ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ស្ថានការណ៍កាន់តែក្តៅគគុក ដោយសារចិនធ្វើសមយុទ្ធយោធាបា.ញ់គ្រាប់ពិតនៅឈូងសមុទ្រតុងកឹង (Tonkin) ក្រោយពីវៀតណាមទើបតែប្រកាសបន្ទាត់ព្រំដែនថ្មី ដើម្បីកំណត់ដែនទឹករបស់ខ្លួន ។ .png)
ការិយាល័យសុវត្ថិភាពដែនសមុទ្រចិនបញ្ជាក់ថា សមយុទ្ធនឹងធ្វើឡើងនៅបរិវេណឈូងសមុទ្រប៉ីពូ ក្បែរប្រទេសចិន ។ រីឯវៀតណាមពុំទាន់ឆ្លើយតបនឹងការធ្វើសមយុទ្ធយោធារបស់ចិនទេ ប៉ុន្តែកន្លងមក វៀតណាមប្រកាសថា ព្រំដែនទឹករវាងវៀតណាម និងចិន គឺស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ហើយអនុសញ្ញានេះនឹងជួយការពារអធិបតេយ្យភាពដែនទឹករបស់វៀតណាម ។
.png)
ទោះជាចិន និងវៀតណាមបានធ្វើកិច្ចព្រមព្រៀងដែនសមុទ្រនៅឈូងសមុទ្រតុងកឹងក្តី ប៉ុន្តែប្រទេសទាំងពីរនៅតែមានជម្លោះនៅសមុទ្រចិនខាងត្បូង ជាពិសេស នៅប្រជុំកោះស្ព្រាតលី និងប៉ារ៉ាសែល ហើយចិនបានប្រើកម្លាំងប្រឆាំងអ្នកនេសាទវៀតណាមនៅប្រជុំកោះនេះ ។ ជាក់ស្តែង កាលពីខែតុលា ឆ្នាំ២០២៥ កងទ័ពចិនបានប្រើកម្លាំងលើអ្នកនេសាទវៀតណាម ១០នាក់ រហូតដល់រងរបួសធ្ងន់ ។
.png)
ចិនបានទាមទារធ្វើជាម្ចាស់កម្មសិទ្ធិស្ទើរទាំងអស់នៅសមុទ្រចិនខាងត្បូង ដោយចិនប្រើប្រាស់ខ្សែបន្ទាត់ព្រំដែនទឹកចំនួន១០ ដែលត្រួតលើគ្នាជាមួយវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់ ។ រីឯឥណ្ឌូណេស៊ី ក៏ធ្លាប់ប៉ះទង្គិចជាមួយកងទ័ពជើងទឹកចិនដែរ នៅក្បែរប្រជុំកោះណាធូណា ។
កាលពីសប្តាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឧទ្ធម្ភាគចក្ររបស់កងទ័ពជើងទឹកចិនបានហោះល្បាតមានចម្ងាយត្រឹម៣ម៉ែត្រ ពីព្រំដែនហ្វីលីពីន នៅជិតប្រជុំកោះស្កាបូរ៉ូ ដែលជាចំណុចជម្លោះរវាងចិន និងហ្វីលីពីន ។
ដោយឡែក អូស្ត្រាលី និងនូវែលសេឡង់បានរិះគន់ចិន ដោយសារចិនជូនដំណឹងយឺតយ៉ាវអំពីការធ្វើសមយុទ្ធយោធានៅសមុទ្ររបស់ប្រទេសទាំងពីរ កាលពីពេលកន្លងមក ។ ហេតុនេះ ធ្វើឱ្យយោធាចិនត្រូវដកចេញពីបរិវេណនេះភ្លាមៗ បើទោះជាពុំបានរំលោភច្បាប់អន្តរជាតិក្តី ៕










