Home Blog Page 661

គ្រោះ.ថ្នាក់ច.រាចរណ៍ស្ទួនៗពេក! ផ្លូវ ៦០ ម៉ែត្រ បានរៀបចំពិធីសូត្រមន្តរំដោះគ្រោះ ក្រោយសិក្សាស្ថានភាពផ្លូវរួច

0

មួយរយៈក្រោយមកនេះ គ្រោះ.ថ្នាក់ចរា.ចរណ៍ជាច្រើនករណីបានកើតឡើង នៅលើបណ្តាយផ្លូវ ៦០ ម៉ែត្រ ឬផ្លូវសម្ដេចតេជោហ៊ុន សែន ទើបបណ្តាលឲ្យមហាជនជាច្រើនមានការខ្លា.ចរអា។ ដោយមើលឃើញពីតថភាពនេះ ថ្មីៗនេះ ផ្លូវ ៦០ ម៉ែត្រ ក៏ត្រូវបានមន្ត្រីជំនាញចុះវាស់វែង ត្រួតពិនិត្យនិងសិក្សាពីស្ថានភាពផ្លូវរួចរាល់ហើយ ខណៈក៏មានរៀបចំពិធីសូត្រមន្ត ប្រោះព្រំទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhze84dEJDJW2Pitu3rjsMzTWzLxAMg_WUKhuDpu7ntocm6b-aZLweLozQWYWstN-YqM0eS32cnO9Q4EVzoXxgWo-nbvZDWVGMaEU_0VRBxPPFkyBoiEb8gKr2qqlDPm8RtDr9aykf8pFjia5AGO-eTO8pd9UnNTUsHtr9s_A-VtL7-XgAjMjvNkuxFg9od/s1280/473552999_1148251903537802_1033539495676459918_n.jpg
នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ យោងតាមការដាក់បង្ហោះរបស់លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា រដ្ឋបាលខណ្ឌមានជ័យនិងខណ្ឌដង្កោព្រមទាំងមន្រ្តីរាជការ បានអញ្ជើញមករៀបចំពិធីសូត្រមន្ត ប្រោះព្រំតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ស្របតាមជំនឿរបស់ពលរដ្ឋខ្មែរ ដើម្បីទទួលបានសេចក្តីសុខសុវត្ថិភាព និងសុខសប្បាយលើដងផ្លូវធ្វើដំណើរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1yaBQv08xOMH02h8ypUpXcFWtQNkRwlfdN4aYLDV3fnE1i6KMApRjcx1O6o08N7UQbrS1Mfm0hCJB06wcC6VFCZ_a1b4VIrqcIOXirGZRUmWm6Uan-m01mpAroW6pXwaBmfhonhMBUO7nZeFkFDUCvt07WJMvUvF2Ou1e5Mpwb1fOOaYWkC1ooJ17q84y/s1280/473556709_1148252010204458_6302874127006790159_n.jpg
សូមជម្រាបថា កាលពីថ្ងៃទី ១២ ខែមករាកន្លងទៅ ឯកឧត្ដមប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យនិងសិក្សាពីស្ថានភាពផ្លូវ ៦០ម៉ែត្រដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវ៦០ម៉ែត្រ កាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCkvqZX9bApSYlcsW-pqZXfGgfmmovJWkf8g7HQMwQ7GsSAuk4_dI8TZ8y-az8H5HuhnfNkBfzwdzID1uE0Z4hsAgLbqj8GtJKRYMUFpqyNcJWIHA8n6j1gfrCIL0BUTu3KB1RMjMNiKQGNUA96Isq4S2TGwueEMDI33NdHz1N6UdRke8INLocIUfm9ve5/s1280/473582683_1148252100204449_7946418992185526360_n.jpg

តាមការឯកភាពគ្នា នៅលើកំណាត់ផ្លូវ៦០ម៉ែត្រក្នុងមូលដ្ឋានខណ្ឌមានជ័យនិងខណ្ឌដង្កោ នឹងត្រូវបង្កើនកម្លាំងប៉ូលីសដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងការផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ ពោលគឺកម្លាំងត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវនិងតឹងរឹងជាងមុន។ ជាមួយគ្នានោះ ក៏ត្រូវគូសគំនូសសញ្ញាចរាចរណ៍ជាថ្មីនិងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងថ្ងៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg0YJwIBWiOY3MA6M0ici0Gnph6XuMhqC4CE8G8VUgTmyupKrjeo_f0pwxfOIVnfSZ7XnFYxxTR4AS1ggThknHAcWLvNjPiWKWUcJejMqJ9QMsrmWs3nLs-bdlsIQqfCIx2gC1gBdBoyUNG5t-2q6j-CbTi4liSibRveYGilNAO9Q4gqXOdJlmqkpMpvZY/s1280/473618707_1148251883537804_673478944179549933_n.jpg

កន្លែងបញ្ចុះសពសម្រាប់អ្នកមាន កំពុងក្លាយជាទីជម្រករបស់ប្រជាជនក្រីក្រក្នុងប្រទេសហ្វីលីពីន

0

Manila North Cemetery ដែលជាទីបញ្ចុះសពចំណាស់ជាងគេ និងធំជាងគេមួយនៅក្នុងប្រទេសហ្វីលីពីន កំពុងក្លាយជាទីជម្រករបស់ប្រជាជនក្រីក្ររាប់រយនាក់។
កន្លែងនេះគឺជាទីបញ្ចុះសពសម្រាប់អ្នកមានៗ ចាប់ពីអតីតប្រធានាធិបតី រហូតដល់តារាភាពយន្តល្បី និងក្រុមអភិជនជាច្រើននាក់ទៀត។ បច្ចុប្បន្នគឺបានក្លាយជាទីជម្រកដ៏សំខាន់មួយរបស់ប្រជាជនក្រីក្រដែលកំពុងស្វែងរកកន្លែងរស់នៅឥតគិតថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXlOYnQBL0tNa2g5Nb-XV3NYbWkDFFvcWz9zPmsgoh-Uz1gWafuGTV8h67kcZZRLE66gISnsVuJI0FugdJaVh_njkgOoudjUNalF1ke0pjnwsEqpgam5jPYEy5qWP9vYFt7Zn4ZBdLUonV7me5ejyfPjZSu2D00KdJlGbL5d0TtzXlTaQdjq8idDiBKurR/s1900/image_2025-01-15_13-16-20.png

De Los Santos អាយុ ៤០ ឆ្នាំបានធំឡើងនៅទីបញ្ចុះសពនេះ បាននិយាយថា ទោះបីជាទីបញ្ចុះសពងងឹត ក្តៅខ្លាំង និងត្រជាក់ខ្លាំងនៅពេលយប់ក៏ដោយ ក៏នាងនៅតែអាចទ្រាំបាន។ De Los Santos បានបន្តថា គ្រួសាររបស់ម្ចាស់ផ្នូ បានអនុញ្ញាតឱ្យពួកគេរស់នៅទីនេះ ដើម្បីសម្អាតផ្នូរ និងការពារផ្នូរពីពពួកចោរ។ សព្វថ្ងៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់រយនាក់ ដែលរស់នៅក្នុងទីបញ្ចុះសព Manila North Cemetery គឺប្រកបរបរឆ្លាក់ផ្នូរ ធ្វើសេវាកម្មជីកផ្នូរ និងសម្អាតផ្នូរ ដោយទទួលបានប្រាក់បៀវត្សរ៍ប្រហែល ០.៨៥ ដុល្លារ ក្នុងមួយខែសម្រាប់ផ្នូរមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD0s2eb6-ySLmEnmQzOCunsvP2WcaYSeztmI0AW8bruj0snczGVqyKkH3ioTiXN7KN39CvSU7p1B_yAqi52lEOsj7IebftyfoAS5ZMZKLAMwuFyAuYIWYNyP0WA4XS10E5ic_ouiZuDXdAbrwlEDE7QEFlWuw89ggopjTsjp-ncFrFfgRYfUeSKRsiopN8/s1400/image_2025-01-15_13-16-21.png

អ្នកខ្លះទៀតក៏ជ្រើសរើសសម្អាតផ្នូរដោយឥតគិតថ្លៃ ដើម្បីត្រូវបានអនុញ្ញាតឱ្យសាងសង់ខ្ទមនៅលើដីនោះ។ អ្នកស្រុកនៅទីនេះបានដំឡើងខ្សែភ្លើងពេញផ្លូវក្នុងទីបញ្ចុះសព ដើម្បីផ្តល់ពន្លឺដល់មនុស្សខ្លះទៅលេងផ្នូរនៅពេលយប់។ គ្រួសារនីមួយៗក៏មានអគ្គិសនីប្រើប្រាស់ដែរ ប៉ុន្តែត្រូវបង់ថ្លៃអគ្គិសនីលើសពីទីផ្សារពីរដង។ ដោយសារការខ្វះថវិការ ប្រជាជនក្រីក្រជាច្រើនក៏សម្រេចរស់នៅបែបនេះ ដោយពួកគេជឿថា នៅទីបញ្ចុះសព Manila North Cemetery គ្មានខ្មោច ឬបិសាចអ្វីនោះទេ ដូច្នេះពួកគេមិនមានភាពភ័យខ្លាចឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDzix0FDjfKQCejpkZBfsq9-7w-IbB18kADZLhv3s4D3LKv9jPAmcwICAUFbvubQJAjXrMHbN2NOiYGJxKDmpe9Ds8t501Ay7zATMj2fYngfvy0kd4xqDqUni69cjtEtoIgpgw3i2waE8K87pq_u-8JbRdSC3KnBT6yUIgLYtqTw-Y4i4wSVNJsjVy8VXA/s1180/image_2025-01-15_13-16-22.png

នៅថ្ងៃឈប់សម្រាកនាដើមខែវិច្ឆិកា អ្នកកាន់សាសនាកាតូលិករាប់លាននាក់នៅប្រទេសហ្វីលីពីនបាននាំគ្នាទៅទីបញ្ចុះសពទាំងនោះ ដើម្បីរំលឹកការចងចាំរបស់ពួកគេជាមួយអ្នកស្លាប់ ក្នុងពេលនោះដែរអ្នករស់នៅទីបញ្ចុះសពក៏មានការមមាញឹកខ្លាំង ដោយពួកគេបានសម្អាតផ្នូរទាំងអស់ ហើយលក់អាហារសម្រន់ពីតូប ដែលជួយឱ្យពួកគេរកប្រាក់បានច្រើន។ ដូច្នេះក្រៅពី Manila North Cemetery កន្លែងបញ្ចុះសពផ្សេងទៀត ក៏កំពុងមានប្រជាប្រិយភាពខ្លាំងសម្រាប់ប្រជាជនក្រីក្រក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីនផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyqMI4DAHMfZ2i5fPF4WcmF1B3IkKmCB5jKPYyO8CjDWH2ImhdDp_Em5OSSLrqpTLVhjZqHD-f3G6fkOBnrqStRRFGl2w0BaOAewzZtrta6FfZvYwL6sa1mPm6jgr5vmqTaNmyA58jJ380g4YYZjGqntO_YHct9iEtHb7krRJIMb7fiSm43h5c1GsasSCV/s1600/image_2025-01-15_13-16-23.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzdmj77LKJ-ulbLUCzhQWdIsBxwa2OVGuCK2oeA6ZCuoeQqH6WRZV_uGkWU38TsIgc0DXWoBwlYAvjm0Jk6wEjZUoWqq_vYgNyHhH8bpy4GWrCBWBWjB6h8iG8piOpY7gUgNyCSc7eBSt_6DeitTGIyjAzv7ZsqeYl-K7DfuxFUVL7RTatYd95JX2zXX-i/s1600/image_2025-01-15_13-16-24.png

ជំងឺគ្រុនផ្តាសាយកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅកូរ៉េខាងត្បូង

0

កូរ៉េខាងត្បូង៖ អាកាសធាតុត្រជាក់ខ្លាំង រដ្ឋាភិបាលទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងថ្មីៗនេះ បានប្រកាសចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីលើកទឹកចិត្តប្រជាជនឱ្យពាក់ម៉ាស់គ្រប់គ្នា នៅពេលដែលជំងឺគ្រុនផ្តាសាយកំពុងរីករាលដាលយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQKtlBsBwhZRGqqiYykXnefkWyrOBBhK11GpaPaeAhkwJOAA7CoxFK3A7YUtlDwu-LfrJqF142_7rG4o9PGGGL4_ot2XSUy_MQjBHIYAgmZBKx3b5ckemLxOEpX9BFwsGfIwivfDDVueXfq5moEvKivaOTjIa10Sx59r2QFNfMHQFyAPVrfxSG1EiT-EhK/s1200/image_2025-01-15_10-58-41.png

យោងតាមសារព័ត៌មានបរទេស YTN មេរោគគ្រុនផ្តាសាយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់ដូចជារីករាលដាលលឿនជាងមុន ហើយក៏មានភាពធ្ងន់ធ្ងរជាងមុនផងដែរ ដោយសារគ្រុនផ្តាសាយពីរប្រភេទគឺ A-H1N1 និង A-H3N2 កើតមានក្នុងពេលដំណាលគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVoWYAiw9Yd7AWDHGH7xgDUjdtAbMAbMa1G7pi7mV6x0TBsXjMgqOzDkCXk3CrHvg3VPmEKIYzccLD-WwOiix3-MqvJchmxZAqEoET0oDbFMRYf7hv50YrfB3kfa-E0N-6CyilNlqbKna5zjy7PtK6CLCqC0gc7eOm44EiJtSzDSC8CTHGnJ7Q7ix3GQpC/s862/image_2025-01-15_10-58-42%20(2).png

ខណៈការកើនឡើងភាពខុសគ្នានៃសីតុណ្ហភាព និងការប្រែប្រួលអាកាសធាតុភ្លាមៗ ក៏បណ្តាលឱ្យមេរោគគ្រុនផ្តាសាយរីករាលដាលយ៉ាងឆាប់រហ័សផងដែរ។ បច្ចុប្បន្នចំនួនអ្នកជំងឺគ្រុនផ្តាសាយកំពុងឡើងដល់កម្រិតខ្ពស់ថ្មីជារៀងរាល់ថ្ងៃក្នុងរយៈពេលប្រាំបីឆ្នាំ។ ចំនួនអ្នកជំងឺដែលមានរោគសញ្ញាគ្រុនផ្តាសាយក្នុងសប្តាហ៍ដំបូងនៃខែមករាឆ្នាំនេះមានចំនួន ៩៩ នាក់ក្នុងចំណោមអ្នកជំងឺ ១,០០០ នាក់ កើនឡើង ១៣.៧ ដងធៀបនឹងរយៈពេលបួនសប្តាហ៍មុន។ ក្មេងជំទង់កំពុងនាំមុខគេដោយ ១៧៧ នាក់ និងកុមារ ១៦១ នាក់ ក្នុងចំណោម ១,០០០ នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGf_Mf7QrzT83I4YlvxP2PMPZ52_eO_7iKuFEuWt3kNYARLSyf31PQYR8U91BRfaM25b_l1v1xpr9-c3IjlLlwtlzPLtVqWGgzyqr1o9YBo3_7_JiuARHTX621g2kWCYFYk8QHQdAJN8o4_tpYab3LsICsGGiH140wp8kKJKymhyWY7RaawjKne7WulI3x/s1280/image_2025-01-15_10-58-42%20(3).png

លើសពីនេះចំនួនអ្នកជំងឺឆ្លងតាមផ្លូវដង្ហើមផ្សេងទៀតក៏កំពុងកើនឡើងខ្លាំងផងដែរ។ ទោះបីជាយ៉ាងនេះក្តីទីក្រុងសេអ៊ូលបច្ចុប្បន្នបានពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដើម្បីការពារជំងឺគ្រុនផ្តាសាយសម្រាប់ប្រជាជននៅក្នុងទីក្រុង ជាពិសេសអ្នកដែលស្ថិតក្នុងក្រុមដែលមានហានិភ័យខ្ពស់នៃជំងឺផ្តាសាយ។ ដូច្នេះមារអាយុចាប់ពី ៦ខែ ដល់អាយុក្រោម ១៣ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ នឹងទទួលបានវ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយដោយឥតគិតថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr2fzyxWq7YzpWOGE1w29BmiOAI-HsEfkO0SwQibjFGpemcuTVrX-43SHIvvf5-u5QSQ4MvUYqVjItjXpHrxa0YbSMTyv5zrmzOKO05q9uzdayFNBOyty9rrI647AeT2ZD5qvlvnGLdU8KKBJAhD9y_OEKfz9lWWxXrmKst_IyP58BfZcjnXtRwCR7weCc/s860/image_2025-01-15_10-58-42.png

បុគ្គលិកដែលធ្វើការនៅសាលាមត្តេយ្យ កន្លែងថែទាំមនុស្សចាស់ និងគ្រូពេទ្យឆ្មបក៏នឹងទទួលបានវ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយដោយឥតគិតថ្លៃចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ ផងដែរ។ បន្ទាប់ពីចាក់វ៉ាក់សាំងរួច រដ្ឋាភិបាលកូរ៉េខាងត្បូងក៏ស្នើឱ្យប្រជាជនពាក់ម៉ាស់គ្រប់គ្នា និងរក្សាអនាម័យជានិច្ច៕

ព្រីន រងនូវការវែ.កញែ.កក្រោយនិយាយថាចាយតាមសមត្ថភាពដែលរកបានគ្មានថ្ងៃដាច់លុយនិងមិនមានបំណុល

0

តារាចម្រៀងនិងសម្តែង ព្រីន ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកក្រោយពីចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីមួយហើយបាននិយាយថាលោកមិនដែលបង្ហោះនៅលើហ្វេកប៊ុកទាក់ទងនឹងការដាច់លុយចាយ។ លោកថា ខ្លួនលោកមិនមែនជាអ្នកមានអ្វីនោះទេប៉ុន្តែគឺចាយទៅតាមសមត្ថភាពលុយដែលរកបាននោះគ្មានថ្ងៃដាច់លុយនិងមិនមានបំណុលរស់នៅខ្វះមុខខ្វះក្រោយឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDDb2oK5xliwNLLbjQWh7bn_D1Bqhmt8SYozsf48gr7LJjmUKdG6eLNgZI11gh6hMPV42SxS8_CALH19hSQUclbsYZbyioVJEUkhuP3fMcLMnF2s0YTWMFXHJ9sTTAElQFa8wYoa_FV4uaviNNPcFa8ly1cLfxXV7MtFCqVRvsJH28pKuvkUA82P48Fw5_/s1320/image_2025-01-14_13-58-36.png
នៅថ្ងៃទី១២ មករា ព្រីន បានបង្ហោះវីដេអូខ្លីដកស្រង់ចេញពីបទសម្ភាសន៍មួយហើយលោកបាននិយាយថា នៅលើហ្វេកប៊ុករបស់ខ្លួនមិនដែលឃើញលោកផុសដាច់លុយនោះទេមិនមែនជាអ្នកមានតែចាយតាមសមត្ថភាព។ លោកបានបញ្ជាក់ថាបើសិនជាលោកចង់ទិញអ្វីមួយដូចជាម៉ូតូ ដោយដឹងថាខ្លួននឹងមានលុយប៉ុន្មានម៉ឺនទិញម៉ូតូហ្នឹងមួយពាន់ពីរពាន់លោកនឹងនៅសល់ប៉ុន្មានបានលោកទិញ ហើយទៅលើសំលៀកបំពាក់ដូចគ្នាបើទៅកម្មវិធីច្រៀងបាន២ពាន់ហើយចំណាយថ្លៃលើខោអាវ១០០ទៅដកហើយអីហើយនៅសល់ប៉ុន្មានរួចឱ្យលុយគេហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiinMo2bzoLIQS9rj0bB0GSojdY9fJw-dgwHMo8HpA2_SluhBYywoOAGiMyoY8qwf8OLYrrfTdDTiMkUgkIf1FYVSy5FrgJ6Hr9f46xsb5cmlG7pwQg-FNPW41F_Ov8fArmbUv9jIbnHaM6Oj0CHwQpnjXTzAzpWH2Y6ushlyT3PcSJU_Q-rxmHdV19Wp7O/s2048/image_2025-01-14_13-58-41.png

តារាចម្រៀងនិងសម្តែងរូបនេះបានបន្តទៀតថា ប្រសិនជាទាំងអស់គ្នាមិនចង់ឱ្យខ្លួនឯងជំពាក់លុយគេអត់ចង់ឱ្យខ្លួនឯងគ្មានបំណុល រស់នៅក្នុងបំណុលរស់នៅខ្វះមុខខ្វះក្រោយចាយវាយតាមសមត្ថភាពដែលរកបាន រកបានប៉ុណ្ណាចាយវាយនឹងសន្សំទុកផងដើម្បីទុកពេលជួបបញ្ហាហានិភ័យលើការងារដែលយើងមើលមិនឃើញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8dF_gULIzpX-9CQ5dGx2FvIhLJyw-__zqedLCpsv6KuHufzsEjUy4aea_H_YEDroFESY1Dmaf51WIlIzX7Nh0b8AHM86F7Z9LWud5IIvacDF1t7sCrhLkO0s67a1CPDNRM-ztwYpS1D09KV4VLde8NM5CkLiVitF0pSDo9enrnXQ4zsTzB-BtUoH-64YG/s1542/image_2025-01-14_13-58-45.png

ការលើកឡើងរបស់ ព្រីន ខាងលើនេះបានទទួលនូវប្រតិកម្មចម្រុះមានទាំងការគាំទ្រនិងមិនគាំទ្រ។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា«មិនមែនអ្នកគ្រប់គ្នារកចំណូលបានដូចបងទេ មុននិយាយអីបងត្រូវគិតថាពេលខ្លះបងអាចរកចំណូលបានច្រើនបងនិយាយអ៊ីចឹងបាន។ចុះបងប្អូនយើងអ្នកក្រច្រើនធ្វើស្រែខាតអ្នករំពឹងតែស្រែដល់ពេលស្រែអត់បានគ្នាមិនដឹងទៅរកណាបានមានតែជំពាក់គេ។ ,ប្រាក់200 $ អី នៅបង់បន្ទប់ជួលទៀត បានលុយណាសល់ ,និយាយបានតែនិយាយបងតារាបងឯងនិយាយភាសាហ្នឹងបាន ចុះអ្នកស្រែអ្នកចម្ការអ្នកធ្វើការរោងចក្រគេរំពឹងអីនៅសល់។ស្រូវថោកប្រាក់ខែតិច និយាយអីគិតអារម្មណ៍គេផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieSXuLcDeXMFqrw14zhJc4kG5TrQJsICfGiIHkzPDGXGt0VbySPrvFzOTzFejEdoXFnx5X8IYLgeoqwkjGM-2ry_MJ82GorCE-kzbWs_oGciJvFpekoSbG0K1KbxeFy-1408CnltRllpWvYu8Yj4V_9F436EWWUlCcvI1FRIeeNKTtKAkk51ZAMZ_CfHch/s624/image_2025-01-14_13-32-58.png

គណនីបណ្តាញសង្គមផ្សេងទៀតបានខម្មិនថា «ខ្ញុំចង់និយាយថាគាំទ្រអ្វីការគិតរបស់ព្រីឯងប៉ុន្តែបងត្រូវដឹងថាប្រជាពលរដ្ឋខ្មែរយើងគ្មានអ្នកណារកលុយស្រួលទេតែនិយាយរបស់បងវាមិនត្រូវ 100% ទេបង។ , ប្រាក់ខែ250$ក៏ចង់ចាយតាមសមត្ថភាពដែរ តែវាអត់គ្រាន់ចាយដឹងខ្ទង់បងប្រាក់ខែ1ពាន់2ពាន់ខ្ញុំប្រាក់ខែមិនបាន1ពាន់ផងឱ្យចាយតាមខ្ទង់ដូចបងនិយាយលេង…»៕

រឿងភាគថ្មីរបស់ Lee Min-ho ប្រឈមនឹងការបរាជ័យចំណាយដើមទុនផលិតច្រើន តែទទួលបានពិន្ទុវាយតម្លៃទាប

0

រឿងភាគរបស់ទូរទស្សន៍ tvN ដែលមានចំណងជើងថា «When The Stars Gossip» សម្តែងដោយ Gong Hyo-jin និង Lee Min-ho ហាក់កំពុងប្រឈមនឹងការបរាជ័យជាមួយនឹងការវាយតម្លៃពីទស្សនិកជនទាបចំណែកឯថវិកាក្នុងការផលិតរឿងបែបវិទ្យាសាស្រ្តស្ថានីយ៍អវកាសគឺខ្ពស់ដល់ទៅ៣៤លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigWZDhFDQxdcllBDMS2HAUIdFn4QiVhln63aV5hfnMRXQhvJpKnaAw5eztkAMFgn_hKYzmiH65pqwZvEcNPKixeve-g_YULDc9BibZsmbbSbQ_Cek2n_cqswUIPDSv3GEsdYXa5oVdxkBipe6B_mME-lSYAGspNO2B4SSZutZmxgFGBtixfVPBUpkgZoeH/s760/image_2025-01-14_11-12-58.png

ថ្វីដ្បិតតែមានតួសម្តែងល្បីៗចូលរួមសម្តែងនិងថវិកាដ៏ធំចំនួន ៥០០ ពាន់លានវ៉ុនប្រមាណ៣៤លានដុល្លារក៏ដោយរឿងនេះបានចាប់ផ្តើមជាមួយនឹងការវាយតម្លៃរបស់អ្នកមើល ៣.៣% នៅក្នុងភាគទីមួយ កើនឡើងដល់ ៣.៩% នៅក្នុងភាញទីពីរ ហើយបន្ទាប់មកបានធ្លាក់ចុះដល់២% នៅក្នុងភាគទី៣និងទី៤។ ផ្ទុយទៅវិញ រឿងភាគចុងសប្តាហ៍របស់ SBS មានចំណងជើង «Love Scout»បានចាប់ផ្តើមជាមួយនឹងការវាយតម្លៃ ៥.២% និងបំបែក ១០% ក្នុងភាគទីបី។ ចំណែកឯរឿង «The Tale of Lady Ok» របស់ JTBC ក៏ទទួលបានលើសពី ១០% ផងដែរ។ ភាពខុសគ្នាខ្លាំងនៅក្នុងការវាយតម្លៃនេះបង្ហាញពីបញ្ហាប្រឈមដែលជួបប្រទះដោយ «When The Stars Gossip»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQmmCF82mK2MZSumQNJgt-owoi0_sk7wPhjmK_LDFKah03eq4p6jDZYox1W9J5wy4Y8m_8BpW8fxp754YAS2Art4wzCeRNKdLyO9VILb5hMGp8-fwqlvzPPalrrMIfnt9aUAjf71bf2rVT7Hl54OjDZlS0xW4xqWNWcEO6KflWH4i7qyAUwoMROXtsXl44/s1620/image_2025-01-14_11-13-02.png

ការបរាជ័យនៃរឿងភាគនេះ បណ្តាលមកពីកត្តាជាច្រើន។ ការអះអាងរបស់អ្នកបង្កើតអំពី «ការពណ៌នាជាលើកដំបូងដែលមិនធ្លាប់មាននៃស្ថានីយ៍អវកាសទំនាញផែនដីនៅក្នុងរឿងកូរ៉េ»មិនបានទាក់ទាញអ្នកទស្សនាទេ។ ខណៈពេលដែលការរួមបញ្ចូលគ្នានៃរឿងប្រឌិតបែបវិទ្យាសាស្ត្រ កំប្លែងរ៉ូមែនទិក និងប្រភេទអវកាសមានលក្ខណៈច្នៃប្រឌិត វាមិនមានភាពទាក់ទាញជាមួយទស្សនិកជនទេ។ ទោះបីជាមានការព្យាយាមបង្ហាញនូវអ្វីដែលថ្មីនៅក្នុងប្រភេទដែលជារឿយៗបង្ហាញពីភាពមិនស្មោះត្រង់ រឿងនេះបានបរាជ័យក្នុងការយកឈ្នះលើអ្នកទស្សនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwJr7zXJbDnkALDxXW7YDRETFgFQ-jq2uvs70BAgioTogGB2unKMtTOjf_umxK7vw_74u8NNhH0VyruPLcbluXMHlp7JB2CM1nfXwTYOo4swYUwZkEg569NFEtVtty4CMf7vR9UvOArXhiYhQWb5Q7RsYgA_pU43yr_Ko1xb3KAwAgX9fS1nvPAAxuuw00/s1620/image_2025-01-14_11-13-04.png
បញ្ហាមួយទៀតគឺការរំពឹងទុកកើនឡើងដោយសារតែថវិកាផលិតកម្ម ៣៤លានដុល្លារ រឿងនេះបានប្រើប្រាស់ CGI និង VFX ដ៏គួរឱ្យចាប់អារម្មណ៍ដើម្បីពណ៌នាពីលំហ ដោយមានជាង ១០ ពាន់លានវ៉ុន ប្រហែល ៦.៨ លានដុល្លារបានចំណាយលើបែបផែនពិសេស បង្កើតការរំពឹងទុកដែលរឿងនេះមិនអាចជួបបាន។ ថវិកាខ្ពស់បានធ្វើឱ្យអ្នកមើលទាបកាន់តែធ្វើឱ្យរឿងនេះកាន់តែអាម៉ាស់។ ឈុតលើគ្រែ ក៏រំខានពីការទស្សនារឿងដែរ។ ពីភាគទីមួយ មានឈុតឆាកលើគ្រែដែលមិននឹកស្មានដល់ដែលពាក់ព័ន្ធនឹង Lee Min-ho និង Han Ji-eun ក៏ដូចជា Gong Hyo-jin និង Kim Joo-heon ។ ប្រធានបទ ដូចជាមេជីវិតឈ្មោលដែលខូចទ្រង់ទ្រាយ និងការមានផ្ទៃពោះក្រៅស្បូន ក៏ត្រូវបានបង្ហាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBiNaXc4_EzZVp3yDek-ncrGPcAkMwrN4Gwq2MDRsFHFl4Qq4jbAVvtiuq7YxyQv_ct539VblbyYkIYAKO_7TashyYIH8P7c8POJdV46hslQN3TMfZn146ikX44cLZa1USoNyGiLy9A7EpKmNbZq1r0x-k0yKKqrodr8XV-ig5L-bQv4NdNm_Q4cpWjcYN/s1620/image_2025-01-14_11-13-06.png

សូម្បីតែឈុតខ្លីៗនៅចុងបញ្ចប់នៃភាគទី ៤បានបង្ហាញពីឈុតឆាកលើគ្រែមួយទៀតរវាង Lee El និង Kim Joo Heon ។ ប្រសិនបើរឿងនេះនៅតែបន្ត ឈុតដែលគួរឱ្យចងចាំបំផុតរបស់រឿងនេះអាចនឹងបញ្ចប់គឺរោមក្លៀករបស់ Kim Joo Heon ។ នៅពេលពិចារណាថារឿងភាគដែលទន្ទឹងរង់ចាំបំផុតរបស់ tvN កាលពីឆ្នាំមុន «Queen of Tears» បានចាប់ផ្តើមជាមួយនឹងការវាយតម្លៃ៥.៩% និងបញ្ចប់ដោយ ២៤.៩% ក្នុងភាគបញ្ចប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh13q5l1-rvrmn3nuJ1iYJMB3suhEqtl0mSiywjLyLB8rXuyezMAVBMZepsIe6WgFqF9c_bKNKvQdsXXaKfXIhQ-mpzlLZSuKe61AVnBakS-WOQn-rAgNwWapCW5ur-16X8m4w5m_87EcdNnkHurRbNVlildLm0nJljSQrlv8HaQeaGb_XWa1mfIXuC1YAh/s1620/image_2025-01-14_11-13-08.png
ការបរាជ័យនៃរឿងនេះបានធ្វើឱ្យ CJ ENM អស្ថិរភាពបន្ថែមទៀត ដោយគំរាមកំហែងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាក្រុមហ៊ុនកម្សាន្តឈានមុខគេ។ ខណៈពេលដែលប្រកួតប្រជែងជាមួយ Netflix និងអ្នកផ្សាយផ្សេងទៀតសម្រាប់មាតិកាដើម CJ ENM បានឃើញភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះពី ៧០,០០០ វ៉ុនប្រមាណជាង៤៧ដុល្លារដល់កម្រិតទាបជាប្រវត្តិសាស្ត្រនៃ ៥០,០០០ វ៉ុនប្រមាណ៣៤ដុល្លារ៕

ពលរដ្ឋអាមេរិកបារម្ភពីការបិទ TikTok នៅអាមេរិក តែលេចជាថ្មីនូវបណ្តាញសង្គមចិនមួយទៀតមានអ្នកប្រើប្រាស់រហូតដល់៣០០លាននាក់

0

សហរដ្ឋអាមេរិក ៖ ពលរដ្ឋអាមេរិកបានសម្រុកដោនឡូតបណ្តាញសង្គមចិនឈ្មោះ Xiaohongshu យ៉ាងច្រើនក្នុងកម្មវិធី App Store របស់ក្រុមហ៊ុន Apple ពីព្រោះពួកគេបារម្ភពីការបិទ TikTok នៅអាមេរិក នាពេលឆាប់ៗ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMhJXtvj4ZXAka1cSOvN5oj2vI4y-DMJ4jayySanzY8kWQyteGkxnzNsAiqtRAfOk0nrIQ5kr7VuPMAQxtb-LjbftNWE3j75AJreoSXEw9qqiC25HwjhtTC-UiCyMc5D-LXMtalaJxJMVAPWZNVFmmgRxbaN5DXlrjmHLmzCPI6W1QV9XKq_08puLJgWWg/s1600/image_2025-01-15_10-22-30.png

Xiaohongshu គឺជាបណ្តាញសង្គមចិន ដែលស្រដៀងនឹងបណ្តាញសង្គម Pinterest និង Instagram នៅប្រទេសលោកខាងលិច ។ បណ្តាញសង្គមនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះអត្ថបទ រូបភាព និងវីដេអូខ្លីៗ ហើយពលរដ្ឋអាមេរិកដែលហៅខ្លួនឯងថា «ក្រុមភៀសខ្លួនពី TikTok» បានដោនឡូតបណ្តាញសង្គមនេះយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcicovVaqKGOAa1dMz8VVKYVBBAdHlv1mOIPP3sm0VpXXOXrQDshaGNjjIllqA0pEXcOpV4c53K0lQJRyXIhvTeN9QHRXpRZxogr7IQdiaPhNf8mo04L5dwuOnd_n1skBAdcJ2ec2FpBLl6HB77UoGGSzYB4eYPMXFO1-CJHzSEebHFOe_rRjR_ir6FF1A/s1300/image_2025-01-15_10-22-29.png

អ្នកលេងបណ្តាញសង្គមនេះ គឺមានទាំងពលរដ្ឋអាមេរិក និងចិន ដោយពួកគេបានជជែកគ្នា ហើយអ្នកលេងបណ្តាញសង្គមចិនសុំឱ្យអ្នកលេងនៅអាមេរិកជួយធ្វើលំហាត់ជាភាសាអង់គ្លេស និងបង្ហោះសត្វចិញ្ចឹមបង្ហាញគ្នាឆ្លងប្រទេស ។ បច្ចុប្បន្ន Xiaohongshu ផ្តោតទៅលើការលក់ផលិតផល ដែលមានចំនួនអ្នកប្រើប្រាស់រហូតដល់ជាង៣០០លាននាក់ក្នុង១ខែ និងទទួលបានចំណូល ១ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDYO-CAVj_Vjz3b1U5-lOPX6Vt8ZHLrLSrwOdqIcFwl1A6IGHJVU7VuXyof9fRXamxNI1rimYoD5dMmzjeEolmfO6wHOE8LTuVusdZP0UXLYis_KslqD5qIStEF5wrGpHVJguG4PyyHjce_8rlkXD5q60ATquyi_ftz1-9K_K9jwLZ1rYJ2HDeWayqx4r6/s1600/image_2025-01-15_10-22-29%20(2).png
ការផ្លាស់ប្តូរមកប្រើប្រាស់បណ្តាញសង្គមចិន Xiaohongshu នៅអាមេរិក គឺក្រោយពីតុលាការកំពូលអាមេរិកអះអាងកាលពីដើមខែមករា ឆ្នាំ២០២៥ ថា នឹងអនុវត្តច្បាប់ហាមឃាត់ TikTok ឬបង្ខំឱ្យក្រុមហ៊ុន ByteDance ជាម្ចាស់ TikTok ដែលមានស្នាក់ការធំនៅប្រទេសចិន លក់ TikTok ឱ្យក្រុមហ៊ុនអាមេរិក ។ តុលាការកំពូលបានកំណត់រយៈពេលឱ្យ TikTok សម្រេចចចិត្តត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ មុនពេលប្រកាសសេចក្តីសម្រេច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-hlWGibit4ldbdFNULQOce4DTGo8meaDCb7ZrVD-f19j2vS09D1BNu6ppcNB-WgwJ1L-fNcewEDnEh2OP2RYjftLw-WffRMySwpU3S40G0Rj-KHt_ChO6lgxf3QWK9MI0b1gdvCdz6oCZDxewmLy7QZTdYVBH8vahMQa4usQEEcTCjnjYQHuUioUgo_00/s1024/image_2025-01-15_10-22-31.png

បើទោះជាបច្ចុប្បន្ននេះ ពលរដ្ឋអាមេរិកដែលប្រើប្រាស់ TikTok បានដោនឡូតបណ្តាញសង្គម Xiaohongshu យ៉ាងច្រើនក្តី ប៉ុន្តែការហាមឃាត់ TikTok អាចប៉ះពាល់ដល់បណ្តាញសង្គមផ្សេងទៀតដែលបង្កើតឡើងដោយចិន ដូចជា ៖ Xiaohongshu, WeChat, Lemon8 និង CapCut ៕

អាមេរិកបានរិះរកគ្រប់មធ្យោបាយដើម្បីសង្គ្រោះពូជដំរី Woolly Mammoths ដ៏កម្រ ដែលផុតពូជរាប់ម៉ឺនឆ្នាំរស់ឡើង

0

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុនរបស់អាមេរិក Colossal Biosciences មានគោលបំណងស្តារឡើងវិញនូវប្រភេទសត្វដែលផុតពូជ ដោយរំពឹងថាសត្វដំរី Woolly mammoth គឺជាសត្វដំបូងគេដែលអាចកើតឡើងវិញក្នុងរយៈពេលពីរឆ្នាំខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3k9BUHgMhZ-1whRAQvzRsLTNRpelz4L550lWhHupbz9q29nmXiBgDEckadN__FIxcOOUbeXG3A7rhib-i0G-SYfqtzx583I2FgEOq2jYSdRh7p7MZnOvrMGUGWWhNcumfEFVQf-pi2vrP0MRGafnSG7oxqZ-mhGF4HD_hc4aH_dF57cxUNCh_O7AzIq43/s1200/image_2025-01-15_09-51-24%20(2).png
Woolly mammoth គឺជាសត្វដំរីដែលមានរោមច្រើន និងភ្លុកដ៏សែនវែង ក៏ដូចជាមានទំហំធំជាងដំរីបច្ចុប្បន្ន ប៉ុន្តែវាបានផុតពូជជាង ១ ម៉ឺនឆ្នាំហើយក្នុងកំឡុងយុគសម័យទឹកកក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUAvrDo4djX04i9nMZ0W7Z4-9upT5WK3pnMZ3ygrjIjeUfwVEBxEXjgqizhxD_wapNgXMhluAzJ-gm_lLUb3v1E0GP0Ch3KBd0Uy03ulAP1sBDFioI8zVUo5tqZsBXoGfShffBzpVnjfqGFm6CQvPUkEr5caZ2Wr3Yt1LCECMI0X0bwqjHb5zh-CkbMeZJ/s1350/image_2025-01-15_09-51-24.png
ទោះជាយ៉ាងណាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Colossal លោក Ben Lamm បាននិយាយថា “ក្នុងរយៈពេលពីរឆ្នាំខាងមុខ យើងនឹងឃើញថនិកសត្វមួយនេះកើតមកក្រៅស្បូន ដោយប្រើបច្ចេកវិទ្យាស្បូនសិប្បនិម្មិត ដែលលូតលាស់ទាំងស្រុងពីអំប្រ៊ីយ៉ុងទៅជាសត្វដែលមានសុខភាពល្អ”។ ស្បូនសិប្បនិម្មិតនឹងផ្តល់មធ្យោបាយដើម្បីលូតលាស់អំប្រ៊ីយ៉ុងដែលមានសុខភាពល្អនៅក្រៅស្បូនធម្មជាតិ ដោយអនុញ្ញាតឱ្យសត្វជិតផុតពូជកើតក្នុងបរិយាកាសដែលមានសុវត្ថិភាព និងអាចគ្រប់គ្រងបានដោយមិនចាំបាច់ពពោះជំនួស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSam1roTuAiVonNuWvRpx-iIDP8kaVwd9K0JZJThyphenhyphenJUl-1VQfPkatx233fU2OqVrheAtGP5WA4tFRMwj86-EL9FuQo_vTgi7_63q-pDrYElia9qgL2iOIt01Pl3tZumZEUtFhKgGp-A2aaRicJK7nRkV7HXzHq2dCOPrTu-8wsIAR0DTfQ-sdWAvstHpvD/s2040/image_2025-01-15_09-51-25.png

លោក Matt James នាយកប្រតិបត្តិនៃមូលនិធិ Colossal Foundation បាននិយាយថា “ស្បូនសិប្បនិម្មិតគឺជាភាពអស្ចារ្យខាងបច្ចេកទេស និងចាំបាច់សម្រាប់ការអភិរក្ស ដោយសារតែមិនមានតម្រូវការសម្រាប់ម្តាយពពោះទេ” ដូច្នេះបច្ចេកវិទ្យានេះអាចបង្កើនល្បឿននៃការស្តារឡើងវិញនូវប្រភេទសត្វដែលរងការគំរាមកំហែង និងធ្វើឱ្យទីជម្រកសត្វផុតពូជរស់ឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNF-KAi8zjxrU7-u7f9-n8YL3NVj2duwoLW4bFfCXiXH6yUJqvD7a2go7njN5gr92j3UKyy9YnZZ8c8DM42FCug-avaZNr4FC-ILGf18dL8E8kp5Bc0-pi7bUoN9dpO4e_aJuNcwry0TzCM4eN4jgAO2RxW7h1b7AzDjMgFmq_gd2DrZOOnHzdO7dPfmCx/s2000/image_2025-01-15_09-51-29.png

យោងតាមក្រុមហ៊ុន សត្វដំរី Woolly mammoth នឹងរស់ឡើងវិញនៅឆ្នាំ ២០២៨ ហើយមនុស្សក៏អាចឃើញប្រភេទសត្វផុតពូជជាច្រើនផ្សេងទៀតរស់ឡើងវិញនៅលើផែនដីផងដែរ។ ទោះជាយ៉ាងណា សាស្ត្រាចារ្យ Love Dalén មកពីសាកលវិទ្យាល័យ Stockholm ដែលបានចូលរួមក្នុងគម្រោងជាមួយ Colossal Biosciences បាននិយាយថា សត្វបុរាណដែលរស់ឡើងវិញទំនងជាមានសមត្ថភាពខុសពីពូជសត្វជំនាន់មុន គ្រាន់តែរូបរាងរបស់ពួកវាគឺដូចគ្នាទៅនឹងសត្វជំនាន់មុនដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFMBrBAmq_GasCYNklmxWoQ1MG5W4ypSCRexCSNVLK-hG9Eo4JxRbmQEMlGLB4yhtuTkUHfmNZVUvzwRThaWJBkHMKeIsmaVn-o3FPM8A2d6txxjAS3nQK9RcQbOzhusZzPkAtKqY2hx_l9uuDLn5qW4iQlzjCMNMq3KvW12ix5HcVED9Jtg7eN960BJMl/s1200/image_2025-01-15_09-51-31.png

ន័រវេសនឹងក្លាយជាប្រទេសប្រើប្រាស់រថយន្តអគ្គិសនី១០០% ដំបូងគេលើពិភពលោក

0

ប្រទេសន័រវេស ៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ន័រវេសនឹងក្លាយជាប្រទេសប្រើប្រាស់រថយន្តអគ្គិសនី១០០% ដំបូងគេនៅលើពិភពលោក និងបញ្ឈប់ការលក់រថយន្តប្រេងឥន្ធនៈគ្រប់ប្រភេទ ។ បច្ចុប្បន្ន ពលរដ្ឋន័រវេស ស្មើជាង៥លាននាក់ បានផ្លាស់ប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4-nxhQc5mJSw3mwOKQbEegAiM5mSbNcEhMaV_8aSnd_YXk0OxqX6FgCyLJ8qMQc7pxV8Yo27pAp1yqQ5jU86PKFTlgk84pE1RUv49otxRDc4Jkz5xyraG7b6Oo28DefjHNsGIEhdY3qhy1e1MN6qSt5m9iwSUJJlM4MCvZYj46K_DFX_DYUuVyX2xTUvP/s2200/image_2025-01-15_09-22-27.png

នៅឆ្នាំ២០២៤ ពលរដ្ឋន័រវេសបានប្រើប្រាស់រថយន្តអគ្គិសនី ចំនួន៧៥៤,៣០៣គ្រឿង (ជាង៧៥ម៉ឺនគ្រឿង) ខណៈរថយន្តប្រេងឥន្ធនៈស្មើត្រឹមតែ៧៥៣,៩០៥គ្រឿងប៉ុណ្ណោះ ។ តាមទិន្នន័យរបស់សមាគមយានយន្តអគ្គិសនីន័រវេស បញ្ជាក់ថា រថយន្តដែលដាក់លក់កាលពីឆ្នាំ២០២៤ ស្មើជាង៨៨.៩% គឺជារថយន្តអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3BVL9xC4CUXODEWbRG5wpJbsAfCMn4MlOxvfolPoQ8rfdKZJsLIH0eENmdTBWLHkB9_swTaxgqcw2c84ieGr3F2jCPH8Tsa-nknRKRAqbsYFaXSmrckWQAYyo6-Y3-up4rN4CNBdyUY0dRk0ipt6cxzb10potXBv_RrLIrwdjCR-kSy-cIggXLZUIhqu9/s1677/image_2025-01-15_09-22-29.png

ចំណែកការប្រើប្រាស់រថយន្តអគ្គិសនីនៅប្រទេសផ្សេងៗ ដូចជា ៖ អង់គ្លេស បានប្រើប្រាស់រថយន្តអគ្គិសនី ស្មើនឹង២០% កាលពីឆ្នាំ២០២៤ ខណៈសហរដ្ឋអាមេរិក ស្មើនឹង៨% ។ ហេតុនេះ ប្រទេសជាច្រើនបានផ្លាស់ប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី ដោយសារសហភាពអឺរ៉ុបហាមឃាត់ការលក់រថយន្តប្រេងឥន្ធនៈ នៅឆ្នាំ២០៣៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzpB54bGMTE9vPd2WdLFgEsKudBeh_MxOT5i-vwYxxH4Sg5JyoCrZPekY-mJGSyRRSaBYzNwULTR4TS5LzaEei6EoZ4wGSqlEKwHGDxAuWvehMws4UxCdV2V8LS15F5MzVdERe4dzike4NcapmFiUnL6RntOnfbmvCTHcSkApNq1FkM7IZzwfUX3L94Vk8/s1024/image_2025-01-15_09-22-31%20(2).png

តើពលរដ្ឋន័រវេសនិយមប្រើប្រាស់រថយន្តអគ្គិសនីប្រភេទណាខ្លះ? តាមទិន្នន័យរបស់សមាគមយានយន្តអគ្គិសនីន័រវេស បញ្ជាក់ថា ពលរដ្ឋន័រវេសនិយមបើកបររថយន្តអគ្គិសនីរបស់អាមេរិក គឺម៉ាក Tesla Model Y និង Tesla Model 3 ។ ក្រៅពីនេះ ក៏មានរថយន្តអគ្គិសនីម៉ាក Volvo EX30, Volkswagen ID.4, Toyota bZ4X, Skoda Enyaq, Nissan Ariya, Volkswagen ID.3, Audi Q4 e-tron និង Hyundai Kona electric ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjit23wVdmVW5lp_8tqfwEwap05V1lj6fNcD1oUKJvo8rttKpLmxj6sEfe5z_1m8ZpyqWmmpULUX7TR5CwZN5vwVNuPGykZCPFxUdYi8B8vXEFP7zgZwwjM7ZKMHlKVZv6SA6g8THJjIsSEw-9-Hlfq-lT3RYtAebfak3tCDriFzvV9J25qLHE2pwN6Dpgl/s1024/image_2025-01-15_09-22-31.png

ចាប់ពីឆ្នាំ១៩៩០ រហូតមក រដ្ឋាភិបាលន័រវេសបានកំណត់វិធានការមួយចំនួន ដើម្បីជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន រួមមាន ៖ ទទួលការលើកលែងពន្ធលើការបំភាយឧស្ម័នពុល, កាត់បន្ថយការបង់ពន្ធផ្លូវ ៥០%, កាត់បន្ថយថ្លៃចំណតរថយន្ត, ជំរុញក្រុមហ៊ុននានាកាត់បន្ថយការលក់រថយន្តប្រេងឥន្ធនៈ និងអ្នកប្រើប្រាស់រថយន្តអគ្គិសនីអាចបើកបរនៅលើផ្លូវរថយន្តក្រុង ។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSUTSUgP2W61HIbtpugKMyN7VFxa97kTAhrD5dnBZrgJKSqvR1Q2bTzrGn2jHCbMlqcmsWTLuBDxJKSpXJuIvjyJ0EvE1Epti7AaD_Ho6KTfMkqoolaj5bBy8EqP59X88slgg_tyEaZ75w9o9mCpkOwmV2LPFI0-lcegBvzhbzx7aI6G1_gD-w8bgYkVxx/s1280/image_2025-01-15_09-22-32.png
ការកំណត់គោលនយោបាយទាំងនេះ គឺបានជំរុញឱ្យពលរដ្ឋន័រវេសងាកមកប្រើប្រាស់រថយន្តអគ្គិសនីច្រើននាពេលបច្ចុប្បន្ន ។ ក្រៅពីនេះ ការប្រើប្រាស់រថយន្តអគ្គិសនីបានកាត់បន្ថយការចំណាយផ្សេងៗ និងពុំបញ្ចេញឧស្ម័នពុលប៉ះពាល់បរិស្ថាន ដែលជាមូលហេតុនៃបញ្ហាអាកាសធាតុ ៕

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានឃាត់ខ្លួន បញ្ជូនមកកម្ពុជា

0

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី។

ក្រៅពីប្រកាសមោឃភាពលិខិតឆ្លងដែនហើយនោះ សមត្ថកិច្ចរបស់កម្ពុជា ក៏បានសហការជាមួយប៉ូលិស Interpol ដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងនិវេតក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ។

បច្ចុប្បន្ន ក្រុមការងារស្ថានទូតកម្ពុជា និងរុស្ស៊ី កំពុងរៀបចំកិច្ចការបញ្ជូន អតីតអ្នកឧកញ៉ា ហេង សិទ្ធី មកកម្ពុជាវិញ ក្រោយពីត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្សុី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdnY6C6_sSxRkatKG8JRb-6ZqLXg-X3u5_Me4-BgLBGn3FiH5OuzpkbJX6eQDVICMhQAjjbaEoGh9K7EUYnUREiZTBzXLn1uhg_YSNDTBjzYQEiCFwZVxyM7q1CuU86AKR6L7FcKVMqhHP_fkJVXb6_1yhr2PNpsS8g9OTd6O4dEiXMlCcBL1TVixld-BF/s2048/image_2025-01-15_09-19-08.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFAHLRL-sIkjokjNZp2YsV7H4mftRnJo3buAF67ZH2MhBWQWNyN8wUlsRkTLVBXss5yDqX8hBtf-q8DnbjBWaDpty53lvIkqNa82WwNdEKSNIM1qEqPcSV6OtSBloJ8EYh6Mdl9zMdThhfCI7k8zSym_m3pMg74mGkCwyOPPb4Lgs-MmesHL94Fh19U4uf/s1744/image_2025-01-15_09-19-10.png

 

ថ្ងៃទី18 មករា ប៊ូសស្រ្តងនឹងប្រកួតដណ្ដើមឡានទី7 ផ្ដាច់ព្រ័ត្រនៅកំបូល

0

ប្រវត្តិសាស្រ្តគុនខ្មែរ ប្រកួតដណ្ដើមឡានទី7ពីប៊ូសស្រ្តង អមជាមួយមហាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំអស្ចារ្យ នៅក្បែរដីឡូត៍វត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ថ្ងៃទី17-18 ខែមករា ឆ្នាំ2025 ចាប់ពីម៉ោង8យប់តទៅ។
ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន! មោទនភាពគុនខ្មែរ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តងបង្កើតមហាព្រឹត្តិការណ៍ដាក់រង្វាន់ឡានឱ្យគុនខ្មែរដណ្ដើមយកច្រើនជាងគេ មុនគេបង្អស់។ ឥឡូវនេះប៊ូសស្រ្តងបន្តដាក់ឡាន1គ្រឿងបន្ថែមទៀតឱ្យគុនខ្មែរជាមួយរូបមន្តថ្មីជម្រុះតាមខេត្ត ជាលទ្ធផលប៊ូសស្រ្តងបានរកឃើញអ្នកខ្លាំងគុនខ្មែរ 4រូប ឡើងប្រកួតដណ្ដើមឡាន គឺកីឡាករគុនខ្មែរ រិទ្ធី សូសែន, ពុធ សំបូរ, ទូច ដេវីត និង សន រ៉ាគីម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk19f0fh3Eo-azKTjqk5GZIy90YSa0UJtG7tpWZTghyphenhyphen1t0sIlX1DQvcbb4xrNrn58BFzOgIXpbTiC8z5tzFkp4vl1SATdMgCRXZi513sIdCFjXYU5XYdrYMoG7gonoqsA-l2NeuxRq8RZdh5y706nOA_a3zWWWpl1-CISVf0targEySmgmlcCRVwOplXbv/s1350/fight%20for%20car.jpg
គួរបញ្ជាក់ផងដែរថា កន្លងមក ប៊ូសស្រ្តងបានឱ្យឡានគុនខ្មែរ 6គ្រឿងហើយ រួមមានកីឡាករគុនខ្មែរ ព្រំ សំណាង, ពេជ្រ សម្បត្តិ, ឃីម បូរ៉ា, លន បញ្ញា, ចាន់ ប៊ុនហឿន និង បឺត សង្ឃឹម។ តើនរណាជាអ្នកខ្លាំងបន្ទាប់ក្លាយជាម្ចាស់ឡានខ្លាញ់គោទី7នេះ? ដូច្នេះកុំភ្លេចណាត់គ្នាចូលរួមគាំទ្រគុនខ្មែរឱ្យបានច្រើនកុុះករនៅថ្ងៃទី18 ខែមករា ឆ្នាំ2025 នៅក្បែរដីឡូត៍វត្តស្ងួនពេជ្រ ខណ្ឌកំបូល។
ផឹកប៊ូសស្រ្តង ឆ្ងាញ់ជាង! ទិញ Boostrong ជួយគុនខ្មែរហើយមានចំណែកបង្កើតមហាព្រឹតិ្តការណ៍គុនខ្មែរដណ្ដើមឡាន។ ប៊ូសស្ត្រងឲ្យឡាន កីឡាករគុនខ្មែរ6គ្រឿងហើយ។ សូមទិញ Boostrong ដើម្បីមានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបន្តទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjecVtOdm1nHZq21MsK4gBv-xWJz5x-WsJX2OVfMrjQNPljRxPeXkjI1E6rwUbNTpIodG4WfHB4_snCan-Mw2RZiLl1bbLUtFEL0750dAc7QLXECflD1rpHKpBU3vB_4qNUgxMMNVXxBNuuvsSxPys5HDKSWe58GxfGKKOz9XimTBaVReBXLr8_zEkUfUnV/s2500/Concert.jpg