Home Blog Page 660

ក្រសួងកសិកម្ម បញ្ចេញថវិការ៥លានដុល្លារ ឱ្យកសិករខ្ចី ធ្វើស្រូវសែនក្រអូប

0

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចផ្តល់ទុន៥លានដុល្លារ ដល់កសិករ៣ឃុំ ក្នុងខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តរួមគ្នា បង្កើតជាសហគមន៍កសិកម្មទំនើបខ្នាតធំ ដើម្បីផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥ពាន់ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7EzDVBUwCXKNlgxT8y5ix-mxTXkIauJXhUezMl-FbQPYiCpis6fztwpjjRmOVccjZKwMrWfQ1H7Tn5mDsm8e9xAiT797kQpMRUiB4OrZVggU-RQFHb5poflIAbjyKMm-4gFkMtyO4bwbH6V_sTACy5jl8dP0dM8vMIkz3CQsFYQR7yfp-hnsre7eBHLC1/s1280/image_2025-01-15_15-42-22.png

ទុន៥លានដុល្លារនេះ នឹងឱ្យកសិករក្នុងសហគមន៍ខ្ចី ដោយមិនចាំបាច់ឱ្យកសិករពិបាករកខ្ចីប្រាក់ ដែលធ្វើឱ្យជាប់បំណុលគេ ឬ ត្រូវដាក់ទុនដោយខ្លួនឯងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhemuFrrp0KeWA_8e9CIE104SK7DFXblpLWqzAmFq-QhlK4WkgBngHezgHH5BN76fh9ZR8P6PgKP-Yh9l4AtMjPzBKF58u04J3FydBgcOryDUh6zXxEGm9XpTITwI-zJ-c8_brbkTpwf2IXN4cVLj0QFVr6jK553lpeYf-OUWpgypccxwQgvUtMYpMv_HgH/s1024/image_2025-01-15_15-42-23%20(2).png

ការរួមគ្នាបង្កើត ជាសហគមន៍កសិកម្មទំនើបខ្នាតធំនេះ ធ្វើឡើង ស្របពេលដែលប្រភេទស្រូវអូអឹម(OM) កំពុងធ្លាក់ថ្លៃ ដែលឈានដល់មានការធ្វើបាតុកម្មសុំអន្តរាគមន៍ពីក្រុមកសិករដែលបានដាំដុះស្រូវពូជប្រភេទនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxdNayj2DEAIIf3N4uvB6mQVOj5ch87vphkBwux17otV-zNrUSTfQUwqhxwe_eOBi9_6K2xBO6Wdp9uGTndx6iXrmgplkQ0pM9vYC_Hneiv4OvGBzPNMXzKENeUtiMJChqyxfry-xQfZ6UasGY7piiB07k24cNKBkLTuWPJNrmAdHwPM-Sq7WPst8kcuh2/s1024/image_2025-01-15_15-42-24.png
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅប្រជាកសិករឱ្យចូលរួមបង្កើតសហគមន៍កសិកម្មទំនើប និងពិចារណាឡើងវិញ នៅក្នុងការប្រើប្រាស់នៅពូជស្រូវសែនក្រអូបរបស់ខ្មែរ ដែលធានាលំនឹងទីផ្សារ មានអ្នកទិញច្បាស់លាស់ ហើយទទួលបានតម្លៃខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSRnHcV4WDT82R_jZ_xIsqSpwUJQ2pbURrylGk2_sE6UdfeoC8Xpk56yDMiLiQyaZrbsdnXpJXdwWfvti5AYjndHC_XSDi_393sdW3lTE7I5kpA8OgpgaaHJW3-HKH7pfrXujod8fJsrkupnZip9OMBwHZEGTg9ScDlge9JMnqnAlX_Vnv1N09NCd5LMwM/s990/image_2025-01-15_15-42-25.png

បច្ចុប្បន្ននេះ ប្រភេទស្រូវផ្ការំដួលសែនក្រអូបរបស់កម្ពុជា លក់នៅស្រែបានតម្លៃពី ១២៥០ ទៅ១៣០០រៀល ហើយអ្នកប្រមូលទិញនៅរោងម៉ាស៊ីនមានតម្លៃជាង ១ ៤០០រៀលក្នុង១គីឡូក្រាម៕

 

ត្រពាំងខ្មោច តំបន់ទេសចរណ៍ថ្មីនៅលើទឹកដីអង្គរ

0

ត្រពាំងខ្មោច បានក្លាយជាតំបន់ទេសចរណ៍ថ្មីមួយ ដែលមានទឹកថ្លាឈ្វង់ មើលឃើញដល់បាត តែមិនអនុញ្ញាតឱ្យមនុស្សចូលលេងទឹកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZxu_YxPoA1vxgSXh0yiimlaYDZ41HI2WYfydTLzZA_F-FNaPSXRqjYjlRA4j9asXeWEO_lIuzTuzZr2Q3vBS6bO3zE6XGeFePOmOaQreqYBseTWegYk2tQWDqCpUYb5sCaLRk3DyV_ja4GnkgdshhKqn7jqk5pH4FXRP8bTgG0QV-oCIMlB_I5svKRxj4/s2048/473092073_910797934371078_4500856847036833540_n.jpg

ត្រពាំងនេះ មានទំហំ៦ហិកតា ស្ថិតនៅទីតាំងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ស្ថិតនៅក្នុងតំបន់ការពារទី១នៃឧទ្យានអង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCLyopNbXYwy1XQbthRQVh6M7nBbw5Dg6sjndLDaEeWsE94G-ClMwNKx6ADZwLHb-ddLO5KSJm2qRKrGJ2xJFCPccw7gzIxA369FxKTd9y2NNeKZgNc68x7ymikn9PboXButuE0i66m_ZmDSMYs1I93vw_CSqI8lcBx8AZD1V2W2ANcepL8DqHtO-O1ms5/s2048/473230438_910797881037750_7888321253170250897_n.jpg

ចំពោះការដាក់ឈ្មោះត្រពាំងខ្មោចនេះ មិនមានប្រភពច្បាស់ណាមួយមកបញ្ជាក់មកបាននោះទេ ដោយគេដឹងត្រឹមថា ដើមឡើយត្រពាំងនេះ ត្រូវបានគេស្គាល់ថាជា “ត្រពាំងបុរាណ” ដែលត្រូវអនុញ្ញាតឱ្យប្រជាកសិករជាច្រើនគ្រួសារ អាស្រ័យផលធ្វើស្រែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitN0SckUFpHGKE8-jDUEoJw5aG6J-1rrcsqzuIF2bs83v-QaPfTQ_NSplERpkHDeKsrlX3KyZzX5YZXaMiDF_j4Yd-AaBiEH6LdaV4QaUmEyPcWe39M8__9QOF5e0y-zVkfl7uhEPoQoSy1L06-ky6mxbx1gaQOknm6_kldJchutlka_RaXQdm4KvQaTUe/s2048/473387634_910797924371079_5575473642228815954_n.jpg

តែក្រោយមក ត្រពាំងនេះ ក៏ត្រូវបានឈ្មួញជីកកកាយ និងដឹកអាចម៍ដីចេញយកទៅលក់ក្នុងក្រុងសៀមរាប អស់រយៈពេលរាប់ឆ្នាំ ទើបបណ្តាលឱ្យទឹកប្រែក្លាយជាមានសភាពខុសធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXGSHhIUEW6cL_LAjn52DrTFb8IUnH9NnTfZpAM39wEENso_Zj1lZIjleq0W4mRV3S38LkbfoMJEe9QsPSelo1v-GWFJoEDQaK2xQEzI9AgqB2ie827PqAD5ln-CHLlBq5MXedk65O2rf2eahl25ptVm8VegtxgVAFFGUwCDvjCAJAxzItrbAUoUD1TeDx/s2048/473451666_910797894371082_6246422626243325566_n.jpg

ថ្វីបើត្រពាំងខ្មោចនេះ មានទេសភាពស្អាត និងទឹកថ្លាឈ្វង់ តែមិនអនុញាតឱ្យមានការរៀបចំជាកន្លែងលក់ដូរប្រកបអាជីវកម្មផ្សេងនៅតាមខ្នងត្រពាំង ឬចិញ្ចឹមត្រីក្នុងត្រពាំងឡើយ៕

រូបភាព៖ នាម-NEAM

ស្ថានភាពធូរស្បើយជាងមុន Yuro លើកឡើងបែបនេះ

0

ជឿជាក់ថាប្រិយមិត្តមួយចំនួនជ្រាបមកហើយអ្នកបង្កើតមាតិកា Yuro បានធ្លាក់ខ្លួនមានជំងឺច្រើនមុខបង្កឱ្យសាធារណជនអាណិតនិងបានចូលរួមផ្តល់ជាថវិកាតាមសទ្ធាដើម្បីឱ្យលោកទៅព្យាបាលនៅក្រៅប្រទេស។ យ៉ាងណាមិញថ្មីៗនេះ Yuro បានប្រកាសថាជំងឺរបស់លោកស្ថិតនៅក្នុងដំណាក់កាលតាមដានមិនធ្ងន់ធ្ងរដោយសំណូមពរឱ្យអ្នកដែលបាញ់លុយជួយលោកបង្វែរទៅជួយក្រុមគ្រួសារដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លា.ប់ទាំងប្ដីទាំងកូនពីរនាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZNk4ks6hJuw1klxgaETR8MWVeUtSvLn_yaTBlk4S9mP0T97VkOh0EDwKjS4wRUB5oAAGX0hzL1Ot3r6HJdZRaKf86kt3PGOY4b6g8IPFyY-xZJACUMWKi3dpyEJ3HUryy7I3M3mhXWrteYQUj9lTLg1BtWAw9eWKEH7muYziirhPrG1CChfAAiEOMn2Uu/s1600/298904787_1894957307562455_9084823572419596418_n.jpg

នៅយប់ថ្ងៃទី១១ មករា Yuro Mong បានបង្ហោះថា«សួស្ដីបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំបានមកដល់ខ្មែរវិញហើយ ជំងឺរបស់ខ្ញុំស្ថិតនៅក្នុងការតាមដានរបស់គ្រូពេទ្យបីខែទៀតត្រូវឡើងទៅវិញ ដូច្នោះហើយខ្ញុំគិតថាខ្ញុំមិនអីទេខ្ញុំមិនធ្ងន់ធ្ងរទេ ខ្ញុំឃើញបងប្អូនទាំងអស់គ្នានៅតែបន្តបាញ់លុយឱ្យខ្ញុំ ខ្ញុំសុំអត់ទទួលទៀតទេ អរគុណសម្រាប់ទឹកចិត្តបងប្អូនខ្លាំងណាស់ តែបើបងប្អូននៅតែបន្តចង់ជួយខ្ញុំទៀតខ្ញុំសូមឱ្យបងប្អូនទៅជួយក្រុមគ្រួសាររបស់បងស្រីដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លា.ប់ទាំងប្ដីទាំងកូនពីរនាក់ហើយបងស្រីក៏ត្រូវពិការទៀត ចង់ឱ្យបងប្អូនទៅជួយគាត់វិញណា សូមអរគុណដោយក្តីស្រឡាញ់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVyYnE-SYjiZBzZWIV1Dc_dimIxteQq40D1smJ8m9HCCFR9groeiH4Hr7aQ3X3uZE57kJTGJe0olbcGIpxftoBhE_G64tKI3WrMpifQuIjlXVTUY0yaMr3mSANrhmUnHFYoiTPARe_e_mIqJYfSndZs2BCvW1UN2NhxaWI1agvqvjydrlgYtN0QOaM-6fk/s2048/417442766_2286054925119356_6525739439274621454_n.jpg
ទឹកចិត្តរបស់ Yuro នេះបានធ្វើឱ្យមនុស្សជាច្រើនសម្តែងការកោតសរសើរចំពោះលោក។ អ្នកបង្កើតមាតិការូបនេះបានធ្លាក់ខ្លួនមានបញ្ហាឈឺក្រលៀនទាំងសងខាង ឈាមស ថ្លើមរលាក ជាតិស្ករឡើង រលាកក្រពះពោះវៀន បញ្ហាគ្រាប់ឈាមខុសប្រក្រតី …។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYI5PTro5oj-1-mjjimxVOOUWWGiQAFtS0kpUSkAOAkRxQ7aw61qNkSqsm-aMtC_1rAbXBgVfNxAKihTL-HcX3-ke28WFmUWq5vDAaq6I9_tc99oGKkp9q531fuUefVVRp8FAbEyKPTh5-n-WT4gHQE2zQLWJpBSiokUTshwAkmmWHfuj-ZqVrYmS3YvR9/s960/image_2024-05-15_11-03-01.png

សូមបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី១០ ខែមករា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវ៦០ម៉ែត្រដោយបុរសម្នាក់បើករថយន្តស្ថិតក្នុងស្ថានភាពស្រវឹងបានបុកជាមួយម៉ូតូដែលមានសមាជិក៤នាក់ខណៈបុរសជាឪពុកនិងកូនពីរនាក់បានទទួលមរណភាពខណៈស្រ្តីជាម្តាយមានរបួសធ្ងន់ធ្ងន់ដាច់ជើងដែលកំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម។ សោកនាដកម្មនេះបានធ្វើឱ្យសាធារណជនមានការរំជួលចិត្តជាខ្លាំង៕

ស្រូវចុះថ្លៃបន្ទោសកសិករលោកជំទាវឧកញ៉ា នឹម វណ្ណៈ បញ្ចេញទស្សនៈបែបនេះ

0

ស្របពេលរឿងកំពុងវាយឡុកពេញបណ្តាញសង្គមអំពីបញ្ហាស្រូវលោកជំទាវឧកញ៉ា នឹម វណ្ណៈ កូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថាបញ្ហាស្រូវធ្លាក់ថ្លៃមិនគួរបន្ទោសកសិករប៉ុន្តែជួយរកដំណោះស្រាយជូនកសិករទើបប្រសើរជាង។ លោកជំទាវបានលើកឡើងទៀតថានេះជាបន្ទុកធំរបស់រដ្ឋាភិបាលនិងក្រសួងកសិកម្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8n7X60hZ8gz8lADoseMhV_J0HfqDJUleSCwvZqoprtGdoc02h_PCmcYg1ivBZu4wRZpik104uGHQ7ww_p9cJgUcZfMLoH0c9jwCYJ4LWDfSX3dgy7NfoEUhNW0xsvRuPuwn9EwX5jfJNnrTRqnf4DNWhDHke_mjA8ScE8FR82WWK6lI6NIgQ8AU3fbwGa/s960/image_2025-01-15_08-56-32.png
ថ្មីៗកន្លងមកនេះជុំវិញបញ្ហាប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងបិទផ្លូវតវ៉ាព្រោះតែតម្លៃស្រូវធ្លាក់ថ្លៃបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈរដ្ឋមន្រ្តីក្រសួងកសិកម្មរួមទាំងអ្នកនាំពាក្យបានចេញពន្យល់បញ្ហាមួយនេះ។ លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសរសេរនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១៤ មករា ឆ្នាំ២០២៥ ថា «បញ្ហា ( ស្រូវ )អ្នកដាំស្រូវដូចខ្ញុំបានដឹងរឿងច្បាស់ ។ អ្នកហូបទិញក្នុងតម្លៃថ្លៃ តែអ្នកធ្វើស្រែមួយចំនួនធំលក់បានថោក តើមកពីអ្វី??»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh35TyjSSfmqrzhD0uSXr21MM2K-44OiE9_-FkwkhKZw6Q3x59saPkQPtEwbWn7mTfleIKm8uwrKlhWZShinT9E2HyK1sZsjvmRxBhnJVsbNHmz-V8yduJAwtrjZqmU0AgZaHAYP6LeLGB8LD7rXBmhS2nrp2zOyJbMH6FHG8oMaOCeIdOAg8WwMBP7gxu/s990/image_2025-01-15_08-56-37.png

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប បានលើកជាទស្សនៈផ្ទាល់ខ្លួនថា «ជាមតិផ្ទាល់ សុំសួរមួយ ពេលប្រជាជនចុះធ្វើស្រែតាមភូមិឃុំ មន្ត្រីកសិកម្មមានដើរណែនាំប្រាប់ពួកគាត់អត់ កុំអោយដាំពូជOM ? បើឥលូវគ្នាដាំជ្រុលហើយ តើគួរជួយកសិករយ៉ាងណាអោយគាត់លក់បានតំលៃសមរម្យ?? វាជាបន្ទុកដល់ធំសំរាប់រដ្ឋាភិបាល តែកសិករគាត់មិនដឹងពឹងអ្នកណាក្រៅពីពឹងលើរដ្ឋនិង ក្រសួងកសិកម្មនោះទេ យើងគួរកុំបន្ទោសពួកគាត់ តែជួយគ្នារកដំណោះស្រាយជួយពួកគាត់ប្រសើរជាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI2xcrlItN9RFgnPTiRe_s5Tyoe0bymvI6z81FiLRCkPQJdSKu_gsTcYEzVQ688yubAxqZBYy3SLMh6IXh7t_kIgA3L9VcLVlzZgCKRUe8FGZN9xLBlRCUT1JH7UZgJIa7Z2klkCed-3DuIvfE5Qz6flh_TW5-wV0u05Fi6FFS5_LbtWFPxGwlkUOoRXep/s1284/image_2025-01-15_08-56-37%20(3).png

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ មករា ប្រជាកសិករជាច្រើនបាននាំគ្នាប្រមូលផ្តុំតវ៉ាដោយសារតែតម្លៃស្រូវចុះថ្លៃដោយបានសូមអភ័យទោសអ្នកធ្វើដំណើរតាមផ្លូវចំពោះការបិទកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំកូនខ្លុង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បញ្ហាស្រូវធ្លាក់ថ្លៃរដ្ឋមន្រ្តីក្រសួងកសិកម្មឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថាស្រូវមិនធ្លាក់ថ្លៃទាំងគ្រប់ប្រភេទនោះទេ ដោយស្រូវវស្សាមិនមានបញ្ហា ដូចស្រូវប្រាំងនោះទេ ព្រោះកសិករចង់ចំណេញច្រើន នាំគ្នាសម្រុកធ្វើជាង៧០ម៉ឺនហិកតា គិតជាទន្និផលប្រមាណជា៥លានតោន ដែលសុទ្ធតែស្រូវប្រភេទអូអឹម (OM 54.51)”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWwcc8ZRNexqIR1bYU9WDChI_KenUgMea-ghO19csOZ_Jq0qmpgMZK-NfURH8_UshCujBnPlhkSV4VObZ7W75ifzen_bk6Mun1G4ufUPaOzS7V_pxYHVbO-ee3_j93Vv4bVynlCdQ0H4vLWiYonnAqs9YmDZPPT4weLxxIMbrA4FQClCKrpVo_v6ueF6sp/s1280/image_2025-01-15_08-56-38%20(2).png

រដ្ឋមន្រ្តីបានបន្ថែមថា សម្រាប់ស្រូវប្រភេទអូអឹមនេះ ពីមុនវៀតណាមត្រូវការច្រើន ដោយហ៊ានឱ្យតម្លៃខ្ពស់ ទើបកសិករនាំគ្នាសម្រុកធ្វើ តែបច្ចុប្បន្នស្រូវប្រភេទនេះ នៅទីផ្សារវៀតណាមមិនសូវត្រូវការទៀតនោះទេ ខណៈមន្រ្តីកសិកម្មធ្លាប់ប្រាប់ឱ្យកសិករផ្លាស់ប្តូរមកដាំប្រភេទស្រូវខ្មែរវិញ តែកិសករមិនព្រមខណៈស្រូវប្រភេទនេះនឹងមិនងាយនឹងឡើងថ្លៃ៕

រូបរាងក៏សង្ហា សមត្ថភាពក៏អស្ចារ្យ! តារាសម្តែង Gong Yoo បែរជានិយាយថា គ្មាននារីណាចាប់អារម្មណ៍លោកនោះទេ

0

អ្នកណាមិនស្គាល់ Gong Yoo ដែលជាតួឯកប្រុសក្នុងរឿងល្បីៗជាច្រើនរបស់កូរ៉េខាងត្បូងដូចជា The Trunk, Train to Busan, The Lonely and Great God និងជាតារាសម្តែងក្នុងរឿង Squid Game រដូវកាលទី ១ ត្រូវបានគេដាក់ងារថាជាលោកពូកំពូលស្នេហ៍ បែរជានិយាយនៅក្នុងកម្មវិធីមួយថា គ្មាននារីណាចាប់អារម្មណ៍លោកទៅវិញ។ ជាការពិតណាស់ ប្រសិនបើអ្នកធ្លាប់តាមដានភាពយន្តរបស់ Gong Yoo អ្នកប្រាកដជាលង់ស្នេហ៍តារាប្រុសរូបនេះជាក់ជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzfPUSE5ThqpLrvATjPVfWWxgo13t-Pd10VkoIHf6CDvTUcrgpHZsFbVJzZpjbq5KgujXZWmhRdoAqmAxiLzCWUHJJPaF_sF93rNicBZAmQSTPGvcGmCx7C3ggRrGT8JwPU7Jl2mqNygU3TLTQpExxFOtlILYBwbH1geYRai-KcARmDgu655A19KGbZvfl/s1000/image_2025-01-15_14-53-13.png

Gong Yoo គឺជាតារាសម្តែងប្រុសជើងចាស់ មានវ័យ ៤៥ ឆ្នាំហើយប៉ុន្តែបើនិយាយពីសម្រស់វិញ គឺស្រស់សង្ហាដូចទើបតែមានអាយុ ៣០ ឆ្នាំអ៊ីចឹង ហើយបើនិយាយពីសមត្ថភាពសម្តែងវិញក៏មិនធម្មតាដែរ តារាប្រុសរូបនេះតែងតែឆក់យកបេះដូងមនុស្សស្រីជាច្រើន ដោយសារពួកគេគិតថាលោកជាមនុស្សផ្អែមល្ហែម និងរ៉ូមែនទិក មិនខុសពីរឿងដែលលោកបានសម្ដែងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPoolveJqRwhnyAAdPNCex-3BlJ2_Mlysu2utuWj3aGvPS2VzFT8K83AZWeu7yQkM9xaNuQhrjzbEar4ugbVQ_BY1YQNiM9vgPLwpaeHiKTmKwsS0bJ368gslINh8flAJpPJJGDs7QTFJGAXrDIVs2UInq4I-jsh6T2lhw826QgaBVxzCCxaBRmjNE7dQR/s1500/image_2025-01-15_14-53-14.png

ទោះជាយ៉ាងណានៅពេលលោកបង្ហាញខ្លួនក្នុងកម្មវិធី You Quiz on the Block តារាប្រុស Gong Yoo ស្រាប់តែនិយាយថា “លោកជាមនុស្សខ្មាស់អៀនច្រើន មិនចេះខ្វល់ មិនចេះបារម្ភអ្វីឡើយ និយាយឱ្យចំទៅ លោកមិនមែនជាមនុស្ស Sweet អីទេ”។ តារាវ័យ ៤៥ ឆ្នាំរូបនេះបានបន្តទៀតថា នៅក្នុងភាពយន្ត លោកច្រើនសម្តែងជាតួអង្គចេះខ្វល់ ចេះបារម្ភ ផ្អែមល្ហែម និងរ៉ូមែនទិក ខណៈអ្នកគាំទ្រមើលមកលោកក្នុងរឿង តែងតែគិតថា ក្នុងជីវិតពិតរបស់លោក ក៏ជាបុរសផ្អែមល្ហែម ចេះយកចិត្តទុកដាក់ និងរ៉ូមែនទិកសមនឹងរូបរាងស្រស់សង្ហា និងកក់ក្ដៅនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi5lDWqDOKeG0l7xwhIUkHy8-Zt28SqIjP0CleX6wq8YDR6Jb24sAfVGQqp0fOP8BHy6nDFfz2oLTHYjlXwW8CatWGKiXQVyp4Z3GFMfT_MgcBIK1zL6G0ouQ60MRlNfq7_Ix1STY2G74GpM6KYHyQii6Fg26UHgLc03H9FDdKtKV4M9GTVuEaSXSI44D3/s1110/image_2025-01-15_14-53-15%20(2).png

ប៉ុន្តែផ្ទុយទៅវិញលោកមិនមែនជាមនុស្សកក់ក្ដៅសម្រាប់នារីៗនោះទេ។ Gong Yoo ក៏បានបន្ថែមទៀតថា លោកមិនមានចិត្តក្លាហានក្នុងរឿងស្នេហាឡើយ ហើយថែមទាំងធ្វើមករៀងឆ្គងៗទៀត។ ដូច្នេះ Gong Yoo ក៏បាននិយាយថា លោកមិនមែនជាប្រភេទមនុស្សប្រុសដែលមនុស្សស្រីចូលចិត្តនោះទេ។ គួរបញ្ជាក់ដែរថា តួឯកក្នុងរឿង Goblin គឺជាកំលោះមិនទាន់រៀបការម្តងណាឡើយ ទោះបីបច្ចុប្បន្នលោកមានអាយុ ៤៥ ឆ្នាំក៏ដោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Lq-SjbDwlxvewkdHJVweUC9XCSLToURR-HxHWAvIKlrTFkbRbm3fyafsW3pS6cOsncGJqu-K_S0s-CZxM5Cyt35XoJhycF-BvdFUVD-leesB2lXvzmXmS5LigB2eWFpuPAqwfgQyQ07jgS4qPWpqvN7bLG7jbmEsjZNMVCO_xyiRgp_QP7FJLHQpH2Jk/s750/image_2025-01-15_14-53-15.png

Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 នៅក្នុងទីផ្សារអាមេរិចខាងជើង!

0

រថយន្ត Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 សម្រាប់ទីផ្សារតំបន់អាមេរិចខាងជើង (North American Truck of the Year™) ដែលជាឆ្នាំទី5 ជាប់ៗគ្នាដែលរថយន្ត Ford បានទទួលពានរង្វាន់នេះ។ សមិទ្ធិផលនេះ គូសបញ្ជាក់អំពីភាពរឹងមាំ ផាសុកភាព សុវត្ថិភាព និងបច្ចេកវិទ្យាទំនើបរបស់ Ford នៅក្នុងផ្នែករថយន្ត Pick-Up។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXRtoHvpvvywoEH_JB7HQc1gMeND5QfGl6FO3jA87AudZxdUCg2m8zhk4crkgLW825rfDaM7bLlF77WOzaGwROViSp4gp2lc5JDkfXfU5GXk7zH-EqW6g387Ldi406gwVQ3RzL1nTjYkWl4xovFrcxf6UZNyLRptKrI7U1liPhSEHoLOHu98jX2da_l3HX/s1645/Picture1.png
កាលពីកន្លងមក រថយន្ត Ford Ranger ធ្លាប់ជាប់ជារថយន្តPick-Up សុវត្ថិភាពបំផុត ក្រោមការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប EuroNCAP (European New Car Assessment Programme) និង ការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្រ្តាលី និងនូវែលសេឡង់ ANCAP (Australasian New Car Assessment Programme) ដោយទទួលបានលទ្ធផលចំណាត់ថ្នាក់ផ្កាយ៥ និងថែមទាំងជាប់ជារថយន្តលក់ដាច់បំផុតរបស់ប្រទេសអូស្ត្រាលីម្តងទៀតក្នុងឆ្នាំនេះ និងជារថយន្តដែលលក់ដាច់បំផុតសម្រាប់ឆ្នាំទី 10 ជាប់ៗគ្នាក្នុងប្រទេសនូវែលសេឡង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK1CLv_kUqeC_tpH5Bk5Qc8h8aR5H6-KPXhzcSWxcK-EozM4kK83LsrIg0cwBaFEWetcwIT0UCOdxGdP8lOhw4qrDIcElCn7PQETiQ8bOSkG6M4LEbRPAh-9CF_TVcvMkvHkCRBjd8MM2MosGdLgZk6jbZrYFTA_4IJY3CT2PU0KTWZTd8Tj7jJ36tR1sC/s3180/4.png
ចំណែកឯនៅប្រទេសកម្ពុជាវិញ រថយន្ត Ford Ranger គឺជារថយន្តដែលពេញនិយមបំផុត និងជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល ៦ ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ ២០១៩ មក រហូតមកដល់បច្ចុប្បន្ន គឺនៅតែជារថយន្តដែលកំពុងពេញនិយមបំផុត ដោយសារមានប្រព័ន្ធសុវត្ថិភាពខ្ពស់ បច្ចេកវិទ្យាទំនើប និងទទួលបានការគាំទ្រជាច្រើននៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។ ដោយសារហេតុផលទាំងអស់នេះ ទើបនាំអោយរថយន្ត Ford Ranger ជាប់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 សម្រាប់ទីផ្សារតំបន់អាមេរិចខាងជើង (North American Truck of the Year™) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipQ_kcq2qc60rcG1l_dl3s5FePyyswpThsgAwfE6gVXGJbrHUU3FC0cDit1OcB96UyJ9TuTYlclWeDP4U-mOiNiuQoWrDrwCL5zVDgPQ5AP7QVFy7FlMPrGZDJqSA9UcYsReLeDpJDhFWK6QHrLGaQaRF2e-KBpXxZ3qRFqZVe5CLmH1JDiznRqL8V-iNy/s2048/1.png

Ford Ranger ដែលត្រូវបានរចនាឡើងក្រោមគំនិតឆ្នៃប្រឌិត «Built Ford Tough» របស់សហរដ្ឋអាមេរិច ដែលនាំអោយរថយន្ត Ford Ranger មានភាពរឹងមាំ និងមានសមត្ថភាពខ្ពស់ ដោយត្រូវបានធ្វើតេស្តយ៉ាងម៉ត់ចត់ជុំវិញពិភពលោក ដូចជា តំបន់ដាច់ស្រយាលរបស់អូស្ត្រាលី រហូតដល់ផ្លូវ High-way របស់អាមេរិក រហូតដល់ទទួលបានលទ្ធផលមួយដ៏ពេញលេញ និងអាចបើកបរគ្រប់ស្ថានភាពផ្លូវសម្រាប់ការផ្សងព្រេងស្ទើរតែគ្រប់ទ្វីបទាំងប្រាំមួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH2Nlb8EtQoncboacNUo-Pt_w5060wEGZXehw0DEhdS4AceALqeZAtVDAglPwinCIbbaDhctNkmjdXZEV-R98bL3VnjzTkYpw7p8bNCcd7r4u5CYEVPGtbZjhywdAdZjPofcBFD8DuWdf_LyKfYXFNUYslwkOV2RxrjEDBVNYyzUOaOdOgLU3jA90THmIP/s2048/2.png

ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី 2.0L Bi-Turbo ដែលផលិតឡើងសម្រាប់បើកបរផ្លូវឆ្ងាយ និងសាកសមបំផុតសម្រាប់អតិថិជនរថយន្ត Pick-Up ។ Ford Ranger មានបច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជា Zone-Lighting ដែលអាចបំភ្លឺជុំវិញរថយន្ត និងផ្ទៃខាងក្នុងថ្មីជាមួយនឹងអេក្រង់ឌីជីថលដ៏ធំ និងមានប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដូចជា ប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ ប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត នៅពេលថយក្រោយ និង ប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFn6-g2QpEUViaL-fgItF43zweu_ngY9FWX768ULKtQaiSWIfZqojpiqIYv2j-T_vqC2NXp-d0qJyyDVnkDLpRNjFJ0fkIIBhKWgLpNonT14yc_5Xe_4wH8UG7f6IH_Zo6uvtkHS1U4bUfkxanA77sUfomxfFBN8BhVFrSekcgM7FcbDqRwAEvElMgjkqp/s1280/3.jpg

រីឯរថយន្ត Ford Ranger Raptor គឺត្រូវបានទទួលស្គាល់ពីអតិថិជនហ្វដជាច្រើនអំពីសមត្ថភាពរបស់រថយន្តដែលធ្លាប់ទទួលបានជ័យជំនះក្នុងកម្មវិធី Finke Desert Race 2023 និង 2024 និងកម្មវិធី 2022 SCORE-International Baja 1000 បច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត និងកម្លាំងនៃម៉ាស៊ីនសាំង 3.0L Twin-Turbo V6 Ecoboost ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័យប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច 10វគ្គអូតូ (E-Shifter) ដែលមានសមត្ថភាពជើងក្រោមដ៏ធន់រឹងមាំ ហាប់ណែន និងផាសុកភាពរបស់រថយន្តដោយមានការបំពាក់នូវបូម FOX 2.5អ៊ីញ Live-Valve Internal Bypass ដែលអាចកំណត់ការប្រើប្រាស់ទៅតាមស្ថានភាពផ្លូវនីមួយៗទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIHET4EvgjNYgikJf4kWLIMqF7XFu1K52ISBsuPNukGz-tVIP8gLR7YjW1eXBMQweGKdYjY6KoU_ehwBJ_OUxF_N2QyK0Krh13qg1lhzQLfinBND17Pc5_aLvT8gKbTGx2ikgMk-eqmKW2kz7wB9Cki2UgHERq3AdxnkY92uhpY-F6L1yL6s8qKRJcsQre/s4000/5.png

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើរថយន្ត Ford Ranger សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖
 សាខាព្រះមុនីវង្ស 078 999 773
 សាខាទឹកថ្លា 095 939 939
 សាខាទូលសង្កែ 078 935 935
 សាខាជ្រោយចង្វារ 017 999 027
 សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
 សាខាបឹងបៃតង 099 999 747
 សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
 សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR_WHjur3dDVzR1fV0P4kO08A1GTPeAxni4tnHkEY-rQnJZEyhG_yFuGS2RULbMRXJdV308clFAAj-duOpAQkEkIPd5VBFNDMmVoJR-kBS0pnyhP7sTFm2-2qLQzS3xnWVPSkMRoFRT5VFyX6qJ8ypUq2P30mZ0joq5FXIlEnkoSdFNX0fzYgvL2bINCH-/s2048/6.png

ចាក់ទឹកកកចូលចានបង្គន់ផ្តល់ផលប្រយោជន៍យ៉ាងច្រើនលើសពីការបំបាត់ក្លិនស្អុយ

0

តើលោកអ្នកជ្រាបទេថា ការចាក់ទឹកកកចូលក្នុងចានបង្គន់ ក្រៅពីអាចជួយបំបាត់ក្លិនស្អុយហើយ វានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ។ ទឹកកកអាចបំបាត់ក្លិនស្អុយក្នុងបន្ទប់ទឹកបានល្អ និងជួយទប់ស្កាត់ការកកស្ទះយ៉ាងមានប្រសិទ្ធភាព ជាពិសេស បន្ទប់ទឹកមានអ្នកប្រើប្រាស់ច្រើន និងពុំអាចសម្អាតភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoUki0iFPdbvYB_1_GhJ-m4MKzGYPYGL1nU8pS42cdFwRPZD89cj9iB_Uluy56jagc5zTLJTt1kYVpCy-Kq0EB6OVCcXWbwyWAQKUXiXanxP3u8Gb3k3fC00CLBxAyB86tbSulfyKv_sQc51WlT1QkE4DmQUT954jJ5uufFnj0FmeRANFlj_Tg6XZhp22e/s4032/image_2025-01-15_13-50-21.png

ការចាក់ទឹកកកចូលចានបង្គន់ នឹងជួយបណ្តេញមេរោគទៅក្នុងបំពង់បង្ហូរទឹកយ៉ាងឆាប់រហ័ស ។ ក្រៅពីនេះ វានឹងជួយបំបាត់ក្លិនស្អុយផងដែរ ករណីអ្នកណាម្នាក់ភ្លេចចុចទឹកចានបង្គន់ ។ វាថែមទាំងជួយកាត់បន្ថយសីតុណ្ហភាពឱ្យធ្លាក់ចុះ, ទប់ស្កាត់ការរីកធំធាត់របស់មេរោគ, ការពារកុំឱ្យលាមកជាប់ចានបង្គន់ និងងាយស្រួលលាងសម្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_IKQSXPFdikpEn6YHtGUYBvoMPkp0IRIH14t1jIK1Fc4aOe6lJ-_7eQHZ9lD_JEaqwPbf3ZeUEVQqvZH-mRBMtKuwIbilpP-W46K6oZvkrZaOBYqL3qjSMqI0RaXXSlZ_36sWnq4-yNILJZXi6RY_DxpA4fVtabgx52-6W3hTidKttvQnKu-_Vb43k4m9/s720/image_2025-01-15_13-50-26%20(2).png

ផលប្រយោជន៍ចុងក្រោយរបស់ទឹកកក គឺជួយកម្ចាត់កំទេចកំទីកកស្ទះក្នុងបន្ទប់ទឹក ។ ចូរចាក់ទឹកកកក្នុងចានបង្គន់ដើម្បីជំរុញឱ្យកំទេចកំទីតូចៗធ្លាក់ចុះក្រោម ដូចជា ៖ កំទេចក្រដាសអាចធ្លាក់ចុះក្រោមតាមបំពង់បង្ហូរទឹកយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifUdlm_qN5OGhx8RdcsbHExGkuMbUSx6Me7eYvrtpKZ2sINDyITdtPLTVQSdkjftjFUEaCeohvzONgxnQG4KTclAJA5KAQPjj8H8F8DrvEi4cmof8wMIBzZGhzABjXFojWVN__Zz9BQLKa2ajQMx4e3f7sjrPmf5EH7jnlNF4RphfM7fZBncfp6NmSf4p4/s831/image_2025-01-15_13-50-26%20(3).png

លោកអ្នកពុំចាំបាច់បារម្ភពីបញ្ហាទឹកកកធ្វើឱ្យចានបង្គន់កាន់តែស្ទះខ្លាំងជាងមុនទេ ពីព្រោះវានឹងរលាយបន្តិចម្តងៗក្លាយជាទឹក ។ បើចង់ប្រើប្រាស់បង្គន់ភ្លាមៗ លោកអ្នកគ្រាន់តែចាក់ទឹកធម្មតាចូលដើម្បីឱ្យទឹកកកឆាប់រលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPsp4D1qhUzh69p-8tVrlfki-uJSY3FrsOpbBPWDmztNssLsEcDVvYOODhwRYHwPmvjuMG01YrGkFQUwAhXdUQcoIaS0ptRz9n6ssAlyKFlgn30IWpAG224s_Li9PoP6CrTVJ3Z-vd9BplIr8Cm39P6tKIpnS73a1rYF_E5FCmJnSca6yhGi2HttkTNcWB/s450/image_2025-01-15_13-50-26%20(4).png

ក្រៅពីនេះ នៅមានវិធីមានប្រសិទ្ធភាពផ្សេងទៀតដើម្បីបំបាត់ក្លិនស្អុយក្នុងបន្ទប់ទឹក ដូចជា ៖

-ចាក់ទឹកខ្មេះនៅចំណុចកខ្វក់ មុនពេលលាងសម្អាតចានបង្គន់
-ហាន់ក្រូចឆ្មារជាចំណិតដាក់ចូលចានបង្គន់ រួចហើយទុកចោលមួយរយៈមុនពេលចុចទឹក និង
-ប្រើប្រាស់កាកកាហ្វេ ឬកាកតែ ដើម្បីបំបាត់ក្លិនស្អុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh140Tn4OWP4NzKCZVpms2kcBX-tNYXRCDprGfFGCqAFwftLYCr9goJZBLNjDPGcGHyAZKEaUomtbm4Pn95uGyhdws_-hmlqpLzv6NuJMAhE4XfBwW1EHz5fDcPQ9i9p8Q-SDshAc1nFxLQ56aELgTysXQju95cAuI80zetVYV_O6h3vsT0QrJPw1YeWm-F/s2560/image_2025-01-15_13-50-26.png

ហេតុនេះ ទឹកកក ពិតជាផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់បន្ទប់ទឹក ដែលលោកអ្នកអាចសាកល្បងអនុវត្តវិធីទាំងនេះនៅផ្ទះបាន និងធានាថា មានប្រសិទ្ធភាពហួសពីការស្មាន ៕

នំពារ និងនំពពារ កំពុងទទួលបានចំណាប់អារម្មណ៍លើបណ្តាញសង្គម!

0

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមជាច្រើនហាក់មានការចាប់អារម្មណ៍ខ្លាំងមែនទែនទៅនំខ្មែរ ២ ប្រភេទ គឺនំពារ និងនំពពារ ដោយសង្កេតឃើញថាមានការបង្ហោះចែកចាយជាច្រើនទាំងនៅលើហ្វេសបុកនិង Tik Tok ទើបធ្វើឲ្យអ្នកដែលធ្លាប់ភ្លក្សហើយក៏នឹករសជាតិ ចង់បរិភោគឡើងវិញ ខណៈអ្នកមិនទាន់បានភ្លក្សក៏កំពុងតែស្វះស្វែងរកជាវជាបន្តបន្ទាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMOYbcm_ebkwNjjk1pQM7m2mVZfxf2Nq_n6pnc13IlHVx9KFY9E0u8ESsWMafqOeHbNH8p3l216e8qJNEskQONSHeherLc2fz8BCzgNiURYwfiPzHFek8rTFfX7xVm8-dDTowM8WFkWRynMr5MJdD91uFaOdgupVQ8UdAUbmAqsH2j3X1Md7Vt8cpxKWr5/s1440/IMG_1317.JPG

ជាការពិតណាស់ មហាជនភាគច្រើនប្រាកដជាស្គាល់យ៉ាងច្បាស់ហើយ នំពារខ្មែរ ដែលជាប្រភេទនំម្យ៉ាង សំបកខាងក្រៅមូលដោយស្រទាប់ម្សៅ និងស្នូលខាងក្នុងមានជម្រើសរសជាតិយ៉ាងច្រើនសម្បូរបែប ដូចជាស្នូលទុរេន សណ្តែក ត្រាវ ដូង ស្លឹកតើយ និងស្នូលពងពារប្រៃជាដើម។ នំពារប្រភេទនេះគឺគេអាចរក្សាទុកបានយូរថ្ងៃ ដែលជាទូទៅគេតែងនិយមយកទៅវត្តប្រគេនព្រះសង្ឃ ឬក៏លេចវត្តមាននៅតាមកម្មវីធីនានាផងដែរ។ នំពារ គឺជាចំណូលចិត្តរបស់មនុស្សគ្រប់វ័យតែម្តង មិនថា ក្មេងចាស់ប្រុសស្រី ដោយសារតែរសជាតិដ៏ឆ្ងាញ់ពិសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRtQeGOlXVI3G999sokAKhchq1ulSzBHVCKyecAyG1_-JlHL9b2ox1wCc-Dna7Z15O_db1atcdnshygiKprIXQ_wtBr69fggeoP5UplFnbtmzWxy3fWE1cpael91FPc2kj3HokvrEMQ_MQKOPZ-vQBFkyEfnKqvyOsWIxVqgFORB1y75m-3G39dDl_aHF8/s1696/IMG_1319%20(2).JPG

ក្រឡេកទៅកាន់«នំពពារ»វិញ ឬអ្នកខ្លះហៅថា«នំប៉ក់ពារ» ក៏ត្រូវបានគេស្គាល់ថាជានំខ្មែរមួយបែបទៀត ដែលនំនេះសំបកខាងក្រៅភាគច្រើនគឺជាបន្ទះម្សៅស្តើងៗរសជាតិស្លឹកតើយ ដែលគេបានធ្វើការចម្អិនវារួចជាស្រេច។ ទើបយកមកខ្ចប់ជាមួយស្នូលមានដូចជា ល្ងរ ស្ករ និងសាច់ដូងខ្ចីជាដើម។ ដើម្បីឲ្យវាក្លាយជានំពពារដ៏ឈ្ងុយឆ្ងាញ់មួយដុំ គេក៏ត្រូវមូលបន្ទះម្សៅដែលឆ្អិនស្រាប់នោះជាមួយនឹងស្នូលជាការស្រេច។ ចំណុចទាក់ទាញនៃនំនេះគឺជានំមួយប្រភេទដែលងាយស្រួលធ្វើ ថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ស្របតាមចំណូលចិត្តរបស់ប្រជាជនខ្មែរផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRs0e4CNKN3mRfrNK-fubA5KbMbB3Bder_xsxA4k-XGMlBZTFVBDScVspv30OwYPrIWZIZf-gY1rJpwgbZvmPEkMBRfb_CvVo8BmBsj_tI51oE335NlhHP9FPNZ-bmEh15eh0q4Z1oTiATwIS2IlniUzNtoWpJ-IdFRKFnRwpztgxld2mpMXxRyFPK8Qaz/s900/155504217_262329605450726_8821796073284443715_n.jpg

ផ្ទុះ.រឿងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយ បន្តបោ.កប្រាក់អតិថិជនរាប់សិបម៉ឺនដុល្លារ ទោះត្រូវបានដកអាជ្ញាបណ្ណចេញក៏ដោយ!

0

ប្រធានបទមួយបានលេចឡើងយ៉ាងក្តៅគគុកតំាងពីអំឡុងចុងឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៥ ទាក់ទងនឹងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយ ដែលត្រូវបានគេស្គាល់ថា «សកុណា ត្រាវែល » បានរកស៊ីបោ.កប្រាស់ទំនុកចិត្តនិងប្រាក់ពីអតិថិជនខ្លួនសរុបរាប់សិបម៉ឺនដុល្លារ។ ខណៈក្រុមហ៊ុននេះត្រូវបានដកអាជ្ញាបណ្ណចេញតាំងពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤មកម្លេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBLzmoiLTuvZbFksnl6LMq1F6VnRaAAL5gbFBqNU5P2V2jAm86k6496Hhm0BM-4NYn0vJLRDH0oZGt4RGTaTnQXkvDtQtKAZgM6zw0b2EyH0LBU9s36hbYPA6JQPKwAMSoRyUPjlfWLhwJUvS-I-v6TYR0aZDU4kj8EZExuJ2VA2h8WBMsKWEDnJhVUzIX/s1080/IMG_1329.JPG
យោងតាមការគូសបញ្ជាក់ពីមហាជនជាច្រើនបានឲ្យដឹងថា ក្រុមហ៊ុនទេសចរណ៍«សកុណា ត្រាវែល»គឺបានបោកលុយអតិថិជន ក៏ដូចជាប្រជាជនខ្មែររាប់សិបម៉ឺនដុល្លារអាមេរិក តាមរយៈរូបភាពមួយចំនួនដូចជា ការទិញកញ្ចប់ធួរដំណើរកម្សាន្ត ប៉ុន្តែបែរជាខកខាននិងមិនព្រមរៀបចំជូនភ្ញៀវឡើយ ហើយអ្នកខ្លះទៀតបានទៅហើយ តែបែរជាគ្មានសំបុត្រយន្តហោះត្រឡប់មកវិញជាដើម។ ក្រសួងទេសចរណ៍ក៏បានគូសបញ្ជាក់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ថា អតិថិជនសរុប៨២គ្រួសារ បានខាតបង់ប្រាក់ឲ្យក្រុមហ៊ុននេះ ដែលគិតជាទឹកប្រាក់ ប្រមាណ ២៦៥,០០០ដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSdlHaKu3hFM5J6V5Z7CGosGD0jZCDPJIDWfvV09ZuUIPax2OgAdMCGrsAi7zyO4kVrDkAIvxeoFmLMGZz1T0b6wWlTZC7Jx-j56u4NSpxhjx5UaGEr-sGZohPBKttX1UAaHrYZXoIgsqZ_qwyhoocyeH1JUJcquyHP3ZDNS6CREyPGBIZUr4K8G5i585M/s1280/IMG_1331.JPG

អ្វីដែលអាណិតនិងខ្លោចចិត្តនោះ តាមការឲ្យដឹងពីអតិថិជនវ័យចំណាស់ជាច្រើននាក់ ហេតុតែចង់ធ្វើដំណើរកម្សាន្តទៅលេងក្រៅប្រទេស បានសម្រេចចិត្តសន្សំលុយ ដើម្បីទិញកញ្ចប់ដំណើរកម្សាន្តពីក្រុមហ៊ុនទេសចរណ៍ខាងលើ និងបង់ប្រាក់រួចរាល់ហើយ តែក៏ត្រូវបានក្រុមហ៊ុនផ្អាកដំណើរកម្សាន្តវិញ និងមិនព្រមសងថ្លៃខូចខាតឲ្យនោះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1VVQH7ZFw4LIu4O3jki-EoRSEoF3K4_LQYp6tgtj_-2vRFS_0p_Rj5wrcpFbAQyB8KfZF-CLKIr7925zWK6FtYPHoa2GcmQ5imIakTEiCKk9uQ58A-AWKzwvwYLovUzbFy5DWsGAVhyphenhyphenuhGGyjtyN-5aFR89OZiJ9qRo_DCDsT45pwDjW67HFT-AmrMDsk/s2532/IMG_1325.PNG

សូមរំឭកថា ក្រុមហ៊ុនទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ដែលមានលោកស្រី អ៊ុក រដ្ឋា ជាម្ចាស់អាជ្ញាបណ្ណ មានទីតំាងស្ថិតនៅផ្ទះលេខ ៩៨DE0 ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ ក៏ត្រូវបានក្រសួងទេសចរណ៍ប្រកាសលុបអាជ្ញាបណ្ណ តំាងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មកម្លេះ ព្រោះបានប្រព្រឹត្តខុសនឹងបទប្បញ្ញត្តិទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxqflkMLaTUAlwUcMK2W9TtXb_IzzWjvU2QLxNl6eTIGcjeQIB0pTa9ERL7AINlSqoxae5-SW0FHmeEE7_ePeJ12MjH3UcFc7x7LSFybHnRYL0315UuM45YkQp7b21tFYuFLpgL_QrjmeFWmu89SNqIX3_plMjx3cKkSXoP8RnPfTDYi6sB7mT8ugJ4apC/s1280/IMG_1324.JPG

តែយ៉ាងណា រហូតមកទល់ពេលនេះ ក៏នូវតែមានជនរងគ្រោះជាច្រើននាក់ទៀត ចាញ់បោកក្រុមហ៊ុននេះជាបន្តបន្ទាប់ផងដែរ។ ដូច្នេះហើយ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ជាពិសេសទាក់ទងនឹងករណីឆបោកតាមរូបភាពផ្សេងៗ ដែលកំពុងតែរីករាលខ្លាំងនាពេលបច្ចុប្បន្ន។ អ្នកទាំងអស់ត្រូវតែស្រាវជ្រាវប្រភពឲ្យបានច្បាស់លាស់ជាមុនសិន និងជៀសវាងជឿស្តាប់តាមគ្នា ឬក៏តាមមេខ្យល់៕

ទំនាយលោកយាយ Baba Vanga ឬក៏យ៉ាងណា ទាក់ទងនឹងហេតុការណ៍ភ្លើងឆេះព្រៃនៅអាមេរិក ឆ្នាំ២០២៥?

0

សារព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយអំពីពាក្យទំនាយរបស់លោកយាយ Baba Vanga ដែលបានទស្សន៍ទាយអំពីឆ្នាំ ២០២៥ ថាជាឆ្នាំមួយដ៏កាចសា.ហាវ ដែលសង្កត់ធ្ងន់លើទ្វីបអ៊ឺរ៉ុប នឹងកើតមាននូវវិបត្តិផ្សេងៗ។ យ៉ាងណា ត្រឹមរយៈ ២ សប្តាហ៍ដំបូងនៃឆ្នាំ ២០២៥ សភាពការណ៍ពិភពលោកហាក់មិនសូវជាស្រួលប៉ុន្មានទេ ដូចជាការផ្ទុះ..មេ.រោគថ្មី HMPV ពីចិន និងហេតុការណ៍ភ្លើង.ឆេះព្រៃនៅអាមេរិកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkPDoeCnBaHFTPGAgI2A0TgZ-Lp92yXTMgeleDMzsUnIHh6EF55SoGQk4MovpvSEwZfnHzmeNUOHOiBR3Ny5YTkxVPBXDp6FsczmUG6R-VcsmD_JcgbUox7YUkp7k6mY7JnLUyuUIMLz-2Ctpb5HbDycs72NniaPhbfXqQQnkGAQhscKj7DcW-3s8EJ8mp/s850/image_2025-01-15_13-35-01.png
ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបហើយ លោកយាយ Baba Vanga ជាស្រ្តីពិការភ្នែកជនជាតិប៊ុលការី ដែលត្រូវបានចាត់ទុកថាជាហោរាសាស្រ្តដ៏ល្បីល្បាញប្រចាំសតវត្សទី ២០។ នាពេលកន្លងមក លោកយាយបានទស្សន៍ទាយហេតុការណ៍នាអនាគតកាលជាច្រើន ខណៈហេតុការណ៍ខ្លះក៏បានឈុតតាមពាក្យទំនាយមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6pj0Rhb-svFhVbAO9mI8x0xHU0pwrbGuYWrHYFTfDhdJBXJvc7lMg30hSLITiN8QPgnJC38WHQzY2M0_DU5mnclyhao1vhE4sETvUAoulS129wdiNPDyNBczrbGPmMxt_palUb39HvIW2jUCHPHW4tWfp2SckIjSPVmDJaUKbNj9d8Yw8zq8HUOxMhMRL/s808/image_2025-01-15_13-35-01%20(2).png

ក្នុងឆ្នាំ ២០២៥នេះលោកយាយ Baba Vanga បានទស្សន៍ទាយ អំពីសេណារីយ៉ូសង្រ្គាមលោកលើកទី ៣ ,ការកើនឡើងនូវភាពតានតឹងភូមិសាស្រ្តនយោបាយ វិបត្តិហិរញ្ញវត្ថុ ការបញ្ចប់សង្រ្គាមរវាងរុស្សីនិងអុយក្រែន តែបែរជាកើតសង្រ្គាមយោធានៅអង់គ្លេសវិញ។ លោកយាយក៏បានលើកឡើងពីគ្រោះមហន្តរាយធម្មជាតិដ៏កាចសាហាវ និងវិបត្តិអាកាសធាតុធ្ងន់ធ្ងរក្នុងឆ្នាំនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvprXjXd_YogBY6E7gH7KFx4ajAHUCCWXW9La_t6bmc4TSpu_X05oNPIC4jt8i_4iIvisGW79Rw0pamUFs02aCYXsRaSdpKQBJ3O0168YJOAbrBHNfWkmdo8i_ustN-W1qBbVVqwXjnzQpf1J5FcTdOPYSrNgSDRPMTEXccwxd2n76leXxx3KoRtU6cgZc/s1100/image_2025-01-15_13-34-26%20(2).png
ជាក់ស្តែង នៅសប្តាហ៍ដំបូង ក្នុងឆ្នាំ ២០២៥ នៅឯប្រទេសចិនគឺផ្ទុះឡើងនូវមេរោគថ្មីមួយ ដែលត្រូវបានគេស្គាល់ថាជា HMPV ស្រដៀងផ្តាសាយធំផង និងកូវីដ ១៩ ផង បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល ក៏ដូចជាទប់ស្កាត់ការរីករាលដាល។ យ៉ាងណា បើក្រឡេកទៅកាន់ក្រុង Los Angeles រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកវិញ គឺបានកើតមានហេតុការណ៍ភ្លើងឆេះព្រៃដ៏គួរឲ្យរន្ធត់ តំាងពីថ្ងៃទី ៧ ខែមករា រហូតទល់នឹងថ្ងៃទី ១៤ ខែមករានេះក៏នូវតែមិនទាន់រលត់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGh5A6V77zYPAjOmwosC1I1OnxF5ggfrdefhR4rC0gZD-3Lrj8XPxlSdQLHC5t33xR6fgxYq-i7ik-e4gwaZcf9jmQTWVog2QkCtI_IHr7QjJ8LH-bAsOYHN7sl_6w-8UTSS_pWFmCInkilJJIB0lNHisrA8GMHk1VvSPq9aCQb2sXL32jE6z_8nzN7zUG/s1280/image_2025-01-15_13-34-26.png

តាមរយៈហេតុការណ៍ទំាងនេះគឺបានបណ្តាលឲ្យមនុស្សម្នាជុំវិញពិភពលោកសង្ស័យនេះថា នេះគឺបណ្តាលមកពីពាក្យទំនាយរបស់លោកយាយ Baba Vanga ឬក៏យ៉ាងណា? បើតាមការលើកឡើងពីអ្នកជំនាញ លោកយាយ Baba Vanga គ្រាន់តែគូសបញ្ជាក់ពីហេតុការណ៍គ្រោះធម្មជាតិដ៏កាចសាហាវក្នុងឆ្នាំ ២០២៥នេះដោយប្រយោលប៉ុណ្ណោះ។ តាមពិតទៅលោកយាយមិនបានលម្អិតថារឿងរ៉ាវនេះកើតឡើងនៅឯ Los Angeles នោះទេ តែយ៉ាងណានេះទំនងជាហេតុការណ៍បំផ្លិចបំផ្លាញមួយដែលគាត់ចង់សម្តៅដល់ផងដែរ៕