អតីតចៅក្រមនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៣ បានចោទប្រកាន់ថាម្ចាស់កម្មវិធី Miss Universe គឺ Anne Jakrajutatip បានព្យាយាមធ្វើឱ្យការប្រកួតប្រជែងនេះពេញចិត្តបេក្ខភាពរបស់ប្រទេសរបស់នាងដោយបានដាក់សម្ពាធធ្វើយ៉ាងណាឱ្យប្រទេសថៃជាប់ក្នុងបញ្ជីTOP5។ នេះជាហេតុនាំឱ្យលោកស្រី Paula Shugart លាលែងពីតំណែងជាប្រធានអង្គការបវរកញ្ញាអន្តរជាតិ។

Denise White គឺជាអ្នកយុទ្ធសាស្រ្តវិបត្តិកីឡាដែលត្រូវបានផ្តល់កិត្តិយសសម្រាប់ការត្រួសត្រាយផ្លូវសម្រាប់ស្ត្រីឱ្យចូលទៅក្នុងកីឡាដែលគ្រប់គ្រងដោយបុរស។ នៅឆ្នាំ ២០២៣ លោកស្រីត្រូវបានជ្រើសរើសជាចៅក្រមម្នាក់នៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡដែលបានគ្រងមកុដដោយ Sheynnis Palacios នៅក្នុងការប្រកួតដែលធ្វើឡើងក្នុងប្រទេស El Salvador ។

នៅក្នុងការបង្ហោះនៅលើទំព័រ Instagram នៃផ្លូវទៅកាន់បវរកញ្ញាសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅលោកស្រី បានរំឮកដល់ពេលដែលលោកស្រី Paula លាលែងពីតំណែងក្នុងឆ្នាំ២០២៣ ដោយសារតែ Anne Jakrajutatip «បាននឹងកំពុងដាក់សម្ពាធលើ លោកស្រីPaula ដោយនិយាយថា «មិនថាមានរឿងអ្វី ប្រទេសថៃត្រូវតែជាប់ចំណាត់ថ្នាក់កំពូលទាំង៥» ។

«លោកស្រី Paula បន្តប្រាប់ Anne ថា MUO អាចសម្រេចថាតើក្រុមណានឹងជម្រុះបាន ប៉ុន្តែមិនបាននិយាយថាតើចៅក្រមនឹងធ្វើអ្វីនៅវគ្គផ្តាច់ព្រ័ត្រ។ Anne នៅតែទទូចថានាងអាចធ្វើអ្វីមួយបាន ដែលជាផ្នែកមួយនៃហេតុផលដែលលោកស្រី Paula ចាកចេញ (ទោះបីជាមានហេតុផលផ្សេងទៀតដែលអាចនឹងចេញមកនៅថ្ងៃណាមួយក៏ដោយ) នៅតែបន្តប្រាប់ Anne ថាខ្លួនបដិសេធមិនធ្វើជាផ្នែកមួយនៃសេណារីយ៉ូទាំងនោះដែលមានអ្វីមួយមិនយុត្តិធម៌ ឬសីលធម៌។.png)
ក្នុងឆ្នាំ២០២៣ Anntonia Porsild របស់ប្រទេសថៃ អតីតម្ចាស់ពាន Miss Supranational បានជាប់លំដាប់រងទី១។ ទោះជាយ៉ាងណាក៏ដោយលោកស្រី Denise បានបំភ្លឺថាទោះបីជា Anntonia បានឈានទៅជុំចុងក្រោយនៃការប្រកួតប្រជែងក៏ដោយក៏ការវិនិច្ឆ័យរបស់ពួកគេមិនដែលត្រូវបានសម្របសម្រួលទេហើយសមាជិកនៃគណៈកម្មាធិការជ្រើសរើសបានបំពេញកាតព្វកិច្ចរបស់ពួកគេដោយយុត្តិធម៌។ អតីតចៅក្រមរូបនេះ បាននិយាយថាខ្លួនដឹងរួចហើយថា លោកស្រី Paula នឹងលាលែងពីមុខតំណែងនៅពេលនោះ។
ប្រភពដដែលបានលើកឡើងទៀតថា ពេលនោះ Anne បានស្រែកដោយកំហឹងមុនពេលសន្និសីទសារព័ត៌មានដោយសារតែ Anntonia Porsild មិនឈ្នះមកុដ។ លោកស្រី Paula មានអារម្មណ៍បង្ខំឱ្យលាលែងពីតំណែង ដោយមិនអាចភ្ជាប់ឈ្មោះរបស់ខ្លួនជាមួយនឹងអ្វីមួយដែលផ្ទុយនឹងក្រមសីលធម៌ និងតម្លៃរបស់លោកស្រី។ ចំណែកឯខ្លួនលោកស្រីវិញគឺបានគាំទ្រការសម្រេចចិត្តរបស់លោកស្រី Paula ហើយបានលើកទឹកចិត្តឱ្យលាលែងពីតំណែងជាសាធារណៈនៅបវរកញ្ញាចក្រវាល ដោយបញ្ជាក់ពីគោលការណ៍របស់ខ្លួន។.png)
Anne Jakrajutip ដែលជាម្ចាស់ក្រុមហ៊ុនរបស់ថៃ JKN Global Group បានទិញ MUO ពី IMG ក្នុងឆ្នាំ២០២២ ដោយបានអនុញ្ញាតស្ត្រីប្តូរភេទ អ្នកម្តាយ ឱ្យចូលរួមក្នុងការប្រកួតបវរកញ្ញាចក្រវាល។ នៅឆ្នាំ ២០២៤ Anne បានលក់សិទ្ធិពាក់កណ្តាលនៃអង្គការនេះជាមួយក្រុមហ៊ុន Legacy Holdings Group ដែលដឹកនាំដោយមហាសេដ្ឋីម៉ិកស៊ិក Raul Rocha ។ .png)
បន្ទាប់ពីព័ត៌មានអវិជ្ជមានជាបន្តបន្ទាប់នៃកម្មវិធី Miss Universe ធ្វើឱ្យមហាជនខកចិត្តចំពោះបវរកញ្ញាចក្រវាល។ ដោយសារតែកម្មវិធីបវរកញ្ញានេះ តែងតែជាប់ក្នុងកម្មវិធីប្រកួតសម្រស់ដ៏ល្បីលំដាប់ពិភពលោកជាច្រើនទសវត្សរ៍មកហើយ។ មនុស្សជាច្រើនព្រួយបារម្ភពីអនាគតបវរកញ្ញាចក្រវាល ដោយសារតែរឿងអាស្រូវជាប់រហូត។ មិនត្រឹមតែប៉ុណ្ណោះ ការប្រកួតក៏បានបង្ហាញពីការបង្កើតថ្មី ដែលខុសពីពណ៌ដើមរបស់ Miss Universe ៕










