ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋ ដែលខ្ចីប្រាក់តាមអនឡាញខុសច្បាប់ ដាច់ខាត គឺ “កុំសង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtnSpmBPn8htXcFyj4-iKXn8pc9zlVRXtH9VnTz8nroIQRnCU4nJqVFoGlb01tcF61xzYW0yUaVw9z-0_X-30lbKoqkeZoJ6Z_5b7GEGiApkLbkhex1kzqiZT7owP1ynjCDlFgeONhsSC_1QVdLTwMxL97dfxbVlX87TIKmHRl572q6CtAZe5oBb1ZdEtm/s1280/image_2025-02-14_14-03-12.png

ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា៖”ក្រុមជនបរទេសរកសុីកម្ចីតាមអនឡាញ គឺជាក្រុមខុសច្បាប់ ហេតុដូច្នេះ គឺកុំសងតែ បើសិនជាមានការរករឿងណាមួយសូមប្តឹងមកសមត្ថកិច្ច”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlvGW3AD1CENwmRmF9iKyo_x7cToQQoWL6UyHa-evvjIIqk_fps8Q7AcN0hZGK59wrvPve-5LSf-2D8sMZPwgbjtBRpExtFQP-QaZlDvXPMeqGUBG103_tZyuFLDZK_lGO7oja0sV-7K-XSiL76FNaxurS1haQWayFfKpyD_IXCignmsXw6HYreum33PRO/s1200/image_2025-02-14_14-03-13.png

ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានស្នើឱ្យរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តឱ្យបាន និងទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិត នៃការដាក់គំនាបទៅលើអ្នកខ្ចី ខុសពីច្បាប់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipYgxzTrfLOc0-rIK3ZcTxu4g24IfIU22lu4qDf6YhbDiOSf1sYc_gLpJmFEQVsMVmuh79Mutywr7hJ7mkPrLV48HLso9VH-Qk1o8Ctdnh8rGRGwNf7KWoIpXslf9rhuK068z0ws2n1yjkoZBhyKC_qSxXW3YdOq_NzI54aih1VzT9yIdk9znhGvodVi7l/s1280/image_2025-02-14_14-03-14.png

តែយ៉ាងណាក៏ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំបែងចែកឱ្យដាច់រវាង កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអង្គភាពផ្តល់ប្រាក់កម្ចី ដែលគេធ្វើប្រតិបត្តិការស្របតាមច្បាប់ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់នោះ គឺត្រូវតែមានកាតព្វកិច្ចសងទៅតាមច្បាប់ និងការព្រមព្រៀង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1xz_I22JaMeda1lTxq3M8pe4Hk9BV9Lj5-0n9cfVK943ln9XpmImOwIWiT_KirjSozTZk934xN6ZF6dDUuxnljEGP9sBVxfrIRFfYcKLfiVJ1BWptgb1fn2-_C9rmwrn8hosTmkppzi7MYTY8p2Sd4hHxs_fwTIusbmn5qR0xtAKFeB8IsJC1vsdFN-00/s970/image_2025-02-14_14-03-16.png