ម៉ាឡេស៊ីហាមពលរដ្ឋធ្វើដំណើរទៅបណ្តាខេត្តភាគខាងត្បូងថៃ ក្រោយកើតហេតុការណ៍ផ្ទុះគ្រា.ប់បែ.ក និងបា.ញ់ប្រ.ហារ

    63
    0

    ប្រទេសថៃ ៖ រដ្ឋាភិបាលម៉ាឡេស៊ីបានហាមឃាត់ពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ ក្រោយកើតហេតុការណ៍ផ្ទុះគ្រា.ប់បែ.ក និងបា.ញ់ប្រ.ហារ កាលពីចុងសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២៥ ហើយសមត្ថកិច្ចម៉ាឡេស៊ីបានបង្កើនកម្លាំងការពារសុវត្ថិភាពនៅតំបន់ព្រំដែនជាប់ថៃផងដែរ ។ ហេតុការណ៍ផ្ទុះគ្រា.ប់បែ.ក និងបា.ញ់ប្រ.ហារ បណ្តាលឱ្យមនុស្សស្លា.ប់ ៥នាក់ និងរងរបួស១៣នាក់ ដែលថៃសង្ស័យថា គឺជាទង្វើរបស់ក្រុមបះបោរដែលចង់ផ្តាច់ខ្លួនចេញពីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjlV9-_54SpfgSz31vV-KLq6xi0bxBwD8cJWT-8z3KZNUWH4fg89ohyphenhyphenMNGYNcn7lNu2xxtTYSe6_ynOzqcglWcycmooiUzpmFE_sGLi1Gg5Og9D_rrojHqJ0fmNYiDGDLDYYNY728amn9kCKh52NXFyq3dLaS38AjcgLDJBbVC-w1oomW-Qo_vB1tcHgqm/s870/image_2025-03-12_09-31-47%20(2).png

    សារព័ត៌មាន Reuters រាយការណ៍ថា ហេតុការណ៍ផ្ទុះគ្រាប់បែក និងបាញ់ប្រហារបានកើតឡើងនៅបណ្តាខេត្តភាគខាងត្បូងរបស់ថៃ ក្នុងតំបន់សម្បូរពលរដ្ឋមូស្លីមកាត់ម៉ាឡេស៊ី ។ តាំងពីក្រុមបះបោរធ្វើសកម្មភាពបំបែកខ្លួនចេញពីប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំ ធ្វើឱ្យពលរដ្ឋនៅបណ្តាខេត្តភាគខាងត្បូងស្លាប់រហូតដល់ជាង៧,៣០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVfwRwpPldHiLfW50bN9tYdH3cxLf92UL0xasFNeodooOFYLn7hNelBdfZifLOroJ_A-uzkKUkr2xXP_DH-ujMPyQSLJEzc-HXSIBTlSQt3Fcy2snmmzuIgiWYP4J5vKpt7VApbO3Eq7rfFIRW4y_pSLVKr5drGxuKEY1hq-mm8uZCTuAhDGVeV-GsQR8v/s1280/image_2025-03-12_09-31-47.png

    ក្រុមបះបោរបានបាញ់សំដៅទៅការិយាល័យស្រុកស៊ុង៉ៃកូឡុក និងតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរម៉ាឡេស៊ីក្នុងខេត្តណារ៉ាធិវ៉ាត ដែលបណ្តាលឱ្យភ្នាក់សន្តិសុខស្ម័គ្រចិត្តថៃស្លាប់២នាក់ ។ រីឯខេត្តប៉ាតានី នៅជាប់ខេត្តណារ៉ាធិវ៉ាត មានគ្រាប់បែកផ្ទុះនៅតាមផ្លូវបណ្តាលឱ្យទាហានឈុតខ្មៅថៃស្លាប់ម្នាក់ និងមន្ត្រីរដ្ឋាភិបាលស្លាប់២នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXnqYoeI0eN4656KIwFqmvTZAnqxOEiMQfQeVUS0iAK3APJEihshv999kX9B527vnoPTk_X86wWknazy1FsqNTL6Q-ezcDNXz1m7IqKW9wV7Z-ksmtDOMaQbQWo0mLNuVANxIeVr2lKnAOziC2LRVzfjBqrtmC1zPYtQWpOymC5ZGnZSkDPVNbHeWOlVNO/s720/image_2025-03-12_09-31-47%20(3).png

    ក្រសួងការបរទេសម៉ាឡេស៊ីបានបញ្ជាក់ក្នុងសេចក្តីប្រកាស ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ថា នៅខែមីនានេះ សូមពលរដ្ឋម៉ាឡេស៊ីចៀសវាងការធ្វើដំណើរទៅបណ្តាខេត្តភាគខាងត្បូងថៃដែលពុំចាំបាច់ ។ រីឯមន្ត្រីកុងស៊ុលម៉ាឡេស៊ីនៅខេត្តសុងក្លា និយាយថា ការវាយប្រហារ និងបាញ់លើកចុងក្រោយនៅខេត្តយ៉ាឡា ប៉ាតានី និងណារ៉ាធិវ៉ាត ភាគច្រើនកើតឡើងនៅពេលយប់ ។ ពលរដ្ឋម៉ាឡេស៊ីគួរផ្អាកការធ្វើដំណើរទៅកាន់ខេត្តទាំង៣ នេះ ជាពិសេស ការចេញពីកន្លែងស្នាក់នៅពេលយប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwXZG_RALsGM5sJCzQfu8MCfi3np7eja79fGTfmum75zy-ueD9JrEiXDtZfJbLYoqA56SsFfexhCYg-BeRA-0FH2Y8IZNTcmFHv5J0NKD4tynTqrgtdtuJiLydZ7yNqplRyg36ml5JaIr-fC_CeQbgzBj9lOAfakt1gzK7QaYAOP3koWy7uX90jhpFMgHA/s1440/image_2025-03-12_09-31-48%20(2).png

    ក្រោយកើតហេតុការណ៍អសន្តិសុខ អភិបាលខេត្តណារ៉ាធិវ៉ាត លោក ត្រាគូន ថូថាំ បានបង្កើនកងកម្លាំងការពារសុវត្ថិភាពពលរដ្ឋយ៉ាងតឹងរ៉ឹង ខណៈក្រុមប្រឆាំងនឹងថៃ ពុំបានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកអស់៥ឆ្នាំហើយ ។ លោកអភិបាលខេត្តទទួលស្គាល់ថា ហេតុការណ៍នៅខេត្តភាគខាងត្បូងនឹងធ្វើឱ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះ ជាពិសេស ភ្ញៀវទេសចរម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3GeKTnwbPOPkKvjwsp7PRQ5oovEyh2x6TzDnDMLx9AAXUIp-i-JFNiErsWzi1B377bn5RPgvoMu5WEU3m5JEUetYmScEfCNG7EktBTy4xC8I3VooYOTEdSALqmlPYU5Z1POIMej3AJoUOkt6efbNXkJBx6V4QAr4I1ocDAlE82wg2ZVrc2tNIv2kZuKdq/s1080/image_2025-03-12_09-31-48.png

    គួរបញ្ជាក់ថា ភ្ញៀវទេសចរចំនួន៣៥លាន៥សែននាក់ ដែលបានធ្វើដំណើរទៅប្រទេសថៃកាលពីឆ្នាំ២០២៤ ក្នុងនោះមានភ្ញៀវទេសចរម៉ាឡេស៊ី ចំនួន៤លាន៩សែននាក់ ។ ហេតុនេះ ធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសដែលមានភ្ញៀវទេសចរមកលេងថៃច្រើនបំផុត ស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីចិន ៕