Home Blog Page 670

ប្រធានាធិបតីចិនបដិសេធការអញ្ជើញមកចូលរួមពិធីឡើងកាន់តំណែងរបស់ Trump

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបដិសេធការអញ្ជើញមកចូលរួមពិធីកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់ លោក Donald Trump នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ប៉ុន្តែលោកនឹងបញ្ជូនមន្ត្រីស្ថានទូតជាន់ខ្ពស់មកចូលរួមជំនួស ។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃទី៩ ខែមករា កន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJGxif9W3wlZOATsGw1OhMiUzH5RxpEenxNpvCcGj03wYyiFbXpFRNRqOhUSTbYBelhuEznmNHj3AAA13FXOemdpNFQNTHUSPfhYZyKU9WANcZURiLDRvbp4Suf7ziFLvuUN11MKvb14iCWu1zPkh3En-BMkbcOZF339THDeMWrWhG8-J1zp6_pWuNc3oH/s1024/image_2025-01-13_08-32-20%20(2).png
តាមប្រភពជិតស្និទ្ធជាមួយប្រធានាធិបតីចិន បញ្ជាក់ថា មន្ត្រីស្ថានទូតជាន់ខ្ពស់របស់ចិននឹងចូលរួមពិធីកាន់តំណែងរបស់លោក Trump ជំនួសលោក ស៊ី ជិនពីង ហើយមន្ត្រីស្ថានទូតរូបនេះនឹងពិភាក្សាបញ្ហាមួយចំនួនជាមួយក្រុមការងារលោក Trump ។ រីឯស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន និងក្រុមការងាររបស់លោក Trump ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងការលើកឡើងនេះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTRwH6s1hE9qbWK1deE-FfyeepJWRtupB-PvTIGPgTvWr5B3OAKyjA0yok4fEtDM6IhTRf_FmPqdInVYshrnsanTkV3-USUZlKcIxRZB5H44WtqfPdOh6VEjd3Kk7GyD0So6XT4kYfSZ5fWm79qzSHjo_DPln8SEe2gjeUk4g-LxUxSKC3afSXvoX8rm0V/s1199/image_2025-01-13_08-32-20.png
លោក Trump បានបញ្ជូនលិខិតអញ្ជើញទៅលោក ស៊ី ជិនពីង កាលពីខែធ្នូ ឆ្នាំ២០២៤ ហើយអ្នកជំនាញនិយាយនាពេលនោះថា វាពុំអាចទៅរួចទេ ដែលមេដឹកនាំចិននឹងមកចូលរួមពិធីកាន់តំណែងរបស់លោក Trump វាគ្រាន់តែជាល្ខោននយោបាយប៉ុណ្ណោះ ។ លោក Trump បានថ្លែងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ថា លោកបានជជែកជាមួយលោក ស៊ី ជិនពីង តាមរយៈមន្ត្រីតំណាង ហើយលោកជឿថា មេដឹកនាំទាំង២រូបនឹងចុះសម្រុងគ្នាពេលលោកកាន់តំណែងអាណត្តិទី២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7sE-ql7t-y28Ke_cqyydTUQlOnK7YhO-ELc7l14ZzamTK_n2C_eYIGwpcoXMDsc_nGgiZYO5Kq7-pyFMcrbylSzRgyub9kB1MZL9A0AiAKxdDkDPjBd-d8Ag8_poYdg3kTA3A-O8cv4w_eLlFADYRijFv0HjAUNYXBaq_txKeM4OlKDFlxDqPkr9SxJiM/s959/image_2025-01-13_08-32-21%20(2).png

អ្នកជំនាញបន្តថា ពេលលោក Trump កាន់តំណែងជាប្រធានាធិបតីលើកនេះ គឺសហរដ្ឋអាមេរិកនឹងប្រឈមមុខជាមួយចិនខ្លាំងជាងអាណត្តិមុន ដោយសារលោកបាននិយាយក្នុងពេលរកសំឡេងឆ្នោតថា នឹងដំឡើងពន្ធទំនិញចិនខ្ពស់រហូតដល់ជាង៦០% ដើម្បីឱ្យរដ្ឋាភិបាលក្រុងប៉េកាំងដោះស្រាយបញ្ហាការលួចនាំចូលថ្នាំញៀនមកសហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHGyP5NSPKiO6d49qIlH3376aTtJRp0lmwMHMIy6TEXxHldf138OKK2uvsyWp8-9QugVYarKag_34dVbh1z5rGabW8LpNNc-GHhnyySNE9tvioObC5WSaaC83u2P2TJFnXHXuI6o_4zFrDTeuWhxEL5dITiOxLP6QDzjr7pmvgqOEuvIKGuNLWI-Egt-hl/s1024/image_2025-01-13_08-32-21.png

ចំណែកក្រសួងការបរទេសចិនបានបញ្ជាក់កាលពីថ្ងៃទី៧ ខែមករា ថា រដ្ឋាភិបាលក្រុងប៉េកាំងផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោក Trump ហើយចិនតាំងចិត្តជំរុញស្ថិរភាព ពង្រឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ៕

មូលហេតុដែលផ្លូវ៦០ម៉ែត្រ មិនដាក់រណាំងពុះ​ចែក​ទ្រូងផ្លូវ

0

មហាវិថីសម្ដេចតេជោហ៊ុនសែន ឬគេស្គាល់ជាទូទៅថា ផ្លូវ៦០ម៉ែត្រ ជាផ្លូវមួយមានលក្ខណៈធំទូលាយ ដែលអាចធ្វើចរាចរណ៍ទៅមកបានឆាប់រហ័ស ក៏ប៉ុន្តែផ្លូវនេះមិនមានរណាំងពុះចែកទ្រូងផ្លូវនោះទេ ដែលអាចងាយបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqH_qQnYSgQX3v6EQ4qyFI4nX3jyu9AJgr6OBwEo-vrUWcm-fwmQ69R4uIetyM60eH8lZHEPt6yeCIghTByIAEqqqLwSdZGYSL2j4WQaJu82HQkpbYhKIas36swmcLR3oBlEpU2IXA5R6cuhrtxkfQTHDZ55cAuvY78qBsGqmJV1W3t4phs68rAO8dIrnE/s1920/image_2025-01-10_11-52-19%20(2).png

ជុំវិញបញ្ហានេះ កាលពីឆ្នាំ២០១៧ នៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ផ្លូវ៦០ម៉ែត្រនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា៖” ផ្លូវមួយនេះ ជាផ្លូវដែលធំជាងគេ អាចអនុញ្ញាតឱ្យចុះយន្តហោះបាន ពេលមានអាសន្នអ្វីមួយកើតឡើង ដូច្នេះមិនតម្រូវឱ្យមានរណាំងពុះ​ចែក​ទ្រូងផ្លូវនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsXU8EEzXLODXjmKQvPmSacAaqjF8cqNrhU7EeuFrekehmd7BLuLSMGcFQ6wcSIQ6CvTLTCRAIrMRw5uecjgfUP6vD4Xy9EswsikZLpj1VgT44volzB2iFAAqdA-4rbPpErSB_KhS4rZfNltfY452Zvvpq5QA1oMAGj6D7zzuvpYc_AHuitJWHISIbFJVU/s1280/image_2025-01-10_11-52-20.png

មហាវិថីសម្តេចតេជោហ៊ុនសែន ឬហៅថាផ្លូវ៦០ម៉ែត្រ បាន ចាប់ផ្តើមការសាងសង់កាលពីខែ មិនា ឆ្នាំ ២០១១ ដោយក្រុមហ៊ុន ING Co., Ltd និង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតិដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHtsBEvGoAIh2yVM5tqPGn-nY_rUFNz1d9zKHmKOA8ve06FHYC_qfd2Ho7jIAJXkxKHIr1zo32ytLlvE6LTO4kqedlLnNt51c0_oTZq-bYz_37zc2jYEes3da7jLuk-53F9gwDtwubd04b9zr4fZBKGpnIgI7TUzV_2OOs3PUiZspl7XA_4p39zWL19Bvc/s1280/image_2025-01-10_11-52-22.png

គួរបញ្ជាក់ថា  មហាវិថីនេះ ជាផ្លូវសំខាន់តភ្ជាប់ពីផ្លូវលេខ២៧១ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ហើយភ្ជាប់ជាមួយផ្លូវជាតិលេខ២ក្រុងតាខ្មៅ ខេត្តកណ្តាល៕

 

ពលរដ្ឋហុងកុងមានចំណូលតិចត្អូញត្អែរពីការរស់នៅបន្ទប់តូចចង្អៀត និងប្រើប្រាស់បន្ទប់ទឹករួមគ្នា

0

ទីក្រុងហុងកុង ៖ ពលរដ្ឋហុងកុងជាង២សែននាក់ នៅតែរស់នៅយ៉ាងលំបាក ដោយសារតម្លៃលំនៅឋាន និងបន្ទប់ស្នាក់នៅកើនឡើងខ្ពស់ក្នុងចំណោមប្រទេសមានតម្លៃលំនៅឋានខ្ពស់លើពិភពលោក ។ អ្នកមានប្រាក់ចំណូលតិចបានជួលបន្ទប់មានទំហំធំជាងគ្រែសម្រាកបន្តិច គ្មានបង្អួច ហើយ៤គ្រួសារត្រូវប្រើប្រាស់បន្ទប់ទឹក និងផ្ទះបាយរួមគ្នា ខណៈបន្ទប់ជួលខ្លះទៀត មានបន្ទប់ទឹកតែ១ប៉ុណ្ណោះ សម្រាប់ប្រើប្រាស់២០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOKInkDKzM9JePyEoUg6VF236cpIXPMXx0hDBlZC4wxPF3o9qBwMfmaRKr8EM5XLB5J8yU8XiBb5ykkg_MQZx1Rxg0W1xQagpsf7TMSAV80ZiAmN-N8rN_JN-Dr4LV99EKO_2aEYkuq3AoOjQjimc8vcuEzjU8wjtADa1za9X5ufM4pdIwBHi9pMz3eDf7/s1436/image_2025-01-10_15-28-30%20(2).png
នារីម្នាក់ប្រាប់ថា រយៈពេល៣ឆ្នាំមកនេះ នាងបានរស់នៅក្នុងបន្ទប់ដ៏តូចចង្អៀត ។ នាងគ្មានអ្វីក្រៅពីការចងចាំដ៏ឈឺចាប់ពេលរស់នៅក្នុងជីវិតបែបនេះ ពីព្រោះនាងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃផ្ទះជួលល្អជាងនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-IWm7ZPoZvkWUDw3BGoN-0G9yk8E-KJDcB2J_4ruoSaryWIZflHPIHVrRnUPu4ZV8A0D9wPP1IWRM0NfaLtGZCuTq0MaWDXyQ9yM2XjqlV3aTCFZEQ2rJiK6FLXzwEgt_m1HL2iJQDXKKm_EzcSEkaG5XSJnzyhs9zuJXeVmZ9FczQkVh5MH2skhreoWm/s700/image_2025-01-10_15-28-30.png

ពលរដ្ឋហុងកុងជាង២សែននាក់ បានរស់នៅក្នុងបន្ទប់ធំជាងគ្រែសម្រាកបន្តិច ដោយទ្រាំធុំក្លិនស្អុយ និងមានសត្វល្អិតចម្លងមេរោគក្នុងរដូវក្តៅ ។ ក្រៅពីនេះ ដោយសារគ្មានម៉ាស៊ីនបញ្ចេញខ្យល់ បានធ្វើឱ្យអ្នកជួលបន្ទប់តូចៗត្រូវបើកទ្វារបន្ទប់គ្រប់ពេលវេលា ហើយធ្វើឱ្យការរស់នៅគ្មានភាពផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sdVplXvmRrhzUX3CO5I6-nj1-GlqIAJtytoC9CjP-bX4oaDmNhTkRseO9X7LezcWUBdCTy8DXOeemxHAZvsmEsZJ_jMWUMz_aSyQft6JTs5soTtbR8ZJLzhj9KxlJV2sL4UKqphRkorWea9xNA4x7m2gdaD_VYCogHNdz0mUgCaG7YMZxnEIna5K2JOV/s1000/photo_2025-01-10_15-20-08.jpg

ទីក្រុងហុងកុងមានគោលដៅលុបបំបាត់ការជួលបន្ទប់ស្នាក់នៅទាំងអស់នៅត្រឹមឆ្នាំ២០៤៩ ដែលកំណត់ដោយមន្ត្រីជាន់ខ្ពស់នៅទីក្រុងប៉េកាំង ដោយសារឃើញពលរដ្ឋហុងកុងពិបាករស់នៅខ្លាំងពេក ។ វាជាមូលហេតុធ្វើឱ្យបញ្ហាក្នុងសង្គមកើនឡើង ហើយបង្កឱ្យមានការប្រមូលផ្តុំគ្នាតវ៉ាយ៉ាងធំ កាលពីឆ្នាំ២០១៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZSFFMgALD5vKTGIICeXinhJ4r8p3AqjQ0otMrKqSSpC4R4I5ANuZ2KACninMD88uJbN6TFen9so_TBe6AZuVh3D5qVgQFdsbcHqWDMYZJ0VtX6sG40bcVgWToSOb-uBheubi_b7LT8rX5tLRIbmKiEzrgj8Sb_cYc02AbjBObvUBsSrjUGi40MiDgW9AQ/s800/photo_2025-01-10_15-20-09%20(2).jpg

រដ្ឋាភិបាលចិនបានព្យាយាមដោះស្រាយបញ្ហាខ្វះខាតទីលំនៅរបស់ពលរដ្ឋ តាមរយៈការបង្កើនលំនៅឋាន ចំនួន៣០ម៉ឺន ៨ពាន់ខ្នង ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣៥ ។ SoCO ជាអង្គការពុំស្វែងរកប្រាក់ចំណេញនៅហុងកុងឱ្យដឹងថា កាលពីឆ្នាំ២០២២ ហុងកុងមានផ្ទះល្វែងបែងចែកជាបន្ទប់តូចៗសម្រាប់ជួល ប្រមាណ១១ម៉ឺនកន្លែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisljSWBKKaG8H52d6hvAFEsqo6nKq-7nb_XAHsvd3DpJyfjLule8ujJzpgcCBpAfJ-fGvBD-rkIUr6D1z2rbVKsi6M1GevEKT5jWvS9fbVY1DNAhlec-bUzis0EN40Q3MNDXwMlxc7Mg7JDzb0yO4qApSpGN18LGpf4WDjVvMiujkAr5ugoWGrIQkiHEJ_/s1200/photo_2025-01-10_15-20-09.jpg
ចំណែក Oxfam ជាអង្គការពុំស្វែងរកប្រាក់ចំណេញនៅអង់គ្លេសបញ្ជាក់ថា ហុងកុងមានពលរដ្ឋប្រមាណ ៧លាន ៥សែននាក់ ក្នុងនោះពលរដ្ឋ ១លាន ៤សែននាក់ បានរស់នៅក្នុងភាពក្រីក្រ ។ រីឯចំនួនលំនៅឋានអ្នកក្រ បានកើនឡើងដល់ ៦១ម៉ឺន ៩ពាន់ខ្នង ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ៕

ធ្លាប់ឆ្ងល់អត់! ហេតុអ្វីលិខិតឆ្លងដែនសិង្ហបុរីមានឥទ្ធិពលជាងគេនៅលើពិភពលោក?

0

លិខិតឆ្លងដែន ឬហៅថា Passports គឺជាឯកសារដ៏សំខាន់មួយសម្រាប់អ្នកទេសចរដែលធ្វើដំណើរទៅក្រៅប្រទេស ខណៈវាក៏ជាឯកសារផ្លូវការដែលចេញដោយរដ្ឋាភិបាលផ្ទាល់ផងដែរ។ ដូច្នេះក្នុងចំណោម ១៩៥ ប្រទេសជុំវិញពិភពលោក លិខិតឆ្លងដែនរបស់ប្រទេសសិង្ហបុរីគឺមានឥទ្ធិពលជាងគេ ពោលគឺអាចប្រើប្រាស់ដើម្បីធ្វើដំណើរទៅកាន់ប្រទេសនិងដែនដីដទៃទៀត ដោយពុំចាំបាច់តម្រូវឱ្យមានការស្នើសុំទិដ្ឋាការជាមុន ឬមិនត្រូវការទិដ្ឋាការតែម្តង មានន័យថា លោកអ្នកគ្រាន់តែមានលិខិតឆ្លងដែនសិង្ហបុរីតែមួយ គឺអាចឆ្លងដែនទៅប្រទេសនានាចំនួន ១៩៥ យ៉ាងមានសេរីភាពបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSMHyrF4_8__bWB9GGK7tkoGbeKmXcG_CJCQIpUxwjxO_VbDfBTvFek08O5A1A7JXjkmTiZ6HbP040nWro4tfw0VXZky0y8YjInTQ2e9-Te3gZkA0Fgsawi2mjjEdeatfNlua7S_TwX-KY2UWsP62wQhTpftIdBU-IYYDSyvGjzGDoPBne8BJODnh3zZ1F/s1000/image_2025-01-10_15-08-28%20(2).png
មូហេតុដែលលិខិតឆ្លងដែនរបស់ប្រទេសនេះមានឥទ្ធិពលជាងគេនៅលើពិភពលោកគឺដោយសារទំនាក់ទំនងការទូតល្អជាមួយបណ្តាប្រទេសផ្សេងៗ ការចូលរួមយ៉ាងសកម្មក្នុងអង្គការអន្តរជាតិ សេដ្ឋកិច្ចរឹងមាំ សុវត្ថិភាព និងស្ថិរភាព គឺជាហេតុផលដែលលិខិតឆ្លងរបស់ប្រទេសសិង្ហបុរីមានឥទ្ធិពលខ្លាំងបំផុតនៅឆ្នាំ ២០២៥។ ជាការពិតណាស់ ទំនាក់ទំនងការទូតគឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងចំណាត់ថ្នាក់លិខិតឆ្លងដែន។ សិង្ហបុរីជាប្រទេសមួយដែលមានទំនាក់ទំនងល្អគ្រប់ប្រទេសតែម្តង ដែលនេះបានធ្វើឱ្យលិខិតឆ្លងដែនរបស់ប្រទេសសិង្ហបុរីមានភាពរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg42iXhVtD9GRGThyphenhyphenu2YHIhmUZJP-PVQbwv8Bmd5kV5aFu_G_2n_OEHchh3s2-U2xwVPskcTBCVYeuGXergpT9gKkT-lU3IEjE1RivfBRBETlthxEl3CT5XCr3D3Xd8Y8aJMPWZYd1C5lFF43Srf6bQjkqqaRS9vJPLfD5r_M81TcKKzRwuA8V1atyVA0iX/s1216/image_2025-01-10_15-08-28.png

លើសពីនេះសិង្ហបុរីក៏បានចូលរួមយ៉ាងសកម្មនៅក្នុងអង្គការអន្តរជាតិ ដោយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីផងដែរ។ ទំនាក់ទំនងការទូតទាំងនេះនាំឱ្យមានកិច្ចព្រមព្រៀងទិដ្ឋាការទៅវិញទៅមក ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ប្រជាជនសិង្ហបុរីក្នុងការធ្វើដំណើរជុំវិញពិភពលោក។ យោងតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្នុងឆ្នាំ ២០២៤ បានឈានដល់ ៤% ជិត ៤ ដងខ្ពស់ជាង ១.១% ក្នុងឆ្នាំ ២០២៣។ ដូច្នេះមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំក៏ជាកត្តាសំខាន់ក្នុងការបង្កើតភាពរឹងមាំនៃលិខិតឆ្លងដែនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYdOoo1PJpwgutfVoqEaBGKEGKeyIRBeHEvuS45Yd7o6MmyQodDY8RrV88JAbjDqo8TlboEzUAWMWvaIrikALmWurEKrqxgIXNsby9ojgvUicF_SjTNHiCnse2hr-wUeowSr9cAfSpNoyIO9FolzOdeqEr1UJAz3KU6yppRPcP1MaAChMvwRvY7VH4yX34/s1080/image_2025-01-10_15-08-29.png

ទន្ទឹមនឹងនេះប្រទេសនេះក៏ត្រូវបានគេទទួលស្គាល់ថាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកដ៏សំខាន់មួយដែលមាន GDP ខ្ពស់ក្នុងមនុស្សម្នាក់។ ស្ថិរភាពសេដ្ឋកិច្ចជួយសិង្ហបុរីកសាងទំនុកចិត្តក្នុងប្រទេសផ្សេងទៀត ដោយធ្វើឱ្យពួកគេមានឆន្ទៈក្នុងការផ្តល់សិទ្ធិចូលប្រើប្រាស់ដោយគ្មានទិដ្ឋាការដល់ពលរដ្ឋសិង្ហបុរី។ លើសពីនេះ លិខិតឆ្លងដែនសិង្ហបុរីក៏រួមបញ្ចូលមុខងារសុវត្ថិភាពកម្រិតខ្ពស់ដូចជាទិន្នន័យជីវមាត្រ និងបច្ចេកវិទ្យាអ៊ិនគ្រីបទៀតផង ដែលភាពជឿនលឿនទាំងនេះការពារការក្លែងបន្លំលិខិតឆ្លងដែន និងការប្រើប្រាស់ខុសច្បាប់ ដោយធានានូវសុវត្ថិភាព និងភាពជឿជាក់នៃលិខិតឆ្លងដែនសិង្ហបុរី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyR-GlMObO3-JWzzV5hYTXPThYNHOMDWEWkFRdVHA6yL7e9w26E0XVzv2deXLl3jeAm3a70njw222J_TIjxdTzfwA9QSJkLamVTVg6_NrPQkar3weDz6Dbq4M8A-fNpQOJyRu7Gt2LDvXwSqmKLY-kOgCGoxexMTY-A0i61k49h8LXzbRW788q2HQOrljX/s1536/image_2025-01-10_15-08-30.png

ហ្វេនៗ Esther Yu និង Ding YuXi នៅចិនឈ្លោះគ្នាបែកផ្សែង ខណៈអាយដលផ្អែមល្ហែម

0

ថ្មីៗនេះ អ្នកគាំទ្ររបស់ Esther Yu និង Ding YuXi ស្រាប់តែបញ្ចេញសំឡេងរបស់ពួកគេ ថែមទាំងទាមទារឱ្យមានការប្តឹងតវ៉ាជុំវិញបញ្ហារក្សាសិទ្ធិ និងការចម្លង។ មុននោះតារាសម្តែងទាំងពីរមានភាពស្និទ្ធស្នាលខ្លាំងនិងផ្អែមល្ហែមចំពោះគ្នានៅក្នុងព្រឹត្តិការណ៍ Tencent Starlight Awards ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuvRvwpHIh4a5bf3XqGtYeTUyhFN15Zjg5fsMeMC_xnKjDKQP_QAZ_0NNs1zh4EUvmyDCcFDR_WadhODG4kinLC3-92BjZcQcewJbMOjNcFSGPe5ZtorkRK5IuavMZ0pKADPR14nISats1qNi4hBbASPtScfOxEdFk4ZM-1DqYGmfUefrTv1aKImhzLduZ/s1620/image_2025-01-06_14-33-02.png

នៅល្ងាចថ្ងៃទី ៥ខែមករា ហ្វេន Esther Yu ស្រាប់តែប្តឹងអ្នកគាំទ្រ Ding YuXi ពីបទចម្លងការរចនារូបតំនាងរបស់ខ្លួន។ ភ្លាមៗនោះ អ្នកគាំទ្រ Ding YuXi ក៏បានបញ្ចេញព័ស្តុតាងដែលថាការរចនារូបតំណាងរបស់ Weibo គឺជារឿងធម្មតា និងជាមូលដ្ឋាន ដោយមិនមានការយោងទៅលើរូបតំណាងរបស់ Esther Yu នោះទេ។ អ្នកគាំទ្ររបស់ Ding YuXi ថែមទាំងទាមទារឱ្យអ្នកគាំទ្រតារាស្រីរូបនេះនៅខាងក្រោយឆាកបញ្ចេញព័ស្តុតាងដែលថារូបតំណាងត្រូវបានរចនា និងផ្តួចផ្តើមដោយអ្នកគាំទ្ររបស់ Esther Yu។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhms2-a6Fn4oFJwzZ__AWygkfvel747jnqJqMAZrRq128vQUOWJ-yeR6dNvOoKgCaABZ0pBru9wKBw6o5HnhDNQ4pN0WwUBRAS192QvuotHJq1_VcvQGs0sn7tlMh_mg-gMZOU1a0n9DGCgmCGfY_6E9cxiwTwnVW0gVXL_XafL7Les72dY3PrOuOl_k61T/s1620/image_2025-01-06_14-33-00.png

ដើមឡើយនេះគ្រាន់តែជាសង្គ្រាមរវាងអ្នកគាំទ្រតារាសម្តែងទាំងពីរប៉ុណ្ណោះប៉ុន្តែបែរឈានដល់ចំណុចមួយទៀតកាន់តែខ្លាំង។ អ្នកគាំទ្រ Esther Yu មិនចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់អ្នកគាំទ្រ Ding YuXi ហើយជេរប្រមាថសមាជិកគ្រួសាររបស់ Ding YuXi ។ បន្ទាប់ពីនោះមក អ្នកគាំទ្រម្នាក់នេះថែមទាំងបាន Tag ដោយផ្ទាល់ទៅកាន់ Ding YuXi ក្នុងការបង្ហោះ ធ្វើឱ្យមនុស្សជាច្រើនមានការខឹងសម្បារ។ នៅព្រឹកថ្ងៃទី៧ ខែមករា នារីរូបនោះបានសូមទោស Ding YuXi និងអ្នកគាំទ្ររបស់តារាប្រុសរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz1DdaLUEYgK62lrUtc1UGlaZbcEl2ZehdIhAabde-pnS2cN6brzD5OXQ8U5h7RxdJj2oTWKm2QwNdCjiMgK7efJvXy8kxSOPB3oKK4sk9Tf_A1J-mX76yF6aKKHT71tgmFgXrbfv1FQpSA8K6cEUOxqmhTazwi2tAqqVHHkB0VccQFNDi-yhyphenhyphenQw802qM1/s1440/image_2025-01-06_14-33-05.png

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី៤ មករា ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Tencent Starlight Awards ដែលមានតារាល្បីៗជាច្រើនរូបចូលរួម។ នៅក្នុងកម្មវិធីទាំងមូលដែលមានភាពល្បីល្បាញជាងគេគឺកាយវិការដ៏ផ្អែមរបស់តារាប្រុស Ding YuXi ទៅជួយកាន់ដៃតារាស្រី Esther Yu ចុះពីលើឆាកឡើងទទួលពានរង្វាន់។ ភាពក្លាហ៊ាននិងទង្វើសុភាពបុរសរបស់ Ding YuXi តារាៗដែលចូលរួមក្នុងកម្មវិធីមានការភ្ញាក់ផ្អើលមិនតិចនោះទេ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3Yt-YP88qnnf4QXHTN6StSvUkUfcWJy4OAOpqkthvPyIOXHIaWOwd35VI4z-0xpcmF9x_Y47F2QLjWSR2O4HokCGeQx4u8SLrlyIkz88lrWnL-9C_FLVBQJqHL3gcYrkZN5r6zmOLgVCm0w05R1jBKDwhZuC6iu67uG5fp6QeLntr8aCAQ2p5Y7l8S_S6/s690/image_2025-01-09_15-29-03.png
 

 

 

 

វ៉ាង ស្រីណូ សរសើរទឹកចិត្តល្អ ម៉ាដាម ដា ហ៊ានយកកិត្តិយសរបស់ខ្លួនធានាលុយកម្ចីចិនឱ្យគេ

0

តារាសម្តែង វ៉ាង ស្រីណូ បានសម្តែងការកោតសរសើរយ៉ាងខ្លាំងទៅកាន់ទឹកចិត្តដ៏ល្អនិងសប្បុរសរបស់ ម៉ាដាម ដា ដែលហ៊ានយកកិត្តិយសក្រេដីតរបស់ខ្លួនទៅកម្ចីចិនឱ្យគេពិតជាមិនធម្មតានោះទេ។ អ្នកនាងថា ម៉ាដាម ដា ល្អខ្លាំង ចំណែកឯខ្លួននាងវិញមិនចិត្តល្អបែបនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdM9UsgXZiIYwC-BG8JB3wXJ5AgyFiKpJtDW9NQIumbEQgg_2Stn14Y6ygV1-bvFCBY9RJ4xbE_LBsx3xGpnRSxc0TbFOs17BGJqR0Ad18lJjNA3aJHZmL4zdgl5niLGby52yeegO0DV-oAzsuBiu9tWT9rrkgFlidpgqIQHOUCoJZqMxaTZa3O-DZeLnV/s1571/image_2024-08-03_15-32-45.png

តាមរយៈវីដេអូខ្លីមួយចែករំលែកនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ តារាសម្តែង វ៉ាង ស្រីណូ បានឆ្លើយតបទៅកាន់ការខម្មិនមួយថា «ចង់យកម៉ែទៅធានាកម្ចីចិន» ។ អ្នកនាង វ៉ាង ស្រីណូ ថារូបខ្លួនមិនមែនជាម៉ាដាម ដា ទេដែលទៅកម្ចីចិនឱ្យគេតែខ្ចីខ្លួនឯងមិនហ៊ានផងមិនបានចិត្តល្អដូចម៉ាដាម ដា ទេ។ វ៉ាង ស្រីណូ បន្តទៀតថា ម៉ាដាម ដា គាត់គិតល្អ ធានាកម្ចីឱ្យគេ ដោយដេញឱ្យអ្នកខម្មិនទៅរកម៉ាដាម ដា ទៅក្រែងគាត់ជួយម្នាក់ទៀត ចំពោះនាងមិននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihNGo_zwRyYm3eaIBHE8ETLskpZAh9cYjH-Il6fuxS-SC2Kiwc26GpNLLP6zIUJqjJOTm2I4bRe0UPGOQCkmjOQYQSu6nPcMrqcPFwrQs9s6tHfIImWUVWbYgjSZLqCyx5zQCUT54HeQHZDw4hIZL2c8_zt6QLjeE0Hq4XQsXFXt33umUd__4FbYTupES7/s1694/image_2024-08-03_15-32-46.png

តារាសម្តែងរូបនេះ បានពោលសរសើរទៅកាន់ទឹកចិត្តម៉ាដាម ដា ធានាកម្ចីឱ្យគេបើខូចឈ្មោះ ខូចឈ្មោះយើង។ វ៉ាង ស្រីណូ ថាម៉ាដាម ដាគាត់ល្អខ្លាំង ដល់ថ្នាក់ហ៊ានយកកិត្តិយស កេរ្តិ៍ឈ្មោះរបស់ខ្លួនប៉ុន ម៉ាដាម ដា មួយទាំងមូលជារឿងមិនធម្មតា សុខចិត្តយកកិត្តិយសដ៏ធំរបស់គាត់ទៅធានាឱ្យគេ ទៅរកគាត់ទៅខ្លួនមិនហ៊ានទេ។ តារាស្រីរូបនេះថា ខ្លួនជួយខ្លួនឯងពេលខ្លះជួយមិនចង់រួចផងកុំថាដល់ជួយអ្នកដទៃ មានតែម៉ាដាម ដា មានចិត្តបុណ្យ ចិត្តសប្បុរស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNru9q6nJv6_-vC-kDYKbvBXCxYjlxybdpymPb040CyEDn2W_IVoS64dBWc0-Bc7DoTfyRhE-TdAnjR3Nu91qQaL0mzQsJb2A0nMtvICkf8AefWRkYjEJe0elTO0IQLAitGHj6HPJ57mPHZ_lQIfQoRgniL-F8GjBdgwH1XCZHP2F24WJYOb5BfJMs69QW/s1948/image_2025-01-07_09-02-58.png

គួរបញ្ជាក់ផងដែរថា នាបំណាច់ឆ្នាំ២០២៤ ចូលដល់ដើមឆ្នាំ២០២៥ អ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានការបង្ហោះថា ម៉ាដាម ដា បានខ្ចីលុយចំនួន២០ម៉ឺនដុល្លារ ប៉ុន្តែមិនបានសងតាមការកំណត់ដោយដេញឱ្យទៅអ្នកផ្សេងសង។ ក្រោយពីរឿងនេះល្បីខ្ចរខ្ចាយ ម៉ាដាម ដា និងគូស្នេហ៍ជាតារាសម្តែង ប៊ីរី បានធ្វើសន្និសីទសារព័ត៌មានដោយមានដៃគូរកស៊ីម្នាក់ទៀតបានចេញមកបញ្ជាក់ថា ម៉ាដាម ដា មិនបានខ្ចីកម្ចីចិននោះទេ គ្រាន់តែជាអ្នកឈរឈ្មោះឱ្យដៃគូរកស៊ីរបស់ខ្លួនប៉ុណ្ណោះ៕

ដឹងតែកក្រើកទៀតហើយជាមួយការប្រគំតន្ត្រី GANZBERG Super Idol រដូវកាលទី 3 ដែលជាព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ 2025!

0

ភ្នំពេញ – នៅថ្ងៃសៅរ៍ ទី 18 ខែមករា ឆ្នាំ 2025 ក្រុមហ៊ុន GANZBERG នឹងមកនូវមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី 3 នៅកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដ៏កក្រើកនេះនឹងមានវត្តមានចូលរួមសម្ដែងពីក្រុមតារាចម្រៀងកូរ៉េ K-POP និងតារាចម្រៀងល្បីៗក្នុងស្រុកជាច្រើនរូបទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuvndDSPMFDiKD4pIU6sPU34mMykTDxXYeaj1uw3GOF__CDp_p32IKwmDKUPb45FvvmTzkjDALZXSJ0wsmRvaz5eYILTMjmytHpDrExscyuDGYmKFWyBsQfyh5c9jcu-j6m7NtDKqaqbJdRAQHnMId3ebuJCgKVMfepaDuc08ycmhoJaon6LiOG9DMmsBH/s1080/GANZBERG_S3_Poster.png
ដោយសារទទួលបានការគាំទ្រយ៉ាងសម្បើមជាប់ៗគ្នាក្នុងឆ្នាំ 2024 កន្លងទៅ ក្រុមហ៊ុន GANZBERG បានសម្រេចរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី 3 នេះឡើង។ ដោយប្រកាន់ខ្ជាប់នូវទស្សនវិស័យរបស់ខ្លួន ក្រុមហ៊ុន GANZBERG នៅតែបន្តរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីដែលភាសាសកល ដោយបង្កើតពេលវេលាដែលមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្រទូទាំងប្រទេស។
ព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ 2025 នេះនឹងមានវត្តមានចូលរួមសម្ដែងដោយតារាក្នុងស្រុកល្បីៗជាច្រើនរួមមាន៖
– ស្ដេចដាយណូស័រ G-Devith ជាតារាចម្រៀង Rapper ដែលស៊ីដាច់គេនៅស្រុកខ្មែរ ខាង Rap លឿនដូចម៉ាស៊ីនដេរ និងលេងស្ទាយសម្លៀកបំពាក់ប្រ៊ែនៗតម្លៃកប់ពពក
– Rapper ស្រស់សង្ហារ Vuthea ដែលជា Coach ក្នុងកម្មវីធីប្រកួត Rap ដ៏ល្បីល្បាញ Rapper Fighter ប្រចាំស្ថានីយទូរទស្សន៍ PNN
– Zedes ដែលជា Rapper សំឡេងធ្ងន់ បារ៉ូលមុតដែលកំពុងផ្ទុះការចាប់អារម្មណ៍ថ្មីៗនេះតាមរយៈបទ Diss Track

– NPN ដែលជា Rapper មានសំឡេង Unique ​ប្លែកពីគេគួរឱ្យទាក់ទាញដែលហ្វេនៗស្គាល់ច្បាស់​តាមរយៈបទ Channavinlyna

– តារាចម្រៀងពូកែថ្នម សំឡេងផ្អែម Morm Picherith ម្ចាស់បទ “បងនៅឆ្ងាយ” ដ៏ល្បីល្បាញ
– DJ Tayler នឹងចាប់ដៃគូជាមួយ MC Slick ដើម្បីចាក់តន្ត្រីទាន់សម័យញាក់ៗកន្ត្រាក់អារម្មណ៍ដែលធ្វើឱ្យអ្នកគាំទ្រទប់ខ្លួនមិនជាប់ ចង់រាំសប្បាយតាមចង្វាក់ភ្លេង
– MC Visal រូបសង្ហារ វេហាចាក់ទឹកមិនលិចដែលពូកែញ៉ាំងបរិយាកាសសប្បាយរីករាយ
– MC ដ៏ស្រស់សោភា ពូកែវេហា Heng Keo Nita
– MC Neary Korea ដែលចេះនិយាយភាសាខ្មែរ ប៉ៃឡាំៗគួរឱ្យចង់ស្ដាប់ និងក្រមិចក្រមើមគួរឱ្យខ្នាញ់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYGwKsHNLS3nbwPojgSd5s6EZXcVzmiuSKoCrAhaHIiZn_uX5xKMENh5ZCungYHpbcCJWdXm_sPEcbH3YygTZJ1p99TACj4BPUuRjWG5obY3Ui8uoOL2qxcediqJKDQRt_9rFSkt7U7tL6llDjQdKM_FIUy-LLInrdfACAvGUXd8xGKL6ft08EQ7ODZkxN/s1080/Khmer-Artist-All-in-one_03.jpg
ហើយទន្ទឹមនេះ ដើម្បីតបស្នងដល់ហ្វេនៗរបស់ខ្លួន ក្រុមហ៊ុន GANZBERG នឹងធ្វើការចែកសំបុត្រចូលទស្សនាប្រភេទ Premium A និង Premium B រហូតដល់ទៅ 500 សន្លឹក FREE នៅថ្ងៃអាទិត្យ ទី 12 ខែមករា 2025 នៅទីតាំងប្រគំតន្ត្រីកោះពេជ្រ ផងដែរ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEils2cdoIshjehpX5yP-mxPju0O5F-l7bOqMfZs9f2HsYe8Du6RJLY7e4p1M79oACZ0rmL5iA8UWH4EbQ_PvHUZgcdjHhhT8zsbVWSHsl-FSwY9MqzTar_-9rwWPS2WwA4shtfXuBY3Tub1I_tZsCpjY6XlfVyzNz-vEJfOiGCaoijrSZ0NTTvw-HpgLIRD/s1080/GANZBERG_S3_Promotion_Poster_03.jpg
លក្ខខណ្ឌងាយៗ៖ ដើម្បីទទួលបានសំបុត្រ FREE ហ្វេនៗគ្រាន់តែ Share ផុសនេះ និង Mention មិត្តភក្ដិ 3នាក់ ដោយដាក់ Hashtag #GANZBERG #SuperIdol2025Season3 #Concert #KPOP #German
កុំភ្លេចកត់ចំណាំ ហើយត្រៀមខ្លួន ត្រៀមបំពង់កស្រែកហ៊ោកញ្ជៀវ និងរាំសប្បាយតាម Idol ក្នុងរាត្រីដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន។ GANZBERG Super Idol រដូវកាលទី 3 នេះមិនគ្រាន់តែជាការប្រគំតន្ត្រីប៉ុណ្ណោះទេ វាថែមទាំងជាបទពិសោធន៍ដ៏អស្ចារ្យដែលអ្នកទាំងអស់គ្នាមិនចង់ខកខាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimSVjEwWNgAPIAgdcHqCDxszbhOxmg2vCDhBVKHaIwXAJaKTytQVhyyPLSVQYwSzAdkY6R-P2o1TlWXerGrrCmOJT1Yb_s0wdaxZmwyWdQm6BdzUFLf2JbVNdSQOKuZOQo1YdriB2Fzv0ZyCQFMTgn_46ORAkAusWARCLcASclRwqLOikLlkzrx7E0N0D6/s1080/GANZBERG_S3_Ticket-Sell-Poster_RE3_RE1.jpg
សម្រាប់ការធ្វើបច្ចុប្បន្នភាព និងព័ត៌មានលម្អិតបន្ថែម សូមរង់ចាំតាមដានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន GANZBERG។
សំបុត្រចូលរួមទស្សនានឹងមានលក់ចាប់ពីថ្ងៃទី 9 មករា – 18 មករា 2025! ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEiQ-DRsfOwPi5gIJr3P3BjefXQhi2SxqIaxiMmpnPvVMKWK0ixqd1L80SLegtdwAEkFWQ-MjcOkN2lLiqX89XMds2foYfLaeflcaEA36z-spXwxBGCrVsJ40bKpo87t9CeU55qi5YfYltie3kxBTrCluIBqlaxyNXEUEOd5__f40NC-KUW-YIoh89KOMF/s1080/GANZBERG_S3_FloorPlan_Poster.jpg

គោលដៅទេសចរណ៍ទាំង ៥ ដែលពោរពេញទៅដោយប្រវត្តិសាស្ត្រមិនអាចបំភ្លេចបាន

0

កន្លែងទាំងនេះគឺជាគោលដៅទេសចរណ៍ដែលទាក់ទងទៅនឹងអតីតកាលសោកនាដ.កម្មដ៏ឈឺចាប់ ដែលកំពុងទាក់ទាញអ្នកទស្សនាឱ្យយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រដ៏ជូចត់។ កន្លែងទាំងនេះត្រូវបានគេស្គាល់ថាជា តំបន់ទេសចរណ៍ងងឹត ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រវត្តិនៃការឈឺ.ចាប់ សោកនាដកម្ម និងសង្រ្គាម។ ដូច្នេះហើយខាងក្រោមនេះយើងនឹងនាំលោកអ្នកមកស្គាល់តំបន់ទេសចរណ៍ងងឹត៖

១.សារមន្ទីរទួលស្លែង ឬគុ.កទួលស្លែង៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាបូជនីយដ្ឋាននៃការចងចាំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីត “មន្ទីរសន្ដិសុខ២១ ឬមន្ទីរស-២១” ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(សម័យខ្មែរក្រហម)។ អតីតមន្ទីរឃុំឃាំងនេះ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញដែលស្ងាត់ជ្រងំ ក្រោយខ្មែរក្រហមជម្លៀសប្រជាជនទាំងអស់ចេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja-fqxh7REEHzbVWs3HBSlO4zl7QitLs2020mJbi60PVmvtIx_oDFRVxttMJYSm-mHapBpeL39e0fQSgDICF-OrdP1x0_PvrkdM457__0IaWJPt-_D5kP2vq9Xd71GsBWH3AN71qJbH6fUIdY1LJtoCJip29wQX82KzFBZ09wu2Bwl62xmKBstuLKGBrMj/s1024/image_2025-01-10_13-41-07.png

គុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លា.ប់អ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះផងដែរ។ បច្ចុប្បន្នសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានគេចាត់ទុកថាជាកន្លែងដ៏ឈឺចាប់មួយ ដោយរក្សាទុកនូវរឿងរ៉ាវរបស់ជនរងគ្រោះ និងរំលឹកពីឧក្រិដ្ឋកម្មដ៏ឃោរឃៅរបស់ ប៉ុល ពត។

២.វិមាន Murambi៖ គឺជាវិមានដ៏ក្រៀមក្រំមួយ ដែលរំលឹកដល់ជនជាតិ Tutsis រាប់ពាន់នាក់ត្រូវបានគេសម្លាប់ក្នុងអំឡុងការប្រល័យពូជសាសន៍ Rwandan ឆ្នាំ១៩៩៤។ វិមាននេះរួមមានអដ្ឋិធាតុដែលបានរក្សាទុក ផ្នូរដ៏ធំ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ជនរងគ្រោះ ដែលផ្តល់នូវទិដ្ឋភាពពិតនៃអំពើប្រល័យពូជសាសន៍។ ការទៅលេង Murambi គឺជាបទពិសោធន៍ផ្លូវចិត្តដែលទាមទារការគោរព និងរក្សាភាពស្ងៀមស្ងាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN3-97kg63n3Cq4S0If4l0pG-4XdxzBdUaFWs0rgjjG11E5-2dpdr1Jr__nIzWDX0iNpBsWWWyN_jsuMzcmZd3CrlNVQDSIxkDOTQXJCZ8GqwSvYxmwos-J2FYQgaPpWi-eJ_KIYrB0dYxcRHoC0zZf2dGolSxUdw8s1ec52F-tJc2BGg91xAe5wTkq51x/s1024/image_2025-01-10_13-41-07%20(2).png
៣.ជំរុំ Auschwitz-Birkenau៖ គឺជាកន្លែងប្រវត្តិសាស្ត្រដ៏ឈឺចាប់នៃអំពើឃោរឃៅរបស់មនុស្សដែលមានទីតាំងនៅប្រទេសប៉ូឡូញ។ កាលពីឆ្នាំ ១៩៤០ ដល់ឆ្នាំ ១៩៤៥ ពួកណាស៊ីបានសម្លាប់មនុស្សជាង ១.១ លាននាក់ ដែលភាគច្រើនជាជនជាតិយូដានៅទីនេះ។ ដូច្នេះពេលទៅលេងជំរុំ Auschwitz-Birkenau អ្នកទស្សនាគួរតែបង្ហាញការគោរពចំពោះអ្នកស្លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8WROc9UgxvdQ2FSxIvcanE3Cq5uCeiD9D9CUHT_j8VoB9bGImkUs1eP-3Abhzje0e2vfYgQ4zEdtpacQMVskTBuA6mjXu6j8NRJ3kI9CeZgTcG5RjgzRJUESBwKisCF5zLynqG5-Xjt9rV2wXBkTfD-7-ur4K4xUge50zzQZHNBTlDdy1I6gtHVAGj-Q8/s686/image_2025-01-10_13-41-08.png

៤.ទីបញ្ចុះសព Père Lachaise ក្នុងទីក្រុងប៉ារីស៖ គឺជាកន្លែងសម្រាប់ដាក់សាកសពរបស់មនុស្សល្បីៗជាច្រើនដូចជា Jim Morrison, Oscar Wilde និង Edith Piaf ។ កន្លែងនេះត្រូវបានសាងសង់ក្នុងឆ្នាំ ១៨០៤ ជាទីបញ្ចុះសពឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តដ៏សម្បូរបែប និងសិល្បៈនៃទីក្រុងប៉ារីស តាមរយៈផ្នូរ និងរូបចម្លាក់របស់វា។ ភ្ញៀវទេសចរដែលមកទស្សនាទីនេះត្រូវតែគោរពវិញ្ញាណក្ខន្ធ ហើយគួររក្សាភាពស្ងៀមស្ងាត់ ដើម្បីជៀសវាងការរំខានដល់គ្រួសារដែលមិនទាន់បានរួចផុតពីទុក្ខសោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhghTB-PbfT40Qe_c8JzOYxDLNMH5N1BzNkbMQOIsjHFosJG1yG_Tda87Y2XU_fU4p4jgztrXIrgEbuQ1CRmapYmB75LbZIweVEiHnsaWPEm2vaWDFo_BwGReXrS57KAcCBS-IjybyrEjCYBriWl-9u5VxXQK6Sph1TNkIYz53L9w2DBNjXEWPwDExrBbyQ/s1200/image_2025-01-10_13-41-08%20(2).png

៥.ព្រៃ Aokigahara ឬព្រៃអត្តឃាត៖ ព្រៃនេះមានទីតាំងនៅជើងភ្នំ Fuji ប្រទេសជប៉ុន ត្រូវបានគេស្គាល់ថាជាព្រៃដែលពោរពេញទៅដោយអាថ៌កំបាំង ខណៈមនុស្សជាច្រើនបានមកព្រៃនេះដើម្បីធ្វើអត្តឃាត។ បច្ចុប្បន្នជនជាតិជប៉ុនចាត់ទុកថាព្រៃ Aokigahara ជាកន្លែងគ្រោះថ្នាក់ ដូច្នេះអ្នកទេសចរគួរតែទៅជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ដើម្បីធានាសុវត្ថិភាព និងមិនអាចធ្វើដំណើរចូលព្រៃនេះម្នាក់ឯងបានឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYLOgkozB6q-WW1Ef2wIvtmBVF19JYNY1bgKZSBPLnHtHg4pMsNHl7hM9IfWUW3mEDErAxreZds0CggiyPpIqQCJBJ_znN4tywH_MWwkL0eByvQZGjBbdBLzC9HSCAWxqeBKuIHGAVyChT-navMpG-Jzjfz7i1fN71Dzq_IqIFEosWH-2JUZ2TgZVCVFZ-/s2560/image_2025-01-10_13-41-08%20(3).png

មហាសេដ្ឋីរបស់ពិភពលោកចំនួន ៣ បានផ្តល់ដំបូន្មានថា បើចង់ជោគជ័យក្នុងជីវិតកុំប្រើទម្លាប់ទាំងនេះឱ្យសោះ!

0

Elon Musk, Jeff Bezos និង Mark Zuckerberg សុទ្ធតែជាកំពូលមហាសេដ្ឋីល្បីៗនៅលើពិភពលោក ដោយពួកគាត់បានចែករំលែកដំបូន្មានល្អៗជាច្រើនសម្រាប់អ្នកដែលចង់បានជីវិតជោគជ័យ។ ជាការពិតណាស់អ្នកទាំងបីមិនត្រឹមតែល្បីល្បាញដោយសារការច្នៃប្រឌិតបច្ចេកវិទ្យាជឿនលឿនប៉ុណ្ណោះទេ ពួកគាត់ក៏មានទស្សនវិជ្ជាដ៏រឹងមាំ និងឆ្លាតវៃផងដែរ។ ខាងក្រោមនេះគឺជាទស្សនវិជ្ជាដ៏មានតម្លៃរបស់មហាសេដ្ឋីពិភពលោក។

១. Elon Musk៖ Elon Musk បានប្រកាន់ភ្ជាប់នៅទម្លាប់គោរពពេលវេលា និងឧស្សាហ៍ព្យាយាម។ លោកបាននិយាយថា ភាពខ្ជិល និងការពន្យាពេល ធ្វើអ្វីមួយយឺតយ៉ាវ គឺជាទម្លាប់ដ៏អាក្រក់បំផុត ដែលអាចធ្វើឱ្យមនុស្សបរាជ័យក្នុងជីវិត។ ដូច្នេះលោកជឿថា ភាពជោគជ័យគឺជាដំណើរការដ៏វែងមួយ ដែលទាមទារឱ្យមានការតស៊ូ ឧស្សាហ៍ព្យាយាម ការអំណត់អត់ធន់ និងការខិតខំប្រឹងប្រែងឥតឈប់ឈរ។ មហាសេដ្ឋី Elon Musk បានចែករំលែកបន្តថា លោកបានប្រឈមមុខជាមួយការបរាជ័យ និងបញ្ហាដែលហាក់ដូចជាមិនអាចយកឈ្នះបាន។ ប៉ុន្តែដោយសារការតស៊ូ និងការតាំងចិត្តមិនចុះចាញ់ រួមទាំងការគោរពពេលវេលា លោកក៏បានយកឈ្នះក្នុងរឿងគ្រប់យ៉ាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgACjIcfwsYwexZXLq-9sgQTLrFFYRLX3dwwvNGazU1VC4UFP0JiJQcrGB1rMXZqBRB-_oDo07m6y-zwI-P_SoUVAOkRQMF17wSoMJbq-iv5iLi4UBGns9Cp_Lv0Yu3Fsat6QeGQIxOZ5whtuzX9g6UupdPsdsaB5kVrHE7mEPMAdcn2OX7EcLmtVECBWRJ/s1440/image_2025-01-10_13-37-08.png

២. Jeff Bezos៖ Jeff Bezos ដែលជាមហាសេដ្ឋីទីពីររបស់ពិភពលោកបានប្រកាន់ភ្ជាប់នៅទម្លាប់គ្រប់គ្រងអារម្មណ៍។ លោកបាននិយាយថា ភាពវៃឆ្លាតខាងអារម្មណ៍ (EQ) គឺជាកត្តាចាំបាច់ និងសំខាន់បំផុតដែលមិនអាចខ្វះបានក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់មនុស្ស។ ស្ថាបនិក Amazon ណែនាំមនុស្សឱ្យយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍កត្តានេះ ដោយលោកជឿថា បុគ្គលដែលមានភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ និងអាចគ្រប់គ្រងអារម្មណ៍បានល្អ មិនងាយខឹងផ្តេសផ្តាស់ គឺជាមនុស្សអស្ចារ្យបំផុតអាចកំណត់ជោគវាសនាជីវិតរបស់ខ្លួនបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGPEnw0IB46ozXA8j0IVuSDAp_ansAgjmpysRAxGFI8rfGKZsKgvUBtiQwfYG1pSZL4sWSvrVlmWGhuFFiOX9VRox_I_jHp1CXcilk99ENK_tq-ohJcAGD5a0iNuYLjueqoXAMQvKZjLezNnBFX9yKzHTZ_MTTZRc8eZE76JZ1HNszM8Is7bUKXogD9q9T/s1000/image_2025-01-10_13-37-08%20(2).png
មនុស្សទាំងនេះមិនងាយស្ត្រេស ឬបាក់ទឹកចិត្តដោយសារការលំបាកឡើយ ពួកគេតែងតែរក្សាអាកប្បកិរិយាវិជ្ជមាន ខិតខំប្រឹងប្រែងឥតឈប់ឈរ និងមានឆន្ទៈក្នុងការរៀនអភិវឌ្ឍខ្លួនជានិច្ច។ មហាសេដ្ឋីរូបនេះក៏បានបន្តទៀតថា មនុស្សដែលឆាប់ខឹង ឆៀវឆាវ មិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង នឹងជួបប្រទះការលំបាកជាច្រើនទាំងក្នុងជីវិត និងការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4PQFHH7KT_e2HSykqICIjhVEPeSzyJVp9818x1qrce7sRhZljdIbD9dWEZBwAEAmoTqdWZcqSS25St7q2W-FhetlzSRNxUe5Q7UkS-PkDbs4JMWe3Q2QfyJHCAE8IqVgEWm0z8cic-F7LSLcoq-jt_V2pSIMVmXbCYx3w8rb9_tYwVTx0s8OC5o-ha9Ir/s975/image_2025-01-10_13-37-09.png

៣. Mark Zuckerberg៖ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានប្រកាន់ភ្ជាប់នៅទម្លាប់នៃការដាក់ខ្លួន ឬបន្ទាបខ្លួន។ មេរៀនដ៏សំខាន់មួយដែល Mark តែងតែចែករំលែកគឺការនៅឱ្យឆ្ងាយពីភាពក្រអឺតក្រទម ដោយលោកបានសង្កត់ធ្ងន់ថា ភាពជោគជ័យមិនអាចសម្រេចបានឡើយ ប្រសិនបើអ្នកមិនចេះបន្ទាបខ្លួនក្នុងការទំនាក់ទំនងជាមួយសង្គម។ មនុស្សដែលគិតតែពីខ្លួនឯង ហើយមិនព្រមស្តាប់អ្នកដ៏ទៃ ងាយធ្លាក់ចូលទៅក្នុងភាពបរាជ័យណាស់ និងមិនអាចអភិវឌ្ឍខ្លួនបាននោះទេ។ ដូច្នេះអ្នកត្រូវចាំថា គ្មាននរណាម្នាក់អាចជោគជ័យតែម្នាក់ឯងបានឡើយ បើគ្មានកិច្ចសហប្រតិបត្តិការ ការទំនាក់ទំនង និងការរៀនសូត្រពីអ្នកដទៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5j_IgRSmi-CJuKcasILjxmaxSaVoCg5YaoAuON102NJ07gvBPlUn8AsqFPnLOW5Gwe9Vb1VM2OBYaXIKgg2Ea5YspG3iH9ChAxRMskTIrhoQI4lOVBJQLcinOvY7g3FxcLIZplHPDvGR-dafVYk5srNT5xFm2xLMDk9mbCLaIwH2Hn5cnxTc03nocRAZ3/s1600/image_2025-01-10_13-37-09%20(2).png

ច្បាប់ចរាចរណ៍ថ្មីនៅវៀតណាម! អ្នកល្មើសច្បាប់ពិន័យជាប្រាក់ជិត១០០០ដុល្លារ តែអ្នករាយការណ៍អ្នកល្មើសបានរង្វាន់២០០ដុល្លារ

0

កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៥ នេះ សារព័ត៌មានវៀតណាមបានចុះផ្សាយថា អាជ្ញាធរវៀតណាមនឹងផ្តល់ប្រាក់រង្វាន់ប្រមាណ ២០០ ដុល្លារភ្លាមៗ ជូនទៅកាន់ពលរដ្ឋរូបណា ដែលរាយការណ៍អំពីអ្នកប្រព្រឹត្តិបទលើ្ម.សច.រាចរណ៍លើដងផ្លូវធ្វើដំណើរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpXDGKPp-zdvfXqZM8ffbNe7t81jTjUQToIbT1W9SYub9EXIu-xoOZ6JkyC3EMxH04DAtKNmWpekZ3WtoMOicZtAMYlFEnrkbPRiW7Djnu5pdW0OZsTBJ58rGi1JvfX8nHvj0biXWiukhTdK_f3l7NalbNNrRoScC23mxgC_rCzCAAuthmWagTLPuCtV1u/s1024/image_2025-01-10_13-31-37.png

ដូចដែលគ្រប់គ្នាជ្រាបមកហើយថា ការធ្វើដំណើរនៅលើដងផ្លូវប្រទេសវៀតណាម ហាក់មានភាពមមាលញឹកខ្លាំង ជាពិសេសគឺសម្បូរទៅដោយម៉ូតូ ជិះយ៉ាងត្រសេចត្រសាចពេញពេញផ្លូវតែម្តង ដែលជារឿយៗគឺបណ្តាលឲ្យមានការកកស្ទះចរាចរតាមដងវិថីសំខាន់ៗ ក្នុងទីក្រុងហាណូយ និងហូជីមិញជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7JHSgSYO0rrYcnnYJ6CHdCCp1_p1lBI1o6uNJJJffEFza9mSg6Ya10B4K23c7VY73vSLU0OuXyp_EHy9O2CzhurafHdKTqYYR_0Z3X2btHkN2ujVdMFMW6ypfZZBNX4TC2Fv7ePwcBjmr-rn5n05FQanMM37m785-QOFlCJ2QfJFcQLyqG_-8QK6Ma2LK/s2560/image_2025-01-10_13-31-38%20(2).png

ដូច្នេះហើយ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធទ្វេដង អាជ្ញាធរវៀតណាមបានដាក់ចេញនូវគោលនយោបាយថ្មីមួយ គឺប្រកាសថានឹងផ្តល់ប្រាក់រង្វាន់ជាទឹកប្រាក់ប្រមាណ ៥ លានដុង ឬស្មើនឹង ១៩៦ ដុល្លារ ទៅកាន់នរណាម្នាក់ ដែលបានរាយការណ៍អំពីករណីអ្នកបំពានច្បាប់លើដងវិថី ដូចជា ការបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ និងចុចទូរស័ព្ទដៃអំឡុងពេលបើកបរជាដើម។ ចំពោះអ្នកដែលត្រូវបានផាកពិន័យ អ្នកបើកម៉ូតូនឹងពិន័យជាទឹកប្រាក់ ៦លានដុង ឬប្រមាណ ២៣៦ ដុល្លារ ,ខណៈអ្នកបើករថយន្តវិញនឹងត្រូវពិន័យរហូតដល់ ២០លានដុង ឬ៧៨៧ដុល្លារឯណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiSwfRaIRsiEmepHOKvz1vE04QuCkT9nhqlb9c5i66i2FmwnSH0XzaHgX3RIBK5OZHl_9nQMRECxECBpchtXuspF8pVfuditQQg7KKQBP4nwt1S77thb9ZFnB0yGigp2THHnn8bhUYKySaAxnwOv6QQeFUw5U8_D-VIJh5fPlwCl5zaw58tnYmF8-6H1n-/s1200/image_2025-01-10_13-31-38.png

សម្រាប់អ្នកដែលរាយការណ៍ពីបទល្មើស គឺត្រូវតែបង្ហាញភស្តុតាងច្បាស់លាស់ទៅកាន់សមត្ថកិច្ច ដោយត្រូវមានវីដេអូបង្ហាញសកម្មភាពបទល្មើសទាំងនោះ ដើម្បីទទួលបានប្រាក់រង្វាន់ ខណៈសមត្ថកិច្ច ក៏សន្យាថានឹងធានាការសង្ងាត់ជូនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYzmWEQrflCp5ZUWr5fJj3JynNlBEACMEXWCfSJ23-PMLSM-373nCAyj5QE8yV5QaDjLtvyEWCZvBqq3_5Bgbebj6U9qLll8YK5NvoKiXELQv5UKlt0nWMeyrIgFmmUL_TlPK7dasX0dlsNGBfY9sTcxhaZa_IQBeXWX4TqfoYxH7dMhsj5u2cvKWm9TIa/s1000/image_2025-01-10_13-31-41.png

យោងតាមស្ថិតិផ្លូវការវៀតណាម មានម៉ូតូប្រហែល ៧៧ លានគ្រឿង និងរថយន្ត ៦.៣លានគ្រឿង បានចរាចរណ៍លើដងវិថីទូទាំងជារៀងរាល់ថ្ងៃ។ របាយការណ៍វៀមណាមបង្ហាញទៀតថា ក្នុងឆ្នាំ ២០២៤ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣០ នាក់ក្នុងមួយថ្ងៃ ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យផ្សេងៗដូចជាបើកបរហួសល្បឿនកំណត់ មិនគោរពច្បាប់ចរាចរណ៍ ក៏ដូចជាផឹកស្រវឹងហើយបើកបរជាដើម៕