Home Blog Page 659

Nadech និង Yaya ជាគូស្នេហ៍កំពូលក្នុងវិស័យសិល្បៈថៃ

0

Nadech Kugimiya និង Yaya Urassaya បានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ អ្នកទាំងពីររក្សាបាននូវប្រជាប្រិយភាពយ៉ាងសម្បើមជាគូស្នេហ៍កំពូល។ ពួកគេបានសហការគ្នាលើរឿងភាគចំនួន៧ និងភាពយន្តមួយដែលទទួលបានអ្នកគាំទ្រជាច្រើនក្នុងប្រទេសថៃ និងក្រៅប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjueIkpv0AY5Plc3g_L-kZ7wVAH_zwwkU_enDr5PYDfmlFhBTVrEVMj8IUcNfReBdzU5fD-oANld2fNr02p3VF4xXzhoCuJcpldpyVEjSzxrIFCRJ00J74cx1uSYALGBkejhNkWgPHLDJw4zUAlbe_TH4hgJ-abDPksqZeaH9HkS-5DEAswIXCyQo5kjKJh/s1590/image_2025-02-25_15-59-16.png

ក្នុងឆ្នាំ២០២៥ Nadech គ្រោងនឹងបង្ហាញស្នាដៃទាំងខ្សែភាពយន្តនិងរឿងភាគ ។ ចំណែកឯខ្សែភាពយន្តភាគនាពេលខាងមុខរបស់ Yaya មានចំណងជើងថា «Dalah: Death and the Flowers» គ្រោងនឹងចាក់បញ្ចាំងនៅលើ Netflix នាថ្ងៃទី២៧ កុម្ភៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiZWxtLPKM5w9XoNKPYZoepkbHX030VwjQUhuPGlbHX-26nYyto8L5RUHsiwt615rn8Csww6UdlQ3fxtx-HFPbKm5OLKVlT5KGbyHhF-LbYUwxxahr3USg_UGLZsF4PY2uKIJg8uJWoXRDyg9PeUoHuBYbNtFuqhXgJOAVv49yX7kUMz4smX-cr7U2lj-X/s1582/image_2025-02-25_15-59-17.png
Nadech ត្រូវបានគេរាយការណ៍ថារកចំណូលបាន ១៥ លានបាត ប្រមាណជាង៤៤ម៉ឺនដុល្លារអាម៉េរិក សម្រាប់ការថតពាណិជ្ជកម្ម ចំណែកឯ Yaya Urassaya វិញទទួលបាន ១០លានបាត ប្រមាណជិត៣០ម៉ឺនដុល្លារសម្រាប់ការងារពាណិជ្ជកម្មរបស់នាង។ នេះបើតាមការចុះផ្សាយដោយ Dailynews ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCQR02xt5-NpFwcyImr8hYm-OgxE29FFNtwtOLrX0us6vcqxGV1Xm89_WEazXji06KQIYW2-KzGvHH94J1A6EUB4PMEJYrQSUP4tNhuXrxnysan7mk0bY1JYw1q8Achb0PzRtcy2w3kj9fE61NIKX-br_ei9ocPXsqPsha5SKu1s4d6QkHQTbXBtrL-0c3/s1580/image_2025-02-25_15-59-19.png

ក្រៅពីជោគជ័យលើអាជីពសិល្បៈចំពោះស្នេហាវិញ ពួកគេបានរួមរស់ជាមួយគ្នាអស់រយៈពេល ១៤ ឆ្នាំ ហើយនិងបានចែករំលែកនៅក្នុងបទសម្ភាសន៍មួយថា ពួកគេគ្រោងនឹងរៀបការនៅឆ្នាំ ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiodHo9j7htwfvMJJTOpovKvwVDhTHcLqURGhyhkENkyGvx05vvU3P15yJZC7A0YiZfFB23vLqu9qe22iOIqdUOp1IAffnl95FAcwzx4eW69k41YQpp1yLDBM5edgqkd2OtZd5YGAq7EJChydO_W6Bb1maHhlWyvs2qAajJLXQRVrivGMdW9QvZvvPr1XAq/s1389/image_2025-02-25_15-59-21.png
កាលពីខែមិថុនា ឆ្នាំ២០២៣ Nadech បានយកចិញ្ចៀនពេជ្ររាងពងក្រពើទំហំ១២ការ៉ាត់លត់ជង្គង់សុំ Yaya រៀបការនៅឯប្រទេសអ៊ីតាលីបន្ទាប់ពីអ្នកទាំងពីរមានទំនាក់ទំនង១២ឆ្នាំ ដោយមានមិត្តភក្តិជិតស្និទ្ធធ្វើជាសាក្សីមានដូចជា Mark Prin , Kimberley , Margie និងស្វាមីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFEALywF2QR_eQWsSoowQMD7W5Zfh0KlM1mYmsBrlCyrdTeAgxu78EHjB8iO6Rgh2pkY06p7TG_cGovJ5D_JqewPf882o6GEufNCbuxohOP2bEyXTL0ckAyvTyqF8ZdL2uvnOx54pOVDwnQS1CYzZun-VfxPASlTmpz5ielQCoCWCgR4MWth0z-YIYkQPr/s1015/image_2025-02-25_15-59-20.png

គួរបញ្ជាក់ផងដែរថា Nadech បានជំពប់ស្នេហ៍ Yaya ដំបូងនៅពេលអ្នកទាំងពីរមានឱកាសសម្តែងជាមួយគ្នានៅក្នុងរឿងភាគដ៏ល្បីមានចំណងជើងថា «Game Rai Game Ruk» កាលពីឆ្នាំ២០១១ បន្ទាប់មកពួកគេបង្កើតទំនាក់ទំនងជាមួយគ្នាជាបន្តបន្ទាប់រហូតឈានដល់ដំណាក់កាលជាគូជីវិតជាមួយគ្នា៕

ទម្លាប់ ៤ យ៉ាងដែលមនុស្សភាគច្រើនគិតថាល្អ ប៉ុន្តែតាមពិតទៅវាកំពុងបំផ្លាញសុខភាពរាងកាយអ្នក!

0

ជាការពិតណាស់មនុស្សភាគច្រើនតែងតែគិតថាទម្លាប់ទាំងនេះគឺល្អសម្រាប់សុខភាពរាងកាយ ប៉ុន្តែផ្ទុយទៅវិញវាកំពុងបំផ្លាញសុខភាពរាងកាយរបស់អ្នកដោយមិនដឹងខ្លួន ដែលទម្លាប់ទាំង ៤ នោះរួមមាន៖

១.ការធ្វើលំហាត់ប្រាណហួសកម្រិត៖ យោងតាមគ្រូពេទ្យនៃគ្រួសារ Laura Purdy ស្ថាបនិកក្រុមហ៊ុនថែទាំសុខភាពអាមេរិក EXILARA បាននិយាយថា ការធ្វើសកម្មភាពរាងកាយអាចជួយបង្កើនសុខភាពបេះដូង ជួយរក្សាទម្ងន់ឱ្យមានសុខភាពល្អ ធ្វើឱ្យអារម្មណ៍ប្រសើរឡើង និងផ្តល់ថាមពលឱ្យអ្នកកាន់តែច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGIoHVnxG-4exWABNmCwNGYgvTOjw3pEMKvDtLrmth6IX9WRHLoGCARhF42n5RJbxv1uSczfNUyvxvFjFvULm2L-gaolpMOWl2ysCrLSiLJC8_X1qFBzPNIriT0yqVaD4LuQNnVYBh_Vgz-qpIDpVi43Nbol8hUNI6jvZnEuiZMGojiQLnwqByRDlquazA/s1600/image_2025-02-26_13-28-47.png

ទោះជាយ៉ាងណាក៏ដោយ ការហាត់ប្រាណខ្លាំងពេក និងបែកញើសជារៀងរាល់ថ្ងៃ ក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបានផងដែរ។ ការហ្វឹកហាត់លើសអាចបណ្តាលឱ្យរលាកសសៃពួរ សាច់ដុំ បាក់ឆ្អឹង អស់កម្លាំងល្ហិតល្ហៃ និងស្ត្រេសជាដើម។

២.ការមិនទទួលទានជាតិស្ករ៖ ជាតិស្ករគឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ដល់រាងកាយ ជាពិសេសជាតិស្ករចម្រាញ់។ ការទទួលទានជាតិស្ករចម្រាញ់ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺបេះដូង។ ប៉ុន្តែប្រសិនបើអ្នកចង់លុបបំបាត់ជាតិស្ករចេញពីរាងកាយទាំងស្រុង ឬមិនទទួលទានជាតិស្ករទាល់តែសោះ គឺមិនអាចទៅរួចទេ ព្រោះជាតិស្ករតែងតែមាននៅគ្រប់អាហារទាំងអស់ ជាពិសេសផ្លែឈើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyLJoVTsEoI1WRFRIDUSelN0eYT8TI9yYcGqbv6iQ3hG0QYJ1VvS_STZLWCvLs5c6JQ3N-lNAQSF4G-Xan4-1XHPjaqzVOxkqMVcF6bviEhGBfNGhMfUTqeY5VmYN8w_-3AOtBK5bzc-8_TJwulExr3Mayw053VDC12oUqDS9ovLvisNI5UigaR3M3ziZt/s1200/image_2025-02-26_13-28-48.png
យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ Keri Gans និងអ្នកនិពន្ធសៀវភៅ The Small Change Diet បាននិយាយថា ជាតិស្ករនៅក្នុងផ្លែឈើមានអត្ថប្រយោជន៍ផ្នែកអាហារូបត្ថម្ភជាច្រើន ដែលជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃ។ ដូច្នេះការមិនប៉ះពាល់ជាតិស្ករទាល់តែសោះក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរាងកាយផងដែរ។

៣.ការផឹកស្រាក្រហមជារៀងរាល់ថ្ងៃ៖ អ្នកខ្លះគិតថាការផឹកស្រាក្រហមមួយកែវតូចជារៀងរាល់ថ្ងៃ ជាពិសេសពេលយប់អាចជួយឱ្យមានសុខភាពល្អ និងសម្រស់ក្មេងជាងវ័យ ក៏ដូចជាដើម្បីបន្ធូរអារម្មណ៍ជាដើម ប៉ុន្តែតាមពិតទៅការធ្វើដូច្នេះគឺមិនល្អសម្រាប់សុខភាពបេះដូងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKN_r52Nf2-btTZDQWsZCIJikFr9zDOoHdTPM3f26GZKN-APsXjAaje7lAxHPoeGimsQNolxRHhYk7HpuOXuWPOpBT7iIChhdd85nsZK4A57Xrb2gQogWHvsdhr6uBADlWxgiCU-ZZtkLXSfq9UXrvnwTKDW8fJbTLjv7ciFpUt_p3yly9u31qLqz7J5vG/s949/image_2025-02-26_13-28-48%20(2).png
វេជ្ជបណ្ឌិត Marissa Esser អ្នកដឹកនាំការសិក្សាបាននិយាយថា ការទទួលទានគ្រឿងស្រវឹង មិនថាជាស្រាក្រហម ឬស្រាបៀនោះទេគឺអាចបង្កើនហានិភ័យនៃជំងឺ មហារីកយ៉ាងហោចណាស់ ៧ ប្រភេទផ្សេងគ្នារួមមាន៖ មហារីកសុដន់ចំពោះស្ត្រី បំពង់អាហារ ថ្លើម មាត់ បំពង់ក និងទម្រង់មួយចំនួននៃជំងឺសរសៃឈាមបេះដូង។

៤.ការមិនញ៊ាំអាហារពេលព្រឹក៖ Trista Best អ្នកឯកទេសអាហារូបត្ថម្ភនៅ Balance One Supplements និយាយថា ការរំលងអាហារពេលព្រឹកអាចនាំឱ្យឡើងទម្ងន់ និងញ៉ាំច្រើនជាងធម្មតាទៅទៀត។ Trista Best បានបន្តទៀតថា ការមិនញ៊ាំអាហារពេលព្រឹកនឹងបង្កើនការឃ្លានខ្លាំងនៅពេលថ្ងៃ និងពេលយប់ ជាហេតុបណ្តាលឱ្យអ្នកមានជាតិស្ករ ឬកាឡូរីខ្ពស់ជាងមុន ធ្វើឱ្យឡើងទម្ងន់ រួមទាំងអាចបន្ថយកម្រិតថាមពល ប៉ះពាល់ដល់ការប្រមូលផ្តុំ និងបណ្តាលឱ្យមានបញ្ហារំលាយអាហារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaQ9fJJoSqQRFUgWsAlXeKAcqMmn9tK5xNEi2j2-iqRInTCdBWoW8vfVOVHI1CrCmndC7pMyx1_6gXhaYmlYSMtQlC9lYw_oVaYwPHszc5QZpbPqQlzS81uP1xbsqP5hxQogDD0rvj_oH_Gr6Q7YR7yTHMrdBVDEozXGM6xyJc91ztqwcAlpX07V0sQxaV/s1280/image_2025-02-26_13-28-49.png

ហេតុអ្វីបានជាអាកាសយានដ្ឋាន ឬហៅថាព្រលានយន្តហោះ ច្រើនតែសាងសង់នៅឆ្ងាយពីទីក្រុង?

0

អាកាសយានដ្ឋាន គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយបានដើរតួនាទីក្នុងការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងពីប្រទេសមួយទៅប្រទេសមួយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6rVEkd85detEFDJ109lX5Wswzr_LqtIM-xaCflQaXuxfnuN9qjJz21iFMQ-w8dh0XvchAqcIEGAj0dFgmW2wAIoGTpNRhE7jbP6vPLJce1KhkXiJndQGo2anMPMx6MW8c4OGDa7GVr5lrwUxqVzUllVJA579P6yJOQasX1snDGVtF8zw__dxXm-wLrsYr/s1284/image_2025-02-26_13-26-10%20(2).png នៅពេលធ្វើដំណើរតាមយន្តហោះ រឿងមួយដែលអ្នកអាចកត់សម្គាល់បានយ៉ាងងាយស្រួលនោះ គឺអាកាសយានដ្ឋានអន្តរជាតិ និងនៅក្នុងស្រុកភាគច្រើនមិនត្រូវបានសាងសង់នៅជិតកណ្តាលទីក្រុងនោះទេ ពោលគឺគេសាងសង់នៅជាយក្រុង ឬតំបន់ណាមួយដែលមិនសូវមានមនុស្សរស់នៅច្រើន ដោយសារមូលហេតុធំៗទាំងនេះ៖

១.បញ្ហាសុវត្ថិភាពហោះហើរ៖ ហេតុផលដ៏សំខាន់បំផុតមួយ ដែលជារឿយៗព្រលានយន្តហោះត្រូវបានសាងសង់នៅឆ្ងាយពីតំបន់លំនៅដ្ឋាន និងកណ្តាលទីក្រុងគឺដើម្បីសុវត្ថិភាព។ ប្រតិបត្តិការអាកាសយានដ្ឋាន ជាពិសេសការហោះហើរ និងការចុះចត អាចបង្កហានិភ័យជាក់លាក់ដល់តំបន់ជុំវិញ។ យន្តហោះអាចចុះចតក្នុងល្បឿនលឿន ហើយករណីខ្លះអាចជួបឧបទ្ទវហេតុធ្លាក់ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUOzW_toS81VUY1yol7sQNPqvW41Z2aoALaK08HRgmRbwAE5dEkkEw8hS1qOJTXjL0flG2JL65u7jwLSVHrvLL-EhbO9ROZRJU-5PpueEEpyW0FxpNneR8PATLcFw2-jTyZilGfOPBA-wjIh0LEaTiDolwcRU5BBv4wGPSjkMAS5IL1Zpv7hewCAwskXvp/s1200/image_2025-02-26_13-26-10.png
ប្រសិនបើអាកាសយានដ្ឋានត្រូវបានសាងសង់នៅជិតតំបន់លំនៅដ្ឋាន ឬតំបន់មានមនុស្សច្រើន គ្រោះថ្នាក់យន្តហោះអាចបណ្តាលឱ្យមានការខាតបង់យ៉ាងច្រើនដល់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិ។ ទោះបីជាអត្រានៃគ្រោះថ្នាក់យន្តហោះមានតិចតួចក៏ដោយ ក៏ត្រូវតែមានការប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយហានិភ័យណាមួយ។ ការសាងសង់អាកាសយានដ្ឋាននៅឆ្ងាយពីទីក្រុងជួយកាត់បន្ថយការខូចខាតក្នុងករណីបែបនេះ ទន្ទឹមនឹងនោះក៏បង្កើតកន្លែងសុវត្ថិភាពសម្រាប់យន្តហោះចុះចតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCMykG3jgS306-1GPlQVwaUn1G1ajwTg1AdlwVo58NWb-KT7KxjDzFR5a3g6IHhB6njee7PJeg-s4CjTvNEO2Z4XMxfHOJYjAwQB3k_ZEEuHs-xKPWSqFtJxt6NRgjGDpYzVUDc2e-e3VSJ9qSRYnDMK8ikvKQXFHPS2l-mA-M4hjThOhZDNIAJQB16dSO/s1768/image_2025-02-26_13-26-11.png

២.កាត់បន្ថយសំលេងរំខាន៖ យន្តហោះនៅពេលចុះចត តែងតែបង្កើតសំឡេងខ្លាំង ដែលប៉ះពាល់អវិជ្ជមានដល់សុខភាពអ្នករស់នៅក្បែរនោះ។ លើសពីនេះ ការបំភាយឧស្ម័នពីយន្តហោះ ជាពិសេសជើងហោះហើរពាណិជ្ជកម្មធំៗ ក៏រួមចំណែកដល់ការបំពុលខ្យល់ផងដែរ។ ដូច្នេះការកសាងអាកាសយានដ្ឋាននៅឆ្ងាយពីទីក្រុង ជួយកាត់បន្ថយផលប៉ះពាល់នៃសំឡេង និងការបំពុលបរិស្ថានលើតំបន់លំនៅដ្ឋាន បង្កើតលក្ខខណ្ឌសម្រាប់ការអនុវត្តវិធានការការពារបរិស្ថាន ដូចជាការដាំដើមឈើ ការកសាងតំបន់កាត់បន្ថយសំឡេង និងការសម្អាតខ្យល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr1KgFyBCFr-kH0QMCirVN4q5WoalaMPWEXriShXwVFymMA2zkBNISAZY02DDm6dow2BF2O3BdShHN1m7gLqrpWOu4SXNP2476YLVWmyh1Sik47ZMFAH38GNUP6LXnDHduS-K92uAs2E83RL31Y39gWRtgfxaockJUbJrn38tbyYxI_ay-gyRTCvoMABxl/s1280/image_2025-02-26_13-26-13%20(2).png

៣.តម្រូវការលំហ៖ អាកាសយានដ្ឋានអន្តរជាតិទំនើបត្រូវការផ្ទៃដីធំ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវរត់ ចំណតអ្នកដំណើរ កន្លែងចតយន្តហោះ និងតំបន់សេវាកម្មបច្ចេកទេស។តំបន់នៅជិតកណ្តាលទីក្រុងជាញឹកញាប់មានដង់ស៊ីតេប្រជាជនខ្ពស់ និងដីមានកំណត់ ប្រសិនបើព្រលានយន្តហោះត្រូវបានសាងសង់ វានឹងមានការលំបាកខ្លាំងណាស់ក្នុងការបោសសម្អាតដី និងធានាបាននូវផ្ទៃដីគ្រប់គ្រាន់សម្រាប់តម្រូវការអភិវឌ្ឍន៍នាពេលអនាគត។ ដូច្នេះអាកាសយានដ្ឋានច្រើនតែត្រូវបានគេសាងសង់នៅឆ្ងាយពីទីក្រុង នៅតំបន់ជាយក្រុង ឬនៅក្រៅតំបន់ដែលមានដីធំទូលាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg02_1q5ev9At4ZD-X3mP3Ie367fmywEM9YDWCWVkzyKv3YqqbHHKQ0B6FE2dgre9HysIWUr6U-WrrOP1NLfDRR0rMjJmmb9_6-ZjSLVMZaJo_tvGPfZ-xK1FR1aNdSJq2k1QjgpKBOqHeQQP9OHK9pFdZB7yugYDfDNjzQ6R4LoX8KJ7T2k9rAj_edF2Iz/s1280/image_2025-02-26_13-26-13.png

៤.កាត់បន្ថយការស្ទះចរាចរណ៍៖ អាកាសយានដ្ឋានដែលសាងសង់នៅឆ្ងាយពីទីក្រុងក៏ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់កណ្តាលទីក្រុងផងដែរ។ អាកាសយានដ្ឋានតែងតែមានអ្នកដំណើរ និងបុគ្គលិកយ៉ាងច្រើនធ្វើដំណើរជារៀងរាល់ថ្ងៃ ប្រសិនបើសាងសង់នៅជិតកណ្តាលទីក្រុង វានឹងដាក់សម្ពាធបន្ថែមលើចរាចរណ៍ក្នុងទីក្រុង ជាពិសេសក្នុងម៉ោងប្រញាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2kDUwzMT7HKcdeig0tuh3BS8pyl6fp7x4zMqIRdpHrgyrXJ58vxMdVkmftgsgBJ1BX85vsD4NCxckpjUdVxtiZb6HmAhxaFgJgIIUU3LDwb6YhElsV4uVPWWj9NSMIkLTf3ckJ04VfaWgL4jh_f65pY-hIzmIv3vsuK8blChcEdIyPtXQ1AGeavm8P7pZ/s1200/image_2025-02-26_13-26-14.png

៥.អភិវឌ្ឍន៍សេដ្ឋកិច្ច៖ ព្រលានយន្តហោះក៏មានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតឱកាសការងារ។ នៅពេលដែលព្រលានយន្តហោះត្រូវបានសាងសង់នៅឆ្ងាយពីទីក្រុង វាមិនត្រឹមតែជួយកាត់បន្ថយការកកស្ទះក្នុងទីក្រុងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍ជាយក្រុង ប្រែក្លាយវាទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មី ទាក់ទាញអាជីវកម្ម អភិវឌ្ឍសួនឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម និងតំបន់លំនៅដ្ឋាន បង្កើតឱកាសការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជនក្នុងតំបន់៕

«ប្រាសាទផ្ទី» ដែលស្ថិតនៅកណ្ដាលបារាយណ៍នៃប្រាសាទបេងមាលាកំពុងឆក់យកបេះដូងភ្ញៀវទេសចរ

0

ប្រាសាទផ្ទី ដែលមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប គឺជាប្រាសាទដ៏ចំណាស់មួយស្ថិតនៅចំកណ្តាលបារាយណ៍នៃប្រាសាទបេងមាលាតែម្តង កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ប្រាសាទបុរាណនេះមានលក្ខណៈស្រស់ស្អាតប្លែក នៅចំកណ្តាលទឹកបឹងដ៏ថ្លាឈ្វង់ ជាប្រាសាទមានរាងការ៉េ ដែលមានប្រវែង ១៥ ម៉ែត្របួនជ្រុង និងមានជញ្ចាំងព័ន្ធជុំវិញកម្ពស់ ១ ម៉ែត្រកសាងអំពីថ្មភក់ និងថ្មបាយក្រៀម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOR_GibgHER2cb_FgsBe-3jllk2FYMMilJ1nkjQLSRqH3PeGVDBxLTNhRLmbv_smB506war1yNfe8dExxjOpBsA__sNMCEvudItKIXgOnjFHPC8H6WLSjMqXrtvMtgvdupGOjDLGb7gl0zF-QFXCJ8gKti3OcckstHem9NQyoXn2Sr8aMir52fagKyNZvf/s960/photo_2025-02-25_16-49-04.jpg

ប្រាសាទផ្ទីត្រូវបានសាងសង់ឡើងនៅចុងសតវត្សរ៍ទី ១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ដើម្បីឧទ្ទិសថ្វាយពុទ្ធសាសនាមហាយាន ដោយមានរចនាបថដូចប្រាសាទបាយ័ន។ នៅចំកណ្តាលប្រាសាទ គេតម្កល់រូបព្រះពុទ្ធប្រក់នាគសរុបទាំងខឿនកម្ពស់ ៦,៥ ម៉ែត្រ ដែលកន្លែងនេះហើយគឺមានភាពលេចធ្លោរ និងទាក់ទាញខ្លាំងបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW0JopqayKNYr8CsDFavTQB6Ic9Z-yDgg-YUnLqLwS8oolLIjZNZv5ffOe27GEvac0IlB_VrO6JRqLP5JXIP-ubnpyXBaPw3NV6ANo6QdP55hes2bjndJ2J6wrmQmDVDHIk2eT0BSgGyAUqfLoWPynF9V8kdbRD0bTTpAGpcgWhqIpb8hXHMzFWSoAhaU3/s960/photo_2025-02-25_16-49-05.jpg

ភ្ញៀវទេសចរអាចមកទស្សនាទីនេះដើម្បីសិក្សា និងស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សម្បូរបែប ក៏ដូចជាភាពអស្ចារ្យនៃសំណង់ ជាមួយបរិវេនធំទូលាយ និងស្រឡះតែម្តង រួមទាំងមានទេសភាពស្ងប់ស្ងាត់ មានព្រៃឈើពណ៌បៃតងខៀវខ្ចី ផ្តល់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ភ្ញៀវទេសចរ។ ទោះជាយ៉ាងណាប្រាសាទដ៏ល្អឯកនេះ បច្ចុប្បន្នគឺមិនសូវមានការអភិវឌ្ឍនោះទេ មានន័យថាផ្លូវធ្វើដំណើរទៅកាន់ប្រាសាទគឺមានភាពលំបាកបន្តិច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGpMeruVANIIuw1pyReIGnaJhYVFG8qpPrdDLIoH929popViUrGtSCkxyQh8wP6b5EPABoBtHrTkt8KiZgfIXe6GWk4UEVf0QU-aD4wDs1_nka1CBEztnZE53EgeUgME6u0-v4w_xSeMgXWJKaTMtlJiMRSzJi233oNLEEEie6Rwu2jf1_CF6lEhVREK31/s1280/photo_2025-02-25_16-49-06.jpg

អាហារប្លែក! ហូបសរសៃដែកអាំងប្រឡាក់គ្រឿងកំពុងពេញនិយមខ្លាំងនៅចិន

0

ប្រទេសចិន ៖ ថ្មីៗនេះ ពលរដ្ឋចិនបានចែកចាយអាហារប្លែកបំផុតក្នុងបណ្តាញសង្គម គឺសរសៃដែកកអាំងប្រឡាក់គ្រឿង ។ អាហារប្លែកនេះត្រូវបានពលរដ្ឋចិនសរសើរមិនដាច់ពីមាត់ថា ពេលបរិភោគក្តៅៗ វាពិតជាមានរសជាតិឆ្ងាញ់ណាស់ បើបានសាករសជាតិម្តងហើយ នឹងចង់សាកម្តងទៀត ។ អ្នកលក់នឹងលក់ចាប់ពីកន្លះគីឡូក្រាមឡើងទៅ ក្នុងតម្លៃ១៥ដុល្លារអាមេរិក ហើយពេលបរិភោគរួច ពុំចាំបាច់ប្រគល់ដែកឱ្យអ្នកលក់វិញទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWeemgmsCVBShBCZjUYnMJ2FKX_1nWmrYNPcEhuFtKsyZd7sA6Ymd6vEcDRrgXmQejS-9pM3WvxLQmKv-ra-db5S15OGIwJ6JfeNyKhyphenhyphenHLx9QtzM5xlwzRnau3qiz4CQn_HBj0Q_wyhKXhIrqSmo5ND4_TXGLYS__OBWigJbgGWj1gJ2pav7u2Y-ao4lT5/s800/photo_2025-02-26_11-45-38.jpg
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកលេង TikTok បានចែកចាយមុខម្ហូបប្លែកនេះយ៉ាងច្រើន ក្រោយពីគណនី TikTok ឈ្មោះ @aroisudjeen (អារ៉យស៊ុតជីន) ដែលតែងតែបង្ហោះវីដេអូអាហារប្លែកៗនៅគ្រប់ទីកន្លែងក្នុងប្រទេសចិន បានបង្ហោះវីដេអូអាហារប្លែកមួយ ដែលធ្វើឱ្យអ្នកទស្សនាឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នា និងនិយាយថា «ដែកចង្កាក់អាំង» ។

សរសៃដែកអាំងប្រឡាក់គ្រឿង គឺជាអាហារប្លែកមួយនៅទីក្រុងវេនចូវ ប្រទេសចិន ។ អ្នកលក់នឹងប្រើប្រាស់សរសៃដែកមានទំហំតូចល្មម មកតម្រៀបអាំងនៅលើភ្លើងស្រដៀងនឹងសាច់ដោតចង្កាក់ ឬសាច់ក្រក ។ បន្ទាប់មក អ្នកលក់នឹងលាបខ្លាញ់ពីលើ រួចហើយ ដាក់ផ្សំគ្រឿងផ្សេងៗ ដូចជា ៖ ម្ទេស, ទឹកជ្រលក់, ស្លឹកខ្ទឹម និងខ្ទឹមសរ ដែលមើលទៅ គួរឱ្យចង់សាកល្បង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY9FOKAPeEfDpe7t5iHUk3kP4_lQmoiT3rLBdGynC6YDrQDChD2UHVjxdpz53lAE9NJUbKBpY5BXM2aMrXxuEtAablQlijmuOQDGe8XHcU44j9VTPOm69ZgK_IiwVayqzH8mc80uTmOgwkW_dAjSs4Ou9qby89On8l46zKgnqO5acJsNkn3-pp-5TLP6Kc/s800/photo_2025-02-26_12-45-20%20(2).jpg

បុរសលក់សរសៃដែកអាំងប្រឡាក់គ្រឿង និយាយបែបកំប្លែងថា ៖ «បើអ្នកមានធ្មេញរឹងមាំ អាចទំពារវាបាន ប៉ុន្តែបើធ្មេញអត់រឹងមាំទេ ទាល់តែជញ្ជក់យកជាតិ ។ អតិថិជនត្រូវជញ្ជក់វាតែពេលក្តៅៗប៉ុណ្ណោះ បើមិនអីចឹងទេ អត់ឆ្ងាញ់ទេ» ។

អតិថិជនទិញសរសៃដែកអាំងប្រឡាក់គ្រឿង អាចជញ្ជក់វាយកជាតិហឹរៗដែលអ្នកលក់ដាក់ឱ្យ រួចហើយ អតិថិជនអាចយកដែកនេះទៅប្រើប្រាស់នៅផ្ទះបាន ពុំបាច់ប្រគល់ឱ្យអ្នកលក់វិញទេ ។ អ្នកលក់នឹងលក់ចាប់ពីកន្លះគីឡូក្រាមឡើងទៅ ក្នុងតម្លៃ១៥ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG6TS8nsGd7oWoBsxsnyHu4-B18x_Ex5kLf8_RsODN2DATs3OJrSOm1n4pXims2vXxFArEVPDoQHioxHP3MqUBaD8gxJDzmkCHberUb0XZ9KQP8zNqqLlFBcO7kYSoQsuUa7P50gtdxI2OBjN__IBXEp4BG1OYdmbL1BspwTZp8jwcMSGPgd_ikB3slbl8/s1200/photo_2025-02-26_12-45-20.jpg

ពេលវីដេអូអាហារប្លែកបានបង្ហោះក្នុងបណ្តាញសង្គមធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមានចំនួនទស្សនារហូតដល់ជាង ៣លានលើក ។ អ្នកទស្សនាម្នាក់សួរថា ដែកអាំងលើភ្លើងក្តៅៗអីចឹង តើត្រូវរង់ចាំប៉ុន្មាននាទី ទើបអាចបរិភោគគ្រឿងផ្សំវាបាន? រីឯអ្នកទស្សនាវីដេអូផ្សេងទៀតថា ពិតជាអាហារប្លែកមែន នៅប្រទេសចិនសម្បូរអាហារប្លែកៗបង្ហោះក្នុងបណ្តាញសង្គមជានិច្ច ៕

ចំណាយត្រឹម៥លានដុល្លារ ដើម្បីទទួលបានសញ្ជាតិអាមេរិក

0

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់លក់ទិដ្ឋាការឈ្មោះ បណ្ណមាស (Golden Card) ក្នុងតម្លៃ ៥លានដុល្លារ ដើម្បីលក់ឱ្យជនអន្តោប្រវេសន៍ ឬជនបរទេសដែលចង់បានសញ្ជាតិអាមេរិក។

លោក ដូណាល់ ត្រាំ លើកឡើងថា៖” ការដាក់លក់បណ្ណមាស (Golden Card)នេះ អាចនឹងអាចចាប់ផ្តើមនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ”។

បណ្ណមាស (Golden Card)នេះ នឹងអនុញ្ញាតឱ្យជនបរទេសទទួលបានសញ្ជាតិអាមេរិកភ្លាមៗ ដោយពុំចាំបាច់ត្រូវធ្វើការវិនិយោគក្នុងអាជីវកម្មនៅសហរដ្ឋអាមេរិក។

បើតាម រដ្ឋលេខាធិការពាណិជ្ជកម្ម លោក Howard Lutnick បានលើកឡើងថា៖”បណ្ណមាសនេះ នឹងមានប្រសិទ្ធភាពជំនួសទិដ្ឋាការអ្នកវិនិយោគអន្តោប្រវេសន៍ EB-5 បច្ចុប្បន្ន ដែលតម្រូវឱ្យជនបរទេសវិនិយោគយ៉ាងតិច១.០៥ លានដុល្លារ ក្នុងអាជីវកម្ម ដែលអាចរកចំណូលបាន៨០មុឺនដុល្លារ នៅក្នុងតំបន់ជនបទ”។

បច្ចុប្បន្ននេះ គេនិយមប្រើបណ្ណបៃតង (Green Card) ដែលផ្តល់សិទ្ធិឱ្យជនបរទេសរស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិក តែត្រូវបន្តទិដ្ឋាការជារៀងរាល់១០ឆ្នាំម្តងដូចជាលិខិតឆ្លងដែន៕

ពលរដ្ឋបង្ហាញក្តីបារម្ភ ក្រោយអតិផរណាកើនឡើង៦ភាគរយ ខណៈធនាគារជាតិថាមិនទាន់ជាក្តីកង្វល់

0

ថ្មីៗនេះ ពលរដ្ឋ បានបង្ហាញក្តីបារម្ភ ទាក់ទិននឹងការហក់ឡើងខ្ពស់នៃកំណើនអតិផរណា៦ភាគរយក្នុងខែមករា ឆ្នាំ២០២៥នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_kLALMAlF6DHbCwWgqGZ87w6FUSsL-naYd8-sw6AiOFjCxTn1TK4RUeEwbDB1co4nsb1zDh0hjEcfAmssCKbvIWQCt0iPuzRJxamVe-U1OlG2tbwUhulkHN_sU-aDJoDRJeYq4gt5krdcI8Ivu2clEHKxdawQZfr1Emqrqular7cljWYIUOpuTswBk3Kb/s1280/image_2025-02-26_10-17-36.png

តាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ការកើនឡើងនៃអតិផរណានេះ ជាចម្បងបណ្ដាលមកពីការកើនឡើងថ្លៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង និងភោជនីយដ្ឋាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDw_eRVXQFGgB4AHZsI_na0uOYqOysMH-ylvG0e9_j5Mmk3Rby23dQOnD_2OCO2PtRAMOzRjzH2DthJqnn6-tsaQP4owtFwQtWm_ZXV_FhXhfwqA29g7P62TBplSCKfhb01lPSkpVldvi08y2fu_YpttHhseVp9OY7meL7nhZiw8qbmSLECflf_WgpJ5j6/s1024/image_2025-02-26_10-33-00.png
យោងតាមការបកស្រាយរបស់ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា៖” នេះជាតួលេខសន្ទស្សន៍ថ្លៃទំនិញ ខែមករា ឆ្នាំ២០២៥ ធៀបនឹងខែមករា ឆ្នាំ២០២៤ សូមកុំយល់ច្រឡំថា ធៀបនឹងខែធ្នូ ចំពោះអត្រាអតិផរណខែមករា ឆ្នាំ២០២៥ ធៀបនឹងខែធ្នូ ឆ្នាំ២០២៤ មានកម្រិតត្រឹម ០,៣%”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX4xb7Xo6-xavaMysyaTAdK85v3z122FFHSHoXbBYTkeLU3ifov5esKMvZpURxZBD9kDlRBgW0yxKPlRw7etCPt1EMBWp5cDxKSy-F0SLttT6UWZ9FTOvG4rzYBs6lgeoMcAsjufG4cwaAEec8SbAPMsOTOTJy5DTwKjfAbDz5YlWSwsz1bMapj0AZ4dC7/s800/image_2025-02-26_10-17-36%20(2).png

លោកស្រីបណ្ឌិត បញ្ជាក់ថា៖”អតិផរណាខ្ពស់ គឺដោយសារមានការឡើងថ្លៃនៃម្ហូបអាហារ នាចុងខែមករា ឆ្នាំ២០២៥ គឺចំពេលចូលឆ្នាំប្រពៃណីចិន និងវៀតណាម ស្របពេលដែលមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើឱ្យថ្លៃម្ហូបអាហារមួយចំនួនឡើងថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP4e5Zgp30c9Ll2Ytl3t1JqUeHYWoMO31dnCJTmqx7U6Gx9hOGY345NdJ-XiUKMFlOAjR0EfSepgsGBRpZnP1fLJOw9DHb43rGv3dP1pbtZqLZn1al3mvXCAlRX3mQ-NKz_30kpcM6fba6_YT7t_DlM4-6C4f-Ef6V2ASR8J_DJZGw-VLEwBT8-TkaJx-6/s990/image_2025-02-26_10-32-38.png

លោកស្រីបណ្ឌិត សង្កត់ធ្ងន់ទៀតថា៖” ចំពោះពាក្យថាសន្ទស្សន៍គឺបានន័យថា ជាការច្របាច់ថ្លៃទំនិញមួយចំនួនចូលគ្នា ដោយឲ្យទម្ងន់ទៅលើថ្លៃទំនិញណាដែលមានសារៈសំខាន់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃច្រើនជាងមុខទំនិញដទៃ ដូច្នេះមិនអាចនិយាយថា ការឡើងថ្លៃ ៦ភាគរយចំពោះគ្រប់ទំនិញនោះទេ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtNdkDSQ8seAwJemsnXOiEdzg-KKLQ3QKZUKcGNUR45HKs5AfcNAvpVhE4eZ74mkDbP7hxiPbDlh63mrhLP6dd8j0lpVPSSIdYsYO4kpRGAs4XvUjmpB1LWidw6BT74i-xBSgJ46h5PVKOaxKE_iS_ap6xoyoDY_tiRRDwkGtOTVvAIDfakK8GXclBpz0h/s960/image_2025-02-26_10-33-54.png

 

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំនៅពីរទីតាំងផ្សេងគ្នា

0

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ខែមេសាខាងមុខ រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឱ្យកាន់តែធំជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDKeIwsgVAIIVMSsLlneAVg7Ux3LJfDuvVh1n7ICN-1LOgh6_LOZW0Zs6ceRzfAIYnB4dz9iLhGnyZKb0enrV4mlKj8kwN5TDQf77yvPzMUveV8MP9ma9XMiz9ZkzZ-qtx7RkkABY7J-3Xq_f0vqV5Bfn46JJinMwmcLwmSI0Pt9hr6Ki4uElT7d1Acgpm/s1000/image_2025-02-26_10-40-04%20(2).png

រដ្ឋបាលខេត្ត គ្រោងនឹងរៀបចំនៅពីរទីតាំងផ្សេងគ្នាដែលក្នុងនោះ៖
ទីតាំងទី១.រៀបចំនៅប្រាសាទអង្គរវត្ត
ទីតាំងទី២.នៅសួន ក្នុងក្រុងសៀមរាប ប្របនឹងដងស្ទឹងប្រវត្តិសាស្រ្ត ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTj3a24rH7hX__bq14GETdgDEsoEin3pdSLxYNV6R9eCMRgo1VueVFngdzRqUmXoG5nTrLGg2dYhzCjACIHdWHTevjMM4olXKartRwLo68e7462jTVhHXPLLfDPce1nJhD0Ij5Zpe3ZGXYLQwNSW7MWEPgG7EaXsn0pvhL5vSNQQF0r9XvVqqfgO2QxY42/s1440/image_2025-02-26_10-40-08.png

បន្ថែមពីនេះ ដើម្បីធានាដល់ភាពរលូននៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រដ្ឋបាលខេត្តសៀមរាប ក៏បានស្នើដល់ម្ចាស់ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន សូមមេត្តាកុំដំឡើងថ្លៃ ដែលអាចផ្តល់ផលប៉ះពាល់ដល់ភ្ញៀវទេសចរមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYnPbLIu1GLnRXXIt1z5STeOcmJZBtMuy3FVPPcZaMHtEQohduJGHSdIWZdAjlY5vYDMPsIyD5zeBiqxw4GPY-syWuf70N102vjJPluuwla9TnZn0S3W0SO0_H_b7TpfrwWLsAH5GFG3UdkOocKORRhG54aYHY-0Rg1cBUbHe-GsYb9HdQS8oXHE6_mwk2/s1000/image_2025-02-26_10-40-10.png

សូមរំលឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រៀបចំឡើងនៅខេត្តសៀមរាបតាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣ តែក៏បានអាក់ខានមួយឆ្នាំកាលពីឆ្នាំ២០២៤កន្លងទៅ៕

 

ម្ចាស់ប្រេនជ.នជាតិឡាវវ័យក្មេងលក់ផលិតផលអនឡាញ និងជា Influencer ដ៏ល្បីល្បាញបានបាត់ប.ង់ជីវិ.ត ក្នុងអគ្គិភ័យគួរឱ្យស្រណោះ

0

ប្រទេសឡាវ ៖ ពលរដ្ឋឡាវបានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់អ្នកនាង វីឡៃ ខាំ ជាម្ចាស់ប្រេនផលិតផលអនឡាញ និងម្ចាស់ហាងថែរក្សាសម្ឆស្សដ៏ល្បី ដែលបានស្លា.ប់ ទាំងវ័យក្មេងក្នុងហេតុការណ៍ភ្លើងឆេះផ្ទះវីឡានៅទីក្រុងវៀងច័ន្ទន៍ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈស្វាមីរបស់នាង បានរត់គេចពីភ្លើងទាន់ពេលវេលា ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ ដែលបង្កឱ្យមានភ្លើងឆេះផ្ទះវីឡាម្ចាស់ប្រេនផលិតផលអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgINjmQSCxrvjZlR-WjM_oCfeVX0EVD6VgH9ADsoq-2NhwHJQPmSjIcUb2zzM9TwMBuhab6M8Y06hdWrL1e-nvOqMEZW4InKF0vOLlUjMMUHc-ldGFFGql-C8W-RiRsw4htoFDw5-UQ9YzmMgkMwN09n1sAQj5NWVpWA1hF-brZfLc0Wkv0o70G56XFaeF4/s960/photo_2025-02-26_10-50-55%20(4).jpg

ហ្វេសប៊ុកផេកឈ្មោះ Laophattana News បានបង្ហោះរូបភាពភ្លើងឆេះផ្ទះវីឡាដ៏ធំមួយកន្លែងនៅឃុំសាយថានី ក្នុងទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ និងសរសេរថា ៖ «ភ្លើងឆាបឆេះផ្ទះវីឡារបស់ម្ចាស់ប្រេនផលិតផលអនឡាញ នៅភូមិផាក្វា ឃុំសាយថានី ទីក្រុងវៀងច័ន្ទន៍ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjseutZnJszppDsoI1qSCeWi7vivisec4ihT6HAMaFxpiUuXNi9I_2IYY71LaoUJjDtQ2HfeNq15egZKZkfofzabs6hjcA9zjVt3spUU62gN05AKS__tSOVVH8QPeeetdNVIADvcz_Choo_ULd5qUC_SxCROWXFaGN0ARfEbom9RNntwHTqBjzOf5x6ZZAS/s876/photo_2025-02-26_10-50-55%20(5).jpg

តាមការចែកចាយវីដេអូរបស់អ្នកលេងបណ្តាញសង្គមឡាវ គេបានឃើញភ្លើងឆេះផ្ទះវីឡាយ៉ាងឆាប់រហ័ស ធ្វើឱ្យផ្ទះវីឡាក្លាយជាសមុទ្រភ្លើង ។ ភ្នាក់ងារពន្លត់អគ្គិភ័យបានប្រមូលកម្លាំងមកកាន់កន្លែងកើតហេតុ និងប្រើប្រាស់រថយន្តបាញ់ទឹកចំនួន៥គ្រឿង ដោយបានសហការជាមួយអ្នកស្រុកជួយគ្នាពន្លត់ភ្លើង ។ ប៉ុន្តែគេពុំដឹងថា តើភ្លើងឆេះនេះបណ្តាលមកពីមូលហេតុអ្វីទេ ប៉ុន្តែមានស្ត្រីម្នាក់ជាប់ក្នុងផ្ទះវីឡា ចេញពុំរួច ហើយអ្នកលេងបណ្តាញសង្គមអះអាងថា នាងឈ្មោះ វីឡៃ ខាំ ជាម្ចាស់ប្រេនផលិតផលអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig041AdRcWtovFiazvI_GS4xRJC4ETshImAMd3X4vAMlJQ7tEqwafwmULE2A2lHcXQ7cRUOJHe4cikhd-2Y0bKNsP4RTF9fQxAOiA822eBB_niw63Ldk1r1srNjXjTU0QRF0wRiz8t6KPRuWgbEfbdX54mvRZ17tbOB9EPVPdEFmXESYQpTzH-s9k-FrEo/s933/photo_2025-02-26_10-50-55.jpg

ក្រោយមក សារព័ត៌មានឡាវរាយការណ៍ថា អ្នកនាង វីឡៃ ខាំ អាយុ៣១ឆ្នាំ បានស្លាប់ក្នុងគំនរភ្លើងនៅបន្ទប់ជាន់ទី២ របស់ផ្ទះវីឡា ដោយសារភ្លើងឆេះគ្រប់កន្លែង ហើយនាងរត់ពុំទាន់ ខណៈស្វាមីរបស់នាង រត់គេចពីភ្លើងទាន់ពេលវេលា ។ បច្ចុប្បន្ន សមត្ថកិច្ចឡាវកំពុងស្រាវជ្រាវរកមូលហេតុដែលបណ្តាលឱ្យភ្ញៀវឆេះផ្ទះវីឡាម្ចាស់ប្រេនផលិតផលអនឡាញដ៏ល្បីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHhwyJxku9773Yt75z7VkwFJ-WaVtVav7A8w2movBUYWXWB8RTYVSdMwX2kpPqcH2xV7-ljKBfXQl5aCaFxkZFwK08v06gxC0UwfETBS44BNH8eWlJeEeM0NrLLcuz6TPUWDz-yrEFfeH-f8sX0E_iqqxsZHxUohh91XlasrxORnQhEoZ6sjIKPKmjbv4T/s1052/photo_2025-02-26_10-50-55%20(3).jpg

អ្នកលេងហ្វេសប៊ុកម្នាក់ដែលបានផ្សាយបន្តផ្ទាល់ពីហេតុការណ៍ភ្លើងឆេះផ្ទះវីឡា និយាយថា ភ្នាក់ងារពន្លត់ភ្លើងអាចគ្រប់គ្រងស្ថានការណ៍បានហើយ ។ ក្នុងការផ្សាយផ្ទាល់នេះ គេបានឃើញស្លាកសញ្ញានៅមុខផ្ទះវីឡា សរសេរថា «មជ្ឈមណ្ឌលកែសម្ឆស្ស DEVER BEAUTY» ៕

ប្លែកទៀតហើយ! រាំលាបំណន់មនុស្សយន្ត កំពុងល្បីខ្លាំងនៅប្រទេសថៃ

0

ប្រទេសថៃ ៖ មហាជនចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមប្រទេសថៃ ក្រោយពីគណនី TikTok ភោជនីយដ្ឋានមួយ ឈ្មោះ @hypnotized.bar នៅផ្លូវចារឺនគ្រុង ទីក្រុងបាងកក បានបង្ហោះវីដេអូស្រីរបាំរាំលាបំណន់មនុស្សយន្ត និងសរសេរថា ៖ «បើកហាងថ្មី ខ្លាចលក់អត់ដាច់ ទើបបន់ស្រន់មនុស្សយន្ត» ។ មហាជនពុំធ្លាប់ឃើញការលាបំណន់មនុស្សយន្តបែបនេះ ពីព្រោះការលាបំណន់ គឺធ្វើឡើងនៅវត្ត និងវត្ថុស័ក្តិសិទ្ធិប៉ុណ្ណោះ ប៉ុន្តែម្ចាស់ភោជនីយដ្ឋានប្រាប់ថា មនុស្សយន្តស័ក្តិសិទ្ធិណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFGFenT-04wtEGlHYe4_rmxq2m1315E1TK_-zTTHYA97tnSg-ALhrUOx3XeQbymCTnH31la1Xzj-hQwVEr3drv3PVqzUiSa1GhakZ1THBQ0jhrGdjIdfvEEzABnH6WN1yiHZXdJvlf1lKjPkpw2U_eoHyWboOxTNwxs78hBRI6hg6BfV4Iftz47hXLUi9o/s1631/image_2025-02-26_09-40-48.png

ម្ចាស់ភោជនីយដ្ឋានរៀបរាប់ថា ក្រោយពីខ្លួនបន់ស្រន់ឱ្យមនុស្សយន្ត Optimus Prime ជួយឱ្យរកស៊ីលក់ដូរកាប់កប ស្រាប់តែមានអតិថិជនជាច្រើនចូលហាងពេញៗរាល់ថ្ងៃ ហើយការរកស៊ីពិតជាកាក់កបដូចការបន់ស្រន់មែន ទើបជួលស្រីរបាំមករាំលាបំណន់ និងថ្វាយគ្រឿងដង្វាយដល់មនុស្សយន្ត រហូតមហាជនចាប់អារម្មណ៍បែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh05ZjTyvM5mkLVI9MFjtgJ0hyphenhyphen-qB2qvDkslDLi4Vf6-vD2l_kNlzBcqvU07pUGS9HeJZdLsDgN3xKl0gnCGq4JJ8ScRjLOmpSXkK2057B9UWJHLbQiaXJW1dyRWV5FOXrBQ1bxXNbjqPpjsGT-jYx66MXJB29aI97uUEsekvU0RHnKuswEwA0pvaVqbVeb/s1280/image_2025-02-26_09-40-49.png

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ភ្នាក់ងារសារព័ត៌មាន Thairath បានចុះមកផ្លូវចារឺនគ្រុង សង្កាត់តាឡាតណយ តំបន់សំផាន់ថាវង្ស ទីក្រុងបាងកក ក៏បានឃើញមនុស្សយន្តយ៉ាងធំនៅកណ្តាលចំណុចផ្លូវបំបែកតាឡាតណយ ហើយភ្នាក់ងារសារព័ត៌មានបានសម្ភាសន៍អ្នករស់នៅម្តុំនេះ អំពីការលាបំណន់មនុស្សយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimlQArTqnwBEscNOKBv-fs5WjLpwwZ96E6fzJ5U7ijmcrCg6BdSs5uKK9k1_seMgN5SO1CqLAIuoITmycDlk1C5q7mtpbVzaoE_b7_QRHqokkyJCvAPc_A1jP_4tGRAHoRbVb1mO307G9tZWnLGvD6UuUyG5jFCHjpmm4YxDy_Lrfx-JiOUAdxmYX-mQaB/s1716/image_2025-02-26_09-40-50.png

លោក ណុបឌុន ពេជ្រផៃសីទ្ធ អាយុ៤៦ឆ្នាំ ប្រាប់ថា លោកបានជិះម៉ូតូកាត់ម្តុំនេះ ឃើញស្រីរបាំរាំលាបំណន់មនុស្សយន្ត ហើយមានអ្នកផ្សេងទៀតយកដង្វាយមកថ្វាយជាបន្តបន្ទាប់ ប៉ុន្តែតាមធម្មតា មានតែអ្នកមកថតរូបប៉ុណ្ណោះ ពុំធ្លាប់លាបំណន់ទេ ។ លោកពុំដឹងថា គេបន់ស្រន់រឿងអ្វី ឬអាចចង់ល្បីក្នុងបណ្តាញសង្គម ។

រីឯលោក កៅលីន ថាំម៉ារ៉ាត់ឆ័យ អាយុ៤២ឆ្នាំ និយាយថា លោកបានឃើញស្រីរបាំរាំលាបំណន់មនុស្សយន្ត ពិតជាប្លែកណាស់ ពីព្រោះលោកធ្លាប់តែឃើញគេលាបំណន់នៅវត្ត ។ ប៉ុន្តែមនុស្សម្នាក់ៗមានជំនឿខុសគ្នា ពេលខ្លះ ភោជនីយដ្ឋាននេះគ្រាន់តែចង់ល្បី ដើម្បីទទួលបានអតិថិជនច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgayZKB2OvnafFeyJAncu-BaJGfso_9xQg9QdFtbf9Hat6X7STWASLfhyphenhyphenzI-ok-afv8ZR09f8NwOR1GofJu2As9SvjjD0c7proIoQm2t9HY07pLHUQNDNWHRsJMtRg62AndIHzW-H8UU4LpvxiQQp-Fvj0gCmPXa8DN8tsPP0AqjA983g8YEg8AkBQmaG4V/s2048/image_2025-02-26_09-40-52%20(2).png

មតិភាគច្រើនយល់ថា វាអាចជាការបង្កើតវីដេអូ Content ទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិមកថតរូបនៅតំបន់នេះ ដើម្បីឱ្យសេដ្ឋកិច្ចថៃកើនឡើង ។

ក្រោយមក ភ្នាក់ងារសារព័ត៌មានក៏បានជជែកជាមួយម្ចាស់ភោជនីយដ្ឋាន Hypnotized – Talat Noi ហើយម្ចាស់ភោជនីយដ្ឋានប្រាប់ថា ការពិត នេះជាវីដេអូកំប្លែងជាមួយបុគ្គលិក ។ ពេលមកទីនេះដំបូង បានឃើញគេថ្វាយកម្រងផ្កា និងភេសជ្ជៈផ្អែមដល់មនុស្សយន្ត ទើបចង់ធ្វើដែរ ដោយសារភោជនីយដ្ឋានពុំមានហុងស៊ុយ ប៉ុន្តែពេលធ្វើរួចឃើញថា អតិថិជនចូលហាងពេញៗរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM_1CJJG_QbXFCr2-cR6eBGcn_EeRlNFUIolQhSLSXY-mowTCCwa3u4CMO2ZVxSjGp0DBwmn07IdD1J47tzhrNw23zuJjrWV8uOfqQEhXmxiPKPx5De-drEiby1xJNf7CyCFSCwZ3lqRwqoooviThWOcVa5egVUbV4qxKz6YJJ5xsXuUhQfVEWibUJVZGF/s1152/image_2025-02-26_09-40-52.png

ចុងក្រោយ ម្ចាស់ភោជនីយដ្ឋានប្រាប់ថា ចង់ឱ្យភ្ញៀវទេសចរមកលេងនៅផ្លូវចារឺនគ្រុង សង្កាត់តាឡាតណយ ឱ្យបានច្រើន ពីព្រោះម្ហូបអាហារនៅទីនេះឆ្ងាញ់ៗ និងមានបរិយាកាសល្អ ៕