Home Blog Page 641

J-Hope Rosé និងសមាជិកក្រុម BIGBANG ធ្វើឱ្យរំជួលពេញប្រព័ន្ធផ្សព្វផ្សាយ

0

ថ្មីៗនេះ(២៣ មករា) J-Hope សមាជិក BTS ត្រូវបានស្ត្រីទីមួយរបស់ប្រទេសបារាំងអញ្ជើញចូលរួមសម្តែងនៅឯកម្មវិធីសប្បុរសធម៌។ J-Hope បានចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយនឹងតារា K-Pop ផ្សេងទៀតរួមទាំង Rosé សមាជិក BLACKPINK និង G-Dragon និង Taeyang នៃសមាជិករបស់ BIGBANG ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqFIbBf83aXx-dKMJiQzqUOXA3npX5dEGomxGHtjKk7uqeSARAH_XK9jCcYObfzztTNppEwmGT5ucIJVDeZsl_55l1ljgJVoIxBAFSQjgGjiCMDstRGZVcd72fjs-UhZTTpKw2ZzZozoqvvA3g_gZsENqG-vqOhdQZ7RIBXVmQ5BQhURfCnDFGthRsPNzn/s1604/image_2025-01-24_16-32-57.png

J-Hope បានបើកឆាកក្នុងកម្មវិធីជាមួយនឹងបទចម្រៀងបីបទ «On the Street» «MORE» និង «MIC Drop»។ ការសម្តែងរបស់តារា K -Pop គឺធ្វើឱ្យមានការទាក់ទាញយ៉ាងខ្លាំងជាពិសេសទំនាក់ទំនងរបស់ពួកគេដែលបានចូលរួមបែបនេះជាលើកដំបូង។អ្នកគាំទ្រសប្បាយចិត្តជាពិសេសពេលឃើញ J-Hope បានភ្ជាប់ទំនាក់ទំនងជាមួយនឹង G-Dragon និង Taeyang ធ្វើឱ្យអ្នកគាំទ្រសឹងតែមិនចង់ជឿនឹងភ្នែកថារូបភាពនេះកើតឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlpEBkyICwbBwwvAk2gC2wTguhOoj4W5ShR8Q3lbRa1yXvJdeL4ljWLxC7k-K85uPSB78mKhll0zwu0pwUJ5oEocve_ETcWS2lnnPWgvE6XfOuV5mqMM4mQIqYEyWf5BpBVf1HaCNP9P4P-IxjDHuJdpmldF54ZjroTCqpjT5kEaurEAoJ6H2efhbVBeGE/s2048/image_2025-01-24_16-32-53.png
វីដេអូខ្លីៗនៃការសម្តែងរបស់ពួកគេធ្វើឱ្យល្បីកក្រើកពេញបណ្តាញផ្សព្វផ្សាយសង្គមជាមួយនឹងការច្រៀងនិងរាំផ្ទាល់របស់ពួកគេផងដែរនិងវត្តមាននៅលើឆាករួមគ្នាជាមួយនឹងសិល្បករអន្តរជាតិផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigQAi-fneMQcrdTlzmBM56X3aOud1RvZ6uMUV80b0KrBPoh7-A6SE6ilrVFTAqf9G2zPHDvgWWvnDAHOvvjDiPkMjanvblxHKlM426xABDDWO7FpY_8A3EBjUbzoiWr-m0H_E3CJh7P_93V5KzjmUNHsB4z3hJMcUdi7zlm4GmcWs7UdfSZJpIBXt5hnZH/s1800/image_2025-01-24_16-32-49.png
ចំណែកឯ Rosé សមាជិកក្រុម BLACKPINK បានសម្តែងបទចម្រៀងពីអាល់ប៊ុមដំបូងរបស់នាងមានដូចជា Stay A Little Longer , Toxic till the end រួមទាំងបទល្បីរបស់នាងជាមួយនឹង Bruno Mars គឺ APT ។ ចំណែកឯ G-Dragon និង Taeyang បានឡើងឆាកសម្តែងទាំងទោលនិងជាមួយគ្នាផងដែរដែលធ្វើអ្នកគាំទ្រមានការភ្ញាក់ផ្អើលពេញដោយអារម្មណ៍សប្បាយចិត្តជាមួយនឹងបទប្រចាំត្រកូល «Good Boy»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-BQ3QTz-bjdy3P-p9X9hb3NeJ5s-zEBNZb0fi3cTOiRyn37OP-ClR1hw_WqwnZ-BVQBgEweII03y3-cmvoEuKKGkFr2TmdY0NCmT2OkkvPyVirSmYkdKRQv7NsqHoNEAc5fJdd6O7qsYQp_nQHp9-T-zrwf9szJ4DF0DE56i7hlPgaDeUbTyZdxU1RzQv/s2048/image_2025-01-24_16-32-48.png

សកម្មភាពដែលអ្នកគាំទ្រចាប់អារម្មណ៍លើសពីការសម្តែងនោះគឺជាសកម្មភាព J Hope ឈរជិតជាមួយនឹង Rosé ខណៈ Rosé រត់សម្តៅទៅរករៀមច្បង G-Dragon និង Taeyang៕

អ្នកគាំទ្រជាច្រើនផ្តល់កម្លាំងចិត្តដល់ពិធីករល្បីឈ្មោះ ជា វណ្ណារិទ្ធ

0

មិនដឹងថាកំពុងប្រឈមនឹងវិបតិ្តអ្វីពិធីករ ជា វណ្ណារិទ្ធ បានបង្ហោះសំណេរមួយធ្វើឱ្យអ្នកស្គាល់លោកនិងអ្នកគាំទ្រជាច្រើនចូលទៅផ្តល់កម្លាំងចិត្តខណៈមានការលើកឡើងទៀតថាមនុស្សល្អដូចជាលោក ជា វណ្ណារិទ្ធ ទេវតាមិនបិទផ្លូវនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZNe44i-pO0ydn18b2o1t2LBYNKohG2Kpan-lYyUTgKpvrNsro9xBgf86uklAzf955T7JNf-nrJ4B7dZmubbayB-n36studbBeDjq2NeW-SIUiyfx4ZCbjmbemFKiFnDvNTbXrXAc5X3TRaSgfUsNeT3RQWF2WUwpzTh9TKgS_IlG5d9tXEiVrQhswi1-S/s2048/image_2025-01-25_09-09-38.png

នៅយប់ថ្ងៃទី២៤ មករា ឆ្នាំ២០២៥ លោក ជា វណ្ណារិទ្ធ បានបង្ហោះសំណេរមួយថា «ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនៅតែប្រឹងដើម្បីស្នាមញញឹមគ្រួសារខ្ញុំ អរគុណមនុស្សល្អៗដែលជួយខ្ញុំសូមទោសដែលពេលនេះមិនទាន់អាចដោះស្រាយជូនបាន ខ្ញុំសូមទោស មិនយូរមិនឆាប់ខ្ញុំមិនឱ្យអស់សង្ឃឹមលើខ្ញុំទេដោយក្តីគោរព អស់ពីចិត្ត!»។ មិនដឹងច្បាស់ថាពិធីកររូបនេះកំពុងប្រឈមនឹងវិបត្តិអ្វី ប៉ុន្តែទស្សនិកជនជាអ្នកគាំទ្រនិងបណ្តាអ្នកស្គាល់លោកបានចូលទៅផ្តល់កម្លាំងចិត្តយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfjWvNzyR86tu7pNhhsfrdQlG2_0kVPHiEt9U75WSvgYoD3PXk9Rg4t4bnXO9DJgDgfWhMgfbZHVEeZKuDD_P0469guQnn9Q-3GLaPB6TFz9LvaVh1BwfjuLsIm8LhqVhtvt5_bbgg1aeKLClMdq6gVoNjCz5CcSmGKTLo8EFiOTTVrk9PR0mVIKbT3wtf/s1800/image_2025-01-25_09-09-53.png

អ្នកនាង ស្រីអូន បានសរសេរថា«ប្រឹងទាំងអស់គ្នាបង» ឧកញ៉ា យឹម តាស្រង់ ពោលថា «មនុស្សល្អតស៊ូដូចប្អូននឹងឆ្លងផុតរឿងដែលកំពុងលំបាក»។ ភរិយារបស់លោកផ្ទាល់បានចូលខម្មិនដែរថា «ប៉ាៗ ដូចច្រើនStatus» ស្របពេលលោក ជា វណ្ណារិទ្ធ បានតបភរិយាវិញថា «ច្រើនរឿង សង្ឃឹមបងអាចផ្តល់ស្នាមញញឹមល្អជូនអូនម្តងទៀតថ្ងៃណាមួយ»។ ជាមួយគ្នានេះអ្នកគាំទ្រជាច្រើនបានផ្តល់កម្លាំងដល់លោកឱ្យតស៊ូទៅមុខទៀតព្រោះលោកគឺជាស្វាមី និងជាឪពុកដ៏ល្អ ជាបង្គោលធំនៅក្នុងគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAt-8fVX8W4jrxKnx_uBOjFiob53YDwaJVYi4T6MvVrJjjiIRjLjjUsRHeqo5QYiY9SO715fIUDB1oPMB3V0qUKQuMflAmd_WQBPjbAcX45XKfAj7IWbsLmIZPGNPxSnnMuCdnQwypqjZHdtZIRvNGmI3gB05JXDPmC1OAW4RkWhwLXT9fBkAOLI1SDBSj/s2048/image_2025-01-25_09-09-55.png

ពិធីកររូបនេះក៏បានបង្ហោះសំណេរផ្សេងទៀតថា «ខ្ញុំដឹងនូវអ្វីដែលខ្ញុំធ្វើ
ហើយអ្វីជាទំនួលខុសត្រូវសូមទោសដែលមិនទាន់អាចផ្តល់ស្នាមញញឹមពេញលេញដល់គ្រួសារតូចមួយនេះបាន មានតែព្យាយាមទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg23yFlWDcc7eUvHM046lmxzl3gokSz9glTdJIKKeacX479_dno4jRJW69Zhv6mIyfOCNogf21qTZKp8VH85sjqzCQ5l3z9xrsdhs9XHQkUBY1ejFTKdCx9ds9qWAOs1-5-EpibzLyZEd8aABUZ2MPqFEclR_oGFb9jXeACb-e4VwZMwDiHEExDjrBYO6NI/s960/image_2025-01-25_09-09-57.png

កន្លងមកនេះទស្សនិកជនបានសង្កេតឃើញថា ពិធីករ ជា វណ្ណារិទ្ធ បានខិតខំយ៉ាងខ្លាំងនៅក្នុងគ្រួសារទោះបីជាមមាញឹកទៅលើការងារសិល្បៈជាពិធីករតាមពិធីមង្គលការនិងកម្មវិធីកម្សាន្តទៀតលោកនៅតែជួយលក់ដូរភរិយាជួយដឹកអីវ៉ាន់ និងធ្វើការផ្សេងទៀតដល់កណ្តាលអាធ្រាត្រដែលធ្វើឱ្យអ្នកសិល្បៈនិងអ្នកគាំទ្រជាច្រើនកោតសរសើរទៅកាន់ពិធីករដ៏ល្បីឈ្មោះរូបនេះ៕

ប្លែកៗ ត្រីក៏ចេះឯកោដែរ កុំចេះឯកោអីតែមនុស្សយើងណឹង! ត្រីយក្សជាច្រើនក្បាលនៅជប៉ុនលែងចង់ស៊ីចំណីព្រោះតែគ្មានមនុស្សទៅមើលពួកវា

0

ប្រទេសជប៉ុន ៖ អាងត្រី Aquarium នៅប្រទេសជប៉ុន បានចែករំលែករឿងរ៉ាវមួយគួរឱ្យចាប់អារម្មណ៍ក្នុងបណ្តាញសង្គម គឺអាងត្រីបានផ្អាកការចូលទស្សនាត្រីជាបណ្តោះអាសន្នដោយសារត្រូវជួសជុលកែលម្អ ហើយបុគ្គលិកសង្កេតឃើញថា ត្រីយក្សជាច្រើនក្បាលធ្វើខ្លួនប្លែកៗ អត់ព្រមស៊ីចំណី ។ ពីដំបូង បុគ្គលិកគិតថា ត្រីទាំងនេះមានជំងឺ ប៉ុន្តែការពិត ពួកវាពុំបានឈឺទេ ពួកវាឯកោព្រោះគ្មានមនុស្សទៅមើល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ47xrlbbpLwoc5c9-VAT4056UcTY117LuufB94lpKwmeHOSNunt9YeOvFaldIx0bfMCB4GYNT9Zi40qCjHaoeZ8066c6vaPVWgCNdgBmIz909MtOCXYKsgDpc_-2rzsa25xssdf6mzjuhnnM_H9QsabBqsBjg4Ll13VpzkEiyvXkRRGRm1twOkolIqNko/s768/image_2025-01-25_13-25-38%20(2).png
នេះពុំមែនជាការកំប្លែងទេ ប៉ុន្តែករណីនេះបានកើតឡើងពិតប្រាកដនៅប្រទេសជប៉ុន នៅពេលបុគ្គលិកអាងត្រី Aquarium សង្កេតឃើញត្រីយក្ស (Sunfish) ជាច្រើនក្បាលមានសភាពក្រៀមក្រំ និងឯកោ ។ បុគ្គលិកក៏ពុំដឹងថា តើគួរធ្វើដូចម្តេចដើម្បីឱ្យត្រីទាំងអស់រីករាយឡើងវិញ?

អាងត្រី Aquarium នេះឈ្មោះ «Kaikyokan» ស្ថិតនៅទីក្រុង Shimonoseki ភាគខាងត្បូងប្រទេសជប៉ុន ។ កាលពីខែធ្នូ ឆ្នាំ២០២៤ អាងត្រីបានបិទការចូលទស្សនាដើម្បីជួសជុលកែលម្អ ស្រាប់តែត្រីទាំងនេះក្រៀមក្រំ ដោយសារគ្មានមនុស្សចូលមើល ។ ពួកវាថែមទាំងឈប់ស៊ីចំណី ហើយចាប់ផ្តើមយកខ្លួនទៅត្រដុសជាមួយផ្ទាំងកញ្ចក់ចុះឡើង ទើបបុគ្គលិកគិតថា ពួកវាមានបញ្ហាពិបាករំលាយអាហារ ឬឆ្លងជំងឺ ។ ប៉ុន្តែការពិត ពុំមែនដូចការគិតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZZJhFgdQgY6zyubND8HGBhPv5w6MDKw5OmpZ2mmlNpZx8k-EOtEXKACnMKLnHk8KDPfeI3JtI2Gyy-qu_Y19_UYqYhimroqVmGenXiQBu06JvLw7L9GGfZuHz5qjS-hwHNvnQAB4qaw1mY_NiK4cF1RahCO91D5qIS6U7rKq-PDW1MmxzRBtLolgrJL5Y/s1440/image_2025-01-25_13-25-38.png

បុគ្គលិកអាងត្រី បានសរសេរក្នុងបណ្តាញសង្គម X ថា ៖ «ពីដំបូង យើងពុំដឹងថា ពួកវាកើតអ្វីទេ ហើយនៅសុខៗ បុគ្គលិកម្នាក់និយាយថា ត្រីឯកោដោយសារអត់មានមនុស្សមកមើល ។ យើងគិតថា ពុំអាចទៅរួចទេ បន្ទាប់មក យើងសាកល្បងយករូបក្បាលមនុស្សមកបិទលើក្រដាស និងដាក់ឯកសណ្ឋានបុគ្គលិកនៅក្បែរផ្ទាំងកញ្ចក់ ដើម្បីឱ្យមើលទៅដូចមនុស្ស ។ ក្រោយធ្វើបែបនេះ ត្រីយក្សជាច្រើនក្បាលមានភាពស្រស់ថ្លាភ្លាម នាថ្ងៃបន្ទាប់» ។

មហាជនសួរថា តើខាងអាងត្រីដឹងដោយរបៀបណាថា ត្រីឯកោ? ខាងអាងត្រី និយាយថា តាមការសង្កេត គឺត្រី Sunfish តែងតែសម្លឹងទៅកាន់បរិវេណដែលមានរូបក្បាលមនុស្ស ហើយពួកវាក៏ហែលមកជិតទីនោះជាញឹកញាប់ ។ រីឯអាការៈឯកោ អត់ព្រមស៊ីចំណី ក៏លែងកើតឡើងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHPSsfTc5lH4pNUELrl-NHa_YtwjYAmiEFsWTTrd1j_Vulp2Yd_muzj6ZHdXvTd_eC3JZgMr8IbNFGa8u5xGWmMWNcKK_VuYwa2cjOZpR6qZRYJUZHLoTamd4TXwI8HiFvMF4uabB4eIINCI_xXBeNraL4ENcSMGQdm2VRnAhPOHbD-lyP5z_P7eXT7hoN/s1920/image_2025-01-25_13-25-37.png

គួរបញ្ជាក់ថា មានវិធីជាច្រើនដើម្បីធ្វើឱ្យត្រីធំៗរីករាយ ។ ជាក់ស្តែង កាលពីឆ្នាំ២០២០ ជាពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតលើពិភពលោក អាងទឹកមួយកន្លែងនៅទីក្រុងតូក្យូ បានស្នើឱ្យអ្នកស្ម័គ្រចិត្តជជែកជាមួយត្រីក្នុងអាង ចំនួន៣០០ក្បាល ដែលពួកវាខ្មាស់អៀនពេលគ្មានមនុស្សមកមើល ៕

វៀតណាមក្លាយជាគោលដៅលេចធ្លោទាក់ទាញវិនិយោគិនជប៉ុនជាងប្រទេសនានាក្នុងតំបន់

0

ប្រទេសវៀតណាម ៖ វៀតណាមបានក្លាយជាគោលដៅលេចធ្លោជាងប្រទេសនានាក្នុងតំបន់អាស៊ាន ដោយសារក្រុមហ៊ុនជប៉ុនរហូតដល់ជាង៥០% ចង់មកវិនិយោគនៅវៀតណាម ។ កត្តាសំខាន់ដែលធ្វើឱ្យវិនិយោគិនបរទេសចាប់អារម្មណ៍វៀតណាមខ្លាំងជាងគេ គឺការចំណាយលើកម្លាំងពលកម្មទាប និងមានស្ថិរភាពនយោបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtfp8QNRrI6FvEXXHhsFs0qMRxhB90oYXOUokD2SBoXysftPKU7sV4_Zy1kxJqHkmtMctEWmjoZsPHMXPK9yhZcJsA1LMeGsjz-1-jgjvF5Ky9KMzsqgiGMqXqvfsg5zMpCVO3PxHoqeeYMIfw9oyjkTPxZmOZuGTowLqqlhRvLELoxOADZmoc-JHpVKUC/s808/image_2025-01-25_13-20-42.png

លទ្ធផលស្ទង់មតិមួយចេញផ្សាយដោយអង្គការជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសជប៉ុន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បង្ហាញថា ក្រុមហ៊ុនជប៉ុនដែលប្រកបអាជីវកម្មនៅក្រៅប្រទេស ស្មើនឹង៥៦.១% មានគម្រោងបង្កើនការវិនិយោគនៅវៀតណាម ចាប់ពី១ឆ្នាំ ទៅ២ឆ្នាំខាងមុខ ។ ហេតុនេះ វៀតណាមស្ថិតនៅលំដាប់ទី១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្រុមហ៊ុនជប៉ុនចង់វិនិយោគខ្លាំងបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-LjHwmyGbKvhmJxtopt7iKohmIKa2c-QTm810F39G-5-hL78xsdOxbk_tVV_Se-GlNO0DqQgOwsdmV5-kZwFo5SFO5LjDdZkc1IpVtCM8bCUEFTZf3R9bcBimIDqNdn45bt4byTbv4ZweI2ry1Qmi2nsSRn9P6pb9MtesabpUwfCzTGlkgVpObnE0q12R/s1200/image_2025-01-25_13-20-43.png

អ្នកតំណាងជាន់ខ្ពស់របស់អង្គការជំរុញពាណិជ្ជកម្មអន្តរជាតិជប៉ុន នៅទីក្រុងហាណូយ និយាយថា ការនាំចេញ និងតម្រូវការក្នុងស្រុកកើនឡើង, ចំណុចមានប្រៀបរបស់វៀតណាម ផ្នែកចំណាយលើកម្លាំងពលកម្មទាប ព្រមទាំងមានស្ថិរភាពនយោបាយ និងសង្គម គឺជាកត្តាសំខាន់ជំរុញឱ្យក្រុមហ៊ុនជប៉ុនមកវិនិយោគនៅវៀតណាម ។ ក្រុមហ៊ុនជាច្រើនបានពិចារណាពង្រីកអាជីវកម្មដើម្បីទទួលបានផលប្រយោជន៍ពីឱកាសបង្កើនការលក់ និងប្រាក់ចំណេញ ខណៈក្រុមហ៊ុនផលិតផ្តោតលើការផលិតទំនិញជាច្រើនដែលមានតម្លៃខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgipA-Y6BUTVT1O-Ah37OSRjUeVuARJWvIPywGCqUJr0hJXx88DxffRVCcVzw2z7Ec4-EqA4sR47fdIe52jiiPc0FgYyBxcW95yXxD3TVypJt1dlN6HFwYDNxvmt4_LmxPZaF7k0dNAF_gqiUrvKYjcCWEu0-QmU8AH4OOlS3P4pVVKD64T05fUYQuixIQr/s768/image_2025-01-25_13-20-44%20(2).png

ទោះយ៉ាងណា ក្រុមហ៊ុនជប៉ុនបានលើកឡើងពីដែនកំណត់ និងហានិភ័យមួយចំនួនក្នុងការមកវិនិយោគនៅប្រទេសវៀតណាម ។ អ្នកឆ្លើយតបការស្ទង់មតិ ស្មើ៦២.៤% ជឿថា នីតិវិធីផ្តល់អាជ្ញាប័ណ្ណវិនិយោគមានភាពស្មុគស្មាញខ្លាំង ខណៈអ្នកឆ្លើយតប ស្មើ៥៧.៨% និយាយថា ច្បាប់វៀតណាមពុំទាន់ពេញលេញ និងខ្វះតម្លាភាព ។ ក្រៅពីនេះ ក្រុមហ៊ុនក្នុងស្រុកពុំអាចអនុវត្តតាមវិធានការកំណត់ផ្នែកគុណភាព និងបច្ចេកវិទ្យា ព្រមទាំងខ្វះខាតក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigKlEO_BrDxfNsUJ7IDq0w8sGd3JHbVZN9xCu2xbKnj_FyZ8kHmejU62Ls-k3xd6ljtR1ILhwh8RnfFc70W0_u5xUiLTLI2yWek3yL1aytJAkypDZ9txd0RNyW1m4KPfpKsLVo5K5W9MpnqUOQqwfUAcL4EEBC9yHjCEvZ8XgYgT1kVAtArDVtzxF5suny/s1200/image_2025-01-25_13-20-44.png

អ្នកតំណាងជាន់ខ្ពស់របស់អង្គការជំរុញពាណិជ្ជកម្មអន្តរជាតិជប៉ុនបញ្ជាក់ថា ដើម្បីចាប់យកឱកាសពីការផ្លាស់ប្តូរនិន្នាការវិនិយោគ និងការផលិត គឺវៀតណាមចាំបាច់ត្រូវកែលម្អបរិយាកាសវិនិយោគជាបន្តបន្ទាប់ ដូចជា ៖ កាត់បន្ថយលក្ខខណ្ឌការស្នើសុំឯកសារ, កែសម្រួលច្បាប់ និងបង្កើនប្រសិទ្ធភាពការអនុវត្តគោលនយោបាយ ។ ក្រៅពីនេះ វៀតណាមត្រូវលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មដែលពាក់ព័ន្ធ និងគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងកែលម្អបច្ចេកវិទ្យាផលិតទំនិញឈានទៅបង្កើនសមត្ថភាព ដើម្បីទាក់ទាញក្រុមហ៊ុនបរទេសកាន់តែច្រើន រួមទាំងក្រុមហ៊ុនជប៉ុន ៕

ជំនឿ នៃការលោតម៉ុងសាយ

0

នៅក្នុងទំនៀមទំលាប់វប្បធម៌ចិន ការលោតម៉ុងសាយ សំដៅលើការដេញវិញ្ញាណអាក្រក់ និងនាំមកនូវភាពរុងរឿង លាភសំណាងល្អ សម្រាប់ឆ្នាំថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsM90cPo33okvaPKtOdPP5EsaWYQndIHRiuZXCIosDurQXsc6yZF06iE3g2KAy6VQPWMAQsjaG_meWoHhGFvcsEQB_8xIrfyB4S03vwj2zZVQ-hnUGIe9gM3II17wOulfkfbFjEgtrRH2oXFuSYgv5d9ycnxuxhVSQmlSOpQjV3vzeV3CoAmg3hxaea9sA/s2500/image_2025-01-25_11-28-47.png

ម៉ុងសាយត្រូវបានធ្វើឡើងពី គ្រោងឫស្សី បិទដោយក្រដាស និងមានមនុស្សពីរនាក់សម្តែង។ ម្នាក់កាន់ក្បាល ហើយម្នាក់ទៀតកាន់កន្ទុយ និងចលនាពួកគេធ្វើតាមចង្វាក់ភ្លេងស្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixMfAeFnvpITeUN5G6r2yugmhxOJ5e-zuEzasDyi8ZXCpnY4X_CvuzW4k-JcfBEMRwE8mM75EiG3eeEiaQ-AW-Y8om4ywRCIHyJiiHDQlt0lhBtKN3dwK9nxLLdLgVRhc8kNWwNzu3xylTrVgrmshJJnCS1Voj_aHY21xyExJ9QA9BZPLltxnuVSo1DkuD/s1200/image_2025-01-25_11-28-50.png

យោងតាមរឿងព្រេងនិទានចិន ម៉ុងសាយ ឬសត្វតោ ត្រូវបានគេប្រើសម្រាប់ដេញសត្វចម្លែកមួយឈ្មោះថា ណៀន (nien)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNh-eSarZPtLYjh36i8ASf_08uf9QwvzsDlvVmb9AjLlBIeVhll2AL9SbZl4NwiV8GaYQZS0lHVkrnrMZwrREVq2fNH10NuZ44O8R5cVvtOiNjk7uqFFiQQ4mhE1MYxee_NhQC6TqZHn1cxhB0RFP2mNF72YZ2KwwhxYTZlaskQytYPPNqAwHLvL0_5tbp/s1200/image_2025-01-25_11-28-49.png

ណៀន (nien) ជាសត្វកាចសាហាវ តែងតែមកអុកឡុកនៅក្នុងភូមិ សូម្បីតែខ្លាក៏មិនអាចសម្លាប់វាបាន។ ដោយអស់សង្ឃឹម ប្រជាជនបានងាកទៅរកសត្វតោ ដែលជាស្តេចសត្វព្រៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMpMrK8jRuxpyBG0yiSMBAJY5j1WZN810lbhblIgN2H2r8oO18Astuuc-CevDEpMV2w20wt3xx0WnlMYSXq0pUEcIEaZDy8nOoYPmsKnIkE8Hs0gyLf1MF4f0KWlOTlODt9gGVT5UHXXK_RM6f_lz0pmdRmjpj-Gt0vrxrAALQoidjY3U_rlNNUeV459R8/s650/image_2025-01-25_11-31-49.png

ពេលមួយ ណៀន (nien)បានចូលមកកម្ទេចផ្ទះអ្នកភូមិ ត្រូវបានសត្វតោប្រយុទ្ធឈ្នះរត់បាត់ស្រមោល ដោយសន្យានឹងមកសងសឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijVhTRsjoLQaobPoXncBZ06QH8ZBdyH-qES4xmp53tIBl-2FHpItamPb4TookYnqKMncTfj6WdlZZDFDq6jbxdlZdyPBfjZvUs8dcdJkPNp8xJ4FlQz9gKJoAKFJpxtzMGD7LNjSmke45g-PeT99T0LI6LDuIe4h1jqxLzKexS5ljpJ2PD-yF8XMybwBwu/s1024/image_2025-01-25_11-29-40.png

រំលងបាន១ឆ្នាំ ណៀនក៏បានត្រឡប់វិញ តែគ្រាសត្វតោ រវល់យាមទ្វារឱ្យព្រះចៅអធិរាជ មិនអាចទៅជួយអ្នកភូមិបាន ដូច្នេះ អ្នកភូមិក៏បានយកឫស្សី និងក្រណាត់មកធ្វើរូបតោ ដោយមានបុរសពីរនាក់បានលូនចូលទៅខាងក្នុងហើយសម្តែងធ្វើឱ្យសត្វណៀន (nien) ខ្លាចរត់ទៅបាត់ទាំងព្រឺព្រួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCXaaSB5cC3_kVoZFc8uRJP1wyumrrk6Gm13ZbwfgrMipbZw74DUNH_WWdPXK2oDo5Hg1c1919PdZbXOONktFCwdfwPmSjiRpt2JP5UmOz37oLtHduR1yz1qnJw9o98XbUjGKZLwwaxYYhTIA53bPYO_-bj7bP2v1zK2a64z0BMF6ic1dg95FLnXqMvVze/s3888/image_2025-01-25_11-28-51.png

ចាប់តាំងពីពេលនោះមក ពលរដ្ឋចិន មានជំនឿលើសត្វតោ ដោយគ្រប់នគរចិន តែងមានរូបសំណាកសត្វតោនៅយាមខាងមុខទ្វារ៕

 

 

ក្រសួងសុខាភិបាល ចេញយន្តការ៧យ៉ាង ការពារសុខភាព ពីការបម្រែបម្រួលគុណភាពខ្យល់

0

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងជាសាធារណ ស្នើឱ្យពលរដ្ឋតាមដានសន្ទស្សន៍គុណភាពខ្យល់ ដោយយកចិត្តទុកដាក់ និងការពារសុខភាពខ្លួន និងសមាជិកក្រុមគ្រួសារឱ្យបានហ្មត់ចត់បំផុត។

ដើម្បីចៀសវៀង កុំឱ្យមានបញ្ហាសុខភាព ជុំវិញការបម្រែបម្រួលគុណភាពខ្យល់ ក្រសួងចេញយន្តការ៦យ៉ាង ឱ្យពលរដ្ឋអនុវត្ត៖

• ទី១:បន្តតាមដានីស្ថានភាពគុណភាពខ្យល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬគេហទំព័ររបស់ក្រសួងបរិស្ថាន (https://airquality.moe.gov.kh) ដើម្បីដឹងអំពីសន្ទស្សន៍គុណភាពខ្យល់នៅក្នុងភូមិសាស្ត្រដែលអ្នករស់នៅ
• ទី២:ស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ (ពណ៌ក្រហម) ឬឌ ណ៌ក្រហម) ឬខ្ពស់ខ្លាំង (ពណ៌ស្វាយ)ឬបរិយាកាសអ័ព្ទអូដោយសារមានការកើនឡើងនូវកំហាប់សារធាតុបំពុលខ្យល់
• ទី៣:បិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះ
• ទី៤:កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាល ខ្ពស់ខ្លាំង ឬពាក់ម៉ាស ក្នុងករណីចាំបាច់ ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់
• ទី៥:ទទួលទានទឹកឱ្យបានគ្រប់គ្រាន់
• ទី៦:ត្រូវយកចិត្តទុកដាក់ការពារជាពិសេសចំពោះ ទារក កុមារ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា អ្នកមានជំងឺសួត ជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃ ដែលជាក្រុមងាយរងគ្រោះ
• ទី៧:ប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ក្អក ហត់ សូមលោកអ្នកប្រញាប់ទៅកាន់ “មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នក

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm6AHoaqQGGlpIS-z4BPV417YynhUmwi07yEb2F_ZcsC6v6iSehMPUHuq60hyyzLWvDZalzHGnsPw7ylf2oJ277l4f7aCrUgsRQp0sHTxZlqgmVOYwJYX3VddIP84HLTLfkw_QJLXi6YvfBwtCYTlifaYUcqgx8NZACXOx7XGpf72dWnQz310a6QE-Ztis/s1280/photo_2025-01-25_09-57-45.jpg

ផ្អើលអតីតប្រធានាធិបតីអាមេរិកបញ្ចប់ជីវិតគូជាមួយភរិយា បែរមកសេពគប់ជាមួយតារាហូលីវូដ

0

សហរដ្ឋអាមេរិក ៖ នៅខែមករា ឆ្នាំ២០២៥ មហាជនបានចាប់អារម្មណ៍នឹងពាក្យចចាមអារ៉ាមមួយថា អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ចប់ជីវិតគូជាមួយភរិយា លោកស្រី មីស៊ែល អូបាម៉ា ដែលរស់នៅជាមួយគ្នា៣០ឆ្នាំ ក្រោយពីគេសង្កេតឃើញថា អ្នកទាំងពីរពុំបង្ហាញមុខជាមួយគ្នាជាសាធារណៈ រួមទាំងក្នុងកម្មវិធីនយោបាយ ។ ជាមួយគ្នានេះ មហាជនក៏បានលើកឡើងពីតារាស្រីហូលីវូដ ជេនីហ្វ័រ អានិស្តុន ថា អ្នកនាងជាស្រីស្នេហ៍ថ្មីរបស់លោក អូបាម៉ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4osT4MNkiK2jw7H3ngrlJNqn1nj3eVjMfCGbKdkRoLUZXK6HkwM3HfC9QefzUFtDppcsb_d6avQ4FbUX5mFkP0FIPY2uib3F9qiQk6OzFL5sT20vXc7zXiaqhA8s0DBBoxNq1EgO4fhDh_F1CEI41aXdrMiCov2rTyZ5iXmDQsfPYtdOUgFAcLzWq5Md5/s920/image_2025-01-25_10-45-45.png
ពាក្យចចាមអារ៉ាមនេះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ក្រោយពីទស្សនាវដ្តី InTouch ផ្សព្វផ្សាយអត្ថបទមួយមានចំណងជើងថា «The Truth About Jen & Barack» ដែលនិយាយពីទំនាក់ទំនងរវាងអ្នកនាង អានិស្តុន ជាមួយលោក អូបាម៉ា ។ បន្ទាប់មក ក៏មានពាក្យចចាមអារ៉ាមជាច្រើនថា អ្នកទាំងពីរបានសេពគប់គ្នាលួចលាក់ ប៉ុន្តែគ្មានការបញ្ជាក់ច្បាស់លាស់ពីស្នេហានេះទេ ។ ក្រៅពីនេះ មនុស្សមួយចំនួនអះអាងថា លោក អូបាម៉ា និងអ្នកស្រី មីស៊ែល ចែកផ្លូវគ្នាហើយ បច្ចុប្បន្ន អ្នកទាំងពីររាប់អានគ្នាជាមិត្តភក្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-b-f7KqJgavJrF_j3BZmtVflRIpMFY-jQIiLj8bU2ODmFyy0jT25dw4Yh_Dd-xvbjgq-Y-Nwisva2fCKHPf8Zfg4Ff_NwD6GFlE57HjKDRhXJLXIeKX0GKL_eOFBCfVbPAF5bgJW0OIEkvU3ApqS4HdTGw-aRLKO2t7J-9RMnri0UnOmLHWOEsFP0wClQ/s3000/image_2025-01-25_10-45-46.png

ប៉ុន្តែអ្នកនាង អានិស្តុន បានបកស្រាយយ៉ាងឆាប់រហ័សចំពោះពាក្យចចាមអារ៉ាមនេះ អំឡុងពេលសម្ភាសន៍កម្មវិធី «Jimmy Kimmel Live» ដោយអ្នកនាងនិយាយថា ការចុះផ្សាយរបស់ទស្សនាវដ្តី InTouch ពុំមែនជាការពិតឡើយ ។ អ្នកនាងពុំខឹងសម្បារទេ ប៉ុន្តែវាពុំពិតដូចការលើកឡើង ។ នាងគ្រាន់តែជួបលោក អូបាម៉ា តែម្តងប៉ុណ្ណោះ ហើយនាងស្គាល់អ្នកស្រី មីស៊ែល ជាងស្វាមី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCDmQ1oacyS43D8YsnHNUwTaRevIuz9TcgHUk5WezWYIX9SNyxavrGF2rckXoV-FHqOkSSTly4vv8XcfI3N0_qml6oZQaeG17BFvqNpRzvXhGQH0yepGOuu8VVuc4GYy4WKeGKqXtZHK2s-paUG9C_JnU4woXEGqKpGoYVZ9MNoiYAyF-GeO1ulPK11bD0/s1000/image_2025-01-25_10-45-50.png

ប៉ុន្តែការសង្ស័យថា លោក អូបាម៉ា មានទំនាក់ទំនងលួចលាក់ជាមួយនាង បានផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញសង្គម ។ គេហទំព័រកម្សាន្តអាមេរិកដ៏ល្បី ឈ្មោះ RadarOnline ផ្សព្វផ្សាយថា លោក អូបាម៉ា និងភរិយា មានបញ្ហាក្នុងជីវិតគូ ។ ទំនាក់ទំនងធ្លាប់តែល្អូកល្អើនប្រែជាតានតឹង ហើយវាជាលើកដំបូងដែលលោក អូបាម៉ា និងភរិយា ព្យាយាមលាក់បាំងបញ្ហា និងការចាប់អារម្មណ៍ពីទំនាក់ទំនងជាមួយអ្នកនាង អានិស្តុន ។ រីឯអ្នកស្រី មីស៊ែល មានអារម្មណ៍ខកចិត្ត ពីព្រោះបច្ចុប្បន្ន អ្នកស្រីនិងស្វាមី គ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVfZlkfE7qZ68FgDOCTXm8CXf7OI73uKEJRXJp9_z6Fzk3DsomsIAA7BiWvB8O0CYsxJ3Vo-sRqTbw3hAFnY2g4y1FNVeiHSL2D3MH6QwOUJfxvwabuEB-8Vnckzg-8DGyxeysPsmpnJKYEbkAdQ1FPD1nkA3Qrg5Q03yzM-06SXboTHd1BUgJthg1v09n/s1240/image_2025-01-25_10-45-51.png

ទោះជាគេហទំព័រនេះចុះផ្សាយគ្មានប្រភពច្បាស់លាស់ ប៉ុន្តែមហាជនជឿជាក់លើព័ត៌មាននេះ ដោយសារមនុស្សភាគច្រើនមើលឃើញថា លោក អូបាម៉ា និងភរិយា ពុំដើរទៅណាមកណាជាមួយគ្នាជាច្រើនលើក ជាពិសេស ក្នុងកម្មវិធីសំខាន់ ដូចជា ៖ ពិធីបុណ្យសពអតីតប្រធានាធិបតីអាមេរិក លោក ជីមី ខាតធ័រ (Jimmy Carter) និងពិធីឡើងកាន់តំណែងរបស់លោក Donald Trump ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihvX6mSraTWM6xuw7I8ETG3P6H_UzOHF_P75i4WQTv09X7crVZ0efhf8LgbJiZkBGZMQQ15RUEoZfIEi_UgoXgVZaBi_juEPaMuX14TKFaZaDgTY68fRfyS6W-WdEtVUKoPS1qdqYDLQ01jA17w6V0r9AbPF52gqbDP1LyCCAB108mTdnkfNSbpUqJCH5K/s3000/image_2025-01-25_10-45-52.png

ចំណែកលោក អូបាប៉ា ពុំទាន់បដិសេធនឹងពាក្យចចាមអារ៉ាមថា លោកមានទំនាក់ទំនងជាមួយតារាស្រីហូលីវូដ អ្នកនាង អានិស្តុន ទេ ។ ហេតុនេះ ធ្វើឱ្យមហាជនលើពិភពលោក តាមដានថា តើវាជាការពិត ឬយ៉ាងណា?

ឡាក់គី «ដំរីថ្មមស្នេហ៍» កាលពី ២០ ឆ្នាំ! ខណៈបច្ចុប្បន្នកំពុងរស់នៅយ៉ាងសុខសាន្ត នៅឯសួនសត្វភ្នំតាម៉ៅ

0

ដំរីញីមួយក្បាល ដែលមានឈ្មោះថា ឡាក់គី បានរួមសម្តែង MV ជាមួយនឹងកំពូលតារាចម្រៀង ឧកញ៉ាព្រាប សុវត្ថិ កាលពីប្រមាណជិត ២០ ឆ្នាំ ខណៈនាពេលបច្ចុប្បន្ននេះ កំពុងបន្តរស់នៅយ៉ាងសុខសាន្តនៅឯសួនសត្វភ្នំតាម៉ៅ លើទឹកដីខេត្តតាកែវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDQitCC1fTdGRJ2jHb54Z81VZmyBad56XXhcZgJdCbjEwpumMgO6-iWQ1a8lvsYtou1HZwKvlk1HZlb7Ceso0qWj_Hi9YaDZoa9nLn19xJpleUWlTAYSY8YrzPwgBtt0vHzRRtez5ipDGJyXKCmi-VehNaPNb8gbt0OSrsSH8MfNAmKanFBPDXs5NiYg04/s1866/image_2025-01-25_10-20-25.png

ជឿជាក់ថា ប្រិយមិត្តអ្នកស្នេហាតន្រ្តីក៏ដូចជាហ្វេនៗរបស់ ឧកញ៉ាព្រាប សុវត្ថិ ប្រាកដជាបានស្គាល់និងចងចាំហើយ នាងតូចដំរី ឡាក់គី ដែលទទួលបាននូវភាពល្បីល្បាញខ្លាំង តាមរយៈចម្រៀងជាច្រើនបទ អំឡុងទសវត្សឆ្នាំ ២០០០។ យោងតាមការដាក់បង្ហោះរបស់គេហទំព័រ Wildlife Care បានគូសបញ្ជាក់ថា«ឡាក់គី ធ្លាប់សម្តែងជាមួយកំពូលតារាល្បីប្រចាំប្រទេសកម្ពុជា ក្នុងបទ ដំរីថ្នមស្នេហ៍ និងបទ ក្រៅពីអូនមិនយកប្រពន្ធ កាលពី១៩ឆ្នាំមុន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm1GZizIQB5bjymWQBQdq4hqqMPSaUSrpeIw3u9DtiAHRN2GLD9X0bTCuqSbSJswCBH1KliKpEtYCSwjDdZGF3t34FAeFGiV3NWWTHIT67v5Hf43gcNC-gsb1Dz67gIOmsvUc5mHaA2pWd-Uh2CGtio_mk60E21tWuBmW5Wndh3BeG1plSjUgc5_ptFyjN/s1280/IMG_1717.JPG
តាមរយៈបទចម្រៀង ឡាក់គី មិនត្រឹមតែជាកូនដំរីដ៏ខ្ជូតគួរឲ្យស្រលាញ់ប៉ុណ្ណោះទេ ថែមទាំងឆ្លាត មានទេពកោសល្យរាំផងដែរ ដែលបានបន្ថែមរសជាតិឲ្យបទចម្រៀងកាន់តែមានប្លែក ទាក់ភ្នែកទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh51emoIBbK_q0coRTg0Q3EdvIXSUymQ-wou2EJ-XcbjelXjQ6xCfH_fyQvYQBNtKN4LyJM2oDWK7yVJ6VeHbgx0L9ytvkBGBlMEoA2swBB5sCYYcNGJHF5Anyn0asXsbTpfDaM4_NLutzvJ4ZBNE1_a_WfkOK1Vm4jTruuI2GzznGJ4vh5CnDxwm7tarxa/s2048/image_2025-01-25_10-20-27.png
យ៉ាងណា នាពេលបច្ចុប្បន្ន ដំរីញីឡាក់គី កំពុងតែបន្តរស់នៅឯសួនសត្វភ្នំតាម៉ៅ ជាមួយនឹងរូបរាងយ៉ាងធំសម្បើម បានទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ទៅទស្សនាមិនលួសមួយថ្ងៃឡើយ។ សូមជម្រាបថា ឡាក់គី ត្រូវបាននាំយកមកកាន់សួនសត្វភ្នំតាម៉ៅ អំឡុងឆ្នាំ ១៩៩៩ ដែលកាលនោះនាងតូចដំរីមួយក្បាលនេះ មានអាយុប្រមាណត្រឹមតែ ៦ ខែប៉ុណ្ណោះ ខណៈក៏ទទួលបានការចិញ្ចឹមបីបាច់ថែរក្សាយ៉ាងល្អពីក្រុមការងាររហូតដល់សព្វថ្ងៃនេះ៕

អ្នកជំនួញល្បីឈ្មោះកម្ពុជាមួយរូប ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ 2025 នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅ ប្រទេសស្វីស ផ្សព្វផ្សាយពីសក្ដានុពលវិនិយោគនៅកម្ពុជា

0

ទីក្រុងដាវ៉ូស ប្រទេសស្វីស ៖ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group បានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ 2025 (WEF25) ដែលធ្វើឡើងចាប់ពីថ្ងៃទី ២០ ខែមករាដល់ថ្ងៃទី ២៣ ខែមករានៅទីក្រុង Davos ប្រទេសស្វីស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpkrim1pBy3FxFQhS5PeTdeSYB5Hl17m9qRwTh3CG5dAHGbqljeXUzPeewSQkvFLJDdfZ6KMk2gAG85sABtusCzk8Mz-0put6NxfJnQeNVJ8WO6Lyr6iG6MeERlHepiJO7190xX_UhwwipRwdUfiCwa_eQyxjKl2GpEc2TgXkypPJI9OK8Gxy3W_Hy3r2W/s1280/photo_2025-01-24_21-41-47.jpg
នៅក្នុងវេទិកា WEF25 បានលើកយកប្រធានបទសំខាន់ៗចំនួនប្រាំ មកធ្វើការពិភាក្សា រួមមាន៖ ឧស្សាហកម្មក្នុងយុគសម័យឆ្លាតវៃ, ការអភិវឌ្ឍមកកាន់មនុស្ស, ការកសាងទំនុកចិត្តឡើងវិញ, ការគិតឡើងវិញនៃកំណើន និង ការការពារភពផែនដី។ ប្រធានបទទាំងនេះឆ្លុះបញ្ចាំងពីការសន្ទនាជាសាកលដែលកំពុងដំណើរការអំពីរបៀបរុករកភាពស្មុគស្មាញ នៃពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា សៀ ឫទ្ធី បានចូលរួមក្នុងសម័យប្រជុំសាធារណៈ និងឯកជនមួយចំនួនរួមទាំងសម័យប្រជុំជាមួយឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមផងដែរ។ ក្នុងអំឡុងពេលពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ការសន្ទនាបានផ្តោតលើការបញ្ចប់នៃមជ្ឈមណ្ឌលទិន្នន័យជាតិនាពេលខាងមុខនៅក្នុងខែមិថុនា។ បន្ថែមពីនេះ ក៏មានប្រធានបទគោលសំខាន់ចំនួនបួនទៀតត្រូវបានពិភាក្សាដែលត្រូវបានកំណត់ជាកត្តាចាំបាច់សម្រាប់យុគសម័យដ៏ឆ្លាតវៃ រួមមាន ស្ថិរភាពនយោបាយ, ការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស និងនិរន្តរភាព, បរិយាកាសដែលមានការធានា និងការប្តេជ្ញាចិត្ត ដែលគ្មាននរណាម្នាក់ក្នុងសង្គមអាចទុកចោល។ សារៈសំខាន់នៃការរួមបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងមូលដ្ឋានទិន្នន័យក្នុងស្រុកក៏ត្រូវបានលើកឡើងជាចំណុចសំខាន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCGAQi2FzPLsHIprzYE5LV6rjUCQR0WXZhmtvgo2_1-qyxQY-i28eLBUof_RbwAxgeLnBB13QoreakWpZjtmmn9nr8LNWZwqA1IZn378Qn8TFQWI0rAzJtoQeuJRHZIVwfpcTQ36Ku_4I7ILQqc-HwZ_KjKLF9x7_yNonqsU7lvkNXTetxIwVrD_UEE13F/s1280/photo_2025-01-24_21-41-48.jpg

បន្ថែមពីលើកិច្ចសន្ទនាដ៏សំខាន់នេះការជួបជាមួយអ្នកបង្កើតគោលនយោបាយអាស៊ាន និងអ្នកដឹកនាំធុរកិច្ចផ្សេងទៀត គឺជាការផ្តោតសំខាន់របស់ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group ពេញមួយកិច្ចប្រជុំប្រចាំឆ្នាំនេះ។ កម្មវិធីឯកជនសំខាន់ៗរួមមាន វគ្គសន្ទនាយុទ្ធសាស្ត្រសម្រាប់ប្រទេសថៃ និងម៉ាឡេស៊ី ដែលមានការចូលរួមពីប្រមុខរដ្ឋាភិបាលរួមមាន នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ប្រែសអាន់វ៉ា អ៊ីប្រាហ៊ីម និងនាយករដ្ឋមន្ត្រីនៃប្រទេសថៃ លោកជំទាវ Paetongtarn Shinawatra ។ បន្ថែមពីនេះ ក៏មានកិច្ចពិភាក្សាលើចំណុចសំខាន់ៗផ្សេងទៀតអំពីព្រឹត្តិការណ៍ទាក់ទងនឹងប្រធានបទអាស៊ាន «ដំណើរឆ្ពោះទៅរកឯកភាព៖ មេរៀនក្នុងការទូត និងកិច្ចសហការក្នុងតំបន់» ដោយក្នុងនោះមេដឹកនាំធំៗបានពិភាក្សាអំពីការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនរួមបញ្ចូលនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv5fI66nJqnhvdCizVkHMzYlxZwXzPxTi7RqJ30YQ30To_9e852Dc2BAzDIuOQWb0N1HQd6MmidIbcnVQFsbT3Ijh3NIEvE5qYwGFrHi8IF9Dbg3aHDqI1hmHj2ovFIuY1xXQJJxgDCCoTLzYiwU24Wpbg2fISFu8UbzBZ-xuHFmrN4y0B-itljtvl0Rkb/s1280/photo_2025-01-24_21-41-50.jpg

អ្នកឧកញ៉ា សៀ ឫទ្ធី ក៏បានចូលរួមក្នុងកិច្ចប្រជុំអភិបាលកិច្ចផ្តោតលើវិស័យពិសេស៖ ខ្សែច្រវាក់ផ្គត់ផ្គង់ និងដឹកជញ្ជូន ដែលគាត់បានចូលរួមជាមួយថ្នាក់ដឹកនាំឧស្សាហកម្មផ្សេងៗ ហើយបានផ្តល់ការយល់ដឹងអំពីប្រធានបទពិភាក្សាសំខាន់ៗ ដែលទាក់ទងនឹងការរំខានម៉ាក្រូ ដែលជំរុញឱ្យមានការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ ការបំបែកសារធាតុកាបូន និងភាពបន្ទាន់ក្នុងការជួប គោលដៅ កាត់បន្ថយការបំភាយឧស្ម័នឆ្នាំ 2030 និងការប្រើប្រាស់ភាពជឿនលឿននៃបច្ចេកវិទ្យានៅក្នុង AI និងទិន្នន័យ ដើម្បីកែលម្អការផ្គត់ផ្គង់ ប្រសិទ្ធភាពខ្សែសង្វាក់។

អ្វីដែលពិសេសបំផុតនោះ អ្នកឧកញ៉ា សៀ ឫទ្ធី បានចូលរួមកម្មវិធី IGWEL ដែលចាត់ទុកថាជាវគ្គឯកជនតែមួយគត់ដែលមានការអញ្ជើញយ៉ាងពិសេសបំផុតនៅ Davos ។ អ្នកចូលរួមកម្រិតខ្ពស់ជាង 50 នាក់បានចូលរួម រួមទាំងអ្នកដឹកនាំធុរកិច្ច អ្នកបង្កើតគោលនយោបាយ និងប្រធានអង្គការអន្តរជាតិ។ ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំដោយ Kristalina Geogieva នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ហើយប្រធានបទសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនេះគឺ “កំណើនដែលអាចសម្រេចបានក្នុងយុគសម័យដែលងាយនឹងបង្កជាហេតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSMqcMM95PwQQ6slhKhfEZa64EYrLG2TJ7493vo8T6c2R5jDtlFtn112SGGDph2BCB-tthwpVEClcwBSSybpAGJqSvRKxIK_T-Et6A6iwaOPIBqVL3nzRUOX79IrUNHRkcd5oUAnRL4wzdEKSbcaCJWXLnHhPgF6k7YB9I9kgcLrRYwkA5EAleE5f5mg0H/s1280/photo_2025-01-25_08-03-32.jpg

ជំហរពិសេសរបស់អ្នកឧកញ៉ា សៀ ឫទ្ធី ក្នុងនាមជាអ្នកចូលរួម WEF25 គូសបញ្ជាក់ពីការលេចឡើងជាបន្តបន្ទាប់នៃប្រទេសកម្ពុជានៅលើឆាកពិភពលោក ដោយបង្ហាញពីសក្តានុពលរបស់ប្រទេសជាទីផ្សាររីកចម្រើនក្នុងអាស៊ាន។ វត្តមានរបស់គាត់បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន WorldBridge Group ក្នុងការឈានមុខគេនៃការពិភាក្សាដែលកំណត់អនាគតនៃឧស្សាហកម្ម និងសេដ្ឋកិច្ច ៕

តារាសម្តែងកាចឆ្នាស ស្វែង សុជាតា ទម្លាយរឿងក្តៅគគុកម្ចាស់ផលិតកម្មខ្លះមើលងាយសិល្បករ សិល្បការិនី

0

តារាសម្តែងកាចឆ្នាសដ៏ល្បីល្បាញ ស្វែង សុជាតា បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលមិនតិចនោះទេបន្ទាប់ពីទម្លាយម្ចាស់ផលិតកម្មខ្លះមើលងាយសិល្បករ សិល្បការិនី។ អ្នកនាងពន្លះទៀតថាម្ចាស់ផលិតកម្មខ្លះមិនបើកលុយឱ្យហើយថែមទាំងប្រើពាក្យលួងលោមឱ្យទៅខ្ចីលុយអ្នកផ្សេងយកមកឱ្យទៀតនិងតោងអ្នកធំ អ្នកល្បីគេចវេសពីការពិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu1YT_5X6g2UHtRo_0ApqicszQKwlP0wRFhy-yHW00mm42tzyPCN9z6Xn3FNBhPOLBh3R6xNyJsnKbUznIMiVHlLoKleZY-Bm799tXR-Iyl6rGMO4vmLmSTZQ1853b7acsBq-umIo4woapKE1kBjGC9LHEwdmTg1vPgvkJR8UQSGlfY33RqGe6gmF8r71J/s2048/image_2025-01-24_10-20-21.png
នៅយប់ថ្ងៃទី២៣ មករា តារាសម្តែង ស្វែង សុជាតា បានចេញវីដេអូរយៈពេល៩នាទីដោយបានដាក់ចំណងជើងថា «និយាយបន្តិចរឿងម្ចាស់ផលិតកម្មខ្លះដែលមើលងាយសិល្បករ សិល្បការិនីកម្ពុជា ជួយស៊ែរផងបងប្អូនអរគុណទុកជាមុន»។ ក្នុងការរៀបរាប់អ្នកនាង ស្វែង សុជាតា បានឱ្យដឹងថា ប៉ុន្មានថ្ងៃមកនេះផ្ទុះខ្លាំងរឿងម្ចាស់ផលិតកម្មមិនបើកលុយឱ្យតួសម្តែងមិនថាតួចាស់ឬតួក្មេងហើយខ្លួនអ្នកនាងក៏ធ្លាប់ជួបប្រទះរឿងនេះដូចគ្នារហូតត្រូវមានលក្ខខណ្ឌច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxTGsHE-oykHbqjA1E0DDDXB0c30c8iAACT3xRNCMl232-rAuJBgKxptlm9s325KDy29_BOMzw7-fxt-BPebuC4JwyE4L8voDzAxPg1U6IXyLUM4coadHY8kg0STSCcn5y9GYu3-kJojTmdTdNsECs1Ah1jNI9XqQrNURehhg9CFiRq10hZBKzJ2ck-Pcn/s1062/image_2025-01-24_10-20-25.png

តារាសម្តែងជាតួអង្គកាចឆ្នាសរូបនេះថានៅពេលខ្លួនមានលក្ខខណ្ឌច្បាស់លាស់មិនឱ្យជំពាក់លុយយូរបំផុត២៤ម៉ោងលុយត្រូវចូលធនាគារម្ចាស់ផលិតកម្មបែរជានិយាយជាមួយនឹងម្ចាស់ Sponsor ថា ស្វែង សុជាតា ពិបាកធ្វើការជាមួយទាំងនោះជាកម្លាំងពលកម្មរបស់ខ្លួន។ តារាសម្តែងជើងចាស់រូបនេះ បន្ថែមទៀតថាបើលើសពី១២ម៉ោងត្រូវគិតចំនួន២ថ្ងៃ ឧទាហរណ៍បើថតរឿងធម្មតាមួយថ្ងៃ៣០០ដុល្លារ មានការទទូចសុំ១០០ ឬ ២០០ ប៉ុន្តែមានការកម្ម៉ង់ជាច្រើនទាំងសំលៀកបំពាក់ គ្រឿងអលង្ការលើសពីតម្លៃឱ្យថ្លៃខ្លួនទៅទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9VLfyRalbCkfYl-_llAh1Nl79QMkOc8tm2YKCYO4sUJ65yUyVhocsnzfOKsEiB5KjcoutwE9TU5NKRZA5m0HUEIThNZWnBclNTPAHaQRxdA0UM7UAgSFR4U3DGRCuM5Gr88_zF_IvWWodwKSumiXWe4QfX1UFn3y9vUHm-5OEjT94ZdKEGfGuoPKJCfDm/s1000/image_2025-01-24_10-20-26.png

អ្នកនាងថា ហេតុអ្វីម្ចាស់ផលិតកម្មចោលមាយាទជិត២០ឆ្នាំមុនពី Sponsor គឺសំលៀកបំពាក់តារាបើអត់ពេកហេតុអ្វីមិនទៅទិញខោអាវជជុះទាំងផលិតកម្មមួយៗមានការទទួលខុសត្រូវផ្សេងៗទាំងសំលៀកបំពាក់ គ្រឿងអលង្ការ ហេតុអ្វីក៏យកកម្លាំងពលកម្មអ្នកដែលជាតារាសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhagwwqevwGjFhSUvli-N2yWgAqjp3bHJhxxemODcXu0zMFZFJhUZr-Tiyqra6WMElCj2mcn1E0OYgicLL6xdNJEc69Gr4XepAGng6j1dQJQWEh8VNC7rqRbOQL-OOL-oA5dTtFwo9QIaAjELkuGhdsR2nswT0CfTMUIz9DlkaVwV6oaJbRjAbfwiqHHzQn/s2048/image_2025-01-24_10-20-28.png

ជួបប្រទះរឿងច្រើនពេក អ្នកនាង ស្វែង សុជាតា ស្ទើរតែលេងចង់ថតរឿងចង់ទៅរកស៊ីវិញមិនចង់ប្រាប់មហាជនថាខ្លួនអ្នកនាងជួបទុក្ខលំបាកយ៉ាងមិចខ្លះព្រោះអ្នកនាងចូលថតកុនតាំងពីឆ្នាំ១៩៩៩ រហូតបានពានរង្វាន់យ៉ាងច្រើន។ ការសម្តែងនីមួយៗអ្នកនាងថាគឺយកបេះដូងមកធ្វើប៉ុន្តែពេលខ្លះគេមិនបានយល់នោះទេហើយអ្នកខ្លះទៀតយកតួទៅអង្គុយចាំថតរាប់ម៉ោងទម្រាំចូលថតគ្មានរៀបចំផែនការច្បាស់លាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj49drGHSAL4bTzlXQFPoKIw-4jEVSnp2fDc-Vr96ENf59QFFCoNUMO0KyAOKNvsu5nUGmYF-KoWjPh4iPqIzSzgTjCOuFUGafYk_p3NkYP-uwD97sztQwqeKdutVzRC1zFctGSMnzMtyfztegkwVtPgZ_6v5rBLBfkHhlBavHDP0XdU87Vx8jA8zq4vJLF/s1280/image_2025-01-24_10-20-29.png
តារាសម្តែងរូបនេះថា មានអ្នកខ្លះសុំឱ្យខ្លួនជួប តែមានផ្ទះគ្រប់កន្លែង ឡានទំនើបជិះ មានគ្រប់យ៉ាង ចំណែកឯអ្នកជួយវិញសល់បំណុលព្រោះតែការមិនគោរពសន្យាជួយគេរហូតភ្លេចជួយខ្លួនឯង។ មិនទាន់អស់នោះទេអ្នកនាង ស្វែង សុជាតា ក៏បានទម្លាយទៀតថាមានអ្នកខ្លះទៀតហៅតួមកថតហើយមិនបើកលុយឱ្យតួហើយប្រើល្បិចឱ្យតួហ្នឹងទៅខ្ចីលុយចងការពីអ្នកដទៃដើម្បីឱ្យខ្លួនទៀត ដល់ពេលគេចាប់ផ្តើមផុសចាប់ផ្តើមប្តឹងអត់ខ្វល់អត់រង្គើតែទៅតោងអ្នកធំម្នាក់ ទៅតោងបុគ្គលល្បីម្នាក់ទៀតដើម្បីគេចវេសពីការពិត៕