តារាចម្រៀងល្បីឈ្មោះ Taylor Swift បានធ្វើឱ្យសាធារណជនកោតសរសើរយ៉ាងខ្លាំងចំពោះសកម្មភាពរបស់នាងដែលបានបង្ហាញកាយវិការយកចិត្តទុកដាក់និងសប្បុរធម៌ទៅកាន់បុគ្គលិកនៅក្នុងកម្មវិធី Grammy Awards ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLBXpW-qEEdUO0uwapD0ltNc2Qn-NdkY3L3s9Kao5tAEj0vtCu9SWYVoAjhjkE17QR06K6UAyVKDQ7R-ZCVipijoGR6G4Q8js2or3N5TkT3QFQ4XyhNEV3FBz1SgN2TOfWPSUMgswFehjWlfwtgmYr9rLEA5et1wrb2mZ3JgzvTlpc9nrDLAFZJhl8S5Ev/s1200/image_2025-02-14_11-22-43.png
នៅក្នុងវីដេអូមួយដែលបង្ហោះដោយអ្នកគាំទ្រម្នាក់នៅលើ X កាលពីថ្ងៃទី ១១ ខែកុម្ភៈ Taylor Swift បានដើរយ៉ាងលឿនតាមសាលធំជាមួយមិត្តភ័ក្តិរបស់នាង បន្ទាប់មកស្រាប់តែងាកមកមកវិញភ្លាមៗដែលបុគ្គលិកនៅឈរទីនោះចំនួន៤នាក់ ដោយនិយាយថា «អរគុណច្រើនសម្រាប់ការខិតខំរបស់អ្នកទាំងអស់គ្នា»។ វីដេអូនេះត្រូវបានថតនៅកម្មវិធីប្រគល់ពានរង្វាន់ Grammy Awards នៅថ្ងៃទី ២ ខែកុម្ភៈ។ នៅថ្ងៃនោះ តារាចម្រៀង រូបនេះ មិនបានឈ្នះពានរង្វាន់ណាមួយក្នុងការតែងតាំងពានចំនួន ៦ នោះទេ ប៉ុន្តែនៅតែរក្សាស្មារតីសប្បាយរីករាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7rvCDZtTrBYRrgjfFhvosvRTYzJI0LMT29tS1YnNWPY9umCy_esJBtY3qusaT-KhcZBKCQioqPz8vYc_pBU6un4A3FIMopyGgWEgKyNiW4erZBB21RV3fhH1b8KQy4sA4BZpRY9LBfqe5wvu1zFatAFCzniQyFne3Q8PRIAHOIt7bvGbyAz_LjnhW9mHe/s1360/image_2025-02-14_11-22-41.png

ទស្សនិកជនជាច្រើនបានសរសើរ ការយកចិត្តទុកដាក់ និងចិត្តសប្បុរសរបស់ Taylor Swift ។ តារាចម្រៀងរូបនេះក្រៅពីធ្វើឱ្យទស្សនិកជនស្គាល់នាងតាមរយៈតន្រ្តី រូបនាងក៏ត្រូវបានគេស្គាល់ដោយសារភាពសប្បុរសរបស់នាងដូចគ្នាដោយឧស្សាហ៍បរិច្ចាគប្រាក់រាប់លានដុល្លារដល់អង្គការសង្គ្រោះ និងកន្លែងជាច្រើនទៀត។ ក្រៅពីអង្គការនានា នាងក៏មិនភ្លេចយកចិត្តទុកដាក់ជាមួយបុគ្គលិកខ្លួនដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpEIMj4Moor3_aZPbOsBpLYGVwMYmTZCTjUqxwnzJGVYTwSd_iteDW2SWQGVEUA4OGbS0GZH0i-sTkDY7Gm7euT0uJPFDd_zbbqc99-d5gLsKpP_bhvHoWdD9Bw7rLMf2jJh0dxAl0jbE3qFpHVaT3webdBZLeVdGVvoH7kGxAx0ln0QApqtp11pHu2P3K/s1535/image_2025-02-14_11-22-40%20(2).png

បន្ទាប់ពីកម្មវិធី Eras Tour កាលពីចុងឆ្នាំ២០២៤ តារាចម្រៀងរូបនេះបានចំណាយប្រាក់បន្ថែមចំនួន ២០០លានដុល្លារបន្ថែមលើប្រាក់ខែដល់បុគ្គលិករបស់ខ្លួន រួមមាន អ្នករាំ អ្នកបង្កើតក្បាច់រាំ អ្នកព្យាបាលរាងកាយ អ្នកផាត់មុខ និងធ្វើសក់ អ្នករចនាម៉ូត សមាជិកក្រុមតន្រ្តី អ្នកបច្ចេកទេសឧបករណ៍សំឡេង ភ្លើង បុគ្គលិកផ្នែកកាមេរ៉ា បុគ្គលិកផលិតកម្ម បុគ្គលិកផ្នែកលក់ និងសន្តិសុខ ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFDEocjO18w4STs9QOD6p_7AHlBIPPuXTCalqyjpdp2iSktjJZYVGzuJPtPzGL80zRfmkE0oUiryuO8tyJotYXRm98F48mELVZmfndXZhDyM-nIKLG1XMuoRaEOl5anKJrzc71c8S9G8uIXSLPEp89ML9ABdfWAf6KAIgGdR0G_Hw2sPtGMFyzUwtqFER7/s845/image_2025-02-14_11-22-42.png

នៅខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីបញ្ចប់ដំណើរទេសចរណ៍នៅសហរដ្ឋអាម៉េរិក Taylor Swift បានផ្តល់ឱ្យបុគ្គលិករបស់នាងនូវប្រាក់រង្វាន់ចំនួន ៥៥ លានដុល្លារ។ នៅពេលនោះ កាសែត TMZ បានបង្ហើបថា តារាចម្រៀងរូបនេះបានឱ្យអ្នកបើកបររថយន្តចំនួន ៥០ នាក់ ក្នុងម្នាក់ៗ ១០ម៉ឺន ដុល្លារដោយអរគុណពួកគេសម្រាប់ការដឹកជញ្ជូនឧបករណ៍របស់នាងទូទាំងប្រទេស។ អ្នកផ្សេងទៀត ដូចជា អ្នករាំ សមាជិកក្រុម អ្នកបច្ចេកទេសសំឡេង និងពន្លឺ… ក៏ទទួលបានប្រាក់យ៉ាងច្រើនផងដែរ៕