Home តារាជាតិ N.John រាំបទ «Pop Out» យ៉ាងឡូយជាមួយនឹងសមាជិក TNX

N.John រាំបទ «Pop Out» យ៉ាងឡូយជាមួយនឹងសមាជិក TNX

171
0

តារាចម្រៀង N.John បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីរាំបទល្បីរបស់ខ្លួនគឺ «Pop Out» ជាមួយនឹងតារាចម្រៀង Kpop Tae Hun និង Junhyeok ដែលជាសមាជិកក្រុម TNX (THE NEW SIX )ស្ថិតក្រោយទ្រនំរបស់តារាចម្រៀង PSY ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF7N6x9gudEQA0Q_37XNaLnf-u3DNajG4QMQXUS0E5oVmyf-lkd2bSyyP54_DWZSs7z9ns7sbugKQg7Tu6FJKK_KHhbJGroFi7YbOtOGc4IhP3NDBQJv7lprgQov04E1vPU5y6Vos84m3u3jBi9vHeP1xT0x3KRp0EVHH2Xu4p7lETQu_cUfzKbTpGFgg/s1506/image_2026-06-13_09-17-43.png

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាបទ «Pop Out» របស់ N.John ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងដោយមានតារាចម្រៀង KPOP ល្បីៗបានស្តាប់និងរាំកម្សាន្តបទចម្រៀងនេះ។ ទន្ទឹមនឹងទទួលបាននូវការចាប់អារម្មណ៍យ៉ាងកក្រើក N.John ក៏មានឱកាសសម្តែងនៅក្នុងប្រទេសនេះកាលពីពេលថ្មីៗនេះផងដែរដែលបញ្ជាក់ពីសមិទ្ធផលរបស់តារាចម្រៀងរូបនេះក្រោយប្រឡូកអាជីពសិល្បៈរយៈពេល២ឆ្នាំនៅលើទឹកដីសហរដ្ឋអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii56o8xbao46LngHC0D1JsZofZ0v9J-s8cr3gcr2uxLEthPP-fdBAGDrvLZL81gRgyx4YD-It1o76ZvLtnQJOsJMKTNK58HRbppdb_wKy4zVnjhrLM-0wF_kO_QK35mhD2cRu20l9UwqWdfi3sxREElwd-XHQ4qEhrJa7MmeMqY2vSMRE3M6pRh4-6k0Q/s1920/image_2026-06-13_08-57-59.png
អ្វីដែលធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ថែមទៀត N.John ស្រាប់តែទម្លាក់វីដេអូរាំបទ «Pop Out» ជាមួយនឹងតារាចម្រៀង Kpop Tae Hun និង Junhyeok ដែលជាសមាជិកក្រុម TNX (THE NEW SIX )។ ក្រុមនេះគឺបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែតុលា ឆ្នាំ២០២៤ ដែលមានសមាជិកចំនួន៥នាក់ ស្ថិតក្នុងទ្រនំ PNATION ដែលជាផលិតកម្មរបស់តារាចម្រៀង PSY ម្ចាស់បទ «Gangnam Style»។ នេះគឺជាលើកទី១ហើយដែល N.John បានរាំ Challenge បទដ៏ល្បីនេះជាមួយនឹងតារា kpop ក្រោយពីទទួលបានការគាំទ្រលើសលុបពីសំណាក់តារាចម្រៀងបរទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmJBFhSeGrWUJuseLqU_ckBQOZt61m30H8bQgo695gKWTU8GEfvyjqtE9X8JoeGOZrEkwSmdwL1J5VnA9O19Mx0J8uauHABxW9P3liUO9uIIL-KZSfg4uW_MKLbtGKcNqdfBNOWxB2faaT_8mV4BknUTCUl5yKADxOjfEa-OycCMBj9LO1_sMJIrQV3Sk/s800/image_2026-06-13_08-58-02.png
ឱកាសនេះដែរបានធ្វើឱ្យអ្នកគាំទ្រមានការរំភើបចិត្តជាខ្លាំងដែលឃើញ N.John ទទួលបាននូវការស្រលាញ់ចូលចិត្តពីតារាល្បីៗក្រៅស្រុក។ លើសពីនេះទៅទៀតម្ចាស់ផលិតកម្មរបស់សមាជិក TNX (THE NEW SIX ) ក៏ធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាកាលពីកន្លងមកនេះដូចគ្នាហើយសង្ឃឹមថានាថ្ងៃអនាគតសិល្បករក្នុងទ្រនំរបស់លោកនឹងមានឱកាសសម្តែងនៅក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR3ocuSP5OxADLxblMmUhK6PD3FRfhlUdTgtlJN508mXqEW3LwC6ts65FumfD5ihXNnHEQyOWXhOKHb8R-zWmOEe6NNiRRdXCvmdMTIulN7JQDqVebPTsJ7c1IgbyFrPar0f3FimDtoT2d5MkNg8Iv9WonoYYAKKkxu3sJ7bmuJfbdvKG21wOOogJWqY0/s1354/image_2026-06-13_09-17-42.png

គួរឱ្យដឹងថាតារា kpop ដែលបានរាំនិងចាប់អារម្មណ៍បទ «Pop Out» របស់ N.John មានដូច ជា Ahyeon សមាជិក BABYMONSTER , Kino សមាជិក Pentagon , Leo និង Sangwon សមាជិក Alpha Drive One (ALD1), Yuchan និង Juyoung សមាជិក Nchive , Niki សមាជិក Enhypenនិងសមាជិកពីររូបនៃក្រុម TREASURE បានស្តាប់និងចាក់បទនេះនៅក្នុង Live។ កាន់តែពិសេសសូម្បីតែតារាចម្រៀង G-Dragon បានចុច Like វីដេអូជាច្រើនរបស់ N.John ៕