តារាចម្រៀង Park Bom សមាជិកក្រុម 2NE1 បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតបញ្ចេញមតិជាថ្មីក្រោយពីបង្ហោះហៅតារាសម្តែងល្បីឈ្មោះ Lee Min Ho ថាជាប្តីរបស់នាងជាលើកទី២។ អ្នកខ្លះបានរិះគន់តារាស្រីរូបនេះធ្វើខ្លួនមិនសមនឹងអាជីព ខណៈអ្នកខ្លះថាការបង្ហោះនេះគ្រាន់តែពាក្យលេងសើចក្នុងនាមនាងជាអ្នកគាំទ្រតារាប្រុសរូបនេះប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVbSETI1EpIMvkd7gFec-0Q_DI858JaWy0F-jhg_z2GSPY1iab2GIcGA63487dRoEtgjPWLCWIMWyfcnHNHx6s9OYOYZlTMqqtrZ6eByA96z80dNGPkQoTgsmSDy3_Q5OHIzbtxNrMra3JXwqTU9t90lpnJ-zmkYvlh33ZmtEUU3fe8JGp6oXGDFh2jYMt/s2048/image_2025-02-13_14-56-09.png

កាលពីដើមឆ្នាំ២០២៤ Park Bom បានបង្កើតពាក្យចចាមអារ៉ាមថាមានស្នេហាជាមួយតារាសម្ដែង Lee Min Ho បន្ទាប់ពីបានបង្ហោះរូបភាពផ្សេងៗរបស់លោកលើ Instagram របស់នាងជាមួយនឹងពាក្យថា «Husband »។ ក្រោយលេចឮពាក្យចចាមអារ៉ាមនេះ តំណាងភាគី Park Bom បានបញ្ជាក់ថា តារាចម្រៀងរូបនេះគ្រាន់តែបង្ហាញពីការស្រលាញ់ចំពោះ Lee Min Ho ក្នុងនាមជាអ្នកគាំទ្រប៉ុណ្ណោះ។ អ្នកតំណាងរូបនេះបានពន្យល់ថា «ការបង្ហោះរបស់នាងលើបណ្តាញសង្គមក្នុងនាមជាអ្នកគាំទ្រ។ អ្នកទាំងពីរមិនមានទំនាក់ទំនងស្នេហានោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOJeCxNNikaERidAIjOPZtJ6lLtigz85AcEfCZrdXddWm4EB_Sy_O0CMMMbNtHJ5hoK8Hyk9yA35Yas29EY6P9GRzPxs4TxvHfkjBALh1rtJP27FNUoaroISHgohophetMaxUDqUWm2C44BzPCQGryPuQ6FoONVHt9suc3jUbxXLJxSbLPv2663j8ZxFsU/s2048/image_2025-02-13_14-57-48.png

យ៉ាងណាមិញកាលពីថ្ងៃទី ១២ខែកុម្ភៈ Park Bom បានបង្ហោះរូបថតជាច្រើនសន្លឹករបស់ Lee Min Ho ជាមួយនឹងចំណងជើងថា «My Husband» ។ លើកនេះ Park Bom បានបង្ហោះពួកគេនៅលើគណនី Instagram ថ្មីរបស់នាងដែលមានឈ្មោះថា haroobompark2025 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlMEtcPAwiFtoEUM4aCoIV57xrZWcyQOtRnaBfD2uwVbZ6zQ_wVjZzJVrI3eiUL6bAinMSl2W2zWEHYnepxgISG7u_tO4jZdZz2EauyrBTM8ncGP5AvIAXNOh_ee10DiKdcB9mPHPBGEMYQz-OiaCmNu1Q5P7f2iWKFpvNPiWl39OOAZylUCg6Jq9s4yJq/s1000/image_2025-02-13_14-38-51.png

ការបង្ហោះជាលើកទី២របស់ Park Bom អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិយោប់ជាច្រើន។ ពួកគេបានសរសេរថា «ភ្នាក់ងាររបស់នាងដាក់កម្រិតគណនីផ្សេងរបស់នាង ដូច្នេះនាងបានបង្កើតគណនីថ្មី»។ ចំណែកឯអ្នកលេងអ៊ីនធឺណិតកូរ៉េផ្សេងទៀតកំពុងសម្ដែងការព្រួយបារម្ភដោយនិយាយថា Park Bom គួរតែមានអាជីពជាងនេះហើយចៀសវាងការបង្ហោះពីតារាផ្សេងទៀតក្នុងលក្ខណៈបែបនេះ និងថា នាងជាតារាល្បី ហេតុអ្វីបានជានាងប្រព្រឹត្តបែបនេះជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibmLg8L_1aIs6YweDDGBmBlq3q9it-b5irqf95Zmpvrpyef0Elil5EnBoIM_d0lTW43AyduKRiLNYNtFENXGErPxTwMQOVJFAMIuABtULy-UCA1rC7SEN40lHoO7-kf8Qh1bw9YXj-yD-9ckkDaihtUBETocxRduE3APLE4fH3eQbff0mtLkTkKIM-2u-K/s1166/image_2025-02-13_14-38-52.png

នៅថ្ងៃទី១៣ ខែកុម្ភៈ យោងតាមអ្នកតំណាងតារាចម្រៀង Park Bom បានចេញបកស្រាយថា «យើងមិនអាចបញ្ជាក់ពីបញ្ហាដែលទាក់ទងនឹងការបង្ហោះ របស់សិល្បករដែលជាផ្នែកមួយនៃជីវិតឯកជនរបស់ពួកគេទេ។ ទោះជាយ៉ាងណាក៏ដោយដោយផ្អែកលើឧប្បត្តិហេតុពីមុនរបស់សិល្បករយើងសន្មតថាឧប្បត្តិហេតុថ្មីៗនេះគ្រាន់តែជាការបង្ហាញអំពីក្តីស្រលាញ់របស់នាងចំពោះ Lee Min Ho ក្នុងនាមជាអ្នកគាំទ្រ»៕