thairath រាយការណ៍ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីទទួលសេចក្តីរាយការណ៍ភ្លើងឆេះលំនៅឋានពលរដ្ឋក្នុងអគារពាណិជ្ជកម្មមួយកន្លែងស្ថិតនៅតំបន់វែលខាំចុមធៀន ឃុំណងព្រឺ ស្រុកបាងឡាមុង ខេត្តឈុនបុរី មជ្ឈមណ្ឌលវិទ្យុសង្គ្រោះគ្រោះមហន្តរាយទីក្រុងប៉ាតាយ៉ា បានបញ្ជូនរថយន្តពន្លត់ភ្លើង២គ្រឿងទៅកន្លែងកើតហេតុ ព្រមទាំងទាក់ទងសមត្ថកិច្ចនៅទីក្រុងប៉ាតាយ៉ា មកជួយអន្តរាគមន៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ7JXDQQL-vZ4FK8ZhStD30vzTTes3n5PCiGTisz-m0yvioPB-iRvpnEcxeEw0VI-0VAgVvofdYCxNn3OV3pUW-oG57jRo0258Zanj2mNmf8uTF3icdP2QbELewNb4c7FRhaIUlcwzt-IFloJ0FCdE-S1QhMg5mA1GIzC6Hu78H1z_uBhD5IG0f7PsoaUD/s955/photo_2025-02-15_09-16-48.jpg
នៅកន្លែងកើតហេតុ គឺជាអគារពាណិជ្ជកម្មកម្ពស់៤ជាន់ ដែលផ្នែកខាងមុខមានស្លាកសញ្ញាក្រុមហ៊ុន Little Christiania Co., Ltd. ។ អគារនេះបានឆេះយ៉ាងសន្ធោសន្ធៅ ដោយមានភ្លើង និងផ្សែងយ៉ាងខ្លាំងចេញពីអគារជាន់ទី២ ។ ភ្នាក់ងារពន្លត់ភ្លើងក៏បានបាញ់ទឹកពន្លត់ភ្លើងទាំងក្នុងអគារ និងក្រៅអគារ ប៉ុន្តែការបាញ់ទឹកធ្វើឡើងយ៉ាងលំបាក ដោយសារផ្សែងចេញពីអគារមានក្លិនប្លែកៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Vz4_e96eoFIfrFuZwc7516SaIGLNLTDaK0FoRaf3WcUG_KbJX-YZ8yqaEvoGxsBfR7J23O0jeeWIumk9OBW67QGsMRkJFQC3_5d43OZ5mqrHyV2SurMmXNPtRGqG3pZi1JApObMoSTIsLczRnt5JbdkqOp9Wo2EI86tqXMXX49q7JA2Kp121DXNrP7zM/s1200/image_2025-02-15_10-12-28.png
តាមការត្រួតពិនិត្យឃើញថា ចាប់ពីអគារជាន់ទី២ រហូតដល់ជាន់លើបំផុត គឺជាកន្លែងដាំកញ្ឆា ហើយភ្លើងបានឆេះដើមកញ្ឆា ។ ហេតុនេះ ធ្វើឱ្យមានផ្សែងយ៉ាងច្រើនភាយឡើងលើ និងគ្របដណ្តប់នៅបរិវេណជុំវិញ ដែលធ្វើឱ្យភ្នាក់ងារពន្លត់ភ្លើងចំណាយពេលជិត១ម៉ោងក្នុងការបាញ់ទឹកពន្លត់ភ្លើង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiunEv7u44OX0V9k9muMEBL8IVREYcBkQm0utTeCY6WOzz8B8xVXF-ztLCzTGBGLvDmgelXNNkiapZamWF8AI0yMf0eqwwa8UnnHIBqIf-CRsvZmlEV8zzscTiu0Aeq1PXY1XCProrfTVN2CecJ6e_EE4SzEJEi0RoW1S2Fy8eolNb9FG9-DigD-l9ETqC_/s1200/image_2025-02-15_10-12-29.png

អ្នកស្រី កាន់ចាណា ហ្វាំងសាន់ធៀយ៉ាក់ អាយុ៤០ឆ្នាំ ជាអ្នកមើលការខុសត្រូវអគារ និយាយថា នៅទីនេះ បានសុំការអនុញ្ញាតដាំកញ្ឆាក្នុងអគារត្រឹមត្រូវតាមច្បាប់ ។ រីឯមូលហេតុបណ្តាលឱ្យភ្លើងឆេះ គឺដោយសារមានបញ្ហាប្រព័ន្ធភ្លើងបើកចោលរហូតសម្រាប់ដាំកញ្ឆា ។ ភ្លើងឆេះអគារបានបំផ្លាញទ្រព្យសម្បត្តិ និងកញ្ឆា ស្មើទឹកប្រាក់ប្រមាណ ២សែនបាត (ឬស្មើ៦ពាន់ដុល្លារអាមេរិក) ប៉ុន្តែសំណាងល្អ គ្មានអ្នកណាម្នាក់រងរបួសទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmC3p8DmaY_kA3YOFuaQIDV07Gq5pXSZj5vRVUNUvRFU73M4BaqElkJ_KBbFprawewhZ1omNFzGT1cf9zM0fWOj4BEeVDwwmSqPS7XCtuXczl_tljC8HwzZ4f5n5YViLztqmnZxl6CatbmyCdxRfOQUqSrU21Qfsy50ZMVPIPl2u978SnpJHgVXmCw9GQ-/s1706/image_2025-02-15_10-12-30.png
ទោះជាភ្នាក់ងារពន្លត់ភ្លើងអាចគ្រប់គ្រងស្ថានការណ៍ក្តី ប៉ុន្តែភ្លើងបានឆេះអគារធ្វើឱ្យអណ្តាតភ្លើងឆេះដើមកញ្ឆា និងចេញផ្សែងយ៉ាងខ្លាំងគ្របដណ្តប់លើបរិវេណតំបន់វែលខាំចុមធៀន ដែលផ្សែងនេះធុំក្លិនកញ្ឆា ។ អ្នកភូមិ ភ្ញៀវទេសចរបរទេស និងភ្នាក់ងារពន្លត់ភ្លើងនៅម្តុំនេះបានស្រូបក្លិនផ្សែង ហើយក៏កើតអាការៈស្រវឹងកញ្ឆា ឈឺក្បាល និងឈឺភ្នែក ខណៈអ្នកខ្លះទៀត ស្រាប់តែមានអារម្មណ៍ល្អ សើចសប្បាយ ក្រោយពីពួកគេស្រូបក្លិនផ្សែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9bLyCWmlM1F90xNvzAp8EORy01Amjl6kzNuKHzeLDUy-A4ghRGLjBuhdDkpNseE_aUY-w6SCH1rUHk04XoSzARZKaXTlZZ3AgJ5Essqg1OPU5u81k_yPleOt255cuB2zeYXV_Slk_yaFpjVXRmP83xwk8W8bqD0Ww0HO7JyLJJlsizBz7dBi6bdpVcNep/s1024/image_2025-02-15_10-12-31.png

វាបែរជាធ្វើឱ្យពលរដ្ឋ និងភ្ញៀវទេសចរបរទេសដែលមកឈរមើលភ្លើងឆេះអគារ បែរជាមានអារម្មណ៍សប្បាយរីករាយ និងសើចក្អាកក្អាយឥតឈប់ សូម្បីតែភ្នាក់ងារពន្លត់ភ្លើងក៏សប្បាយចិត្តដែរ ពួកគេបាញ់ទឹកពន្លត់ភ្លើងបណ្តើរ សើចបណ្តើរ ៕