«ប្រាសាទស្នឹង» ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តស្នឹង ក្នុងភូមិស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ មានចម្ងាយជាង ២២ គីឡូម៉ែត្រពីក្រុងបាត់ដំបង គឺជាប្រាសាទបុរាណខ្មែរដ៏ល្អឯកមួយ កសាងឡើងនៅអំឡុងសតវត្សរ៍ទី ១២ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ ដើម្បីឧទិសដល់ព្រហ្មញ្ញសាសនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNlvI4srNdNforFQ9qNtXUe_q7tlJAASUEZJTyj95jfbnnWnthWipwypbar7K2uiM-fd_fhiAxnu2fRigWa4zV6TRYX5Eu8SaTy5197n9f_Q9-uHWRz8Qx1VwSfy1HIkkDcLxadYz_8dwf-2J3RgFd3OFgYqA6832rZuPGJd4AwKJxh4SRXzW05PdSoh64/s960/photo_2025-02-28_14-55-48.jpg

បច្ចុប្បន្នប្រាសាទនេះបានទាក់ទាញការចាប់អារម្មណ៍ពីសំណាកភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ឱ្យមកទស្សនានូវក្បាច់ចម្លាក់ដ៏ល្អវិចិត្រ គួបផ្សំនឹងទេសភាពព្រៃឈើពណ៌បៃតងខៀវខ្ចីអមជុំវិញ ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ ហាក់ដូចជាកំពុងស្ថិតក្នុងទីក្រុងបុរាណមួយអ៉ីចឹង។ បើយោងតាមរដ្ឋបាលខេត្តបាត់ដំបង ប្រាសាទស្នឹងត្រូវបានចែកចេញជា ២ ផ្នែកគឺប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiANOhQAuu_qmSHe3ewjgeC6g7vRsqJ6uS6YDgbXhpvzwWBd_O9HYLwPtO39XUNqr0j-T_AEP8i3UrlHBGP2KqbY1RJZ84oLLDF1rTy911lWuxnvDzkOzUHBixq6EZouXfU-AldF-S0EqcGeUGDVYKTdn3BJ8Q1Kfetz9s_1iiIrhfr4GwbmtH_bOYhMkro/s960/photo_2025-02-28_14-55-49.jpg
ប្រាសាទទាំងពីរនេះសាងសង់អំពីឥដ្ធនៅលើដីទួល ដែលមានបណ្តោយ ៣០ ម៉ែត្រ និងទទឹង ២០ ម៉ែត្រ មានលក្ខណៈ ដូចជាចេតិយចំនួនបី ដាច់ដោយឡែកពីគ្នា និងមានលក្ខណៈស្រដៀងនិងប្រាសាទនានាដែលកសាងក្នុងសត្សវតិ៍ទី ១២ ផ្សេងទៀតផងដែរ។ ហេតុនេះនៅពេលលោកបានទៅដល់ខេត្តបាត់ដំបង សូមកុំរំលងប្រាសាទស្នឹងឱ្យសោះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmIfA1k4Wr0l_KlLiHX5K2E4sugF4UindxmF9Cz_Reb7RjEqfBYpVD5LIC09JD0s7qtgFFxy5N7_SQPVYbKnandJafkU0t70Xd58j_JZoi3iBkGDBrYNa8pQ0J9LD8uDfa-PD0RvfetvTV4jK71NQNzuPx9owJFgTcwGmTyTPoJKsK5x8cUK-MGO9pB-qg/s960/photo_2025-02-28_14-55-51.jpg

    នៅប្រាសាទស្នឹងខាងកើត មានចម្លាក់ព្រះឥន្ធគង់លើដំរីក្បាលបី អមដោយចម្លាក់រាហូនៅខាងក្រោមដ៏លេចធ្លោរ ខណៈនៅប្រាសាទស្នឹងខាងលិចវិញ គឺជាប្រាសាទទោល ដែលសង់ពីថ្មភក់មានទ្វារ ៤ទិស ប៉ុន្តែ ៣ទិសត្រូវបានបិតជិត ដោយសារការបាក់ថ្មនៃកំពូលប្រាសាទ ដូច្នេះភ្ញៀវទេសចរអាចចូលទស្សនាបានតែទ្វារខាងកើតប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjZnOV6ELXii2UCBC_os5tcnV02aINOZRBAJkn9bGa9XcqWPV2piAhGYrtkfrVAhPjpnwEfsFFU0wIRpN4mg3ssqcTKjnEyr7sKJri_ERYctRBaariXr-W8jRr0AtjcQ_TU8gpIh6QlFm3EvbI0kWwkMCwjdi1RmKo55l7IJOumIBqtlbn_0AaJ5TBFGD7/s960/photo_2025-02-28_14-55-51%20(2).jpg