ថ្មីៗនេះ Justin Bieber បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានបង្ហាញការព្រួយបារម្ភបន្ទាប់ពីឃើញរូបរាងរបស់លោកស្ថិតក្នុងសភាពទ្រុឌទ្រោមចំពេលមានពាក្យចចាមអារ៉ាមក្នុងជីវិតគូខណៈមានមតិថាដោយសារតែលោកប្រើប្រាស់គ្រឿងញៀ.ន។ ពាក្យចចាមអារ៉ាមនានារបស់ Justin Bieber អ្នកតំណាងតារាចម្រៀងរូបនេះបានចេញមកបដិសេធថាមិនមែនជារឿងពិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisDGa0lImo67u2Qt3kHPGvFGTIweyU64Z3PrSONjIuSvyjqGE-9e8HONHl38GQAGs_LEhf_ar5hHT6-BO4QbezAXJxdnt0c70qcN6lzh80KxvGBs2NcYFq6lgOf4TuKMKbiaOcuk0ZK6mVqYj_XygowidlhqQfSjQRyDXCr6ld-SYtzBR4j_jyQr2UMgXJ/s1600/image_2025-02-25_15-09-53%20(2).png
ជារឿយៗ Justin Bieber លេចឡើងជាមួយនឹងរូបរាងស្គមស្គាំង ស្លេកស្លាំង ធ្វើសកម្មភាពគ្មានជីវិត និងខ្វះភាពរឹងមាំ។ ពីនេះមក មានពាក្យចចាមអារ៉ាមថា តារាចម្រៀងប្រុសរូបនេះ ប្រើប្រាស់គ្រឿងញៀន ដែលនាំឱ្យប៉ះពាល់ដល់ជីវិតស្នេហាផងដែរ។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ តំណាងរបស់ Justin Bieber បានបដិសេធការចោទប្រកាន់នេះ។ អ្នកតំណាងរូបនេះបាននិយាយថា ពាក្យចចាមអារ៉ាមនេះ «គួរឱ្យរំខាន និងគួរឱ្យអាណិត ដែលបង្ហាញថា ទោះបីជាការពិតជាក់ស្តែងក៏ដោយ ក៏មនុស្សនៅតែព្យាយាមផ្សព្វផ្សាយរឿងអវិជ្ជមាន និងព្យាបាទ»។ ឆ្លើយតបនឹងសារព័ត៌មាន អ្នកតំណាងរូបនេះបាននិយាយថា Justin Bieber និងភរិយាកំពុងមានទំនាក់ទំនងល្អជាពិសេសបន្ទាប់ពីស្វាគមន៍កូនដំបូងរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnHE-9mcIV3LTiBekE31WC7ynIVwMdo7TrsL0Pmf9h-GA6Gpr6RSvAekJo51VzgfFuHiCQi37GVOqHKdMRVUYxuYLEPvlzYF3KKd4Awot6I4tZujEvR1aAXMtbDMVuNeDv_nrQ8O7jux0Ougm0hSMFQ2FU7aDZR0emImH8KNpMKyOGXAS3xytX_wgOjkq4/s1536/image_2025-02-25_15-09-53.png

អ្នកគ្រប់គ្រងបាននិយាយថា «ឆ្នាំនេះជាឆ្នាំនៃការផ្លាស់ប្តូរសម្រាប់ Justin ខណៈដែលលោកបានបញ្ចប់ទំនាក់ទំនងជិតស្និទ្ធជាច្រើន និងទំនាក់ទំនងអាជីវកម្មដែលមិនមានផលចំណេញ»។ TMZ អះអាងថា Justin Bieber មើលទៅហត់នឿយដោយសារតែលោកនៅក្នុងស្ទូឌីយោថតពេញមួយយប់។ មុនពេលទៅស្ទូឌីយ៉ូ តារាចម្រៀងរូបនេះបានមើលថែកូនប្រុសរបស់លោកគឺ Jack ដែលកូនលោកមានបញ្ហាក្នុងការគេងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEmy_CNMh6Yga32sdfl0UCmcV0r8g6T-RG-x8KRfcxMmow4lMIXRyZu4Af3P_pyA1wHBooiep2WQcaRS1d5YqjJOtsjB9O6GzEDbSYsDbrx8P7vfJq0ZOp3wI_w3ZNG6X2qlIjfsXTaBu68acfc19vv4RY2H7YKeJ5cHjf2ukmAAJkmmJrqFYdIP-PZhoV/s1055/image_2025-02-25_15-09-55.png
នៅថ្ងៃទី ១៨ ខែកុម្ភៈ Justin Bieber បានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយ Hailey Bieber ក្នុងទីក្រុង Los Angeles ទប់ទល់នឹងពាក្យចចាមអារ៉ាមអាពាហ៍ពិពាហ៍របស់ពួកគេ។ ប៉ុន្តែបានធ្វើឱ្យមានការព្រួយបារម្ភថ្មីដោយក្នុងវីដេអូឃើញសកម្មភាព អាកប្បកិរិយារបស់ Justin Bieber ហាក់ដូចជាមិនធម្មតា។ ពួកគេបារម្ភថា idol របស់ពួកគេមានបញ្ហាសុខភាពផ្លូវចិត្ត។ មនុស្សជាច្រើនប៉ាន់ស្មានថាពាក្យចចាមអារ៉ាមជុំវិញការចាប់ខ្លួន Diddy គឺជាហេតុផលសម្រាប់អស្ថិរភាពរបស់ Justin ៕