ជិតមួយឆ្នាំហើយដែលតារាសម្តែង ដួង ម៉ានិច និង ហ៊ា ឆាត ចាប់ដៃគ្នាក្នុងនាមជាប្តីប្រពន្ធដោយបានរស់នៅយ៉ាងសាមញ្ញនិងជ្រះថ្លាជាមួយព្រះពុទ្ធសាសនា។ យ៉ាងណាមិញថ្មីៗនេះប្តីប្រពន្ធមួយគូនេះបានចូលរួមផ្តល់បទសម្ភាសន៍ដោយ ដួង ម៉ានិច សារភាពថានាងជាអ្នកសារភាពក្តីស្រលាញ់ទៅកាន់ ហ៊ាឆាត មុនបន្ទាប់ពីរួមការងារបានមួយរយៈ។
ថ្លែងក្នុងបទសម្ភាសន៍កម្មវិធី B talent អ្នកនាង ដួង ម៉ានិច បាននិយាយថា បន្ទាប់ពីធ្វើការជាមួយ ហ៊ាឆាត ពីមួយតង់ទៅមួយតង់ខ្លួនច្បាស់ថាស្រលាញ់ចឹងហើយនាងក៏សារភាពប្រាប់ភ្លាមតែម្តងរបៀបតាមញ៉ែជាអ្នកស្រលាញ់មុន។ ម៉ានិច បង្ហាញទៀតថាបន្ទាប់ពីទទួលបានការសារភាពស្នេហ៍ ហ៊ា ឆាត សុំពេលគិតសិនដោយគិតថានាងជាតារាល្បីអ៊ីចឹងថាស្រលាញ់មែនទែនអត់ដោយទទួលបានចម្លើយបែបនេះពី ហ៊ាឆាត ដោយមិនទាន់ប្រាប់ថាស្រលាញ់ភ្លាមៗនោះទេចាំមើលនាងសិន ហើយនាងក៏រង់ចាំដោយសារតែចង់បានមនុស្សល្អនៅក្បែរខ្លួន។
ចំណែកឯ ហ៊ា ឆាត ដែលជាស្វាមី ដួង ម៉ានិច ក៏បានផ្តល់ចម្លើយដែរថា កត្តាដែលសម្រេចចិត្តកាន់ដៃ ដួង ម៉ានិច រៀបការគឺពេលដែលលោកសម្រេចចិត្តឆ្លើយយល់ព្រមស្រលាញ់ ដួង ម៉ានិច តបទៅកាន់គាត់វិញគឺលោកច្បាស់ខ្លួនឯងមួយរយភាគរយថានឹងរៀបការជាមួយគ្នា ប៉ុន្តែមិនទាន់បានកំណត់ថ្ងៃណា ឆ្នាំណា។ អំឡុងពេលនោះអ្នកទាំងពីរភាគច្រើនផ្តោតទៅលើការងារដើម្បីសន្សំឱ្យបានច្រើន រៀបគម្រោងទៅថ្ងៃអនាគត ពីមួយតង់ទៅមួយតង់បានរៀនធម៌ខ្លះទៅក៏សម្រេចចិត្តរៀបចំគម្រោងរៀបការ។
ក្នុងន័យនេះ ហ៊ាឆាត បានពន្យល់ថា ពេលរៀនធម៌ហើយខ្លួនស្វែងយល់ថាអ្វីដែលគួរធ្វើ អ្វីមិនគួរធ្វើ ធ្វើអ្វីដែលត្រឹមត្រូវ ទទួលព្រមនៅកម្រិតណាមួយក៏យើងសម្រេចចិត្តរៀបការមានន័យថាយើងច្បាស់មួយតង់ទៀត។

គួរបញ្ជាក់ថា ដួង ម៉ានិច និងហ៊ាឆាត បានរៀបការជាមួយគ្នាកាលពីខែមេសា ឆ្នាំ២០២៤។ ចាប់់តាំងពីពេលនោះមក អ្នកគាំទ្របានឃើញសកម្មភាពរបស់តារាស្រីដួង ម៉ានិច និងស្វាមីវ័យក្មេង បានប្រើជីវិតរស់នៅជនបទយ៉ាងមានក្តីសុខជាមួយគ្នានៅឯផ្ទះលំហែរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះប្តីប្រពន្ធមួយគូនេះគឺមានចិត្តជ្រះថ្លាក្នុងវិស័យពុទ្ធសាសនាយ៉ាងខ្លាំង៕










