Home ព័ត៌មានអន្តរជាតិ Microsoft ប្រកាសបិទកម្មវិធី Skype ជាផ្លូវការនាពេលឆាប់ៗនេះ

Microsoft ប្រកាសបិទកម្មវិធី Skype ជាផ្លូវការនាពេលឆាប់ៗនេះ

106
0

អ្នកធ្លាប់ប្រើប្រាស់កម្មវិធី Skype បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ក្រោយពីក្រុមហ៊ុន Microsoft ប្រកាសថា នឹងបិទ Skype ជាផ្លូវការ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ពីព្រោះវាជាកម្មវិធីហៅចេញតាមអ៊ីនធើរណេតដ៏ពេញនិយមលើពិភពលោក កាលពីជាង១០ឆ្នាំមុន ។ Microsoft បានណែនាំឱ្យអ្នកប្រើប្រាស់ផ្ទេរទិន្នន័យទាំងអស់ទៅកាន់កម្មវិធី Microsoft Teams ឬដោនឡូតទិន្នន័យសំខាន់ៗទុក មុនពេលបិទ Skype រយៈពេល២ខែខាងមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY8-w9Lae_ptN96Gq8KyVz8o5c_IkLx49UForwC8zXuclrmWbIma9tNzRIxGN5RK2XCw3CgfYwGaNVX5M6TCHrRnn_COd_3VUa_qxx1K5vsjwusWkvqeFV5cPUPW4HBAc3FwRimP1ecI7NI0PHvA-HISRceZ-uat8Sn7vyvKaFIDE0SloAOHlRvoMvAzY5/s1400/image_2025-03-04_10-41-38.png
Skype គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីពេញនិយមជាច្រើនទៀតនៅលើពិភពលោកនាពេលកន្លងមក ដែលបានបើកដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ហើយអ្នកប្រើប្រាស់អាចធ្វើការហៅចេញរកគ្នាតាមអ៊ីនធើរណេត (ឬ VoIP) ។ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុន Microsoft នឹងផ្តោតសំខាន់ទៅលើកម្មវិធី Microsoft Teams ដោយអ្នកប្រើប្រាស់ Skype នឹងអាច Login ចូលកម្មវិធី Microsoft Teams បានភ្លាមៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC4esUNX13kk8BEPTEUMy7momJE_zNcyUEgv7s50itVlOdPEO9swXA1-0VJzH0J-LdJRUoij08aRUjxwg9KyWWqeFjlF96ShN7ROfq3U3kGQ-4T4wWsXAZ5Ha1TuE_SlUsbbCHIkYmV-rNEUgXAgfLeDDKobt9DJD1_H5JqFw8YKp6xjD5w5W0NMFJ3AMf/s1400/image_2025-03-04_10-41-39.png
ចំណែកទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់ ដូចជា ៖ ការជជែកគ្នាក្នុងក្រុម និងបញ្ជីឈ្មោះមិត្តភក្តិ នឹងត្រូវផ្ទេរមកកាន់កម្មវិធី Microsoft Teams ដោយស្វ័យប្រវត្តិ ដោយពុំចាំបាច់បង្កើតគណនីថ្មី ។ បើពុំចង់ប្រើប្រាស់ Microsoft Teams ទេ អ្នកប្រើប្រាស់អាចលុបចោលទិន្នន័យរបស់ខ្លួនចេញពី Skype ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjepoT3IxIpz0SZSoVw0p7GTv_tFHITOEW9vNpJjqGJkM_0XqUMW_XJ-nkx9nuztR89NFiG8S6HkoD4LvB5aNI2-5_O5xiqEprs_OiXE1R2Z0sdq5XsFmoBxBQrd0OdnCk9K1rdE0zgOLJUg_JV146gskTEcTgoOp7zPSfkeOnh_CjPWGtTWRvtj4DBW2FU/s1801/image_2025-03-04_10-41-40.png

Microsoft បានទិញ Skype មកគ្រប់គ្រងអស់រយៈពេលជិត១៤ឆ្នាំ ក្នុងទឹកប្រាក់៨,៥០០លានដុល្លារអាមេរិក ប៉ុន្តែក្រោយពី Microsoft ទិញមិនយូរប៉ុន្មាន Skype ក៏ជួបជាមួយគូប្រជែងជាច្រើន ស្របពេលបច្ចេកវិទ្យាលើពិភពលោក កាន់តែជឿនលឿន ដូចជា ៖ FaceTime, Messenger, WhatsApp និង Instagram ។ លើសពីនេះ ពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត កម្មវិធី Skype ទទួលបានការពេញនិយមត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដោយសារការប្រើប្រាស់កម្មវិធី Zoom នាំមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivdiwq-4dXJXUscIWqt0PptU1GYVht_1gSkHaHmk91FG2StYuaXsXvUiSM8cKDPhfkBhb9EHkQXQFPWLOPsyE3GiZMv8OGcU-GXe0ACHZw6oWyUdnhLVIsAYpwnBi2dJLh1aiz1U_iHzVco0nuV-5qGTgT3wc6sQsOy3YwugVR5rZX6tDSPxWZ0ztY7CaZ/s1350/image_2025-03-04_10-41-43.png
ដោយឡែក បុគ្គលិកដែលធ្វើការនៅ Skype នឹងត្រូវបញ្ជូនឱ្យទៅធ្វើការជាមួយ Microsoft Teams ដែល Microsoft បានដំណើរការកម្មវិធីនេះតាំងពីឆ្នាំ២០១៧ ។ ការដំណើរការកម្មវិធី Microsoft Teams នាពេលនោះបង្ហាញថា Skype នឹងពុំអាចដំណើរការបានយូរអង្វែង និងជិតដល់ពេលបិទការប្រើប្រាស់ រហូតមកដល់ឆ្នាំ២០២៥ Microsoft ក៏ប្រកាសបិទកម្មវិធីនេះជាផ្លូវការ ៕