Home ព័ត៌មានអន្តរជាតិ អុញនោះ រថយន្តអគ្គិសនីប្រើតាមរបៀបណាវិញទៅហ្ន៎? បើអាមេរិកប្រកាសបិទស្ថានីយសាករថយន្តអគ្គិសនីរបស់រដ្ឋនៅទូទាំងប្រទេសនោះ?

អុញនោះ រថយន្តអគ្គិសនីប្រើតាមរបៀបណាវិញទៅហ្ន៎? បើអាមេរិកប្រកាសបិទស្ថានីយសាករថយន្តអគ្គិសនីរបស់រដ្ឋនៅទូទាំងប្រទេសនោះ?

71
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ភ្នាក់ងារគ្រប់គ្រងទូទៅរបស់អាមេរិក General Services Administration (GSA) មានគម្រោងបិទបណ្តាញស្ថានីយសាករថយន្តអគ្គិសនីរបស់រដ្ឋនៅទូទាំងប្រទេស ដោយអះអាងថា ស្ថានីយទាំងនេះលែងចាំបាច់ទៀតហើយ ។ វាជាការអនុវត្តតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលលោក Donald Trump ដែលឈប់គាំទ្រគម្រោងថាមពលកកើតឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG9k8bK2S14911j_e8mLLbAPwfqqnoWiBtbgR6hTQxgKUHqkTr6R1wfFdDKHKZ0IZ3oOc27xygt42AV40Xt5mrFDOpzM5_ZHlI8aCDU6T4ThpgWZL6zCKReouQKC8USGlc6Wi9sNrxwAIMUqbt2o9jeKh9EziESNRjq6K9cBaTnNjIHgYa3Ca3XSyHv_3p/s1800/image_2025-02-26_08-24-20%20(2).png

បច្ចុប្បន្ន ភ្នាក់ងារគ្រប់គ្រងទូទៅរបស់អាមេរិក (GSA) មានតួនាទីគ្រប់គ្រងស្ថានីយសាករថយន្តអគ្គិសនីរាប់រយកន្លែងនៅទូទាំងប្រទេស ដែលមានរន្ធដោតសរុបប្រមាណ ៨,០០០ សម្រាប់សាករថយន្តអគ្គិសនីរបស់រដ្ឋាភិបាល និងរថយន្តអគ្គិសនីរបស់មន្ត្រីរាជការ ។ រីឯមូលហេតុនៃការបិទស្ថានីយសាករថយន្តអគ្គិសនីនៅទូទាំងប្រទេស គឺភ្នាក់ងារ GSA បញ្ជាក់ថា វាជាការអនុវត្តតាមគោលការណ៍ណែនាំរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Donald Trump គឺឈប់គាំទ្រគម្រោងថាមពលកកើតឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit4_Qh6p5AYaTrLhOtu2DuYpmEF3hdzvryLGG_4htyIe2nTyRR9fFWJ49QfL1OWgrsCkFaCELnVsSzrfvJJUm0ulJfSjcbKq-N5mgBKt-xmjsZu30QBMXoMOb7g5mn1x5x_9Cj3uWBQO9_cVecP06ww0nMoecWiwKpO_cKbiH01xEvrBZwgnPkmfhK04D4/s1200/image_2025-02-26_08-24-20.png

ការបិទស្ថានីយសាករថយន្តអគ្គិសនីនឹងប៉ះពាល់ដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តរភាពរបស់រដ្ឋាភិបាល ពីព្រោះកន្លងមក រដ្ឋាភិបាលអាមេរិកស្ថិតក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតី លោក Joe Biden គឺមានគម្រោងឱ្យពលរដ្ឋផ្លាស់ប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។ លោក Biden មានគោលដៅកាត់បន្ថយការប្រើរថយន្តប្រេងឥន្ធនៈ និងបង្កើនការប្រើរថយន្តអគ្គិសនីក្នុងរដ្ឋាភិបាល ប្រមាណ ៦៥ម៉ឺនគ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghOUkqIK6DTQHhWEqGctfH94zxhRl8KbYaWfIKCSX3XHJPwey7qs7Mfx7PqLSSNPWotCVWpocfe7Coyw6u4VMSs-_kruwDk9GNeAK4EiuUzsutVqGtZeYkQ7vJgnz5iB4kgNVwS7GWrq_gW1a9p3RKIvUbqtiVqfm0Sa2KXuF-FX_wx7JZNRYKF6DN1GoJ/s1280/image_2025-02-26_08-24-21.png

ការដំឡើងសា្ថនីយសាករថយន្តអគ្គិសនីនៅអាមេរិក គឺប្រើប្រាស់ថវិកាចំនួន៩៧៥លានដុល្លារ ពីគម្រោង Inflation Reduction Act របស់លោក Biden ដើម្បីលើកកម្ពស់ការប្រើប្រស់ថាមពលស្អាត ។ ការសម្រេចចិត្តបិទស្ថានីយសាករថយន្តអគ្គិសនីរបស់ភ្នាក់ងារ GSA នឹងប៉ះពាល់ដល់គោលដៅរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ថាមពលស្អាត នាថ្ងៃអនាគត ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៤ ខែកុម្ភៈ ពុំទាន់មានការប្រកាសជាផ្លូវការពីភ្នាក់ងារ GSA ពាក់ព័ន្ធនឹងការបិទស្ថានីយសាករថយន្តអគ្គិសនីទេ ៕